PSG ក៏ចង់បានលោក Pep Guardiola មកដឹកនាំក្រុមដែរ!
ក្រុម PSG ក៍មានផែនការនាំយកលោក Pep Guardiola មកដឹកនាំក្រុមខ្លួនដែលសព្វថ្ងៃកំពុងមានការប្រជែងយកយ៉ាងខ្លាំងទៀតពីក្លឹបមហាសេដ្ឋីទាំងពីរគឺ Chelsea និង Manchester City ។ ក្រុម PSG បច្ចុប្បន្នកំពុងតែដឹកនាំដោយលោក Laurent Blanc មើលចំណាត់នៅលើគេក្នុងតារាងក្របខ័ណ្ឌ League 1 របស់ប្រទេសបារាំងមាន ៥១ពិន្ទុតាមពីក្រោយដោយក្រុម AS Monaco មាន៣២ពិន្ទុ ដោយសារតែ PSG មិនសូវជាទទួលបានជោគជ័យខ្លាំងក្នុងការប្រកួតដណ្តើមពានរង្វាន់ប្រចាំតំបន់អ៊ឺរ៉ូប Ufa Champion League ទើបក្លឹបចង់បានលោក Pep Guardiola មកជំនួសតំណែងគ្រូបង្វឹកចាស់។ រីឯManchester City ចង់បានលោក Pep Guardiola យ៉ាងខ្លាំងស្របពេលដែលលោកPep Guardiola នឹងចាកចេញពីអ្នកដឹកនាំក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ។បើតាមសំដីរបស់កីឡាករ Thierry Henry “ គាត់នឹងបានទទួលជោគជ័យខ្លាំងក្នុងការដឹកនាំក្រុមនៅក្របខ័ណ្ឌ Premier League ប្រសិនបើគាត់ផ្លាស់ទៅប្រទេសអង់គ្លេសពិតប្រាកដមែន ”។ យ៉ាងណាយើងពុំទាន់ដឹងពត៌មានច្បាស់ការថាលោក Pep Guardiola នឹងទៅដឹកនាំក្លឹបណាមួយអោយច្បាស់លាស់នោះទេ ។ប្រភព Mirror ប្រែសំរួលដោយ មុន្នី
Diego Costa អវត្តមានពេលប៉ះប៊ិសាចក្រហម Manchester United សប្តាហ៍ក្រោយ!
ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Diego Costa នឹងអវត្តមានក្នុងការប្រកួតលើកក្រោយបន្ទាប់ពីគាត់ទទួលបានកាតលឿងក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុម Watford នៅ Stamford Bridge នៅនាទី88 ដែលជំនួបនេះបានធ្វើឡើងក្នុងលទ្ធផលស្មើគ្នា ២ទល់២។ អវត្តមានរបស់គាត់ធ្វើអោយគាត់មិនអាចជួយក្រុមតោខៀវក្នុងជំនួបលើកក្រោយដែលត្រូវប៉ះនិងក្រុម Manchester United ធ្វើអោយក្រុមដែលលោក Hiddink គ្រូបង្វឹកបណ្តោះអាសន្នទទួលរងនៅសម្ពាធបន្ថែមទៀតដោយខ្វះខ្សែប្រយុទ្ធសំខាន់មួយរូបនេះ។ប្រភព Goal ប្រែសំរួលដោយ មុន្នី
Van Gaal បំបែកកំណត់ត្រាមិនធ្លាប់ចាញ់ថ្ងៃ Boxing Day របស់ Man Utd រយៈពេល១២ឆ្នាំចុងក្រោយ
ការពិតទៅគេបានព្យាករណ៍រួចទៅហើយថាការធ្វើដំណើរទៅលេងតទល់ជាមួយនិងក្រុម Stoke City ប្រហែលជាចាញ់ដោយសារតែក្រុម Manchester United កំពុងតែធ្លាក់ទំរង់លេងយ៉ាងខ្លាំង។ ឥលូវពិតជាដូចការព្យាករណ៍មែនដោយសារតែក្រុមManchester United បានប្រកួតចាញ់ក្រុម Stoke City ដោយលទ្ធផល ២ ទល់ ០ ដែលធ្វើអោយក្រុមដែលដឹកនាំដោយលោក Louis Van Gaal បាត់បង់៣ពិន្ទុធ្លាក់មកនៅចំណាត់ថ្នាក់លេខ៦ក្នុងតារាងក្របខ័ណ្ឌ Barclay Premiere Leauge ។ លទ្ធផលចាញ់នៅថ្ងៃ Boxing Day នេះបានបំបែកកំណត់ត្រាមិនធ្លាប់ចាញ់ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះរបស់ក្លឹប ដែលក្លឹបនេះបានយកជ័យជំនះនៅថ្ងៃ Boxing Day ច្រើនជាងក្រុមណាៗទាំងអស់។ ឥលូវយើងមើលវីឌីអូហាយឡាយថាតើក្រុម Manchester United ចាញ់ Stoke ដោយរបៀបណា ៖ដោយ សិទ្ធា
ខ្សែការពារក្រុមហង្សក្រហម Liverpool : Martin Skrtel អវត្តមាន៦សប្តាហ៍
Martin Skrtel បានបញ្ជាក់ថាគាត់នឹងត្រូវអវត្តមានអស់រយៈពេលប្រាំមួយសប្តាហ៍ដោយសាររបួសដែលមិនអាចជួយលេងអោយក្លឹបដើម្បីប្រកួតតទល់ជាមួយនិងក្រុមឡើងជើងខ្លាំង leicester city នៅថ្ងៃនេះបាននោះទេ។ នៅក្នុងការប្រកាសនៅលើគណនី Instagram របស់គាត់, Skrtel បាននិយាយថាលោកបានទទួលរងរបួសនៅត្រង់សរសៃពួរគន្លាក់ជើងរបស់គាត់។ កីឡាករអន្តរជាតិរបស់ស្លូវ៉ាគីវ័យ 31 ឆ្នាំរូបនេះបានប្តូរចេញនៅក្នុងនាទីទី 41ក្នុងជំនួបរបស់ក្រុមហង្សក្រហមរងបរាជ័យ 3-0 ក្រោមថ្វីដៃក្រុម Watford កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។Skrtel មិនដែលធ្លាប់អវត្តមានសោះសម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះដែលធ្វើឱ្យការបង្ហាញខ្លួនចំនួនគ្រប់ 26 ប្រកួតទាំងអស់។ប្រភព Goal ប្រែសំរួលដោយ មុន្នី
ក្រុមកាំភ្លើងធំ Arsenal កំពុងតាមប្រមាញ់ Hernandez ?
ក្រុមកាំភ្លើងធំ Arsenal កំពុងតែសម្លឹងរកខ្សែប្រយុទ្ធមួយរូបទៀតដើម្បីបំពេញតំរូវការនៅក្នុងតំបន់ប្រយុទ្ធដែលមានស្រាប់ជាមួយកីឡាករ
Olivier Giroud ហើយបានលិចលឺថាក្រុមនេះកំពុងតែទាក់ទងចង់បានខ្សែប្រយុទ្ធជំរើសជាតិម៉ិចសិចដែលកំពុងលេងអោយក្រុម
Bayern Leverkusen គឺកីឡាករ Hernandez ក្នុងតំលៃ 18 លាន€ ដែលនេះជាពត៌មានចចាមរ៉ាមអីពីទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។ កីឡាករ Hernandez
កំពុងតែលេងឡើងជើងគួរសមដែរសំរាប់រដូវកាលនៅក្លឹប Bayern Leverkusen ដោយបង្ហាញខ្លួន២២ប្រកួតសុទ្ធបញ្ចូលទីបាន១៩គ្រាប់ហើយនៅរដូវកាលនេះ។ប្រភព Goal ប្រែសំរួលដោយ មុន្នី
Coutinho ចង់ឃើញក្លឹបលីវើភូលលើកពានមួយនៅរដូវកាលនេះ
កីឡាករសញ្ចាតិប្រេស៊ីល Coutinho បាននិយាយថា Liverpool មានឱកាសច្រើនណាស់សំរាប់សំលឹងរកពានរង្វាន់មួយអោយបានសំរាប់រដូវកាលនេះហើយលោកនឹងព្យាយាមលេងដើម្បីលើកពានមួយជាមួយក្លឹបផងដែរ។ប៉ុន្មានឆ្នាំចុងក្រោយនេះម្ចាស់ជើងឯក Champion League ប្រាំសម័យមួយនេះមិនបានឈ្នះពានរង្វាន់មួយចាប់តាំងពីការឈ្នះពានលើកចុងក្រោយក្នុងការប្រកួតក្របខ័ណ្ឌ
League Cup ក្នុងឆ្នាំ 2012 បន្ទាប់ពីឈ្នះបាល់ប៉េណាល់ជាមួយនឹងក្រុម Cardiff City ។ ក្លឹប Liverpol នៅមានឱកាសប្រជែងយកពាន Barclay , FA , Capital One Cup និង Ufa Cup បានផងដែរ។ក្រោមការដឹងនាំរបស់អ្នកចាត់ការថ្មីលោក
ចូសេនខ្លប
មួយប្រកួតចុងក្រោយនេះធ្វើមិនសូវបានល្អសោះបន្ទាប់ពីចាញ់ក្រុមដែលទើបនឹងឡើងមកថ្មី Watford ដោយលទ្ធផល៣ទល់០នៅក្រៅទឹកដី។ រីឯថ្ងៃសៅរ៍នេះវិញក្លឹប Liverpool នឹងត្រូវប៉ះជាមួយក្លឹបកំពុងឡើងជើងខ្លាំង Leicester City។ ប្រភព Goal
អត្ថបទដោយ
មុន្នី
គ្រូបង្វឹកថ្មីរបស់ក្រុម Chelsea លោក Hiddink និយាយដាស់តឿនក្រុម
គ្រូបង្វឹកបណ្តោះអាសន្នបានអោយកីឡាករក្នុងក្រុមទាំងអស់
“ឆ្លុះកញ្ចក់មើលខ្លួនឯង” ហើយជំរុញអោយពួកគេពង្រឹងខ្លួនឯងឡើងវិញនៃទំរង់លេងរបស់ពួកគេ
បន្ទាប់ពីការបណ្តេញលោក Jose Mourinho ចេញពីតំណេងហើយលោក Hiddink បាននិយាយថាគាត់រីករាយជាខ្លាំងនឹងត្រឡប់មកវិញដើម្បីជួយក្លឹប
Chelsea ។ក្រុមតោខៀវ Chelsea ទើបតែបានយកឈ្នះក្រុមឆ្មាខ្មៅ Sunderland កាលពីអាទិត្យមុនដែលបានរំកិលពិន្ទុទៅលំដាប់ទី១៥
លើស៣ពិន្ទុពីតំបន់ដែលត្រូវកាត់ចោលតែប៉ុណ្នោះ។ ប្រភព Goal ប្រែសំរួលដោយ មុន្នី