trollkhmer news

កម្សាន្ត

តើអ្នកគិតថាម៉ូតផ្នួងសក់ទាំង១៤ របស់តារាប្រុសហូលីវូដមួយណាស្អាតជាងគេ?

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១២:៣៣

ចំណាត់ថ្នាក់ម៉ូតផ្នួងសក់ស្អាតៗទាំង 14 នៃតារាប្រុសក្នុងហូលីវូដ តើអ្នកគិតថាម៉ូតផ្នួងសក់របស់តារាប្រុសមួយណាស្អាតជាងគេ ហើយសាកសមនឹងចំណាត់ថ្នាក់ដែរ ឬទេ? តោះ! ក្រលេកមើលទាំងអស់គ្នា នៅខាងក្រោមនេះ៖ 14. Leonardo DiCaprio13. Cooper12. Gavin Rossdale11. Colin Farrell10. Brad Pitt9. Avan Jogia8. Jason Momoa7. Kit Harington6. Orlando Bloom5. Jared Leto4. Harry Styles3. David Beckham2. Jake Gyllenhaal1. Jake Gyllenhaal

ស្រាបៀរ ថៃហ្គ័រ និងអង្គការ WWF រួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១១:២៥

កម្ពុជា៖ កិច្ចសហការផ្តើមចេញពីការបរិច្ចាគមួយលានដុល្លារអាមេរិកដល់អង្គការ WWF និងយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលប្រើប្រាស់អនុភាពនៃសិល្បៈដើម្បីលើកកំពស់ការយល់ដឹង និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់។នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 ស្រាបៀរថៃហ្គ័រ និងអង្គការ WWF នឹងអំពាវអំនាវមនុស្សនៅទូទៅពិភពលោកជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជាផ្នែកមួយនៃយុទ្ធនាការ 3890Tigers ដែលជាយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិតដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន 13 ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន 6,000 ក្បាលត្រឹមឆ្នាំ 2022។ កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ 2017 ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ 1 លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម 13 ប្រទេសដែលមានសត្វខ្លាធំហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយអនុម័តផែនការសកម្មភាពសម្រាប់សត្វខ្លាធំនៃប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។សត្វខ្លាធំ គឺជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយនៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះចាប់ពី 100,000 ក្បាលរហូតដល់ 3,890 ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់គឺជាហេតុផលសំខាន់មួយដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។ ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាងមួយរយក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។ គ្រប់ផ្នែកនៃសត្វខ្លាធំចាប់ពីស្បែករហូតដល់ឆ្អឹង ព្រុយ និងធ្មេញ ត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ដើម្បីធ្វើផលិតផលដូចជាឱសថ គ្រឿងលម្អផ្សេងៗ និងវាយនភណ្ឌ។ បច្ចុប្បន្ននេះការជួញដូរសត្វខ្លាធំដោយខុសច្បាប់និងបញ្ហាធំនៃការជួញដូរសត្វព្រៃរកប្រាក់បានប្រមាណជា 20 ពាន់លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនាមជាសត្វមំសាសីកំពូលនៅក្នុងខ្សែសង្វាក់អាហារ សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីឲ្យបានល្អដែលគាំទ្រប្រភេទសត្វជាច្រើនទៀត។ ពួកវានឹងរលាយបាត់ឆាប់ៗប្រសិនបើមិនបានចាត់វិធានការអ្វីមួយ និងបើគ្មានសត្វខ្លាធំនៅក្នុងប្រព័ន្ធអេកូឡូស៊ី ប្រភេទសត្វដទៃទៀតច្រើនឥតគណនានឹងត្រូវបានប៉ះពាល់។ ដោយបង្កើនអនុភាពនៃសិល្បៈ ស្រាបៀរថៃហ្គ័របាននាំយកសិល្បករចំនួនប្រាំមួយនាក់ មកពីបណ្តាប្រទេសចំនួនប្រាំមួយផ្សេងៗគ្នាដើម្បីបញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតស្នាដៃសិល្បៈពិសេសល្អឯក។ ដោយប្រើប្រាស់ Tiger Art Intelligence  ដែលជាយន្តការឌីជីថលប្រកបដោយការច្នៃប្រឌិត ដែលផ្អែកទៅលើគោលការណ៍ស្តីពីសិល្បៈបញ្ញា (AI) ឥឡូវនេះសាធារណជនអាចសហការជាមួយសិល្បករទាំងនេះក្នុងការបង្កើត និងចែករំលែកស្នាដៃសិល្បៈគួរឲ្យទាក់ទាញទាំងនេះ។ សិល្បៈថតសែលហ្វីនីមួយៗ ដែលបានបង្កើតឡើងដោយ AI បង្ហាញពីរូបសែលហ្វីរបស់អ្នកប្រើជាមួយនឹងរូបសត្វខ្លាធំនៅក្នុងរចនាប័ទ្មសិល្បៈនៃសិល្បករម្នាក់ក្នុងចំណោមសិល្បករប្រាំមួយនាក់។លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមិនអាចស្រមៃមើលថា ពិភពលោកគ្មានសត្វខ្លាធំទេ ហើយវាជាកិត្តិយសសម្រាប់យើងចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្ស។ ប្រសិនបើសត្វខ្លាធំបាត់បង់ នោះវាត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែថែមទាំងជាការបាត់បង់ពិតប្រាកដសម្រាប់វប្បធម៍របស់យើង។ សត្វខ្លាធំគឺជាសត្វស្រស់ស្អាតដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាននិងអំណាច ហើយជាទូទៅសិល្បៈជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំ។ នោះហើយជាមូលហេតុដែលយើងបានជ្រើសរើសសិល្បៈជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នាជាមួយអតិថិជនរបស់យើង។ តាមរយៈយុទ្ធនាការ 3890Tigers យើងកំពុងប្រមូលផ្តុំមនុស្ស និងសិល្បកររួមគ្នាតាមរយៈបច្ចេកវិទ្យា ហើយគោលដៅរបស់យើងគឺដើម្បីប្រើសិល្បៈដើម្បីផ្តល់អំណាចដល់ជំនាន់យុវវ័យដើម្បីប្រកាន់ជំហប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់"។ លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភ័ណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូល។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀតដែលត្រូវការដោះស្រាយដើម្បីធ្វើឱ្យទេសភាពនេះជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោកមុនពេលដោះលែងសត្វខ្លាធំចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញា ក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិតនោះ"។ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖ 3890Tigers.com ដើម្បីអាប់ឡូដថតរូបសែលហ្វី ហើយនិងជ្រើសរើសសិល្បករមួយសហការជាមួយដើម្បីបង្កើតសិល្បៈ ថតរូបសែលហ្វីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ធនូ មនុស្សអាចជ្រើសរើសពីរចនាប័ទ្មសិល្បៈរបស់ Hua Tunan របស់ប្រទេសចិន Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស  Tran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីរបស់គេ។ដោយការចែករំលែកសិល្បៈ ថតរូបសែលហ្វីទាំងនេះ នៅលើបណ្តាញសង្គមដោយប្រើសញ្ញា hashtag #3890Tigers សហគមន៍សាកលអាចសន្យាថានឹងជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជួយបញ្ឈប់តម្រូវការផលិតផលធ្វើពីផ្នែកនៃសត្វខ្លាធំ។ ដើម្បីជំរុញដោះស្រាយស្ថានភាពនេះជាបន្ទាន់ ស្រាបៀរល្បីល្បាញមកពីតំបន់អាស៊ីនឹងយកចេញរូបសត្វខ្លាធំពីស្លាកសញ្ញារបស់ខ្លួន និងបង្ហាញពីម៉ូដរចនាពិសេសលើការវេចខ្ចប់ដោយគ្មានរូបសត្វខ្លាធំ ជាលើកដំបូងក្នុងរយៈពេល 84 ឆ្នាំ ដែលជានិមិត្តសញ្ញាគំរាមកំហែងដល់សត្វខ្លាធំ ដែលកំពុងតែបាត់បង់។ សូមចួលរួមក្នុងយុទ្ធនាការនេះ។ សូមចូលទៅកាន់គេហទំព័រ៖ 3890tigers.com និងលាតត្រដាងពីសិល្បៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕ 

ចូលរួមអបអរ ព្រឹកមិញនេះ កញ្ញា ប្រិមប្រិយ​ បានភ្ជាប់ពាក្យហើយ!(មានវីដេអូ)

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១១:១៥

តារាខ្មែរ៖ មុន​នេះ​នៅ​លើ​គណនី​ Facebook របស់​តារា​សម្ដែង​ស្រី ឡោម លក្ខិណា បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​អម​ជាមួយ​​នឹង​ពាក្យ​សាទរ​ដល់ ​ប្រិមប្រិយ ក្នុង​ពិធី​ភ្ជាប់​ពាក្យ របស់​តារា​កំប្លែង ប្រិមប្រិយ​ កំពុង​ប្រព្រឹត្ត​ឡើង​នៅ​បុរី​ បេងហ៊ួត The Star Eternal ជាមួយ​លោក សៅ រ៉ានីត ដែលជា​អតីត​​តារា​ចម្រៀង​ជយលាភី​លេខ៥​ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ដែលរូបលោក គឺជាអាណិកជន​ ធ្លាប់បានទៅរស់នៅអាមេរិកប្រមាណជា១០ឆ្នាំ មកហើយ។ នៅពេលនេះ អ្នកទាំងពីរបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា បន្ទាប់ពី​អ្នក​ទាំង​២​ បាន​​ស្វែង​យល់​ចិត្ត​គ្នា​អស់ជាច្រើនឆ្នាំ មកនេះ គិតតាំង​ពី​ដើម​ឆ្នាំ ២០១៦ មកម្ល៉េះ។​​​​ ក្នុងពិធីកាលពីព្រឹកមិញនេះដែរ សង្កេតឃើញថា មានវត្តមាន សមាជិក្រុមកំប្លែងជាច្រើននាក់ បានមកចូលរួម អបអរសាទរ នៅក្នុងពិធីរបស់នាង ដែលមានដូចជា នាយកុយ អ្នកនាង គ្រត នាយ សាន ម៉ៅ នាយ ក្រិន នាយ ឃ្លោក ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងពិធីដ៏មង្គលមួយនេះ ផងដែរ៕ទស្សនាវីដេអូខាងក្រោមនេះ៖ 

Kimmy Kimberley ពិតជាស្រស់ស្អាត ក្នុងការបង្ហាញខ្លួននូវឈុតសម្លៀកបំពាក់ម៉ាកប្រ៊េនដ៏ល្បី នៅឯប្រទេសសិង្ហបុរី!

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១០:២២

តារាថៃ៖ នាពេលថ្មីៗ តារាសម្តែងស្រី កញ្ញា Kimmy Kimberley បានមានឱកាសជាលើកដំបូង ទៅប្រទេសសិង្ហបុរី ដើម្បីធ្វើការចូលរួមការសម្ភោធហាង របស់ក្រុមហ៊ុន Fendi ដែលជាប្រេនដ៏ធំនិងល្បីមួយ ផងដែរ។ក្នុង​កម្មវិធីនោះ​ដែរ សង្កេតឃើញ​ថា មាន​ភ្ញៀវ​កិត្តិយស​ល្បី​ៗ​បាន​ចូលរួម​ជាច្រើន ក្នុងការបង្ហាញវត្តមានរបស់តារាស្រីរូបនេះ នៅសិង្ហបុរី ។ ហើយក្នុងលើកនេះដែរ សម្រាប់តារាស្រីរូបនេះ នាងបានបង្ហាញខ្លួន ជាមួយនឹងសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងមើលទៅមានភាពថ្លៃថ្នូរខ្លាំងបំផុត ទាំងឈុតសម្លៀកបំពាក់ និងស្បែកជើងដ៏ប្លែកទាក់ទាញ របស់ប្រ៊េន FENDI មួយនេះ៕ ហើយខាងក្រោមនេះជារូបថតស្អាតៗ របស់Kimmy Kimberley ក្នុងឈុតសម្លៀកបំពាក់ របស់ប្រ៊េន FENDI ៖

ឱក សុគន្ធកញ្ញា ទោះខ្លួនរវល់ខ្លាំងយ៉ាងណា ក៏នៅតែឆ្លៀតមក Surprise ចាន់ កែវនិមល ដែរ ធ្វើបែបនេះអ្នកណាមិនរំភើបនោះ!

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ០៩:២៥

តារាខ្មែរ៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមការងារជាច្រើននាក់ទៀត បានឆ្លៀតពេលវេលា មកSurprise នំកំណើត នៅខាងក្រោយឆាក ឲ្យពិធីការិនីឆ្នើមប្រចាំ ទូរទស្សន៍ ហង្សមាស អ្នកនាង ចាន់ កែវនិមល ដែលធ្វើឲ្យអ្នកនាងរំភើបចិត្តជាខ្លាំង។នៅក្នុងនោះផងដែរ បើតាមការឲ្យដឹងតាមរយៈ ការបង្ហោះរូបភាព នៅក្នុងបណ្ដាញសង្គមរបស់ពិធីការិនីរូបនេះ បានសរសេរជាសារ ពីខាងលើថា៖  "អរគុណអូនៗពិតជារំភើប និងភ្ញាក់ផ្អើលណាស់ ព្រោះម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន តែឆ្លៀត Surprise បងទៀត "។ហើយនេះគឺជារឿងដ៏កម្រ និងបានឃើញ ព្រោះថាតារាចម្រៀងស្រីរូបនេះ កម្រនិងធ្វើការ Surprise ខួបកំណើតឲ្យអ្នកណាម្នាក់ណាស់ ក្រៅពីសមាជិកក្នុងក្រុមគ្រួសាររបស់ខ្លួន និងមនុស្សដែលជិតដិតខ្លាំងបំផុតតែប៉ុណ្ណោះ។ អាចនិយាយបានថា ពិធីការិនីឆ្នើម អ្នកនាង ចាន់ កែវនិមល គឺអ្នកទាំងពីរពិតមានការស្និតស្នាលគ្នាជាខ្លាំង ទើបបានជាធ្វើឲ្យនាងរំភើបបែបនេះ៕ 

កូរខ្លាំង! សុខ សុម៉ាវត្តី លើកនេះលេងរាំត្រាប់តាមនិសិ្សតITនៅកន្លែងថតកុនតែម្តង (មានវីដេអូ)​

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៧:០៧

តារាខ្មែរ៖  តារាសម្ដែងស្រីអ្នកនាង សុខ សុម៉ាវត្តី នាពេលថ្មីៗនេះ តារាស្រីរូបនេះ បានកំពុងតែថតសម្តែងជាតួឯកស្រី នៅក្នុងរឿង “លោកយាយកំពូលស្នេហ៌” ជាមួយនឹងលោក ជា វណ្ណារិទ្ធ ហើយសម្រាប់រឿងភាគថ្មីរបស់អ្នកទាំងពីរ ក៏នឹងគ្រោងចាក់បញ្ជាំងនាពេលឆាប់ៗនេះ ផងដែរ។ នៅក្នុងនោះដែរ ក្រោយពីបានថតបញ្ចប់នៃខ្សែភាពយន្តថ្មីនេះរួចមក តារាស្រីរូបនេះ ការបានធ្វើការបង្ហោះវីដេអូឃ្លីបខ្លីមួយ នៅក្នុងនោះ ឃើញថា រូបនាង និងក្រុមការងារបានរាំធ្វើត្រាប់តាមនិស្សិតIT ដែលជាក្បាច់រាំកំពុងតែល្បីកក្រើកពោសពេញបណ្តាញសង្គម នាពេលកន្លងមកនេះដែរ។នេះបើយោងទៅតាម ការសរសេរជាសារ ជាមួយនឹងវីដេអូឃ្លីប នៅក្នុងបណ្ដាញសង្គមរបស់នាង បានបង្ហាញឲ្យដឹងថា ៖ "តាមគេតាមឯង ទោះបីចប់រឿងក៏ដោយប៉ុន្តែការចងចាំល្អៗ មាននៅក្នុងចិត្តយេីងរហូត អគុណ បងប្រុស ហ៊ុយ វាសនា នឹងក្រុមការងារ រឿង លោកយាយកំពូលស្នេហ៌ ដែលបានផ្តល់ភាពកក់ក្តៅ នឹងស្នាមញញឹម រឿង លោកយាយកំពូលស្នេហ៌ ឆាប់ៗនេះ BayonTV"៕ទស្សនាវីដេអូខាងក្រោមនេះ៖ 

មកមើលរូបភាព របស់តារាសម្ដែងប្រុស Nadech និងកញ្ញា YaYa ដែលកំពុងថតរឿងភាគថ្មី នៅប្រទេសស្វីស!

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៥:២៩

តារាថៃ៖ មួយរយៈក្រោយមកនេះ សង្កេតឃើញថា តារាសម្ដែងស្រីវ័យក្មេង Yaya Urassaya និងតារាសម្ដែងប្រុសរូបសង្ហា Nadech Kugimiya ដែលអ្នកទាំងពីរ នៅពេលនេះកំពុងតែមានការ សម្ដែងខ្សែភាពយន្តភាគថ្មីជាមួយគ្នា មានចំណង​ជើង​ថា​ “The Crown Princess”  ដែល​ជា​រាជ​​ទាយាទ​ទី១​ រាជវង្ស​ Harrisort ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​ តារា​សម្ដែង​ស្រី​ជើងចាស់​ Ann Thongprasom នៅឯប្រទេសស្វីស នាពេលថ្មីៗកន្លងមកនេះ។ ហើយខាងក្រោមនេះ គឺជារូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីសកម្មភាពនៅក្នុងការថតសម្ដែងរបស់តារាប្រុសស្រីទាំងពីរដួងនេះ នៅទីនោះ៕  

Jay Park ត្រូវបានអ្នកប្រើប្រាស់បណ្តោញសង្គម ប្រកាន់ជាតិសាសន៍លើរូបគេ បន្ទាប់ពី NBA បង្ហោះរូបមួយសន្លឹក

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:៣៦

សហពន្ធ័បាល់បោះ NBA បានបង្ហោះរូបថតរបស់លោក Jay Park នៅ Quicken Loans Arena ក្នុងទីក្រុង Cleveland ។ កាលពីថ្ងៃទី 14 ខែមិថុនា មានមនុស្សជាង ២,៧០០ បានបញ្ជេញមតិទៅលើរូបថតមួយសន្លឹក របស់តារាប្រុសរូបនេះ។ ភាគច្រើននៃអ្នកបញ្ជេញមតិដែលហាក់ដូចជាមិនបានស្គាល់ K-Pop នឹងបានបង្ហាញអំពីការប្រកាន់ជាតិសាសន៍និងតារាចម្រៀង Rap រូបនេះ។ ដោយពួកគេបានបញ្ជេញមតិជាសួរសំណួរដូចជា "គាត់គឺជាបងប្អូនជីដូនមួយរបស់លោកគីមជុងអ៊ុន? '', "តើនរណាខ្វល់អំពី Kpop?", "តើនរណាជា Kpooop នេះ?"ទន្ទឹមនឹងនេះដែរ មតិមួយចំនួនបានការពារលោក Jay Park ដោយពន្យល់ នឹងបង្ហាញពីភាពជោគជ័យជាច្រើនរបស់គាត់ដែលជាសិល្បករ K-Pop ។លោក Jay Park ជាជនជាតិកូរ៉េ និងតារាចម្រៀង រ៉េប,RnB។ គួររំលឹកផងដែរថា តារារូបនេះជានាយកប្រតិបត្តិ នៃស្លាកយីហោ ហ៊ីបហបឯករាជ្យផ្ទាល់ខ្លួនរបស់គាត់ AOMG ផងដែរ។ អ្នកគាំទ្រម្នាក់បានបញ្ជេញមតិដូចនេះ៕

តារាកូរ៉េល្បីៗកំពូលៗចាត់ទុកខុនដូដ៏ប្រណិតនេះជាផ្ទះរបស់ពួកគេ

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៣:៣៣

តារាកូរ៉េកំពូលៗជាច្រើនបានចាត់ទុកខុនដូ Hanwha Galleria Foret ជាផ្ទះរបស់ពួកគេ។ ខុនដូដ៏ប្រណីតនេះ មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល ជាប់នឹងឧទ្យាន Seoul Forest ដោយមានអគារ 45 ជាន់ចំនួនពីរ។តារាកូរ៉េល្បីៗកំពូលៗជាច្រើនរស់នៅទីនេះដូចជា G-Dragon, Kim Soo Hyun, Lee Soo Man និងសូម្បីតែ Han Ye Seul! ខុនដូនេះអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេ Han River អគារ Namsan Tower និង អគារ Lotte World Tower ដែលទើបត្រូវបានសាងសង់ថ្មី។ខុនដូនេះមានលក្ខណៈប្រណិតយ៉ាងអស្ចារ្យដោយបានជួលស្ថាបត្យករលំដាប់ពិភពលោក ជនជាតិបារាំង លោក Jean Nouvel សម្រាប់ការរចនាផ្ទៃខាងក្នុងនៃខុនដូ។ ខុនដូមានយូនីតសរុបចំនួន 230 យូនីត នៅរវាងអគារទាំងពីរ ហើយូនីតភាគច្រើនមានតម្លៃយ៉ាងហោចណាស់ 1 លានដុល្លារ។ Galleria Foret ពិតជាខុនដូដ៏ប្រណិតមែនទែន ដែលនាំឲ្យលែងងឿងឆ្ងល់ថាហេតុអ្វីបានជាតារាល្បីកំពូលជ្រើសរើសឱ្យទៅរស់នៅទីនោះ៕