trollkhmer news

កីឡា

កីឡាករ Barca មួយរូបត្រៀមចាកចេញពីក្រុមព្រោះមិនចង់ធ្វើការជាមួយគ្រូបង្វឹកថ្មី

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ២៣:៤៣

យោងតាមកាសែតកីឡា Dol Balon បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេង Jordi Alba បានធ្វើការទាក់ទងជាមួយអ្នកចាត់ការ Pep Guardiola ក្នុងការផ្ទេរចេញទៅកាន់ទឹកដីអង់គ្លេសក្នុងតម្លៃ៣០លានផោន។មូលហេតុដែលកីឡាករអេស្ប៉ាញចង់ចាកចេញពី FC Barcelona នោះគឺដោយសារតែគេមិនចង់ឲ្យលោក Juan Carlos Unzue ដែលជាគ្រូជំនូួយនាពេលបច្ចុប្បន្នមកធ្វើជាអ្នកចាត់ការជំនួសតំណែងលោក Luis Enrique នារដូវកាលក្រោយឡើយ។សារព័ត៌មានប្រចាំអេស្ប៉ាញបានបន្ថែមទៀតថា កីឡាករវ័យ២៨ឆ្នាំបានពិភាក្សាគ្នាប៉ុន្មានដងមកហើយជាមួយលោក Pep ដើម្បីនិយាយអំពីការទៅលេងនៅទឹកដី Etihad នៅឆ្នាំក្រោយដោយទៅជំនួសតំណែងខ្សែការពារ Gael Clichy និង​ Aleksandar Kolarov។Alba បានផ្ទេរពី Valencia​ មកកាន់ Barca កាលពីឆ្នាំ២០១២​បានក្លាយជាជម្រើសដំបូងជានិច្ចនៅតំបន់ស្លាបខាងឆ្វេង ដោយបានឈ្នះពានរង្វាន់ជាច្រើនក្នុងអំឡុងពេល៥ឆ្នាំនេះ។

កីឡាករ AT Madrid ធ្វើតេស្តសុខភាពជោគជ័យផ្ទេរទៅកាន់ Real Madrid ក្នុងតម្លៃ២០លានផោន

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ២២:២៨

ខ្សែការពារស្លាបឆ្វេង Theo Hernández បានធ្វើតេស្តជាប់ផ្នែកសុខភាពជាមួយនឹងក្រុមអធិរាជស Real Madrid រួចហើយ ហើយការចុះកុងត្រាជាមួយនឹងកីឡាករវ័យ ១៩ឆ្នាំនឹងធ្វើឡើងឆាប់ៗនេះដោយមានតម្លៃខ្លួនផ្តាច់កុងត្រាចំនួន២០លានផោន៕ យុវជនសញ្ជាតិបារាំងបានធ្វើឲ្យក្រុមមួយចំនួនចាប់អារម្មណ៍ដូចជា Liverpool និង FC Barcelona ជាដើម បន្ទាប់ពីលោក Diego Simeone បានសម្រេចដាក់ឲ្យ Alaves ខ្ចីជើងដើម្បីបញ្ចេញសមត្ថភាពឲ្យបានច្រើននៅក្នុងរដូវកាលនេះ។យោងតាមសេចក្តីរាយការណ៍នៅប្រទេសអេស្ប៉ាញបានឲ្យដឹងថា Madrid បានតាមអន្ទងចិត្ត Theo ដោយបានព្រមព្រៀងគ្នាលើលក្ខខ័ណ្ឌមួយចំនួន ហើយសមាជិក AT Madrid ខាងលើនឹងកាន់ប៊ិចចុះកិច្ចសន្យាចំនួន៥ឆ្នាំនៅទឹកដី Santiago Bernabeu ដោយនឹងក្លាយជាអ្នកជំនួសតំណែង Marcelo នាពេលអនាគតផងដែរ។ជាក់ស្តែងនៅក្នុងករណីនេះគឺជាការបញ្ចប់ពាក្យសច្ចាជាយូររវាងក្រុមរួមក្រុង Madrid ទាំង២ផងដែរលើកិច្ចសន្យាដែលមិនធ្វើការទិញដូរកីឡាករគ្នាទៅវិញទៅមក។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​លំដាប់ថ្នាក់​អន្តរជាតិ LEO Cup International Volleyball

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៩:១៩

កាលពីព្រឹកថ្ងៃទី ០៦ ឧសភានេះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំសន្និសិទកាសែតស្តីអំពីការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ស្រាបៀលីអូ លើកទី៦ ឆ្នាំ ២០១៧នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ វត្តមានគណៈគ្រប់គ្រងជាន់ខ្ពស់គណកម្មការជាតិ និងអន្តរជាតិ រួមទាំងអ្នកតំណាងក្រុមប្រកួតទាំងប្រាំបីបានចូលរួមកម្មវិធីនេះ ដើម្បីចាប់ប៉ូលប្រកួតជាលក្ខណៈអន្តរជាតិ។ក្នុង​ពិធី​ប្រកាស​បើក​ការប្រកួត លោក​បឹង គឹម​តោអគ្គលេខាធិការ​សហព័ន្ធ​កីឡា បាល់ទះ​កម្ពុជា​បាន​ថ្លែងថា ការប្រកួត LEO Cup Volleyball 2017 មាន​ប្រាក់រង្វាន់​សរុប​ចំនួន​១៧០០០​ដុល្លារ គឺ​លេខ​១ ទទួលបាន​រង្វាន់ ១​ម៉ឺន​ដុល្លារ​និង​ពាន​១ លេខ​២ ចំនួន​៤០០០​ដុល្លារលេខ​៣ ចំនួន​២០០០​ដុល្លារ និង​លេខ​៤ទទួលបាន​រង្វាន់​ចំនួន​១០០០​ដុល្លារ ​។ លោក​បាន​ថ្លែងថាក្រុមកីឡា​បាល់ទះ​ទាំង​៨​ក្រុម​នោះ រួមមាន ក្រុម​វិសាខា ក្រសួងមហាផ្ទៃកងពលធំ​អន្តរាគមន៍​លេខ​៣ សាលាខេត្ត​កំពង់ចាមកងពលតូច​អន្តរាគមន៍​លេខ​៩ Skyway Team (​ឡាវ ) Kasetsart Team (​ថៃ​) និង Ving Long (​វៀតណាម​) ក្នុងនោះ​ពូ​ល A គឺ​ក្រុម Skyway វិសាខាកងពលធំ​អន្តរាគមន៍​លេខ​៣ និង ក្រសួងមហាផ្ទៃ ឯ​ពូ​ល​B គឺ​ក្រុម Kasetsartសាលាខេត្ត ​កំពង់ចាម កងពលតូច​អន្តរាគមន៍​លេខ​៩ និង​ក្រុម Ving Long ហើយនឹង​ធ្វើការ​ប្រកួត​វិលជុំ​តាម​ពូ​ល រហូតដល់​ចុង​ក្រោមក្រុម​នីមួយៗ​ក្នុង​ពូ​ល​ដែលមាន​ពិន្ទុ​លើសគេ ប្រកួត​វិលជុំក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​រក​ជ័យលាភីលេខ​១ លេខ​២ លេខ​៣ និង​លេខ​៤​។​ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ស្រាបៀលីអូ លើកទី៦ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពីម៉ោង ១ រសៀល។លោកអ្នកក៏អាចចូលរួមទស្សនាផ្ទាល់ ដោយសំបុត្រចូលរួមមានតម្លៃត្រឹមតែ៥០០០រៀល(មួយថ្ងៃ) ថែមជូនស្រាបៀរលីអូមួយកំប៉ុង ឬ តម្លៃ ១៥ដុល្លារ(សម្រាប់៦ថ្ងៃ) ថែមជូនស្រាបៀរលីអូ ១កេស។

ស្របពេលសាលាបាល់ទាត់ជាតិកម្ពុជាកំពុងធ្វើតេស្តជ្រើសរើសកីឡាករ យុវជនខ្មែររស់នៅសហរដ្ឋអាមេរិក ចង់សាកល្បង

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៨:៥៦

ស្របពេលសាលាបាល់ទាត់ជាតិកម្ពុជាកំពុងធ្វើតេស្តជ្រើសរើស កីឡាករអាយុក្រោម  ១៥ឆ្នាំ ចាប់ពីថ្ងៃទី ៧ ដល់ ៩ ឧសភា ឆ្នាំ ២០១៧ នាសាលាបាល់ទាត់បាទី យុវជនខ្មែររស់នៅសហរដ្ឋអាមេរិក បានទាក់ទងទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីសូមធ្វើតេស្ដចូលលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ។ប្រភពពីលោក រិទ្ធិ ឌីកា នាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឲ្យដឹងថា មានយុវជនខ្មែររស់នៅសហរដ្ឋអាមេរិក បានទាក់ទងទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីសូមធ្វើតេស្ដចូលលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ។លោក រិទ្ធិ ឌីកា ថា រូបគេជាកូនប្រុសអ្នកចាំទីជើងចាស់មួយរូបឈ្មោះ យន់ វង្សរ័ត្ន ធ្លាប់លេងនៅកម្ពុជា តែបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក Lee Tae Hoon យុវជនជម្រើសក្រោម ១៥ ឆ្នាំ ក៏ត្រៀមចូលរួមការប្រកួតបាល់ទាត់ AFF U15 Championship នៅប្រទេសថៃ អំឡុងខែកក្កដា ខាងមុខផងដែរ ៕យុវជនរូបនេះមានអាយុ១៤ឆ្នាំ កម្ពស់១ម៉ែត្រ៧៧ ទម្ងន់៦៥គីឡូក្រាម រៀននៅវិទ្យាល័យ Jordan ដោយអាចលេងបានទាំងប្រយុទ្ធកណ្ដាល និង ស្លាប។ យ៉ាងណាក្តី សាមីខ្លួនផ្ទាល់មិនបានបញ្ជាក់នៅឡើយទេ ។ អត្តបទ៖ អូស្កា

គ្រូ​ពេទ្យចង់ធ្វើការស្រាវជ្រាវ ​Zlatan ក្រោយវះជង្គង់រួច ព្រោះរឹងមាំខ្លាំងពេកមិនធ្លាប់ឃើញពីមុនមក (បណ្តុំរូបភាព)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៨:៥០

ភ្នាក់​ងារ​​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic លោក Mino Raiola ​​បានឱ្យ​ដឹង​ថា​ក្រុម​​គ្រូ​ពេទ្យ​វះកាត់​ព្យាបាល​ជង្គង់​របស់ Zlatan ​ចង់​នាំ​យកកីឡាកររូបនេះ​ត្រលប់​ទៅ​សិក្សា​ស្រាវ​ជ្រាវ​បន្ត​ទៀត ដោយសារ​តែ​ជង្គង់​របស់​គេ​រឹង​ខ្លាំង​ដែល​មិន​ធ្លាប់​ជួប​ពីមុន​មក​​។​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ទទួល​ការ​វះកាត់បានជោគជ័យ​នៅ​​មន្ទីរ​ពេទ្យ​នៅ Pittsburgh រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក សប្ដាហ៍​មុន​ ក្រោយពីបាន​បង្ហោះរូបភាពអមដោយសារនៅ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន។លោក Raiola ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ថា​៖ “Zlatan បាន​ចាប់​ផ្ដើម​​ស្ដារ​នីតិសម្បទារ​ឡើង​វិញនៅ​មន្ទីរ​ពេទ្យ​។ ជង្គង់​របស់​គេ​រឹង​ខ្លាំង​ណាស់ ដែល​​គ្រូ​ពេទ្យ​និយាយ​ថា​ពួក​គេ​​មិន​ធ្លាប់​ឃើញ​ជង្គង់​បែប​នេះ​ឡើយ​ពី​មុន​មក​​។ គេ​មាន​ជង្គង់​​ដែល​វា​សឹង​តែ​មិនអាច​ទៅ​រួច​សម្រាប់​កីឡាករ​បាល់ទាត់​ម្នាក់​ក្នុង​ការ​មាន​អាជីព​២០​ឆ្នាំ​មក​នេះ។ គ្រូ​ពេទ្យ​ចង់​បាន​​គេ​ត្រលប់​ទៅ​(Pittsburgh)​វិញ​បន្ទាប់​ពី​គេ​បញ្ចប់​អាជីព ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​បន្ថែម​”​។Ibrahimovic ​បាត់​មុខ​ពី​ទីលាន​​តាំង​ពី​ក្រោយ​រង​របួស​សរសៃ​ពួរ​ជង្គង់​អំឡុង​កា​រ​ប្រកួត Europa League ទល់​នឹង Anderlecht ​ក្នុង​ខែ​មុន​។

លទ្ធផលនៃការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិស្រាបៀរលីអូកាលពីម្សិលមិញ

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៥:៣៨

កម្មវិធី ការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិស្រាបៀរលីអូ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃអាទិត្យនេះ ដែលមានការប្រកួតសរុបចំនួន ៣គូ ។ គូទី១  Sky Way(ឡាវ) ជួបជាមួយ ក្រសួងមហាផ្ទៃ គូទី២ កងពលធំលេខ៣ ជួបជាមួយ វិសាខា និងក្រុមទី៣ Kasetsart(ថៃ) ជួបជាមួយ  Vinh Long(វៀតណាម)។  ក្រុម ក្រុម លទ្ធផល ក្រសួងមហាផ្ទៃ Sky Way (ឡាវ) ៣-០ វិសាខា កងពលធំលេខ៣ ៣-១ Vinh Long (វៀតណាម) Kasetsart (ថៃ) ៣-១ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ស្រាបៀរលីអូ លើកទី៦ដ៏អស្ចារ្យនេះ នឹងនៅតែបន្តចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ១៣ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពីម៉ោង ១ រសៀល ដែលមានការផ្សាយផ្ទាល់នៅលើ ប៉ុស្តិ៍TV5 និង ទំព័រហ្វេសប៊ុក ប៉ុស្តិ៍TV5  ។ លោកអ្នកក៏អាចចូលរួមទស្សនាផ្ទាល់ ដោយសំបុត្រចូលរួមមានតម្លៃត្រឹមតែ ៥០០០រៀល(មួយថ្ងៃ) ថែមជូនស្រាបៀរលីអូមួយកំប៉ុង ឬ តម្លៃ ១៥ដុល្លារ (សម្រាប់៦ថ្ងៃ) ថែមជូនស្រាបៀរលីអូ ១កេស ៕

Conor McGregor ចែករំលែករូបភាពដំបូងរបស់កូនប្រុសរបស់ខ្លួន

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៥:១៤

Conor McGregor បានចែករំលែករូបថតដំបូងរបស់មិត្តស្រីនិងកូនប្រុសដែលទើបនឹងកើតមករបស់ខ្លួន។គាត់បានបង្ហោះរូបភាពទៅក្នុងInstagram ដោយបានសរសេរថា "Dee និង Junior គឺស្ថិតក្នុងសភាពល្អយ៉ាងខ្លាំង! សូមអរគុណចំពោះពាក្យអបអរសាទរទាំងអស់ ខ្ញុំគឺជាឪពុកដ៏មានមោទនភាពមួយ"។កូនប្រុសរបស់ Conor ដែលមានឈ្មោះថា Jack McGregor បានកើតនៅមន្ទីរពេទ្យសម្ភព Coombe នៅយប់ថ្ងៃសុក្រ។ កូនប្រុសនោះមានទំងន់ ៨lb១៤oz (៤.០២kg)  ដែលទម្ងន់មធ្យមរបស់ទារកនៅពេលកើតមានប្រហែល ៧.៥lbs (៣.២kg) ប៉ុណ្ណោះ។

ក្តៅៗ!! បឹងកេត ប្រកាសចែកផ្លូវគ្នាជាមួយ John McGlynn

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១២:៥៤

ក្លិបបឹងកេតបានប្រកាសនៅថ្ងៃនេះថា បានចែកផ្លូវគ្នាជាមួយលោកគ្រូ John McGlynn ដោយមានការព្រមព្រៀងគ្នាទាំងសងខាង ។គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីដែលទើបចូលមកដឹកនាំបឹងកេតនៅរដូវកាលថ្មី ពោលទើបតែបាន៥ខែតែប៉ុនណ្ណោះ ដោយក្នុងការដឹកនាំរបស់លោកបានជួយ អោយបឹងកេត ឡើងដល់វគ្គចែកពូលពានរង្វាន់ AFC Cup ជាលើកដំបូង ប៉ុន្តែបានធ្លាក់ក្នុងវគ្គចែក ពូល ដោយបានត្រឹមលេខ៣ ឆ្លងកាត់ ៦ ប្រកួតចាញ់ ៤ ស្មើ ១ និងឈ្នះ ១ ។ចំណែកការប្រកួតនៅលីគកំពូលកម្ពុជាក្រុមដែលមានមូលដ្ឋានមកពីខេត្តកំពង់ចាម ឈរនៅ លេខ៣ ដោយឈ្នះ ៦ ចាញ់ ២ ស្មើ ២ ។ គ្រូជំនួយ ហៅ សុជាតិ នឹងឡើងមកដឹកនាំក្រុមបណ្ដោះអាសន្ន ហើយក្លិបសុំមិនធ្វើ  អត្ថាធិប្បាយណាមួយបន្ថែមពីនេះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើង ៕អត្តបទ៖ អូស្កាប្រភព ៖ បឹងកេត

Newcastle ស្រវ៉ាយកជើងឯក​ Championship បានវិញ ក្រោយ Brighton ភ្លាត់​ចុង​ម៉ោង១នាទី (មានវីដេអូ)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០១:៥៨

ក្រុមសារិកាព្រៃ Newcastle United ស្រវ៉ាបាន​ជើងឯក​លីគ​ទី​២​អង់គ្លេស​នៅ​ថ្ងៃ​​បិទ​រដូវ​កាល​ បន្ទាប់​ពី​លត់ Barnsley ៣-០ ​ខណៈ​ Brighton & Hove Albion ​ភ្លាត់​ឱ្យ Aston Villa ​តាម​ស្មើ​នៅ​ចុង​ម៉ោង​។​Brighton ​ដែល​​ឡើង​មក​លីគ​កំពូល​អង់គ្លេស​សាជាថ្មី​ក្រោយ​បាត់​មុខ​៣៤​ឆ្នាំ សង្ឃឹម​ខ្ពស់​ទៅ​ហើយ​ថា​នឹង​ក្លាយ​ជា​ជើងឯក Championship បន្ទាប់ពីនាំមុខក្រុមលោក Rafael Benitez​ ៧ពិន្ទុដោយនៅសល់៣ប្រកួតទៀត។ ប៉ុន្តែ៣ប្រកួតចុងក្រោយ Brighton បានភ្លាត់ចាញ់២ នឹងស្មើ១ ដែលជាហេតុធ្វើឲ្យ Newcastle ឆក់បានចំណាត់ថ្នាក់លេខ១បានមកវិញ។ដោយ​ឡែក Fulham ប៉ះ Reading ឯ Huddersfield ប៉ះ Sheffield Wednesday ក្នុង​ការ​ប្រកួត Play-Off ដណ្ដើម​កៅអី​ Premier League មួយ​ទៀត​ដែល​នៅ​សល់​។ ការ​ប្រកួត​ជើង​ទី​១​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​និង​១៤​ ឧសភា ខណៈ​ជើង​ទី​២​ធ្វើ​នៅ​ថ្ងៃ​១៧​និង​១៨​ខែ​ដដែល​។ ចំណែក​វគ្គ​​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​។ចំណែឯក្រុម​កុលាប​ក្រហម Blackburn Rovers ត្រូវ​បាន​កាត់​ទម្លាក់​ទៅ​លីគ​ទី​៣​អង់គ្លេស​ តាម Wigan Athletic និង Rotherham United។