trollkhmer news

កីឡា

រឿងលុយមិនសំខាន! Shanghai SIPG រៀបចំជះ១៥០លានអឺុរ៉ូទិញយកកីឡាករ Borussia Dortmund ហើយឲ្យថ្លៃខ្លួនលើសគេលើពិភពលោកទៀត

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:១៤

ក្រោយពីទិញបាន Oscar ក្នុងតម្លៃខ្លួន៦០លានផោនកាលពីពេលថ្មីៗ​ ឥឡូវនេះ Shanghai SIPG កំពុងតែលៃលកចាយប្រាក់នាំយកខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang របស់ Borussia Dortmund មកថែមទៀត ដោយហ៊ានឲ្យថ្លៃ១៥០លានអឺុរ៉ូដើម្បីនាំយកកីឡាករជម្រើសជាតិហ្គាបុងមកកាន់ប្រទេសចិនធ្វើជាដៃគូនប្រយុទ្ធជាមួយកីឡាករប្រេសីុល Hulk។តាមសារព័ត៌មានកីឡាក្នុងស្រុករបស់ចិនបានចេញផ្សាយឲ្យដឹងថា Aubameyang នឹងទទួលបានថ្លៃពលកម្មនឿយហត់ចំនួន ៨សែនអឺុរ៉ូ ក្នុង១សប្តាហ៍ ពោលគឺលើខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez ដែលមានថ្លៃខ្លួនលើសគេលើលោក (៧សែន៣មឺុន៥ពាន់អឺុរ៉ូ) ទៅទៀត។ នៅរដូវកាលថ្មីនេះ ក្លឹបបាល់ទាត់នៅលីគកំពូលប្រទេសចិនបានធ្វើការចាយប្រាក់យ៉ាងច្រើនមហិមារដើម្បីអូសទាញកីឡាករល្អៗនៅតំបន់អឺុរ៉ុបជាច្រើនមកលេងឲ្យក្រុមរបស់ខ្លួន តួយ៉ាងដូចជា Oscar ផ្ទេរមកកាន់ Shanghai SIPG និង Tevez មក Shanghai Shenhua ជាដើមជាថ្នូរដោយការផ្តល់ប្រាក់ឈ្នួលដ៏ច្រើនលើសលុប។គួរបញ្ជាក់ផងដែរថា Pierre-Emerick Aubameyang ត្រូវបានប្រភពពីអេស្ប៉ាញបានឲ្យដឹងដែរថា គ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu ផងដែរនារដូវកាលក្រោយ ដោយកីឡាករវ័យ២៧ឆ្នាំក៏បាននិយាយដែរថា ការផ្ទេរទៅ Real Madrid គឺអាចទៅរួច ព្រោះនេះជារឿងរបស់គេដែលបានសន្យាជាមួយនឹងតារបស់គេ។

ចប់កុងត្រានៅបារាំង កួច ដានី អាចមកលេងនៅលីគកំពូលកម្ពុជាវិញ

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:៤៤

កីឡាករបាល់ទាត់ខ្មែរ បារាំង កួច ដានី ដែលមានបទពិសោធក្នុងវិស័យបាល់ទាត់ខ្មែរ ដោយធ្លាប់លេងអោយក្រុមភ្នំពេញក្រោន , Cambodian Tiger និងក្រុម ស៊ីម៉ាក់ បច្ចុប្បន្ននេះគេកំពុងលេងអោយក្រុមបាល់ទាត់ហ្វូតសាល Nantes Bela Futsal នៅក្របខ័ណ្ឌទី ២ នៅទីក្រុងNantes បារាំង  ។ដានី បានអោយដឹងថា៖ កិច្ចសន្យារបស់គេជាមួយក្រុម Nantes Bela Futsal នឹងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០១៧ បន្ទាប់មកគេអាចនឹងវិលមកលេងក្នុងក្រុមណាមួយ នាប្រទេសកម្ពុជាវិញ ដោយមានក្រុមមួយចំនួនក៏បានទាក់ទងរូបគេផងដែរ ។

NagaWorld ចុះកិច្ចសន្យាជាមួយអតីតយុវជន Santos ដើម្បីប្រជែងពានលីគកំពូលឆ្នាំ២០១៧

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:៤៨

ក្រុមបាល់ទាត់ NagaWorld បានចុះកិច្ចសន្យាជាមួយអតីតយុវជន Santos សម្រាប់ប្រជែងពានលីគឆ្នាំ២០១៧ ដែលនឹងចាប់ផ្តើមនៅខែកុម្ភៈខាងមុខនេះ។ កីឡាករប្រេស៊ីល Diego Gama de Oliveira ដែលអាចនឹងចាប់ដៃគូប្រយុទ្ធជាមួយ សួង វីរៈ មានវ័យ៣៣ឆ្នាំ ។ កីឡាករប្រេស៊ីល Diego Gama de Oliveira បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនមុនដំបូងគឺនៅឈុតយុវជនរបស់ក្លិប Santos ដែលមានមូលដ្ឋាននៅប្រទេសប្រស៊ីល មុនពេលដែលរូបគេបានក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប។ រួចហើយរូបគេបានបន្តដំណើរជីវិតក្នុងវិស័យបាល់ទាត់នៅក្លិបជាច្រើនមានដូចជា Gremio Anapolis, XV de Novembro Desportivo, Aves (Portugal), The Cong (Vietnam), La Paz (Bolivia), Hougang Utd (Singapore) and Pusamania Borneo FC (Indonesia)និងចុងក្រោយបានចុះកិច្ចសន្យាចូលរួមជាមួយក្លិបបាល់ទាត់ NagaWorld ។ ចាំមើលថារដូវកាលថ្មីនេះ តើក្រុមលោក មាស ចាន់ណា អាចប្រជែងយកពានរង្វាន់លីគកំពូលឆ្នាំ២០១៧ នេះបានដែរឬទេ?សម្រាប់ព័ត៌មានបន្ថែមទៀត សូមតាមដានជាមួយ Troll Khmer ទាំងអស់គ្នា!

Man City ឲ្យ Messi ១ម៉ោងជិត៤ពាន់ដុល្លារបើសិនព្រមមកលេងនៅ Etihad

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:០៦

ក្រុមមហាសេដ្ឋីអារ៉ាប់ Manchester City គ្រោងចាយប្រាក់២០០លានផោនដើម្បីល្បួងយកខ្សែប្រយុទ្ធ Lionel Messi មកកាន់ទឹកដី Etihad ក្រោយពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនមិនសូវជាសប្បាយចិត្ត អំពីប្រាក់ឈ្នួលនឿយហត់របស់គេ និងបញ្ហារឿងក្តីក្តាំអំពីការបង់ពន្ធនៅទឹកដីអេស្ប៉ាញ។កុងត្រាទិញផ្តាច់របស់កីឡាករ២៩ឆ្នាំជាមួយ Barcelona មានតម្លៃដល់២១៥លានផោន ខណៈដែលកិច្ចសន្យារបស់គេមានសុពលភាពត្រឹមតែ១ឆ្នាំកន្លះទៀតប៉ុណ្ណោះនៅទឹកដី Catalan ដូចនេះហើយទើប Man City គ្រោងចាយប្រាក់២០០លានផោន និងផ្តល់ប្រាក់៦១ម៉ឺនដុល្លារក្នុង១សប្តាហ៍ដល់ Messi តែម្តង បើសិនជាយល់ព្រមផ្លាស់មកកាន់អង់គ្លេស។អ្វីដែលសំខាន់នោះគឺ Man City កំពុងសង្ឃឹមថាមានភាគរយខ្ពស់ក្នុងការនាំយកម្ចាស់ Ballon d’Or ៥សម័យមកកាន់ក្រុមរបស់ខ្លួន ដោយសារតែ Kun Aguero គឺជាមិត្តជិតស្និទ្ធបំផុតរបស់ Messi ហើយអ្នកចាត់ការ Pep Guardiola ក៏មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយ Messi ផងដែរព្រោះអ្នកទាំង២ធ្លាប់ធ្វើការជាមួយគ្នាដោយទទួលបានជោគជ័យយ៉ាងធំធេងនៅ Barcelona។

ធ្លាយបញ្ជីឈ្មោះ 2016 FIFPro World XI ខណៈ Bale, Suarez និង Griezmann មិនមានឈ្មោះឡើយ

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:០៤

FIFPro World 11  ជាក្រុមកីឡាករល្អបំផុតទាំង១១នាក់របស់ FIFA ប្រចាំឆ្នាំ២០១៦ ដែលអ្នកគាំទ្រវិស័យបាល់ទាត់តែងតែធ្វើការបោះ ឆ្នោតជ្រើសរើសកីឡាករល្អដែលខ្លួនស្រលាញ់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែពេលនេះ មានការបែកធ្លាយបញ្ជីឈ្មោះមុន ដោយឃើញថា កីឡាករ Real Madrid ៥នាក់បានជាប់ឈ្មោះ ក្នុងនោះមាន Sergio Ramos, Marcelo, Toni Kroos, Luka Modric និង Cristiano Ronaldo។ រីឯក្រុម Barcelona មាន៤នាក់គឺ Gerard Pique, Andres Iniesta, Neymar និង Messi ក្រៅពីនោះមានអ្នកចាំទី Manuel Neuer របស់ក្រុម Bayern Munich និងខ្សែការពារ Thiago Silva របស់ PSG។ កាលដើមខែធ្នូ FIFPro បានប្រកាសឈ្មោះកីឡាករទាំង៥៥នាក់ ដែលជាបេក្ខភាព អាចនឹងជាប់ឈ្មោះក្នុង 2016 FIFPro World XI។ FIFPro World XI គឺបោះឆ្នោតដោយកីឡាករអាជីព។ទោះបីជាយ៉ាងណា គេមិនទាន់ដឹងថាការលេចធ្លាយរូបភាពនេះគឺជាការពិត១០០%ឬយ៉ាងណាឡើយ ខណៈដែលលទ្ធផលជាផ្លូវការ នឹងប្រកាសនៅពិធីប្រគល់ពានរង្វាន់ Best FIFA Football Awards នៅទីក្រុង Zurich នាថ្ងៃទី០៩ ខែមករាខាងមុខនេះ។

PSG ប្រជែងឈ្នះ Arsenal ក្នុងការទិញខ្សែប្រយុទ្ធអាល្លឺម៉ង់ Julian Draxler

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៤៦

ក្រុមការពារតំណែងជើងឯកលីគកំពូលបារាំង Paris Saint Germain អាចប្រជែងឈ្នះដៃគូគឺ កាំភ្លើងធំ Arsenal ក្នុងការទិញយកខ្សែបម្រើប្រយុទ្ធ Julian Draxler ពីក្រុមចចកអាល្លឺម៉ង់ VFL Wolfsburg ជាមួយតម្លៃខ្លួន ៣៤ លានផោន ។ ជាក់ស្តែង កាលម្សិលមិញនេះ កីឡាករវ័យ ២៣ឆ្នាំ ក៏បានបង្ហាញខ្លួនជាសមាជិកផ្លូវការរបស់ PSG ហើយដែរ នាកីឡដ្ឋាន Parc des Princes ក្នុងកិច្ចកុងត្រារយៈពេល ៥ឆ្នាំ ពោលរហូតដល់ឆ្នាំ ២០២១។  កាលពីឆ្នាំ ២០១៥ ក្រុម Wolfsburg បានចាយប្រាក់ចំនួន ៣០លានផោនឲ្យក្រុម Schalke 04 ក្នុងការនាំយកជម្រើសជាតិអាល្លឺម៉ង់ មកជំនួសទីតាំងរបស់ Kevin De Bruyne  ដែលបានចាកចេញទៅ Manchester City។ ហើយឆ្នាំថ្មី កីឡាករឆ្នើមម្នាក់នេះ បានបន្ត ដំណើរទៅសាងអនាគតនាទឹកដីបារាំងវិញម្តង៕ ប្រវត្តិរូបសង្ខេបរបស់ Julian Draxler ថ្ងៃទីនិងទីតាំងកំណើត៖ ២០ កញ្ញា នាទីក្រុង Gladbeck ប្រទេសអាល្លឺម៉ង់ក្លិបបាល់ទាត់៖  Schalke 04 , Wolfsburg និង PSGបង្ហាញខ្លូនលើទីលាន ៖ ២១៥ ប្រកួតស៊ុតបញ្ចូលទី៖ ៣៨ គ្រាប់ប្រធានក្រុម: ២៧ ប្រកួតស៊ុតបញ្ចូលឲ្យជម្រើសជាតិ៖ ៣ គ្រាប់ស្នាដៃនិងពានរង្វាន់ ៖ World Cup 2014, German Cup 2011, German Supercup 2011

CR7 នាំមិត្តស្រីថ្មីទៅលេងស្រុកកំណើត

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៥១

Cristiano Ronaldo បាននាំមិត្តស្រីថ្មី Georgina Rodriguez ទៅលេងស្រុកកំណើត នាតំបន់ Madeira ប្រទេសព័រទុយហ្គាល់ ដោយស្នាក់នៅសណ្ឋានគាររបស់គេផ្ទាល់ CR7 Hotel។  នេះដំណើរកំសាន្តរយៈពេលខ្លីរបស់កីឡាករវ័យ ៣១ រួមជាមួយដៃគូ មុនត្រលប់ទៅជួយក្រុមពេលប៉ះជាមួយក្រុម Sevilla ក្នុងការប្រកួតជើងទី១ ពានរង្វាន់ Copa de Rey វគ្គ ១៦ក្រុមចុងក្រោយ។    ក្រៅពី អាជីពជាកីឡាករបាល់ទាត់ Cristiano Ronaldo ក៏ជាថៅកែសណ្ឋាគារម្នាក់ផងដែរ ដោយគេមានសណ្ឋាគារចំនួន ២ នៅប្រទេសព័រទុយហ្គាល់ ស្របពេលរៀបចំបើកថ្មីចំនួន ២ទៀត នៅទីទីក្រុងម៉ាទ្រីដ ១ និង ១ទៀតនៅទីក្រុងញូវយ៉ក៕ 

ទោះបី Arsenal ស្មើ Bounemouthមែន ប៉ុន្តែអាចបន្តនៅ Top 4

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៣១

លទ្ធផលនៃការប្រកួតទី២ នាឆ្នាំ ២០១៧ របស់ក្រុមភ្លើងធំ Arsenal គឺមិនសូវកបប្រសើរនោះឡើយ ដោយអាចត្រឹមស្មើជាមួយក្រុមចំណូលថ្មី AFC Bounemouth ៣ទល់នឹង ៣។ម្ចាស់ផ្ទះ Bounemouth មិនទុកមុខមាត់ឲ្យក្រុមភ្ញៀវ Arsenal ឡើយ។ ខ្សែការពារ Charlie Daniels អាចរកគ្រាប់បើកឆាកនៅនាទី ១៦ មុននឹងប្រធានក្រុម Callum Wilson ស៊ុតប៉េណាល់ទី នៅនាទី ២១ ខណៈកីឡាករស្កត់លែន  Rayan Fraser សម្រេចគ្រាប់ទី ៣ នៅនាទី ៥៨។ ទោះបីជា ក្រុមផ្លែឆឺរីអាចនាំមុខចំនួន៣ មែន តែក្រុមលោក Arsene Wenger មិនទាន់អស់សង្ឃឹមតាមស្មើ។  ជាក់ស្តែង ខ្សែប្រយុទ្ធឈីលី Alex Sanchez អាចតែតបើកហុងស៊ុយនៅនាទី ៧០ មុនពេលមិត្តរួមក្រុមបន្ថែម២ គ្រាប់ទៀត ធ្វើបានដោយ Lucas Perez ( នាទី៧៥) និង ខ្សែប្រយុទ្ធទោល Oiliver Giroud ( ៩០+២)។ ការទទួលបាន ១ពិន្ទុ នាកីឡដ្ខាន Vitality បានធ្វើឲ្យ Arsenal អាចបន្តតំណែង Top ៤ ជាបណ្តោះអាសន្នក្នុង សប្តាហ៍ទី ២០ នៃក្របខ័ណ្ឌ Premier League ដោយមាន ៤១ ពិន្ទុនៅក្នុងដៃ៕ 

មូលហេតុមួយដែលធ្វើឲ្យ Conor McGregor មិនឡើងសង្វៀនប្រកួតនៅក្នុងឆ្នាំ២០១៧

ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២៣:៤០

ក្រោយពីក្លាយខ្លួនជាអ្នកប្រដាល់ក្នុងទ្រុង UFC ដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលអាចគ្រងខ្សែក្រវ៉ាត់បាន២ស្ថាប័ន Conor McGregor បានសម្រេចចិត្តមិនធ្វើការប្រកួតអ្វីឡើយនៅក្នុងឆ្នាំថ្មី២០១៧នេះ។តាមការឲ្យរបស់ប្រធានស្ថាប័ន UFC លោក Dana White បានឲ្យដឹងថា "សាររបស់ខ្ញំុនឹង Conor បាននិយាយគ្នាចុងក្រោយបំផុតនោះគឺ គេចង់សម្រាក១០ខែ ប៉ុន្តែគ្រប់គ្នាតែងតែនិយាយថាគេនឹងវ៉ៃជាមួយអ្នកផ្សេងៗ។ ខ្ញំុចង់និយាយថាខ្ញំុមិនទាន់មានគម្រោងសម្រាប់គេនៅឡើយទេក្នុងឆ្នាំថ្មីនេះ"។ "ស្តាប់ឲ្យច្បាស់! យើងធ្វើមុខជំនួញជាមួយគ្នានៅលើសង្វៀនប្រកួត។ ខ្ញំុដឹងច្បាស់ណាស់ថាអ្នកណាអាចប្រកួតបាន ហើយអ្នកណាមិនអាចប្រកួតបាន, មូលហេតុដែល Conor មិនចង់ប្រកួតនោះគឺ ប្រពន្ធគេកំពុងពពោះ, ហើយគេមិនចង់ឲ្យប្រពន្ធគិតច្រើនអំពីគេឡើយ, ដូចនេះជម្រើសដែលគេអាចធ្វើបានគឺមើលថែប្រពន្ធដើម្បីឲ្យកូនរបស់គេកើតសិន។ ហើយនេះគឺជាកាលវិភាគរបស់ Conor នៅឆ្នាំ២០១៧ បើតាមការបញ្ជាក់បន្ថែមទៀតពី Dana White"។សម្រាប់ការប្រកួតបន្តទៀតរបស់ Conor McGregor ត្រូវបានអ្នកគាំទ្រជាច្រើននៅលើពិភពលោកផ្គូរផ្គងចង់ឲ្យប្រកួតជាមួយអ្នកប្រដាល់សេរី Floyd Mayweather ក្រោយពីអ្នកទាំង២បានបោះពាក្យសំដីដាក់គ្នាតាមបណ្តាញសង្គម Twitter តាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ។