trollkhmer news

កីឡា

បុរសដែលត្រូវបានចាត់ទុកថាមានរាងសង្ហាបំផុត បានចែករំលែករូបមន្តសម្ងាត់របស់ខ្លួន

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២៣:១៧

Ryan Terry គឺជាតារាម៉ូដែលលេងសាច់ដុំដែលមានរាងយ៉ាងសង្ហាដែលធ្វើឲ្យមនុស្សប្រុសក្នុងពិភពលោកច្រណែននឹងរាងរបស់គាត់ និងធ្វើឲ្យនារីបាក់ចិត្តលង់ស្រលាញ់ងើបមិនរួចបន្ទាប់ពីបានឃើញរាងមួយនេះ។ ជនជាតិអង់គ្លេសដែលមានវ័យ២៨ឆ្នាំរូបនេះ ទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំ២០១៧ ដោយទើបតែឈ្នះការប្រកួតជើងឯកសម្រាប់រាងកាយរបស់បុរសនៅក្នុងកម្មវិធីArnold Classic និងបាននិយាយទៅកាន់UNILAD ដើម្បីចែករំលែករូបមន្តសម្ងាត់មួយចំនួនក្នុងការហាត់របស់គាត់។Ryan លើកឡើងថាភាពជោគជ័យរបស់គាត់គឺការហ្វឹកហាត់យ៉ាងសស្រាក់ស្រាំ ប៉ុន្តែចំនុនសំខាន់បំផុតនោះគឺអាហារូបត្ថម្ភរបស់គាត់។Ryan បានពន្យល់ពីទម្លាប់នៃការហាត់ប្រាណ៦ថ្ងៃរបស់គាត់: "ខ្ញុំតែងតែហ្វឹកហាត់ក្រុមសាច់ដុំរបស់ខ្ញុំស្មើៗគ្នាក្នុងរយៈពេលពេញមួយសប្តាហ៍" ។ " បន្ទាប់មក ប្រសិនបើមានសាច់ដុំកន្លែងណាខ្សោយ ឬលូតលាស់យឺតជាងគេ ខ្ញុំនឹងហ្វឹកហាត់នៅផ្នែកនោះបន្ថែមទៀត ផ្តល់អាទិភាពហ្វឹកហាត់បន្ថែមទៀតនៅចំនុចនោះ ក្នុងគោលបំណងដើម្បីទទួលបានរាងកាយដែលខ្ញុំគិតថាចៅក្រមនិងពិភពលោកចង់បាន" ។នេះបើយោងតាមUSN  Ryanចំនាយពេលនៅក្នុងកន្លែងហាត់ប្រាណ៦ថ្ងៃក្នុងមួយសប្តាហ៏ ដោយមួយថ្ងៃៗផ្តោតលើសាច់ដុំផ្សេងៗគ្នា៖ថ្ងៃចន្ទ - ទ្រូង និងដៃផ្នែកខាងក្រោយថ្ងៃអង្គារ - ជើង និងការហាត់ប្រាណCardioថ្ងៃពុធ - ខ្នង និងដៃផ្នែកខាងមុខថ្ងៃព្រហស្បតិ៍ - ស្មានិង សាច់ដុំពោះថ្ងៃសុក្រ - ជើង គៀនសាច់ដុំពោះនិង ការហាត់ប្រាណCardioថ្ងៃសៅរ៍ - សំរាកថ្ងៃអាទិត្យ - ហែលទឹកនិងសម្រាកហើយបន្ទាប់មកគឺរបបអាហាររបស់គាត់។ Ryan បានប្រាប់ UNILADថា: "ខ្ញុំរីករាយនឹងអាហារដែលខ្ញុំបរិភោគ ខ្ញុំមិនបានមើលឃើញថាវាជាកាតព្វកិច្ចនោះទេ" ។ "ខ្ញុំទទួលទានអាហារ៦ពេលក្នុង១ថ្ងៃ ដោយរៀងរាល់២ម៉ោងកន្លះម្តង ហើយអាហារទាំងនោះគឺជាប្រភពប្រូតេអ៊ីន និងប្រភពជាតិខាប" ។ប៉ុន្តែទោះបីជាត្រូវតមអាហារនិងរមកម្រិតកាឡូរីកម្រិតណាក៏ដោយ ក៏លោកអាចទទួលទានអាហារតាមចិត្តបានម្តងម្កាលផងដែរ។គាត់បានបន្ថែម: "ឥឡូវនេះខ្ញុំនៅអាមេរិក ហើយខ្ញុំចូលចិត្តប៊ឺហ្គ័រ និងដំឡូងផ្អែមបំពងខ្លាំងណាស់។ វាជាអ្វីដែលខ្ញុំមិនដែលចាប់អារម្មណ៍ទេ រហូតដល់ខ្ញុំចាប់ផ្តើមការប្រកួតនៅអាមេរិក - ប៊ឺហ្គឺនៅទីនោះពិតជាអស្ចារ្យខ្លាំងណាស់"!

Ronaldo ផ្តួល Messi ដណ្តើមនាមជាកីឡាករដំបូងគេ រកបាន ១០០គ្រាប់នៅ UCL

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:៥៤

ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តួលគូប្រជែង Lionel Messi ដណ្តើមនាមជាកីឡាករដំបូងគេបង្អស់ដែលអាចរកគ្រាប់បញ្ចូលទីបាន ១០០គ្រាប់ក្នុងសមរភូមិពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champion League។ កាលពីយប់មិញ ជម្រើសព័រទុយហ្គាល់អាចរក hat trick ហើយក៏ជាគ្រាប់បាល់បង្គ្រប់ ១០០គ្រាប់ផងដែរ ពេលឲ្យ Real Madrid ទម្លាក់ Bayern Munich ឡើងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័តជាលើកទី ៧ឆ្នាំជាប់គ្នា បើគិតតាំងពីឆ្នាំ ២០១០មក។ ទាំង១០០គ្រាប់កីឡាកវ័យ ៣២ឆ្នាំ រកបាន១៥គ្រាប់ ពេលលេងឲ្យ Manchester United (២០០៣-០៩) និង ៨៥គ្រាប់ទៀត នៅក្រុម Real Madrid (២០០៩-បច្ចុប្បន្ន)។ គិតត្រឹមពេលនេះ Messi ឈរនៅលំដាប់ទី២ Top Soccer នៅ UCL ដោយរកបាន ៩៤គ្រាប់ និងលេខ៣ គឺអតីតប្រធានក្រុម Real, Raul Gonzalez រកបាន ៧០គ្រាប់៕ 

តើអាជ្ញាកណ្តាលរូបណាជាអ្នកកាត់សេចក្តីជំនួបរវាង Barca និង Juventus នៅយប់នេះ?

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:៤៥

ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Juventus នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។នៅក្នុងជំនួបដ៏តានតឹងនេះត្រូវបានកាត់សេចក្តីដោយលោកអាជ្ញាកណ្តាល​ Björn Kuipers ដែលជាជនជាតិហូឡង់​ រួមជាមួួយនឹងអាជ្ញាកណ្តាលរួមជាតិចំនួន៥រូបទៀតនៅកីឡដ្ឋាន​ Camp Nou ផងដែរ។ លោក​ Kuipers មានវ័យ៤៤ឆ្នាំដោយបានចាប់ផ្តើមអាជីពជាអាជ្ញាកណ្តាលក្នុងឆ្នាំ២០០២នៅលីគលំដាប់ទី២របស់ហូឡង់ ហើយនៅក្នុងឆ្នាំ២០០៦ក៏បានជាប់ឈ្មោះនៅបញ្ជីរបស់ FIFA នឹងឆ្នាំ២០០៩​ជាប់ឈ្មោះកាត់សេចក្តីនៅ UEFA។បុរសដែលជាពាណិជ្ជករខាងលើធ្លាប់មានបទពិសោធន៍បានកាត់សេចក្តីក្នុងការប្រកួតធំៗជាច្រើនដូចជា​ វគ្គផ្តាច់ព្រ័ត UEFA Super Cup 2013, UEFA Europa League 2013, FIFA Confederations Cup Final 2013 និង UEFA Champions League 2014 ផងដែរ។អត្ថបទ៖​ ឆើត

Dani Alves ជឿជាក់ថា Juventus នឹងទម្លាក់ Barcelona បានសម្រេចនៅយប់នេះ

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:១៦

ខ្សែការពារ Dani Alves ជឿជាក់ថា Juventus នឹងទម្លាក់ក្រុមចាស់របស់ខ្លួន Barcelona ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ពាន UEFA Champions League ខណៈដែលការប្រកួតជើងទី ២ របស់ពួកគេនឹងដំណើរការនាយប់នេះ លើទឹកដី Camp Nou។កាលពីជើងទី ១ Juventus បានឈ្នះដល់ទៅ ៣-០ ហើយលទ្ធផលនេះផ្តល់ភាពជឿជាក់ខ្ពស់ដល់ក្រុមជើងឯក ២ សម័យ ប៉ុន្តែវាក៏មិនមែនជារឿងងាយស្រួលដែរព្រោះ  Barcelona អាចវាយបកបានគ្រប់ពេល ហើយពួកគេក៏ធ្លាប់បានបង្កើតកំណត់ត្រាដ៏មិនគួរអោយជឿមួយរួចទៅហើយគឺអាចវាយបកឈ្នះ PSG ដល់ទៅ ៦-១ នៅជើងទី ២ វគ្គ ១៦ ក្រុម ក្រោយពីចាញ់ជើងទី ១ ដល់ទៅ ៤-០។ ថ្លែងក្នុងកិច្ចសំភាសន៍មុនការប្រកួត បុរសវ័យ ៣៣ ឆ្នាំបានអោយដឹងថា វាជាការតស៊ូតដ៏តឹងតែងណាស់ ប៉ុន្តែក្រុមរបស់លោកមានសង្ឃឹមដល់ទៅ ៦០ ភាគរយ ហើយលោកជឿថា ក្រុមរបស់លោកនឹងឈ្នះ ក្រុមបាល់ទាត់ដែលត្រូវបានចាត់ទុកថាជាក្រុមល្អបំផុតលើពិភពលោក។ជំនួបជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ ពាន Champions League រវាង Juventus នឹង Barcelona ត្រូវប្រព្រឹត្តទៅយប់នេះវេលាម៉ោង ១:៣៥ នាទីរំលងអាធ្រាតដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, MYTV & CNC) ផងដែរ។

អាជ្ងាកណ្តាលនារីម្នាក់កំពុងតែថ្ពក់ចិត្តប្រិយមិត្តបាល់ទាត់យ៉ាងខ្លាំង (បណ្តុំរូបភាព)

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:០៥

រឿងមួយភ្ញាក់ផ្អើលមួយបានកើតនៅប្រទេសប្រេស៊ីល នៅពេលមាននារីដ៏ស្រស់ស្អាតម្នាក់ បានចូលកាត់សម្រេចក្តីនៅលើទីលានបាល់ទាត់ក្នុងនាមជាអាជ្ងាកណ្តាលខ្សែបន្ទាត់។ តារាងបង្ហាញម៉ូត Denise Bueno ចូលរួមក្នុងការប្រកួតមិនអាជីពរវាងក្រុម Desire និង Sporting ដោយបានពាក់អាវយឺតសស្តើង មិនអាវក្នុងនោះទេ។ ញើសលាយឡំនិងតំនក់ទឹកបរិសុទ្ធដែលនាងបរិភោគ បានធ្វើរូបរាងដ៏ល្វត់ល្វន់និងភាពសិចស៊ីរបស់នារីម្នាក់ពិតជាទាក់ទាញដល់កីឡាករទាំងសងខាងមើលមិនដាក់ភ្នែក។ វាមិនមែនជារឿងចម្លែកទេសម្រាប់បាល់ទាត់ ខណៈដែលអតីតបវកញ្ញានាង Suzy Cortez ក៏ធ្លាប់បង្ហាញភាពសិចស៊ីជាមួយបាល់ទាត់ដូចគ្នា។  

ហាត់មិនសម្រាកថ្ងៃចូលឆ្នាំ ធ្វើអោយគ្រូបឹងកេត មិនបារម្ភច្រើន ពេលប៉ះ Johor ថ្ងៃនេះ

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៥:២៨

គ្រូបង្វឹកក្រុមបឹងកេត លោក Jonh Mcglynn មិនសូវមានការព្រួយបារម្ភច្រើន ក្នុងការប្រជែងយកពិន្ទុពីក្រុម Johor  របស់ម៉ាឡេស៊ី នៃពានរង្វាន់ AFC Cup វគ្គជម្រុះក្នុងពូល ដែលធ្វើឡើងនៅល្ងាចថ្ងៃទី ១៩ នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាច ។គ្រូបង្វឹកសញ្ជាតិអូស្តា្រលី បានបញ្ជាក់ក្នុងសន្និសីទ កាលពីម្សិលមិញថា៖ ការប្រកួតជើងទី២ នេះ យើងមិនសូវបារម្ភច្រើននោះទេ ព្រោះយើងបានត្រៀមខ្លួនយ៉ាងល្អ ដោយមិនឈប់សម្រាកថ្ងៃចូលឆ្នាំ ។ លោកបន្តថា កាលពីជើងទី ១ យើងចាញ់ ប៉ុន្តែលើកនេះជាទឹកដីរបស់យើង ហើយការលេងរបស់ក្រុម Johor ក៏យើងបានដឹងច្រើនដែរ ដូចនេះ អ្វីៗនឹងល្អប្រសើរ សំរាប់ការប្រកួតនៅថ្ងៃនេះ ។បឹងកេតត្រូវការឈ្នះដើម្បីបន្តឡើងទៅវគ្គបន្តបាន ពីព្រោះឆ្លងកាត់ការប្រកួត៤លើកក្នុងវគ្គសន្សំពិន្ទុប្រចាំពូល F នេះ ក្រុម Johor Darul Tazim មាន៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Global FC ២ពិន្ទុ ស្របពេលបឹងកេតមាន៤ពិន្ទុ ពីលើក្រុមបាតតារាង Magwe ២ពិន្ទុ៕ អត្តបទ៖ អូស្ការូបភាព៖​ បឹងកេតអង្គរ

តោះក្រឡេកមកមើល ខុនដូរបស់ CR7 តម្លៃ១៨.៥លានដុល្លារ មានរូបរាងយ៉ាងដូចម្តេចទៅ?

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៥:២០

យោងតាមព័តមានមួយបានឲ្យដឹងថា តារាឆ្នើម Cristiano Ronaldo របស់ក្រុម Real Madrid បានចំណាយប្រាក់ប្រមាន ១៨.៥ លានដុល្លា ទិញយកខុនដូមួយនៅសហរដ្ឋអាមេរិកដើម្បីទុកសម្រាកលំហែកាយ។  ខុនដូរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ស្ថិតនៅទីក្រុងញូវយ៉កក្នុង Trump Tower មានផ្ទៃក្រឡា ២៥០០ ម៉ែតការេ ដែលជាកម្មសិទ្ធរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Donald Trump។ 

ខ្សែបម្រើ Paulinho អាចបន្តនៅ Guangzhou Evergrande ក្រោយមានរឿងចម្រូងចម្រាស់ជាមួយតារាអាសអាភាសជប៉ុន

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២០:៣៨

ខ្សែបម្រើ Paulinho បានយកខ្លួនទៅប្រលែងលេងទឹកក្តៅជាមួយ Guangzhou Evergrande កាលពីសប្តាហ៍មុនដោយអាចនឹងត្រូវលក់ចេញពីក្លឹបថែមទៀតផង ដោយសារតែបានលួចទៅថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនភ្នាល់បាល់មួយជាមួយនឹងតារាអាសអាភាសរបស់ជប៉ុនកាលពីពេលថ្មីៗនេះ។ទោះជាយ៉ាងណាក្លឹបជើងឯក៦សម័យរបស់ចិនបានចេញសេចក្តីថ្លែងការណ៍ថាអតីតសមាជិក Spur ខាងលើនឹងមិនចេញទៅណាតាមពាក្យចចាមអារ៉ាមឡើយ ក្រោយពេលដែលសមាគមន៍បាល់ទាត់ប្រទេសចិនបានធ្វើការប្រមាននឹងពិន័យរួចរាល់មក។នៅក្នុងសេចក្តីថ្លែងការបានឲ្យដឹងថា៖ "យើងចង់ប្រកាសទៅកាន់អ្នកទាំងអស់គ្នាថា Paulinho នឹងបន្តនៅទីនេះ ហើយគេទើបតែចុះកុងត្រាថ្មីកាលពីដើមឆ្នាំ។ គេគឺជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបដែលអាចបន្តដំណើរបានវែងឆ្ងាយជាមួយគ្នាទៀត"។គួររំលឹកផងដែរថា  Guangzhou Evergrande បានធ្វើការស៊ើបអង្គេតផ្ទាល់ទៅលើករណីរបស់កីឡាករប្រេស៊ីល Paulinho ចំពោះរឿងថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនភ្នាល់បាល់មួយជាមួយនឹងតារាអាសអាភាសរបស់ជប៉ុនដោយមិនបានប្រាប់ក្លឹបមុនដែលនេះគឺជារឿងខុសច្បាប់នៅក្នុងទឹកដីរបស់បងធំនៅអាស៊ី។

គ្រូបង្វឹកថ្មីខេមបូឌានថៃហ្គឺរ ដឹកនាំប្រកួតដំបូងត្រូវធ្វើដំណើរទៅខេត្តតាកែវ

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:២០

ក្រោយពីគ្រូបង្វឹកសញ្ជាតិជប៉ុន Kenichi Yatsuhashi បានលាឈប់ពីទួនាទីគ្រូបង្គោល ក្រុមខេមបូឌានថៃហ្គឺរ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក្រុមដែលមានអ្នកគ្រប់គ្រងជប៉ុន បានតែងតាំងអតីតគ្រូបង្វឹកភ្នំពេញក្រោនសញ្ជាតិអេស្ប៉ា Oriol Mohedano ត្រូវមកជំនួសតំណែងនេះ ដើម្បីប្រកួតប្រជែង ក្នុងការប្រកួតជម្រើសជើងឯកជាតិឆ្នាំ ២០១៧ ។គ្រូបង្វឹកកម្រិតAធ្លាប់ដឹកនាំភ្នំពេញក្រោនមួយរយៈនៅដើមរដូវកាល២០១៦រូបនេះ ត្រូវដឹកនាំ ដំបូង ប៉ះក្រុម គិរីវង់សុខសែនជ័យ ថ្ងៃអាទិត្យ ទី២៣ ខែមេសា នៅទឹកដីខេត្តតាកែវ ។ មុនវិលមកទឹកដីកម្ពុជាវិញ លោក Mohedano បានទៅចូលរួមជាមួយនឹងក្រុមជើងឯកហ្វាំងឡង់ SJK ក្នុងតំណែងជាគ្រូជំនួយ។​ ក្រោមការដឹកនាំរបស់បុរសសញ្ជាតិជប៉ុន ខេមបូឌានថៃហ្គឺរ ស្ថិតនៅលេខរៀងទី ៩ មាន ដោយ ៧ ប្រកួត ឈ្នះ ១ ប្រកួត ស្មើ ៤ និង ចាញ់ ២ មាន ៧ ពិន្ទុ ៕អត្តបទ៖ អូស្កា