trollkhmer news

កីឡា

Arsenal បោះបង់ខ្សែបម្រើ Ramsey ដោយសារតែរឿងសំខាន់មួយ

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១២:១៤

អង់គ្លេស៖ លោក Raul Sanllehi ប្រធានក្លិប Arsenal បានបង្ហើបថា ក្រុមកាំភ្លើងធំបានច្រានចោលកិច្ចសន្យាថ្មីរបស់ Aaron Ramsey ព្រោះកីឡាករទាមទាប្រាក់ឈ្នួលខ្ពស់ពេក និងការញាំញ៊ីពីក្រុមដទៃទៀត។Ramsey នឹងចូលរួមជាមួយ Juventus នៅថ្ងៃទី១ ខែកក្កដា បន្ទាប់ពីទទួលយកកិច្ចព្រមព្រៀងមួយកាលពីខែកុម្ភៈ ហើយបើយោងតាមរបាយការណ៍មួយចំនួននៅចក្រភពអង់គ្លេសបានឲ្យដឹងថា រូបគេអាចរកប្រាក់បាន ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្រុមម្ចាស់ជើងឯកអ៊ីតាលី។លោក Sanllehi ឲ្យដឹងថា មិនមានលទ្ធភាពសម្រាប់ Arsenal ក្នុងការផ្ដល់នូវសំណើដ៏មិនគួរឲ្យជឿដូចដែល Ramsey បានទទួលពីក្លិបដទៃទេ នៅពេលឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យា ហើយលោកបានចង្អុលបង្ហាញថា គូប្រជែងដែលផ្ដល់សំណើខ្ពស់នេះ មានបំណង់រំខាន និងគំរាមកំហែងបំផ្លាញផលប្រយោជន៍របស់ក្លិបទាំងមូល បើទោះបីជាកីឡាកររូបនេះចង់លេងនៅ Emirates Stadium ក៏ដោយ។ គាត់បានប្រាប់វេបសាយរបស់ Arsenal ថា៖ "រឿងសំខាន់មួយសម្រាប់ខ្ញុំ ហើយក៍ជារឿងសំខាន់សម្រាប់ក្លឹបដទៃទៀតគឺ រក្សាភាពសមហេតុផលនៅក្នុងតុល្យភាពប្រាក់ខែរបស់ក្លិប។ ដោយសារតែយើងមិនបានបន្តកុងត្រាឲ្យកីឡាករទាន់ពេលវេលា ទើបយើងស្ថិតក្នុងស្ថានភាពមួយដែលត្រូវក្លិបដទៃឆក់យកកីឡាករ ដោយការតម្លើងប្រាក់ឈ្នួល"៕

គម្រោង​ ៤៨​ប្រទេស​ចូលរួម World Cup នៅ​កាតា​ត្រូវ​ FIFA លុប​ចោល​វិញ

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:២៣

FIFA៖ ផែនការដើម្បីពង្រីកការប្រកួត World Cup ២០២២ ដល់ចំនួន ៤៨ប្រទេស ត្រូវបានលុបចោលដោយ FIFA។ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកលោក Gianni Infantino បាននិយាយកាលពីឆ្នាំមុនថា ការពង្រីកពី ៣២ក្រុមទៅ ៤៨ អាចនឹងត្រូវបានធ្វើនៅឆ្នាំ ២០២៦ ឫនៅឆ្នាំ ២០២២នៅក្នុងប្រទេសកាតា តែការផ្លាស់ប្តូរនេះនឹងតម្រូវឲ្យក្រុមម្ចាស់ផ្ទះកាតាត្រូវសុំប្រទេសជិតខាងចូលរួមធ្វើម្ចាស់ផ្ទះជាមួយខ្លួន ដូច្នេះហើយទើបសហព័ន្ធក្បាលម៉ាស៊ីននេះ សម្រេចលុបចោលតែម្ដង ដោយរក្សា៣២ក្រុមលេងដដែរ។ FIFA ក៏បាននិយាយផងដែរថា ខ្លួនបានស្វែងរកលទ្ធភាពសម្រួលដល់ម្ចាស់ផ្ទះក្នុងការរៀបចំដល់ទៅចំនួន ៤៨ប្រទេស ប៉ុន្តែបានសម្រេចចិត្តមិនបន្តផែនការទាំងនោះ ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់៕

Varane ថា រូបគេនឹងនៅជាមួយ Real ហើយក្រុមមួយនេះនឹងខ្លាំងដូចដើមនៅរដូវកាលក្រោយ

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:០៧

អេស៉្បាញ៖ ខ្សែការពារ Raphael Varane បាននិយាយថា គាត់នឹងនៅជាមួយក្រុម Real Madrid ហើយក្រុមមួយនេះនឹងរឹងមាំកាន់តែខ្លាំងនៅរដូវកាលក្រោយ។កីឡាករសញ្ជាតិបារាំងវ័យ ២៥ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Manchester United ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ្នកចាត់ការ Ole Gunnar Solskjaer កំពុងសម្លឹងមើលលើការពង្រឹងតំបន់ការពារ។ ក្រុមម្ចាស់ជើងឯក UCL ៣ឆ្នាំជាប់គ្នាបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន ១៩ពិន្ទុពីក្រុមជើងឯកអេស៉្បាញ Barcelona ក្នុងពាន La Liga ប៉ុន្តែ Varane ជឿជាក់លើការស្ទុះងើបឡើងវិញរបស់ក្លិបពេលបើករដូវកាលថ្មី។Varane បានប្រាប់កាសែតអេស្ប៉ាញ Marca ថា៖ "ខ្ញុំចង់នៅ Madrid ហើយខ្ញុំប្រាកដថា យើងនឹងរឹងមាំនៅឆ្នាំក្រោយ។ យើងនឹងបើកទំព័រថ្មី ហើយត្រលប់មកវិញជាមួយភាពខ្លាំងខ្លា និងដណ្ដើមពានជាមួយក្រុមដទៃទៀត"៕

Emery៖ Mbappe ចង់ចូលរួមជាមួយ Real Madrid ប៉ុន្តែ PSG ផ្ដល់សំណើរច្រើនពេក ទើបធ្វើឱ្យយគេពិបាកបដិសេធ

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៧

បារាំង៖ លោក Unai Emery បានបង្ហើបថា កីឡាករ Kylian Mbappe ចង់ចូលរួមជាមួយ Real Madrid មុនពេល Paris Saint-Germain  បានបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យមកចូលរួមជាមួយខ្លួន។ Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លិបយក្ស La Liga បន្ទាប់ពីតារាឆ្នើមរបស់ PSG បានធ្វើឲ្យមានការភ្ញាក់ផ្អើលទៅលើអនាគតរបស់គេ ដោយនិយាយថា វាអាចជាពេលវេលាសម្រាប់គម្រោងថ្មីមួយ។ PSG ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 បានច្រានចោលការលើកឡើងរបស់លោក Mbappe ដោយទទូចថា កីឡាករដែលឈ្នះពាន World Cup ត្រឹមអាយុ ២០ឆ្នាំនឹងស្ថិតនៅទីក្រុងប៉ារីសបន្តទៀត។ទោះបីជាយ៉ាងណាក៏ដោយអតីតគ្រូបង្វឹកក្រុម PSG  លោក Emery បានបង្ហើបថា បំណងប្រាថ្នារបស់ Mbappe គឺចង់ចូលរួមជាមួយ Real Madrid ក្នុងអំឡុងពេលគាត់នៅដឹកនាំក្រុមបារាំងកាលពីរដូវកាល ២០១៧-១៨ ។ លោកបាននិយាយប្រាប់ Cadena SER ថា៖ "មនុស្សគ្រប់គ្នាបានជំរុញឲ្យ Mbappe ចូលរួម PSG ។ ខ្ញុំថែមទាំងនិយាយជាមួយសាមីខ្លួន និងឪពុកគាត់ទៀតផង​ ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងមួយនេះចង់លេងជាមួយ Real Madrid ដោយសារតែពួកយើងបានបញ្ចុះបញ្ចូលពីគម្រោងនៅប្រទេសបារាំង ហើយនឹងសន្យាផ្ដល់ប្រាក់ជាច្រើនទៀតផង ទើបគាត់ព្រមនៅទីនោះ" ៕

Ronaldo គាំទ្រ លោក Mourinho ឲ្យមកដឹកនាំ Juventus

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៣

អ៊ីតាលី៖ ក្រោយការប្រកាសចាកចេញរបស់លោក Massimiliano Allegri ដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ កីឡាករ Cristiano Ronaldo បានរំឮកឈ្មោះលោក Jose Mourinho សម្រាប់មុខតំណែងនេះ។តាមសារព័ត៌មានរបស់ La Gazzetta dello Sport បានពន្យល់ថា លោក Mourinho មានមនុស្សពីរនាក់សំខាន់គាំទ្រជាបេក្ខភាពក្នុងការដឹកនាំក្រុមសេះបង្កង់ ម្នាក់ គឺលោក Jorge Mendes និងម្នាក់ទៀតគឺ Ronaldo ដែលធ្លាប់ធ្វើការជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនៅ Real Madrid ហើយទំនងជាចង់ហ្វឹកហាត់ក្រោមការបង្គាប់របស់គាត់ម្តងទៀត។រឿងម៉្យាងដែលអាចទៅរួចនោះគឺលោក Mourinho ធ្លាប់មានបទពិសោធ៍នៅលីហ្គកំពូលអ៊ីតាលី និងបង្កើតប្រវត្តិសាស្ត្រនៅពេលដឹកនាំក្លិប Inter Milan ដែលជាគូប្រជែងដ៏ជូរចត់របស់ Juventus កាលពីឆ្នាំ២០១០ ដោយលើកពានធំ៣ក្នុងមួយរដូវកាល  ហើយក៍អ្នករាល់គ្នាដឹងដែរថា កាលនៅដឹកនាំក្រុមបិសាចក្រហម លោកបានផ្តួលក្រុមម្ចាស់ជើងឯកអ៊ីតាលីនៅកីឡដ្ឋាន Allianz ក្នុងក្របខ័ណ្ឌ Champions League វគ្គក្នុងពូល៕

Kroos៖ ខ្ញុំនៅតែអាចរក្សាកៅអី១១នាក់ដំបូងដដែល បើទោះបីជា Pogba មកដល់ម៉ាឌ្រីដក៍ដោយ

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៥៩

អេស៉្បាញ៖ ក្រោយពង្រីកកុងត្រារួចមក Toni Kroos គិតថា រូបគេនឹងអាចរក្សាតំណែងរបស់ខ្លួននៅឯ Real Madrid បើទោះបីជា Paul Pogba អាចមកដល់ Santiago Bernabeu ក៏ដោយ។បន្ទាប់ពីបញ្ចប់រដូវកាលដោយបាត់ដៃទទេរ បូករួមនឹងកាលវិលត្រលប់របស់ Zinedine Zidane មានមតិមួយចំនួនធំរំពឹងថា ក្រុមអធិរាជសនឹងធ្វើកំណែទម្រង់ក្នុងក្រុមជាច្រើន។បើតាមប្រភពជាច្រើនបានចុះផ្សាយថា ខ្សែបម្រើសញ្ជាតិបារាំង Pogba គឺជាគោលដៅចម្បងសម្រាប់ Madrid ហើយរូបគេក៍មិនបានលាក់បាំងពីការកោតសរសើររបស់ខ្លួនចំពោះក្រុមរហ័សនាម Los Blancos ឡើយ។នៅពេលសួរពីផលប៉ះពាល់ ប្រសិនបើ Pogba មកដល់ទីក្រុងម៉ាឌ្រីដ លោក Kroos បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ "វាមិនផ្លាស់ប្តូរអ្វីសម្រាប់ខ្ញុំទេ។ ខ្ញុំនៅតែប្រឹងប្រែងលេងសម្រាប់កៅអី១១នាក់ដំបូងដដែរ។ ខ្ញុំមិនដឹងថា អ្នកណានឹងទៅណា ហើយអ្នកណានឹងមកទីនេះទេ អ្វីដែលខ្ញុំដឹនោះគឺ ប្រឹងលេងឲ្យបានល្អដើម្បីកន្លែងខ្សែបម្រើមួយនេះ"៕  

អតីតគ្រូបង្វឹក ManCity និយាយកំប្លែងថា ក្រុមអង់គ្លេសកំពុងខ្លាំងនៅអឺរ៉ុប តែប្រទេសនេះ បែរជាបោះឆ្នោតខ្លួនឯងចាកចេញពីអឺរ៉ុបទៅវិញ

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:២៥

បរទេស៖ អតីតគ្រូបង្វឹក Manchester City លោក Roberto Mancini បាននិយាយកំប្លែងថា ក្រុមនៃក្របខ័ណ្ឌ Premier League មកពីប្រទេសអង់គ្លេសកំពុងគ្រប់គ្រង់នៅក្នុងទ្វីបអឺរ៉ុប តែប្រទេសនេះបានបោះឆ្នោតខ្លួនឯងដើម្បីចាកចេញពីសហភាពអឺរ៉ុបទៅវិញ។Liverpool និង Tottenham នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើទឹកដីម៉ាឌ្រីដនៅថ្ងៃទី១ ខែមិថុនា ខណៈ Arsenal នឹងប្រឈមមុខនឹងគូប្រជែងនៅទីក្រុងឡុងដ៍ Chelsea នៅក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃទី២៩ ខែឧសភានៅបាគូ។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្រ UEFA ដែលក្លិបទាំងបួនលេងក្នុងវគ្គផ្ដាច់ព្រ័ត្រសុទ្ធតែមកពីលីហ្គតែមួយ។ នៅពេលសួរពីអង់គ្លេសបួនក្រុមនៅក្នុងវគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបលោក Mancini ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីបានឆ្លើយតបដោយស្នាមញញឹមថា៖ « តើវាមានន័យយ៉ាងម៉េចទៅ? ប្រទេសអង់គ្លេសចង់ចាកចេញពីទ្វីបអឺរ៉ុប តែក្រុមនៅលីហ្គកំពូលរបស់ពួកគេកំពុងលេងវគ្គផ្តាច់ព្រ័ត្រពានទ្វីបអឺរ៉ុប។ ក្រុមបាល់ទាត់អង់គ្លេសមានភាពរឹងមាំ ពួកគេមានប្រាក់ចំណូលសេដ្ឋកិច្ចច្រើនជាងក្រុមអ៊ីតាលី ហើយពួកគេអាចដោះដូរកីឡាករតាមចិត្ត។ ជាក់ស្ដែងពួកគេមានក្រុមដ៏អស្ចារ្យជាមួយនឹងកីឡាករដ៏ល្អៗជាច្រើន»៕

Xavi កំពុងសម្លឹងមើលការវិលត្រឡប់ទៅ Barcelona ក្នុងនាមជាគ្រូបង្វឹក នាពេលអនាគត

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៤១

បរទេស៖ ក្រោយបញ្ចប់អាជីពជាកីឡាករ Xavi មានក្តីរំភើបរួចហើយថា នឹងវិលត្រឡប់ទៅកាន់ Barcelona ក្នុងនាមជាគ្រូបង្វឹកនៅថ្ងៃណាមួយ។កាលពីថ្ងៃចន្ទ Xavi បានលេងក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ឱ្យក្លិប Al Sadd  ហើយកីឡាករ៣៩ឆ្នាំរូបនេះមិនមានចេតនាពង្រីកកុងត្រាបន្ថែមទៀតនោះទេ ។ ដោយឡែកគាត់បានទទួលស្គាល់ថា មានការងារជាច្រើនត្រូវធ្វើមុនពេលសម្រេចបានគោលដៅចុងក្រោយរបស់ខ្លួន គឺកាន់កៅអីគ្រូបង្វឹកនៅ Camp Nou ។ គាត់បានប្រាប់កាសែតមួយថា៖ “ពេលនេះគឺខ្ញុំចង់ចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅកាតា ព្រោះនៅទីនេះមានសម្ពាធតិច ហើយខ្ញុំអាចសាកល្បងសមត្ថភាពខ្លួនឯង និងទទួលបានបទពិសោធន៍ដ៏មានតម្លៃផងដែរ ។ តែនៅទីបំផុតខ្ញុំចង់ត្រលប់ទៅទ្វីបអឺរ៉ុបវិញ ហើយខ្ញុំសង្ឃឹមថា Barcelona គឺជាក្រុមដែលខ្ញុំអាចដឹកនាំនាពេលអនាគត។ ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមជាគ្រូបង្វឹកម្នាក់ បើទោះបីជាខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយសម្រាប់កម្រិតកំពូល”៕

Toni Kroos បន្តកុងត្រាថ្មីរយៈពេល ៤ ឆ្នាំទៀតជាមួយ​ Real Madrid

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៨

អេស៉្បាញ៖ ខ្សែបម្រើកណ្តាល Real Madrid កីឡាករ Toni Kroos បានបន្តកុងត្រាបួនឆ្នាំទៀតជាមួយក្លិប ហើយកុងត្រាថ្មីនេះមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។Kroos តាំងពីផ្ទេរពីក្លិបអាល្លឺម៉ង់ Bayern Munich កាលពី ២០១៤ មក រូបគេលេងបាន ២៣៣ប្រកួត និងរកបាន ១៣គ្រាប់ក្នុងគ្រប់កម្មវិធីរបស់ Real Madrid ហើយរយៈពេល ៥ឆ្នាំនេះ កីឡាករវ័យ២៩ឆ្នាំ ជួយក្រុមស្ដេចសឲ្យឈ្នះពានចំនួន ១១ ដោយក្នុងនោះបានឈ្នះពាន UEFA Champions League ចំនួន ៣ឆ្នាំជាប់គ្នា៕