trollkhmer news

កីឡា

Eden Hazard សារភាពថា រូបលោកឡើងទម្ងន់ស្រឿតៗនៅពេលចូលរួមជាមួយ Real

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:៣៩

អេស៉្បាញ៖ Eden Hazard បានសារភាពថា គាត់ឡើងទម្ងន់ បន្ទាប់ពីដើរលេងវិស្សមកាល ក្រោយបានចុះកុងត្រាជាមួយ Real Madrid នៅរដូវក្តៅ។កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះបានផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញពីក្រុមតោខៀវ Chelsea ក្នុងតម្លៃកំណត់ត្រា ១០០ លានផោនកាលពីខែមិថុនា ប៉ុន្តែបានចាប់ផ្តើមការខកចិត្តនៅរដូវកាលនេះ ដោយមិនបានរកគ្រាប់បាល់បញ្ចូលទីរហូតដល់ឈ្នះ ៤-២ លើក្លិប Granada កាលពីខែតុលា។ថ្លែងទៅកាន់ទស្សនាវដ្តី Sport / Foot របស់បែលហ្ស៊ិក Hazard បាននិយាយថា៖ « ខ្ញុំបានឡើងទម្ងន់ ៥ គីឡូនៅរដូវក្តៅនេះ។ ខ្ញុំជាម្នាក់ក្នុងចំនោមអ្នកដែលឡើងទំងន់យ៉ាងឆាប់រហ័ស ហើយក៍ស្រកយ៉ាងលឿនផងដែរ។ វាជាការពិតខ្ញុំមិនអាចកុហកបានទេ  ពេលខ្ញុំនៅ Lille ខ្ញុំមានទំងន់ ៧២ គីឡូ ក្រោយមកខ្ញុំឡើងសាច់ដុំ ហើយឡើងដល់ ៧៥ គីឡូ តែក្រោយវិស្សមកាលនេះ ខ្ញុំឡើងដល់ ៧៧គីឡូ »។Hazard បានចាប់ផ្តើមរកឃើញទម្រង់លេងចាស់របស់គេមកវិញ មុនពេលមានបញ្ហារបួសកជើងក្នុង លទ្ធផលស្មើ ២-២ ពេលប្រកួតជាមួយ Paris Saint-Germain កាលពីខែវិច្ឆិកាដែលធ្វើឱ្យគេអវត្តមានតាំងពីពេលនោះមក៕

អនាគតរបស់ Neymar ជាមួយ Paris Saint-Germain អាស្រ័យលើរឿងមួយនេះ...

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៣:៣៥

បារាំង៖ Neymar Jr កំពុងជួបរដូវកាល និងមានសុខភាពល្អបំផុតចាប់តាំងពីចូលរួមជាមួយ Paris Saint-Germain កាលឆ្នាំ ២០១៧ ហើយបើយោងតាមរបាយការណ៍ថ្មីៗនេះ កីឡាករវ័យ ២៧ ឆ្នាំរូបនេះអាចបន្តកុងត្រា និងបន្តស្ថិតក្នុងរដ្ឋធានីបារាំងរយៈពេលវែង។យោងតាមប្រភពលោក Julien Laurens ដែលនៅ ESPN  បានឱ្យដឹងថា Neymar ចង់រក្សាអនាគតរបស់គាត់ទៅកាន់ Paris Saint-Germain ប៉ុន្តែរឿងនេះទំនងជាអាស្រ័យលើថា តើក្លិបឈានដល់កំរិតណាក្នុងពានរង្វាន់ UEFA Champions League ។ លោកបានបង្ហើបថា៖ «  PSG មានចិត្តជាខ្លាំងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករអន្តរជាតិប្រេស៊ីល ។ ដូចដែល Neymar គិត ពួកគេចង់រង់ចាំមើលថាតើរដូវកាលនេះលេងបានយ៉ាងដូចម្តេចជាពិសេសនៅក្នុងក្របខ័ណ្ឌ Champions League » ។រដូវកាលនេះ Neymar រកបាន ១៣ គ្រាប់ និង Assist បាន ៧ គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយគាត់នៅតែសប្បាយចិត្តនឹងពាក់អាវរបស់ PSG ហើយប្រសិនបើគាត់អាចមានសុខភាពល្អមនុស្សជាច្រើនរំពឹងថា PSG នឹងអាចប្រជែងដណ្តើមជើងឯក Champions League ៕

Arsenal ​កំពុង​ចរចា​យក Kurzawa ​ពី​ PSG​ មក​ពង្រឹង​តំបន់ការពារ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១១:១០

​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ចរចា​យក​ខ្សែ​ការពារ Layvin Kurzawa ​ពី​ក្រុម PSG ​មក​ពង្រឹង​តំបន់ខាងក្រោម​របស់​ខ្លួន ​ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ចរចា​យក Laporte ​ពី​ក្រុម ManCity ​។​លោក Arteta ​ដំបូង​ឡើយ ​ចង់​ខ្ចី​ជើង​ខ្សែ​ការពារ Laporte ​ពី​ក្រុម Man City ​មក​លេង​សិន​នា​រដូវ​កាល​នេះ ប៉ុន្តែ​លោក Pep ​បាន​បញ្ជាក់​ថា ​លោក​នឹង​មិន​ឱ្យ​ខ្សែ​ការពារ​របស់​ខ្លួន​ណា​ម្នាក់​ចាកចេញ​ពី​ក្រុម​ឡើយ ព្រោះ​បច្ចុប្បន្ន​តំបន់​ការពារ​របស់ Man City ​ក៏​នៅ​មាន​បញ្ហា​ច្រើន​ដែរ ជាមួយ​កីឡាករ​មាន​របួស​ច្រើន។ដូច្នេះ​ហើយ ​Arsenal ​ក៏​ងាក​ទៅ​មើល Kurzawa ​របស់​ក្រុម PSG ​វិញ។ ​ពួកគេ​រំពឹង​ថា​ នឹង​ទិញ​យក​កីឡាករ​បារាំង​នេះ​បាន​នា​ខែ​មករា​នេះ​តែ​ម្ដង ​ដើម្បី​មក​ជួយ​ក្រុម ព្រោះ​ថា ​Kieran Tierney ​ត្រូវ​អវត្តមាន​ពី​ទីលាន​ ២​ខែ​ទៀត​ឯ​ណោះ៕

ម្ចាស់ខ្សែក្រវាត់ WBA កូនខ្មែរ-អាមេរិក អេរិក ប៉ែន ឡើងការពារខ្សែក្រវាត់លើកដំបូង

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:០៧

កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន នឹងឡើងការពារខ្សែក្រវ៉ាត់ WBA ASIA South Heavyweight របស់គេ តទល់នឹងជើងខ្លាំងសកលរបស់ប្រទេសឥណ្ឌូនេស៊ី Alexander Bajawa នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីក្រុង ម៉ាលីន ប្រទេសហ្វីលីពីន។កីឡាករ Alexander Bajawa ដែលត្រូវមកដណ្ដើមខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាតកូនខ្មែរកើតនៅទឹកដីខេត្តកំពតរូបនេះមានប្រវត្តិប្រកួតឈ្នះ៤៣ ចាញ់ត្រឹមតែ១០ដង និងស្មើ៤ដង មានវ័យ៣៧ឆ្នាំ ចំណែក អារិក ប៉ែន មានបទពិសោធប្រកួតអាជីព៥ដងឈ្នះទាំង៥ដង ខណៈប្រកួតចុងក្រោយឈ្នះពិន្ទុកីឡាករកូរ៉េ Hoo Won Lee នាទីក្រុង បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ខ្សែក្រវាត់ WBA ASIA South Heavyweight កីឡាករ អេរិក ប៉ែន ដណ្ដើមបានពីកីឡាករឥណ្ឌូនេស៊ី Satri Antasena ដោយផ្ដួលក្នុងទឹកដីទី១នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩៕ 

Xavi ប្រាប់ពីហេតុផលដែលរូបលោកមិនទៅដឹកនាំ​ Barcelona

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ០៩:២០

បរទេស៖ Xavi និយាយថា គាត់បានបដិសេធសំណើរទៅគ្រប់គ្រងក្លិបចាស់របស់គាត់ Barcelona កាលពីសប្តាហ៍មុនពីព្រោះឱកាសនេះបានមក“ លឿនពេក” នៅក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញរូបនេះកំពុងដឹកនាំក្លិប Al Sadd ចាប់តាំងពីអាជីពបាល់ទាត់របស់គាត់បានបញ្ចប់ជាមួយក្លិបកាតាកាលពីខែឧសភា។ លោកបាននិយាយថា នាយកប្រតិបត្តិក្លឹបអ្នកមានបុណ្យ Oscar Grau និងនាយកកីឡាលោក Eric Abidal បានផ្តល់ឱ្យលោកនូវការងាររបស់គ្រូបង្វឹក មុនពេលបណ្តេញលោក Ernesto Valverde និងតែងតាំងលោក Quique Setien ។Xavi អាយុ ៣៩ ឆ្នាំបាននិយាយថា៖ « ខ្ញុំមិនយល់ស្របនឹងការផ្តល់ជូននេះទេ ជាពិសេសវាលឿនពេកសម្រាប់ខ្ញុំក្នុងការទៅធ្វើជាគ្រូបង្វឹករបស់ Barcelona ។ ប៉ុន្តែវានឹងនៅតែជាសុបិន្តរបស់ខ្ញុំក្នុងការបង្វឹកក្រុមនេះនាពេលអនាគត »។បញ្ជាក់ផងដែរថា Xavi ដែលបានបង្ហាញខ្លួនច្រើនជាង ៧៥០ ដងសម្រាប់ក្រុម Barcelona នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ ២០១៥ និងបានឈ្នះពានជាច្រើនជាមួយក្លិបផងដែរ ៕

ManUtd យល់ព្រមលើថ្លៃខ្លួន Ashley Young ជាមួយក្លិប Inter Milan

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ម៉ោង ០៨:៥៩

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន ១.២៨ លានផោន (១,៥ លានអឺរ៉ូ) ជាមួយក្រុម Inter Milan សម្រាប់ខ្សែការពារ Ashley Young ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់បានប្រាប់ក្រុមបិសាចក្រហមពីបំណងប្រាថ្នាចង់ចូលរួមជាមួយ Inter ហើយមិនបានចូលរួមនៅក្នុងការប្រកួត ៣ លើកកន្លងមករបស់ក្លិបនេះទេ។ កិច្ចព្រមព្រៀងនេះស្ថិតក្រោមការពិនិត្យសុខភាពដែលគ្រោងនឹងធ្វើឡើងនៅក្រុងមីឡាននៅថ្ងៃសុក្រ និងកិច្ចព្រមព្រៀងនៃលក្ខខណ្ឌផ្ទាល់ខ្លួន។ វាត្រូវបានគេយល់ថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រាក់បន្ថែមដែលនឹងត្រូវដំណើរការ ប្រសិនបើ Inter ឈ្នះ Serie A នៅរដូវកាលនេះ។Young ធ្លាប់លេងឱ្យក្រុមបិសាចក្រហមចំនួន ២៦១ ដង និងជាប្រធានក្លិបនៅរដូវកាលនេះ ទោះបីគាត់ទើបតែចាប់ផ្តើមប្រកួតលីហ្គ ១០ ដងក្នុងឆ្នាំ ២០១៩-២០ ៕

ការប្រកួតពាន Africa Cup of Nations ផ្លាស់ប្តូរកាលបរិច្ឆេទលេង ព្រោះរឿងមួយ

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:២៤

បរទេស៖ ម្ចាស់ផ្ទះប្រទេសកាមេរ៉ូនបានប្រកាសថា ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកឆ្នាំ ២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា បន្ទាប់ពីកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរ។ការប្រកួតគ្រោងនឹងធ្វើឡើងនៅខែមិថុនា និងខែកក្កដា ប៉ុន្តែត្រូវបានផ្លាស់ប្តូរ ដោយសារតែអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេស ដែលមានន័យថា ក្លិបមួយចំនួននៃក្របខ័ណ្ឌធំៗអាចនឹងមិនមានកីឡាករជម្រើសដំបូងរបស់ខ្លួននៅក្នុងដំណាក់កាលសំខាន់នៃរដូវកាល។សហព័ន្ធបាល់ទាត់ប្រទេសកាមេរ៉ូនបានប្រកាសបន្ទាប់ពីជួបជាមួយអ្នកតំណាងមកពីសហព័ន្ធបាល់ទាត់អាហ្វ្រិកថា៖” ពាន Africa Cup of Nations នឹងលេងនៅកាមេរ៉ូនពីថ្ងៃទី៩ ខែ មករា ដល់ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១។ កាលបរិច្ឆេទផ្លាស់ប្ដូរដោយសារហេតុផលអាកាសធាតុតាមការស្នើសុំរបស់កាមេរ៉ូន"៕ 

ក្លិប Yokohama FC ចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធជប៉ុនវ័យ ៥២ ឆ្នាំ

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៣:៥២

ជប៉ុន៖ ខ្សែប្រយុទ្ធជនជាតិជប៉ុនឈ្មោះ Kazuyoshi Miura គឺជាកីឡាករមានវ័យចំណាស់ជាងគេ ដែលនៅប្រកបអាជីពបាល់ទាត់ បន្ទាប់ពីបន្តកុងត្រាជាមួយក្លិប Yokohama FC ។នៅអាយុ ៥២ ឆ្នាំ (គាត់មានអាយុ ៥៣ ឆ្នាំក្នុងខែកុម្ភះ) Miura ទើបតែបានចុះហត្ថលេខាជាមួយក្រុមនៅលីហ្គកំពូលជប៉ុន J1 League សម្រាប់រដូវកាល ២០២០ ។ កីឡាករដែលមានរហស្សនាមថា King Kazu បានប្រាប់គេហទំព័ររបស់ក្លឹបថា៖ « ខ្ញុំអាចបន្តកុងត្រាថ្មីជាមួយ Yokohama FC ក្នុងរដូវកាល ២០២០។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកជាមួយក្រុម »  ។ការប្រកួតដំបូងរបស់ Yokohama FC នៅថ្ងៃទី ២៣ ខែកុម្ភះនឹងប៉ះ Vissel Kobe ដែលមានកីឡាករ Andres Iniesta ហើយការប្រកួតនោះអាចជាលើកទីមួយរបស់ Kazuyoshi Miura ដែលបានលេងក្នុងក្របខ័ណ្ឌកំពូលចាប់តាំងពីឆ្នាំ ២០០៧ ៕

បញ្ហារបួសខ្នងរបស់ Marcus Rashford ជាក្ដីបារម្ភដល់ការប្រកួតទល់នឹង Liverpool

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៣:៥១

អង់គ្លេស៖ Marcus Rashford អាចនឹងខកខានការប្រកួត Premier League ទល់នឹង Liverpool ចុងសប្ដាហ៍នេះ ក្រោយមានរបួសក្នុងការប្រកួតទល់នឹងក្រុម Wolves  ។ខ្សែប្រយុទ្ធអន្តរជាតិវ័យ២២ឆ្នាំរូបនេះត្រូវបានប្ដូរចេញនៅនាទី៨០ ដោយសាររបួសខ្នងក្នុងការប្រកួត FA Cup ទល់នឹង Wolves ដែល Manchester United បានយកឈ្នះយ៉ាងប្រផិតប្រផើយ ១ទល់នឹង០។ យ៉ាងណាអ្នកចាត់ការ Solskjaer មិនបានបដិសេធថា Rashford នឹងអវត្តមាន ១០០%នោះទេ។គ្រូសញ្ជាតិន័រវែសបានឱ្យដឹងថា៖ « Rashford នឹងត្រូវធ្វើតេស្តនៅប៉ុន្មានថ្ងៃខាងមុខទៀត ពេលនេះមិនអាចរត់បានឡើយ។ កីឡាករសញ្ជាតិអង់គ្លេសរកបាន២២គ្រាប់រដូវកាលនេះទាំងនៅក្លឹប និងជម្រើសជាតិ"៕