trollkhmer news

កីឡា

Man City កំពុងចរចារនាំយកខ្សែបំរើប្រយុទ្ធ Isco ពី Real Madrid

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៤១

ក្លិប Man city  កំពុងចរចាជាមួយនិងក្លឹបយក្សប្រទេសអេស្ប៉ាញ Real Madrid ដែលទាក់ទងនឹងការនាំយកកីឡាករឆ្នើម Isco  ខណៈពេលកីឡាកររូបនេះមិនសប្បាយចិត្តនៅក្រោមការដឹកនាំរបស់លោក Rafa Benitez ។ ខ្សែបម្រើប្រយុទ្ធមិនពេញចិត្តនៅក្រោមលោក Rafa Benitez នៅ Santiago Bernabeu រដូវកាលនេះដោយសារតែ Isco មិនសូវបានជាប់ជាជំរើសដំបូងនោះឡើយ។ កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរគេជឿជាក់ថានិងរួចរាល់ជាស្ថាពរនៅខែមករានេះដែលតំលៃខ្លួនគឺមិនទាន់ត្រូវបានដឹងនៅឡើយទេ។ អ្នកចាត់ការទូទៅ Man City បាននិយាយថាការនាំយក Isco មកនេះគឺដើម្បីជំនួសកន្លែងកីឡាករ Nasri បានរងរបួសរយៈពេលវែងរហូតដល់ចប់រដូវកាល។ Isco អតីតកីឡាកររបស់ Malaga ក្រោមការដឹកនាំរបស់លោក Pellegrini ឥលូវនេះកីឡាកររូបនេះនឹងត្រលប់មករកគូ្របង្វឹកចាស់របស់ខ្លួនម្តងទៀត។ តាមរបាយការណ៍មួយបានិយាយថាអ្នកចាត់ការទូទៅលោក Benitez អាចនឹងត្រូវបាត់បង់តំណែងនៅរយៈពេលប៉ុន្មានខែខាងមុខនេះដោយសារតែលោកត្រូវបានអ្នកគាំទ្រក្លឹប Real Madrid មិនសូវចូលចិត្តការដឹកនាំរបស់គាត់នោះទេ។ប្រភព Goal ប្រែសំរួលដោយ Justin

ក្រុមអ្នកមានបុណ្យ Barcelona បាត់បង់តំណែងកំពូលតារាងបន្ទាប់ស្មើរជាមួយ Espanyol

ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៩:០៥

ក្រុមអ្នកមានបុណ្យ Barcelona បានបាត់បង់តំណែងកំពូលតារាងបន្ទាប់ពីប្រកួតស្មើរជាមួយនិងម្ចាស់ផ្ទះ Espanyol ។ Barcelona បានដាក់កីឡាករខ្លាំងដូចជា Neymar , Messi និង Suarez ប៉ុន្តែនៅតែមិនអាចជួយរកគ្រាប់បាល់អោយបានទៀត។ រីឯក្រុម At Madrid បានយកឈ្នះ Levante ដោយលទ្ធផល 1-0 បានរំកិលខ្លួនទៅឈរលើតារាងក្របខ័ណ្ឌ Liga BBVA  អេស្ប៉ាញដោយមាន ៤១ពិន្ទុ តាមពីក្រោយដោយ Barcelona មាន៣៩ពិន្ទុ និង Real Madrid ចំណាត់ថ្នាក់លេខ៣មាន៣៦ពិន្ទុ។ មួយគ្រាប់របស់ At Madrid ធ្វើបានដោយកីឡាករ Thomas នៅនាទីទី៨១ជិតចប់ទៅហើយ។ ខាងក្រោមជាវីឌីអូហាយឡាយការប្រកួតរបស់ក្រុមទាំង២- Espanyol 0-0 Barcelona -At Madrid 1-0 Levante អត្ថបទដោយ សិទ្ធា

ហង្សក្រហម Liverpool ត្រូវ ២ញញួរធំរបស់​West Ham ដើមឆ្នាំថ្មី

ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:២១

ជំនួបរវាងក្រុមញញួរធំ West Ham និង ហង្សក្រហម Liverpool បើកឆាកលេងមុនគេតាំងពីក្បាលព្រលប់មិ្សលមិញ។ West Ham បានធ្វើបានយ៉ាងល្អដោយបំបាក់ក្រុម Liverpool អោយចាញ់នៅដើមឆ្នាំ២០១៦នេះ។ គ្រាប់តែចាប់ផ្តើមលេងបាន១០នាទី កីឡាករក្រុម West Ham គឺ Antonio និងមួយគ្រាប់ទៀតធ្វើបានដោយអតីកីឡាករហង្សក្រហម Andy Carrol នៅនាទីទី៥៥ ។ ចប់ការប្រកួត West Ham 2-0 Liverpool ។ រីឯក្រុមខ្លាំង៣ទៀត Arsenal , Manchester United និង Manchester City បាន៣ពិន្ទូរៀងៗខ្លួន។ មើលវីឌីអូហាយឡាយកាលពីយប់មិញរវាងក្រុមខ្លាំងទាំង៤ ៖ - West Ham 2-0 Liverpool - Arsenal 1-0 Newcastle - Manchester United 2-1 Swansea - Watford 1-2 Manchester City អត្ថបទដោយ Justin

Pacquiao និង Bradley នឹងប៉ះគ្នាជាលើកទីបី

ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៤២

នេះបើយោងតាមលោក Bob Arum ដែលជាប្រធានក្រុមហ៊ុន Top Rank Inc. ដែលជាអ្នករៀបចំការវាយប្រដាល់បាននិយាយថា Pacquiao និង Bradley នឹងជួបមុខគ្នាម្តងទៀតនៅថ្ងៃទី4 ខែមេសានៅសង្វៀន MGM Grand ក្នុងទីក្រុង Las Vegas។និយាយទៅ Pacquiao និង Bradley ធ្លាប់បានជួបគ្នាពីរដងរួចមកហើយគឺ លើកទី1 Bradley ជាអ្នកឈ្នះកាលពីឆ្នាំ2012និងចំណែកលើកទី2 Pacquaio ជាអ្នកឈ្នះម្តងកាលពីឆ្នាំ2014។ពេលបច្ចុប្បន្ននេះ លោក Bradley ជាម្ចាស់ជើងឯកខ្សែក្រវាត់ WBO ខ្សែក្រវាត់ទម្ងន់មធ្យម គួរឱ្យចាប់អារម្មណ៍ងារមួយនេះធ្លាប់តែជាងាររបស់ Pacquiao ប៉ុន្តែពីព្រោះពីមុនគាត់បានចាញ់ Floyd Mayweather Jr នៅក្នុងការប្រកួតដែលមានតំលៃខ្លួនថ្លៃជាងគេបំផុតរបស់កីឡាប្រដាល់ដែលមិនធ្លាប់មានកាលពីខែឧសភាងារនេះក៏ធ្លាក់ទៅលើលោក Bradley។Pacquiao មានបញ្ហារបួសស្មាធ្ងន់ធ្ងរក្នុងពេលប្រកួតជាមួយនឹង Mayweather និងបានទទួលការវះកាត់ក្នុងរយៈពេល ៥ ថ្ងៃក្រោយមក។ ប៉ុន្តែនៅសប្តាហ៍នេះ បើតាមពាក្យសម្តីរបស់អ្នកគាំទ្ររបស់គាត់នៅលើបណ្តាញសង្គម Facebook ដែលបានចោទសួរថាស្មារបស់គាត់ជាឬនៅ? កីឡាករ Pacquiao បានឆ្លើយតបមកវិញថា «ស្មារបស់គេជាសះស្បើយ 100 ភាគរយហើយ។»ប្រភព: Philstar ប្រែសម្រួលដោយ: William

តោះមើលវីឌីអូកីឡាករ កែវ រំចង់ វ៉ៃឈ្នះកីឡាករថៃដោយរបៀបណា!

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៣:៥២

មុននេះបន្តិចកីឡាករ កែវ រំចង់ ទើបតែវ៉ៃឈ្នះកីឡាករថៃ Iquezang នៅឯសៃង្វៀន Thai Fight ប្រទេសថៃ នេះគឺជាមោទនភាពថ្មីមួយទៀតសំរាប់កីឡាប្រដាល់ខ្មែរ។ មិនចាំបាច់បង្អង់យូរទេតោះទៅទស្សនាវីឌអូតែម្តងទៅ ៖  ដោយ សិទ្ធា

ហង្សក្រហម Liverpool យកឈ្នះ Sunderland ទាំងប្រផិតប្រផើយ!

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០១:៥០

ក្រុមហង្សក្រហម Liverpool ធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឆ្មាខ្មៅ Sunderland ហើយបានយកឈ្នះទៅលើក្រុមម្ចាស់ទាំងប្រផិតប្រផើយដោយលទ្ធផល ១ទល់០ ដែលជាការសុតបញ្ចូលទីរបស់កីឡាករ Benteke នៅនាទីទី៤៦ ។ លទ្ធផលនាំមុខ១ទល់០បានបន្តរហូតទៅដល់ចប់តង់ធ្វើអោយក្រុម Liverpool យកបាន៣ពិន្ទុឡើងទៅកាន់ចំណាត់លេខ៧ដែលមាន៣០ពិន្ទុស្មើរជាមួយនិងក្រុមបិសាចក្រហម Manchester United ។វីឌីអូហាយឡាយ Sunderland 0-1 Liverpool  \ដោយសិទ្ធា

Ronaldo និង Neymar ប៉េណាល់ទីអត់ចូលដូចគ្នាតែក្រុមរបស់ពួកគេនៅតែឈ្នះ

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០១:៣៨

កាលពីយប់មិញក្រុម Real Madrid បានបើទ្វារផ្ទះទទួលស្វាគមន៍ក្រុម Real Sociedad ។ ជំនួបក្រុមទាំងពីរយប់មិញនេះក្រុមស្តេចស Real Madrid បានយកឈ្នះលើក្រុមភ្ញៀវដោយលទ្ធផល ៣-១ នៅនាទីទី២៤ បាល់ពីន័យ ១១ម បានផ្តល់ទៅអោយក្រុមម្ចាស់ផ្ទះដោយសារតែខ្សែការពារក្រុម Sociedad ធ្វើអោយមានកំហុសហើយកីឡាករ Ronaldo បានសុតបាលពិន័យ ១១ម៉ែត ប៉ុន្តែ Ronaldo ធ្វើមិនបានសំរេចឡើយដោយទាត់បាល់ហោះឡើងទៅលើ ។ នៅនាទីទី៤២ខ្សែការពារ ក្រុម Sociedad បានធ្វើអោយមានកំហុសម្តងទៀតនៅតំបន់គ្រោះថ្នាក់ទើបអាជ្ញារកណ្តាលសំរេចអោយបាលពិន័យ១១ម៉ែតលើកទី២អោយទៅក្រុមម្ចាស់ផ្ទះ ហើយ Ronaldo ក៏បានសុតបាល់ពិន័យបានសំរេចចប់តង់ទី១ក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ១ទល់០ ។ តង់ទី២នាទី៤៩ ក្រុមភ្ញៀវបានសុតតាមស្មើរវិញបានសំរេច បន្ទាប់មកនាទីទី ៦៧ Ronaldo បានសុតបាល់បញ្ចូលទីបានសំរេចជួយអោយក្រុមម្ចាស់ផ្ទះនាំមុខ ២ទល់១។ នៅចុងទី២នាទីទី៨៦ កីឡាករ Lucas ក៏បានសុតបន្ធែមមួយគ្រាប់ទៀតដើម្បីយកឈ្នះក្រុម Sociedad ។ វឌីអូហាយឡាយ Real Madrid 3-1 Real Sociedad រីឯក្រុមអ្នកមានបុណ្យ Barcelona វិញបានយកឈ្នះក្រុមភ្ញៀវ Real Betis ដោយលទ្ធផល ៤ទល់០ ខណៈកីឡាករ Neymar បានធ្វើអោយខូចគ្រាប់បាល់ដោយសារសុតបាល់ពិន័យ១១ម៉ែតមិនចូលតែត្រូវបានខ្សែការពារក្រុម Real Betis ទាត់បញ្ចូនបាល់ចេញភ្លាត់ស្នៀតទៅចូលទីខ្លួនឯងជំនួសវិញនៅនាទីទី ២៩ ធ្វើអោយក្រុមម្ចាស់ផ្ទះនាំមុខ១ទល់០ហើយ ៣គ្រាប់ទៀតរកបានដោយកីឡាករ Messi នាទីទី ៣៣ , Suarez នាទីទី ៤៦ និង១គ្រាប់ចុងតង់ទៀតរកបានដោយ Suarez ដដែលនៅនាទីទី៨៣ ។ វីឌីអូហាយឡាយ Barcelona 4-0 Real Betis ដោយសិទ្ធា

Cech : ខ្ញុំមក Arsenal ដើម្បីលើកពានជាមួយនិងក្លឹប!

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១០:១៤

ខ្ញុំនឹងមិនបានផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ Arsenal នោះទេបើខ្ញុំមិនបានជឿពួកគេថាអាចលើកពានបាន ឥលូវនេះ Arsenal ពិតជាមានឱកាសក្នុងការលើកពានពិតប្រាកដមែន នេះជាសំដីរបស់អតីតអ្នកចាំទីក្រុមតោខៀវ Chelsea បច្ចុប្បន្នកំពុងលេងអោយក្រុម Arsenal។អ្នកចាំទីសាធារណរដ្ឋឆេកដែលបានបញ្ចប់ការលេងចំនួន 11 រដូវកាលជាមួយក្រុម Chelsea នៅខែមិថុនានិងបានចុះហត្ថលេខាក្នុងការផ្លាស់ប្តូរទៅកីឡដ្ឋាន Emirates ។Cech បានជួយក្រុម Arsenal ទៅដល់កំពូលនៃតារាងនិងការបំបែកកំណត់ត្រា Clean Sheet ក្របខ័ណ្ឌ Premier League ពីអ្នកចាំទី David James ក្នុងប្រកួតចុងក្រោយយកឈ្នះក្រុម AFC Bournemouth កាលពីថ្ងៃចន្ទ។ Cech បានប្រាប់កាសែត Daily Mirror  "វាមិនមែនជាការសម្រេចចិត្តមានភាពងាយស្រួលនោះទេប៉ុន្តែខ្ញុំតែងតែចង់ទៅក្រុមណាដែលអាចឈ្នះពានរង្វាន់" ។«ប្រសិនបើខ្ញុំមិនជឿថាខ្លួនឯងថាទៅក្រុមដែលអាចឈ្នះពានរង្វាន់ ប៉ុន្តែហេតុអ្វីបានជាខ្ញុំនឹងមកលេងនៅទីនេះ។«ខ្ញុំបានលេងកីឡាបាល់ទាត់មិនមែនចំពោះតែភាពរីករាយទេខ្ញុំស្រឡាញ់ការប្រឈម និងការប្រកួតប្រជែងជាមួយកីឡាករល្អៗ ហើយខ្ញុំចង់មានឱកាសឈ្នះរាល់ការប្រកួត»។ គាត់បានបន្តទៀតថា «ខ្ញុំជឿជាក់ថាក្រុមមួយនេះមានលក្ខណៈសម្បត្ដិដើម្បីឈ្នះការប្រកួតហើយសង្ឃឹមថាយើងគ្រប់គ្រងពានលីកនៅរដូវកាលនេះ»។ ប្រភព Goal ប្រែសំរួលដោយ Justin

កាំភ្លើងធំ Arsenal ទិញបានកីឡាករចំណូលថ្មីមួយហើយតំលៃ ៥លានផោន

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០១:៥៦

បង្វឹកកាំភ្លើងធំ Arsenal លោក Arsene Wenger នឹងបញ្ចប់ការផ្ទេរក្នុងតំលៃ ៥លានផោនចំពោះកីឡាករ Mohamed Elneny បន្ទាប់ពីខ្សែបម្រើរបស់ជនជាតិអេស៊ីបរូបនេះបានតេសវេជ្ជសាស្រ្តជាប់កាលពីថ្ងៃអង្គារ។ តាមប្រភពពី Mirror បានបន្តទៀតថាដឹងកាលពីថ្ងៃសៅរ៍ថាក្រុម Arsenal បានយល់ព្រមកិច្ចព្រមព្រៀងមួយរួចទៅហើយជាមួយក្រុម Basel ក្នុងការផ្លាស់ប្តូរឱ្យបានឆាប់នៅពេលទីផ្សារកីឡាករដោះដូរមកដល់រយៈពេល៣ថ្ងៃទៀត។ Elneny អាយុ23 ឆ្នាំ បានព្រមព្រៀងគ្នារួចហើយនៅលើកិច្ចសន្យាដែលមានតម្លៃប្រមាណ 60.000 ផោន ក្នុងមួយសប្តាហ៍ហើយនឹងត្រូវរង់ចាំការអនុញ្ញាតិបំពេញបែបបទពីការងារជាមុនសិនទើបអាចចូលលេងអោយក្រុម។តោះក្រលេកមកមើលវីឌីអូអំពីទំរង់លេងផ្សេងរបស់កីឡាករចំណូលថ្មីនៃក្លឹបកាំភ្លើងធំប្រភព Mirrorដោយ សិទ្ធា