trollkhmer news

កីឡា

ថ្ងៃនេះបឹងកេត ធ្វើសន្និសិទសារព័ត៌មាន ស្តីអំពី ចាន់ វឌ្ឍនាកា

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:០២

ក្រុមបឹងកេតអង្គរ នឹងធ្វើសន្និសិទសារព័ត៌មាន ស្តីអំពីអានាគតរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលត្រៀមចាកចេញទៅលេងនៅក្រៅប្រទេសវេលម៉ោង ៣ រសៀលថ្ងៃនេះ នាសណ្ឋាគារភ្នំពេញ ។លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត បានអោយដឹងថា ដោយសារមាន យើងចង់បង្ហាញអោយច្បាស់ ពីកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ថាទៅលេងនៅប្រទេសណា លីគណា ដូច្នេះហើយ ទើបយើងធ្វើសន្និសិទសារព័ត៌មាន ដូចនេះ ។អ្នកគាំទ្រភាគច្រើន បានគិតថា កីឡាករដើមកំណើតខេត្តកំពត រូបនេះមានភាគរយច្រើន ថាអាចនឹងទៅចូលរួមជាមួយក្រុមនៅលីគជប៉ុន ។

ដឹងថា Paul Pogba ស៊ុតប៉ះបង្គោលទីប៉ុន្មានដងហើយឲ្យ Man Utd នៅរដូវកាលនេះ? (មានវីឌីអូ)

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៥០

ខ្សែបម្រើ Paul Pogba បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយពីផ្ទេរពីក្រុមនារីវ័យចំណាស់ Juventus មកកាន់ក្រុមបិសាចក្រហម Manchester United នៅក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ៨៩.៣លានផោន។ ចាប់ផ្តើមរដូវកាលថ្មីនេះ កីឡាករពូកែលេងម៉ូដសក់ត្រូវបានអ្នកគាំទ្រជាច្រើនទូទាំងពិភពលោករិះគន់ពីទម្រង់លេងដោយមិនសមនឹងតម្លៃខ្លួនថ្លៃជាងគេលើលោកឡើយ ក្រោមការដឹកនាំរបស់លោក Jose Mourinho។ក្នុងការបង្ហាញខ្លួន១៩លើក អតីតយុវជន Le Havre បំប៉ោងសំណាញ់ទីត្រឹម៦គ្រាប់ប៉ុណ្ណោះ ប៉ុន្តែម្ចាស់ពានរង្វាន់កីឡាករល្អវ័យក្មេងឆ្នាំ២០១៣ស៊ុតប៉ះ បង្គោលទី/របារទី ចំនួន៦លើកហើយ ដោយងាកមកប្រៀបធៀបជាមួយក្រុមឆ្មាខ្មៅ Sunderland វិញគឺកូនក្រុមលោក David Moyes ស៊ុតប៉ះបង្គោលទីតែម្តងប៉ុណ្ណោះក្នុងការប្រកួត២៤លើក។តោះមកទស្សនាវីដេអូ Pogba ស៊ុតប៉ះបង្គោលទីទាំងអស់គ្នា៖ 

ប្រធានក្លិប Spur ត្រៀមលុយរក្សាខ្សែបម្រើវ័យក្មេង Dele Alli

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៨:៥៧

ប្រធានក្លិបមាន់ខ្នាយមាស Tottenham គឺលោក Daniel Levy បានត្រៀមប្រាក់មួយចំនួនធំ ដើម្បីរក្សាខ្សែបម្រើវ័យក្មេង Dele Alli បន្តរស់នៅឲ្យបានយូរនៅទឹកដី White Hart Lane។ អតីតសមាជិក MK Dons ទើបតែបន្តកុងត្រាថ្មីជាមួយក្រុមលោក  Mauricio Pochettino រយៈពេល ៦ឆ្នាំបន្ថែមទៀត កាលខែវិច្ឆិកាកន្លងទៅ ដោយទទួលបានប្រាក់នឿយហត់លើវាលស្មៅក្នុង ១សប្តាហ៍ ៥៥,០០០ ផោន។ ទេព្យកោសល្យនិងបច្ចេកទេសរបស់ប្រុសស្អាតវ័យ ២០ឆ្នាំ ពិតជាបង្អួតឲ្យក្រុមធំៗមួយចំនួននៅលើពិភពលោក ចង់បានរូបគេជាងខ្លាំង ជាពិសេស អធិរាជស Real Madrid។  ដោយសារតែខ្លាច Dele Alli ដើរតាមលំនាំរៀមច្បង Gareth Bale ដូច្នេះប្រធានក្លិបបានសម្រេចតម្លើងប្រាក់គុណនឹង២ ពោលគឺ ១០០,០០០ ផោនក្នុងសប្តាហ៍ ដើម្បីចងចិត្តជនជាតិអង់គ្លេស កុំឲ្យចាកចេញពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសអេស្ប៉ាញ។ 

កាំភ្លើងធំ Arsenal បន្តកុងត្រាថ្មីជាមួយកីឡាករ ៣រូបក្នុងពេលតែ១

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៨:៥២

ក្រុមកាំភ្លើងធំ Arsenal បានបន្តកុងត្រាថ្មីជាមួយកូនក្រុមជនជាតិបារាំងចំនួន ៣រូបក្នុងពេលតែ១ គឺខ្សែប្រយុទ្ធ Olivier Giroud ខ្សែការពារ Laurent Koscielny និង Francis Coquelin ។ សមាជិកទាំង៣រូបខាងលើ  ពិតជាកូនសោរយ៉ាងសំខាន់សម្រាប់គ្រូបង្វឹក Arsene Wenger ក្នុងនាំក្រុមភាគខាងជើងទីក្រុងឡុងដ៍ ទទួលនូវភាគល្អប្រសើរមួយរយៈពេលខ្លីនេះ។ អ្នកចាត់ការទូទៅវ័យ ៦៧ឆ្នាំ បានប្រាប់ Arsenal.com យើងគឺរីករាយណាស់ នៅពេលសមាជិកសំខាន់ទាំង៣ រូបសម្រេចបន្តរួមរស់ក្នុងរយៈពេលវែងមួយសមស្រប នៅទីនេះ។ Olivier មានបទពិសោធន៍ច្រើននាប្រកួតធំ ហើយទម្រង់របស់គេកំពុងល្អឡើងៗ ស្របពេលកីឡាករ Laurent និង Francis គឺអ្នករ៉ាប់រងតំបន់ការពារតែយើងមិនខ្វះបាន។ ក្រៅពីកីឡាករខាងលើ ក្រុមម្ចាស់លីគកំពូលអង់គ្លេស ១៣សម័យ កំពុងតែចចារដើម្បីរក្សាកីឡាករសំខាន់២ រូបផ្សេងទៀតរួមមាន Alexis Sanchez និង Mesut Ozil៕ 

ជើងខ្លាំងអង់គ្លេស Kell Brook ដាក់ខ្សែក្រវាត់ IBF ឲ្យស្តេចប្រដាល់ហ្វីលីពីនមកដណ្តើម

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៩:៤២

អ្នកប្រដាល់ជើងខ្លាំងអង់គ្លេស Kell Brook បានដាក់ខ្សែក្រវាត់ស្ថាប័ន IBFរបស់ខ្លួន ដើម្បីឲ្យស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao មកដណ្តើម នៅចុងឆ្នាំ២០១៧ដោយជ្រើសរើសប្រទេសអង់គ្លេសជាសង្វៀនគោល ។ អ្នកផ្គូផ្គងរបស់កីឡាករ  Kell Brook លោក Eddie Hearn បានប្រាប់ឲ្យដឹងថា រូបលោកកំពុងតែជួបពិភាក្សាគ្នាជាមួយម្ចាស់ភាគហ៊ុនស្ថាប័នប្រដាល់ពិភព Top Rank អំពីការគ្រងរៀបចំការប៉ះគ្នារវាង ម្ចាស់ខ្សែក្រវាត់ IBF, Brook នឹងម្ចាស់ខ្សែក្រវាត់ WBO, Pacquiao។ ជាការពិត សមាជិកព្រឹទ្ធសភារបស់ហ្វីលីពីន Pacman ក៏កំពុងត្រៀមខ្លួនឡើងសង្វៀនសារជាថ្មី ដោយតទល់នឹងកីឡាករអូស្ត្រាលី  Jeff Horn នាថ្ងៃទី២២ ខែមេសា ពាក់កណ្តាលឆ្នាំនេះ ពោលបន្ទាប់ពីរូបគេបានដណ្តើមខ្សែក្រវាត់ WBO ពីជើងខ្លាំងអាមេរិក Jessie Vargas កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។បច្ចុប្បន្ននេះ  Manny Pacquiao មានអាយុ ៣៨ ឆ្នាំ ដោយឆ្លងកាត់បទសោធន៍លើសង្វៀនឈឺសាច់ ចំនួន ៦៨ប្រកួត ធ្លាប់ឈ្នះ៥៩ដង ស្មើ ០២ដង និងចាញ់ ០៦ដង ហើយផ្តួលដៃគូប្រកួតឲ្យសន្លប់ បាន ៣៨ដង ចំណែក  Kell Brook ទើបតែអាយុ ៣០ ឆ្នាំទេ ប៉ុន្តែគែធ្លាប់ប្រកួតបាន ៣៧ដង ឈ្នះ៣៦ដង មិនដែលស្មើ និងធ្លាប់ចាញ់តែម្តងគត់ ជាពិសេសអាចវាយឲ្យដៃគូសន្លប់រហូត ២៥ដង៕

សហព័ន្ធបាល់ទាត់ប្រកាសជ្រើសរើសមន្រ្តី និង បុគ្គលិក

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៩:៣៨

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឃវិស័យកីឡាបាល់ទាត់រយៈពេលវែង  រួមមានធនធានបច្ចេកទេស បាល់ទាត់ថ្នាល បាល់ទាត់ក្នុងសាល និង ផែងការកសាងក្រុមជម្រើសជាតិឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបាល់ទាត់ប្រកាសជ្រើសរើសមន្រ្តី និង បុគ្គលិក ដែលមានដូចជា ៖១. មន្ត្រីអភិវឌ្ឃបាល់ទាត់យុវជនចំនួន២រូប ( Youth Development Officer ) ២. អ្នកចាត់ការបាល់ទាត់ថ្នាលចំនួន ១ រូប ( Grassroots Manager )

ខែថ្មី ឆ្នាំ២០១៧ ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឡើងបាន១លេខ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:១៩

ខែថ្មី ឆ្នាំ២០១៧ ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើង១លេខ ពោលគឺស្ថិតនៅលេខរៀងទី ១៧២ ក្នុងចំណោមតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) ពិន្ទុរបស់ក្រុមគោព្រៃក្នុងខែមករា ឆ្នាំ២០១៧ មាន ១២១ ស្របពេលខែធ្នូ ក្នុង ២០១៦ កម្ពុជាឈរនៅចំណាត់ថ្នាក់ ១៧៣ ។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) បានបង្ហាញលើវិបសាយ FIFA.com អោយឃើញថា កម្ពុជា ស្ថិតនៅលេខរៀងទី ៣៥ ប្រចាំទ្វីបអាស៊ី និង លេខរៀងទី ៨ សំរាប់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ចំណែក អាហ្សង់ទីន ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាងពិភពលោក ៕

ទិដ្ឋភាពហ្វឹកហាត់របស់ NagaWorld FC មុនប៉ះ Penang FA នៅថ្ងៃស្អែកនេះ (បណ្តុំរូបភាព)

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:១៤

ក្រុមបាល់ទាត់ NagaWorld របស់កម្ពុជាត្រូវបានក្រុមបាល់ទាត់នៅលីគកំពូលម៉ាឡេស៊ី Penang FA អញ្ជើញទៅដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ៨យប់ ( ម៉ោងនៅកម្ពុជា ) ដោយប្រើប្រាស់កីឡដ្ឋាន City អាចផ្ទុកទស្សនិកជនបានចំនួន២ម៉ឺននាក់ ខណៈដែលក្រុមលោក មាស ចាន់ណា បានចាប់ផ្តើមធ្វើការហ្វឹកហាត់ហើយសម្រាប់ជំនួបនៅថ្ងៃស្អែកនេះ។បណ្តុំរូបភាពហ្វឹកហាត់របស់ NagaWorld៖ 

លីគកំពូលចិន ការទិញ Oscar, Tevez & Witsel គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:១២

នៅរដូវកាលថ្មីនេះ ក្លឹបបាល់ទាត់នៅលីគកំពូលប្រទេសចិនបានធ្វើការចាយប្រាក់យ៉ាងច្រើនមហិមារដើម្បីអូសទាញកីឡាករល្អៗនៅតំបន់អ៊ឺរ៉ុបជាច្រើនមកលេងឲ្យក្រុមរបស់ខ្លួន តួយ៉ាងដូចជា Oscar ផ្ទេរមកកាន់ Shanghai SIPG, Tevez មក Shanghai Shenhua និង Alex Witsel ទៅ Tianjin Quanjianជាដើមជាថ្នូរដោយការផ្តល់ប្រាក់ឈ្នួលដ៏ច្រើនលើសលប់ ។  តំណាងលីគកំពូលរបស់ប្រទេសចិនបានឲ្យដឹងថា “ការទិញកីឡាករល្អល្បីៗមកចូលរួមនៅទីនេះ គ្រាន់តែជាការចាប់ផ្តើមក្នុងគម្រោងការរបស់យើងតែប៉ុណ្ណោះ លោកប្រធានាធិបតី Xi Jinping បានដាក់បញ្ចូលវិស័យកីឡាបាល់ទាត់ចូលក្នុងកម្មវិធីសិក្សានៅសាលារៀនដើម្បីជំរុញក្មេងជំនាន់ក្រោយឲ្យចាប់អារម្មណ៍បាល់ទាត់ក្នុងនោះត្រឹមឆ្នាំ២០២០ត្រូវមានទីលានលេងបាល់ចំនួន២០ ០០០កន្លែង និងក្មេងៗចំនួន៥០លាននាក់ត្រូវតែចេះលេងបាល់ទាត់’។ តាមរយៈយុទ្ធសាស្ត្រឆ្នាំ២០២០ដែលមានក្មេង៥០លាននាក់មានសមត្ថភាពបាល់ទាត់ ប្រទេសដែលជាបងធំនៅទ្វីបអាស៊ីបានកំណត់គោលដៅមួយជំហ៊ានទៀតគឺឆ្នាំ២០៣០ ហើយចិនបានដាក់គោលដៅបន្ថែម១ទៀតគឺប្រជែងយកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០៥០។តាមប្រភពព័ត៌មានក្នុងស្រុករបស់ប្រទេសចិនបានបង្ហាញថា មេដឹកនាំកំពូលចិនលោកប្រធានាធិបតី Xi Jinping កំពុងផ្តោតអារម្មណ៍លើវិស័យបាល់ទាត់ខ្លាំង ដោយហេតុផលខាងលើគឺជាដើមចបដែលក្លឹបលីគកំពូលចិនហ៊ានចំណាយប្រាក់ដ៏ច្រើនមហាសាលដើម្បីនាំយក Super Stars ល្បឺៗជាច្រើនមកចូលរួមនៅក្លឹបរបស់ពួកគេ។