trollkhmer news

កីឡា

តោះមើលឯកសណ្ឋានថ្មីរបស់ក្រុមជំរើសជាតិនាៗនៅទ្វីបអឺរ៉ុបដែលត្រៀមសំរាប់ Euro 2016

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៨:៣៩

ខាងក្រោមនេះគឺជាឯកសណ្ឋានថ្មីរបស់ក្រុមជំរើសជាតិមួយចំនួននៅតំបន់អឺរ៉ុបសំរាប់ការប្រកួតពានរង្វាន់ Euro 2016 នៅប្រទេសបារាំង ។ England Spain ItalyBelgium Germany WalesNorthern IrelandCzech RepublicRussiaSlovakiaAustriaSwedenSwitzerland

ក្រុម Cambodia All Stars ទទួលបានម្នាក់ៗ ១០០០ដុល្លារពីសម្តេច ហ៊ុន សែន ក្រោយឈ្នះឡាវ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៧:១៧

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការ ឧបត្ថម្ភមន្រ្តី និងក្រុមកីឡាករបាល់ទាត់ Cambodia All Stars ក្នុងម្នាក់ ១០០០ដុល្លារអាមេរិក ក្រោយទទួលបានជ័យ ៣-២ ទៅលើក្រុម Lao All Stars របស់ឡាវ នៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងអបអរសាទរខួបលើកទី៦០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងឡាវ។សម្តេចបានបញ្ជាក់តាមហ្វេសបុកថា«ខ្ញុំសូមអបអរសាទរដល់កីឡាបាល់ទាត់កម្ពុជា Cambodian All Stars ដែលបានប្រកួត ឈ្នះកីឡាបាល់ ទាត់ប្រទេសឡាវ Lao All Star (3-2) ក្នុងការប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងគម្រប់ខួប ៦០ ឆ្នាំ នៃទំនាក់ ទំនងការទូត កម្ពុជា-ឡាវ។ ខ្ញុំសូមចូលរួមលើកទឹកចិត្តដោយ ជូនមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ តាមរយៈ ឧត្តមសេនីយ សៅ សុខា ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទាំងអស់ដែលបានចូល រួមគាំទ្រផ្តល់កម្លាំងចិត្តដល់ ការប្រកួតជាលក្ខណៈអន្តរជាតិក្នុងរាត្រីយប់នេះ។»ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឧបត្ថម្ភក្រុមទាំងមូលចំនួន ១០,០០០ដុល្លារផងដែរ នេះយោងតាមការពិធីករប្រកាស៕

វីឌីអូហាយការប្រកួតក្រុម Cambodia All Star 3 - 2 Lao All Stars

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៥:១៩

ខាងក្រោមនេះគឺជាវីឌីអូហាយការប្រកួតក្រុម Cambodia All Star 3 - 2 Lao All Stars កាលពីថ្ងៃមិ្សលមិញ ។ 

តោះមើលវីឌីអូទិដ្ឋភាពពីលើអាកាស​ ១០នាទីមុនការប្រកួតមិត្តភាព រវាងកម្ពុជា និង ឡាវ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៤:៥១

បន្ទាប់ពីយើងបានឃើញទិដ្ឋភាពនៅលើដីតាមសារពត៌មានមួយចំនួនរួចមក ឥលូវយើងមកមើលទិដ្ឋភាពលើអាកាសនៃការប្រកួត Cambodia All Stars 3-2 Lao All Star ដែលកម្ពុជាបានយកឈ្នះកាលថ្ងៃម្សិលមិញ។ វីឌីអូទិដ្ឋភាពលើអាកាសនេះថតដោយកាមេរ៉ា Drone ដែលយកមកពីបងប្រុសឈ្មោះ Kimlong Meng ជាអ្នកថតរូបដ៏ជំនាញម្នាក់ ។ 

ចេញហើយលទ្ធផលក្រុមដែលត្រូវប៉ះគ្នាក្នុងពានរង្វាន់ Champion League និង​ Europa League វគ្គ8ក្រុមចុងក្រោយ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៦:០៨

ការចាប់គូដើម្បីស្វែងរកក្រុមក្នុងវគ្គជំរុះ 8ក្រុមចុងក្រោយពានរង្វាន់ UEFA Champion League និង​ Europa League បានបញ្ចប់ទៅកាលពីម្សិលមិញ។ ចំពោះកាលបរិច្ឆេទការប្រកួតសំរាប់ពានរង្វាន់ UEFA Champion League ជើងទី 1 វគ្គ 8ក្រុមចុងក្រោយគឺចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី 6 ខែមេសា រីឯ Europa League វិញគឺចាប់ផ្តើមប្រកួតនៅថ្ងៃទី 7 ខែមេសា ខាងមុខនេះផងដែរ។ ខាងក្រោមនេះគឺជាតារាងក្រុមដែលត្រូវប្រកួតវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអឺរ៉ុបទាំង 2 ៖ 

Countinho បំផ្លាញក្តីសង្ឃឹមរបស់ Man U ក្នុងការឡើងទៅវគ្គ 8 ក្រុមចុងក្រោយ Europa League

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:០២

ក្រុម Manchester United េលងបានត្រឹមតែស្មើគ្នា 1-1 ជាមួយក្រុម Liverpool ជាហេតុធ្វើអោយក្រុម Man U មិនអាចឡើងទៅលេងវគ្គ 8ក្រុម ចុងក្រោយក្របខ័ណ្ឌពានរង្វាន់ Europa បានឡើយព្រោះកាលពីជើងមុនក្រុម Liverpool បានយកឈ្នះដោយលទ្ធផល 2-0 ។ Man U មានឳ្យកាសនាំមុខមុនដោយបាល់ពិន័យប៉េណាល់ទី 11ម៉ែត្រ ដែលសុតដោយកីឡាករ Anthony Martial នៅនាទីទី 32 បន្តិចក្រោយមកនៅនាទីទី 45 កីឡាករ  Philippe Coutinho របស់ក្រុម Liverpool បានសុតបញ្ចូលទីតាមស្មើវិញ 1-1 ដែលលទ្ធផលនេះបន្តរហូតដល់ចប់តង់ទី 2 ធ្វើអោយក្តិស្រមៃរបស់ Man U រលាយសាបសូន្យក្នុងការឡើងទៅវគ្គបន្ត។ សូមមើលវីឌីអូហាយឡាយខាងក្រោម

ក្រុមអង់គ្លេសបង្ហាញឯកសណ្ឋានថ្មីសំរាប់ការប្រកួតពានរង្វាន់ Euro 2016 នៅបារាំង

ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៥:១៨

ក្រុមជំរើសជាតិបាល់ទាត់ប្រទេសអង់គ្លេសបានបង្ហាញឯកសណ្ឋានក្នុងដីនិងក្រៅដីជាផ្លូវការសំរាប់ត្រៀមការប្រកួតពានរង្វាន់ Euro 2016 នៅឆ្នាំនេះដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ឈុតកីឡារបស់ក្រុមអង់គ្លេសឆ្នាំនេះគឺនៅតែក្រុម Nike របស់សហរដ្ឋអាមេរិចជាអ្នករៀបចំអោយដដែល ដែលមាន 2 ពណ៌គឺ ស សំរាប់ឈុតក្នុងដី និងក្រហមសំរាប់ឈុតក្រៅដី ។ ក្នុងការបង្ហាញនោះដែរកីឡាករក្នុងជំរើសជាតិរបស់អង់គ្លេសរួមមានដូជាកីឡាករ Josh Onomah និ Harry Kane របស់ក្រុម Tottenham Hotspur , Raheem Sterling របស់ក្រុម Man City , Wayne Rooney របស់ក្រុម Man U , Jordon របស់ក្រុម Liverpool ជាអ្នកដែលចូលរួមថតបង្ហាញឈុតថ្មីរបស់ក្រុមជំរើសជាតិអង់គ្លេស ។ ក្រុមអង់គ្លេសនឹងពាក់ឈុតថ្មីនេះជាលើកដំបូងនៅថ្ងៃទី 29មីនា ខាងមុខក្នុងការប្រកួតមិត្តភាពជាមួយក្រុមជំរើសជាតិហូឡង់។ 

Alexandre Pato តាំងពីមកនៅ Chelsea អត់ទាន់បានលេងសោះក៏បាន 3ម៉ឺនផោនក្នុងមួយអាទិត្យដែរ

ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៩:០១

ចាប់តាំងពីក្រុម Chelsea បានផ្ទេរកីឡាករសញ្ចាតិប្រេស៊ីល Pato ពីក្លិប Corinthian ដែលមានមូលដ្ឋាននៅប្រទេសប្រេសីុលមក ក្រុម Chelsea បានចំណាយទៅលើថ្លៃពលកម្មប្រចាំអាទិត្យដល់ទៅ 3ម៉ឺនផោន ដោយកីឡាកររូបនោះពុំបានលេងទាល់តែសោះ។ កីឡាករ Pato ត្រូវបានក្រុម Chelsea រៀបចំកិច្ចសន្យាខ្ចីជើងកីឡាកររូបនេះតាំងខែមករា កន្លងមកនេះ  គឺរូបគេមិនទាន់បានចូលលេងអោយក្រុមមួយនាទីណាឡើយ ហើយឥលូវនេះការប្រកួត Premier League របស់អង់គ្លេសគឺនៅសល់តែ 9ប្រកួត នោះទៀតទេនឹងត្រូវបញ្ចប់រដូវកាលនេះហើយ ។ ក្រៅពីមិនបានចូលលេងអោយក្រុម Chelsea ក៏មានលេចលឺដំណឹងល្ហៀងថាកីឡាកររូបនេះនឹងត្រូវក្រុម Chelsea បញ្ចូនទៅអតីតក្លិបរបស់គេនៅប្រេស៊ីលវិញទៀតផង ។ 

Herrera ថា Man U នឹងយកឈ្នះក្រុម Liverpool ដោយសារតែស្មៅនៅទឹកដី Old Trafford ល្អជាង

ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៧:៣៩

កីឡាករ Ander Herrera ជឿថាឱកាសរបស់ក្រុម Manchester United បានវាយបកយកឈ្នះក្រុមហង្សក្រហម Liverpool នៅយប់ថ្ងៃព្រហស្បតិ៍នេះនឹងប្រសើរឡើងដោយសារតែទីលានវាលស្មៅទឹកដី Old Trafford គឺល្អប្រសើរជាងស្មៅនៅទឹកដី Anfield របស់ Liverpool ដែលជំនួបជើងទី 2 នឹងធ្វើឡើងនៅម៉ោង 3:05 យប់ឈានចូលថ្ងៃទី 18 នេះ។ ក្រុមហង្សក្រហម Liverpool បានយកឈ្នះទៅលើក្រុម Man U កាលពីជើងទិមួយដោយលទ្ធផល 2-0 ដែលរកបានដោយកីឡាករ Daniel Sturridge ដោយបាល់ពិន័យប៉េណាល់ទី និងមួយគ្រាប់ទៀតរកបានដោយកីឡាករកំពុងឡើងជើងសញ្ចាតិប្រេសីុល Firmino  ។ ក្រុម Man U អាចមានឳ្យកាសឡើងទៅវគ្គបន្តទៀតបានគឺលុះត្រាតែស៊ីក្រុម Liverpool ក្នុងលទ្ធផល 3 គ្រាប់ឡើងទៅលើទើបអាចឡើងទៅវគ្គបន្តបាន ។