trollkhmer news

កីឡា

ទោះជាយ៉ាងណាក៏ដោយ Leicester City ដាច់ខាតមិនលក់អ្នកចាំទី Kasper Schmeichel

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២២:១៩

អ្នកចាត់ការទូទៅក្រុមការពារតំណែងជើងឯក Leicester City លោក Claudio Ranieri បានបញ្ជាក់ថា លោកនឹងមិនលក់អ្នកចាំទី Kasper Schmeichel ទៅអោយក្រុមផ្សេងនោះទេ។ការលើកឡើងរបស់បុរសវ័យ៦៥ឆ្នាំបន្ទាប់ពីសារពត៌មានមួយចំនួនបានផ្សព្វផ្សាយថាកីឡាករសញ្ជាតិដាណឺម៉ាកអាចនឹងចាកចេញពី Leicester City ក្រោយទទួលការចាប់អារម្មណ៍ពីក្រុមធំៗដូចជា  Liverpool និង Arsenal ជាដើម។ថ្លែងទៅកាន់អ្នកសារពត៌មាន លោក Ranieri បានអោយដឹងថា កាលៈទេសៈនេះលោកមិនលក់កីឡាករទៅអោយក្រុមណាទាំងអស់បើទោះបីជាបានថ្លៃខ្ពស់យ៉ាងណាក្តីព្រោះពួកយើងមិនខ្វះខាតហិរញ្ញវត្ថុនោះទេ ហើយលោកសុំទោសទៅកាន់ Liverpool ផងព្រោះថា បើទោះជាគ្មាន Schmeichel ក៏ពួកគេនៅតែឈ្នះដែរ។Kasper Schmeichel បានធ្វើដំណើរមកកាន់ទឹកដី King Power កាលពីឆ្នាំ ២០១១ ដោយបង្ហាញខ្លួន ២១២ ដង និងជួយអោយ Leicester ស្គាល់រសជាតិ Premier League ជាប្រវត្តិសាស្រ្ត កាលពីរដូវកាលមុន ៕

លោក Unai Emery ប្តេជ្ញាយកឈ្នះ FC Barcelona ឲ្យបាននៅទឹកដីខ្លួនឯង

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:៤៧

គ្រូបង្វឹក PSG លោក គ្រូបង្វឹក Unai Emery កំពុងតែរៀបចំយុទ្ធសាស្រ្តមួយចំនួនក្នុងត្រៀមប៉ះជាមួយនឹង FC Barcelona នៅវគ្គ ១៦ក្រុមជើងទី១ ពានរង្វាន់ UEFA Champion League ស្របពេលបុរសសញ្ជាតិអេស្ប៉ាញមានការប្តេជ្ងាខ្ពស់ដើម្បីយកជ័យជម្នះ។ ថ្លែងទៅកាន់អ្នកសារពត៌មានបុរសវ័យ៤៥ឆ្នាំបានអោយដឹងថា វាជាការសាកល្បងដ៏ធំមួយហើយវាក៏ស្មុគស្មាញណាស់ដែរសំរាប់រូបលោកប៉ុន្តែគ្រប់គ្នាបានត្រៀមទាំងយុទ្ធសាស្ត្រនិងស្មារតីរួចរាល់ហើយម្យ៉ាងវិញទៀតកីឡាកររបស់លោកក៏បានរង់ចាំពេលវេលានេះទាំងភាពក្លៀវក្លាផងដែរ ដូចនេះលោកជឿថាក្រុមនឹងយកឈ្នះជាមិនខាន។   គួរបញ្ជាក់ថា ជំនួបរវាងទាំង២ត្រូវដំណើរការនៅប្រទេសបារាំង Parc des Princes៕

ក្លិបបឹងកេតអង្គរ សុំលើកការប្រកួតពេលប៉ះ ក្រសួងការពារជាតិ ថ្ងៃបើកឆាកលីគកំពូលកម្ពុជា

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:១៥

លោក បែ មករា អ្នកចាត់ការទូទៅនៃក្លិបបឹងកេតអង្គរផ្ទាល់បានអោយសារព័ត៌មានដឹងថា មូលហេតុដោយសារក្លិបត្រូវមានភារកិច្ចតំណាងអោយកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 ទល់ជាមួយក្លិប  Johor Darul Ta’zim នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី ។ ដូចនេះលោក បានដាក់សំណើរ សុំលើកការប្រកួតបើកឆាកទល់នឹង ក្លិបក្រសួងការពារជាតិ នៅចុងសប្ដាហ៍ក្រោយ នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលនឹងត្រូវចាប់ផ្ដើមប្រកួតបើករដូវកាលរបស់ខ្លួននៅថ្ងៃសៅរ៍ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៧។ លោកបន្តថា ដោយសារមិនមានជើងហោះហើរនៅថ្ងៃទី១៩ ខែកុម្ភៈ ខណៈនៅថ្ងៃ២០ កុម្ភៈ កាន់តែកៀកថ្ងៃប្រកួតខ្លាំង ជាហេតុធ្វើឱ្យបឹងកេតអង្គរ ចេញទៅនៅថ្ងៃទី១៨ កុម្ភៈ តែម្ដង។យ៉ាងណាមិញ លោកក៏បានបន្តផងដែរថា នៅមិនទាន់មានការឆ្លើយតបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញការស្នើសុំនេះនៅឡើយទេ។

Sergio Aguero មានក្តីស្រម៉ៃលេងឲ្យក្រុមហង្សក្រហម Liverpool

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៥:១៦

ខ្សែប្រយុទ្ធ Sergio Aguero ធ្លាប់មានក្តីស្រម៉ៃចង់ចូលរួមក្រុមហង្សក្រហម Liverpool មុននឹងគេបានប្តូរទៅលេងឲ្យក្រុមអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ ២០០៦ ពោលគឺក្នុងអំឡុងពេល Liverpool ឈរក្នុងនាមជាម្ចាស់ជើងឯក Champion League។ បុរសវ័យ ២៨ឆ្នាំបាននិយាយថា " ខ្ញុំគិតអ្នកគាំទ្រម្នាក់របស់ Liverpool ហើយខ្ញុំចាំថាថ្ងៃណាមួយខ្ញុំនឹងអាចទៅលេងនៅទីនោះ " ។ បើយោងទៅតាមពត៌មានចចាមអារ៉ាមនាពេលថ្មីៗនេះ បានចេញផ្សាយថាគ្រូបង្វឹក Pep Guadiola គ្រងលក់កីឡាករអាហ្សង់ទីរូបនេះចេញទីទឹកដីEtihad នៅរដូវក្តៅខាងមុខ បន្ទាប់ពីបានរកអ្នកជំនួសតំណែងបានគឺ កីឡាករវ័យក្មេង Gabriel Jesus មកពីប្រេស៊ីល។ កាលឆ្នាំ ២០១១ កីឡាករ Sergio Aguero ត្រូវបានក្រុមមេឃខៀវ Manchester City ទិញពីក្រុម Atletico Madrid ក្នុងតម្លៃខ្លួន ៣៨ ផោន ពោលគឺនៅរជ្ជកាលលោក Roberto Mancini ពេលនៅដឹកនាំ៕

ខ្សែបម្រើស្លាប Lucas Moura ប្រាប់អំពីវិធីបញ្ឈប់ដំណើររបស់ Lionel Messi

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:៥១

ខ្សែបម្រើស្លាបរបស់ PSG, Lucas Moura បានប្រាប់វិធីមួយសម្រាប់បញ្ឈប់ដំណើរក្នុងលេងបាល់របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ពេលប្រកួតនៅយប់នេះ នាវគ្គ១៦ក្រុមពានរង្វាន់ ChampionLeague។Lucas Moura បាននិយាយថា “សម្រាប់ខ្ញុំជារឿងដែលមិនអាចទៅរួចក្នុងការបញ្ឈប់ដំណើររបស់ Messi ប្រសិនចង់បញ្ឈប់គេមែន មានតែយកខ្សែចង់គេ។ វាជារឿងពិបាកណាស់ ក្នុងការរកអ្នកការពារដែលមានការគិតរហ័សជើងនិងលឿនដូចខ្មោច សម្រាប់ទប់ទល់ជាមួយរូគេ។” ជើងទី១ រវាងParis Saint Germain និង Barcelona នឹងចាប់ផ្តើមនៅវេលាម៉ោង ២: ៣០ រំលងអាធ្រាត នាកីឡាដ្ឋាន Parc des Princes ប្រទេសបារាំង ។

UEFA បង្ហាញបាល់ថ្មីសម្រាប់វគ្គ Knockout Stages ក្នុងពានរង្វាន់ Champion League

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៤៣

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបង្ហាញបាល់ថ្មីសម្រាប់ប្រកួតវគ្គ Knockout Stages ពានរង្វាន់ Champion League 2016-17 ក្រោយពីបញ្ចប់វគ្គជម្រុះតាមពូល កន្លងទៅថ្មីៗនេះ។ ក្រុមហ៊ុនសម្ភារកីឡា Adidas ផលិតឡើងដើម្បីអបរសាទដល់ប្រទេសវ៉ែលបានក្លាយជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត UCL នារដូវកាលនេះ។ ការកែច្នៃរូបភាពភាគច្រើនពឹងផ្អែកទៅវប្បធម៌និងអត្តសញ្ញាណរបស់ប្រទេសវ៉ែល ដែលមានរូបនាគរាជជាតំណែង។ ជាក់ស្តែងរាត្រីនេះ គឺជាការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១ ខណៈក្រុម Benfica ប៉ះជាមួយ Borussia Dortmund និងមួយគូទៀត Paris Saint Germain និង Barcelona វេលាម៉ោង ២: ៣០ រំលងអាធ្រាត។ តើក្រុមណា កីឡាករណា បានបាល់ខាងលើមុនគេ?

Sergio Aguero មានឱកាសវិលមកទីលានវិញ ក្រោយពីសមាជិកថ្មី Gabriel Jesus មានរបួស

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៨:៤៦

ជំនួបរវាងក្រុមមេឃខៀវ Manchester និង Bournemouth ជាជំនួបបិទទំព័រនៃសប្តាហ៍ទី២៥ ការប្រកួត Premier League ស្របពេលដែលគេឃើញអវត្តមានខ្សែប្រយុទ្ធ Sergio Aguero អាចចូលប្រកួតសារជាថ្មី បន្ទាប់ពីខកខានអស់រយៈពេល ២សប្តាហ៍។ ជាក់ស្តែង កីឡាករអាហ្សង់ទីនបង្ហាញខ្លួននៅកីឡដ្ឋានVitality នាទី១៥ ក្រោយពីខ្សែប្រយុទ្ធចំណូលថ្មី Gabriel Jesus មានរបួស។ Aguero នៅតែជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការនាំ Man City រំកិលឡើងទៅលេខរៀងទី២នៅសប្តាហ៍នេះ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Bournemouth ដោយលទ្ធផល ២ទល់០ ៕

Man City ឡើងមកឈរនៅ​លេខ​២​ ក្រោយឈ្នះ Bournemouth (មានវីដេអូ)

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៨:៣៨

Manchester City បាន​ឡើង​ទៅ​កាន់​លំដាប់ថ្នាក់ទី២នៃ​ក្របខណ្ឌ Premier League ក្រោយ​ឈ្នះ​ម្ចាស់​ផ្ទះ Bournemouth ដោយ​លទ្ធផល​២ទល់​នឹង​០​នៅរាត្រីថ្ងៃចន្ទ​។Raheem Sterling ជា​អ្នក​បើក​ទំព័រ​លទ្ធផល​ដំបូង​គេ​នៅនាទី២៩។ ក្រុម​ម្ចាស់​ផ្ទះ​ព្យាយាម​វាយ​សម្រុក​វិញដែរ តែ​មិន​អាច​ធ្វើ​អ្វី​លើ​ក្រុមភ្ញៀវ​បាន​ទេ។ ផ្ទុុយទៅវិញ Tyrone Mings បាន​ភ្លាត់​ស្នៀត​បញ្ជូន​បាល់​ចូល​ទីខ្លួន​ឯង ធ្វើ​ឲ្យ​ Man City នាំ​មុខ​២គ្រាប់​ ហើយ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​៩០នាទី​ ៕

Gareth Bale ចូលហ្វឹកហាត់វិញ ក្រោយព្យាបាលរបួសកជើងជិត១២សប្តាហ៍ (មានវីដេអូ)

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៥:០០

ខ្សែបម្រើស្លាបឆ្វេង Gareth Bale បានចូលមកហ្វឹកហាត់ជុំមិត្តរួមក្រុមវិញហើយ ក្រោយពីសម្រាកព្យាបាលកជើងជិត១២សប្តាហ៍។កីឡាករវ័យ២៧ឆ្នាំបានរងរបួសតាំងពីចុងខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះពេលប៉ះជាមួយ Sporting Lisbon ដោយពេលនេះរបួសបានជាសះស្បើយហើយ ដែលនេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រក្រុមអធិរាជស Real Madrid ផងដែរ ខណៈ អ្នកចាត់ការ Zinedine Zidane រំពឹងថា Bale អាចត្រលប់មកកាន់ទីលានប្រកួតសាជាថ្មីក្នុងពេល១ខែទៀត។Zidane និយាយថា៖ “គេត្រៀមខ្លួនរួចជាស្រេច គេតាំងចិត្តបានយ៉ាងល្អហើយគេប្រឹងប្រែងណាស់សម្រាប់ត្រលប់មកជួយក្រុមវិញ។ ខ្ញុំសង្ឃឹមថា Bale នឹងវិលមកជួយយើងវិញបាននៅមុនប្រកួតជើងទី២ទល់នឹង Napoli នាថ្ងៃទី០៧ ខែមិនាខាងមុខ”។