trollkhmer news

កីឡា

ក្រុមហ៊ុន​ចិន Suning ត្រៀមទិញ​ភាគហ៊ុន​៧០%​ ក្នុងក្លឹប​កីឡា​បាល់​ទាត់​ Inter Milan របស់អីុតាលី តំលៃជាង​ ៣០០លាន​ដុល្លារ​

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៥:៤៨

ក្រុមហ៊ុន​លក់​ទំនិញ​រាយ​ដ៏ធំ​មួយ​នៅ​ចិន​ត្រៀមទិញ​យក​ភាគហ៊ុន​៧០​%​នៅ​​ក្នុង​ក្លឹប​កីឡា​បាល់​ទាត់​អ៊ីតាលី​ដ៏ល្បី​គឺក្លឹប Inter Milan។ ក្រុមហ៊ុន​ចិន​ឈ្មោះ Suning ត្រៀមចំណាយ​ប្រាក់​ជាង ៣០០លាន​ដុល្លារ​សម្រាប់​ភាគហ៊ុន​ទាំង​នោះ។ លោក Zhang Jindon ប្រធាន​ក្រុមហ៊ុន Suning បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​នាំមក​នូវ​ផល​ចំណេញ​ដល់​ក្រុមហ៊ុន និងក្រុម​កីឡាករ​។លោក​និយាយ​ថា ការ​ស្រឡាញ់​ចូល​ចិត្ដ​កីឡា​បាល់​ទាត់​គឺ​គ្មាន​ព្រំដែន​ទេ។ នេះ​គឺជា​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Suning ដើម្បី​ណែ​នាំ​ឲ្យ​ពិភព​លោក​ស្គាល់​តាម​រយៈ​ការ​លើក​កម្ពស់​ស្មារតី​ប្រកួត​នៅ​ក្នុង​កីឡា។ លោក​គិត​ថា​ក្លឹប Inter Milan មាន​កេរ្ដិ៍​ឈ្មោះ​បោះ​សំឡេង​ល្អ​ ដោយ​នឹង​ជួយ​ក្រុមហ៊ុន Suning របស់​លោក​ក្លាយ​ទៅ​ជា​ម៉ាក​ល្បី​មួយ​នៅ​អឺរ៉ុប​ និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក។ការ​ទិញ​ភាគហ៊ុន​ក្នុង​ក្លឹប​កីឡា​អ៊ីតាលី​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ប្រធាន​រដ្ឋ​ចិន​ ស៊ី ជីនពីង បាន​សន្យា​ថា​នឹង​បង្កើន​ប្រជា​ប្រិយភាព​កីឡា​នៅ​ក្នុង​ប្រទេស​ចិន​៕

ចប់ការប្រកួត កម្ពុជា ២-០ ឆាយនីសតៃបុិ ហើយទទួលបានប្រាក់ ៣៣,០០០ ដុល្លារ ពីសម្តេចតេជោហ៊ុនសែន

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៣:៥៥

ចប់ហើយការប្រកួតវគ្គជំរុះបឋមជើងទី ២ ពានរង្វាន់ AFC 2016 រវាងក្រុមជម្រើសជាតិកម្ពុជា និង ឆាយនីសតៃបុិ ដោយលទ្ធផល ២ទល់០ ដែលធ្វើបានដោយកីឡាករ ហុង ផេង តែតបញ្ចូលទី នៅនាទីទី ១១ និងមួយគ្រាប់ទៀតដោយកីឡាករ ប្រាក់ មុន្នីឧត្តម ដោយបាល់ពិន័យប៉េណាល់ទីនៅនាទីទី ៦០ ហើយទទួលបានប្រាក់ឧបត្ថម ពីសម្តេចតេជោហ៊ុនសែន សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ 

អ្នកអត់សំបុត្រមើលសូមកុំភ័យ! FFC សហការជាមួយ BTV និង សណ្ឋាគារនិងកាស៊ីណូ Nagaworld នឹងផ្សាយផ្ទាល់នៅលើអេក្រង់ LED

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:៣១

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសហការជាមួយ BTV និង សណ្ឋាគារនិងកាស៊ីណូ Nagaworld សម្រាប់ចាក់លើអេក្រង់LEDល្ងាចនេះសម្រាប់បងប្អូនដែលគ្មានសំបុត្រទស្សនា ១. BTV នឹងដាក់រថយន្តដែលមានអេក្រង់LEDនៅពហុកីឡដ្ឋានជាតិ២. សណ្ឋាគារនិងកាស៊ីណូ Nagaworld នឹងចាក់លើអក្រង់LEDNagaWorldសូមបញ្ចាក់ជូនថា ការប្រកួតក្រុមជម្រើសជាិត កម្ពុជា vs ឆាយនីសតៃបិុ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជើង ទី២ ដែលប្រកួតនៅវេលាម៉ោង ៧:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិ ខណៈដែលសំបុត្រ៥មឺុនសន្លឹកត្រូវបានលក់អស់ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ។ 

ក្រុមជម្រើសជាតិអង់គ្លេសបានទៅដល់ទឹកដីប្រទេសបារាំងហើយ ដើម្បីត្រៀមធ្វើការហ្វឹកហាត់

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៥:៥៤

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានធ្វើដំណើរទៅដល់ទឹកដីប្រទេសបារាំងហើយ សម្រាប់ត្រៀមការប្រកួតព្រឹតិ្តការណ៍ដ៏ធំលំដាប់ទី២ក្នុងពិភពលោកគឺ Euro 2016 ។ ក្រុមជម្រើសជាតិអង់គ្លេសដឹកនាំដោយលោក Roy Hodgson បាននាំកូនចៅរបស់លោកមកកាន់ទឹកដីកាលពីម្សិលមិញនេះ ដើម្បីសមនិងធ្វើការហ្វឹកហាត់ផងដែរ។ អង់គ្លេសស្ថិតនៅក្នុងពូល B ដែលមានប្រទេស ៣ទៀត ដូចជា រុស្សីុ ស្លូវ៉ាគី និងវែល ។ សូមបញ្ចាក់ថាការប្រកួត Euro 2016 នឹងត្រូវចាប់ផ្តើមប្រកួតបើកឆាកមុនដំបូងនៅថ្ងៃ ទី១១ ខែមិថុនា រវាងម្ចាស់ផ្ទះ បារាំង ប្រកួតជាមួយ រូម៉ានី ចំនែកឯអង់គ្លេសវិញគឺត្រូវប្រកួតជាមួយ រុស្សីុ នៅថ្ងៃបន្ទាប់។ 

Breaking News ! សហព័ន្ធបាល់ទាត់កម្ពុជាចេញសេចក្តីជូនដំណឹងចំពោះបងប្អូនប្រយ័ត្នទិញប៉ះចំ "សំបុត្រក្លែងក្លាយ"

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១១:៣៧

សហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅល្ងាចនេះក្នុងផេកហ្វេសប៊ុកផ្ទាល់តែម្តងចំពោះបញ្ហាមានជនឆ្លៀតឳ្យកាសក្នុងការលក់សំបុត្រក្លែងក្លាយនៃការប្រកួត ក្រុមជម្រើសជាតិ កម្ពុជា vs ឆាយនីសតៃបិុ ដែលខិតជិតមកដល់ហើយគឺនៅថ្ងៃស្អែកល្ងាចនេះ ។ ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងរបស់សហព័ន្ធដែលមានខ្លឹមសារ ហើយនិងរូបភាពបញ្ចាក់អំពីសំបុត្រក្លែងក្លាយនិងមែនទេន ( រូបភាពខាងលើ) ៖ សេចក្តីជូនដំណឺងអំពីសំបុត្រក្លែងក្លាយចំពោះបងប្អូនដែលប្រេីប្រាស់សំបុត្រក្លែងក្លាយនៅការប្រកួតខាងមុខនេះរវៀង កម្ពុជា vs ឆាយនីសតៃបិុ សហពន្ធ័និងចាត់វិធានការ- អ្នកដែលប្រេីប្រាស់សំបុត្រក្លែងក្លាយនិងមិនអនុញ្ញាតអោយចូលទស្សនានិងធេី្វការឃាត់ខ្លួនបុគ្គលនោះហេីយធេ្វីការដោះស្រាយទៅតាមផ្លូវច្បាប់- ចំពោះអ្នកដែលទិញចំសំបុត្រក្លែងក្លាយពីឈ្មួញកណ្តាលដែលមិននូវក្រោមការគ្រប់គ្រងរបស់សហពន្ធ័េយីងខ្ញំុមិនទទួលខុសត្រូវឡេីយសូមបញ្ចាក់ជូនបន្តិចថា សំបុត្រចំនួន ៥មឺុនសន្លឹក ត្រុវបានខាងសហព័ន្ធដាក់លក់ ហើយត្រឹមតែ២ថ្ងៃប៉ុណ្ណោះ សំបុត្រដែលមានចំនួនទាំងនោះត្រូវបានលក់អស់គ្មានសល់។ 

សំបុត្រការប្រកួត ក្រុមជម្រើសជាិត កម្ពុជា vs ឆាយនីសតៃបិុ ត្រូវបានដាក់លក់ក្នុងហ្វេសប៊ុកតំលៃ ១គុណជា២

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៤:០៣

ស្របពេលដែលសំបុត្រការប្រកួត ក្រុមជម្រើសជាិត កម្ពុជា vs ឆាយនីសតៃបិុ ត្រូវបានលក់អស់នោះ ស្រាប់តែមានការលេចរឿងចំលែកដ៏គួរអោយហួសចិត្តមួយបានកើតឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែសង្កេតឃើញមានគណនីហ្វេសប៊ុកម្នាក់បានដាក់លក់សំបុត្រតដែលមានតំលៃគុណជាពីរគឺប្រមាណដល់ទៅ ១៥០០០រៀល សម្រាប់សំបុត្រកន្លែងធម្មតាសោះ។ អ្នកលេងមួយចំនួនបានតបទៅសួរអ្នកលក់វិញថាម៉េចក៏លក់ថ្លៃម៉្លេះ ស្រាប់តែអ្នកលក់បាននិយាយថាគឺមកពីសំបុត្រគ្មានលក់ទៀតទេ ។ ជុំវិញហេតុការណ៍លក់សំបុត្រលើហ្វេសប៊ុកមួយនេះ ត្រូវបានអ្នកលេងរិះគន់ចំៗថាដល់អ្នកឆ្លៀតឳ្យកាស មិនគួរធ្វើបែបនេះសោះ ។ គួរបញ្ចាក់ថាសហព័ន្ធបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រនៅថ្ងៃ សៅរ៍ ទី៤ សប្តាហ៍មុននេះ ក្នុង២ប្រភេទផ្សេងគ្នា ដែលមានតំលៃ ៥០០០៛ សម្រាប់កន្លែងអង្គុយធម្មតា និងប្រភេទ VIP តំលៃ ១០០០០៛ សម្រាប់កន្លែងអង្គុយក្រោមតំបូល ហើយត្រូវបានលក់អស់ ៥មឺុនសំបុត្រ ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។ 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសទីតាំងលក់អាវជម្រើសជាតិកម្ពុជាថ្មី​ ដែលអាវមួយមានតំលៃ ១៨ដុល្លារ

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៣:៤២

អាវក្នុងទឹកដីឆ្នាំ២០១៦ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាបានមកដល់ហើយ នេះគឺជាការបញ្ចាក់ប្រាប់ទស្សនិកជន និងអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដែលបានទន្ទឹងរងចាំទិញយកទៅពាក់ ដែលអាវ១តម្លៃ: ១៨ ដុល្លារអាមេរិក។ ខាងក្រោមនេះគឺជាទីតាំងកន្លែងលក់ និងលេខទូរស័ព្ទដែលអ្នកអាចរកជាវបាន ៖ បងប្អូនអាចទិញអាវក្នុងទឹកដីឆ្នាំ២០១៦ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាបាននៅ The BLUE Sports Center: 016 860 860 / 092 70 80 90 / 088 2222 907សម្រាប់ពេលនេះចំនួនមានតែ១០០០អាវ(ទំហំ S, M, L and XL)សម្រាប់លក់ឱ្យបងប្អូនអ្នកគាំទ្រមុនការប្រកួតនៅថ្ងៃទី០៧/០៦/២០១៦នេះ។ យើងនឹងដាក់លក់បន្តទៀតនៅពេលដែលយើងទទួលបានអាវបន្ថែមពីរោងចក្រ FBT នាពេលខាងមុខ។

សំបុត្រ ៥មឺុនសន្លឹក ចូលទស្សនាការប្រកួតក្រុមជម្រើសជាិត កម្ពុជា vs ឆាយនីសតៃបិុ លក់អស់ក្នុងរយៈពេល ២ថ្ងៃ

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:៥៣

អស់ទាស់ពិតជារឿងមិននឹកស្មានដល់មែន ចំពោះការលក់សំបុត្រចូលទស្សនាការប្រកួតក្រុមជម្រើសជាិត កម្ពុជា vs ឆាយនីសតៃបិុ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជើង ទី២ ដែលប្រកួតនៅវេលាម៉ោង ម៉ោង ៧:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិ គឺសំបុត្រ ៥ម៉ឺុនសន្លឹក ត្រូវបានលក់អស់ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះគិតចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នេះបើយោងតាមហ្វេសប៊ុកផេករបស់ សហព័ន្ធបាល់ទាត់កម្ពុជា ។ គួរបញ្ចាក់ថាសហព័ន្ធបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រនៅថ្ងៃ សៅរ៍ ទី៤ សប្តាហ៍មុននេះ ក្នុង២ប្រភេទផ្សេងគ្នា ដែលមានតំលៃ ៥០០០៛ សម្រាប់កន្លែងអង្គុយធម្មតា និងប្រភេទ VIP តំលៃ ១០០០០៛ សម្រាប់កន្លែងអង្គុយក្រោមតំបូល ។ 

បញ្ហា! អ្នកគាំទ្រទៅទិញសំបុត្រ VIP ១៤សន្លឹក = 140000៛ បាត់លុយហើយ អត់បានសំបុត្រទៀត

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៥:៤៥

អស់វេលាមួយព្រឹកធំថ្ងៃសៅរ៍នេះ ខាងសហ័ពន្ធកីឡាបាល់ទាត់បានដាក់លកសំបុត្រការប្រកួតជើងទីពីរ វគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយនិងក្រុមជម្រើសជាតិ ឆាយនីសតៃបុិ ដែលនឹងប្រកួតនៅថ្ងៃទី 7 ខែមិថុនា ខាងមុខនេះ។ កត់សំគាល់ឃើញថាមានបញ្ហាមួយកើតឡើងនៅកន្លែងលក់សំបុត្រនៅខាងមុខកីឡាដ្ឋានជាតិអូឡាំពិក ដែលរឿងនោះផ្ទុះឡើងដោយសារតែអ្នកទិញសំបុត្របានប្រមូលលុយគ្នាគ្រប់ចំនួន ១៤ម៉ឺុន រៀលដើម្បីទិញសំបុត្រ VIP ចំនួន ១៤កន្លែង ស្រាប់តែអោយលុយទៅអ្នកលក់សំបុត្រទៅហើយ តែខាងអ្នកលក់បាននិយាយថាអត់បានចំណាំមុខ ហើយបាត់លុយទាំងនោះធ្វើអោយ អ្នកទៅទិញមានការខឹងសម្បារនិយាយមិនចេញដោយសារតែបាត់លុយហើយមិនដោះស្រាយអោយទៀត ។ ខាងក្រោមនេះគឺជាវីឌអូទាំងស្រុងរបស់គណនីម្នាក់ឈ្មោះ Orm Vuthy បានបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក ។