trollkhmer news

កីឡា

គ្រូបង្វឹកក្រសួងការពារជាតិប្រាប់ពីយុទ្ធសាស្រ្តវាយបកឈ្នះភ្នំពេញក្រោន (មានវីដេអូ)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០១:៤៣

គ្រូបង្វឹកក្រុមក្រសួងការពារជាតិលោក ទេព ឡុងរចនា បានបង្ហើបយុទ្ធសាស្ត្រ ក្នុងវាយបក យកឈ្នះភ្នំពេញក្រោន ៣ ទល់ ២ បន្ទាប់ពីត្រូវបានក្រុមភ្ញៀននាំមុននាំ២គ្រាប់មុន ក្នុងការប្រកួតជម្រើស ជើងឯកជាតិរដូវកាល ២០១៧ កាលពីចុងសប្តាហ៍ ។ទេព ឡុងរចនា បញ្ជក់ក្រោយចប់ការប្រកួតថា៖ ពិតណាស់ភ្នំពេញក្រោនធ្វើបានល្អ ហើយកីឡាករមានឆន្ទៈ ។ សំរាប់ការប្រកួតថ្ងែនេះ បន្ទាប់ពីក្រុមយើងត្រូវបានគេនាំមុន២គ្រាប់ មុន យើងបានប្តួរយុទ្ធសាស្រ្ត ដោយមកលេងបាល់លើអោយបានច្រើន ទាំងបាល់ពិន័យ និង បាល់លើចូលប្រអប់គ្រោះថ្នាក់ ព្រោះកីឡាកររបស់ក្រោនក្មេងៗ ហើយមិនសូវមានកំពស់ខ្ពស់ ហើយអ្វីៗ គឺយើងធ្វើបានល្អនិងវាយបកបាន៣គ្រាប់វិញ ។ក្រោយឈ្នះក្នុងសប្តាហ៍ទី ១០ នេះ ធ្វើអោយទ័ព តាមស្មើពិន្ទុក្រុមកំពូលតារាង ព្រះខ័នរាជ ស្វាយរៀង ដោយមាន ២១ ពិន្ទុ ដូចគ្នា ក្នុងនោះ ឈ្នះ ៦ ស្មើ ៣ និង ចាញ់ ១ ដូចគ្នាទៀត ប៉ុន្តែការពារជាតិ ឈរលេខ ២ ដោយសារចាញ់គ្រាប់បាល់ ៕អត្តបទ៖ អូស្ការូបភាព៖ ផ្តល់អោយ

ស្អែកនេះ អ្នកប្រយុទ្ធគុនខ្មែរទាំងបីនាក់នឹងវិញមកទឹកកម្ពុជាវិញហើយ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០១:៣៣

អ្នកប្រយុទ្ធគុនខ្មែរដែលបានចេញទៅប្រកួតនៅទឹកដីប្រទេសបារាំង តាំងពីថ្ងៃទី ៦ ខែមេសា ដែលមាន ម៉ឺន សុភា , ឡៅ ចន្ទ្រា និង សេន ប៊ុនថេន នឹងវិលមកកម្ពុជាវិញ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ នេះ ។សេន ប៊ុនថេន បានប្រាប់ពីបារាំងថា ៖ ពួកគេទាំងបីនាក់នឹងចេញដំណើរ ពីប្រទេសបារាំងនៅថ្ងៃទី ៨ ខណៈការមកដល់ទឹកដីកំណើតវិញនៅថ្ងៃទី ៩ វេលាម៉ោងប្រហែល ៣ រសៀលនាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។សូមបញ្ជក់ថា៖ការប្រកួតរបស់ពួកគេទាំងបីបានធ្វើកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ដោយ សេន ប៊ុនថេន និង ម៉ឺន សុភា ឈ្នះពិន្ទុកីឡាករបារាំង នឹងទទួលបានខ្សែក្រវាត់ម្នាក់ ១ ខណៈ ឡៅ ចន្ទ្រា ចាញ់កីឡាករបារាំង ដោយប្រកួតខុសរូបមន្តនៃការប្រកួត  ៕អត្តបទ៖ អូស្ការូបភាព៖ ផ្តល់ឲ្យ

កីឡាករសំខាន់របស់ Real Madrid មួយរូបទំនងអវត្តមានដល់ចប់រដូវកាលនេះ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០១:២៤

ខ្សែ​ការពារ​ស្ដាំ​​ Dani Carvajal ​កំពុង​ប្រឈម​នឹង​អវត្តមាន​ដល់​ចប់​រដូ​វ​កាល​ បន្ទាប់​ពី​ Real Madrid ប្រកួត​ឈ្នះ Atletico Madrid ៣-០ ក្នុង​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Champions League​។កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​បានដើរចេញ​ពីទីលាន​នៅ​ក្នុង​ម៉ោង​បន្ថែម​តង់​ទី​១នៅ Santiago Bernabeu រួច​ហើយ​​ត្រូវ​ប្ដូរ​ចេញ​​ ជំនួស​ដោយ Nacho នៅដើម​តង់​ទី​២​។ ដោយការ​ធ្វើតេស្តទៅលើបញ្ហារបួស​ចុង​ក្រោយ​បង្ហាញ​ថា​សរសៃពួរ​​ជើង​ស្ដាំ​របស់​គេ​រហែក​ក្នុង​កម្រិត​លេខ​២​។Real មិន​បាន​ដាក់​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ការ​នៅ​ក្រៅ​ទីលាន​របស់ Carvajal ឡើយ ប៉ុន្តែ​កីឡាករ២៥ឆ្នាំខាងលើត្រូវ​គេ​​ប៉ាន់​ស្មាន​ថា​អាចអវត្តមានដោយមិនអាចជួយក្រុមវិញបានដល់ចប់រដូវ​កាល​២០១៦-១៧នេះតែម្តង​ ប៉ុន្តែអាចនឹងត្រលប់មកលេងនៅវគ្គផ្តាច់ព្រ័ត Uefa Champion League បានបើ Real អាចឆ្លងទៅដល់៕

ប្អូន​ស្រី​របស់ Neymar មានស្នេហាជាមួយមិត្តរួមក្រុមរបស់ខ្លួន

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០១:០២

ប្អូន​ស្រី​របស់ Neymar នាង Rafaella ​ត្រូវបានគេរាយការណ៍ថា​​កំពុង​ទាក់ទងបង្ហាត់ភ្លើងស្នេហ៍​ជាមួយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Gabriel Barbosa ដែល​កំពុង​លេង​ឱ្យ Inter Milan នៅក្របខ័ណ្ឌ Italia Serie A​។Rafaella និង Barbosa ​ត្រូវ​​បាន​គេ​​ឃើញ​នៅ​​ទីក្រុង​ឡុងដ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​។ ហើយ​ចុង​ក្រោយ​នេះ អ្នក​ទាំង​ពីរ បាន​ចែក​រំលែក​រូប​ថត​​ថើប​គ្នា​លើ​រានហាល​​មួយ​កន្លែង ដោយ​បង្ហោះ​លើបណ្តាញសង្គម Instagram ​របស់​ពួក​គេ​។កាល​ពី​មុន Rafaella ​ក៏ធ្លាប់បានទាក់ទង​គ្នា​ជាមួយ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល Lucas Lima ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ Santos ផងដែរ​៕

Messi ​​បដិសេធសំណើរតកុងត្រាដំបូងដែល Barca ឲ្យ​តម្លៃជិត​៣៥​​លាន​​អឺរ៉ូ​​​ក្នុង​មួយ​ឆ្នាំ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០០:៥៦

យោងសារព័ត៌មាន​អេស្ប៉ាញ AS បាន​រាយការណ៍​ថា​​​ Lionel Messi ​បាន​​បដិសេធ​សំណើ​ដំបូង​នៃ​​កិច្ចសន្យា​ថ្មី​របស់ Barcelona ដែល​មាន​តម្លៃ​​ចន្លោះ​ពី​៣០​លាន​អឺរ៉ូ​​​ទៅ​៣៥​​លាន​អឺរ៉ូ​​ក្នុងមួយ​ឆ្នាំ​ដើម្បីរក្សារូបគេឲ្យនៅទឹកដី Camp Nou បន្តទៀត។កិច្ចសន្យា​បច្ចុប្បន្ន​របស់​ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន​នៅទឹកដី Catalan ​សល់​សុពល​ភាព​ត្រឹម​​ខែ​មិថុនា​ឆ្នាំ​២០១៨​ប៉ុណ្ណោះ ហើយ​ការ​ពិភាក្សា​លើ​កិច្ច​សន្យា​ថ្មី​ត្រូវ​បាន​បន្ត​ធ្វើ​ជា​ច្រើន​ខែ​មក​ហើយ​។ការ​ជជែក​គ្នា​រវាង​លោក Jorge ដែល​ជា​ឪពុក​និង​ជា​ភ្នាក់​ងារ​របស់ Messi ជាមួយ​លោក​ប្រធាន​ក្លិប Josep Maria Bartomeu មិនទាន់​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នានៅ​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា​​កិច្ចសន្យា​ថ្មី​នោះ​នឹង​កើត​ឡើង​ឆាប់​ៗ​​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ សម្រាប់​ម្ចាស់​ពាន Ballon d’Or ​៥​សម័យ​កាល ដោយ​នឹង​ដំឡើង​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន ពោលគឺអាចក្លាយជាកីឡាករដែលមានថ្លៃនឿយហត់ច្រើនជាងគេនៅលើកលោកនេះតែម្តង​៕

Pep Guardiola៖ ខ្ញុំសង្ឃឹមថា Man UTD នឹងឈ្នះពាន Europa League!

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០០:៤៧

អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola រំពឹងថាក្រុមរួមក្រុង Manchester United នឹងឈ្នះពាន Europa League នៅរដូវកាលនេះបាន។ការនិយាយបែបនេះ បន្ទាប់ពី Man City បានទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍លើ Crystal Palace ៥-០ នាកីឡដ្ឋាន Etihad ដោយអតីតគ្រូបង្វឹក Barca​ & Bayern បានឲ្យដឹងថា៖ "ឥឡូវនេះមាន៤ក្រុមកំពុងប្រជែងតំណែង Top4។ ដូចនេះខ្ញុំសង្ឃឹមថា United នឹងផ្តោតទៅលើ Europa League​ ហើយនៅរដូវកាលក្រោយយើងនឹងបានឃើញក្រុមនៅអង់គ្លេសចំនួន៥នឹងមានវត្តមានក្នុងពានរង្វាន់ទ្វីបអឺរ៉ុបដែលពិតជាអស្ចារ្យ"។កៅអីនៅ Top4 ចំនួន២កន្លែងកំពុងតែមានភាពតានតឹងសម្រាប់ក្រុមចំនួន៤​ ដូចជា Man City និង​ Liverpool ខណៈ Man United​ ជាមួយ Arsenal កំពុងតាមប្រដេញពីក្រោយ។

ឈ្នះកាលពីថ្ងៃសៅរ៍គ្រូបង្វឹក Leicester City បង្កើតកំណត់ត្រាថ្មីនៅ Premier League មួយទៀត (មានវីដេអូ)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០០:៤០

កាលពីថ្ងៃសៅរ៍ ក្រុមការពារតំណែងជើងឯក Leicester City បានយកឈ្នះក្រុមភ្ញៀវ Watford ដោយលទ្ធផល៣ទល់នឹង០ នាកីឡដ្ឋាន King Power ដោយជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការលោក Craing Shakerspeare បានបង្កើតកំណត់ត្រាថ្មីនៅ Premier League មួយទៀត។បុរសវ័យ៥៣ឆ្នាំបានឡើងមកកាន់តំណែងបណ្តោះអាសន្នពីលោក Claudio Ranieri ដែលត្រូវបណ្តេញចេញកាលពីខែកុម្ភៈ ដោយបានក្លាយជាគ្រូបង្វឹកអង់គ្លេសដំបូងគេបង្អស់ដែលដឹកនាំក្រុមទទួលបានជ័យជម្នះ៥ប្រកួតដំបូងនៅក្នុងផ្ទះ។ក្រៅពីកំណត់ត្រានេះ លោក Shakespeare ក៏ជាអ្នកចាត់ការទី៤បន្ទាប់ពីលោក Manuel Pellegrini, Sven Goran Eiksson និង លោក Carlo Ancelotti ដែលធ្លាប់ធ្វើបានបែបនេះ។កុងត្រាបច្ចុប្បន្នរបស់លោក Craing Shakerspeare ជាមួយក្រុមកញ្រ្ជោងនឹងត្រូវបញ្ចប់ក្រោយចប់រដូវកាលនេះ ខណៈលោកបានដឹកនាំក្រុមទទួលបាន២២ពិន្ទុចាប់តាំងពីមកកាន់តំណែង ខណៈលោក Ranieri ដែលត្រូវបានបញ្ឈប់គឺរកបានតែ២១ពិន្ទុតែប៉ុណ្ណោះ។

Steven Gerrard ​បង្ហាញរូបកូនប្រុសដែលទើបកើតជាលើកដំបូង

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០០:៣៣

អតីតខ្សែបម្រើ Steven Gerrard បានបង្ហាញរូបកូនប្រុសដែលទើបកើតជាលើកដំបូង បន្ទាប់ពី​ប្រពន្ធ​របស់​ខ្លួន ​បាន​សម្រាល​កូន​ទី​បួន​ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននាវេលា​ម៉ោង​ ៤​និង​៥៥​នាទី​ព្រឹក​។នេះ​គឺ​ជា​កូន​ប្រុស​ដំបូង​របស់​វីរបុរស​ហង្ស​ក្រហម​ Liverpool និង​អ្នកនាង Alex អតីត​តារា​ម៉ូដែល​ បន្ទាប់​ពី​កូន​របស់​ពួក​គេ​៣​នាក់​មុន​សុទ្ធ​តែ​ជា​កូន​ស្រីមាន​ដូច​ជា​ Lilly Ella អាយុ​១៣​ឆ្នាំ, Lexie អាយុ​១០​ឆ្នាំ, និង​ Lourdes អាយុ​៥​ឆ្នាំ។សមាជិក​ថ្មី​នេះ​មាន​ឈ្មោះ​ថា Lio George Gerrard ដែល​ឈ្មោះហៅក្រៅថា​ Lio ដោយត្រូវគេរំពឹងថាជាអ្នកស្នងតំណែងរបស់ Gerrard នាពេលអនាគតផងដែរ។ ម្ចាស់អាវលេខ៨នៅ Liverpool បាន​រៀប​មង្គល​ការ​កាល​ពី​ឆ្នាំ​ ២០០៧ ក្រោយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​ប្រពន្ធ​របស់​គេ​​បច្ចុប្បន្ន​ រយៈ​ពេល​៥​ឆ្នាំ៕

កាំភ្លើងធំ​ Arsenal បាញ់២គ្រាប់បញ្ចប់កំណត់ត្រាមិនចាញ់២៥លើករបស់បិសាចក្រហម Man UTD (មានវីដេអូ)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០០:២៦

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល២ទល់នឹង០នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ English Premier League នាកីឡដ្ឋាន Emirate។នៅក្នុងជំនួបដែលមានអ្នកទស្សនា៦ម៉ឺននាក់ ក្រុមលោក Arsene Wenger បានទម្លុះសំណាញ់ទីក្រុមភ្ញៀវនៅក្នុងវគ្គទី២ចំនួនគ្រាប់ដោយខ្សែបម្រើ Granit Xhaka នាទីទី៥៤ និង Danny Welbeck នាទីទី៥៧ ហើយនេះគឺជាជ័យជម្នះលើកដំបូងរបស់អ្នកចាត់ការជនជាតិបារាំងលើលោក Jose Mourinho ផងដែរ។​ក្រោយពីរកបាន៣ពិន្ទុបន្ថែម Arsenal មានក្តីសង្ឃឹមក្នុងការប្រជែងយក Top4 ឡើងវិញ ដោយមាន៦៣ពិន្ទុហើយនៅសល់២ប្រកួតក្នុងដៃ។អត្ថបទ៖ ឆើត