trollkhmer news

កីឡា

អេស្ប៉ាញបញ្ចប់យុទ្ធនាការប្រកួតជម្រុះយូរ៉ូ ២០២០ ដោយឈ្នះ ៥-០ លើរ៉ូម៉ានី (មានវីដេអូ)

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៤០

បរទេស៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានបញ្ចប់យុទ្ធនាការប្រកួតជម្រុះយូរ៉ូ២០២០ របស់ពួកគេដោយជោគជ័យជាមួយនឹងជ័យជម្នះ ៥-០ ជាមួយរ៉ូម៉ានី។ ដោយកក់កៅអីទៅវគ្គបន្ទាប់រួចទៅហើយ ក្រុមគោជល់បានរក្សាកីឡាករជម្រើស១១នាក់មួយចំនួន ទោះជាយ៉ាងណា កីឡាករ Fabian Ruiz បានជួយឱ្យក្រុមម្ចាស់ជើងឯកអឺរ៉ុប ៣ ដង នាំមុខមុន ជាមួយនឹងការបញ្ចប់ទីយ៉ាងល្អ នៅមុនពេល Gerard Moreno រកបាន ២គ្រាប់តាមក្រោយ ហើយកីឡាករ Mikel Oyarzabal ជាអ្នករកគ្រាប់បាល់បិទការប្រកួតនៅនាទី៩០+១។ក្រុមអេស្ប៉ាញឈរនៅលើកំពូលតារាងពូល F ដោយមាន ២៦ ពិន្ទុ បន្ទាប់ពីឈ្នះ ៨ និងស្មើ ២ ក្នុងចំណោម ១០ ប្រកួតរបស់ពួកគេ ហើយក្រុមស៊ុយអែតដែលកាន់ដៃជាមួយអេស្បាញទៅ Euro ២០២០ បញ្ចប់នៅលេខ២ ដោយមាន ២១ ពិន្ទុ៕

Ronaldo ឆ្លើយតបរឿងចម្រូងចម្រាសរវាងរូបគេ និងគ្រូបង្វឹកនៅ Juventus

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១១:៤១

បរទេស៖ កីឡាករ Cristiano Ronaldo បាននិយាយថា មិនមានភាពចម្រូងចម្រាសរវាងរូបលោក និងគ្រូនៅ Juventus នាពេលថ្មីៗនេះទេ ។Ronaldo ហាក់ដូចជាមិនពេញចិត្ តនៅពេលដែលគេត្រូវបានប្ដូរចេញនៅដើមតង់ទី២ នៃការប្រកួត Serie A របស់ Juve ទល់នឹង AC Milan កាលពីចុងសប្តាហ៍មុន និងការប្រកួត Champions League នៅឯ Lokomotiv Moscow ដែលធ្វើឱ្យលោកមិនសប្បាយចិត្តនឹងការប្ដូរចេញនេះ។ បន្ទាប់ពីការប្រកួតនៅឯ Stade Josy Barthel ខ្សែប្រយុទ្ធមុខស្រួចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖  «មិនមានភាពចម្រូងចម្រាសទេ អ្នក(អ្នកសារព័ត៌មាន)ជាអ្នកបង្កើតភាពចម្រូងចម្រាស។ ខ្ញុំមិនចូលចិត្តឱ្យមានអ្នកជំនួស ប៉ុន្តែខ្ញុំបានលេងអស់រយៈពេល ៣ សប្តាហ៍ចុងក្រោយទាំងមិនស្រួល។ គ្មាននរណាម្នាក់ចូលចិត្តការជំនួសនោះទេ ប៉ុន្តែខ្ញុំយល់ពីមូលហេតុ - ខ្ញុំមិនល្អទេ។ ខ្ញុំនៅតែមិនទាន់ជា ១០០ ភាគរយ ប៉ុន្តែនៅពេលនិយាយពីការលះបង់សម្រាប់ក្លិប ឬក្រុមជម្រើសជាតិ ខ្ញុំធ្វើវាដោយមោទនភាព » ។Ronaldo បានរក្សាទម្រង់លេងដ៏លេចធ្លោរបស់គេសម្រាប់ក្រុមព័រទុយហ្កាល់អំឡុងពេលការប្រកួតអន្តរជាតិដោយរកបាន Hat-trick ក្នុងការប្រកួត ៦-០ លើប្រទេសលីទុយអានី មុនពេលរកបានជ័យជម្នះ ២-០ នៅក្នុងប្រទេសលុចហ្សំបួរ៕

van Dijk ដកខ្លួនពីការប្រកួតជម្រុះ Euro ទល់នឹងប្រទេសអេស្តូនី ព្រោះហេតុផលផ្ទាល់ខ្លួន

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២៦

Virgil van Dijk នឹងមិនលេងក្នុងវគ្គជម្រុះយូរ៉ូឆ្នាំ២០២០ ចុងក្រោយរបស់ហូឡង់ទល់នឹងប្រទេសអេស្តូនីក្នុងទីក្រុងអាំស្ទែដាំសម្រាប់ហេតុផលផ្ទាល់ខ្លួន។ខ្សែការពាររូបនេះបានលេងពេញ៩០នាទី នៅពេលដែលហូឡង់ស្មើ ០-០ នៅអៀរឡង់ខាងជើងកាលពីថ្ងៃសៅរ៍  ដែលជួយឱ្យក្រុមពណ៌ទឹកក្រូចកក់កៅអី Euro2020 រួចទៅហើយ។ ហើយប្រធានក្រុមរូបនេះក៍សុំដកខ្លួនគឺមិនត្រូវបានទម្លាយនោះទេ។ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសមាគមបាល់ទាត់ហូឡង់ (KNVB) បាននិយាយថា៖ « អវត្តមានរបស់ van Dijk  សម្រាប់ការប្រកួតទល់នឹងអេស្តូនីគឺដោយសារតែ “កាលៈទេសៈផ្ទាល់ខ្លួន” »។យ៉ាងណាមិញខ្សែការពារក្រុមហង្សក្រហមវ័យ ២៨ឆ្នាំរូបនេះ មិនបានខកខានការប្រកួតជាមួយក្រុមនៅ Premier League សូម្បីតែមួយនាទីនៅរដូវកាលនេះឡើយ៕

Ronaldo ប្តេជ្ញាបំបែកកំណត់ត្រាពិភពលោក ក្រោយជួយឱ្យព័រទុយហ្កាល់ឈ្នះ ២-០ លើលុចហ្សំបួរ

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៣

 បរទេស៖ កីឡាករ Cristiano Ronaldo បានប្តេជ្ញាបំបែកកំណត់ត្រាពិភពលោកសម្រាប់គ្រាប់បាល់អន្តរជាតិរបស់បុរស ក្រោយពីស៊ុតបាល់បញ្ចូលទីឱ្យព័រទុយហ្កាល់គ្រាប់ទី ៩៩ ក្នុងជ័យជម្នះ ២-០ លើលុចសំបួ ដើម្បីដណ្តើមកៅអីទៅ Euro ២០២០។Ronaldo ត្រូវការរក ១០គ្រាប់ទៀត ទើបស្មើនឹងកំណត់ត្រារបស់ វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ លោកក៍បានមានប្រសាសន៍ថា៖ « រាល់កំណត់ត្រាទាំងអស់ត្រូវតែបំបែក ហើយខ្ញុំនឹងផ្តួលកំណត់ត្រាទាំងនោះ» ។ដូច្នេះខ្សែប្រយុទ្ធក្រុមសេះបង្កង់ត្រូវរង់ចាំរហូតដល់ការប្រកួតអន្តរជាតិ បន្ទាប់នៅខែមីនាដើម្បីមានឱកាសក្លាយជាកីឡាករបុរសទី២ ដែលអាចរកគ្រប់បាល់ឱ្យក្រុមជម្រើសជាតិបាន ១០០គ្រាប់៕

មកមើលក្រុមដែលឆ្លងផុតវគ្គជម្រុះ និងក្រុមដណ្ដើមកៅអីលេខ២ ក្នុងពូល សម្រាប់ពាន Euro 2020

ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:១៨

បរទេស៖ អង់គ្លេសបានកក់កន្លែងរបស់ពួកគេទៅកាន់ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 កាលពីថ្ងៃព្រហស្បតិ៍ ខណៈព័រទុយហ្កាល់ អាល្លឺម៉ង់ និងហូឡង់ស្ថិតក្នុងការប្រកួតដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ២ក្នុងពូល។ ដូច្នេះតើក្រុមណាខ្លះឆ្លងផុតវគ្គជម្រុះ ហើយក្រុមណាត្រូវដណ្ដើមកៅអីទី២ និងក្រុមណាត្រូវការការប្រកួតជម្រុះ?ក្រុមដែលឡើងទៅវគ្គបន្ទាប់៖ បែលហ្ស៊ិក, សាធារណរដ្ឋឆែក ,អង់គ្លេស ,ហ្វាំងឡង់ ,បារាំង ,អ៊ីតាលី ,ប៉ូឡូញ  ,រុស្ស៊ី , អេស្ប៉ាញ ,ស៊ុយអែត ,ទួរគី  និងអ៊ុយក្រែន។ក្រុមរក្សា និងដណ្ដើមលេខ២ក្នុងពូល៖  ប្រទេសអូទ្រីស , ក្រូអាស៊ី , ដាណឺម៉ាក , អាល្លឺម៉ង់ , ហុងគ្រី , ហូឡង់ , ព័រទុយហ្កាល់ និងស្វីស។ក្រុមដែលមានឱកាសទៅវគ្គបន្ទាប់៖  អ៊ីស្រាអែល , អៀរឡង់ខាងជើង , ម៉ាសេដូនាខាងជើង , សាធារណរដ្ឋអៀរឡង់ , ស៊ែប៊ី , ស្លូវ៉ាគី , ស្លូវេនី និងវ៉េល៕

Thierry Henry ត្រូវតែងតាំងជាគ្រូបង្វឹកនៃក្លិបមួយនៅ Major League Soccer

ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:៤៨

បរទេស៖ អតីតខ្សែប្រយុទ្ធបារាំង និង Arsenal លោក Thierry Henry បានទទួលតំណែងជាគ្រូបង្វឹកនៃក្រុម Montreal Impact ដែលជាក្រុមក្នុងលីហ្គ Major League Soccer  ដោយចុះកុងត្រារយៈពេល ២ឆ្នាំ។ គ្រូបង្វឹកវ័យ ៤២ឆ្នាំរូបនេះមានបទពិសោធន៍ច្រើនគួរសមទាំងលេងក្នុងលីហ្គអាមេរិក និងទាំងការដឹកនាំ ព្រោះមុនពេលត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លិប Monaco កាលពីខែមករា លោកបានចំណាយពេល ៤ឆ្នាំកន្លះលេងនៅក្លិប New York Red Bulls នៅ MLS មុនពេលចូលនិវត្តន៍ នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ។ បន្ទាប់ពីចូលនិវត្តន៍ លោកក៍បានចូលបម្រើការងារជាជំនួយការគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅឆ្នាំ២០១៦ មុនពេលចូលកាន់តំណែងជាគ្រូបង្វឹក Monaco នៅខែតុលាឆ្នាំ ២០១៨៕

អតីតគ្រូ Real Madrid លោក Rafael Benitez គ្រោងនឹងវិលត្រឡប់ទៅកាន់ Premier League វិញ នៅថ្ងៃណាមួយ

ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២៨

បរទេស៖ លោក Rafael Benitez អតីតគ្រូបង្វឹកក្រុម Liverpool, Chelsea និង Newcastle គ្រោងវិលត្រឡប់ទៅកាន់ Premier League វិញនៅថ្ងៃណាមួយ ប៉ុន្តែមិនមែនពេលឆាប់ៗនេះទេ។អ្នកចាត់កាធ្លាប់ដឹកនាំ Liverpool ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១០ ដោយជួយឱ្យពួកគេឈ្នះជើងឯក Champions League ឆ្នាំ ២០០៥  ហើយក៍បានដឹកនាំក្រុមតោខៀវ Chelsea ទៅកាន់ក្របខ័ណ្ឌ Europa League នៅនាមជាអ្នកដឹកនាំបណ្ដោះអាសន្នកាលពីឆ្នាំ ២០១៣។គ្រូសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ទូរទស្សន៍ BBC Radio 5 Live's Football Daily ថា៖ «នៅពេលអនាគត ខ្ញុំនឹងត្រលប់ទៅអង់គ្លេសវិញ។ នៅទីនេះ(ប្រទេសចិន) អ្នកអាចមើលការប្រកួតទាំងអស់នៃក្របខ័ណ្ឌ Premier League ។  ខ្ញុំតាមដាន Premier League ទាំងអស់ ព្រោះអ្នកត្រូវស្គាល់កីឡាករ និងលីហ្គ។ គំនិតរបស់ខ្ញុំនាពេលអនាគតគឺនឹងធ្វើការនៅ Premier League ព្រោះខ្ញុំចង់នៅជិតគ្រួសារ ហើយនេះជាលីហ្គដែល ខ្ញុំចូលចិត្តខ្លាំង។គ្រូវ័យ ៥៩ ឆ្នាំរូបនេះបានដឹកនាំ Newcastle ឈ្នះជើងឯក Championship ឡើងទៅលីហ្គកំពូលអង់គ្លេសកាលពីឆ្នាំ ២០១៧ មុនពេលចុះកុងត្រារយៈពេល ២ ឆ្នាំកន្លះជាមួយក្លិប Dalian Yifang ក្នុងប្រទេសចិនកាលរដូវក្តៅ៕

គេល្អណាស់! Ronaldo រកបាន Hat-trick ទល់នឹងក្រុមជម្រើសជាតិលីទុយអានី (មានវីដេអូ)

ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:០០

បរទេស៖ កីឡាករ Cristiano Ronaldo រកបាន ៩៨គ្រាប់ឱ្យក្រុមជម្រើសជាតិ ខណៈគ្រាប់បាល់ Hat-trick របស់គេទល់នឹងក្រុមជម្រើសជាតិលីទុយអានីបានជួយឱ្យព័រទុយហ្កាល់មានឱកាសច្រើនទៅកាន់ Euro ២០២០។ប្រធានក្រុមវ័យ ៣៤ឆ្នាំស៊ុត Hat-trick នៅនាទី៧ ដោយបាល់ប៉េណាល់ទី និងបន្ទាប់មកនៅនាទី ២២ និង៦៥។ ៣គ្រាប់ផ្សេងទៀតរកបានដោយ Afonso Fernandes នៅនាទី៥២, Mendes Paciência នៅនាទី៥៦ និង Bernardo Silva នៅនាទី៦៣។ ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រូបនេះនឹងអាចក្លាយជាបុរសទី ២ ដែលអាចរកបាន ១០០ គ្រាប់អន្តរជាតិ ប្រសិនបើគាត់រកបានពីរគ្រាប់ទល់នឹងប្រទេសលុចសំបួថ្ងៃអាទិត្យនេះ។ក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់នឹងមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍ Euro នារដូវក្តៅខាងមុខនេះ ប្រសិនបើពួកគេផ្តួលប្រទេសលុចសំបួនៅថ្ងៃអាទិត្យ៕

តារាទើបរះថ្មីមិនព្រឺរោមដែលក្លឹបដាក់តម្លៃ ៣០០លានអឺរ៉ូ ព្រោះគិតថា ខ្លួនល្អជាងកីឡាករកំពូលម្នាក់ផង

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:០២

អ៊ីតាលី៖ កីឡាករ Sandro Tonali បញ្ជាក់ជាថ្មីថា គាត់មើលឃើញថា ខ្លួនគាត់ដូចជា Gennaro Gattuso ប៉ុន្តែមានបច្ចេកទេសច្រើនជាង និងទទូចថា គាត់មិនខ្លាចនឹងការវាយតម្លៃ ៣០០លានអឺរ៉ូរបស់ក្លិប Brescia ទេ។Tonali តែងតែត្រូវបានគេប្រដូចទៅនឹង Andrea Pirlo ដែលបានចាប់ផ្តើមអាជីពនៅ Brescia ផងដែរ ប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានធ្វើការប្រៀបធៀបជំនួសឱ្យការដាក់ឈ្មោះអតីតខ្សែបម្រើអ៊ីតាលីម្នាក់ទៀត។ខ្សែបម្រើរូបនេះបាននិយាយថា៖ «បើប្រៀបធៀបនឹង Pirlo មិនរំខានខ្ញុំទេ ប៉ុន្តែខ្ញុំគិតថាយើងខុសពីគេ ពីព្រោះគាត់មានបច្ចេកទេស និងគុណភាពដែលមិនអាចពិពណ៌នាបាន។  ខ្ញុំគិតថា ខ្លួនខ្ញុំដូចជា Gattuso ប៉ុន្តែខ្ញុំមានបច្ចេកទេសច្រើនជាង ព្រោះគាត់តែងតែជាគំរូរបស់ខ្ញុំជានិច្ច»។ រូបគេបានបន្ថែមថា៖ ខ្ញុំស្រលាញ់ប្រធានក្លិប លោក Cellino ខ្លាំងណាស់ ហើយគាត់ឱ្យតម្លៃខ្ញុំខ្ពស់។ គាត់ជាមនុស្សពូកែម្នាក់ ហើយខ្ញុំសង្ឃឹមថា នឹងធ្វើដំណើរតាមផ្លូវល្អជាមួយគាត់។  បន្ទាប់ពីការប្រកួតជាមួយក្លិប Fiorentina គាត់បាននិយាយថា គាត់នឹងមិនលក់ខ្ញុំក្នុងតម្លៃ ៣០០ លានផោនឡើយ ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំភ័យខ្លាចនោះទេ បើទោះបីតម្លៃនេះច្រើនក៏ដោយ»៕