trollkhmer news

កីឡា

Chelseaបរាជ័យក្នុងការទិញយកអ្នកចាំទី Craig Gordon

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:៥១

ក្រុមតោខៀវ Chelsea បានបរាជ័យក្នុងការទិញយកអ្នកចាំទីរបស់ក្រុមទឹកកក Celtic គឺកីឡាករ Craig Gordon ក្រោយពីដាក់តម្លៃប្រមាណ ២.៥លានផោន។ ជាការពិត Chelsea បានចាប់អារម្មណ៍សមត្ថភាពរបស់កីឡាករវ័យ៣៤ឆ្នាំ នឹងមានបំណងទិញយករូបគេមកកាន់ទឹកដី Stamford Bridge ដោយបានធ្វើការចរចាដាក់កញ្ចប់ប្រាក់ខាងលើ ប៉ុន្តែត្រូវបានអ្នកចាត់ការទូទៅ Brendan Rodgers ច្រានចោលភ្លាមៗ ដោយមូលហេតុថា កីឡាកររបស់ពួកគេមិនមែនសំរាប់លក់ដូរនោះទេ។កាលពីឆ្នាំ២០០៧ ជនជាតិស្កត់លែន Craig Gordon បានក្លាយជាអ្នកចាំទីដែលតម្លៃខ្លួនខ្ពស់ជាងគេក្នុងលីគទាត់នៅចក្រភពអង់គ្លេស (៩លានផោន) ក្នុងអំឡុងពេលក្រុមឆ្មាខ្មៅ Sunderland ទិញរូបគេពីក្រុម Heart of Midlothian។ជាក់ស្តែងកំណត់ត្រាខាងលើត្រូវបានបំបែកដោយអ្នកចាំទីបិសាចក្រហម Manchester United, David de Gea នៅឆ្នាំ ២០១១ ពោលតម្លៃខ្លួន ១៧ លានផោន។ 

២ជើង Barca លត់ Real ៦ទល់នឹង ២ បន្តទៅវគ្គពាក់កណ្តាលផ្តាច់ពានរង្វាន់ Copa del Rey

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:០៩

អ្នកមានបុណ្យ Barcelona គឺជាក្រុមដែលកត់ឈ្មោះចុងក្រោយគេក្នុងបញ្ជីវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Copa del Rey បន្ទាប់ពីទម្លាក់ក្រុម Real Sociedad នៅវគ្គ៨ក្រុម។ ជើងទី១ Barcelona ឈ្នះ Sociedad ១ទល់នឹង០  ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់ Neymar។ ចំណែកយប់មិញជាជើងទី២ ដោយ Barca យកឈ្នះជាបន្តទៀតដោយលទ្ធផលច្រើនជាងមុន ពោលគឺ ៥ទល់នឹង ២។ជាការពិត ទាំង៥គ្រាប់របស់ក្រុមការពារតំណែងជើងឯកសម្រេច ដោយ Denis Suarez (១៧', ៨២'), Lionel Messi (ប៉េណាល់ទី ៥៥'), Luis Suarez (៦៣') និង Arda Turan (៨០') ស្របពេល Real អាចសងបាន២គ្រាប់វិញដែរ ដោយខ្សែអេស្ប៉ាញ Juanmi (៦២') និង Willian Jose (៧៣')។ សរុបទាំង២ជើង FC Barcelona ឈ្នះលើ Real Sociedad ដោយលទ្ធផល ៦ទល់នឹង ២។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត Copa del Rey ឆ្នាំនេះ មានក្រុម Deportivo Alaves, Atletico Madrid, Celta Vigo និង FC Barcelona គឺជាក្រុមបង្គ្រប់ចុងក្រោយ។ ការចាប់ឆ្នោតនឹងត្រូវធ្វើនៅថ្ងៃទី ២៧ មករានេះ មុនការប្រកួតជើងទី១ វគ្គ១/២ ចាប់ផ្តើមយុទ្ធនាការ។     

អតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Samuel Eto'o រកឃើញក្រុមទី ១២ក្នុងអាជីព

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:០៥

ខ្សែប្រយុទ្ធកាមេរូន Samuel Eto'o ព្រមព្រៀងចុះកិច្ចសន្យាក្លិបបាល់ទាត់រុស្ស៊ី FC Amkar ក្នុងរយៈពេលខ្លីមួយ ជាមួយតម្លៃខ្លួនបិទជិត បន្ទាប់ពីកុងត្រានៅទឹកដីតួកគីក្នុងក្រុម Antalyaspor នៅសល់ ១៨ខែទៀតក៏ដោយ។ ក្រុម FC Amkar គឺជាក្រុមអាជីពទី១២ ហើយរបស់ Eto'o បន្ទាប់ពីក្លាយជាកីឡាករបាល់ទាត់កម្រិតអាជីពពិភពលោក។  គិតត្រឹមពេលនេះ កីឡាករវ័យ ៣៥ឆ្នាំ បានបង្ហាញខ្លួនលើសមរភូមិវាលស្មៅ  មិនក្រោម ៦៩៧ ប្រកួតទេនិងអាចស៊ុតបញ្ចូលទីរហូត ៣៣៧គ្រាប់ (សរុបទាំងក្នុងក្រុមជម្រើសជាតិ)។  តារាងបញ្ជីក្រុមទាំង១២ របស់ Samuel Eto'o Real Madrid                 ១៩៩៧-២០០០ Leganes                         ១៩៩៧-១៩៩៨ (ខ្ចីជើង) Espanyol                         ១៩៩៩-២០០០ (ខ្ចីជើង)Mallorca                         ២០០០-២០០៤Barcelona                 ២០០៤-២០០៩Inter Milan         ២០០៩-២០១១Anzhi Makhachkala         ២០១១-២០១៣Chelsea         ២០១៣-២០១៤Everton         ២០១៤-២០១៥Sampdoria                 ២០១៥-២០១៦Antalyaspor                 ២០១៦-២០១៧ FC Amkar                         ២០១៧-

ទោះបីជាចាញ់ Hull City កាលពីយប់មិញ តែ Man Utd អាចទៅជួប Southampton នៅវគ្គផ្តាច់ព្រ័ត EFL Cup

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៥៤

ទោះបីជាក្រុមបិសាចក្រហម Manchester United ចាញ់ក្រោមថ្វីជើងក្រុមខ្លាធំ Hull City ក្នុងលទ្ធផល ២ទល់នឹង ១ ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័តប្រាដកមែន ប៉ុន្តែនៅតែអាចបន្តដំណើរទៅវគ្គចុងក្រោយ ពានរងា្វន់ EFL Cup។ ជាក់ស្តែងក្រុមម្ចាស់ផ្ទះ Hull អាចបំបែកពងមាន់ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី ៣៥ ដោយខ្សែបម្រើអង់គ្លេស Tom Huddlestone និងការពែនបាល់របស់ខ្សែប្រយុទ្ធហ្សេនីហ្គាល់ Oumar Niasse នាទី ៨៥ ស្របពេល ខ្សែបម្រើ១០០លាន Paul Pogba រកបាន១គ្រាប់ឲ្យ Man Utd នាទី៦៦។ កាលជើងទី ១ Manchester United ឈ្នះ Hull ២ទល់ ០ និងជើងទី២  Hull City ឈ្នះ Manchester United វិញ ២ទល់ ១ បើសរុបទាំង២ជើងទៅ Manchester ឈ្នះ ៣ទល់២ លើ Hull។ ដូច្នេះ លោក Jose Mourinho ត្រូវបន្តបេសកម្មចុងក្រោយក្នុងពានរង្វាន់  EFL Cup 2016-17 ដោយប៉ះជាមួយនឹងក្រុម Southampton ក្រោមការដឹកនាំរបស់លោក Claude Puel ដែលបានទម្លាក់ក្រុមហង្សក្រហម Liverpool ។ ការប្រកួតវគ្គផ្តាច់ព្រ័ត នឹងធ្វើឡើងនៅថ្ងៃទី ២៦ កុម្ភៈ នាកីឡាដ្ឋានជាតិចក្រអង់គ្លេស  Wembley ក្នុងទីក្រុងឡុងដ៍។ តើជើងខ្លាំងទាំង២ក្រុមណាក្លាយជាម្ចាស់ជើងឯក EFL Cup 2016-17? 

ផ្លូវការ៖ Ronaldo ថ្មីចុះកុងត្រាជាមួយ PSG ៤ឆ្នាំកន្លះ

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០០:៤៣

ក្រុមចាយលុយធំនៅបារាំងបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយ Benfica ដើម្បីផ្ទេរយកខ្សែម្រើ Goncalo Guedes ក្នុងតម្លៃខ្លួន២៥លានផោនក្នុងរយៈពេល៤ឆ្នាំបន្ទាប់ពីប្រជែងឈ្នះ Man Utd នឹង Arsenal។នាយកបច្ចេកទេសរបស់ PSG និងជាអតីតខ្សែប្រយុទ្ធឆ្នើមហុល្លង់ Patrick Kluivert ស្ថិតនៅទីក្រុង Lisbon កាលពីថ្ងៃចន្ទទី២៣ខែមករាឆ្នាំ២០១៧ ដើម្បីបំពេញកិច្ចព្រមព្រៀង។ ក្រៅពីផ្ដល់កិច្ចសន្យា៤ឆ្នាំកន្លះដល់ Guedes ក្លិប PSG ក៏នឹងផ្ដល់លក្ខខណ្ឌបន្ថែមតម្លៃ៤លានផោនទៀតដល់ Benfica នៅពេលខាងមុខ។Man Utd និង Arsenal បានតាមសង្កេត Guedes នៅទឹកដីព័រទុយហ្គាល់ជាយូរមកហើយ បន្ទាប់ពីកីឡាករវ័យក្មេងកំពុងឡើងកូដរូបនេះឈានជើងឡើងពីថ្នាលយុវជនចូលក្រុមធំរបស់ Benfica និងត្រូវបានដៅទុកថាជា Cristiano Ronaldo ថ្មីផងដែរ។

តោះមើលប្រវត្តិខ្លះៗ ពីកីឡាករបរទេសក្រុម Home United FC របស់សិង្ហបុរី មុនពីប៉ះ ភ្នំពេញក្រោន

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:៥០

ក្រុមបាល់ទាត់ Home United FC របស់សិង្ហបុរី នឹងជួបជាមួយក្រុមបាល់ទាត់ ភ្នំពេញក្រោន  នៅថ្ងៃទី ៣០ មករា ២០១៧ ក្នុងពានរង្វាន់ AFC Cup ជើងទី ១ នាកីឡដ្ឋាន RSN ។ ក្រុមដែលមានរហស្សនាមថា ( The Protectors ) នឹងមកដល់ទឹកដីកម្ពុជានៅថ្ងៃទី ២៨ មករា នេះ ។ ក្រោមការដឹកនាំដោយលោក Aidil Sharin ក្រុមមួយនេះមានកីឡាករបរទេសតែ ៣ នាក់ប៉ុនណ្ណោះ ក្រៅពីនោះសុទ្ធតែកីឡាករសិង្ហបុរី ។ទី១ ខ្សែការពារកូរ៉េខាងត្បូង Song Ui young កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Home United FC តាំងពីឆ្នាំ ២០១២ ដោយបានបង្ហាញខ្លួន ៧៦ ប្រកួត និង រកបាន ៧ គ្រាប់ និងជួបអោយឈ្នះពានរង្វាន់ Singapore Cup ឆ្នាំ ២០១៣ ផងដែរ ។ ទី ២ ខ្សែបម្រើប្រយុទ្ធបារាំង Sirina Camara ផ្ទេរពីក្រុម Young Lion ក្នុងឆ្នាំ ២០១៣ ដោយបច្ចុប្បន្នកីឡាករកើតនៅទីក្រុងបារីស ចូលលេងបាន ៨៤ ប្រកួត និង រកគ្រាប់បាន ៧ គ្រាប់ និង ចុងក្រោយកីឡាករចំណូលថ្មីដែលក្រុមមួយនេះទើបទិញចូលគឺ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Stipe Plazibat ដោយកាលពីរដូវកាលមុនកីឡាកររូបនេះរកបាន ១៤ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ២៤ ប្រកួតអោយក្រុម Hougang United មុននឹងគេមកចូលរួមជាមួយ Home United ។ការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង ៦ ល្ងាច នាកីឡដ្ឋាន RSN និង ផ្សាយផ្ទាល់តាមទូរទស្សន៍ BTV News ។Sirina CamaraStipe Plazibat

ស្ងាត់ៗ Partice Evra ចេញពី Juvtentus បាត់

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:៥២

ខ្សែ​ការពារ​ស្លាបឆ្វេង​ Partice Evra បានសម្រេចចិត្ត​ចាកចេញ​ពីក្រុមនារីវ័ចំណាស់ Juventus ដោយ​ត្រលប់​ទៅ​បារាំង​វិញ​​ចូល​រួម Marseille ក្រោម​កិច្ចសន្យា​១៨​ខែ​​នៅ​ទឹកដី Velodrome ដោយមិនបានបញ្ជាក់ពីតម្លៃខ្លូឡើយ។មុននឹងផ្ទេរទៅកាន់ទឹកដីកំណើតខ្លួន កីឡាករ​វ័យ​៣៥​ឆ្នាំ​ត្រូវបានគេរាយការណ៍ថាចង់វិលទៅបញ្ចប់អាជីពខ្លួននៅទឹកដី Old Trafford វិញ ខណៈដែល Crystal Palace និង Valencia ក៏ចង់បាន Evra ទៅចូលរួមផងដែរ។ អតីតម្ចាស់អាវលេខ៣នៅ Man Utd បានយល់​ព្រមចុះ​កិច្ច​សន្យា​ដល់​ដំណាច់​រដូវ​កាល​២០១៧-១៨​ជាមួយ​ក្លិប​ថ្មី​​ខាង​លើ​ បន្ទាប់​ពី​ពិនិត្យ​សុខភាព​ដោយជោគជ័យ​។អំឡុង​ឆ្នាំ​២០១៤​ដល់​២០១៧នៅ​អ៊ីតាលី កីឡាករ​​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ឈ្នះ​ពាន Serie A ២ដង, Coppa Italia ២​ដង និង Suppercoppa Italia ១​ដងផង​ដែរ​។

ចំណាយជាង១លានដុល្លារបង្កើតទីលានទាល់ទាត់លំដាប់ស្តង់ដានៅខេត្តកំពង់ស្ពឺ

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:៤៩

ភ្នំពេញៈ លោកហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ទីលានបាល់ទាត់លំដាប់ស្តង់ដាមួយដែលអាចផ្ទុកអ្នកទស្សនាប្រមាណជា៣ ទៅ៤ពាន់នាក់ គ្រោងនិងធ្វើការសាងនាពេលឆាប់ខាងមុខនេះ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនិងចំណាយថវិាប្រមាណជាង១លានដុល្លាអាមេរិកក្នុងការសងសាងទីលានបាល់ទាត់ដ៍ប្រណិតនេះ។លោកបានបញ្ជាក់ថា គម្រោងមួយនេះមិនមែនជាថវិការបស់ក្រុមការងារនោះទេ គឺជាការគៀងគរសុំពីក្រុមហ៊ុនឯកជនមួយ។ ការខិតខំគៀងគរទាំងអស់នេះព្រោះចង់ធ្វើអោយវិស័យកីឡាបាល់ទាត់នៅខេត្តកំពង់ស្ពឺមានការរីកចំរើន និងមានកីឡាករខ្លាំងៗល្បីឈ្មោះដូចកីឡាករចាន់វឌ្ឍនាកា និងប្រាក់មន្នីឧត្តមចេញពីខេត្តកំពង់ស្ពឺ។

ពាន Soccer League វគ្គផ្តាច់ព្រ័ត្រល្ងាចនេះ All Stars ប្រកួតមិត្តភាពជាមួយតារាសិល្បះដើម្បីពេទ្យគន្ធបុប្ផា

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:២២

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៤ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះនាពហុកីឡដ្ឋានជាតិ។ នៅក្នុងថ្ងៃបិទជំនួបនាវគ្គផ្ដាច់ព្រ័ត្រនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ស សុខា ជាអនុប្រធាន បានរៀបចំផ្ដួចផ្ដើមឲ្យមានកម្មវិធីការប្រកួតបាល់ទាត់មិត្តភាពប្រមូលផ្ដុំដោយសិល្បករ និង តារាបាល់ទាត់ល្បីៗ ដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, ស៊ូ យ៉ាទី និង ឈិន ឈឿន ឃឹម បុរី, គួច សុកុម្ភៈ និងសិល្បះករល្បីៗរួមមានតារាកំប្លែង នាយក្រឹម, នាយពែកមី, នាយគ្រឿន តារាងចម្រៀង លោក ខែម, លោក កែវ វាសនា, សមាជិកក្រុម Small World Small Band និងក្រុមក្មេងខ្មែរ រួមទាំងតារាល្បីជាច្រើនរូបទៀត និងជាពិសេសក៏មានការចូលរួមពីសំណាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ តាមការបញ្ជាក់បន្ថែមរបស់គណៈកម្មការរៀបចំការប្រកួត Soccer League បានឲ្យដឹងថា ការប្រកួតបាល់ទាត់ All Stars ដើម្បីមន្ទីរពេទ្យគន្ធបុប្ផានេះនឹងប្រព្រឹត្តទៅចាប់ផ្ដើមនៅម៉ោងប្រហែល៤និង៣០នាទី ពោលគឺមុនវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Soccer League រវាង ក្រុមខណ្ឌពោធិ៍សែនជ័យ ប្រកួតទល់ជាមួយ ក្រុមសសយក.ស្រុកកំចាយមារ ដែលផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News។ ចំណែកតម្លៃសំបុត្រមានលក់ពី២០០០រៀល និង ៤០០០រៀលក្នុងមួយសន្លឹក។