trollkhmer news

កីឡា

កីឡាករ Coutinho សុខចិត្តកាត់​ប្រាក់​ខែ​ ដើម្បី​បន្ត​លេងនៅ​ Bayern Munich

ថ្ងៃទី ០៣ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ០៨:៤៩

ខ្សែ​បម្រើ​ខ្ចី​ជើង​ក្លិប​ Bayern Munich កីឡាករ​ Philippe Coutinho បាន​ព្រមព្រៀង​កាត់​ប្រាក់​របស់​ខ្លួន​ ៥០​% ដើម្បី​នៅ​លេង​បន្ត​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca។ ការ​នៅ​បន្ត​ជា​មួយ​​ Bayern នេះ​ដោយ​សារ​តែ​ Coutinho ចង់​លេង​នៅ​ក្នុង​ការ​ប្រកួត​ពាន​កំពូល​អាល្លឺម៉ង់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ និង​ការ​ប្រកួត​ UEFA Champions League អោយ​ចប់​ចុង​ចប់​ដើម​នៅ​កំឡុង​ពេល​ ២​ខែ​ជាង​ខាង​មុខ​នេះ​។ យ៉ាង​ណា​មិញ​ បើ​តាម​ធម្មតា​ខ្សែ​បម្រើ​រូប​នេះ​មិន​អាច​នៅ​បន្ត​ទេ​ ព្រោះ​ថា​កីឡាករ​នេះ​បាន​ចប់​កុងត្រា​ខ្ចី​ជើង​ជា​មួយ​ Bayern ពី​ក្លិប​ Barcelona តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ កន្លង​មក​។ បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ Coutinho ទទួល​បាន​ប្រាក់​អាទិត្យ​ជាង​ ២៤០,០០០សែន​ដុល្លារ​ ឯណោះ​ មុន​ពេល​កាត់​ប្រាក់​ខែ​ ៥០%​៕

កីឡាករឆ្នើម Antoine Griezmann របស់ក្រុម Barcelona អាចចូលរួមជាមួយក្រុម Arsenal ឬ Inter Milan នៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៧:០៣

ព័ត៌មានពីការផ្ទេររបស់ក្លិប Barcelona៖ Arsenal ឬ Inter Milan អាចជួយសង្គ្រោះ Antoine Griezmann បានប្រសិនជារូបគេចប់កុងត្រា ឬមួយក៏រូបគេមិនចង់លេងអោយក្លិបមួយនេះតទៅទៀត នៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ហើយការប្រកួតនឹងអតីតក្លិប Atletico Madrid របស់ខ្លួននៅយប់ថ្ងៃអង្គារពេលនៅ Barcelona បានធ្លាក់ចុះដល់កំរិតទាប។ ដោយក្រុមម្ចាស់ជើងឯក La Liga ត្រូវការជ័យជម្នះដើម្បីបង្កើនឱកាសលើកពានរបស់ពួកគេពួកគេបានសំរេចចិត្តលើការជ្រើសរើស ១០០ លានផោន របស់ពួកគេដោយចំណាយពេល ២ នាទី។ ជាក់ស្តែងត្រង់ចំណុចនោះគាត់គ្មានឱកាសបង្កផលប៉ះពាល់អ្វីឡើយ។ ដើម្បីធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរគាត់ក៏ចំណាយពេល 35 នាទីដើម្បីកម្តៅលើបណ្តាញទំនាក់ទំនង Nou Camp touchline។ ក្រុមកាំភ្លើងធំ Arsenal មានកីឡាករពីររូបដែលមានការចាប់អារម្មណ៍ចំពោះក្រុមបាសេឡូណានាពេលបច្ចុប្បន្ននេះក្នុងទម្រង់ជា Matteo Guendouzi និង Pierre-Emerick Aubameyang ។ អ្នកទាំងពីរត្រូវគេរំពឹងថានឹងទៅទោះបីជាលោក Mikel Arteta ដាក់ទឹកមុខនៅទីសាធារណៈក៏ដោយ។ស្រដៀងគ្នានេះដែរ។ លោក Antonio Conte កំពុងសាងសង់អ្វីដែលពិសេសនៅ San Siro ប៉ុន្តែវាមានសង្ឃឹមថាលោកនឹងមិនអាចបញ្ឈប់លោក Martinez ចេញបានឡើយ។ហើយប្រសិនបើពួកគេមានការផ្ទេរចំណាប់អារម្មណ៍លើ Griezmann កាលពីអតីតកាលពួកគេអាចត្រូវបានល្បួងឱ្យផ្លាស់ប្តូរសម្រាប់បុរសអាយុ 29 ឆ្នាំ។ រឿងមួយគឺច្បាស់៖Griezmann គឺជាកីឡាករកំពូលម្នាក់នៅថ្ងៃរបស់គាត់ហើយឈរឡើងជាមួយនឹងអ្វីដែលល្អបំផុតនៅលើភពផែនដី។ ប៉ុន្តែពេលវេលារបស់គាត់នៅឯទីក្រុងបាសេឡូណាគឺសុបិន្តអាក្រក់ហើយជាផ្នែកមួយនៃផ្លូវដែលពួកគេចង់ចុះហត្ថលេខាលើ Neymar និង Martinez អាចសមនឹងមនុស្សគ្រប់គ្នា។

ក្រុម Arsenal លត់​ Norwich ៤-០ បាន​ឡើង​មក​កាន់​លេខ​៧ (វីដេអូ)

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៥:០៤

ខ្សែ​​ប្រយុទ្ធ Pierre-Emerick Aubameyang ធ្វើ​បាន​ ២​គ្រាប់​ ម្នាក់​ឯង ជួយ Arsenal យក​ឈ្នះ Norwich ៤-០ កាល​ពី​យប់​មិញ​បាន​​ឡើង​មក​កាន់​លេខ​៧​ ក្នុង​តារាង​ពិន្ទុ Premier League។គ្រាប់​ទី​មួយ​របស់​កាំភ្លើង​ធំ​កើង​ឡើង​នាទី​៣៣​ ដោយ​កីឡាករ​ Aubameyang មុន​ពេល Granit Xhaka ជា​អ្នក​រក​គ្រាប់​ទី​ពីរ​នៅ​​ ៤​នាទី​ បន្ទាប់។ មិន​ទាន់​អស់​ចិត្ត​នាទី​៦៧ Aubameyang ធ្វើ​បាន​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​នេះ ខណៈ Cedric Soares ជា​​អ្នក​​ទាត់​ចូល​គ្រាប់​ចុងក្រោយ។ ជ័យជម្នះ​នេះ Arsenal បាន​​ឈាន​ជើង​ឡើង​មក​កាន់​លេខ​៧ ឈរ​លើ Spurs ១​ពិន្ទុ និង​ក្រោម Wolves និង Manchester United ៦​ពិន្ទុ៕

​អត់ Hazard ​តើ Real Madrid ​អាច​ឈ្នះ Getafe ​បាន​ទេ រាត្រី​នេះ​?

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:៥២

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Getafe ​នៅ​ម៉ោង​៣​ រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​៣៣។​សម្រាប់​ការ​ប្រកួត​សំខាន់​នេះ​ដែរ ​លោក Zidane ​បាន​បញ្ជាក់​ថា Eden Hazard ​មិន​មាន​វត្តមាន​នោះ​ទេ ​ដោយ​លោក​ដក​ឈ្មោះ​គេ​ចេញ​ឱ្យ​សម្រាក។ ​កត្ដា​ឱ្យ​សម្រាក​នេះ ​មិន​មែន​មក​ពី​របួស​អ្វី​ឡើយ តែ​បើ​តាម​អ្នក​ចាត់ការ​បារាំង​បញ្ជាក់​ថា​អតីត​កីឡាករ Chelsea ​មិន​អាច​លេង​ប្រកួត​ញឹក​ជាប់​គ្នា​ខ្លាំង​ឡើយ ព្រោះ​រូបគេ​ទើប​តែ​ជា​សះស្បើយ​ពី​របួស។​ដក​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ខាង​លើ​ចេញ លោក Zidane ​ក៏​បាន​ដាក់​បញ្ចូល​ខ្សែ​ប្រយុទ្ធ ​២​នាក់​ វិញ​ដែរ គឺ Lucas Vazquez ​និង​ Luka Jovic ​ដែល​ទើប​ជា​សះស្បើយ​ពី​របួស។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ទំនង​ជា​បាន​នាទី​លេង​ខ្លះ​វិញ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Getafe ​នេះ។ ​ប្រសិន​បើ​ក្រុម Real Madrid ​ទទួល​បាន​ជ័យជម្នះ ​នោះ​ពួកគេ​នឹង​ដាច់​ក្រុម​លេខ​២ Barcelona ​ដល់​ទៅ​ ៤​ពិន្ទុ ​ឯ​ណោះ។  ​តែ​បើ​មើល​ទៅ​ក្រុម Getafe ​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​មិន​មែន​ជា​ក្រុម​អន់​ឡើយ។ ​ពួកគេ​មាន​ចំណាត់​ថ្នាក់​លេខ​៦​ ក្នុង​តារាង ​ដោយ​មាន​ ៥២​ពិន្ទុ។ ​ក្រុម​នេះ ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​លេង Europa League ​នៅ​រដូវ​កាល​ក្រោយ៕

លោក Pep ពន្យល់​ហេតុអ្វី Sane ចាកចេញ​ពី Man City ជ្រើសរើស Bayern Munich

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:៤០

អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​ជូនពរ Leroy Sane ឲ្យ​ជោគជ័យ​នៅ Bayern Munich តែ​ក៏​មាន​ក្ដី​សោកស្ដាយ​ដែល​ដែល​គេ​ផ្លាស់​ទៅ​អាល្លឺម៉ង់។Man City បាន​បំពេញ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ Bayern ជាមួយ​តម្លៃ​ផ្ទេរ Sane ៥៥​លាន​ផោន។ Sane វ័យ​ ២៤​ឆ្នាំ ​បាន​យល់​ព្រម​កុងត្រា​រយៈពេល​​ ៥​ឆ្នាំ​ជាមួយ​ក្រុម​ជើង​ឯក​នៅ​អាល្លឺម៉ង់ បន្ទាប់​ពី​សម្រេច​ចិត្ត​ច្បាស់​​ចាកចេញ​ពី​កីឡដ្ឋាន Etihad។និយាយ​ក្នុង​សន្និសីទកាសែត​មុន​ជំនួប​ជាមួយ Liverpool លោក Pep Guardiola បាន​និយាយ​អំពី​ Sane ថា៖ "គេ​នឹង​​មាន​​មេរៀន​ថ្មី​អស្ចារ្យ​មួយ​នៅ Bayern Munich។ គេ​ចង់​ចាកចេញ។ គ្រប់គ្នា​មាន​ជីវិត​របស់​ពួក​គេ ហើយ​គេ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​រក​បទពិសោធន៍​ថ្មី។ ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​គេ​បន្ត​នៅ ប៉ុន្តែ​គេ​ជឿជាក់​ថា​ គេ​នឹង​​មាន​ជីវិត​ប្រសើរ​និង​រីករាយ​ជាង​​នៅទី​នោះ"។កាល​ពី​រដូវ​កាល​មុន Man City បាន​ដាក់​តម្លៃ​ខ្លួន Sane ដល់​ទៅ ​១៣០​លាន​ផោន​ ឯណោះ ពេល​ដែល Bayern សួរ​តម្លៃ។ Sane បាន​ទទួល​រងរបួស​ ពេល​លេង​ពាន​បើក​រដូវ​កាល Community Shield និង​បង្ហាញ​ខ្លួន​ប្រកួត​ក្នុង​លីគ​បាន​តែ ​១​ប្រកួត​ គត់​ ពេល Man City ឈ្នះ Burnley ៥-០​ កាល​ពី​សប្ដាហ៍​មុន៕

លោក Klopp ​បង្ហាញ​ក្រុម​៣ ​ដែល​ជា​គូ​ប្រជែង​ស៊ីសាច់​ហុត​ឈាម​នៅ​រដូវ​កាល​ក្រោយ​

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៤:១៤

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​នៅ​ម៉ោង​២​:១៥​នាទី​ ​រំលង​អាធ្រាត្រ​នេះ ដែល​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ​ព្រោះ​ពួកគេ​បាន​ឈ្នះ​ជើង​ឯក​ទៅ​ហើយ។​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​រំពឹង​ថា​កូន​ក្រុម​ទាំង​អស់​នឹង​ប្រឹងប្រែង​បន្ដ​ទៀត ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ទទួល​បាន​ជ័យជម្នះ​គ្រប់​ប្រកួត។ ​បើ​ទោះ​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់​ដោយ​ស្វ័យ​ប្រវត្តិ​ក៏​ដោយ ​ក៏​ក្រុម​មិន​អាច​បន្ធូរ​ជើង​ឡើយ ព្រោះ​ការ​ប្រកួត​ទាំង​អស់​ត្រូវ​តែ​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​បន្ដ​ទៀត។អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ Liverpool ​ជោគជ័យ​យ៉ាង​ធំ​ធេង ប៉ុន្តែ​រដូវ​កាល​ក្រោយ​ពួកគេ​នឹង​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ​បន្ដ​ទៀត។ ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​បាន​ត្រៀម​ខ្លួន ​និង​ទិញ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។ ដូច្នេះ​ពួកគេ​នឹង​ប្រជែង​ជាមួយ Liverpool ​យ៉ាង​ខ្លាំង​បំផុត។​​ លោក Klopp ​បាន​លើក​ក្រុម​៣​ដែល​លោក​គិត​ថា​នឹង​ធ្វើ​ឱ្យ Liverpool ​ពិបាក​គឺ Manchester City , Manchester United ​និង Chelsea ​។ ​ក្រុម​ទាំង​២​​ នេះ ​បាន​ទិញ​ចូល​កីឡាករ​ល្អ​ៗ ​និង​រៀប​ចំ​ខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​ត្រៀម​រដូវ​កាល​ក្រោយ។ ​ការ​ធ្វើ​ជំនួញ​ដោះដូរ​កីឡាករ​របស់​ពួកគេ ឃើញ​ថា​មាន​ប្រសិទ្ធភាព​ល្អ​ណាស់៕

Young ជា​កីឡាករ​អង់គ្លេស​ទី១ ក្នុង​រយៈ​ពេល​២៣​ឆ្នាំ ស៊ុត​បញ្ចូល​ទី​ក្នុង​ដី​ឱ្យក្លិប Inter Milan

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១៣:៥៩

តាមការ​ចុះផ្សាយរបស់ BBC មួយ​គ្រាប់​​របស់ Ashley Young បើកឆាក​ឱ្យ Inter Milan នាំ​មុខ ១-០ លើ Brescia កាល​ពី​យប់​មិញ បាន​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី​១ ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ដី​ខ្លួន​ឯង​នៅ Serie A ក្នុង​រយៈ​ពេល​ ២៣​ឆ្នាំ​​ចុង​ក្រោយ​នេះ។កីឡាករ​អង់គ្លេស​ដែល​ស៊ុត​ចុងក្រោយគេ​ក្នុង​ដី​ នៅ​លីគកំពូល​អ៊ីតាលី​នេះឱ្យ Inter ក្នុង​អំឡុង​ឆ្នាំ​១៩៩៧​ គឺ Paul Ince ​​អតីត​​ខ្សែ​បម្រើ Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស។ អតីត​កីឡាករ Man Utd វ័យ ៣៤ឆ្នាំ Young រក​បាន​ដោយ​បាល់​វ៉ូលឡេ​នៅ​នាទី​ទី​៥ ក្រោយ Alexis Sánchez លើក​​ចូល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ វាជាគ្រាប់ទី២ របស់​គេហើយ ក្នុង​ការ​បង្ហាញ​ខ្លួន ៩លើក ក្រោយ​ចេញ​ពីក្រុម​បិសាចក្រហម នៅ​ឆ្នាំ​២០២០​​។ គ្រាប់​ទី​២​ របស់ Inter ធ្វើ​បាន​សម្រេច​ដោយ Sánchez លើ​បាល់​ប៉េណាល់ទី និង​ជា​គ្រាប់​ដំបូង​របស់​គេនៅ​អ៊ីតាលី ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ក្នុង​ការ​បង្ហាញ​ខ្លួន​បាន ១២ប្រកួត ចំណែកទី​៣​,៤,៥ និង​៦ រក​បាន​ដោយ D'Ambrosio, Gagliardini , Erikse និង Candreva។ ចប់​ការ​ប្រកួត Inter Milan ឈ្នះ Brescia ៦-០ ឈរ​លេខ​រៀង​ទី​៣ មាន​ ៦៤​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ​២ Lazio មាន​៦៨ និង​កំពូល​តារាង Juventus មាន​ ៧២​ពិន្ទុ។ ចំណែក Brescia នៅ​បាត​តារាង​មាន​ ១៨​ពិន្ទុ៕

លោក Zidane មិន​ទាន់ហ៊ាន​ថាក្រុម​ Real Madrid របស់ខ្លួនអាចឈ្នះពាន​ La Liga ទេ

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១០:១២

គ្រូ​បង្គោល​ក្លិប​​ Real Madrid លោក​ Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​នេះ​ លោក​មិន​ទាន់​អាច​និយាយ​​ថា​ក្លិប​លោក​ឈ្នះ​ពាន​ La Liga បាន​នោះ​ទេ​​។លោក​ Zidane បាន​និយាយ​ថា​៖" យើង​អត់​ទាន់​អាច​និយាយ​ថា​ក្លិបរបស់​យើង​ឈ្នះ​ពាន​នេះ​ទេ​ ព្រោះ​ថា​​យើង​នៅ​មាន​ ៦​ប្រកួត​​ ដែល​ស្មើ​នឹង​ ១៨​ពិន្ទុ​បន្ថែម​ទៀត​ ប្រសិន​បើ​យើង​ធ្វើ​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ទាំង​នោះ​ ទើប​យើង​ហ៊ាន​សន្មត​ថា​យើង​នឹង​ឈ្នះ​ពាន​មួយ​នេះ​។"គ្រូ​បង្គោល​រូប​នេះ​បានបន្ត​ថា​៖" ទោះជា​យ៉ាង​ណាក្ដី​យើង​នៅ​តែ​ខិត​ខំ​ ព្រោះ​គូ​ប្រកួត​របស់​យើង​នឹង​ខិត​ខំ​ដែរ​ដើម្បី​យក​ឈ្នះ​យើង​។ មក​ដល់​ដំណាក់កាល​នេះ​ ខ្ញុំ​ជឿ​ថា​ កីឡាករ​របស់​ខ្ញុំ​អាច​នឹង​បាត់បង់​ភាព​ជឿ​ជាក់​ តែ​នៅ​តែ​ខំ​​បន្ត​អញ្ចឹង​ នេះ​តាម​បទពិសោធន៍​ខ្ញុំ​ជា​កីឡាករ​មួយ​រូប​ដែរ​។" គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ពេល​នេះ​ Real Madrid កំពុង​តែ​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួត​ La Liga ដោយ​មាន​ ៧១​ពិន្ទុ​ ខណៈ​ Barcelona ឈរ​នៅ​ចំណាត់​ថ្នាក់​បន្ទាប់​មាន​ទៅ​ដល់​ ៧០​ពិន្ទុ​៕

ក្លិប Real Madrid ​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​ផ្លូវ​ការ​

ថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២០ ម៉ោង ១០:០០

​ក្លិបយក្ស​អេស្ប៉ាញ Real Madrid ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​ពួកគេ​បាន​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី​ត្រៀម​រៀប​ចំ​ក្រុម​១​ឆ្នាំ​មក​នេះ។​​ក្រុម​បាល់ទាត់​នារី​ថ្មី​របស់ Real Madrid ​នេះ​ដែរ ​នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ថ្នាល​របស់​ខ្លួន ​ជា​ជាង​ការ​ទិញ​យក​កីឡាករ​ល្អ​ៗ​ពី​ក្រៅ​មក។ ​ដោយ​ប្រាក់​ចំណាយ​ទាំង​អស់ ​នឹង​យក​ចេញ​ពី​ថវិការ​ចំណាយ​សរុប​របស់​ក្រុម​បុរស Real Madrid ​តែ​ម្ដង។ ​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Real Madrid ​ដែល​បង្កើត​ក្រុម​នារី​នេះ​ឡើយ ដោយ​ពួកគេ​បាន​រៀប​ចំ​គម្រោង​រយៈ​ពេល​យូរ​ឆ្នាំ​ដែរ​មក​ហើយ។​ដោយ​ឡែក​បើ​ងាក​ទៅ​មើល​ក្រុម​ដទៃ​ទៀត​វិញ ​ក្នុង​ប្រទេស​អេស្ប៉ាញ​សុទ្ធ​តែ​មាន​ក្រុម​បាល់ទាត់​នារី​ជា​យូរ​មក​ហើយ។ ​ដោយ​ក្រុម​នារី​ដែល​ជោគជ័យ​ខ្លាំង​ជាង​គេ​នៅ​អេស្ប៉ាញ ​បច្ចុប្បន្ន​នេះ​មាន​២​គឺ Athletic Bilbao ​និង Barcelona ​ដែល​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក​ ៥​ដង​ ដូច​គ្នា៕