trollkhmer news

កីឡា

Barcelona និង AT.Madrid ព្រមបញ្ចប់រឿងក្ដីរបស់ Griezmann ដោយបង់ ១៥លានអឺរ៉ូ

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:២១

អេស៉្បាញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Barcelona និង Atletico Madrid បានចុះកិច្ចព្រមព្រៀងសន្តិភាពជុំវិញករណី Antoine Griezmann ។Barcelona ត្រូវបានពិន័យជាប្រាក់ចំនួន ៣០០ អឺរ៉ូចំពោះរឿងចរចាជាមួយ Griezmann មុនពេលតម្លៃកុងត្រារបស់កីឡាករត្រូវបានកាត់បន្ថយពី ២០០ លានអឺរ៉ូមកនៅត្រឹម ១២០ លានអឺរ៉ូ។ យោងតាម El Mundo កិច្ចព្រមព្រៀងនេះមើលឃើញថា Barcelona ចំណាយប្រាក់ ១៥ លានអឺរ៉ូ សម្រាប់សិទ្ធិក្នុងការចរចាសម្រាប់កីឡាកររបស់ក្រុម Atletico ចំនួន ៥ នាក់រួមមាន Saul និង Jose Gimenez ។ ហើយសិទ្ធិទាំងនេះមិនមែនជាកាតព្វកិច្ចក្នុងការទិញនោះទេ ប៉ុន្តែពួកគេផ្តល់ឱ្យ Barcelona នូវជម្រើសដើម្បីផ្គូផ្គងការដេញថ្លៃណាដែល Atletico ទទួលបានសម្រាប់កីឡាករទាំងនោះ។ក្លិបទាំងពីរបានយល់ព្រមរក្សាអ៊ីមែល និងការសន្ទនាសម្ងាត់រវាង Griezmann និងអ្នកតំណាងរបស់គាត់ដែលបានបង្ហាញថា ការផ្ទេរទៅ Barcelona ត្រូវបានបញ្ជាក់កាលពីខែមីនា៕

Zinedine Zidane៖ ខ្ញុំចង់នៅ Real Madrid ជារៀងរហូត

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:១៥

អេស៉្បាញ៖ នៅមុនការប្រកួត Champions League រវាង Real Madrid និង Galatasaray នៅយប់ថ្ងៃអង្គារ គ្រូបង្វឹក Zinedine Zidane បានបដិសេធនូវការរំពឹងទុកពីអនាគតរបស់គាត់ជាមួយក្លិប។ក្រុមអធិរាជសកំពុងប្រឈមនឹងហានិភ័យធ្លាក់ទៅ Europa League បន្ទាប់ពីចាញ់ក្រុម PSG និងស្មើជាមួយក្លិប Brugge ក្នុងការប្រកួតបើកឆាកពីរលើករបស់ពួកគេក្នុងពូល A។ ហើយការចាញ់នៅចុងសប្តាហ៍នេះ ក្រោមថ្វីជើងReal Mallorca បាននាំមកនូវពាក្យចចាមអារាមដែលលោក Jose Mourinho អាចនឹងមក Los Blancos សារជាថ្មី។លោក Zidane បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីដែលបានកើតឡើង វាបានកើតឡើងរួចទៅហើយ ។  បាល់ទាត់តែងតែភ្លេចនូវអ្វីដែលអ្នកសម្រេចបាន នេះគឺជាជីវិត។ អ្វីដែលខ្ញុំត្រូវធ្វើគឺផ្តល់ឱ្យអស់ពីសមត្ថភាព ហើយគិតវិជ្ជមានជានិច្ច។ ខ្ញុំមិនដឹងថាតើខ្ញុំមានអ្វីដែលត្រូវចាញ់ Galatasaray នោះទេ។ ខ្ញុំចង់នៅ Real Madrid ជារៀងរហូត ហើយយើងដឹងពីស្ថានភាពនេះ ។ក្រឡេកមកមើលកីឡាករខ្លួន  គ្រូបង្វឹកសញ្ជាតិបារាំងក៍គូសបញ្ជាក់ពីការពិតដែលថា ពួកគេក៏ចង់បង្វែរស្ថានភាពរបស់ក្លិបឱ្យប្រសើរឡើងផងដែរ៕

Real ត្រៀមលុយ​ ១៦០លានអឺរ៉ូ ដើម្បីចរចាយកកីឡាករឆ្នើមម្នាក់ពីក្លិប Dortmund

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:២៦

អេស៉្បាញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Real Madrid កំពុងតែត្រៀមលុយ ១៦០លានអឺរ៉ូ ដើម្បីចរចាយក Jadon Sancho ពីក្លិប Dortmund  នៅរដូវក្តៅខាងមុខនេះ។Sancho គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗផ្សេងទៀតនៅអឺរ៉ុបកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និង Assist ១៤លើកសម្រាប់ Borussia Dortmund ។ ទម្រង់លេងរបស់គេនៅក្នុងក្របខ័ណ្ឌ Bundesliga ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្លិបផ្សេងៗ ហើយកីឡាករជំទង់នេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយ Manchester United។ទោះយ៉ាងណា Sancho បានសម្រេចចិត្តស្នាក់នៅក្លិបអាល្លឺម៉ង់ តែយ៉ាងណាក្ដីក្លិបបានសារភាពជាសាធារណៈថា នឹងពិបាកក្នុងការរក្សាកីឡាករឆ្នើមឱ្យនៅលើសពីឆ្នាំក្រោយ ព្រោះកន្លងមកក្រុមបិសាចក្រហម និងបាសេឡូណាបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ប៉ុន្តែពេលនេះសារព័ត៌មាន Daily Mail បានឱ្យដឹងថា Real ក៏ចាប់អារម្មណ៍លើកីឡាករដ៏អស្ចារ្យម្នាក់នេះ ផងដែរ។ចំណាប់អារម្មណ៍របស់ក្រុមអធិរាជសនឹងពឹងផ្អែកទាំងស្រុងទៅលើថាតើ Kylian Mbappéដែលជាគោលដៅរបស់ពួកគេសម្រេចចិត្តចាកចេញពី PSG ឫយ៉ាងណា ប៉ុន្តែប្រសិនបើគាត់នៅប្រទេសបារាំង នោះភាគីរបស់លោក Zidane សុខចិត្តចំណាយប្រាក់ដ៍ច្រើនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវិញ៕

van Dijk ជាកីឡាករម្នាក់ក្នុងចំណោម ៧នាក់របស់ Liverpool ដែលមានឈ្មោះក្នុងបញ្ជី Ballon d’Or

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤០

បរទេស៖ Virgil van Dijk គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករហង្សក្រហម Liverpool ៧ នាក់ដែលមានឈ្មោះក្នុងបញ្ជីកីឡាករ ៣០នាក់ចុងក្រោយ សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ។Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander-Arnold, Georginio Wijnaldum និង Alisson សុទ្ធតែត្រូវបានជ្រើសរើស។ រីឯ ManCity ក៍មានកីឡាករចំនួន ៥ រូប រួមមាន៖ Raheem Sterling, Riyad Mahrez, Kevin de Bruyne, Bernardo Silva និង Sergio Aguero។ដោយឡែក Ronaldo និង  Messi ដែលបានឈ្នះពានរង្វាន់នេះ ម្នាក់ ៥ ដង រួចមកហើយនៅតែមានឈ្មោះដដែល តែការខកខានដ៏ធំបំផុតពីបញ្ជីគឺ គ្មានខ្សែប្រយុទ្ធ PSG កីឡាករ Neymar, ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane៕

Arsenal ធ្លាក់ពីលេខ៣​ មកលេខ៥ ក្រោមថ្វីជើងរបស់ក្រុម Sheffield United (មានវីដេអូ)

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

អង់គ្លេស៖ ក្លិប Sheffield United ទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើក្រុម Arsenal ក្នុងការឈានទៅពាក់កណ្តាលតារាងនៃក្របខ័ណ្ឌ Premier League។Lys Mousset បានចាប់ផ្តើមការប្រកួតលើកដំបូងរបស់គាត់សម្រាប់ក្រុមរហស្សនាម Blades ជាមួយនឹងការរកគ្រាប់បាល់ក្នុងតង់ទីមួយ។ ដោយឡែកកីឡាករតម្លៃ ៧២ លានផោន Pepe របស់ Arsenal បែរជាស៊ុតមិនចូលទីត្រឹមចម្ងាយ ៦ យ៉ាត។ជ័យជម្នះនេះគឺជាលទ្ធផលដ៏ធំបំផុតរបស់ក្រុម Sheffield United ចាប់តាំងពីពួកគេបានវិលទៅកាន់ក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានឈានដល់ចំណាត់ថ្នាក់លេខ៩ ដោយមាន ៤ ពិន្ទុដាច់ពីតំបន់កាត់ចោល ហើយក្រុមកាំភ្លើងធំ Arsenal ធ្លាក់ពីតំបន់ Top4៕

Barcelona និង Real ព្រមព្រៀង​គ្នារើសថ្ងៃសម្រាប់ El Clasico ​រួចរាល់ហើយ

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤១

អេស៉្បាញ៖ Real Madrid និង Barcelona ចេញសេចក្ដីថ្លែងការណ៍ថា ក្លិបទាំងពីរបានព្រមព្រៀងគ្នាថា នឹងលេងប្រកួត El Clasico នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកដី Camp Nou។កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានស្នើឱ្យប្រកួត El Clasico លើកទី១ លេងនៅទឹកដី Real Madrid។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ Barcelona បានបដិសេធ ដោយអះអាងថា ខ្លួនជឿជាក់ពីសន្តិសុខ និងសុវត្ថិភាពអំឡុងពេលការប្រកួត។ ក្រោយមក គណៈកម្មការរៀបចំការប្រកួតក៏ទុកពេលឲ្យក្លិបយក្សទាំងពីរសម្រេចរហូតដល់ថ្ងៃទី២១ ខែតុលា។ ក្នុងថ្ងៃសុក្រនេះ ក្លិបទាំងពីរក៏សម្រេចជ្រើសរើសថ្ងៃទី១៨ ខែធ្នូ។គួររម្លឹកផងដែរថា ក្នុងពេលថ្មីៗនេះ ផ្ទុះការតវ៉ានៅតំបន់កាតាឡាន់ ជាពិសេសទីក្រុងបាសេឡូណា ដោយសារតែតុលាការកំពូលអេស្ប៉ាញចេញសាលក្រមដាក់ទោសសកម្មជនទាមទារឯករាជ្យឲ្យជាប់ពន្ធនាគារពី ៩ ទៅ ១៣ឆ្នាំ៕

ManUtd កំពុងពិចារណាផ្ទេរយកខ្សែបម្រើ Emre Can ពី Juventus ក្នុងខែមករា

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:១៦

អ៊ីតាលី៖ ឥឡូវនេះទូរទស្សន៍ Sky Sports កំពុងរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាផ្ទេរយកខ្សែបម្រើ Emre Can ពី Juventus ក្នុងខែមករា ។អនាគតរបស់ Emre Can ហាក់ដូចជាមានភាពស្រពិចស្រពិល បន្ទាប់ពីត្រូវបានកាត់ឈ្មោះចេញពីបញ្ជី Champions League ។ បន្ទាប់ពីគេហទំព័រ Tuttosport បានសរសេរកាលពីថ្ងៃអង្គារថា ជនជាតិអាឡឺម៉ង់អាចដើរតាមលោក Max Allegri និងមិត្តរួមក្រុម Mario Mandzukic ទៅកាន់ Old Trafford ។គាត់បានបង្ហាញខ្លួន ៣៧ ដងសំរាប់ក្រុមរហស្សនាម Old Lady ជាមួយអតីតគ្រូ Max Allegri កាលពីរដូវកាលមុនដោយឈ្នះ Scudetto តែបានបាត់បង់កន្លែងនៅក្នុងក្រុម បន្ទាប់ពីក្លិបបានតែងតាំងលោក Maurizio Sarri  នៅរដូវក្តៅ។បញ្ជាក់ផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះធ្លាប់ចំណាយពេល ៤ឆ្នាំនៅ Liverpool មុនពេលចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីកាលពីរដូវក្តៅឆ្នាំ ២០១៨ ៕

ខ្សែការពារ Joel Matip របស់ Liverpool បន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លិប

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៥០

អង់គ្លេស៖ ខ្សែការពារ Joel Matip របស់ក្រុមហង្សក្រហម Liverpool បានចុះកុងត្រារយៈពេលវែងថ្មីដែលនឹងធ្វើឱ្យរូបគេនៅក្លិបរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ។កីឡាករអន្តរជាតិកាមេរ៉ូនវ័យ ២៨ ឆ្នាំរូបនេះរកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩ ដងក្នុងការប្រកួតទាំងអស់សម្រាប់ហង្សក្រហមរដូវកាលនេះ។  រូបគេបានចូលរួមជាមួយ Liverpool ពីក្លិប Schalke កាលពីឆ្នាំ ២០១៦ និងបានជួយក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ Champions League ឆ្នាំ ២០១៨-១៩ ។កីឡាកររូបនេះបាននិយាយថា៖ « នេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយដែលបានក្លាយជាផ្នែកដ៏វែងមួយរបស់ក្លិប។ ពីខាងក្រៅអ្នកដឹងថា Liverpool គឺជាក្លិបដ៏ធំមួយ ប៉ុន្តែនៅពេលដែលអ្នកបានចូលរួមជាមួយក្រុម ពេលនោះអ្នកពិតជាទទួលបានអារម្មណ៍ថាតើក្លិបនេះធំប៉ុនណានៅក្នុងប្រទេសទាំងអស់ - អ្នកគាំទ្រគឺនៅគ្រប់ទីកន្លែង » ៕

van Dijk៖​ ការប្រកួតទល់នឹង ManUtd មិនមែនជាការប្រកួតធំជាងគេសម្រាប់ហង្សក្រហមឡើយ

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៦:២៤

អង់គ្លេស៖ លោក Virgil van Dijk និយាយថា ការប្រកួតជាមួយក្រុមបិសាចក្រហម Manchester United គឺមិនសំខាន់ទៀតទេក្នុងរដូវកាលរបស់ Liverpool ។ក្រុមនៅលើកំពូលតារាង Premier League នឹងសម្លឹងរកការការពារ និងបង្កើនពិន្ទុរបស់ពួកគេនៅពេលធ្វើដំណើរទៅកាន់ទឹកដី Old Trafford នៅថ្ងៃអាទិត្យ។ ជ័យជម្នះក្នុងលីហ្គចំនួន ៨ លើកបានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp គ្រប់គ្រងការប្រជែងដណ្តើមជើងឯក និងមានការគាំទ្រយ៉ាងមុតមាំនឹងក្រុមបិសាចក្រហមដែលកំពុងជាប់ចំណាត់ថ្នាក់លេខ១២ ។ការជួបគ្នាលើកមុនរវាងគូប្រជែងដ៏ជូរចត់អាចត្រូវបានគេមើលឃើញថា ជាការបង្ហាញនៅអ្នកលើកពានមុនរដូវកាល ប៉ុន្តែជាមួយនឹងក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប Liverpool ឥឡូវនេះកំពុងប្រជែងគ្នាដើម្បីដណ្តើមពានរង្វាន់ជាច្រើននៅខាងមុខ តែខ្សែការពារ Van Dijk បាននិយាយថា ការប្រកួតនេះមិនមែនជាកា្រប្រកួតដ៍ធំប្រចាំរដូវកាលនោះទេ។ខ្សែការពារជម្រើសជាតិហូឡង់រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «  ការប្រកួតនោះពិតជាអស្ចារ្យណាស់សម្រាប់អ្នកគាំទ្រ តែខ្ញុំគិតថា រាល់ការប្រកួតនៅ Champions League គឺធំជាង។ បរិយាកាសទាំងមូល និងកំពុងនាំមុខការប្រកួតជាក់ស្តែងគឺអស្ចារ្យជាងការប្រកួតដទៃទៀត»៕