trollkhmer news

កីឡា

ស្អាត​ហើយ​ពូកែ​ទៀត​! ​សង្សារកីឡាករបាល់ទាត់ Pogba ​អតីត​ភ្នាក់ងារ​លក់​អចលនទ្រព្យ​និង​តារា​ម៉ូដែល​

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៦:៤១

​Paul Pogba ​តារា​បាល់ទាត់​ល្បី​ឈ្មោះ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ​និង​លេង​ឱ្យ​ក្លិប​អាជីព Manchester United ​នា​ពេល​បច្ចុប្បន្ន​នេះ​។​​តារា​បាល់ទាត់​ដែល​គេ​និយម​ឃើញ​ប្ដូរ​ម៉ូដ​សក់​ដូច​ប្ដូរ​ខោ​អាវ​នេះ ​មាន​មិត្ត​ស្រី​ស្រស់​ស្អាត​ខ្លាំង​មែនទែន ​និង​ជា​អ្នក​រក​ស៊ី​​ខាង​លក់​អចលនទ្រព្យ​នៅ​អាមេរិក​ផង​ដែរ។ ​នាង​ឈ្មោះ​ថា​ Maria Zulay Salaues ​ជា​ជន​ជាតិ​បូលីវី តែ​រស់​នៅ​អាមេរិក។ ​ស្រី​ស្រស់​សម្រស់​បាន​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជាមួយ Pogba ​តាំង​ពី​ឆ្នាំ​២០១៧​ មក ​ពោល​គឺ​គ្រា​ដែល​កីឡាករ​បារាំង​នេះ​ទៅ​លេង​មិត្តភាព​នៅ​អាមេរិក។​ថ្ងៃ​នេះ​ដែរ Sabay ​នឹង​លើក​យក​ប្រវត្តិ​របស់​មិត្ត​ស្រី​តារា​ល្បី​ឈ្មោះ Pogba ​ឱ្យ​មិត្ត​អ្នក​អាន​បាន​ស្គាល់​ទាំង​អស់​គ្នា​ឱ្យ​កាន់​តែ​ច្បាស់​ផង​ដែរ។ ​Maria Zulay Salaues ​នេះ​កើត​នៅ​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​បូលីវី។ ​នៅ​ស្រុក​កំណើត​នេះ ​នាង​រៀន​ជំនាញ​​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ ​University of Bolivia ។ ​តែ​បន្ទាប់​ពី​នោះ​មក ​នាង​ក៏​បាន​មក​រស់​នៅ​អាមេរិក ​ហើយ​ចាប់​អាជីព​ជា​អ្នក​លក់​អចលនទ្រព្យ​វិញ។ ​បន្ទាប់​ពី​ធ្វើ​ការងារ​នេះ​បាន​មួយ​រយៈ ​ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ពេក ​Maria ​ក៏​បាន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​ម៉ូដែល​បន្ថែម​ទៀត រហូត​បាន​ជួប​ជាមួយ Pogba ​តារា​បាល់ទាត់​តែ​ម្ដង។​បច្ចុប្បន្ន​នេះ ​Pogba ​នឹង​មិត្ត​ស្រី​ទទួល​បាន​ចំណង​ដៃ​កូន​ម្នាក់​ហើយ ​និង​ត្រូវ​បាន​គេ​ដឹង​ថា​ពួកគេ​រួម​រស់​ជាមួយ​គ្នា​នៅ​អង់គ្លេស។ ​Maria ​ត្រូវ​បាន​គ្រួសារ​របស់ Pogba ​ស្រលាញ់​ខ្លាំង​ណាស់ ​ដោយ​កម្មវិធី​ជា​ច្រើន​តែងតែ​ឃើញ​នាង​ទៅ​ចូល​រួម និង​អង្គុយ​ជាមួយ​ម្ដាយ​របស់ Pogba ​ជាប់​ជា​និច្ច៕

អីយ៉ាស! PSG កំពុងតែបើកដៃឲ្យ Barcelona ចរចាទិញតារាឆ្នើមម្នាក់នេះទៅរួមក្លិបវិញហើយ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:៤៥

បារាំង៖ ក្លិបអ្នកមានរបស់បារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាកំពុងតែបើកដៃឲ្យក្លិប Barcelona ចរចាទិញយកកីឡាករឆ្នើម Neymar ទៅរួមនឹងក្លិបអេស៉្បាញមួយនេះវិញហើយ។គួរឲ្យដឹងដែរថា Neymar បានសម្រេចចិត្តចាកចេញពី Barca ទៅរួមនឹង PSG កាលពីឆ្នាំ២០១៧ ប៉ុន្តែថ្មីៗនេះរូបគេមានបំណងចង់ទៅលេងរួមគ្នាជាមួយនឹងកីឡាករ Messi និង Suarez វិញនៅរដូវកាលក្រោយ។ ក្លិប Barcelona កំពុងតែមានសង្ឃឹមយ៉ាងខ្ពស់ថានឹងអាចយក Neymar មកទឹក Nou Camp វិញបាននៅរដូវក្ដៅនេះ​​ស្របពេលដែល Griezmann កំពុងតែមានទម្រង់លេងមិនសូវល្អជាមួយក្លិប។គួរបញ្ជាក់ដែរថា Neymar បង្ហាញខ្លួនឲ្យ PSG បាន ២២ប្រកួត នៅរដូវកាលនេះដោយរកបាន ១៨គ្រាប់ និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន ១០លើក។ ជាមួយគ្នានេះ Barca នឹងត្រូវលក់កីឡាករជួរមុខមួយចំនួនដើម្បីត្រៀមលុយ ទិញ Neymar មករួមក្រុមវិញដោយកីឡាករដែលត្រូវលក់មានដូចជា Philippe Coutinho និង​ Dembele ជាដើម។ដោយឡែកលោក Sandro Rosell ដែលជាអតីតប្រធានក្លិប Barca ក៏បានប្រាប់ឲ្យដឹងដែរថា Neymar ជាកីឡាករតែមួយគត់ដែរអាចមកធ្វើជាដៃគូដ៏មានប្រសិទ្ធភាពបំផុតជាមួយ Lionel Messi ៕

អតីតខ្សែប្រយុទ្ធឆ្នើមក្លិបសេះបង្កង់ Juventus បានបញ្ចប់កុងត្រាជាមួយក្លិបនៅ Qatar

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:២៣

ខ្សែប្រយុទ្ធ Mario Mandzukic បានហាក់បីដូចជាមានការផ្សងព្រេងក្នុងការមកលេងនៅ Qatar ដោយចាយពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ បន្ទាប់ពីកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពីក្លិបសេះបង្កង់ Juventus មកចូលរួមជាមួយក្លិប Al-Duhail ដោយឥតគិតថ្លៃកាលពីខែមករា។បច្ចុប្បន្ន កីឡាករ Mandzukic បានលុបចោលកិច្ចសន្យាជាមួយក្លិប Al-Duhail ហើយពេលនេះគាត់មិនជាប់កុងត្រាជាមួយក្លិបណាទៀតទេ និងអាចផ្ទេរចេញដោយមិនមានថ្លៃផ្ទេរនោះទេ ដែលនេះជាឱកាសល្អសម្រាប់ធ្វើការផ្លាស់ប្តូរអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។Mandzukic បានសរសេរក្នុងបណ្តាញសង្គម Twitter ថា “ខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំរបស់ Al-Duhail ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្ញុំដោយមានការយល់ព្រមគ្នាសងខាង”។ ខ្ញុំសូមកោតសរសើរចំពោះការទុកចិត្ត និងបដិសណ្ឋារកិច្ចមកលើរូបខ្ញុំនៅប្រទេសកាតានេះ ហើយខ្ញុំសូមជូនពរឱ្យក្លិប និងក្រុមទាំងមូលទទួលបាននូវភាពជោគជ័យនាពេលអនាគត។ Mandzukic ធ្លាប់ជាកីឡាករលេងឱ្យក្រុម Atletico Madrid និង Bayern Munich ដែលការផ្លាស់មកនេះ គាត់រកគ្រាប់បាល់បានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម ៧ ប្រកួតឱ្យក្លិប Al-Duhail ៕

លោក Zidane ​ថា​អត់​ដូរ​សោះ ​រឿង​ថា​ឱ្យ​អាជ្ញាកណ្ដាល​កាន់ជើង Real Madrid ​

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:០៥

​ក្រោយ​ពី​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម ​Athletic Club ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​ម្សិលមិញ​មក ​មាន​ការ​រិះគន់​ជា​ច្រើន​ថា​អាជ្ញាកណ្ដាល​កាន់​ជើង​ក្រុម Real Madrid ​នៅ​រដូវ​កាល​នេះ​។​ការ​អះអាង​ថា​អាជ្ញាកណ្ដាល​កាន់​ជើង​នេះ ​គឺ​កើត​ឡើង​ក្រោយ​ពី​ក្រុម Real Madrid ​ទទួល​បាន​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ២​ប្រកួត​ ជាប់​គ្នា​តែ​ម្ដង​នៅ​ចុង​ម៉ោង ​ហើយ​ក៏​ជា​បាល់​នាំ​ឱ្យ​ពួកគេ​ទទួល​បាន​ជ័យជម្នះ ទាំង​ពីរ​ប្រកួត​នោះ​ដែរ។ ​ការ​រិះគន់​បែប​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម​អធិរាជ​ស ​និយាយ​ថា​លោក​ហត់​នឿយ​ចំពោះ​ការ​ឮ​ដំណឹង​បែប​នេះ​ណាស់ ព្រោះ​ឱ្យ​តែ​ក្រុម Real Madrid ​ឈ្នះ​គឺ​ចោទ​អាជ្ញាកណ្ដាល​កាន់​ជើង តែ​មិន​បាន​មើល​ការ​ខិតខំ​របស់​កីឡាករ​នោះ​ទេ។​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​និយាយ​ទៀត​ថា​៖ “វា​មិន​ប្ដូរ​ទាល់​តែ​សោះ ប៉ុន្តែ​ក្រុម​កីឡាករ​គួរ​តែ​ទទួល​បាន​​ការ​គោរព​​។ គ្មាន​នរណា​ម្នាក់​នឹង​អាច​យក​គំនិត​របស់​យើង​ពី​គោលដៅ​យើង​បាន​ឡើយ។ ខ្ញុំ​កំពុង​តែ​ហត់​នឿយ​ខ្លាំង ចំពោះ​ការ​ឮ​រឿង​ថា​យើង​ឈ្នះ​ដោយសារ​អាជ្ញាកណ្ដាល”។​ សូម​បញ្ជាក់​ថា​ក្រុម Real Madrid ​កំពុង​នាំ​មុខ​ក្រុម FC Barcelona ​ដល់​ទៅ​ ៤​ពិន្ទុ ​ហើយ​ការ​ប្រកួត​នៅ​សល់​តែ ​៤​ប្រកួត​ ទៀត​ប៉ុណ្ណោះ។ ​៤​ប្រកួត​ នោះ​ដែរ ​ក្រុម​របស់​លោក Zidane ​ត្រូវ​ការ​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ ​ដើម្បី​ក្លាយ​ជា​ជើង​ឯក La Liga ​នៅ​រដូវកាល​នេះ៕

ក្លិប​បាល់ទាត់អង់គ្លេស​៤​ ចង់​បាន James ស្របពេល Real Madrid ទម្លាក់​តម្លៃ​

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១១:៣៣

Real Madrid នឹង​អនុញ្ញាត​ឲ្យ James Rodriguez ចាកចេញ​ពី​ក្លិបនៅ​រដូវ​ក្ដៅ​នេះ​ក្នុង​តម្លៃ​លក់​ត្រឹម​តែ ​២២​លាន​ផោន​ ប៉ុណ្ណោះ បន្ទាប់​ពី​គេ​បង្ហាញ​​បំណង​ចង់​រក​ការ​ប្រកួតប្រជែង​ថ្មី។កីឡាករ​សញ្ជាតិ​កូឡុំប៊ី​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​នៅ​កីឡដ្ឋាន Bernabeu ហើយ Madrid ចង់​លក់​គេ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ពេល​ខាង​មុខ​ដើម្បី​បាន​តម្លៃ​ខ្លួន។ ប្រសិន​បើ​ពួក​គេ​មិន​លក់​ James នៅ​រដូវ​ក្ដៅ​នេះ​ទេ គេ​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​បន្ទាប់។​Rodriguez វិះ​នឹង​ផ្ទេរ​ចេញ​ពី Real Madrid កាល​ពី​រដូវ​កាល​មុន​ទៅ​កាន់​ Atletico Madrid ជាមួយ​តម្លៃ​ខ្លួន​ ៤៥​លាន​ផោន។ យ៉ាងណាក្ដី ការ​ផ្ទេរ​នេះ​បាន​បរាជ័យ​នៅ​ដំណាក់កាល​ចុងក្រោយ។ សម្រាប់​ពេល​បច្ចុប្បន្ន​វិញ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ ២៨​​ឆ្នាំ ​កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ Premier League បន្ទាប់​ពី​មាន​ក្លិប​ជា​ច្រើន​ដាក់​ការ​ចាប់​អារម្មណ៍។ Manchester United, Arsenal, Everton និង Wolves សុទ្ធ​តែ​ជាង​ក្រុម​ចង់​នាំ James ទៅ​លេង​ជាមួយ៕

Hamilton «គ្មាន​នរណា​ម្នាក់​ត្រូវ​បានចាប់​បង្ខំ​ឱ្យ​គាំទ្រ​យុទ្ធនាការ Black Lives Matter ឡើយ»

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១១:២៨

អន្តរជាតិ៖ កីឡាករ Lewis Hamilton ថា​ខ្លួន​នឹង​បន្ត​លុតជង្គង់​គាំទ្រ​យុទ្ធនាការ Black Lives Matter ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​ជាតិ​សាសន៍ បើ​ទោះបីជា​មិន​ទទួល​បានការ​គាំទ្រ​ពី​កីឡាករ​ប្រណាំង​រថយន្ត Formula One ដទៃ​ទៀត​យ៉ាងណា​ក៏​ដោយ​។ម្ចាស់​ជើងឯក​ពិភពលោក​សញ្ជាតិ​អង់គ្លេស​វ័យ ៣៥​ឆ្នាំ ​រូប​នេះ បាន​លត់​ជង្គង់ និង​ពាក់​អាវយឺត​ខ្មៅ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ Black Lives Matter នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ Formula One World Championship 2020 ក្នុង​ការ​ប្រកួត​ជុំ​ទី​១ នៅ​ប្រទេស​អូ​ទ្រី​ស (Austrian Grand Prix) ។ ដោយឡែក​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន កីឡាករ​​តែ ១៤​នាក់​ប៉ុណ្ណោះ ដែល​ចូលរួម​យុទ្ធនាការ​លុតជង្គង់​ ខណៈ​ដែល​កីឡាករ ៦​នាក់​ផ្សេង​ទៀត​បាន​ធ្វើការ​បដិសេធ​មិន​ចូលរួម​។Hamilton បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន «​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមហ៊ុន Mercedes បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ទូ​ទាំង​ពិភពលោក​»។ កីឡាកររូបនេះបានបន្តថា «ខ្ញុំ​ដឹង​អំពី​គំនិត​របស់​អ្នកបើកបរ​ខ្លះ។ ប៉ុន្តែ​នៅ​ទី​នេះ គ្មាន​នរណា​ម្នាក់​ត្រូវ​បានបង្ខំ​ឱ្យ​ពួក​គេ ​ត្រូវតែ​លុតជង្គង់​នោះ​ទេ​។ ខ្ញុំ​មិន​ដែលបាន​ស្នើ​សុំ ឬ​ទាមទារ​ឱ្យ​នរណា​ម្នាក់​លត់​ជង្គង់​ទេ​។ ខ្ញុំ​មិន​ដែល​លើក​វា​ឡើង​ឡើយ​។ វា​ត្រូវ​បានរៀបចំ​ឡើង​ដោយ​ស្ថាប័ន Formula One និង​សមាគម​អ្នកបើកបរ Grand Prix ដោយមានការស្ម័គ្រចិត្តពីបុគ្គលរូបនោះផ្ទាល់»។កីឡាករ Valtteri Bottasកីឡាករ Valtteri Bottasនិងមិត្ត​រួម​ក្រុមសូម​បញ្ជាក់​ជូន​ថា ក្នុង​ការ​ប្រកួត​ជុំ​ទី​១ (Austrian Grand Prix) កីឡាករ Lewis Hamilton បាន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ខណៈ​ដែល​មិត្ត​រួម​ក្រុម Valtteri Bottas ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​៕

រឿងរ៉ាវ Messi ឈាន​ដល់​ប្រធាន​ក្លិប Barcelona ​ចេញ​មុខ​បកស្រាយ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១១:១៧

ប្រទេស​អេ​ស្ប៉ា​ញ៖ ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​ចេញ​មក​បញ្ជាក់​ថា ប្រធាន​ក្រុម Lionel Messi នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់ និង​បាន​ច្រានចោល​ទាំងស្រុង​រាល់​ព័ត៌មាន​លើក​ឡើង​ថា កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ លែង​មាន​បំណង​បន្ត​កុងត្រា​ថ្មី នៅ​ពេល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គេ​ផុតកំណត់​នៅ​ឆ្នាំ​ក្រោយ​។លោក Bartomeu បាន​ប្រាប់​បណ្តាញសារព័ត៌មាន​អេ​ស្ប៉ា​ញ Movistar ក្រោយ​ក្រុម​របស់​លោក​បាន​ផ្តួល​ក្រុម Villarreal លទ្ធផល ៤-១ កាលពី​យប់​ថ្ងៃអាទិត្យ​ក្នុង​ក្រប​ខណ្ឌ La Liga ថា​« Messi បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គេ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្រុម Barca» ។ គួរឱ្យដឹងថា រឿងរ៉ាវ​ឈាន​ដល់​ការ​បកស្រាយ​ខាងលើ បន្ទាប់​ពី​សារព័ត៌មានធំៗ​ទាំងក្នុង​ស្រុក និង​ជុំ​វិ​ញ​ពិភពលោក បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​ខាងលើ​កំពុង​មិនត​សប្បាយចិត្ត​យ៉ាង​ខ្លាំង ​ពី​របៀបនៃការ​ដឹកនាំបច្ចុប្បន្ន ​របស់​គ្រូបង្វឹក​លោក Quique Setién​។ ហើយ​រូប​ក៏​គ្មាន​បំណង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប ព្រមទាំង​ត្រៀម​ដើរចេញ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​។លោក Bartomeu ដែល​ឈាន​ដល់​វ័យ ៥៧​ឆ្នាំ​បាន​បន្ថែម​ទៀត «​ខ្ញុំ​នឹង​មិន​ពន្យល់​លំអិត​ទេ។ ពីព្រោះ​យើង​ផ្តោត​លើ​ការ​ប្រកួតប្រជែង ហើយ​យើង​កំពុង​ចរចា​ជាមួយ​កីឡាករ​ជា​ច្រើន។ ប៉ុន្តែ Messi បាន​ពន្យល់ប្រាប់​យើង​ថា គេ​ចង់​ស្នាក់​នៅ​បន្ត​ទៀត ហើយ​ដូច្នេះ​យើង​នឹង​រីករាយ​ជាមួយ​គេ​បាន​យូរ​ជាង​នេះ​»​។ សូម​បញ្ជាក់​ថា កិច្ចសន្យា​ចុង​ក្រោយ​របស់​កីឡាករ Lionel Messi ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Barca គឺ​កើតឡើង​កាលពី​ឆ្នាំ​២០១៧ ហើយ​វា​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១ ខណៈ​បច្ចុប្បន្ន Barca ​កំពុង​បន្ត​ចរចា​សម្រាប់​កុងត្រា​ថ្មី​ជាមួយ​តារា​ឆ្នើម​រូប​នេះ​៕ 

លោក Pep មាន​ទំនុកចិត្ត​ថាក្លិប Man City នឹង​ឈ្នះការ​ប្តឹង​ឧទ្ធរណ៍​លើបទ​ចោទ​របស់ UEFA

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១១:០៦

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola ជឿជាក់​ថាក្លិប Manchester City នឹង​ឈ្នះ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ ប្រឆាំង​ទៅ​នឹង​ការ​ហាមឃាត់​រយៈពេល ២​ឆ្នាំ ​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ក្រប​ខណ្ឌ Champions Leaegue និង Europa League​។បណ្តឹងឧទ្ធរណ៍​របស់​ក្លិប Man City ប្រឆាំង​នឹង​ការ​ហាមឃាត់​នេះ ត្រូវ​បាន​បើក​សវនាការ​កាលពី​ខែ​មុន​នៅ​ឯ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ហើយ​ការ​សម្រេចចិត្ត ត្រូវ​បាន​រំពឹង​ទុក​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។សូម​រំលឹក​ថា អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ចេញ​សេចក្តីសម្រេច​កាលពី​ខែ​កុ​ម្ភះកន្លងទៅ ដោយ​​ចោទប្រកាន់​ក្លិប Man City ថា​ប្រព្រឹត្តិ​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​ស្តី​ពី​យុត្តិធម៌​ហិរញ្ញវត្ថុ (FFP) ក្នុង​ការ​ចាយ​លុយ​លើស​ចំនួន​កំណត់ ដើម្បី​ដោះ​ដូរ​កីឡាករ និង​មិន​បាន​សហការ​ជាមួយ​ការ​ស៊ើបអង្កេត​របស់​មន្ត្រីជំនាញ ដែល​ឈាន​ដល់​ការ​ដាក់​បំរាម និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៣០​លាន​អឺ​រ៉ូ (​ជិត​៣៤​លាន​ដុល្លារ​អា​មេ​រិ​ក​) ។លោក Pep Guardiola បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ថា «​យើង​បាន​ត្រៀមខ្លួន​រួចរាល់។ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត និង​ជឿជាក់​ថា យើង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ក្នុង​ពានរង្វាន់ Champions League វិញ»។ លោក​បាន​បន្ថែម​ថា «​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា យើង​នឹង​ដឹង​អំពី​ដំណោះស្រាយ ហើយ​សង្ឃឹមថា​សម្រាប់​ក្លិប និង​អ្នក​គ្រប់​គ្នា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ នឹង​ព្យាយាម​ថែមទៀត ដើម្បីបន្ត​ជួយ​ក្លិបនេះ កាន់តែ​រីក​ចម្រើន​នៅ​ឆ្នាំ​ក្រោយ​»​។ សូម​បញ្ជាក់​ជូន​ថា ក្រុម Manchester City ទើបតែ​ទទួល​រង​បរាជ័យ​កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣៣ នៃ​ក្រប​ខណ្ឌ Premier League ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ Southampton ដោយ​លទ្ធផល ១-០ ៕

កីឡាករ Ramos បន្ត​រក​គ្រាប់​បាល់​បាន រុញ Real Madrid កាន់​តែ​កៀក​លើកពាន La Liga

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១០:៥៣

ខ្សែ​ការពារ​កណ្ដាល Sergio Ramos រក​បាន​ ១​គ្រាប់ ជួយ Real Madrid យក​ឈ្នះ Athletic Bilbao ១-០ រំកិល​កាន់​តែ​ជិត​លើក​ពាន La Liga។មួយ​គ្រាប់​របស់ Ramos កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី បន្ទាប់​ Dani Garcia កីឡាករ​របស់ Bilbao បង្ក​កំហុស​លើ Marcelo ក្នុង​ការ​សម្រេច​ចិត្ត​ផ្ដល់​ដោយ​ប្រព័ន្ធ VAR។ Ramos រក​បាន​ ៥​គ្រាប់​​ សម្រាប់​ការ​លេង ​៧​ប្រកួត និង​ជួយ​ក្រុម​ឈ្នះ​ទាំង​អស់​ចាប់​តាំង​ La Liga ចាប់​ផ្ដើម​ឡើង​វិញ។ សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក Barcelona ក៏​បាន​យក​ឈ្នះ Villarreal ៤-១ ដាច់ ​៤​ពិន្ទុ ​ក្រោម Madrid។Courtois បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​​ដែល​ធ្វើ​បាន Clean Sheet ១៧​ដង​ ក្នុង​​រដូវ​កាល​​តែ​មួយ​នៅ La Liga បន្ទាប់​ពី​លោក Francisco Buyo ធ្លាប់​ធ្វើ​បាន​នៅ​រដូវ​កាល​១៩៩៤-៩៥។ ក្រុម​លោក Zinedine Zidane ត្រូវ​ការ​ឈ្នះ​ ៣​ប្រកួត​ ទៀត​ក្នុង​ចំណោម​ ៤​ប្រកួត​ ដែល​នៅ​សល់​ដើម្បី​គ្រង​បាន La Liga៕ ​