trollkhmer news

កីឡា

ធារី ចន្ថាប៊ីន ថាហាត់នៅថៃ ខុសគ្នាខ្លាំងជាហាត់នៅខ្មែរ

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:២១

បន្ទាប់ពីបានចុះកុងត្រា ៣ ឆ្នាំលេងអោយក្រុម Krabi FC នៅក្របខ័ណ្ឌទី ២ ប្រទេសថៃ កីឡាករខ្មែរ បារាំង ធារី ចន្ថាប៊ីន បានចាប់ផ្តើមចូលហ្វឹកហាត់ជាផ្លូវការជាមួយសមាជិកក្នុងក្រុម២ថ្ងៃរួចមកហើយ ។ ដោយមានបទពិសោធជាមួយក្រុមភ្នំពេញក្រោនរបស់កម្ពុជា៤ ឆ្នាំ កីឡាករវ័យ ២៥ ឆ្នាំបានលើកឡើងថា៖ ការហ្វឹកហាត់នៅក្រុមថ្មីនាប្រទេសថៃ គឺខុសគ្នាច្រើនជាងការហ្វឹកហាត់ជាមួយក្រុមនៅលីគកម្ពុជា ជាពិសេសក្នុងហ្វឹកហាត់ រាងកាយ និងការហ្វឹកហាត់លើទីលានមានល្បឿនលឿនជាង ។កីឡាករជម្រើសជាតិកម្ពុជា រូបនេះបន្តថា វាមិនពិបាកទេសំរាប់រូបគេ ហើយគេកំពុងតែសម្របខ្លួនជាមួយក្រុម និងជាមួយកីឡាករទាំងអស់ផងដែរ ។

ក្លិបចិន Tianjin TEDA ចាយលុយឌុបទិញខ្សែបម្រើកីឡាករ John Mikel Obi

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:៣៤

ខ្សែបម្រើ John Mikel Obi បានក្លាយជាកីឡាករ Chelsea ទី២ ដែលបានប្តូរទៅកាន់លីគកំពូលចិន នាខែមករានេះ បន្ទាប់ពីអតីតមិត្ត Oscar សាងជីវិតថ្មីនាក្លិប Shanghai SIPG។ សមាជិកនេហ្សេរីយ៉ា បានចុះកិច្ចសន្យាជាមូយក្លិប Tianjin TEDA ដោយគ្មានតម្លៃខ្លួន ប៉ុន្តែរូបគេបានទទួលប្រាក់នឿយហត់គុណនឹង២ តែម្តង គឺ ១៤០, ០០០ផោន ក្នុង១សប្តាហ៍។ គូរបញ្ជាក់ថា Mikel បានចំណាយរស់នៅទឹកដី Stamford Bridge អស់រយៈពេល១១ ឆ្នាំ ពោលពី ២០០៦មក ដោយបាននាំឲ្យក្រុមតោខៀវ Chelsea ស្គាល់រសជាតិដំបូងនៃពានរង្វាន់ UEFA Champion (២០១១-១២ )និង UEFA Europa League ( ២០១២-១៣ ) រួមជាមួយនឹងក្លាយជើងឯក Premier League  ២ រដូវកាល ( ២០០៩-១០ & ២០១៤-១៥ ) និង FA Cup បាន ៤ រដូវកាលផ្សេងទៀត៕ 

James Rodriguez ចេញមកបញ្ជាក់ពីអនាគតខ្លួនជាមួយ Real Madrid

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:៤៩

ក្រោយពីមិនសូវជាប់ជាជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅក្រុមអធិរាជស Real Madrid ខ្សែបម្រើ James Rodriguez ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថាអាចនឹងចាកចេញពីទឹកដីអេស្ប៉ាញនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ។តែឥឡូវនេះ​ ប្រធានក្រុមជម្រើសជាតិកូឡំុប៊ីបានចេញមកបញ្ជាក់ក្រោយពីស៊ុត២គ្រាប់ជួយឲ្យ Real ឈ្នះ Sevilla កាលពីយប់មិញថា៖ "ខ្ញំុនឹងនៅទីនេះបន្តទៀត ខ្ញំុនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីដណ្តើមកៅអី១១នាក់របស់ខ្ញំុមកវិញ"។គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍នេះ អតីតសមាជិក AS Monaco ខាងលើនេះត្រូវបានគេរាយការណ៍ថាអាចនឹងផ្លាស់ទៅកាន់ Chelsea, Juventus និង Manchester United ជាដើម។

លោក Eric Williams គ្រូបង្វឹកថ្មី ក្លិប Melaka United ប្រាប់មូលហេតុដែលជ្រើសរើសក្រុមនៅលីគកម្ពុជា

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:៤២

លោក Eric Williams គ្រូបង្វឹកថ្មីទើបតែងតាំងរបស់ក្លិប Melaka United របស់ម៉ាឡេស៊ី បាននិយាយក្នុងសន្និសិតសារព័ត៍មានមុនការប្រកូតចាប់ផ្តើមរវាងក្លិប ក្រសួងការពារជាតិ និង Melaka United ថា៖ការដែលមកប្រកួតនៅទីនេះគឺយើងសម្លឹងឃើញអំពីសក្តានុពលបាល់ទាត់របស់កម្ពុជានាពេលបច្ចុប្បន្ន រាល់បច្ចេកទេសដែលដែលទទួលបាននៅទីនេះនឹងត្រូវយកទៅអភិវឌ្ឍន៍សមត្ថភាពរបស់ក្រុម ត្រៀមខ្លួនមុនលីគកំពូលរបស់ម៉ាឡេស៊ីចាប់ផ្តើមនៅចុងខែមករានេះ។ សំរាប់ការប្រកួតទឹកដីកម្ពុជាក្រុមមកពីលីគកំពូលម៉ាឡេស៊ីមួយនេះ បានចំណាយពេល១សប្តាហ៍ ក្នុងការជួបប្រកួតជាមួយក្រុមលីគកំពូលកម្ពុជាចំនួន ៤ ក្រុម។ល្ងាចថ្ងៃទី⁣ ៥ ខែ មករា ឆ្នាំ២០១៧នេះ វេលាម៉ោង៦:៤៥នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ត្រូវប៉ះ ក្រុមក្រសួងការពារជាតិ បន្ទាប់មកជួប ខេមបូឌានថាយហ្គឺរ ថ្ងៃទី ៦ ខែ មករា បន្តលេងជាមួយ ណាហ្គាវើល ថ្ងៃទី ៨ មករា និងទី៩ មករា ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ការប្រកួតមិត្តភាពជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត អាចជាពេល សហព័ន្ធបាល់ទាត់ និងលោក Lee ពិចារណារឿងបន្តកុងត្រា

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:០០

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បានអស់កុងត្រាក្នុងការដឹកនាំក្រុមគោព្រៃកម្ពុជាតាំងពីខែធ្នូ ឆ្នាំ២០១៦ ខណៈបុរសជនជាតិកូរ៉េខាងត្បួងរូបនេះ មិនទាន់បានបន្តកិច្ចសន្យានោះទេ ។ ទោះបីយ៉ាងណា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្រុម អារ៉ាប់ប៊ីសាអូឌីត សហព័ន្ធបាល់ទាត់កម្ពុជានៅតែអោយលោក Lee ដឹកនាំ នឹងកំពុងនៅទីលានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដែលបានប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃនេះផងដែរ។ក្រោយបញ្ចប់ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្រុម អារ៉ាប់ប៊ីសាអូឌីតដែលធ្វើឡើងនៅថ្ងៃទី ១៤ មករា នាទីក្រុងឌូបៃ សហព័ន្ធបាល់ទាត់កម្ពុជា និងលោក Lee Tae Hoon អាចនឹងពិចរណាចំពោះកុងត្រាថ្មី ។

ក្លិបចចក Leicester City គឺហ៊ានចាយប្រាក់ចំនួន ១៥លានផោនក្នុងការទិញយកខ្សែបម្រើការពារ Wilfred Ndidi ដើម្បីមកពង្រឹងក្រុមឡើងវិញ

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:០៧

ក្លិបចចក Leicester City គឺហ៊ានចាយប្រាក់ចំនួន ១៥លានផោន ក្នុងការទិញយកខ្សែបម្រើការពារ  Wilfred Ndidi ពីក្លិបបែលហ្ស៊ិក Racing Genk ដើម្បីមកពង្រឹងក្រុមឡើងវិញ បន្ទាប់ពីមិនសូវទទួលបាននូវលទ្ធផលល្អ នារដូវកាលនេះ។  សមាជិកជម្រើសជាតិនីហ្សេរីយ៉ា បានធ្វើតេសសុខភាពបានដោយជោគជ័យ ហើយបានយល់ព្រមចុះកុងត្រាមកលេងនៅទឹកដី King Power រយៈពេល ៥ឆ្នាំកន្លះ ដោយគេជឿជាក់ថា កីឡាករវ័យ ២០ឆ្នាំ នឹងបញ្ចេញថ្វីជើងលើកដំបូងឲ្យលោកClaudio Ranieri នាពេលឆាប់ៗនេះ។ Wilfred Ndidi បានបង្ហាញខ្លួននៅប្រទេសបែលហ្ស៊ិកបានរយៈពេល ២ឆ្នាំដែរ ដោយអាចឲ្យក្រុម Racing Genk អាចឡើងវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងពានរង្វាន់ Europa League នៅឆ្នាំនេះ មុនសម្រេចបណ្តែតខ្លួនកាន់ចក្រភពអង់គ្លេស។

មិនមែនតែលីគកំពូលទេ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ ក៏ផ្លាស់ប្តូររូបមន្តប្រកួតដែរ

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៥៦

បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជាបានផ្តាស់ប្តូររូបមន្តនៃការប្រកួតក្នុងរដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅខែកុម្ភៈ ស្របពេល ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ (Hun Sen Cup 2017) នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ ដោយមានបែងចែកចេញជា ៥ ដំណាក់កាល ខុសប្លែកពីឆ្នាំមុនៗផងដែរ ។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការផ្លាស់ប្ដូររូបមន្តប្រកួតខ្លះដោយរដូវកាល ២០១៧ នេះការប្រកួតត្រូវបានបែងចែកចេញជា ៥ ដំណាក់កាលផ្សេងៗគ្នា។* ដំណាក់កាលទី១៖ថ្នាក់តំបន់ ប្រកួតពីថ្ងៃទី ១១ ខែ មករា ដល់ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៧:ដំណាក់កាលនេះមានក្រុមចូលរួមមកពី រាជធានីខេត្ត ទាំង២៥ បូករួមជាមួយ ក្រុមក្រសួងការពារជាតិ ជាមួយ ក្រសួងមហាផ្ទៃ ធ្វើការប្រកួតវិលជុំទៅមក (Home/Away) ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងត្រូវឡើងទៅប្រកួតខ្វែងពូលនៅដំណាក់កាលទី២។* ដំណាក់កាលទី២៖ប្រកួតពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧:ដំណាក់កាលនេះក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗក្នុងដំណាក់កាលទី ១ នឹងត្រូវឡើងទៅប្រកួតខ្វែងគ្នា ជម្រុះទៅមក (Home/Away) រវាងក្រុមមានចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូលនីមួយៗ។* ដំណាក់កាលទី៣៖ប្រកួតពីថ្ងៃទី ០៣ ដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧:ដំណាក់កាលទី ៣ នេះគឺជាដំណាក់កាលមួយថ្មី ដោយក្រុមនៅលីគកំពូលកម្ពុជាចំណាត់ថ្នាក់ពីលេខ ៧ ដល់ ១០ បូករួមជាមួយក្រុមទាំង ៩ នៃលីគលំដាប់ទី ២ កម្ពុជា និងក្រុមឈ្នះក្នុងដំណាក់កាលទី ២ ធ្វើការប្រកួតជម្រុះទៅមក (Home/Away)។* ដំណាក់កាលទី៤៖ប្រកួតពីថ្ងៃទី ៣១ ខែ ឧសភា ដល់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧:ដំណាក់កាលទី ៤ គឺក្រុមនៃលីគកំពូលកម្ពុជាចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ បូករួមជាមួយក្រុមដែលឈ្នះក្នុងដំណាក់កាលទី ៣ ធ្វើការប្រកួតជម្រុះទៅមក (Home/Away) រកក្រុមដែលឈ្នះឡើងមកប្រកួតក្នុងដំណាក់កាលទី៥។* ដំណាក់កាលទី៥៖ប្រកួតពីថ្ងៃទី ១២ ខែ កក្កដា ដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧:ក្រុមដែលឈ្នះក្នុងដំណាក់កាលទី ៤ ធ្វើការប្រកួតជម្រុះទៅមក (Home/Away) ដោយប្រកួតក្នុងវគ្គ ១/៤ និងវគ្គ ១/២ ប្រកួតចំណាត់ថ្នាក់ និងផ្ដាច់ព្រ័ត្រ។មកទល់ពេលនេះនៅមិនទាន់ដឹងថាមានសមាសភាពក្រុមប៉ុន្មានចូលរួមនៅឡើយទេសម្រាប់ដំណាក់កាលទី ១ ខណៈកាលបរិច្ឆេទនៃការឈប់ទទួលពាក្យបានបញ្ចប់តាំងពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅ។

Man Utd ត្រៀមនាំយកអតីតខ្សែបម្រើ Real Madrid មក Old Trafford

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៥៩

សម្រាប់ទីផ្សារដោះដូរកីឡាករខែមករានេះ ក្រុមបិសាចក្រហម Manchester United គ្រោងនាំយកខ្សែបម្រើបារាំង Lassana Diarra មកកាន់ទឹកដី Old Trafford ដើម្បីមកជំនួសតំណែងរបស់ Michael Carrick ដែលមានវ័យ៣៥ឆ្នាំ នេះបើយោងតាមសារព័ត៌មាន Foot Mercato។ ប្រធានប្រតិបត្តិក្លឹប លោក Ed Woodward កំពុងតែចរចារអំពីការដោះដូរអតីតសមាជិក Portmouth នឹងMorgan Schneiderlin ជាមួយ Marseille ដោយក្រុមនៅលីគបារាំងត្រូវបង់លុយខ្លះបន្ថែមទៀត។នៅលើ Twitter អ្នកកាសែតកីឡាបារាំង Khaled Karouri បានឲ្យដឹងថា "Man Utd ត្រៀមធ្វើការផ្លាស់ប្តូរ Schneiderlin ជាមួយនឹង Diarra ក្នុងពេលឆាប់ៗនេះ"។  ចំណែកឯ Diarra ក៏បានប្រាប់កាសែត L'Equipe នៅពេលដែលគេសួរអំពីការផ្លាស់ទៅអង់គ្លេសលេងជាមួយលោក Jose Mourinho វិញថា៖ " Mourinho? ខ្ញំុស្គាល់គាត់ច្បាស់ណាស់។ ខ្ញំូរីករាយណាស់ដែលធ្លាប់បានធ្វើការជាមួយគាត់, គាត់គឺជាគ្រូបង្វឹកដ៏ល្អមួយរូប ដូចនេះរងចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើងទៀតនៅពេលក្រោយ"។ អ្នកទាំង២ធ្លាប់បានធ្វើការជាមួយគ្នានៅប្រទេសអេស្ប៉ាញ កាលពីលោក Jose Mourinho នៅដឹកនាំ Real Madrid ដោយ Lassana Diarra បានសម្រេចចិត្តចាកចេញពីទឹកដី Santiago Bernabeu បន្ទាប់ពីអ្នកចាត់ការអេស្ប៉ាញបានទិញ Xabi Alonso និង Sami Khedira មកចាប់ដៃគូគ្នាលេងនៅតំបន់បម្រើកណ្តាល។ គិតថា Lassana Diarra អាចមក Manchester United ដែរអត់?

តោះ! ទៅមើលកីឡដ្ឋានថ្មីរបស់ Tottenham Hotspur ទាំងអស់គ្នា

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:២៧

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញនូវវីដេអូកីឡដ្ឋាននាពេលអនាគត ក្រោយពីបានចាប់ផ្តើមកែកុននិងពង្រីកថ្មីបានមួយភាគធំ ។ម្ចាស់ក្លិប Spur បានចាយប្រាក់ប្រមាណរហូត ៤០០លោនផោន ទៅលើគម្រោងសាងសង់នាកីឡាដ្ឋានដែលធំជាងគេបំផុត នៅចក្រភពអង់គ្លេស ដោយអាចទទួលទស្សនិកជនប្រមាណ ៦១, ០០០នាក់ ស្របពេលកន្លងមកបានត្រឹមតែ ៥៦,២៥០ នាក់។ ជាក់ស្តែង គម្រោងខាងលើ ដែលគេហៅថា Northumberland Development Project នឹងត្រូវបញ្ចប់ពេលបើករដូវកាល ២០១៨-១៩  ខណៈ ពេលបច្ចុប្បន្ននេះ ក្រុមរបស់ Mauricio Pochettino គឺបានខ្ចីកីឡដ្ឋានជាតិអង់គ្លេស Wembley Stadium ជាទឹកដីខ្លួនពេលប្រកួតពានរង្វាន់អឺរ៉ុប UEFA Champion League និង Europa League ។