គ្រាប់បាល់សុតបញ្ចូលទីល្អបំផុតទាំង១១គ្រាប់ប្រចាំ Premier League 2015
ក្រុមជាច្រើនបានប្រកួតប្រជែងគ្នាហើយក៏មានកីឡាករជាច្រើនបានសុតបញ្ចូលទីដោយគ្រាប់បច្ចេកទេសយ៉ាងល្អអស្ចារ្យផងដែរ។ ខាងក្រោមនេះគឺជាគ្រាប់បាល់ល្អបំផុតទាំង១១ ដែលចម្រាញ់ពីគ្រាប់បាល់ដែលសុតបញ្ចូលទីនៅក្របខ័ណ្ឌ BARCLAY PREMIER LEAGUE ប្រចាំឆ្នាំ២០១៥ ៖ អានអត្ថបទ តោះក្រលេកមកមើលគ្រាប់បាល់សុតបញ្ចូលទីល្អទាំង១០ឆ្នាំ២០១៥របស់ Messi !
អតីតខ្សែប្រយុទ្ធ Barcelonaផ្លាស់ទៅចូលរួមជាមួយក្រុម Buriramរបស់ប្រទេសថៃហើយ!
អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Keirrison អាយុ២៧ឆ្នាំសញ្ចាតិប្រេស៊ីល នឹងទៅចូលរួមក្លិប Buriram United ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃក្នុងអាទិត្យនេះហើយ ។ កីឡាកររូបនេះបានស្នាក់នៅក្លិបដើមរបស់គឺ Coritiba មុនពេលផ្ទេរមកពីក្លិប Palmeiras ហើយក្លិបនេះក៏បានផ្ទេរក្នុងតំលៃខ្លួន ១២លានផោន បន្តទៅកាន់ទឹកដី Camp Nou ក្នុងឆ្នាំ 2009 ប៉ុន្តែដោយសារតែទំរង់លេងរបស់គេធ្លាក់ចុះ ក្រុម Barcelona ក៏បានអោយក្រុមផ្សេងទៀតក្លិបផ្សេងទៀតខ្ចីជើងដូចជា Benfica, Fiorentina, Santos, Cruzeiro រហូតដល់ឆ្នាំ២០១៥ ទើប Keirrison បានវិលត្រលប់ទៅកាន់ក្លិបពីដំបូងរបស់ខ្លួនវិញ ។ Buriram United ជាក្លិបនៅក្របខ័ណ្ឌបាល់ទាត់លីកកំពូលរបស់ថៃដែលបានគ្រងជើងឯក៥សម័យកាល ហើយក្លិបមួយនេះក៏មានកីឡាករបរទេសជាច្រើនបានមកចូលរួមរួចមកហើយផងដែរឥលូវនេះគេក៏បាននាំយកអតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona មួយរូបទៀតកាន់តែធ្វើអោយក្រុមរបស់ពួកគេមានសន្ទុះខ្លាំងឡើងមួយកំរិតទៀតផងដែរ។ អានអត្ថបទBuriram United នឹងនាំអាវថ្មីរបស់ខ្លួនមកលក់ពីប៉ះជាមួយ Cambodia All Starប្រភពពី Goal ប្រែសំរួលដោយ Justin
អស់ទាស់! PSG រដូវកាលនេះជាន់ផ្អៀងក្របខ័ណ្ឌ Ligue 1 របស់បារាំងតែម្តង
បន្ទាប់ពីត្រូវបានមហាសេដ្ឋីអារ៉ាប់ទិញយកភាគហ៊ុនក្លិប Paris Saint-Germain រួចមក គេបានទស្សន៍ទាញហើយថាក្លិប PSG និងគ្របដណ្តប់ក្នុងក្របខ័ណ្ទបាល់ទាត់ប្រទេសបារាំង Ligue 1 ដោយសារតែក្លិបនេះបានជះលុយទិញកីឡាករល្អៗមកពង្រឹងក្លិបដើម្បីគ្របគ្រងពាននៅក្នុងក្របខ័ណ្ឌប្រទេសបារាំងនោះ។ យើងឃើញហើយថាទឹកលុយរបស់ PSG បានធ្វើអោយក្រុមនេះលើកពានរង្វាន់ Ligue 1 ៣ឆ្នាំជាប់ៗគ្នាតែម្តង ជាក់ស្តែងក្នុងរដូវកាលនេះពួកគេបានធ្វើយ៉ាងល្អមែនទេដែលមាន៥៧ ពិន្ទុហើយទើបតែលេងបាន២១ប្រកួតប៉ុណ្ណោះ។ សំរាប់ក្រុម PSG ក្នុងរដូវកាលនេះវិញពួកគេធ្វើបានដូចជា៖ - កីឡាករ Zlatan ស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុង 15 ប្រកួត។ - បន្ទាប់ពី 21 ប្រកួតនៃរដូវកាលនេះក្នុងក្របខ័ណ្ឌ Ligue 1, ក្រុម PSG បច្ចុប្បន្ននេះមាន 21 ពិន្ទុដាច់ពីក្រុមលេខ២ឈរនៅលើកំពូលនៃតារាង- បើគិតពីគម្លាត២១ពិន្ទុនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premiere League វិញគឺ Arsenal លេខ១ រីឯក្រុម Norwich វិញឈរលេខរៀងទី១៦ដាច់ពី Arsenal ២១ពិន្ទុ- PSG បានបណ្តោយគូប្រកួតសុតបញ្ចូលទីតែ ៩គ្រាប់ប៉ុណ្ណោះក្នុង២១ប្រកួត និងទប់គេមិនអោយសុតចូលមួយគ្រាប់សោះចំនួន១៣ប្រកួត - ២១ប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ស្មើរ៣និងឈ្នះ១៨ ហើយសុតបញ្ចូលទីគេបានដល់ទៅ៤២គ្រាប់- ប្រសិនបើពួកគេបន្តទំរង់លេងយ៉ាងល្អបែបនេះតទៅទៀត នៅចប់រដូវកាលពួកគេនឹងបំបែកកំណត់ត្រាផ្សេងដូចជា ៖ជាក្រុមទី១ក្នុងក្របខ័ណ្ឌលីកបារាំងមិនដែលលេងចាញ់សោះក្នុង១រដូវកាលគូរប្រកួតសុតគ្រាប់បាល់បញ្ចូលទីតិចជាងគេបានក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងមួយរដូវកាលជាក្រុមឈ្នះភាគច្រើននៅក្នុងក្របខ័ណ្ឌ Ligue 1 មានពិន្ទុច្រើនបំផុតក្នុងមួយរដូវកាលក្របខ័ណ្ឌ Ligue 1មានគ្រាប់បាល់ល្អបំផុតនៅក្នុងមួយរដូវកាលក្របខ័ណ្ឌ Ligue 1 ប្រភពពី Mirror
Buriram United នឹងនាំអាវថ្មីរបស់ខ្លួនមកលក់ពីប៉ះជាមួយ Cambodia All Star
នៅជំនួបទល់នឹងក្រុមរួមតារាលីកកម្ពុជា Cambodia All Star នាថ្ងៃទី២៣ខាងមុខ Buriram United នឹងនាំយកអាវរដូវកាលថ្មីរបស់ខ្លួន៤៥០០អាវ មកដាក់លក់នៅទីក្រុងភ្នំពេញក្នុងតម្លៃ៥៤០បាត (ប្រមាណ៦ម៉ឺនរៀល)។ក្នុងនោះដែរ Buriram បានដាក់លក់កញ្ចប់ទេសចរណ៍ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដែលចង់មកលេងកម្ពុជារយៈពេល២យប់៣ថ្ងៃ ក្នុងតម្លៃ៦២០០បាត។ប្រភពពី PNN Sport News
Real Madrid និង Barcelona យកឈ្នះលើគូរប្រកួតយ៉ាងចាស់ដៃតែម្តងកាលពីយប់មិញ
ក្រុមយក្សទាំងពីរនៅក្របខ័ណ្ឌអេស្ប៉ាញ Real Madrid និង Barcelona បានយកឈ្នះដៃគូរបស់គេរៀងៗខ្លួនដោយយកឈ្នះជាច្រើនគ្រាប់ក្នុងការប្រកួតកាលពីយប់មិញ។ ក្រុម Barcelona បានយកឈ្នះទៅលើ៊ក្រុម Athletic Bilbao ដោយលទ្ធផល ៦ទល់០ ហើយកីឡាករ Suarez បានសុតបញ្ចូលទីហេទ្រីក ៣គ្រាប់តែឯងក្នុងមួយប្រកួតម្សិលមិញ ខណៈពេលដែលក្រុម Athletic Bilbao បានបាត់បង់អ្នកចាំទីរបស់ខ្លួនតាំងពីនាទីទី៥មកម្លេ៉ះដោយសារតែកីឡាកររូបនេះធ្វើអោយមានកំហុសចាប់ជើងកីឡាករ Suarez ហើយត្រូវបានអាជ្ញារកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត។ រិគ្រាប់បាល់ផ្សេងទៀតរកបានដោយកីឡាករ ៖ Messi ( Penalty 7' ) , Neymar ( 31' ) , Ivan Rakitic (62') , Suarez ( 47' , 69' , 82' ) ។ ក្រុម Real Madrid ក៏មិនអន់ដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Zidan បានយកឈ្នះទៅលើក្រុម Sporting Gijon ដោយលទ្ធផល ៥ទល់១ ដែលរកបានដោយកីឡាករ Ronaldo ( 9' , 18' ) , Benzema ( 12' , 41' ) , Bale ( 7' ) និងមួយគ្រាប់សងសឹករបស់ក្រុមភ្ញៀវរកបានដោយ Isma Lopez ( 62' ) ។
Van Gaal អត់ដែលចាញ់ក្រុម Liverpool សោះហើយចុះនៅយប់នេះវិញ?
យប់នេះម៉ោង9:០៥នាទីទីក្រុមហង្សក្រហម Liverpool នឹងបើកទ្វារផ្ទះស្វាគមន៍ក្រុមបិសាចក្រហម Manchester United ដែលជាជំនួបដ៏ធំជាងគេនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ English Premiere League របស់អង់គ្លេស។ អ្នកចាត់ការទូទៅលោក Louis Vangaal ចាប់តាំងពីដឹកនាំ Man Utd មកគឺមិនដែលស្គាល់ពាក្យថាចាញ់ក្រុម Liverpool នោះទេ ខណៈពេលដែលលោក Klopp អ្នកចាត់ការទូទៅក្រុម Liverpool មិនដែលធ្លាប់មានប្រវត្តិប៉ះគ្នាជាមួយនិង Man Utd ផងដែរ។ ឥលូវនេះយើងមកមើលសិ្ថិតកីឡាកររបស់ក្រុមទាំង២ និងប្រវត្តិជួបគ្នាកាលពីឆ្នាំកន្លងៗទៅ ៖ - ជំនួប៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២ដែលប៉ះគ្នា-2014/2015Sun 22 Mar Liverpool 1 - 2 Man. Utd -Premier League Sun 14 Dec Man. Utd 3 - 0 Liverpool -Premier League -2013/2014 Sun 16 Mar Man. Utd 0 - 3 Liverpool-Premier LeagueWed 25 Sep Man. Utd 1 - 0 Liverpool -League CupSun 01 Sep Liverpool 1 - 0 Man. Utd -Premier League - កីឡាករសំខាន់ដែលអវត្តមានរបស់ក្រុម Liverpool ៖ Origi (knee, Feb), Lovren (hamstring, 20 Jan), Skrtel, Rossiter Coutinho, Sturridge (all hamstring, Feb), Flanagan, Ings, Gomez (all knee, May) - កីឡាករដែលអវត្តមានរបស់ក្រុម Manchester Unted ៖ Shaw (leg, May), Valencia (ankle, Mar), Rojo (shoulder, unknown), Carrick - ក្បួនរបស់ក្រុមទាំង២ដែលប្រហាក់ប្រហែលនឹងប្រើប្រាស់នៅយប់នេះ
K-Cement Cambodian All Stars និង SCG Muangthong United មានអ្នកទស្សនាជាង៤ម៉ឺននាក់
កាលពីម្សិលមិញនៅពហុកីឡាដ្ឋានជាតិអូឡាំពិកមានការប្រកួតសប្បុរសធម៌រវាងក្រុម K Cement Cambodia all stars ប៉ះជាមួយនិងក្រុម SCG Muangthong មកពីក្របខ័ណ្ឌក្នុងប្រទេសថៃ ដែលបានបញ្ចប់ទៅដោយលទ្ធផលក្រុមកម្ពុជាឈ្នះ ៤ទល់៣ ។ ការប្រកួតរវាង K-Cement Cambodian All Stars និង SCG Muangthong United បានថវិកាជាង៣ម៉ឺនដុល្លារ ហើយមានអ្នកចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានជាតិអូឡាំពិកចំនួន ៤៥,៦៣៧នាក់ បានធ្វើឲ្យអ្នកដឹកនាំក្លឹប Muangthong United និងសារព័ត៌មានរបស់ថៃភ្ញាក់ផ្អើល ដោយគ្រាន់តែការប្រកួតមិត្តភាពសោះមានអ្នកមើលច្រើនដល់ម្ល៉ឹង។ ចំណែកថវិកាទាំងអស់នោះ នឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា។ខាងក្រោមនេះគឺជាវីឌីអូហាយឡាយរវាងក្រុមទាំង២ ៖
Chelsea លេងបានត្រឹមតែស្មើរ 3-3 Everton ខណៈ Manchester City ឈ្នះយ៉ាងស្រួល
Premier League សប្តាហ៍ទី២២យប់មិញនេះក្រុមតោខៀវ Chelsea បានប្រកួតត្រឹមតែស្មើរ៣ទល់៣ជាមួយនិងក្រុមភ្ញៀវ Everton ។ កីឡារករខ្សែរការពារ John Terry ធ្វើអោយមានកំហុសដោយទាត់ត្រូវបាល់បញ្ចូលទីដោយខ្លួនឯងនៅនាទីទី៥០ តែកីឡាកររូបនេះក៏បានជួយសុតបាល់បញ្ចូលទីនៅជិតចប់ការប្រកួតក្នុងម៉ោងថែមនាទីទី៩៨។ ចប់ការប្រកួតក្រុមតោខៀវ Chelsea 3-3 Everton ខណៈពេលដែល Manchester City បានយកឈ្នះទៅលើក្រុម Crystal Palace យ៉ាងត្រចះត្រចង់ដោយលទ្ធផល ៤ទល់០ ។ ចង់ដឹងលំអិតអ្នកណាសុតបញ្ចូលទីខ្លះសូមមើលវីឌីអូហាយឡាយខាងក្រោម ៖ FT Tottenham Hotspur 4 - 1 SunderlandFT AFC Bournemouth 3 - 0 Norwich CityFT Manchester City 4 - 0 Crystal PalaceFT Newcastle United 2 - 1 West Ham UnitedFT Southampton 3 - 0 West Bromwich AlbionFT Aston Villa 1 - 1 Leicester City
Jurgen Klopp : " លោកត្រូវបានក្លិប Man Utd ទាក់ទងទៅធ្វើជាអ្នកចាត់ការទូទៅ "
លោក Jurgen Klopp បានបង្ហាញថាគាត់ធ្លាប់ត្រូវបានគេទាក់ទងដើម្បីក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Manchester United ប៉ុន្តែលោកមិនចង់ចាកចេញពីក្លិប Borussia Dortmund កាលពេលដែលោកកំពុងជាប់ដៃខ្លាំង ហើយគាត់មិនអាចចាកចេញពេលដែលលោកកំពុងនៅកាន់ក្លិបក្នុងសា្ថនភាពមួយដ៏លំបាកនោះទេ ។ លោក Klopp បានទទួលការផ្តល់ជូនពិសេសជាច្រើនក្នុងអំឡុងពេលបន្ទាប់ពីការចាកចេញពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែខណៈពេលដែលលោកកំពុងនៅក្នុងបន្ទុកក្រុម Dortmund លោកបាននិយាយថាក្លិបបិសាចក្រហមបានសម្តែងនូវការចាប់អារម្មណ៍ចំពោះលោកនៅក្នុងខែមេសាឆ្នាំ២០១៣ គឺដោយសារតែកាលនោះ លោក Sir Alex Ferguson និងត្រូវចូលនិវត្តន៍ ។ គាត់បានប្រាប់អ្នកយកពត៌មានទៀតថា " វាការផ្តល់ជូនយ៉ាងពិសេស និងជាកិត្តិយសធំសំរាប់រូបខ្ញុំផ្ទាល់ដែលក្លិបមានប្រជាប្រិយភាពបំផុតក្នុងលោកបានទាក់ទង ។ ការមិនសំរេចចិត្តចាកចេញពេលនោះគឺប្រហែលជាថាមិនមែនជាវិធីដែលឆ្លាតប៉ុន្តែនោះគឺជាវិធីរបស់ខ្ញុំ។ ជាការពិតណាស់ខ្ញុំមានការស្មោះត្រង់នឹងក្រុម Dortmund ហើយវាគឺដូចគ្នានេះដែរនៅកាលដែលខ្ញុំដឹកនាំក្រុម Mainz " ។បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុម ហង្សក្រហម Liverpool លោកនិងត្រូវដឹកនាំក្រុមក្នុងជំនួបដ៏ធំនៅថ្ងៃអាទិត្យស្អែកតទល់ជាមួយក្រុមបិសាចក្រហម Manchester United នៅកីឡាដ្ឋានAnfiled ៕ ប្រភពពី Goalប្រែសំរួលដោយ សិទ្ធា