trollkhmer news

កីឡា

ប្រធានក្លិបបិសាចក្រហមប្រាប់ Mourinho ឲ្យបញ្ឈប់ការទាមទារទិញកីឡាករវ័យចំណាស់ដែលមានតំលៃថ្លៃទៀត

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៦:២៦

ទីផ្សារដោះដូររដូវក្ដៅទើបតែបិទ Manchester United ទិញបានខ្សែបម្រើកណ្តាល Fred ក្នុងតម្លៃ 52 លានផោន ប៉ុន្តែលោក Mourinho ត្រូវបានបង្ខំឱ្យទទួលយកការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួននៅលើទឹកដី Old Trafford ដោយចំណាយលុយសម្រាប់កីឡាករដោយត្រឹមត្រូវ។ ។ ក្រុមប្រឹក្សាភិបាលរបស់ក្លិបបិសាចក្រហមបានព្រមានអ្នកចាត់ការរូបនេះថា គាត់ត្រូវតែបញ្ឈប់ការទាមទារទិញកីឡាករវ័យចំណាស់ដែលមានតំលៃថ្លៃដើម្បីបំពេញចំណុចខ្វះខាត ហើយផ្ទុយទៅវិញត្រូវធ្វើការជាមួយនឹងកីឡាករវ័យក្មេងមានទេពកោសល្យដែលមាននៅក្នុងក្លិប។ ទោះយ៉ាងណាក៏ដោយ Woodward បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវចំណាយលុយលើកីឡាករដោយត្រឹមត្រូវ។ប្រធានប្រតិបត្តិលោក Ed Woodward បានបដិសេធមិនពិចារណាលក់ Paul Pogba ឬ Martial នៅរដូវក្តៅនេះទេ ទោះបីជាលោក Mourinho មានជម្លោះដ៏គួរឱ្យកត់សម្គាល់ជាមួយកីឡាករទាំង២នាក់នេះក៍ដោយ។ ប្រធានប្រតិបត្តិក្លិបរូបនេះមិនចង់ធ្វើការដេញថ្លៃក្នុងតម្លៃខ្ពស់ជាង ៥០លានផោនសម្រាប់កីឡាករវ័យ 29 ឆ្នាំម្នាក់ដែលនឹងមិនមានតម្លៃលក់បន្តនាពេលអនាគតទេ ហើយក៏ជឿជាក់ផងដែរថា Perisic ដែលមានអាយុ 29 ឆ្នាំអាចប្រើត្រឹមតែរយៈពេលខ្លីដែលមិនសមស្របទៅនឹងតម្លៃ ៦០លានផោន។ផ្ទុយទៅវិញឥឡូវនេះក្រុមប្រឹក្សាភិបាលរបស់ក្លិបបិសាចក្រហមចង់ឱ្យគ្រូបង្វឹកមើលឆ្ពោះទៅរកការរីកចម្រើនរយៈពេលវែងជាងនេះ ដូចដែលក្រុមប្រកួតប្រជែង ManCity, Chelsea និង Liverpool បានប្រើប្រាស់កីឡាករវ័យក្មេងរបស់ពួកគេ និងមានគម្រោងសម្រាប់ពេលអនាគត។

ខ្សែប្រយុទ្ធ Vardy បន្តនៅក្លិប Leicester City ដោយបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២២

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៥:៤៦

ខ្សែប្រយុទ្ធ Amie Vardy បានចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយ Leicester City ដែលធ្វើឲ្យរូបគេបន្តនៅក្លិបកញ្ច្រោងរហូតដល់ឆ្នាំ ២០២២។ កីឡាករវ័យ ៣១ បានក្លាយជាកីឡាករដ៏គ្រោះថ្នាក់បំផុតក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន ២០ គ្រាប់ និងបានឲ្យ Leicester ឡើងដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាល ២០១៧-១៨។គួរបញ្ជាក់ផងដែរថា Vardy ស៊ុតបញ្ចូលទីបាន ៨៨ គ្រាប់ក្នុងការប្រកួតទាំងអស់ឲ្យក្លិប Leicester City ជួយឲ្យក្លិបកញ្ច្រោងឈ្នះពានក្របខ័ណ្ឌ Premier League កាលពីឆ្នាំ ២០១៥-១៦៕

Ronaldo កំពុងបញ្ចុះបញ្ចូល Marcelo ឲ្យផ្លាស់ទៅក្រុមសេះបង្កង់

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៥:៤០

កីឡាករដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្របខណ្ឌកំពូល​ប្រទេសអ៊ីតាលី Cristiano Ronaldo កំពុងតែព្យាយាមអន្ទងចិត្តអតីតមិត្តរួមក្រុម  និងជាដៃគូជិតស្និទ្ធរបស់គេឲ្យផ្លាស់ទៅកាន់ Juventus ។បើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuttosport បានឲ្យដឹងថា​​ Ronaldo បានព្យាយាមបញ្ចុះបញ្ចូល Marcelo ឲ្យផ្លាស់ទៅកាន់ក្រុមសេះបង្កង់ក្នុងពេលឆាប់ៗនេះ ដោយសារតែខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះគឺជាកីឡាករមួយរូបដែលលេងយល់​ចិត្តយល់ថ្លើមគ្នាយ៉ាងខ្លាំងជាមួយនឹង Ronaldo ក៍ប៉ុន្តែរដូវកាលថ្មីនេះ ពួកគេទាំង២ បានចែកផ្លូវគ្នាដើរហើយ ក្រោយពី Ronaldo ផ្លាស់ទៅកាន់ទីក្រុង Turin ។ យ៉ាងណាក៍ដោយ Ronaldo នៅតែរំពឹងថា Marcelo នៅតែបន្តជាដៃគូរបស់គេដដែល ពោលកីឡាករប្រេស៊ីលរូបនេះ ច្បាស់ជាយល់ព្រមផ្លាស់ទៅកាន់ក្រុម Juventus ជាក់ជាមិនខាន។ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងព្យាយាមធ្វើយ៉ាងណាឲ្យ​តតីតមិត្តរួមក្រុមរបស់គេ Marcelo ផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus​ ដើម្បី​បន្តធ្វើព្យុះភ្លៀងនៅអ៊ីតាលីទៀត។

តើក្លិបធំៗទាំង៥នៅក្របខ័ណ្ឌPremier League ទិញបានកីឡាករណាខ្លះ? ពេលទីផ្សារដោះដូរបានបិទកាលពីម្សិលមិញ

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៥:១៥

ទីផ្សារដោះដូរកីឡាកររបស់ប្រទេសអង់គ្លេសត្រូវបានបិទបញ្ចប់ហើយកាលពីមិ្សលមិញ។ ទឹកប្រាក់ជាង ១ពាន់លានផោនត្រូវចាយដោយក្លិបទាំងអស់នៅក្នុងក្របខ័ណ្ឌ Premier League។  Liverpool ជាក្លិបដែលបានចំណាយទឹកប្រាក់ច្រើនជាងគេ ពោលគឺ ១៧០លានផោន ខណៈ Spurs មិនបានចំណាយសូម្បីតែ១សេន ក្នុងទីផ្សារដោះដូរនារដូវក្ដៅនេះ។ តើក្លិបធំៗទាំង៥នៅក្របខ័ណ្ឌPremier League ទិញបានកីឡាករណាខ្លះ? 1.  ARSENALក្លិបរហ្សនាមកាំភ្លើងទិញបានកីឡាករដូចជា Stephan ពី Juventus, Bernd Leno ពី Bayer Leverkusen, Sokratis ពី Borussia Dortmund, Lucas Torreira ពី Sampdoria និង Matteo ពីក្លិប Lorient។2. CHELSEAកីឡាករ Jorginho ពី Napoli, Robert Green, អ្នកចាំទី Kepa ពី Athletic Bilbao ក្នុងតម្លៃបំបែកត្រាពីពិភពលោក និងMateo Kovacic ពី Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង នឹងចូលរួមជាមួយក្លិបតោខៀវក្នុងរដូវកាលថ្មីនេះ។3. LIVERPOOLមិនណយទេ ក្លិបហង្សក្រហមត្រូវបានរាយការណ៍ថា បានចំណាយទឹកប្រាក់ច្រើនជាងក្លិបណាណាទាំងអស់ដោយទិញបានកីឡាករដូចជា Naby Keita ពី RB Leipzig, Fabinho ពី Monaco, Shaqiri ពី Stoke City និងអ្នកចាំទី Alisson ពី Roma។ 4. MANCHESTER CITYមិនខុសប៉ុន្មានពីរដូវកាលមុនទេ ក្លិបមេឃខៀវបានទិញកីឡាករជាច្រើនដូចជា Philippe Sandler ពីPEC Zwolle, Riyad Mahrez ពី Leicester City និងកីឡាករវ័យក្មេង Daniel Arzani  ពី Melbourne City។5. MANCHESTER UNITEDក្លិប ដែលមានអ្នកចាត់ការទូទៅរហ្សនាម  Special One ទិញបានកីឡាករ Diogo Dalot ពីPorto, Fred ពី Shakhtar Donetsk និងLee Grant ពី Stoke City ដោយគ្មានតម្លៃខ្លួន។

កីឡដ្ឋានរបស់ក្លិបវិសាខា សាងសង់ជិតរួចរាល់ហើយ

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៤:៤៤

កីឡដ្ឋានរបស់ក្លិបវិសាខា សាងសង់ជិតរួចរាល់ហើយ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្លិបចំណូលថ្មីលីហ្គកំពូលកម្ពុជាមួយនេះខិតខំយ៉ាងខ្លាំងក្នុងការសាងសង់កីឡដ្ឋានដែលត្រូវនឹងស្ដង់ដារដើម្បីបំពេញបំណងអ្នកគាំទ្ររបស់ខ្លួន និងមានកីឡដ្ឋានផ្ទាល់ខ្លួនផងដែរ។អត្ថបទ៖ TKរូបភាព៖ CNCC

Coutinho នឹងប្ដូរទៅពាក់អាវលេខ ៧ វិញសម្រាប់រដូវកាលថ្មី

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៤:២៦

ខ្សែបម្រើប្រយុទ្ធ Philippe Coutinho នឹងប្ដូរទៅពាក់អាវលេខ៧ វិញសម្រាប់រដូវកាលថ្មី ២០១៨-១៩ ក្រោយកីឡាករ Arda Turan ចាក់ចេញពី Camp Nou ។កីឡាករវ័យ ២៦ រូបនេះបានផ្ទេរទៅចូលរួមជាមួយ Barcelona កាលពីខែមករា ដោយពាក់អាវលេខ ១៤ បន្ទាប់ពីកីឡាករ Javier Mascherano បានផ្ទេរចេញទៅក្លិប Hebei China Fortune។ អាវលេខ ៧ នេះត្រូវបានពាក់ដោយតារាឆ្នើមបំផុតរបស់ Barcelona រួមមានកីឡាករ Luis Figo, Henrik Larsson, David Villa ហើយ Pedro ក៏បានពាក់អាវលេខនេះដែរ មុនពេល Turan បានទៅដល់ទឹកដី Camp Nou កាលពីឆ្នាំ ២០១៥។គួរបញ្ជាក់ផងដែរថា Coutinho បានផ្ទេរចេញពីហង្សក្រហម Liverpool ទៅកាន់កីឡដ្ឋាន Camp Nou កាលពីខែមករា ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងឈ្នះពាន LaLiga៕

Atletico Madrid នឹងក្លាយជាក្រុមដែលទម្រង់វាយសម្រុកខ្លាំងជាងគេនៅរដូវកាលថ្មីនេះ

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៤:២២

ទម្រង់ប្រយុទ្ធរបស់ក្រុម Atletico Madrid នៅរដូវកាលខាងមុខនេះ នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករដែលជាជម្រើសទាំងអស់ដែលលោក Diego Simeone បាននាំយកមកចូលរួមក្រុម។Simeone កំពុងកសាងក្រុមមួយដែលពោពេញទៅដោយកីឡាករ និងទម្រង់វាយសម្រុកខ្លាំងដូចជា Diego Costa, Antoine Griezmann, Angel Correa, Nikola Kalinic, Thomas Lemar, Vitolo និង Gelson Martins ដែលធ្វើឲ្យខ្សែការពារនៅលីហ្គអេស៉្បាញ និងអឺរ៉ុបមានការភ័យខ្លាច។ ដូចដែលបានឃើញមកហើយថា ក្លិបមួយនេះមានទម្រង់លេងសម្រុកខ្លាំង ទោះបីជាប៉ះក្រុមខ្លាំងជាងខ្លួនក៍ដោយ។ ជាមួយនឹងកីឡាករនៅតំបន់ខាងលើច្រើន អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះអាចលេងបានទម្រង់ច្រើន ដូចជា ៤-៤-២ ដោយខ្សែបម្រើ Koke, Rodri, Saul និង Lemar នៅតំបន់កណ្តាលដើម្បីជួយដល់ខ្សែប្រយុទ្ធ Diego Costa និង Griezmann ហើយទម្រង់នេះក៍អាចប្រែប្រួលប្រព័ន្ធលេងទៅជា ៤-៣-៣ បានភ្លាមៗផងដែរ គ្រាន់តែប្ដូរ Lemar មកប្រយុទ្ធស្លាប។  ក្រុម Atletico ក៍អាចជ្រើសរើសយក Kalinic ជាខ្សែប្រយុទ្ធទី 3 និងទម្រង់លេង ៤-៣-៣ ឬរក្សាគម្រោងដដែលនោះ និងប្ដូរ Lemar ដើម្បីដាក់ Vitolo នៅចំកណ្តាលទីលានវីញ។កាលពីរដូវកាលមុន Simeone បានខិតខំព្យាយាមស្វែងរកបន្លាស់នៃការវាយលុកគូសត្រូវ ឥឡូវនេះគ្រូបង្វឹករូបនេះមានកីឡាករដែលខ្លាំងផ្នែកវាយសម្រុកតាមការចង់បានហើយ ប៉ុន្តែបញ្ហាចម្បងសម្រាប់គ្រូបង្វឹកគឺអាចរក្សាកីឡាករឱ្យនៅលេងជាមួយក្លិបដោយសប្បាយចិត្ត។

Ramsey ត្រឡប់ទៅហ្វឹកហាត់ជាមួយកាំភ្លើង Arsenal វិញ មុនប៉ះ ManCity ក្នុងរដូវកាលថ្មី

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១២:០០

ខ្សែបម្រើ Aaron Ramsey បានត្រឡប់ទៅហ្វឹកហាត់ជាមួយកាំភ្លើង Arsenal វិញ មុនប៉ះក្លិបម្ចាស់ជើងឯក Premier League  មេឃខៀវ ManCity សបា្ដហ៍ទី១ ក្នុងរដូវកាលថ្មី ២០១៨-១៩។កីឡាករអន្តរជាតិវេលរូបនេះបានរងរបួសកំភួនជើងក្នុងការប្រកួតពាន International Champions Cup ជាមួយតោខៀវ Chelsea កាលពីសប្តាហ៍មុន ហើយកីឡាករវ័យ 27 ឆ្នាំរូបនេះសល់កុងត្រាតែ ១ ឆ្នាំទៀត ប៉ុណ្ណោះនៅកីឡដ្ឋាន Emirates។ស្របពេលនេះដែរកីឡាករ Sead Kolasinac នឹងត្រូវសម្រាកព្យបាលរបួសជង្គង់រហូតដល់៨ សប្តាហ៍ ខណៈដែលខ្សែការពារ Laurent Koscielny ក៏មានរបួសផងដែរ ហើយរំពឹងថា នឹងជាសះស្បោយនៅចុងឆ្នាំនេះ៕

UEFA បានបង្ហាញបញ្ជីឈ្មោះកីឡាករឆ្នើមបំផុតប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ Champions League

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១១:១០

បញ្ជីឈ្មោះកីឡាករឆ្នើមបំផុតប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ Champions League ត្រូវបានបង្ហាញឲ្យដឹងដោយ UEFA ដែលលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែ សីហា។ ខាងក្រោយនេះជាឈ្មោះកីឡាករឆ្នើមបំផុតប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ UCL ៖# អ្នកចាំទីឆ្នើមបំផុត  Alisson BeckerKeylor NavasGianluigi Buffon# ខ្សែការពារល្អបំផុតRaphael VaraneMarceloSergio Ramos# ខ្សែបម្រើល្អបំផុតToni KroosKevin De BruyneLuka Modric# ខ្សែប្រយុទ្ធល្អបំផុត Lionel MessiCristiano RonaldoMohamad Salah៕