trollkhmer news

កីឡា

ផ្លូវការ! ជំនួបបើកឆាករវាង បឹងកេតអង្គរ ជាមួយ ក្រសួងការពារជាតិលើក​ទៅ​ថ្ងៃទី០១ មីនា

ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:១០

ការប្រកួតសប្ដាហ៍ទី១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ រវាងបឹងកេតអង្គរ ជាមួយ ក្រសួងការពារជាតិ នៅចុងសប្ដាហ៍នេះ នឹងត្រូវលើកការប្រកួតទៅប្រកួតនៅថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៧ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ដែលបានចេញកាលពីម្សិលមិញនេះ។ចំពោះមូលហេតុគឺដោយសារក្លិបបឹងកេតអង្គរ ត្រូវមានភារកិច្ចតំណាងអោយកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 ទល់ជាមួយក្លិប Johor Darul Ta’zim នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី សម្រាប់ការប្រកួតបើកឆាក។

Man Utd ត្រៀម១០០លានអ៊ឺរ៉ូយក Muller មកវិញ បើសិន Griezmann មិនព្រមមក

ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:០១

ក្រុមបិសាចក្រហម Manchester United បាន​ដាក់​សំណើ​១០០​លាន​អឺរ៉ូ​ ដើម្បី​ទិញ​យក​ Thomas Muller ពី Bayern Munich មកកាន់ទឹកដី Old Trafford បើសិនជា Antoine Griezmann មិនព្រមមកទេ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនុប្រធាន​​​ក្លឹប​យក្ស​អាល្លឺម៉ង់មកកាន់ goal.com ថាក្លឹបគ្មាន​បំណង​លក់​កីឡាករអាល្លឺម៉ង់នេះ​ទេ​ពោល​គឺ​មិន​បើក​ការ​ចរចា​អ្វី​ទាំង​អស់​បើទោះបីជា ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ​ធ្លាក់​ទម្រង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក Carlo Ancelotti​ នារដូវកាលថ្មីនេះ។គួររំលឹកផងដែរថា Antoine Griezmann បានដាក់លក្ខខណ្ឌឲ្យក្រុមលោក Jose Mourinho លេងឲ្យជាប់ Top 4 ដើម្បីមានឧកាសដណ្ដើមកៅអីលេងនៅ Champions Leauge នៅឆ្នាំក្រោយ បើមិនដូច្នេះទេ រូបគេនឹងមិនព្រមមកលេងនៅអង់គ្លេសឡើយ។ កីឡាករជម្រើសជាតិបារាំងរូបនេះអាចនឹងមានតម្លៃខ្លួនប្រមាណជា៨៥លានផោនស្មើនឹងមិត្តរួមជាតិ Paul Pogba ក្នុងនាមជាកីឡាករថ្លៃលើលោក។

ចាន់ វឌ្ឍនាកា មានបញ្ហាខ្លះៗក្នុងការហ្វឹកហាត់ថ្ងៃនេះ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:៤៤

កីឡាករ ​ចាន់​ វឌ្ឍនាកា​ បានចាប់ផ្តើមហ្វឹកហាត់ជាមួយ​ក្លឹប​FUJIEDA MYFC ជាផ្លូវការនៅព្រឹកនេះ ។ ពួកគាត់​បាន​ស្វាគមន៍​វឌ្ឍនាកា​ដោយភាពកក់កៅ​ និង​ ទឹកមុខ​រីករាយ​។កីឡាករដើមកំណើតខេត្តកំពតរូបនេះ ​បានលើកឡើងថា​ ដោយសារ​គាត់​មិនទាន់​សម​ជាមួយ​​អាកាសធាតុ​ និង​ ទើប​ចាប់​ផ្តើម​ហ្វឹកហាត់​ជាលើកដំបូង​ ទើប​ធ្វើ​ធោយគាត់​មាន​អាការៈ​ ឈឺ​ក្បាល​ និង​ ឈឺ​សាច់ដុំ​ភ្លៅ​បន្តិច​។ គួរបញ្ចាក់​ផងដែរថា​ ក្លឹប​FUJIEDA MYFC មាន​កាលវិភាគ​ហ្វឹកហាត់​ពីរដង​ក្នុង​មួយថ្ងៃ។ ព្រឹក​ ចាប់ពី​ម៉ោង​9am និង​ថ្ងៃ​ចាប់ពី​ម៉ោង​3រសៀល។កីឡាកររបស់ក្រុមបឹងកេតអង្គរ ចាន់ វឌ្ឃនាកា ត្រូវបានក្រុមលំដាប់ទី៣របស់ជប៉ុន FUJIEDA MYFC ខ្ចីជើងពេញមួយរដូវកាលឆ្នាំ ២០១៧ ។

Conor និង Floyd ឈានដល់ការព្រមតទល់គ្នាជាមួយប្រាក់ពានលានដុល្លារ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:៣៦

យោងទៅតាមពត៌មាន BBC បានចេញផ្សាយថា ម្ចាស់ខ្សែក្រវ៉ាត់២ប្រភេទទម្ងន់របស់ស្ថាប័ន UFC កីឡាករ Conor McGregor និង វីរៈបុរសប្រដាល់សកល Floyd Mayweather បានព្រមព្រៀមនឹងឡើងសង្វៀនរកអ្នកឈ្នះនិងអ្នកចាញ់នាពេលឆាប់ៗ។ជាក់ស្តែង កិច្ចព្រមព្រៀងជាផ្លូវការមិនទាន់សម្រេចនូវឡើយទេ ពីព្រោះឯកសារដែលពាក់ព័ន្ធមួយចំនួនស្ថិតនៅភាគីទី៣ ខណៈលក្ខ័ណផ្សេងរវាងអ្នកទាំង២បានត្រូវរ៉ូវគ្នាអស់ហើយ ប្រសិនបើគ្មានអ្វីប្រែប្រួលការប្រកាសអំពីការប្រកួតនឹងចាប់ផ្តើម បន្ទាប់ពីចុះហត្តលេខារយៈពេល ២សប្តាហ៍។ការប្រកួតរវាងកំពូលអ្នកប្រយុទ្ធលើរ៉េញនឹងបោះទីតាំងនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

ស្របពេលលីគកំពូលកម្ពុជាចាប់ផ្តើមសប្តាហ៍នេះ វេស្ទើន ជុសជុលទីលានដំណាក់កាលចុងក្រោយ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១១:៥៧

តាមគេហទំព័រក្លិបបាល់ទាត់វេស្ទើនបានបង្ហាញថា ដើម្បីរៀបចំទីលានទៅតាមស្តង់ដា សំរាប់ធ្វើជាម្ចាស់ផ្ទះលីគកំពូលកម្ពុជារដូវកាលថ្មី ក្រុមបាល់ទាត់វេស្ទើន បានធ្វើការជុលជុលទីលានកីឡដ្ឋាន ដំណាក់កាលចុងក្រោយ  ។ ក្រុមហ៊ុនជាដៃគូកំពុងរៀបចំចាក់គ្រាប់កៅស៊ូ១០តោនបន្ថែម ដើម្បីអោយទីលានកាន់តែទន់ និងរស់រវើក។ ការកែលម្អនេះនឹងបញ្ចប់ទៅមុនលីគកំពូលចាប់ផ្តើមនាចុងសប្តាហ៍នេះ។ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ កុម្ភៈ នេះ ខណៈក្រុមបាល់ទាត់ វេស្ទើន និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួននៅថ្ងៃទី ១៩ កុម្ភៈ ដើម្បីស្វាគមន៍ក្រុម អគ្គស្នងការនរគបាលជាតិ ។

ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល វិលមកវិញហើយ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១១:១៨

បន្ទាប់ពីខកខានអស់រយៈពេលជាយូរក្នុងការប្រកួតបាល់ទាត់ក្នុងសាល ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសជ្រើសរើសក្រុមចូលរួមប្រកួតនៅក្នុងពានរង្វាន់ ជើងឯកបាល់ទាត់ក្នុងសាល ឆ្នាំ ២០១៧ ដោយមិនកំណត់ចំនួនក្រុមចូលរួម ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅដើមខែ មេសា ឆ្នាំ ២០១៧ រហូតដល់ពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០១៧ ដោយការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ។ ព័ត៌មានបន្ថែមសូមមើលក្នុងសេចក្តីប្រកាស ៖

PSG មិនទុកមុខឲ្យភ្ញៀវ Barcelona ស៊ីដល់៤ - 0

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៥០

ក្រុមអ្នកមានបារាំង Paris Saint Germain បានលត់ក្រុមភ្ញៀវមកពីអេស្ប៉ាញ FC Barcelona រហូតដល់ ៤ទល់នឹង ០ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ដែលជាទុនយ៉ាងធំសម្រាប់បន្តដំណើរទៅវគ្គបន្ទាប់នាពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Champion League ។ យុទ្ធនាការរកគ្រាប់របស់ម្ចាស់ផ្ទះ PSG គឺអាចកើតឡើងដល់ ១៦លើក ហើយសម្រេចបាន ៤គ្រាប់ ដោយកីឡាករចំនួន ៣រូប រួមមាន Angel Di Maria នៅនាទី (១៨, ៥៥) រីឯ Julian Draxlerនៅនាទី (៤០) និង Edinson Cavaniនៅនាទី (៧២)។ ជើងទី២ នឹងវិលទៅដី Camp Nou វិញម្តង ដែលជាកីឡដ្ឋានរបស់ Barca នាថ្ងៃទី ៨ មិនា។ ជាការពិត ក្នុងការប្រកួត UEFA Champion League  បើក្រុមណាចាញ់ក្រៅដី ៤ទល់នឹង ០ហើយ គឺមិនវាយបកយកឈ្នះនៅជើងទី២វិញបានឡើយ នេះជាប្រវត្តិសាស្រ្ត៕

ជំនួបពានរង្វាន់ Copa de Rey វគ្គផ្តាច់ព្រ័តនឹងធ្វើឡើងនាកីឡដ្ឋាន របស់ Atletico Madrid

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២២:៤២

ក្រោយពីត្រូវបដិសេធដោយ Real Madrid ក្នុងការខ្ជីកីឡដ្ឋាន Santiago Bernabeu សំរាប់វគ្គផ្តាច់ព្រ័តពាន Copa del Rey ទីបំផុត FC Barcelona និង Deportivo Alaves  នៅតែអាចបន្តការប្រកួតរបស់ខ្លួនបានដោយត្រូវធ្វើនាទីលាន Vicente Calderon របស់ Atletico Madrid ថ្ងៃទី២៧ ខែឧសភាខាងមុខ។ជាការពិត Barcelona ត្រូវបដិសេធដោយ Real Madrid ដល់ទៅ២ដងជាប់គ្នាមកហើយក្នុងការខ្ជីកីឡដ្ឋាន Santiago Bernabeu សំរាប់វគ្គផ្តាច់ព្រ័តនេះ ដោយរដូវកាលមុនមានការប្រគុំតន្រ្តីដែលមិនអាច   អោយមានការប្រកួតបាន ចំណែកឯលើកនេះ Real Madrid បានលើកហេតុផលថា កីឡដ្ឋានរបស់ពួកគេត្រូវជួសជុលសារឡើងវិញក្រោយចប់រដូវកាលដូចនេះពួកគេមិនអាចធ្វើការប្រកួតបានដូចគ្នា៕

កីឡាករ កួច ដាម៉ា ប្អូនប្រុសកីឡាករខ្មែរ បារាំង កួច ដានី ជួយបារាំងឈ្នះក្រុមណាខ្លះទើបក្លាយជាកីឡាករឆ្នើម នៅប្រទេសឆេក (វីដីអូ)

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២២:៣៥

កីឡាករបាល់ទាត់ហ្វូតសាល កួច ដាម៉ា ដែលប្អូនប្រុសបង្កើតរបស់កីឡាករខ្មែរ បារាំង   កួច ដានី បានជួយក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលបារាំងអាយុក្រោម ១៩ ឆ្នាំ ឈ្នះជើងឯកពានរង្វាន់ Ostrava Cup  ធ្វើឡើងនៅប្រទេសសាធារណៈរដ្ឋឆេក ។កួច ដាម៉ា បានទទួលពានកីឡាករឆ្នើមជាងគេក្នុងព្រឹត្តិការណ៍ ដោយប្រកួតដំបូងគេជួយ U 19 បារាំងយកឈ្នះក្រុម ប៉ូឡូញ ក្នុងលទ្ធផល ៥ ទល់នឹង ៣ និងប្រកួតបន្ទាប់ឈ្នះក្រុមម្ចាស់ផ្ទះ សាធារណរដ្ឋឆេក  ៤ ទល់នឹង ៣ ដោយបាល់ប៉េណាំងទី បន្ទាប់ពីស្មើគ្នា ២ ទល់នឹង ២ ហើយកីឡាករដែលបងប្អូនឈាមជ័រខ្មែររូបនេះបានបញ្ចូលបាល់អោយមិត្តរួមក្រុមរកបានមួយគ្រាប់ផងដែរ ។ កីឡាករខ្មែរ-បារាំង គួច ដាម៉ា (Kouch Dama) ដែលជាប្អូនប្រុសបង្កើតរបស់គួច ដានី ត្រូវបានកោះហៅចូលក្នុងក្រុមហ្វុតសាលជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំ សម្រាប់ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ Ostrava Cup ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅសាធារណរដ្ឋឆេក។