trollkhmer news

កម្សាន្ត

នី រតនា និង ឈិន ម៉ានិច្ច ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ក្រោយបង្ហាញវត្តមានចូលរួមកម្មវិធីតន្ត្រីសំនៀងជនពិការ

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី Cambodian Idol លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច ថ្មីៗនេះ តារាប្រុសស្រីទាំងពីរដួង បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេងក្នុងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមានរបស់អ្នកទាំងពីរ បានចូលរួមក្នុងកម្មវិធីតន្ត្រីសំនៀងជនពិការ ដែលជាកម្មវិធីដ៏ល្អមួយនិងមានការគាំទ្រខ្ពស់ពីសំណាក់មហាជន ដើម្បីលើកកម្ពស់ និងលុបបំបាត់ការរើសអើងជនពិការ។នៅក្នុងនោះដែរ តារាប្រុសស្រីទាំងពីរ ក៏បានចូលរួមធ្វើការបកស្រាយចំរៀងរួមគ្នាជាមួយបងប្អូនជនពិការ ដោយមិនប្រកាន់ខ្លួន ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ ដែលជាហេតុធ្វើឲ្យអ្នកគ្រប់គ្នា សម្ដែងក្ដីពេញចិត្ត និងទទួលបានការកោតសរសើររាប់មិនអស់ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ពួកគេ និងអ្នកនិយមប្រើប្រាស់ក្នុងបណ្ដាញសង្គម ផងដែរ។រីករាយទស្សនាវីដេអូខាងក្រោមនេះ៖

រូបភាពរបស់ Key សមាជិក SHINee បង្ហាញជាលើកដំបូង ក្រោយពីបានចូលបម្រើជួរកងទ័ព

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៦

កូរ៉េខាងត្បូង៖ Key សមាជិករបស់ក្រុម SHINee ដែលជាសមាជិកទី២ ក្នុងក្រុម បានចូលបម្រើការងារក្នុងជួរកងទ័ព កាលពីថ្ងៃទី ៤ ខែមិនា បន្ទាប់ពីមេក្រុមរបស់គេ គឺតារាចម្រៀងប្រុស Onew ។Key តារាប្រុសរូបនេះ ត្រូវបានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានយោធា ហើយបច្ចុប្បន្ននេះ លោក កំពុងតែទទួលការហ្វឹតហាត់ថ្នាក់មូលដ្ឋាន ផងដែរ ក្រោយពីរូបភាពរបស់លោក បង្ហាញក្នុងឈុតសម្លៀកបំពាក់ជាយោធាទទួលការហ្វឹតហាត់ ត្រូវបានចែករំលែកដោយអ្នកគាំទ្រជាច្រើនរបស់លោក ពេញលើបណ្ដាញអ៊ីនធឺណេតនាពេលថ្មីៗនេះ។

សុ៊ន ស្រីពេជ្រ សម្រាល​​បាន​បុត្រ​ម្នាក់ ខណៈ​ពិធី​រៀបការ​មិន​ទាន់​​បាន​រៀបចំ​ឡើង!

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥០

ភ្នំពេញ៖ ទស្សនិកជន និងអ្នករស់ក្នុងរង្វង់សិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលលេចឮដំណឹងថា តារាចម្រៀងសំឡេងស្រួយស្រែះ សុ៊ន ស្រីពេជ្រ សម្រាលបានបុត្រម្នាក់ដ៏គួរឲ្យស្រឡាញ់ ខណៈនាង និងប្ដីមិនធ្លាប់លេចឮដំណឹងរៀបការតាមប្រពៃណីនៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក្តី តែគ្រប់គ្នា បានសម្តែងនូវការសាទរ និងរីករាយជាខ្លាំង ដែលតារាស្រីរូបនេះ សម្រាលកូនដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងកូន។គេសម្គាល់ឃើញថា តារាចម្រៀងសំឡេងស្រទន់ សុ៊ន ស្រីពេជ្រ មិនធ្លាប់បង្ហើបប្រាប់ទស្សនិកជន ឬអ្នកសិល្បៈដូចគ្នា ឲ្យដឹងពីគម្រោងរៀបការនោះទេ គឺដឹងត្រឹមថា នាង មានគូសង្សារបណ្តូលចិត្តរួចហើយ ដែលគេស្គាល់ថាមានឈ្មោះ «តិច សុខដា» ជាអាជីវករនៅផ្សារឧដ្ដុង្គ ដោយអ្នកទាំងពីរ បានសាងជីវិតស្នេហាជាមួយ គ្នា ដោយមិនទាន់គិតគូរពីរឿងរៀបការនោះទេ។ ដោយឡែក សម្រាប់ការមានបុត្រនេះ អ្នកទាំងពីរសម្រេចចិត្តយក ដោយក្តីរីករាយ និងមានការសាទរពីក្រុមគ្រួសារទៀត ផង ដោយគិតថា មិនចាំបាច់ទាល់ការរៀបការហើយ ទើបមានបុត្របាននោះទេ។ពាក់ព័ន្ធនឹងការលាតត្រដាងជីវិតឯកជន តាមរយៈការសម្រាលបានបុត្រម្នាក់ បង្ហោះក្នុងបណ្តាញសង្គមឲ្យគ្រប់គ្នា បានដឹងនៅពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះស្ងាត់ៗមិនទាន់រៀបការ ស្រាប់តែសម្រាល បុត្រទៅវិញ។បន្ទាប់ពីគ្រប់គ្នាសម្តែងការភ្ញាក់ផ្អើល មហាជន និងអ្នកសិល្បៈសុទ្ធតែជូនពរនាងគ្រប់ៗគ្នាឲ្យម្តាយ និងទារក ទទួលបានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសាររហូត ហើយក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរ ថាតើ សុ៊ន ស្រីពេជ្រ នឹងគិតគូរៀបការនៅពេលណា?

សមាជិក៣រូបហើយរបស់ BLACKPINK ដែលបង្ហាញរូបភាពនៃអាល់ប៊ុមថ្មី "Kill This Love"

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:២៤

កូរ៉េខាងត្បូង៖ ការវិលត្រឡប់មកវិញរបស់ BLACKPINK ជាមួយនឹងអាល់ប៊ុមថ្មី "Kill This Love" ក្នុងឆ្នាំ២០១៩នេះ បានឃើញថា ការបង្ហាញរូប Teaser Image នៃសមាជិកទាំង ៤ ក្នុងក្រុមរបស់ពួកគេ គឺឈានមកដល់វេនរបស់តារាចម្រៀងស្រី Jisoo ហើយ។សម្រាប់ Jisoo ក្នុងអាល់ប៊ុមថ្មី មើលទៅស្ទាយតុបតែងខ្លួន ជាមួយនិងពណ៌សក់ក្រហមឆើតឆាយរបស់នាង ពិតជាលើកសម្រស់កាន់តែស្អាតប្លែកយ៉ាងខ្លាំងថែមមួយកម្រិតទៀត។នេះបើយោងតាមរយៈរូប teaser image របស់តារាស្រីទាំង ៣ របស់ BLACKPINK ដែលផលិតកម្ម YG បានបង្ហោះជាបន្តបន្ទាប់ មានដូចជា៖ Lisa , Jennie , Jisoo និងចុងក្រោយគឺ Rose មិនទាន់បានបង្ហាញចេញ។ ជាហេតុដែលធ្វើឲ្យ BLINKS របស់ពួកគេ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ក្រោយលេចឭសេចក្ដីរាយការណ៍អំពី "Kill This Love" របស់ BLACKPINK នឹងបង្ហាញក្បាច់រាំរឹតតែអស្ចារ្យ បន្ទាប់ពីបទ "DDU-DU DDU-DU"៕

ការប្រគំតន្រ្តីរាត្រីចុងក្រោយរបស់ស្រាបៀរ អាន់ឆ័រ ចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី នៅក្រុងសៀមរាប

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:១៨

សៀមរាប៖ ការប្រគំតន្រ្តីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រ លើកទី២ ប្រចាំមណ្ឌលសៀមរាប បានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ក្រោយពីពិធីប្រកាសក្រុមជើងឯកនៃការប្រកួតបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រ លើកទី២។ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តសៀមរាប បាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរ អាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិ នៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរ អាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរ អាន់ឆ័រ ដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅ ដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ អាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែង ដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង កញ្ញា សួស វីសា កញ្ញា ទេព បូព្រឹក្ស លោក នីកូ លោក ស្តិប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។តារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេស រាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។ កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅបីខេត្តទៀត៖-ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមីនា - ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែមេសា - ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។ពិសាដោយការទទួលខុសត្រូវ!

ប្លែកអារម្មណ៍ទៀតហើយជាមួយនឹង MV បទ “បោកកូនជ្រូក” ពីតារាចម្រៀង ពេជ្រ សោភា

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤

កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានបញ្ចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា  “បោកកូនជ្រូក” ដែលពេលនេះ បទចម្រៀងមួយនេះ ក៏បានចេញ MV ជាផ្លូវការផងដែរ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីបានមកដល់។សម្រាប់ MV បទ “បោកកូនជ្រូក” របស់នាងឆ្នាំនេះដែរ ឃើញថា ពិតជាទទួលបានការចាប់អារម្មណ៍មិនធម្មតានោះទេ រាល់សកម្មភាព និងការតុបតែងខ្លួនក្នុង MV បទថ្មីមួយនេះ មានភាពទាក់ទាញ និងប្លែកអារម្មណ៍ខ្លាំង ក្នុងការរីករាយទស្សនា៖

កម្មវិធី EDM ជាមួយនិងបទពិសោធន៍តន្រីដ៏អស្ចារ្យជាង ៣ ឆ្នាំក្នុងប្រទេសកម្ពុជា

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤៩

ក្នុងនាមជាអ្នកណែនាំតន្រ្តីអេឡិចត្រូនិច និងឆាករាំខ្នាតធំ ៣ឆ្នាំចុងក្រោយ មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្រាបៀរ Heineken នឹងរៀបចំកម្មវិធីដ៏កគ្រើកលើកទី ៩ នៅថ្ងៃសៅរ៍ ទី៣០ ខែមិនា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ដើម្បីអបអរសាទរព្រឹត្តការណ៍ដ៏អស្ចារ្យនេះ យើងនាំគ្នាក្រឡេកមើលទៅគ្រប់ព្រឹត្តការណ៍ ដែលមិនអាចបំភ្លេចបានក្នុងឆ្នាំ ២០១៨។ កម្មវិធី EDM Afterlife ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ Day of the Death គឺជាប្រធានបទនៃកម្មវិធី EDM afterlife ដែលមានការចូលរួមសម្តែងដោយលោក Mike Cervello មកពីទីក្រុង Amsterdam។ កម្មវិធី Afterlife គឺជាពិធី EDM ដែលទទួលបានជោគជ័យបំផុតរហូតមកដល់បច្ចប្បន្ននេះ។ ឌីជេមកពីតំបន់ផ្សេងទៀតរួមមាន Anima Project និងឌីជេដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។ តោះមកមើលរូភាពមួយចំនួនកាលពីឆ្នាំទៅមិញ!កម្មវិធី EDM 3.2.1 ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ យើងបានរៀបចំកម្មវិធីឆ្លងឆ្នាំ ២០១៨ ដោយមានការសម្តែងបាញ់កាំជ្រួចដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីឆ្លងឆ្នាំEDM 3.2.1 មានការអញ្ជើញចូលរួមសម្តែងពីឌីជេ Pegboard Nerds, KAKU និងឌីជេក្នុងស្រុកផងដែរ។Raveground 2.0 នឹងត្រួសត្រាយផ្លូវសម្រាប់រៀបចំប្រារព្ធពិធីកាន់តែធំអស្ចារ្យ និងនាំមកឌីជេនិងសិល្បករលំដាប់ថ្នាក់លេខ១ របស់ពិភពលោកមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។ ឆ្នាំនេះការរៀបចំអបអរកម្មវិធី EDM របស់ស្រាបៀរ Heineken លោកទី៩ នឹងកាន់តែអធិកអធម និងនាំមកនូវបទពិសោធជាច្រើនដែលមិនអាចបំភ្លេចបាននិងភាពភ្ញាក់ផ្អើលដែលនឹងផ្តល់ជូននៅយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។សំបុត្រមានលក់នៅសណ្ឋាគារកាំបូឌីយ៉ាណា សម្រាប់អតិថិជនដែលអញ្ជើញទៅផ្ទាល់ និងអ្នកចូលរួមកម្មវិធី តំណគេហទំព័រ៖https://www.facebook.com/CambodiaEDM/videos/416248425804767/សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ!

នាយចេក បង្ហាញអារម្មណ៍ចំពោះការងារសិល្បៈ ខណៈត្រូវរកស៊ី និងសម្តែងមួយអាទិត្យបានតែម្តងប៉ុណ្ណោះ

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:០២

ភ្នំពេញ៖ តារាកំប្លែងជើងចាស់មួយរូបប្រចាំប្រទេសកម្ពុជា នាយ ចេក ដែលតែងធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយសំនួនវោហាស័ព្ទមិនចេះរីងស្ងួត បែបកំប្លុកកំប្លែងរបស់លោក ផងទៀតនោះ។ នាបច្ចុប្បន្ននេះ លោកហាក់ដូចជាស្ងាត់ មិនសូវលេចមុខសម្តែងដូចកាលពីមុន ស្របពេលដែលជីវភាពរបស់លោកកំពុងតែពិបាក ត្រូវរកស៊ីផង ចិញ្ចឹមខ្លួនឯងផង ទាំងមានវ័យចំណាស់។ ខណៈពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខិតជិតមកដល់តារាកំប្លែងជើងចាស់រូបនេះ បានបង្ហោះសារតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញអំពីអារម្មណ៍ពិតទៅលើការងារសិល្បៈរបស់ខ្លួន ដោយសរសេររៀបរាប់ថា «យប់នេះនៅផ្សាររាត្រីមួយអាទិត្យបានម្ដងនឹងគេដែរ កុំអោយក្មេងៗភ្លេចមុខកាលពីមុនក្មេងហៅដារា ឥឡូវក្មេងហៅតារាម្យ៉ាងដែរ ជិតចូលឆ្នាំហើយយូរៗបានម្ដងចុឹងដឹងចាយបានបីថ្ងៃអត់។ ណាស់ហើយកុំគិតច្រើនពេកភ្លេចៗចាស់មួយឆ្នាំទៀតហើយ ខ្ញុំតើមានបងប្អូនណា គិតដូចខ្ញុំអត់»។ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គមជាច្រើនបានសម្តែងក្តីកោតសរសើរ ចំពោះលោក ដែលប្រឹងប្រែងព្យាយាមធ្វើការងារ ទាំងខ្លួនមានវ័យកាន់តែច្រើន ទៅហើយ។

Seungri បានទទួលអផាតមិនដែលមានតម្លៃរហូតដល់ ១លានដុល្លារ ពីបុរសវៀតណាមម្នាក់

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:០៥

Seungri ត្រូវបានគេរាយការណ៍ថា បានទទួលអផាតមិនមួយខ្នង ពីបុរសអ្នកមានម្នាក់ នៅពេលគេទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីប៉ុន្មានឆ្នាំមុន។ យោងតាមព័ត៌មាន Seungri បានទៅកាន់ទីក្រុងហាណូយរយៈពេល ១ថ្ងៃ បន្ទាប់ពីត្រូវបានអញ្ជើញដោយមិត្តម្នាក់ នាថ្ងៃទី៣ ខែមេសាឆ្នាំ២០១៦ ឬឆ្នាំ២០១៧។បើយោងតាមសារព័ត៌មាន Newsen បានបញ្ជាក់យ៉ាងច្បាស់នៅលើគេហទំព័របស់ខ្លួនថា "បុរសអ្នកមានម្នាក់ បានសម្រេចចិត្តឱ្យ Seungri នូវអផាតមិនមួយខ្នង។ Seungri បានទទួលយកអផាតមិននោះទាំងភាពភ្ញាក់ផ្អើល។ "យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ Newsen អផាតមិននោះ មានទីតាំងស្ថិតនៅក្នុងអាគារមួយដែលមានផ្ទះប្រហែល ២៤០ខ្នង មានទំហំ ២០០ម៉ែត្រការ៉េ ដែលលក់បានប្រហែល ៨៨៣.០០០ ដុល្លារ៕