trollkhmer news

កីឡា

Messi៖ មិនដែលមានអ្នកគាំទ្ររបស់គូប្រកួតប្រជែងអបអរដាក់ខ្ញុំ ដូចអ្នកគាំទ្ររបស់ Real Betis ទេ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៧:២៧

អេស៉្បាញ៖  Lionel Messi ប្រាប់ឲ្យដឹងថា លោកពិតជារំភើបណាស់ ព្រោះមិនដែលមានអ្នកគាំទ្ររបស់គូប្រជែងអបអររូបលោកបែបនេះទេ ក្រោយស៊ុតបាល់បញ្ចូលទីបានបីគ្រាប់លើកក្លិប  Real Betis។ Barcelona បានឃើញស្រមោលពាន La Liga លឹមៗហើយបន្ទាប់ពីយកឈ្នះ Real Betis រហូត៤ទល់នឹង១ក្នុងជំនួប សប្ដាហ៍ទី២៨  ហើយ៤គ្រាប់របស់ក្រុមអ្នមានបុណ្យ ស៊ុតបញ្ចូលទីដោយតារាឆ្នើម Lionel Messi ៣គ្រាប់តែឯងនៅនាទី១៨, ៤៥ និង៨៥ និង១គ្រាប់ទៀតដោយ Suárez នាទី៦៣។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកគាំទ្ររបស់ក្រុម  Real Betis បានងើបឈរទះដៃអបអរគ្រាប់បាល់ទី៣ របស់ខ្សែប្រយុទ្ធអាហ្សង់ទីន។កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានអំណរគុណណាស់ចំពោះពួកគេ។ រឿងទាំងនេះមិនដែលកើតឡើងចំពោះខ្ញុំពីមុនមកឡើយ។ ពួកគេតែងតែទទួលយើងយ៉ាងល្អ ទោះបីជាយើងជាគូប្រជែងក៏ដោយ »៕

Tottenham កំពុងចាប់អារម្មណ៍កីឡាករ Sessegnon ដែលជួយឲ្យ Fulham ឡើងមក Premier League

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៩

អង់គ្លេស៖ Tottenham ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការទិញកីឡាករ Ryan Sessegnon ដែលកំពុងង៉ក់ងររឿងបន្តកិច្ចកុងត្រាជាមួយ Fulham ។កីឡាករវ័យក្មេងដែលបានខិតខំប្រឹងប្រែងជួយឲ្យ Fulham ឈានជើងចូលក្របខ័ណ្ឌ Premier League នៅរដូវកាលនេះរកបានត្រឹមតែ ២គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត១៧ លើកចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយកាសែត Mirror អះអាងថា Spurs នៅតែមានជំនឿលើកីឡាករវ័យ ១៨ឆ្នាំ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃរដូវក្តៅនេះ។កីឡាករឆ្នើមខាងឆ្វេងរូបនេះនឹងផុតកុងត្រានៅឆ្នាំ២០២០ ហើយនៅមិនទាន់យល់ព្រមនឹងលក្ខខណ្ឌថ្មីជាមួយក្លិបនៅឡើយ។ Fulham នឹងបន្តកិច្ចពិភាក្សាជាមួយកីឡាករល្បឿនលឿនមួយនេះក្នុងប៉ុន្មានខែខាងមុខ ប៉ុន្តែបើការចរចារបរាជ័យនោះក្លិបនឹងកាត់ថ្លៃ ៥០លានអឺរ៉ូសម្រាប់ក្រុមណាដែលចង់បាន។ម៉្យាងវិញទៀតមិនត្រឹមតែក្រុមមាន់ខ្នាយមាសចង់បាននោះទេ Manchester United និង Paris Saint-Germain ក៏ត្រូវបានគេដឹងដែរថាចង់នាំយក Sessegnon ដើម្បីមកប្រកួតប្រជែងនាពេលអណាគត៕ 

Neymar បង្ហើបពេលវេលានឹងត្រលប់ចូលហ្វឹកហាត់ជាមួយ PSG វិញ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:៤២

  បារាំង៖ Neymar បានបង្ហើបឱ្យដឹងថា រូបគេនឹងត្រលប់ទៅហ្វឹកហាត់នៅសប្តាហ៍ក្រោយ មុនពេលអាចចូលរួមពេញលេញជាមួយ Paris Saint-Germain ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវសម្រាកព្យាបាលរបួសកាលពីខែមករា បន្ទាប់ពីប្រេះប្រអប់ជើងជាលើកទី២ ក្នុងរយៈពេលពីរឆ្នាំ ដែលកាលនោះប៉ះជាមួយក្រុម Strasbourg ។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បាននិយាយតាមវីដេអូរបស់ក្លិបថា៖  "នៅសប្តាហ៍ក្រោយខ្ញុំនឹងត្រលប់ទៅហ្វឹកហាត់វិញ។ ខ្ញុំនឹងត្រលប់ទៅទីលានវិញ ហើយខ្ញុំនឹងអាចចូលលេងជាមួយក្រុមឡើងវិញក្នុងរយៈពេល ២សប្តាហ៍ទៀត ព្រោះខ្ញុំបានឆ្លងកាត់ការធ្វើតេសរួចហើយ។"គួរបញ្ជាក់ផងដែរថា PSG បច្ចុប្បន្នមាន ២០ពិន្ទុដាច់ក្រុមលេខ២ នៅក្របខ័ណ្ឌ Ligue 1 និងជួបក្លិប Nantes ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coupe de France នៅថ្ងៃទី៣ ខែមេសា៕

Everton ធ្វើឲ្យ Chelsea ខកចិត្តឡើងទៅលេខ៤ ក្រោយឈ្នះ ២-០ នៅកីឡដ្ឋាន Goodison Park

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥១

  អង់គ្លេស៖ ក្លិប Everton បានបន្ធូរកម្តៅកៅអីរបស់គ្រូបង្វឹក Marco Silva និងបានធ្វើឱ្យក្តីសង្ឃឹម Top4 របស់ Chelsea ខកចិត្តជាមួយនឹងជ័យជម្នះ ២-០ នៅកីឡដ្ឋាន Goodison Park។កីឡាករ Richarlison និង Gylfi Sigurdsson របស់ Everton រកបានម្នាក់ ១គ្រាប់ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលជ័យជម្នះជាលើកទី២ ក្នុងការប្រកួតនៅ Premier League ចំនួន ៩លើកនៅក្នុងផ្ទះ។ ក្រុមភ្ញៀវខំសម្រុកយ៉ាងខ្លាំងណាស់់ដែរ តែរនាំងការពាររបស់ក្រុមម្ចាស់ផ្ទះពិតជារឹងមាំមិនអាចបំបែកបាន។ហើយនេះជាការបរាជ័យលើកដំបូងសម្រាប់ក្រុមតោខៀវ Chelsea ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EFL និងធ្វើឲ្យក្រុមគេនៅតែមានគម្លាត ៣ពិន្ទុពីក្រុមលេខ៤ Arsenal ខណៈដែលការប្រកួតនៅសេះសល់តែ ៨ទៀតប៉ុណ្ណោះ៕ 

ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកនៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:១៣

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 រកឃើញជើងខ្លាំង ១២ក្រុមបន្ថែមទៀត ខណៈក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញ នាយប់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ ដែលជាមណ្ឌលចុងក្រោយ ក្នុងចំណោមមណ្ឌលទំាង ៩ទូទាំងប្រទេស នៅមណ្ឌលកម្សាន្តកោះពេជ្រដោយការប្រកួតមាន ៨៨ក្រុម។សម្រាប់ជ័យជម្នះ ដែលធ្វើឲ្យក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល ៣ ទល់១ ចំណែកក្រុមបាល់ទាត់ឆន្ទៈកីឡា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម PisnokaConstruction ក្នុងលទ្ធផល ៣ ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ព្រមទាំង ៨ក្រុម ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលភ្នំពេញ គឺក្រុមបាល់ទាត់ Down Town Sport ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ឆន្ទៈកីឡាប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុមបាល់ទាត់ PisnokaConstruction ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ។ដោយឡែកភ្នំពេញដែលជាមណ្ឌលទី៩នេះ គណៈកម្មាធិការរៀបចំការប្រកួតជ្រើសយក ១២ក្រុម រួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយ ផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKHពិសាដោយការទទួលខុសត្រូវ!

ខ្សែប្រយុទ្ធ Spur លុបចោលការបង្ហោះទាំងអស់ដែលពាក់ព័ន្ធនឹង Jung Joon Young ពី Instagram ក្រោយតារាកូរ៉េររូបនេះមានរឿងអាស្រូវផ្លូវភេទ

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:០៥

កូរ៉េខាងត្បូង៖ តារាបាល់ទាត់ដ៏ល្បីល្បាញ Son Heung Min ត្រូវបានគេស្គាល់ថា ជាមិត្តភក្តិរបស់ Jung Joon Young បន្ទាប់ពីពួកគេបានជួបគ្នាពីរដង ដោយសារតែការចាប់អារម្មណ៍លើកីឡារបស់ Jung Joon Young។ស្របពេល រឿងអាស្រូវរបស់ Jung Joon Young បន្ដបង្ហាញកាន់តែច្បាស់ឡើងៗ Son Heung Min បានលុបចោលការបង្ហោះរបស់គេទាំងអស់ចេញពីទំព័រ Instagram របស់ខ្លួន។ គេ Unfollow Jung Joon Young ហើយបានលុបរូបថតទាំងអស់ដែលគេបានបង្ហោះជាមួយគ្នា។ Son Heung Min និង Jung Joon Young បានជួបគ្នាជាលើកដំបូងតាមរយៈការផ្សាយមួយដែលពួកគេមិនយូរប៉ុន្មាន បានក្លាយជាមិត្តភក្តិដោយសារតែ Jung Joon Young ជាអ្នកគាំទ្រកីឡា។ ពួកគេធ្លាប់ផ្ញើសារគាំទ្រគ្នាទៅវិញទៅមក និងបានបង្ហោះរូបភាពថតរួមគ្នានៅលើទំព័រ Instagram រៀងៗខ្លួនទៀតផង។Son Heung-min គឺជាកីឡាករបាល់ទាត់មានទេពកោសល្ យដែលបច្ចុប្បន្នលេងជាខ្សែបម្រើស្លាប ឬខ្សែប្រយុទ្ធឱ្យក្លិប Tottenham Hotspur នៃក្របខ័ណ្ឌ Premier League។ ហើយគេក៏ជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរ៕

Barcelona ដាក់គោលដៅលើខ្សែប្រយុទ្ធរបស់ក្លិប​ Celta Vigo នៅរដូវក្តៅនេះ

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤០

 អេស៉្បាញ៖ ខ្សែប្រយុទ្ធរបស់ក្លិប Celta Vigo កីឡាករ Maxi Gomez គឺជាគោលដៅមួយរបស់ Barcelona សម្រាប់រដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងនៅតំបន់ប្រយុទ្ធមុនរដូវកាលក្រោយ។ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករដែលក្រុមកាតាឡានបានសម្លឹងឃើញយូរមកហើយ ពួកគេមានការស្ងើចសរសើរកីឡាកររូបនេះជាខ្លាំង។ កីឡាករអន្តរជាតិអ៊ុយរូហ្គាយមួយនេះអាចមានតំលៃទិញផ្ដាច់កុងត្រា ៥០លានអឺរ៉ូ ប៉ុន្តែបើក្លិប Celta ត្រូវធ្លាក់ទៅលេងនៅលីហ្គទី២របស់អេស៉្បាញ នោះតម្លៃលុយក៍ធ្លាក់ទៅតាមហ្នឹងផងដែរ។បច្ចុប្បន្ន Barcelona មានកីឡាករទ្វីបអាមេរិចខាងត្បូង ៣នាក់រួចមកហើយ ដូចជា Arthur, Arturo Vidal និង Malcom ដូច្នេះពួកគេនឹងត្រូវលក់កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនេះដើម្បីទុកកន្លែងឲ្យខ្សែប្រយុទ្ធលេខ៩ របស់ក្លិប Celta៕

អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ចិន

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:១៥

អង់គ្លេស៖ អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ប្រទេសចិនជំនួស លោក Marcello Lippi ។អតីតខ្សែការពាររបស់ក្រុម Parma , Real Madrid និង Juventus នឹងបន្តគ្រប់គ្រងក្រុម Guangzhou Evergrande របស់ក្របខ័ណ្ឌចិន Super League បើទោះបីជាត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ប្រទេសចិនក៍ដោយ។ ហើយលោក Lippi ដែលបានលាឈប់ពីតំណែងគ្រូបង្វឹក បន្ទាប់ពីធ្លាក់វគ្គ ១/៤ នៅ Asian Cup កាលពីខែមករា ក៍នឹងបន្តធ្វើជាទីប្រឹក្សាឲ្យក្រុមជម្រើសចិន។ លោក Cannavaro ដែលបានឈ្នះការប្រកួត World Cup កាលពី ២០០៦ នឹងត្រូវដឹកនាំការប្រកួតលើកដំបូងប៉ះថៃក្នុងការប្រកួត China Cup នៅថ្ងៃទី២១ ខែមីនា៕

Sevilla បណ្តេញគ្រូបង្វឹកចេញ ១ថ្ងៃ ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Europa League

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៧

អេស៉្បាញ៖ Sevilla បានបណ្តេញគ្រូបង្វឹកលោក Pablo Machin មួយថ្ងៃ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ដោយក្លិប Slavia Prague ។ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League ៥សម័យកាលបានរងបរាជ័យក្រោមថ្វីជើងក្រុមមកពីសាធារណរដ្ឋឆេក ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែមម៉ោងរបស់កីឡាករ Ibrahim Traore នៅក្នុងនាទីទី១១៩ ដែលបានធ្វើឱ្យពួកគេចាញ់ក្នុងលទ្ធផលសរុប ៦-៥ ។ ដោយក្រុមនៅអេស៉្បាញគិតថា លទ្ធផលល្អកាន់តែខ្សត់ខ្សោយជាច្រើនសប្តាហ៍កន្លងមក ក៍សម្រេចចិត្តបណ្តេញលោក Machin តែម្ដងទៅ ស្របពេលក្លិបនេះស្ថិតនៅលំដាប់ទី៦ ក្នុងក្របខ័ណ្ឌ La Liga ដែលត្រូវការ ៥ពិន្ទុដើម្បីរកកៅអីនៅ Champions League  រដូវកាលក្រោយ។គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអតីតគ្រូបង្វឹក លោក Unai Emery បានចាកចេញពីក្លិបកាលពីខែមិថុនាឆ្នាំ ២០១៦ Sevilla បានប្ដូរអ្នកចាត់ការទូទៅអស់បួនរូបហើយ៕