trollkhmer news

កីឡា

ប្រធានក្រុម គួច សុកុម្ភៈ មិនបានចូលលេងអោយ ណាហ្គាវើល ខណៈ កីឡដ្ឋានខេមបឌានថៃហ្គឺ រងការរិះគន់ ក្នុងថ្ងៃបើកឆាកលីគកំពូលកម្ពុជា

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១២:៥៤

ការប្រកួតបើកឆាកលីគកំពូលកម្ពុជារដូវកាល 2017  កាលពីថ្ងៃទី 18 កុម្ភៈ នេះប្រធានក្រុម ណាហ្គាវើល កីឡាករ គួច សុកុម្ភៈ មិនអាចចូលលេងបានទេ ក្នុងជំនួបជាមួយ ក្រុម អគ្គីសនីកម្ពុជា នាកីឡដ្ឋាន ខេត្តស្វាយរៀង  ស្របពេលកីឡដ្ឋានខេត្ត សៀមរាប របស់ក្រុម ខេមបូឌានថៃហ្គឺ រងការរិះគន់ ។ កីឡាករដែលតែងតែដើរតួដ៏សំខាន់អោយណាហ្គាវើល គួច សុកុម្ភៈ បានប្រាប់ថាពីការអវត្តមានក្នុងជំនួបបើកឆាកថា ដោយសារមានរបួសជង្គង់ ពេលប្រកួតមិត្តភាពមុនបើករដូវកាល ទើបបានត្រឹមអង្គុយមើលសំរាប់ប្រកួតនេះ ហើយលោកបន្តថាប្រហែល 1 រឺ 2 សប្តាហ៍ទៀតនឹងអាចចូលលេងបាន ។ក្រោយចប់ការប្រកួតខាងលើនេះ ណាហ្គាវើល បានយកឈ្នះ អគ្គីសនីកម្ពុជា 4 ទល់នឹង 1 ក្នុងនោះកីឡាករចំណូលថ្មី Kipson រកបាន4គ្រាប់ម្នាក់ឯងអោយក្រុមរបស់លោក មាស ចាន់ណា ខណៈ ផាន់នី អីរដ្ឋា បើកឆាក1គ្រាប់ដំបូងអោយក្រុម លោក ប្រាក់ វណ្ណី ។ចំណែកកីឡដ្ឋាន ខេមបូឌានថៃហ្គឺ នាខេត្តសៀមរាប ដែលត្រូវបើកស្វាគមន៍ ស៊ីម៉ាក់ ត្រូវបានរិះគន់ថាទីលានពិបាកលេងដោយមានសភាពស្មៅតិច និង មិនរាបស្មើ។ ទោះបីយ៉ាងណាក្រុមទាំងពីរបានប្រកួតចប់ជាផ្លូវការ ដោយចែកគ្នាម្នាក់1ពិន្ទុ តាមរយៈលទ្ធផល 1ទល់នឹង 1 ។ថ្ងៃទី 19 នេះមានការប្រកួតបីគូទៀត ក្នុងនោះក្រុម វេស្ទើន ជួប អគ្គស្នងការនរគបាលជាតិ នាកីឡដ្ឋាន វេស្ទើន ម៉ោង 6 ល្ងាច ចំណែក ភ្នំពេញក្រោន ជួប អាស៊ី អឺរ៉ុប នាកីឡដ្ឋាន ស្តាតចាស់ ម៉ោង 3 រសៀល ( live BTV )និង ព្រះខ័នរាជស្វាយរៀង បើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម  គិរីវង្សសុខសែនជ័យ ម៉ោង 6 ល្ងាច ៕

Gareth Bale ប្រើតែ ១៣នាទីប៉ុណ្ណោះ អាចរកគ្រាប់ដំបូង បន្ទាប់ពីមានរបួសអស់ពេល ៨៨ថ្ងៃ

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:៤១

ខ្សែបម្រើ Gareth Bale ចូលលេងបានតែ ១៣នាទីប៉ុណ្ណោះ ក៏អាចរកគ្រាប់ដំបូងបាន បន្ទាប់ពីមានរបួសអស់រយៈពេល ៨៨ថ្ងៃ ហើយជ័យជម្នះរបស់ Real Madrid ផងដែរ ក្នុងជំនួបសប្តាហ៍ទី២៣ La Liga លើក្រុម Espanyol។ កាលពីយប់មិញ មានគ្រាប់បាល់តែ ២គ្រាប់ប៉ុណ្ណោះនៅកីឡាដ្ឋាន Santiago Bernabeu ដោយគ្រាប់ទី១ ជាការតែតរបស់ខ្សែប្រយុទ្ធវ័យក្មេង Alvaro Morata នាទី ៣៣ ខណៈដែលកីឡាករតម្លៃជាងគេលើពិភពលោកទី២ Gareth Bale សម្រេចបាន នាទី៨៣ បន្ទាប់ពីចូលបាន ១៣នាទី។ លទ្ធផល ២ទល់ ០ បានរក្សារហូតដល់ចប់ការប្រកួតតែម្តង ហើយការឈ្នះខាងលើបានរុញ  Real Madrid វ៉ាដាច់ក្រុមលេខរៀងទី ២ Barcelona រហូតដល់ ៤ពិន្ទុជាមួយនឹង ២ប្រកួតផ្សេងដែលនៅសល់ក្នុងដៃ។

Gareth Bale ត្រៀមខ្លួនរួចរាល់វិលចូលទីលានប្រកួតវិញ

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៣:១២

ខ្សែបម្រើ Gareth Bale បានត្រៀមខ្លួនរួចរាល់សំរាប់ការវិលត្រឡប់ចូលទីលានប្រកួតវិញក្រោយពីធូរស្រាលរបួស នេះបើតាមការអះអាងរបស់គ្រូបង្គោល Zinedine Zidane។ថ្លែងទៅកាន់អ្នកសារពត៌មាន លោក Zidane បានអោយដឹងថា គ្រប់គ្នាមានភាពរីករាយណាស់ពេលដែល Bale អាចចូលរួមការប្រកួតវិញបាន ។ យ៉ាងណាក្តីលោកមិនទាន់សំរេចចិត្តថា នឹងដាក់រូបគេអោយប្រកួតនៅយប់នេះឬក៏អត់នោះទេ ប៉ុន្តែវាមានភាគរយខ្ពស់ដែល Bale អាចនឹងចូលលេង។កីឡាករសញ្ជាតិវេលស៍ បានអវត្តមានជិត៣ខែមកហើយពោលគឺចាប់តាំងពីខែវិច្ឆកាឆ្នាំមុនមកម្ល៉េះដោយសាររបួសកជើង។ យ៉ាងណាមិញពេលនេះរូបគេស្ថិតក្នុងស្ថានភាពមួយដ៍ប្រសើរ ហើយថ្មីៗនេះកីឡាករវ័យ ២៧ ឆ្នាំក៏បានចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញដែរសំរាប់ជំនួបរបស់ Real Madrid នៅពេលបន្ទាប់៕

លោក Arsene Wenger ប្រហែលចាកចេញពីកាំភ្លើងធំ Arsenal ពេលចប់កុងត្រា

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៣:០៩

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយកាលពីពេលថ្មីៗនេះថា រូបលោកមិនច្បាស់លាស់ពីអនាគតជាមួយក្រុមនោះទេ ព្រោះលោកកំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹងមួយ។ជាការពិត បុរសសញ្ជាតិបារាំងបានរងសម្ពាធក្រោយការបរាជ័យក្រោមថ្វីជើង Bayern Munich ដោយលទ្ធផល ៥-១ នៅជើងទី១ វគ្គ១៦ក្រុម ពាន UEFA Champions League ហើយករណីនេះធ្វើអោយលោកមិនច្បាស់លាស់ពីអនាគតរបស់ខ្លួនតទៅទៀត។   ថ្លែងទៅកាន់អ្នកសារពត៌មានបុរសវ័យ៦៧ឆ្នាំបានអោយដឹងថា ចំពោះអនាគតរបស់លោកជាមួយArsenal ពិតជាមិនដឹងថាគួរសំរេចចិត្តយ៉ាងណានោះទេព្រោះវាស្មុគស្មាញណាស់ ហើយចំលើយ ពេញលេញគឺនៅខែមិនាឬមេសា។ យ៉ាងណាក៏ដោយអ្វីដែលលោកព្យាយាមធ្វើនៅពេលនេះគឺផ្តោតទៅលើការប្រកួតតែប៉ុណ្ណោះ ព្រោះវាជាកាតព្វកិច្ចរបស់គ្រូបង្វឹក។ លោក Arsene Wenger បានរួមរស់ជាមួយ Arsenal រយៈពេល២០ឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦ មក ហើយលោកបានសាងស្នាដៃជាច្រើនអោយក្រុមផងដែរ។ យ៉ាងណាមិញកិច្ចសន្យា បច្ចុប្បន្នរបស់លោកនឹងត្រូវផុតកំណត់ក្នុងទីផ្សាររដូវក្តៅខាងមុខ ហើយពេលនេះលោកក៏មិនទាន់បង្ហាញការសំរេចចិត្តពិតប្រាកដរបស់លោកនោះទេ៕

ក្រុមតោខៀវ Chelsea មិនត្រូវការ Dominic Solanke ដោយទាមទារប្រាក់សប្តាហ៍ខ្ពស់ហួសប្រមាណ

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៣:០៥

លោក Antonio Conte បាននិយាយថា ខ្សែប្រយុទ្ធ Dominic Solanke និងចាកចេញពីតោខៀវ Chelsea ទៅកាន់ក្រុមហង្សក្រហម Liverpool ក្រោយចប់រដូវកាល បន្ទាប់ពីទាមទារប្រាក់នឿយប្រចាំសប្តាហ៍ខ្ពស់ហួសប្រមាណ។ការចាកចេញរបស់កីឡាករវ័យ១៩ឆ្នាំដោយសារការមិនត្រូវរ៉ូវគ្នាលើតំលៃខ្លួន នោះគឺ Dominic ទាមទាររហូតដល់ទៅ៥ម៉ឺនផោនក្នុង១សប្តាហ៍ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ Chelsea បានបដិសេធចោលលើសំណើរខាងលើ ។ថ្លែងទៅកាន់អ្នកសារពត៌មាន លោក Conte អោយដឹងថា កីឡាកររបស់លោកប្រហែលជាពេញចិត្តក្រុមផ្សេង ច្រើនជាងដូចនេះលោកមិនអាចហាមឃាត់រូបគេបាននោះទេ អ្វីដែលលោកធ្វើបានគឺជូនពរគេអោយទទួលជោគជ័យ។គួរបញ្ជាក់ថា Dominic Solanke មិនទាន់ជាប់ជម្រើសដំបូងរបស់ លោក Conte នៅឡើយទេប៉ុន្តែ កំលុងពេលលេងជាយុវជន កីឡាកររូបនេះបានជួយអោយ Chelsea ឈ្នះពាន FA Youth Cup ២សម័យ និងពាន UEFA Youth League ១សម័យផងដែរ។ យ៉ាងណាមិញពេលនេះ Dominic កំពុងលេងជាកីឡាករខ្ចីជើងអោយក្រុម Vitesse ក្នុងក្របខ័ណ្ឌកំពូលហូរឡង់ដ៍ ៕  

Jonh Terry ចាប់ផ្តើមរៀនភាសាព័រទុយហ្គាល់ ក្រោយពីអនាគតនៅ Chelsea មិនច្បាស់លាស់

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៣:០១

កីឡាករដែលគេចាត់ទុកថាជាវីរបុសរបស់ Chelsea,  Jonh Terry កំពុងតែចាប់ផ្តើមរៀនភាសាព័រទុយហ្គាល់ ក្រោយពីដឹងថាអនាគតរបស់គេនៅកីឡដ្ឋាន Stamford Bridge មិនទាន់មានភាពច្បាសលាស់។ ជាក់ស្តែង កុងត្រារវាងខ្សែការពារជម្រើសជាតិអង់គ្លេសនិង Chelsea នឹងត្រូវបញ្ចប់នៅរដូវក្តៅខាងមុខនេះ ខណៈពត៌មានលេចលឺថាគេប្រហែលទៅចូលរួមជាមួយនឹងអ្នកចាំទី Iker Casillas នៅក្រុម FC Porto។ ទោះបីជា បុរសវ័យ ៣៦ឆ្នាំ ចង់ចាកចេញពី Chelsea ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រក្រុមតោខៀវនៅតែងចង់ឃើញវត្តមានកីឡាករចាស់វស្សារូបនេះនៅលើទីលានប្រកួត ជាពិសេសនាថ្ងៃអាទិត្យនេះនាជំនួប FA Cup ក្រោយខកខានដោយសារមានរបួសអស់រយៈពេលជាច្រើនខែ។ ម្ចាស់អាវលេខ ២៦ បានចូលលេងឲ្យ  Chelsea តាំងពីឆ្នាំ ១៩៩៨ មក មានន័យថា ១៩ ឆ្នាំហើយ ដោយជួយឲ្យក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ឈ្នះពានរង្វាន់ ១៦ គ្រឿង មានដូចជា UEFA Champion League ១គ្រឿង, UEFA Europa League ១គ្រឿង, Premiere League ៤គ្រឿង  FA Cup ៥ គ្រឿង, League Cup ៣គ្រឿង និង FA Community Shield ២គ្រឿង ក្នុងចំណោមការបង្ហាញខ្លួន ៧១២ ប្រកួតជាមួយគ្រាប់បាល់បញ្ចូលទី ៦៦គ្រាប់ ៕

ទោះចាញ់ ប៉ុន្តែគ្រូបង្វឹកសរសើរ ចាន់ វឌ្ឍនាកា

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៣៩

ការប្រកួតលក្ខណៈ​មិត្តភាព​ដកស្រង់​បច្ចេកទេសរវាងក្លិប FUJIEDA MYFC ​របស់ ចាន់ វឌ្ឍនាកា ជាមួយ​ក្លិប​J league3ដូចគ្នាឈ្មោះY.S.C.C YOKOHAMA មុននឹង​បើក​រដូវកាល បានបញ្ចប់ដោយលទ្ធផល 1 ទល់ 4 ​។ចំពោះ​កីឡាករ​ទាំអស់​ លោកគ្រូ​បង្វឹក​បាន​អោយចូលរួម​លេង​ក្នុងម្នាក់​30នាទីដោយបែងចែកជា 3ក្រុម។ ដោយឡែក​កីឡាករ​ចាន់​ វឌ្ឍនាកា​ វិញ​ លោក​គ្រូ​បានដាក់អោយលេងរយៈ​ពេល​30នាទីក្នុងក្រុមទី2 ពោលនៅនាទី60  ដើម្បី​ពិនិត្យ​ចលនា​របស់គាត់​។ដោយសារតែ​មាន​ការ​ព្រឹក្សា​ពី​គ្រូបង្វឹក​ និង​ រៀមច្បង​ ទើប​ធ្វើ​អោយការលេងរបស់គាត់​មាន​ភាព​ប្រសើរ​ និង សរសើរពីគ្រូ​បង្វឹក​ថា​ ការលេង​ជាខ្សែ​ប្រយុទ្ធ​ក៏ល្អ​ និង​ ការ​ដណ្តើម​បាល់​ពី​ដៃគូ​ក៏ល្អ​។ នេះជាការប្រកួតលើកទី1របស់ខ្សែ បឹងកេតអង្គរ រូបនេះ បន្ទាប់ពីក្លឹបនៅជប៉ុនខាងលើបានខ្ចីជើងពេញមួយរដូវកាល2017 នេះ ៕

Barcelona រំពឹងថា Michel Macedo អាចមកជំនួសកន្លែង Aleix Vidal

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២៣:៣០

ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចាប់អារម្មណ៍ចង់ទិញយកកីឡាករ Michel Macedo របស់ Las Palmas ដើម្បីមកពង្រឹងប្រព័ន្ធការពាររបស់ខ្លួនឡើងវិញ។ក្រោយពីកីឡាករ Aleix Vidal បានរងរបួសភ្លាត់កជើងស្តាំរហូតត្រូវសំរាកព្យាបាលដល់ទៅ ៥ខែ តំបន់ការពាររបស់ Barcelona ហាក់មានភាពទន់ខ្សោយយ៉ាងខ្លាំង ជាក់ស្តែងពួកគេបានបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Paris st Germain នៅជើងទី១ វគ្គ១៦ក្រុមពាន UEFA Champions League ហើយមូលហេតុនេះធ្វើអោយលោក Luis Enrique ចង់បានកីឡាករសញ្ជាតិប្រេស៊ីលមកជួយស្តារស្ថានភាពឡើងវិញ។យ៉ាងណាក្តី Barcelona មិនទាន់បានធ្វើការទាក់ទងជាមួយ Las Palmas ជាផ្លូវការអំពីគោល បំណងក្នុងការទិញកីឡាករវ័យ ២៧ ឆ្នាំរូបនេះនៅឡើយទេ ៕

FA ពិន័យ Man City ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកម្លាំង

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២៣:២៦

សហព័ន្ធបាល់ទាត់ចក្រភពអង់គ្លេស FA បានចេញសេចក្តីប្រកាសតំរូវអោយក្រុមមេឃខៀវ Manchester City បង់ប្រាក់ពិន័យប្រមាណ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកំលាំង។ជាការពិត Manchester City តម្រូវអោយផ្តល់ពត៌មានផ្លូវការពីទីតាំងនិងការហ្វឹកហាត់ដើម្បីសហព័ន្ធធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើស្ថានភាពសុខភាពកីឡាករបានត្រឹមត្រូវ  ប៉ុន្តែពួកគេមិនបានគោរពតាមលក្ខខ័ណ្ឌដល់ទៅ៣ដងមកហើយ ដូចនេះទើបសហព័ន្ធ FA សំរេចធ្វើការពិន័យតែម្តង។ក្នុងនោះដែរ ទណ្ឌកម្មនេះបានធ្វើឡើងក្រោយការប្រជុំពីគណៈកម្មាការឯករាជ្យមួយ ដោយព្រមាន Manchester City កុំអោយមានកំហុសឆ្គងនាពេលអនាគតផងដែរ៕