trollkhmer news

កីឡា

ខ្សែការពារ Ivanovic បន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយតោខៀវ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:០៨

ខ្សែការពារក្លិបតោខៀវ Chelsea កីឡាករ Ivanovic ដែលត្រូវបានតែងតាំងជាអនុប្រធាក្រុម បានចុះកិច្ចសន្យាបន្តស្នាក់នៅក្លិប១ឆ្នាំទៀតរហូតដល់ខែមិថុនាឆ្នាំ២០១៧ ។ បន្ទាប់ពីបានធ្វើសន្និសិទ្ធរួចមកលោក Ivanovic បាននិយាយថា: «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងការស្នាក់នៅជាមួយក្រុមតោខៀវ Chelsea សម្រាប់មួយរដូវកាលទៀត»។ "បន្ទាប់ពីប្រាំបីឆ្នាំមកនេះ នៅទីនេះជាផ្ទះរបស់ខ្ញុំហើយខ្ញុំមិនមានកន្លែងផ្សេងទៀតដែលខ្ញុំនឹងលេងបាល់ទាត់ទៀតទេ "។«ខ្ញុំបានទទួលបានជោគជ័យយ៉ាងច្រើនចាប់តាំងពីការផ្លាស់ប្តូរមកក្លិបនេះ ហើយខ្ញុំបានតាំងចិត្ដដើម្បីជួយក្រុមឱ្យសម្រេចបាននូវបន្ថែមទៀតនៅក្នុងខែចុងក្រោយនៃរដូវកាលនេះនិងនៅឆ្នាំក្រោយផងដែរ»។Ivanovic បានចូលរួមជាមួយក្លិបនេះនៅក្នុងឆ្នាំ 2008 និងបានលើកពានរង្វាន់ជាមួយក្លិបរួមមានក្របខ័ណ្ឌ Premier League ពាន FA Cup ពានរង្វាន់ League Cup, Champions League និង Europa League ។កីឡាករវ័យ ៣១ឆ្នាំ ជំរើសជាតិរបស់ស៊ែប៊ី រូបនេះបានបង្ហាញខ្លួនចំនួន 25ប្រកួត សម្រាប់ក្លិបតោខៀវ Chelsea ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានមួយគ្រាប់៕ប្រភពពី Mirrorប្រែសំរួលដោយ Justin

Liverpool និង Chelsea ប្រទាញប្រទង់គ្នាដេញថ្លៃយកកីឡាករ Alex Teixeira របស់ Shakhtar Donetsk

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:៤៤

ហង្សក្រហមបានចាប់ផ្តើមដេញថ្លៃ 24.6លានផោន សម្រាប់ខ្សែបម្រើប្រយុទ្ធក្រុម Shakhtar Donetsk កីឡាករ Alex Teixeira ហើយនេះជាយុទ្ធសាស្រ្តសំរាប់លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហមដើម្បីធ្វើអោយប្រសើរឡើងនៅតំបន់ប្រយុទ្ធ ខណៈពេលដែលក្រុមតោខៀវ Chelsea ក៏កំពុងទាក់ទងយកខ្សែប្រយុទ្ធរូបនោះផងដែរ។ នាយកប្រតិបត្តិលោក Ian Ayre បានជិះយន្តហោះទៅរដ្ឋផ្លរីដាពីទឹកដី Anfield ដើម្បីរៀបចំកិច្ចប្រជុំមុខជាមួយនឹងក្រុម Shakhtar មានវត្តមាននៅក្នុងប្រទេសអាមេរិកដែលកំពុងតែវឹកហាត់ក្រុមរដូវរងានៅទីនោះ។ លោក Ayre បានគេជឿថាបានហោះត្រឡប់មកទឹកដី Merseyside របស់ Liverpool វិញនៅយប់មិ្សលមិញនេះប៉ុន្តែការពិភាក្សាកំពុងបន្តជាមួយក្លិប។Rinat Akhmetov អ្នកគ្រប់គ្រងរបស់ក្រុម Shakhtar Donetsk ដូចជាមិនចាប់អារម្មណ៍នឹងការអនុញ្ញាតឱ្យកីឡាកររូបនោះដោះដូរជាមួយនិងតំលៃខ្លួនប៉ុណ្ណោះនោះទេ ដោយបានដាក់តំលៃខ្លួនកីឡាករ Alex Teixeira ដល់ទៅ 38លានផោន ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះបានសុតបញ្ចូលទី២៦គ្រាប់ក្នុងការប្រកួត២៥លើកសំរាប់រដូវកាលនេះ។ ឥលូវយើងមើលវីឌីអូអំពីការបង្ហាញខ្លួនរបស់គេកន្លងមក ៖ ប្រភពពី Mirror , Daily Starប្រែសំរួលដោយ សិទ្ធា

ខ្សែការពារ Barcelona កីឡាករ Mascherano ត្រូវបានតុលាការកាត់ទោសជាប់គុក១ឆ្នាំពីបទគេចមិនបង់ពន្ធ

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:៤៦

កីឡាករ Javier Mascherano ខ្សែការពារបស់ក្រុម Barcelona ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទគេចមិនបានបង់ពន្ធជូនរដ្ឋនៅឆ្នាំ២០១១​និង២០១២ ហើយត្រូវបានពន័យជាប្រាក់ ពិន័យជាប្រាក់ 815.000 លុយអឺរ៉ូ ។ បន្ទាប់ពីការអនុលោមតាមច្បាប់បែបនេះជាមួយនឹងការស៊ើបអង្កេតរបស់តុលាការរួចមកមេធាវីរបស់កីឡាករ Javier Mascherano រំពឹងថានិងបង់ជាសាច់ប្រាក់បន្ថែមសំរាប់អោយមានការលើកលែងទោសអោយកូនក្តីរបស់គាត់នៅក្រៅឃុំវិញ។ តារារបស់ក្រុម Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា: "ខ្ញុំជាកីឡាករដែលមានជំនាញវិជ្ជាជីវៈខាងវិស័យបាល់ទាត់តែប៉ុណ្ណោះ ហើយខ្ញុំមិនបានដឹងច្រើនអំពីបញ្ហាច្បាប់និងហិរញ្ញវត្ថុ  ដូច្នេះខ្ញុំត្រូវតែពឹងផ្អែកលើមនុស្សដែលគ្រប់គ្រងបច្ចេកទេសទាំងនេះហើយសម្រាប់ខ្ញុំ"។ប្រភពពី Mirror ប្រែសំរួលដោយ Justin

Real Madrid នៅតែជាក្លិបយក្សរកប្រាក់ចំណូលបានច្រើនជាងគេបំផុតដដែល

ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៧:១៤

ក្លិបយក្សអេស្ប៉ាញ Real Madrid បានឈរនៅកំពូលតារាងក្រុមបាល់ទាត់រកបានប្រាក់ចំណូលច្រើនបំផុតសម្រាប់លើកទី 11 របស់ខ្លួនជាមួយនិងប្រាក់ចំណូល 577លានអឺរ៉ូ (439 លានផោន) ក្នុងឆ្នាំ 2014-15 ខណៈពេលដែលក្រុមជើងឯកពានរង្វាន់ទ្វីបអឺុរ៉ុប UEFA Champions League ក្រុម Barcelona ជាប់លេខពីររកបានចំណូល 560.8លានអឺរ៉ូ (426.6លានផោន) និងក្រុមបិសាចក្រហម Manchester United សិ្ថិតនៅទីបីរកបាន 519.5លានអឺរ៉ូ (395.2លានផោន) នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Deloitte ជាអ្នកវិភាគបង្កើតតារាងប្រាក់ចំណូលប្រចាំឆ្នាំនៃក្លិបបាល់ទាត់។ បើតាមការវិភាគរបស់  Deloitte បាននិយាយថានៅឆ្នាំក្រោយក្លិបនៅអង់គ្លេស Manchester United នឹងវ៉ាដាច់ក្លិបយក្សនៅអេស្ប៉ាញវិញម្តងក្នុងតារាងក្លិបរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ។ ប្រភពពី BBCប្រែសំរួលដោយ Justin

Swansea ចង់បាន Joe Allen ពីហង្សក្រហមមកវិញ

ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:០៦

ក្លិប Swansea បានទាក់ទងទៅក្លិបហង្សក្រហម Liverpool ពិភាក្សាពីលទ្ធភាពក្នុងការនាំយកកីឡាករខ្សែបំរើ Joe Allen ទៅកាន់ទឹកដី Liberty Stadium វិញនេះបើយោងតាមទីភ្នាក់ងារ WalesOnline ។ លោក Allen បានកសាងកេរ្តិ៍ឈ្មោះរបស់គាត់នៅក្លិប Swansea មុនពេលដែលត្រូវបានគេយកទៅ Anfield ដោយអតីតគ្រូបង្វឹកលោក Brendan Rodgers បានសម្រាប់ក្នុងតំលៃ15 លានផោន ទេប៉ុន្តែខ្សែបំរើរូបនោះមិនសូវបានលេងជាប់លាប់ក្នុងតំណែង១១ដំបូង  រយៈពេល៣ឆ្នាំកន្លះជាមួយក្លិបទេ។ ការទាក់ទងចង់បានកីឡាករ Joe Allen មកវិញនេះគឺដោយសារតែ Swansea កំពុងតែមានការព្រួយបារម្មណ៍នៅពេលដែលក្រុមរបស់ខ្លួនស្ថិតនៅក្នុងចំណាត់ថ្នាក់ដែលត្រូវគេកាត់ចេញពីក្របខ័ណ្ឌ Premier League ។ កាលពីប្រកួតជាមួយនិងក្រុមកាំភ្លើងធំ Arsenal កុំតែបានកីឡាករ Joe Allen  សុតបញ្ចូលទីនៅចុងម៉ោងជិតចប់នោះទេកុំអីហង្សក្រហមត្រូវបរាជ័យក្រោមស្នាដៃកាំភ្លើងធំ។ ដូចនេះលទ្ធភាពក្នុងការនាំយកកីឡាករ Joe Allen គឺប្រហែលជាមិនអាចទៅរួចនោះទេក្នុងរដូវកាលនេះដោយសារតែក្រុមហង្សក្រហមមានកីឡាករជាច្រើនកំពុងញាំញីដោយរបួស ហើយហង្សក្រហមត្រូវមានការប្រកួតជាច្រើនបន្តទៀតរួមមានពានរង្វាន់ FA Cup , Capital One Cup និង Ufa Cup ៕ ប្រភពពី Mirror ប្រែសំរួលដោយ សិទ្ធា

គ្រាប់បាល់សុតបញ្ចូលទីល្អបំផុតទាំង១១គ្រាប់ប្រចាំ Premier League 2015

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:០៣

ក្រុមជាច្រើនបានប្រកួតប្រជែងគ្នាហើយក៏មានកីឡាករជាច្រើនបានសុតបញ្ចូលទីដោយគ្រាប់បច្ចេកទេសយ៉ាងល្អអស្ចារ្យផងដែរ។ ខាងក្រោមនេះគឺជាគ្រាប់បាល់ល្អបំផុតទាំង១១ ដែលចម្រាញ់ពីគ្រាប់បាល់ដែលសុតបញ្ចូលទីនៅក្របខ័ណ្ឌ BARCLAY PREMIER LEAGUE ប្រចាំឆ្នាំ២០១៥  ៖ អានអត្ថបទ តោះក្រលេកមកមើលគ្រាប់បាល់សុតបញ្ចូលទីល្អទាំង១០ឆ្នាំ២០១៥របស់ Messi !

អតីតខ្សែប្រយុទ្ធ Barcelonaផ្លាស់ទៅចូលរួមជាមួយក្រុម Buriramរបស់ប្រទេសថៃហើយ!

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៨:២៦

អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona  កីឡាករ Keirrison អាយុ២៧ឆ្នាំសញ្ចាតិប្រេស៊ីល នឹងទៅចូលរួមក្លិប Buriram United ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃក្នុងអាទិត្យនេះហើយ ។ កីឡាកររូបនេះបានស្នាក់នៅក្លិបដើមរបស់គឺ Coritiba មុនពេលផ្ទេរមកពីក្លិប  Palmeiras ហើយក្លិបនេះក៏បានផ្ទេរក្នុងតំលៃខ្លួន ១២លានផោន បន្តទៅកាន់ទឹកដី Camp Nou ក្នុងឆ្នាំ 2009 ប៉ុន្តែដោយសារតែទំរង់លេងរបស់គេធ្លាក់ចុះ ក្រុម Barcelona ក៏បានអោយក្រុមផ្សេងទៀតក្លិបផ្សេងទៀតខ្ចីជើងដូចជា Benfica, Fiorentina, Santos, Cruzeiro រហូតដល់ឆ្នាំ២០១៥ ទើប Keirrison បានវិលត្រលប់ទៅកាន់ក្លិបពីដំបូងរបស់ខ្លួនវិញ ។ Buriram United ជាក្លិបនៅក្របខ័ណ្ឌបាល់ទាត់លីកកំពូលរបស់ថៃដែលបានគ្រងជើងឯក៥សម័យកាល ហើយក្លិបមួយនេះក៏មានកីឡាករបរទេសជាច្រើនបានមកចូលរួមរួចមកហើយផងដែរឥលូវនេះគេក៏បាននាំយកអតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona មួយរូបទៀតកាន់តែធ្វើអោយក្រុមរបស់ពួកគេមានសន្ទុះខ្លាំងឡើងមួយកំរិតទៀតផងដែរ។ អានអត្ថបទBuriram United នឹងនាំអាវថ្មីរបស់ខ្លួនមកលក់ពីប៉ះជាមួយ Cambodia All Starប្រភពពី Goal ប្រែសំរួលដោយ Justin

អស់ទាស់! PSG រដូវកាលនេះជាន់ផ្អៀងក្របខ័ណ្ឌ Ligue 1 របស់បារាំងតែម្តង

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៧:១០

បន្ទាប់ពីត្រូវបានមហាសេដ្ឋីអារ៉ាប់ទិញយកភាគហ៊ុនក្លិប Paris Saint-Germain រួចមក គេបានទស្សន៍ទាញហើយថាក្លិប PSG និងគ្របដណ្តប់ក្នុងក្របខ័ណ្ទបាល់ទាត់ប្រទេសបារាំង Ligue 1 ដោយសារតែក្លិបនេះបានជះលុយទិញកីឡាករល្អៗមកពង្រឹងក្លិបដើម្បីគ្របគ្រងពាននៅក្នុងក្របខ័ណ្ឌប្រទេសបារាំងនោះ។ យើងឃើញហើយថាទឹកលុយរបស់ PSG បានធ្វើអោយក្រុមនេះលើកពានរង្វាន់ Ligue 1 ៣ឆ្នាំជាប់ៗគ្នាតែម្តង ជាក់ស្តែងក្នុងរដូវកាលនេះពួកគេបានធ្វើយ៉ាងល្អមែនទេដែលមាន៥៧ ពិន្ទុហើយទើបតែលេងបាន២១ប្រកួតប៉ុណ្ណោះ។ សំរាប់ក្រុម PSG ក្នុងរដូវកាលនេះវិញពួកគេធ្វើបានដូចជា៖ - កីឡាករ Zlatan ស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុង 15 ប្រកួត។ - បន្ទាប់ពី 21 ប្រកួតនៃរដូវកាលនេះក្នុងក្របខ័ណ្ឌ Ligue 1, ក្រុម PSG បច្ចុប្បន្ននេះមាន 21 ពិន្ទុដាច់ពីក្រុមលេខ២ឈរនៅលើកំពូលនៃតារាង- បើគិតពីគម្លាត២១ពិន្ទុនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premiere League វិញគឺ Arsenal លេខ១ រីឯក្រុម Norwich វិញឈរលេខរៀងទី១៦ដាច់ពី Arsenal ២១ពិន្ទុ- PSG បានបណ្តោយគូប្រកួតសុតបញ្ចូលទីតែ ៩គ្រាប់ប៉ុណ្ណោះក្នុង២១ប្រកួត និងទប់គេមិនអោយសុតចូលមួយគ្រាប់សោះចំនួន១៣ប្រកួត - ២១ប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ស្មើរ៣និងឈ្នះ១៨ ហើយសុតបញ្ចូលទីគេបានដល់ទៅ៤២គ្រាប់- ប្រសិនបើពួកគេបន្តទំរង់លេងយ៉ាងល្អបែបនេះតទៅទៀត នៅចប់រដូវកាលពួកគេនឹងបំបែកកំណត់ត្រាផ្សេងដូចជា ៖ជាក្រុមទី១ក្នុងក្របខ័ណ្ឌលីកបារាំងមិនដែលលេងចាញ់សោះក្នុង១រដូវកាលគូរប្រកួតសុតគ្រាប់បាល់បញ្ចូលទីតិចជាងគេបានក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងមួយរដូវកាលជាក្រុមឈ្នះភាគច្រើននៅក្នុងក្របខ័ណ្ឌ Ligue 1 មានពិន្ទុច្រើនបំផុតក្នុងមួយរដូវកាលក្របខ័ណ្ឌ Ligue 1មានគ្រាប់បាល់ល្អបំផុតនៅក្នុងមួយរដូវកាលក្របខ័ណ្ឌ Ligue 1 ប្រភពពី Mirror 

Buriram United នឹងនាំអាវថ្មីរបស់ខ្លួនមកលក់ពីប៉ះជាមួយ Cambodia All Star

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៤:៣៦

នៅជំនួបទល់នឹងក្រុមរួមតារាលីកកម្ពុជា Cambodia All Star នាថ្ងៃទី២៣ខាងមុខ Buriram United នឹងនាំយកអាវរដូវកាលថ្មីរបស់ខ្លួន៤៥០០អាវ មកដាក់លក់នៅទីក្រុងភ្នំពេញក្នុងតម្លៃ៥៤០បាត (ប្រមាណ៦ម៉ឺនរៀល)។ក្នុងនោះដែរ Buriram បានដាក់លក់កញ្ចប់ទេសចរណ៍ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដែលចង់មកលេងកម្ពុជារយៈពេល២យប់៣ថ្ងៃ ក្នុងតម្លៃ៦២០០បាត។ប្រភពពី PNN Sport News