trollkhmer news

កីឡា

គ្រូបង្វឹក Luis Enrique ប្រកាសចាកចេញពី FC Barcelona

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:០៤

លោក Luis Enrique បានប្រកាសថា នឹងចាកចេញពីតំណែងជាគ្រូបង្វឹកក្រុមអ្នកមានបុណ្យ FC Barcelona នៅឆ្នាំក្រោយ ដោយយោលលើហេតុថា លោកត្រូវការសម្រាកពីពិភពបាល់ទាត់មួយរយៈ។ ជាក់ស្តែង កុងត្រារបស់បុរសវ័យ ៤៦ឆ្នាំជាមួយក្រុមយក្សអេស្ប៉ាញនឹងត្រូវបញ្ចប់នៅខែ មុថិនាខាងមុខ ខណៈដែលកុងត្រាថ្មីត្រូវបានរូបលោកសម្រេចច្រានចោល។លោក Luis Enrique៖ “ ខ្ញុំចង់ប្រកាសទៅអ្នកទាំងអស់គ្នាថា ខ្ញុំនឹងចាកចេញពី Barcelona នៅឆ្នាំក្រោយ។ វាជារឿងសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តហើយ។ ហេតុផលសំខាន់ដែលខ្ញុំមិនបន្តជា Barca គឺខ្ញុំត្រូវការសម្រាកពីពិភពបាល់ទាត់មួយរយៈ។គួរបញ្ជាក់ ជនជាតិអេស្ប៉ាញ បានចូលមកដឹកក្រុម Barcelona កាលពីឆ្នាំ ២០១៤ ដោយក្រុមអាចលើកពានរង្វាន់ ៨គ្រឿង រួមាន La Liga ចំនួន២, Copa del Rey ចំនួន ២,  Supercopa de España ចំនួន ១, UEFA Champion League ចំនួន ១, UEFA Super Cup ចំនួន ១ និង FIFA Club World Cup ចំនួន ១៕

Torres ចេញពីមន្ទីរពេទ្យ បន្ទាប់ពីអាការៈធូរស្បើយ

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:០១

ខ្សែប្រយុទ្ធ Fernando Torres ត្រូវបានអនុញ្ញាតិអោយចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការត្រួតពិនិត្យបង្ហាញថាសា្ថនភាពរបួសក្បាលមិនភាពធ្ងន់ធ្ងរ។ពេលនោះដែរ Fernando Torres និយាយថា រូបលោកសូមអរគុណដល់អ្នកគ្រប់គ្នាចំពោះការព្រួយបារម្ភ និងអរគុណដល់សមាជិករបស់ Deportivo ដែលបានមកសួរសុខទុក្ខដល់មន្ទីរពេទ្យ។ រឿងរ៉ាវពីម្សិលមិញពិតជាគួរខ្លាចណាស់ តែសំណាងល្អដែលមិនមានរឿងធ្ងន់ធ្ងរកើតឡើង។ បន្ទាប់ពីនេះទៅពេលអាការរបស់លោកប្រក្រតី លោកនិងចូលទីលានជាមួយមិត្តរួមក្រុមវិញហើយ។កីឡាករវ័យ ៣២ ឆ្នាំបានរងរបួសរហូតដល់សន្លប់នៅនឹងកន្លែង ក្រោយប៉ះទង្គិចជាមួយខ្សែការពារ Alex Bergantinos នៅនាទីទី៨៥ ក្នុងជំនួបស្មើគ្នា ១-១ រវាង Atletico Marid និង Deportivo La Coruna។ហេតុការណ៍ដ៏តក់ស្លុតនោះបានធ្វើអោយមិត្តរួមក្រុមនិងមនុស្សជាច្រើនទៀតមានការព្រួយបារម្ភចំពោះអាការរបស់ Torres យ៉ាងណាក៏ដោយក្រោយការសំរាក៤៨ម៉ោង រួមទាំងការពិនិត្យផ្នែកវេជ្ជសាស្ត្របង្ហាញថា រូបគេបានរងរបួសក្បាលប៉ុន្តែមិនមានអាការធ្ងន់ធ្ងរនោះទេ និងចាកចេញទៅផ្ទះបាន។

តំណាងក្រុម Fujieda MYFC របស់ចាន់ វឌ្ឍនាកា ជួបក្រុមកីឡា CBS

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៨:៣៨

តំណាងក្រុម Fujieda MYFC របស់ជប៉ុន ដែលមានកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា កំពុងលេងបានជួបជាមួយលោក ស៊ីថូ ណាថាន់ និងលោក ថោង ប្រសើរ ប្រធានផ្នែកកីឡានៅ  CBS ( MYTV , CTN , CNC ) ។ លោក Koyama Jun តំណាងក្រុម Fujieda MYFC លីគលំដាប់ទី ៣ របស់ជប៉ុន បានមកដល់ទឹកដីកម្ពុជានាថ្ងៃទី ៣ ខែមិនា នឹងបានជួបពិធីករកីឡាទាំងពីរដើម្បីពិភាក្សា អំពីការទំនាក់ទំនងផ្តល់ព័ត៌មានផ្សេងៗ របស់កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពក្នុងទឹកដីជប៉ុន ។ក្នុងកិច្ចប្រជុំនៅស្ថានីយ៍ទូរទស្សន៍ CBS លោក Koyama Jun បាន  អោយដឹងថា៖ លោកចង់អោយខាងទូរទស្សន៍ចេញព័ត៌មានផ្សេងៗពីសកម្មភាព ចាន់ វឌ្ឍនាកា រឺ មានកម្មវិធីទាក់ទងនឹង ចាន់ វឌ្ឍនាកា តែម្តង ។ ចំណែកលោក ថោង ប្រសើរ បានអោយដឹងថា៖ អ្វីៗស្ថិតនៅ ក្នុងការចរចានៅឡើយទេ ហើយយើងក៏សប្បាយចិត្តចំពោះការសហការក្នុងការទទួលបានព័ត៌មាន និងចង់អោយមានកម្មវិធីរបស់កីឡាករខ្មែរ តែម្នាក់ដែលលេងជប៉ុនរូបនោះផងដែរ ៕ សូមបញ្ជក់ថា កីឡាកររបស់ក្រុមបឹងកេត រូបនេះត្រូវបានក្លឹប របស់ជប៉ុន ខាងលើ ខ្ចីជើងពេញរដូវកាលដើម្បីលេងក្នុងប្រទេសជប៉ុន ហើយឆ្លងកាត់ការប្រកួតមិត្តភាពកន្លងមក កីឡាករដើមកំណើតខេត្តកំពតរូបនេះបានស៊ុតបញ្ចូល១គ្រាប់ ផងដែរ ។

Manchester City មិនទាន់ពិភាក្សាពីអនាគតជាមួយ Sergio Aguero

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៨:៣៤

ក្រុមមេឃខៀវ Manchester City មិនទាន់បានជួបពិភាក្សារឿងអនាគតជាមួយខ្សែប្រយុទ្ធ Sergio Aguero នៅឡើយ ក្រោយពីតំណែងរបស់លោកត្រូវផ្តល់ទៅអោយខ្សែប្រយុទ្ធចំណូលថ្មីវ័យក្មេង Gabriel Jesus វិញ។ជាការពិតលោក Pep Guardiola តែងនិយាយថា កីឡាករសញ្ជាតិអាហ្សង់ទីន គឺជាកំលាំងសំខាន់របស់ក្រុមហើយលោកចង់អោយរូបគេនៅតែលេងលើទឹកដី Etihad ប៉ុន្តែក្រោយការមកដល់របស់  Jesus,  Aguero ត្រូវបានមើលរំលងហើយលោកមិនសូវមានឳកាសចូលលេងនោះទេ។ ករណីនេះធ្វើអោយ Aguero មានការខកចិត្តយ៉ាងខ្លាំងស្របពេលដែលលោក Guardiola ក៏មិនទាន់បកស្រាយថែមទៀតនោះកាន់តែធ្វើអោយកីឡាករវ័យ២៨ឆ្នាំមិនទុកចិត្តពីអនាគតរបស់ខ្លួន។

West Ham United ដាច់ខាតមិនលក់ Andy Carroll ទៅលីគកំពូលចិន

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៦:៣០

សារពត៌មានចក្រភពអង់គ្លេសបានរាយការណ៍ថា ក្រុមញញួរយក្ស West Ham United បានច្រានចោលសំណើទិញយកខ្សែប្រយុទ្ធ Andy Carroll ទៅកាន់ក្រុមបាល់ទាត់នៅក្របខ័ណ្ឌកំពូលចិន។កីឡាករវ័យ២៨ឆ្នាំបានទទួលការចាប់អារម្មណ៍ពីក្រុមលីគកំពូលចិនជាច្រើនរួមមាន Hebei China Fortune, Tianjin Quanjian និង Shandog Luneng Taishan ហើយពួកគេបានធ្វើការទាក់ទងអ្នកចាត់ការទូទៅ Slaven Bilic ដើម្បីចរចាលក្ខខ័ណ្ឌ ប៉ុន្តែលោក Bilic បានធ្វើការបដិសេធទាំងអស់។ថ្លែងទៅកាន់អ្នកសារពត៌មាន បុរសសញ្ជាតិក្រូអាតបានអោយដឹងថា លោកមិនចង់និយាយពីរឿងទិញកីឡាករនេះទៀតទេព្រោះលោកមិនលក់រូបគេទៅណាឡើយ។ Carroll គឺជាកំលាំងសំខាន់ណាស់ហើយយើងនឹងរក្សាគេនៅក្នុងក្រុមតទៅទៀត។គួរបញ្ជាក់ថា Andy Carroll  ចាកចេញពី Liverpool ទៅកាន់  West Ham United ក្នុងឆ្នាំ ២០១៣ ជាមួយតំលៃខ្លួន១៥លានផោននិងកិច្ចសន្យា៦ឆ្នាំ ហើយលោកបង្ហាញខ្លួនបាន៦៨ដងស៊ុតបាន ២២គ្រាប់៕

Liverpool គ្រោងរុះរើសមាសភាពកីឡាករពាក់កណ្តាលក្រុម បើសិនជាប់ Top4 រដូវកាលនេះ

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:២៨

ក្រុមហង្សក្រហម Liverpool គ្រោងរុះរើសមាសភាពកីឡាករសារជាថ្មី បើសិនជាពួកគេជាប់ Top4 ហើយមានឈ្មោះលេងពានរង្វាន់ Uefa Champion League រដូវកាលក្រោយ។យោងតាមសារព័ត៌មាន mirror បានឲ្យដឹងថា ក្រុមជើងឯកលីគកំពូលអង់គ្លេស១៨សម័យអាចទិញយកកីឡាករ៦រូបមកបំពេញចន្លោះប្រហោងនៅក្នុងក្រុម ខណៈដែលអ្នកចាត់ការ Jurgen Klopp កំពុងសម្លឹងខ្សែប្រយុទ្ធ Alexandre Lacazette របស់ Lyon និងខ្សែបម្រើ Naby Keita។អតីតគ្រូ Borussia Dortmund បាននិយាយថា បើសិនជា Liverpool លេងនៅក្នុងក្របខ័ណ្ឌកំពូលប្រចាំទ្វីបអ៊ឺរ៉ុប នោះក្រុមរបស់លោកត្រូវតែមានខ្សែប្រយុទ្ធកំពូលមួយរូបដែលអាចរកគ្រាប់បាល់គ្រប់ប្រកួត ដូច្នេះការរុះរើសមាសភាពថ្មីនៅក្នុងក្រុមគឺអាចទៅរួច។នៅក្នុងសប្តាហ៍នេះ ក្រុមហង្សក្រហម Liverpool ត្រូវបើកទ្វារផ្ទះរបស់ខ្លួនដើម្បីស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៧ ដែលផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។

Michael Carrick អាចព្យួរស្បែកជើង បើសិន Man UTD មិនព្រមតកុងត្រាថ្មី

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៣:៤០

ខ្សែបម្រើចាស់វស្សា Michael Carrick បាននិយាយថា អាចនឹងព្យួរស្បែកជើងក្រោយចប់រដូវកាលនេះ ប្រសិនបើសិនជាក្រុមបិសាចក្រហម Manchester United មិនផ្ដល់កិច្ចសន្យាថ្មីទៀត ហើយអះអាងថា គេនឹងមិនទៅលេងឲ្យក្រុមណាផ្សេងទៀតឡើយ។ក្នុងអំឡុងពេល១១ឆ្នាំក្នុងនាមកីឡាកររបស់ Man Utd, Carrick បានឈ្នះពាន Premier League ៥ដង, Champions League ១ដង, FA Cup ១ដង និង EFL Cup ៣ដងផងដែរ។កីឡាករវ័យ៣៥ឆ្នាំខាងលើបានផ្ទេរពីក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Old Trafford កាលខែកក្កដា ឆ្នាំ២០០៦ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងដាច់នៅចុងខែមិថុនា ខាងមុខនេះ។

ចូលដឹកនាំភ្លាម លោក Leonardo Vitorino មានភារកិច្ចធ្វើភ្លាម

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១០:៣៨

លោក Leonardo Vitorino ដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងធ្វើជាគ្រូបង្គោលថ្មីក្រុមបាលទាត់ជម្រើសជាតិ និងមានភារកិច្ចប្រមូលផ្តុំកីឡាករនាពាក់កណ្តាលខែមិនា នេះដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ ឥណ្ឌា នៅថ្ងៃទី 22 ខែ មិនា 2017 នាពហុកីឡដ្ឋានជាតិ វេលាម៉ោង 6 ,30 នាទីល្ងាច និងផ្សាយតាម BTV ។គ្រូបង្វឹកសញ្ជាតិប្រេស៊ីល រូបនេះ ត្រូវបានប្រកាសតែងតាំងកាលពីថ្ងៃទី 2 មិនា នេះ ដោយមកជំនួសតំណែងលោក Lee Tae Hoon ដែលផុតកិច្ចសន្យា ហើយបានអោយទៅដឹកនាំក្រុមសាលាបាល់ទាត់ជាតិបាទីអាយុ15 ឆ្នាំវិញ ។ការប្រកួតមិត្តភាពនេះ ជាការត្រៀមខ្លួនមួយរបស់ក្រុមគោព្រៃកម្ពុជាសំរាប់ពានរង្វាន់ AFC Asian Cup និង Sea Game ជាដើម ៕

Torres ​​ប៉ះ​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ​លើ​ទីលានត្រូវ​ដឹក​ទៅ​សង្គ្រោះ​កាលពីយប់មិញ ឥលូវដឹងខ្លួនអាចនិយាយបានបន្តិចហើយ (មានវីដេអូ)

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៩:៤២

ខ្សែប្រយុទ្ធចាស់វស្សា Fernando Torres បាន​ដួល​សន្លប់​​នៅ​លើ​ទីលាន​ក្រោយ​ព្យាយាម​ប្រជែង​គ្នា​យក​បាល់​ជាមួយ កីឡាករ Alex Bergantinos របស់​​ Deportivo ក្នុង​ការ​ប្រកួត​ ដែល​បញ្ចប់​នៅ​លទ្ធផល ១-១។ភ្លាមៗ​ក្រោយ​ការ​ប៉ះ​ទង្គិច​មិត្ត​រួម​ក្រុម​ទាំង​អស់​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ​ ហើយ​បន្តិច​ក្រោយ​រូប​គេ​ ត្រូវ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ យ៉ាង​ណា​ក៏​ដោយ​អតីត​ខ្សែ​ប្រយុទ្ធតោខៀវ Chelsea ពេល​នេះ​បាន​ដឹង​ខ្លួន​ហើយ​ តែ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​បន្ត​ទៀត​សិនដើម្បីតាមដានស្ថានភាពសិន។ ប៉ុន្មានម៉ោងក្រោយមក Torres ត្រូវបានគេប្រាប់អោយដឹងថាគាត់បានដឹងខ្លួននឹងអាចនិយាយបានជាលើកដំបូងហើយ ។ការ​ប្រកួត​ La Liga សប្ដាហ៍​ទី ២៥​ Atletico Madrid បាន​ត្រឹម​ស្មើគ្នា​ ១-១ ជាមួយ Deportivo ហើយ​​ម្ចាស់ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន​នៅ​នាទី ១៣ ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ ​កីឡាករ Andone ហើយ​តាម​ស្មើ​បាន​វិញ នៅ​នាទី ៦៨​ដោយ Griezmann។