នាងអេវ៉ា ហ្គាណេរ៉ូ អាចត្រឡប់មកបម្រើការងារជាគ្រូពេទ្យក្នុងក្លិប Chelsea ជាថ្មីបន្ទាប់ពីលោកម៉ូរីនញ៉ូត្រូវបណ្ដេញចេញ
ទីភ្នាក់ងារព័ត៌មាន «ស្កាយស្ព័រ» របស់អង់គ្លេសផ្សាយថា
នៅពេលក្លិប Chelsea ដកលោកចូសេ មូរីនញ៉ូ
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ ចេញពីតំណែង អាចធ្វើឱ្យនាងអេវ៉ា
ហ្គាណេរ៉ូ គ្រូពេទ្យដ៏ល្បីប្រចាំក្លិបអាចចូលបម្រើការក្នុងទឹកដី «ស្តេមហ្វ័តប្រ៊ីដ» ជាថ្មី ។ កន្លងមក
នាងហ្គាណេរ៉ូ ធ្លាប់មានទំនាស់ជាមួយលោកម៉ូរីនញ៉ូ
អំឡុងពេលបំពេញតួនាទីជាគ្រូពេទ្យក្នុងទីលានប្រកួតពេលបើករដូវកាលដំបូងជួបជាមួយក្លិប
Swansea រហូតនាងត្រូវបណ្ដេញចេញពីតំណែង ។
ការចាកចេញរបស់នាងធ្វើឱ្យកីឡាករក្នុងក្លិបជាច្រើនរូបមានអារម្មណ៍មិនពេញចិត្ត
។ សម្រាប់ការចាកចេញរបស់លោកចូសេ ម៉ូរីនញ៉ូ ធ្វើឱ្យក្លិបChelsea
មានឱកាសច្រើនទាក់ទងនាងឱ្យចូលធ្វើការជាថ្មីក៏ថាបាន
ដោយសារបច្ចុប្បន្ននាងមិនទាន់មានការងារថ្មីធ្វើ និងស្នាក់នៅក្បែរទីលានហ្វឹកហាត់របស់ក្លិបChelsea
នៅឡើយ៕ប្រភព koh
រ៉ូណាល់ដូ បើកសណ្ឋាគារផ្ទាល់ខ្លួននៅតាមបណ្ដាប្រទេសនានាលើពិភពលោកក្នុងឆ្នាំ2016
គ្រីស្ទៀណូ រ៉ូណាល់ដូ
កំពូលកីឡាកររបស់ក្លិប Real Madrid បានរៀបផែនការពីអនាគតរបស់ខ្លួន
ក្រោយពេលចូលនិវត្តន៍ក្នុងនោះមានបើកសណ្ឋាគារផ្ទាល់ខ្លួនក្រោមស្លាកយីហោ CR7នៅក្នុងទីក្រុងផ្សេងៗលើពិភពលោកនៅឆ្នាំក្រោយ ។
របាយការណ៍បានបញ្ជាក់ថា
រ៉ូណាល់ដូ ចំណាយប្រាក់៥៤លានផោន សង់សណ្ឋាគារ៤កន្លែងក្នុងប្រទេសព័រទុយហ្គាល់
តួកគី អេស្ប៉ាញ និងអាមេរិក ។ សណ្ឋាគារដែលមានស្លាកយីហោ CR7 របស់រ៉ូណាល់ដូ នឹងកំណត់បើកឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ និង២០១៧
៕ប្រភព koh
គ្រូបង្វឹក Barcelona នឹងសម្រាករយៈពេល1ឆ្នាំ ប្រសិនបើលោកចាកចេញពីក្លិបសំណព្វរបស់ខ្លួន
លោក ល្វី អេនរីកេ
គ្រូបង្វឹកក្លិបBarcelonaគ្រោងឈប់សម្រាកពីការងាររយៈពេល១ឆ្នាំ
ក្រោយពេលឈប់ដឹកនាំក្លិបនេះ ឱ្យដូចលោកចូសេប ក្វាឌីយ៉ូឡា ជាមិត្តសម្លាញ់
រួមទាំងបញ្ជាក់ថា ក្លិបរបស់លោកត្រូវមានការអភិវឌ្ឍបន្តទៀត
ទោះបីបច្ចុប្បន្នក្លិបមានសក្ដានុពលខ្ពស់ជាងគូប្រជែងក្ដី ។
លោកល្វី អេនរីកេថ្លែងថា៖«ពេលខ្ញុំចាកចេញពីBarcelona ខ្ញុំនឹងឈប់សម្រាកពីការងាររយៈពេល១ឆ្នាំ
ប៉ុន្ដែពេលនេះយើងត្រូវអភិវឌ្ឍសមត្ថភាពលេងបន្តទៀតដើម្បីបំបែកឯតទគ្គកម្មផ្សេងៗ
។ ការប្រកួតប្រជែងសំខាន់បំផុត
គឺជ័យជម្នះដែលយើងត្រូវការវាគ្រប់ការប្រកួត» ៕ប្រភព Koh
លោក រ៉យ ហុដសុន អាចដឹកនាំក្រុមជម្រើសជាតិអង់គ្លេសប្រកួត World Cup 2018
លោក រ៉យ ហុដសុន
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសមានសិទ្ធិដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរយៈពេលយូររហូតដល់ការប្រកួតបាល់ទាត់ពិភពលោក២០១៨
(World Cup 2018) ។ តាមការបញ្ជាក់របស់លោកម៉ាទីន
គ្លែន ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) ប្រាប់ថា
លោករ៉យ ហុដសុន
នឹងបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបន្តប្រសិនបើទទួលលទ្ធផលល្អក្នុងការប្រកួតយូរ៉ូ២០១៦
។
ប្រធានសមាគមបាល់ទាត់អង់គ្លេសរូបនេះបានបញ្ជាក់ថា៖«ប្រសិនបើយើងអនុវត្តបានល្អក្នុងយូរ៉ូ
គេគឺជាមនុស្សសំខាន់សម្រាប់បាល់ទាត់ពិភពលោក២០១៨ ។ ខ្ញុំមានជំនឿថា
យើងនឹងលេងបានល្អក្នុងយូរ៉ូ ហើយលោករ៉យ ក៏ជាមនុស្សល្អបំផុតរបស់យើង»
៕ប្រភព Koh
លោករ៉ានីអេរី ៖ ក្លិបLeicester City ចង់ក្លាយជាជើងឯកប្រឺមីញេលីកអង់គ្លេស
គ្រូបង្វឹកក្លិប Leicester
City បញ្ជាក់ថា
នឹងព្យាយាមដណ្ដើមយកពានជើងឯកប្រឺមីញេលីកអង់គ្លេស
ប្រសិនបើអាចស្ថិតនៅកំពូលតារាងចាប់ពីបុណ្យគ្រិស្ដស្មាសរហូតដល់ខែមេសាខាងមុខ
។ លោកក្លាវឌីយ៉ូ រ៉ានីអេរី គ្រូបង្វឹកក្លិបLeicester City ជនជាតិអីុតាលីរូបនេះបានបង្ហាញគោលដៅរបស់ខ្លួន
គឺការរកឱ្យបាន៤០ពិន្ទុ
ព្រោះគ្មានអ្វីពិសេសជាងការស្ថិតនៅកំពូលតារាងទេ ។លោកបញ្ជាក់ថា៖ «យើងកំពុងលេងល្អ ហើយខ្ញុំជាមនុស្សនិយាយត្រង់ទៅត្រង់មក
ប្រសិនបើយើងស្ថិតនៅកំពូលតារាងរយៈពេលយូររហូតដល់ខែមេសា
ខ្ញុំចង់ឱ្យក្លិបក្លាយជាជើងឯក ។
បច្ចុប្បន្នខ្ញុំមានសេចក្ដីសុខជាមួយពិធីបុណ្យគ្រិស្ដស្មាស
ដោយទទួលទានអាហារមាន់ដុត ។ បាល់ទាត់រមែងមានអ្វីគួរឱ្យរំភើប
ហើយប្រសិនបើវានៅតែដំណើរការល្អបែបនេះ ខ្ញុំមានអារម្មណ៍រីករាយបំផុត»
៕
ប្រភព Koh
បើចាញ់មួយប្រកួតទៀត VAN GAAL នឹងត្រូវចាកចេញពីតំណែងហើយ
ក្រុមបិសាចក្រហម Manchester United នឹងបណ្តេញលោកគ្រូបង្វឹក Louis van Gaal ចេញពីតំណែងប្រសិនបើក្លឹបចាញ់
Stoke City នៅថ្ងៃ Boxing Day នេះបើយោងតាមប្រភព
Daily Mirror ។បុរសហូឡង់នេះមិនអាចដឹកនាំក្រុមបិសាចក្រហមជោគជ័យឡើយចាញ់ការប្រកួតយូរជាងគេក្នុងប្រវត្តិសាស្ត្រចាប់តាំងពីរដូវកាល១៩៩៨-៩៩
ដោយការចាញ់Norwich City ២-១មានន័យថាពួកគេពេលនេះមិនឈ្នះ៦ប្រកួតហើយ។
ក្រោយការប្រកួត លោក Van Gaal បានសារភាពថាគាត់មានការព្រួយបារម្ភពីអនាគតរបស់គាត់
ជាពិសេសពីការទំនេររបស់លោក Jose Mourinho ក្រោយគាត់ចាកចេញពី
Chelsea ។គ្រូបង្វឹកក្រុម Bayern Munich លោក
Pep Guardiola ក៏បេក្ខភាពដែលអាចនឹងមកដឹកនាំក្រុមបិសាចក្រហមផងដែរ។
អតីតគ្រូបង្វឹកក្រុម Barcelona នេះបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាគាត់នឹងចាកចេញពី
Allianz Arena នៅចុងរដូវកាលនេះ។ប្រភព Sportkh
AUBAMEYANG ថាចង់នៅ DORTMUND បន្តទៀត មិនចង់ទៅ ARSENAL និង CHELSEA ទេ
កីឡាករ Pierre-Emerick
Aubameyang បានច្រានចោលពត៌មានផ្ទេរទៅ Arsenal ឬ Chelsea របស់គាត់ដោយបានបញ្ជាក់ថាគាត់រីករាយនៅ
Borussia Dortmund ។កីឡាករហ្គាបុនរូបនេះបានឡើងជើងយ៉ាងខ្លាំងនៅក្នុង
Bundesliga ដោយរកបាន១៨គ្រាប់ក្នុងពាក់កណ្តាលរដូវកាលនេះ។Arsenal
និង Chelsea សុទ្ធតែបានបញ្ជូនអ្នកអង្កេតកីឡាករទៅតាមដានខ្សែប្រយុទ្ធរូបនេះ
និងត្រូវបានទាក់ទងចាកចេញពីក្លឹបនៅខែមករានេះ។យ៉ាងណា Aubameyang បានបញ្ចប់ពត៌មានដោយបានពន្យល់ពីការរស់នៅរបស់គាត់នៅអាល្លឺម៉ង់។ubameyang បានប្រាប់
Kicker ថា៖ “ខ្ញុំរីករាយនៅទីនេះ។
Dortmund បានក្លាយជាផ្ទះទី២របស់ខ្ញុំហើយ។
ខ្ញុំបានរៀនចេះរឿងរ៉ាវជាច្រើននៅក្នុងក្លឹបដែលខ្ញុំបានលេងពីមុន [AC
Milan, Dijon, Lille, Monaco] ទាំងវជ្ជមាននិងអវត្តមាន។
វាធ្វើអោយខ្ញុំក្លាយជាមនុស្សល្អ។”
“គ្រប់គ្រាប់បាល់ទាំងអស់ដែលខ្ញុំស៊ុតបញ្ចូលទី
ខ្ញុំមានអារម្មណ៍ថាដូចគ្រាប់ដំបូងចឹង។
វាជាអារម្មណ៍ពិសេសក្នុងការលេងនៅពីមុខអ្នកគាំទ្រទាំងនេះ។”ប្រភព Sportkh
លោក BLATTER & PLATINI ត្រូវបានហាមឃាត់ “មិនឱ្យពាក់ព័ន្ធសកម្មភាពកីឡាបាល់ទាត់” រយៈពេល 8 ឆ្នាំ
លោក Sepp Blatter ដែលជាអគ្គនាយករបស់
FIFA និងដៃគូរបស់គាត់លោក
Michel Platini នៅ UEFA ទាំងពីរនាក់ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពកីឡាបាល់ទាត់រយៈពេល
8 ឆ្នាំ
នេះជាការសម្រេចចិត្តភ្លាមៗពីសហព័ន្ធក្រមសីលធម៌ឯករាជ្យ (Independent Ethics Committee)។
បុរសទាំងពីរនាក់នេះត្រូវបានជាប់សង្ស័យតាំងពីខែតុលា
រឿងអំពើពុករលួយនាៗនៅ FIFA ។ លោក Blatter និង Platini ធ្លាប់បានដឹកនាំនៅ FIFA តាំងពីឆ្នាំ 1998 មកម្ល៉េះ។
សហព័ន្ធក្រមសីលធម៌ឯករាជ្យបានបញ្ជាក់កាលពីម្សិលមិញថា “ការក្លាយខ្លួនជាប្រធាន FIFA នៅកំពុងស៊ើបអង្កេត
ព្រោះកុងត្រារបស់គាត់នៅថ្ងៃទី 25 សីហា 1999 គឺមិនស្របច្បាប់នោះទេ។គួរបញ្ជាក់ផងដែរថា
ពេលនេះអគ្គនាយក FIFA វ័យ 79 ឆ្នាំរូបនេះត្រូវបានហាមឃាត់ដល់ទៅ 8 ឆ្នាំ
ហើយប្រហែលជាគ្មានឱកាសបានចូលរួមការបោះឆ្នោត FIFA នៅខែកុម្ភៈខាងមុខនេះទេ
ជាពិសេសគាត់ត្រូវបានពិន័យជាទឹកប្រាក់ 50,000 Swiss francs និងលោក Platini ត្រូវបានពិន័យជាទឹកប្រាក់ 80,000 Swiss francs ៕ប្រភព Sportkh