trollkhmer news

កីឡា

កីឡាករ កុក បូរីស ប្រធានក្រុមភ្នំពេញក្រោនបានចុះកុងត្រាថ្មី២ឆ្នាំទៀតជាមួយក្លិប!

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:២៩

យោងតាមប្រភពពីទំព័រហ្វេសប៊ុករបស់អ្នកគាំទ្រក្លឹបភ្នំពេញក្រោនបានអោយដឹងថា ៖ ដំណឹងដ៏ល្អបំផុតមួយទៀតសម្រាប់គ្រួសារភ្នំពេញក្រោន! ប្រធានក្រុមរបស់យើង កុក បូរីស បានចុះកុងត្រាថ្មី២ឆ្នាំទៀតជាមួយភ្នំពេញក្រោន ដើម្បីបន្តលេងនៅក្លឹបជើងឯកកម្ពុជាមួយនេះ រហូតដល់ឆ្នាំ២០១៧។ខ្សែការពារដ៏រឹងមាំ និងជាប្រធានក្រុមដ៏ល្អរូបនេះ បានចាប់ផ្ដើមអាជីពបាល់ទាត់នៅកម្ពុជា ជាមួយភ្នំពេញក្រោន តាំងពីឆ្នាំ២០១២ ដោយជួយក្រុមលើកពានលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា។នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន បូរីស បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ហើយប្ដេជ្ញាជួយក្លឹបឲ្យកាន់តែខ្លាំងថែមទាំង ដោយនិយាយថា៖ "គោលបំណងរបស់ខ្ញុំពេលនេះ គឺជួយបង្កើនកេរ្តិ៍ឈ្មោះក្រុម និងកម្រិតនៃការលេងពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមិនអាចចាកចេញ ក្រោយធ្វើប្រធានក្រុមបានត្រឹម១ឆ្នាំនោះឡើយ។ ខ្ញុំត្រូវតែជួយបាល់ទាត់កម្ពុជាបន្ថែមទៀត។។ ខ្ញុំគិតថានេះជាទំនួលខុសត្រូវមួយ ដោយត្រូវជួយកីឡាករក្មេងៗ ទាំងការលេង និងស្មារតីប្រកួត (លេងអស់ពីបេះដូង និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក) ព្យាយាមអស់លទ្ធផលដើម្បីឈ្នះពានជាលើកទី៧.."។ប្រភពពីទំព័រហ្វេសប៊ុកអ្នកគាំទ្រភ្នំពេញក្រោន

Mesut Ozil ជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់អាល្លឺម៉ង់

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៥១

កីឡាករ Ozil បានយកឈ្នះទៅលើកីឡាករ Bastian Schweinsteiger ក្នុងក្របខ័ណ្ឌ Premier League ដូចគ្នាដែលបានដណ្តើមចំណាត់ថ្នាក់ជាប់ឈ្មោះជាកីឡាករបាល់ទាត់ដ៏ល្អបំផុតដែលលេងនៅក្រៅស្រុករបស់ប្រទេសអាល្លឺម៉ង់។ កីឡាករ Mesut Ozil ត្រូវបានគេដាក់ឈ្មោះជាកីឡាករល្អបំផុត "អាល្លឺម៉ង់នៅក្រៅស្រុក" ដោយទស្សនាវដ្តី Kicker បន្ទាប់បានបង្ហាញទំរង់លេគួរឱ្យភ្ញាក់ផ្អើលរបស់លោកសម្រាប់ក្រុម Arsenal ។ កីឡាកររូបនេះបានបញ្ចូនបាល់ទៅអោយក្រុមរបស់គាត់សុតបញ្ចូលទីបានសំរេចចំនួន១៦ដងច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Premier League ប្រទេសអង់គ្លេសនៅរដូវកាលនេះ ។ Ozil គឺជាកីឡាកររបស់អាល្លឺម៉ង់ក្រៅស្រុកតែមួយគត់ដើម្បីត្រូវបានដាក់នៅក្នុងចំណាត់ថ្នាក់អន្ដរជាតិនិងបានផ្តួលកីឡាករលេងនៅក្រៅស្រុកក្នុងក្របខ័ណ្ឌផ្សេងៗទៀតមានដូចជា Toni Kroos,  Shkodran Mustafi, Bastian Schweinsteiger និងខ្សែបម្រើ Sami Khedira បាន។ ក្នុងខណៈពេលដែលកីឡាកររបស់ Bayern Munich ៧រូបទៀតត្រូវបានជាប់ចំណាត់ថ្នាក់ប្រចាំក្របខ័ណ្ឌ Bundesliga ដែលជាកីឡាករល្អតាមតំណែងរបស់ពួកគេនិមួយៗនោះគឺ អ្នកចាំទី Manuel Neuer, ខ្សែការពារស្លាប Phillip Lahm, ខ្សែការពារកណ្តាល Jerome Boateng, ខ្សែបម្រើ Xabi Alonso, ខ្សែបំរើប្រយុទ្ធស្លាប Douglas Costa, ខ្សែបំរើប្រយុទ្ធ Thomas Muller និងខ្សែប្រយុទ្ធ Robert Lewandowski ។ប្រភព Goalប្រែសំរួលដោយ Justin

Jurgen Klopp កំពុងទាក់ទងខ្ចីជើង Subotic ពី Dortmund

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៥:០៦

យោងតាមប្រភពពី Mirror បានអោយដឹងថាអ្នកចាត់ការទូទៅ ហង្សក្រហម Liverpool លោក Jurgen Klopp កំពុងពិភាក្សាទៅអតីតក្លិបរបស់លោក Dortmund ក្នុងការខ្ចីជើងកីឡាករខ្សែការពារកណ្តាល Neven Subotic មកលេងជំនួសតំបន់ខ្សែការពាររបស់ក្លិប Liverpool ដែលកំពុងមានវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសាររងរបួសកាលពីកន្លងទៅថ្មីៗនេះ ។  អានអត្ថបទ Liverpool ទិញបានខ្សែបំរើ Marko Grujic តំលៃ៥.១លានផោនលោក Klopp សង្ឃឹមថានឹងនាំយកអោយបាននៅមុនការប្រកួតពានរង្វាន់ FA Cup នៅថ្ងៃសុក្រនេះ ដែលហង្សក្រហមត្រូវប្រកួតតទល់ជាមួយក្រុម Exter ខណៈពេលដែល Liverpool បានកោះហៅកីឡាករ Tiago Ilori ដែលត្រូវបានខ្ចីជើងពីក្លិប Aston Villa យកមកវិញដើម្បីលេងបណ្តោះអាសន្នក្នុងការប្រកួតក្របខ័ណ្ឌ FA Cup ។ បើតាមការរាយការណ៍មួយបានអោយដឹងថាការចរចារកំពុងទ្រឹងនៅឡើយមិនទាន់មានអ្វីជាដុំកំភួននោះទេ ក្នុងការខ្ចីជើងកីឡាករ Subotic ប៉ុន្តែក្លិបហង្សក្រហមក៏កំពុងចរចារជាមួយ Inter Milan ក្នុងខ្ចីជើងកីឡាករអន្តរជាតិ Italy លោក Andrea Ranocchia ផងដែរ។ ប្រភពពី Mirror ប្រែសំរួលដោយ សិទ្ធា

Copa Del Rey : Barcelona យកឈ្នះ 4-1 ទៅលើ Espanyol ដែលមានកីឡាករ៩នាក់ប៉ុណ្ណោះ

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:៣២

ក្រុម Barcelona បានឡើងផុតវគ្គជំរុះ១៦ក្រុមចុងក្រោយក្នុងក្របខ័ណអេស៉្បាញ Copa Del Rey ដោយបានយកឈ្នះក្រុម Espanyol ក្នុងលទ្ធផល៤ទល់១ ខណៈដែលក្រុមចាញ់មានកីឡាករត្រឹមតែ៩នាក់ប៉ុណ្ណោះដោយសារតែធ្វើអោយមានកំហុសត្រូវបានអាជ្ញារកណ្តាលអោយកាតក្រហមចំពោះកីឡាករ២រូបនៅនាទីទី ៧២ និង ៧៦ ។ Espanyol មានឳ្យកាសនាំមុខ Barcelona តាំងពីលេងបាន៩នាទីដែលជាការសុតបញ្ចូលទីដោយកីឡាករ Caicedo រួចហើយនៅនាទីទី ១៣ កីឡាករ Messi បានជួយរកគ្រាប់បាល់តាមស្មើរ និងបានបន្ថែមមួយគ្រាប់ទៀតនៅចុងតង់ទី១ ធ្វើអោយចប់តង់ទី១ Barcelona នាំមុខ Espanyol ២ទល់១ ។ នៅតង់ទី២នាទីទី៤៩ កីឡាករ Pique បានបន្ថែមមួយ និងមួយគ្រាប់ចុងក្រោយធ្វើបានដោយ Neymar នៅជិតចប់ការប្រកួតនាទីទី៨៨។ កំណត់ត្រារបស់ Messi ក្រោយពីការប្រកួតយប់មិញនៅក្នុងទឹកដីចំនួន២៤១ប្រកួតរកគ្រាប់បាល់បាន២៤១គ្រាប់។ កីឡាករចំណូលថ្មីរបស់ Barcelona គឺ Arda Turan ក៍ត្រូវបានដាក់អោយចូលលេងផងដែរកាលពីយប់មិញបន្ទាប់ពីកីឡាកររូបនេះបញ្ចប់កិច្ចសន្យាខ្ចីជើងពីក្រុមនៅប្រទេសទួរគី។ខាងក្រោមនេះវីឌីអូហាយឡាយ Barcelona 4-1 Espanyol រីឯក្រុមខ្លាំងមួយទៀត At Madrid យប់មិញលេងបានត្រឹមតែស្មើរ១ទល់១  នៅក្នុងទីឹកដិរបស់ក្រុម Rayo Vallecano ។ វីឌីអូហាយឡាយការប្រកួតរវាងក្រុមទាំងពីរខាងក្រោមនេះ ៖

Liverpool ឈ្នះ Stoke យប់មិញតែរបួសកីឡាករសំខាន់បន្ថែមទៀត

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Stoke City ១ទល់០ កាលពីយប់មិញក្នុងក្របខ័ណ្ឌ Capital One Cup ជើងទី១នៅលើទឹកដី Stoke City ។ មួយគ្រាប់យប់មិញរកបានដោយកីឡាករ Jordon Ibe នៅនាទីទី ៣៧ ដោយការបញ្ចូនបាល់ពីកីឡាករ Allen តែ Stoke បានធ្វើការសំរុកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចធ្វើអោយបានរហូតដលចប់ការប្រកួត ។ ជាមួយនិងជ័យជំនះនេះផងដែរ Liverpool បានបាត់បង់កីឡាករសំខាន់ចំនួនពីររូបបន្ថែមទៀតគឺ បំរើប្រយុទ្ធ Coutinho និង ខ្សែរការពារ Lovren ដែលបានរងរបួសក្នុងជំនួបនោះដែលធ្វើអោយក្រុមរងនៅសម្ពាភបន្ថែមទៀតក្នុងតំបន់ការពារកណ្តាល ចំនែក Skrtel វិញគឺមិនទាន់បានជាពីរបួសនៅឡើយទេ ។ រីឯអ្នកចាំទី Mignolet របស់ Liverpool ត្រូវបានគេមើលឃើញពីការជួយសង្គ្រោះបាល់យ៉ាងល្អក្នុងជំនួបយប់មិញ ។ ឥលូវយកទៅមើលវីឌីអូហាយឡាយរវាងក្រុមទាំងពីរខាងក្រោមនេះ៖ អត្ថបទដោយ សិទ្ធា

ច្បាស់ហើយ! Pep ថាចង់ទៅដឹកនាំក្រុមនៅអង់គ្លេសតែអត់ទាន់ដឹងក្រុមណាទេ

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:២៥

ច្បាស់ហើយថាលោក Pep Guardiola និងត្រូវមកដឹកនាំក្រុមនៅប្រទេសអង់គ្លេសបន្ទាប់ពីការចាកចេញពីក្រុម Bayern Munich នៅចុងរដូវកាលនេះប៉ុន្តែគេមិនបានដឹងច្បាស់ថាលោកនឹងមកដឹកនាំក្រុមណាមួយឡើយ នេះបើយោងតាមសារពត៌មាន BBC ។ អតីតគ្រូបង្វឹកក្រុម Barcelona បានប្រកាសថាលោកនឹងមិនបន្តកិច្ចសន្យារបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់នៅពេលដែលវាផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។លោក Guardiola, 44 លោកអាចនឹងត្រូវដឹកនាំក្លិបនៅ Premier League គឺក្រុម Manchester City, ក្រុម Manchester United, Chelsea និង Arsenal ។លោកបាននិយាយថា «ខ្ញុំចង់ទទួលបានបនពិសោធន៍នៅទីក្រុងថ្មីមួយហើយខ្ញុំចង់ទៅធ្វើការនៅក្នុងប្រទេសអង់គ្លេស»។ «ខ្ញុំមានការផ្តល់ជូនពិសេសជាច្រើនពីក្លិបនៅប្រទេសអង់គ្លេសប៉ុន្តែខ្ញុំមិនបានចុះហត្ថលេខាលើអ្វីនៅឡើយទេ»។លោកបានបន្ថែមទៀតថា: «ខ្ញុំមានឱកាសដើម្បីធ្វើការនៅក្នុងប្រទេសអង់គ្លេស ដែលពេលវេលានេះបានមកដល់ហើយ ដោយខ្ញុំមានអារម្មណ៍ថាវាជាការផ្លាស់ប្តូរដែលត្រឹមត្រូវសម្រាប់ខ្ញុំនោះគឺជាហេតុផលដែលខ្ញុំបានយកការសម្រេចចិត្តនេះ»។លោក Carlo Ancelotti អតីតអ្នកចាត់ការទូទៅក្លិប Real Madrid អាចនិងក្លាយជាអ្នកបន្តវេននៅ Bayern Munich ក្រោយពីការចាកចេញរបស់លោក Pep Guardiloa ។ ប្រភព BBCប្រែសំរួលដោយ សិទ្ធា

ជាផ្លូវការ! លោក Benitez អ្នកចាត់ការទូទៅ Real Madrid ត្រូវបានក្លិបសំរេចដេញចេញពីតំណែង!

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៨:០១

លោក Rafa Benitez  អ្នកចាត់ការទូទៅក្លិប Real Madrid ត្រូវបានក្លិបសំរេចចិត្តបណ្តេញចេញពីតំណែងដែលមានរយៈពេលត្រឹមតែ ៧ខែប៉ុណ្ណោះ ក្នុងសន្និសិទ្ធកាសែតមួយការពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ។ អ្នកចាត់ការទូទៅវ័យ ៥៥ឆ្នាំរូបនេះត្រូវបានក្លឹប Real Madrid អញ្ចើញមកដឹកនាំក្រុមតាំងពីដើមរដូវកាលនេះ បន្ទាប់ពីគាត់បានដឹកនាំក្រុម Napoli នៅក្របខ័ណ្ឌអ៊ីតាលីសេរី A បានជោគជ័យគួរអោយកត់សំគាល់។ លោក Benitez បានដឹកនាំក្រុមលេងមិនសូវបានល្អសោះនៅប្រកួតចុងក្រោយ ដែលបានលទ្ធផលត្រឹមតែស្មើរជាមួយនិងក្រុម Valencia ហើយលោកត្រូវបានទទួលរងសម្ពាធពីបណ្តាអ្នកគាំទ្រដែលពួកគេមិនសូវចូលចិត្តទំរង់នៃការដឹកនាំរបស់គាត់។ បន្ទាប់ពីដេញលោក Benitez ចេញពីតំណែងរួចហើយ អ្នកដែលត្រូវកាន់តំណែងបណ្តោះអាសន្នធ្លាក់ទៅលើលោក Zidane ជាអ្នកចាត់ចែងដឹកនាំក្រុមបន្តទៅទៀត៕ប្រភព Dailymailប្រែសំរួលដោយ សិទ្ធា

ហង្សក្រហម Liverpool ទិញបានកីឡាករថ្មីហើយ Marko Grujic ក្នុងតំលៃ 5.1 លានផោន

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:៥៥

យោងតាមគេហទំព័រ Skysport បានអោយដឹងថាក្រុមហង្សក្រហម Liverpool នឹងធ្វើសេចក្តីប្រកាសពីការចុះហត្ថលេខានាំយកកីឡាករ Marko Grujic ជាកីឡាករទី១របស់ខ្លួនក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅដើមសប្តាហ៍នេះ ក្នុងតំលៃខ្លួន 5.1លានផោន ពីក្រុម Red Star Belgrade របស់ស៊ែប៊ី។កីឡាករអន្តរជាតិរបស់សែ៊បី Marko Grujic បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “នៅថ្ងៃទី 4 ខែមករាខ្ញុំនឹងក្លាយជាកីឡាករ Liverpool ” ។ ទោះជាយ៉ាងកីឡាកររូបនេះមិនទាន់មកលេងនៅអោយក្រុមហង្សក្រហម Liverpool បាននៅឡើយទេពោលគឺគេត្រូវខ្ចីជើងទៅលេងនៅក្របខ័ណ្ឌ SuperLiga ដែលនៅសល់ប៉ុន្មានប្រកួតទៀតរហូតដល់ថ្ងៃ 01/07/2016 មុននឹងផ្លាស់ប្តូរមកអង់គ្លេស។ ក្រុម Red Star បានអោយដឹងថាកីឡាករ Marko Grujic ត្រូវបានដាក់សំណើរពីក្លឹប២ផ្សេងទៀតរួមមាន Anderlecht និង Stuttgart ។ ប្រភពពី Skysport ប្រែសំរួលដោយ សិទ្ធា

តោខៀវ Chelsea លត់ Crystal Palace យ៉ាងចាស់ដៃខណៈ Everton ស្មើរជាមួយ Spur

ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:០៥

គ្រូបង្វឹកបណ្តោះអាសន្នលោក Guus Hiddink បានដឹកនាំក្រុមតោខៀវ Chelsea ទៅជួបម្ចាស់ផ្ទះ Crystal Palace ហើយទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងឆ្នាំថ្មីនេះដោយលទ្ធផល៣ទល់០ ។ បន្ទាប់ពីការបណ្តេញលោក Mourinho ចេញពីគ្រូបង្វឹកមកក្រុមតោខៀវមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេដោយ៣ប្រកួតចុងក្រោយឈ្នះ ២ និងស្មើរ១។៣គ្រាប់របស់តោខៀវយប់មិញរកបានដោយកីឡាករ Oscar នៅនាទីទី ២៩ , Willian នៅនាទីទី ៦០ និងគ្រាប់ចុងក្រោយដោយកីឡាករ Diego Costa នៅនាទីទី៦៦ ។ វីឌីអូហាយឡាយរវាងក្រុម Crystal Palace 0-3 Chelsea រីឯមួយគូទៀតគឺម្ចាស់ផ្ទះ Everton បានត្រឹមតែស្មើរ ១ទល់១ និងក្រុមមាន់ខ្នាយមាស Tottenham Hotspur ។ នៅនាទីទី ២២ម្ចាស់ផ្ទះបាននាំមុខក្រុមភ្ញៀវ ១គ្រាប់ដែលរកបានពីកីឡាករ Lennon បន្ទាប់មកនៅនាទី៤៥ ការបញ្ចូនបាល់យ៉ាងល្អពី Aldeweireld ខ្សែការពារ Spur ទៅអោយកីឡាករ Dele សុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យជួយអោយក្រុម Spur តាមស្មើររហូតដល់បញ្ចប់ការប្រកួត។ វីឌីអូហាយឡាយ Everton 1-1 Tottenham Hotspur អត្ថបទដោយ សិទ្ធា