trollkhmer news

កម្សាន្ត

John Legend នឹងភរិយា គ្រងសម្លៀកបំពាក់ជាតិរបស់បាលី ជាមួយដំណើរកម្សាន្តនៅលើទឹកដីកោះលើកដំបូង!!!!

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១០:១១

កម្សាន្ត ៖  កាលពីអាទិត្យមុននេះ​ បានឃើញថា តារាចម្រៀងហូលីវូដ លោក John Legend ជាមួយនឹងភរិយាព្រមទាំងកូនរបស់ខ្លួន បានធ្វើដំណើរកម្សាន្តទៅកាន់កោះបាលី ជាវិស្សមកាលដំបូងដែលក្រុមគ្រួសាររបស់លោក មិនធ្លាប់បានធ្វើបែបនេះឡើយពីមុនមក។ ពិតជាមានភាពរ៉ូមែនទិចខ្លាំងណាស់ សម្រាប់គូសាមីភរិយាតារាមួយគូនេះ។ នៅក្នុងវិស្សមកាលដ៏ពិសេសនៅប្រទេសឥណ្ឌូនេសុី ពួកគេត្រូវបានគ្រងនូវសម្លៀកបំពាក់ជាតិបាលីដែលមើលទៅអ្នកទាំងពីរដូចអ្នកជាព្រះអង្គម្ចាស់ នឹងព្រះនាង ព្រមទាំងកូនរបស់ពួកគេផងដែរ។  រូបថតប៉ុន្មានថតរបស់ពួកគេ ត្រូវបានបង្ហោះនៅក្នុង Instagram ដែលគ្រងនូវសម្លៀកបំពាក់ជាតិរបស់បាលី យ៉ាងស្រស់ស្អាតនិងស្រស់សង្ហា នឹងបន្ថែមជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នកទាំងពីរ នៅក្នុងដំណើរកម្សាន្ត មកនៅទឹកដីកោះបាលីដ៏ស្រស់ស្អាតនេះផងដែរ។ ហើយនេះគឺជាវិស្សមកាលដ៏សែនមានន័យសម្រាប់គ្រួសាររបស់គេ ធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ថា មានសុភមង្គល ជាមួយនឹងភាពកក់ក្ដៅខ្លាំង ជាពិសេសគឺជាពេលវេលាដែលគ្រួសារមិនធ្លាប់បានធ្វើកន្លងមក៕

តារាប្រុស Tor Thanabop ប្រកាសបើកInstagram ផ្លូវការមិនប៉ុន្មានថ្ងៃផង ចំនួនfollow កើនដល់ជាង 500ពាន់នាក់

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១៦:៤៣

កម្សាន្ត ៖ ក្រោយពីតារាសម្ដែងប្រុសវ័យក្មេងរូបសង្ហា Tor Thanabop បានធ្វើការប្រកាសបើក IG ដំបូងរបស់ខ្លួន ដើម្បីជាការអនុញ្ញាតឲ្យអ្នកគាំទ្រទាំងអស់របស់តារាប្រុសរូបនេះ អាចទទួលដឹង នឹងតាមដានព័ត៌មាន ក៏ដូចជាដំណឹងរបស់លោក តាមរយៈ Instagram (IG) ផងដែរ។ តារាប្រុស Tor Thanabop បានបង្ហាញពី IG របស់ខ្លួនទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2017 ដែលមានឈ្មោះថា thanapob_lee បន្ទាប់ពីបានអនុវត្តជាផ្លូវការរួចមក។ សម្រាប់ក្រុមអ្នកគាំទ្រ ដើម្បីតាមដានទំព័រនៃសមាជិកផ្សេងៗទៀត។យោងតាមការឲ្យដឹងមកថា បើគិតទៅមិនទាន់បាន1 អាទិត្យស្រួលបួលផង។ រូបភាពតែមួយគត់របស់តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាមានកំនើនអ្នកគាំទ្រជាង500ពាន់នាក់ ក្នុងរយៈពេលត្រឹម 1ថ្ងៃ ជាមួយនឹងសារភ្ជាប់នឹងរូបភាពពីខាងលើរបស់គេ បានសរសេរថា "HELLO! # តទៅនេះ Instagram បានបើករួចហើយ "#TorThanapob"។ ក្នុងនោះដែរ ត្រូវបានគេប្រៀបធៀប សម្រាប់ថ្ងៃនេះ គឺចំនួនអ្នកគាំទ្រតារាប្រុសរូបនេះ អាចច្រើនជាង500ពាន់នាក់ មិនក្រោម16.3k នោះទេ។ លើសពីនេះទៀត រូបគេបានបន្តការ Live នៅក្នុង IG ផ្ទាល់របស់គេទៀតផងដែរ។ហើយនៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2017នេះ តារាប្រុសរូបនេះ នៅតែបន្តបង្ហោះរូបភាពចំនួន 5 សន្លឹកបន្ថែមទៀត សម្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួន ដែលចំនួនអ្នកតាមដានច្រើនជាងរហូត500នាក់ គិតត្រឹមរយៈពេលមិនបានប៉ុន្មាននាទីនេះផង!!!!

តារាK-Pop បុរសទាំង 5 ដែលមានបបូរមាត់ទាក់ទាញ មិនចាញ់តារាស្រីៗនោះទេ!!!!

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១៤:២១

កម្សាន្ត ៖  ប្រិយមិត្តទាំងអស់ប្រាកដបានដឹងរួចមកហើយ ពីភាពល្បីល្បាញរបស់ K-Pop ក៏ដូចជាក្រុមចម្រៀងប្រុសស្រស់ស្អាតនឹងស្រស់សង្ហា ជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រជាច្រើន ជាពិសេសគឺអ្នកគាំទ្រនារីៗតែម្ដង។ ប្រទេសកូរ៉េត្រូវបានស្គាល់ថាជាប្រទេសសម្បូរទៅដោយតួសម្ដែងសង្ហា និងស្រស់ស្អាត ហើយសូម្បីតែតារាសម្ដែងពន្លកថ្មីក៏អាចឆក់យកបេះដូងទស្សនិកជនភ្លាមៗ គ្រាន់តែស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ ជាមួយបបូរមាត់សីុជម្ពូរបស់តារាប្រុសទាំងនោះផងដែរ។ ចង់ដឹងថា តារាប្រុសរូបណាខ្លះ ដែលមានបបូរមាត់ នឹងស្នាមញញឹមទាក់ទាញខ្លាំងនោះ៖1.  BTS V2. EXO Xiumin3. SHINee Jonghyun4. GOT7 Yugyeom5. BIGBANG Seungri

Song Joong Ki បដិសេធព័ត៌មានថា លោកនិងអនាគតភរិយា បានទៅជួបជាមួយឪពុកម្តាយដើម្បីរៀបការ មុនថ្ងៃកំណត់!!!

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១១:៥១

កម្សាន្ត ៖ កំពូលតារាសម្ដែងប្រុសរូបសង្ហាដ៏ល្បី លោក Song Joong Ki ក្រោយពីបានប្រកាសថ្ងៃរៀបការជាមួយនឹងតួឯកស្រីរបស់ខ្លួន កន្លងមក។ ថ្មីៗនេះ តារាប្រុសរូបនេះ បានបដិសេធព័ត៌មានដែលថាលោកនិងអនាគតភរិយា កញ្ញា Song Hye Kyo បានជួបជាមួយឪពុកម្តាយរបស់ពួកគេ។ យោងតាមប្រភពព័ត៌មានរបស់កូរ៉េ បានធ្វើការរាយការណ៍ឲ្យដឹងថា ឪពុកម្តាយរបស់លោក Song Joong Ki នឹងមកទីក្រុងសេអ៊ូល បានធ្វើដំណើរតាំងពី Daejeon ដើម្បីជួបជាមួយ Song Hye Kyo និងម្តាយរបស់នាង នៅក្នុងការប្រជុំអាពាហ៍ពិពាហ៍ផ្លូវការរបស់អ្នកទាំងពីរ។ ហើយនេះជាលើកទីមួយដែលក្រុមគ្រួសារជួបគ្នា ខណៈដែលតារាប្រុសស្រីទាំងពីររូបនេះបានប្រកាសអាពាហ៍ពិពាហ៍របស់ពួកគេ មុនពេលកិច្ចប្រជុំបានមកដល់។ទោះបីយ៉ាងណាមិញ លោក Song Joong Ki ដែលជាតួឯកប្រុសក្នុងរឿងថ្មី " Kingdom" និពន្ធដោយ " Signal" ? របស់Blossom Entertainment បានច្រានចោលនៅក្នុងព័ត៌មាននៃសេចក្ដីរាយការណ៍បានចុះផ្សាយខាងលើនេះ និងបានបញ្ជាក់ថា " ពួកគេនៅតែរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមុនសិន " សម្រាប់អាពាហ៍ពិពាហ៍ខាងមុខនេះ។គួររម្លឹកផងដែរថា លោក Song Joong Ki នឹងកញ្ញា Song Hye Kyo គូស្នេហ៍មួយនេះ នឹងរៀបការនៅថ្ងៃទី 31 ខែតុលា នៅក្នុងឆ្នាំនេះ៕

លោក ម៉ារ៉ា ប៊ុណ្ណា រង​ការ​រិះគន់យ៉ាង​​ខ្លាំង ក្រោយពីចេញ MV «តារាបែកស្លុយ 2017» (មានវីដេអូ)

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១០:៥៥

កម្សាន្ត ៖ ថ្មីៗនេះ​ មានមតិរិះគន់យ៉ាងចាស់ដៃ នូវបទចម្រៀងមួយបទ មានចំណងជើងថា «​តារា​បែក​ស្លុយ​ 2017»​ ជា​បទ​ចម្រៀង​ចម្លង​ពី​ប្រទេស​ថៃ បកស្រាយដោយលោក​ ម៉ា​រ៉ា ប៊ុ​ណ្ណា តារា​សម្តែង និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ (Galaxy) បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ ចំពោះ​ការ​ច្រៀង​បទ​ចម្លង​ពី​ថៃ គឺ​បទ​ « និស្សិត IT បែក​ស្លុយ​»។ ហើយបទ​នេះ​ដែរ រង​ការ​រិះគន់ និង​តិះដៀល​យ៉ាងខ្លាំង​ពី​មហាជន នៅក្នុងបណ្ដាញសង្គមផងដែរ។  នៅក្នុងដែរ ម្ចាស់​ផលិតកម្ម​ Galaxy ​លោក​ ឡេ​ង ណា​វ៉ា​ត្រា​ បាន​ច្រានចោល​ថា​បទ​ចម្រៀង​ «​តារា​បែក​ស្លុយ​ 2017» មិនមែន​ជា​របស់​ផលិតកម្ម​លោក​ទេ​ ទោះបី​លោក​ ម៉ា​រ៉ា ប៊ុ​ណ្ណា​ ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​របស់លោក​ក៏ដោយ។ លោកបន្តថា «​ចម្រៀង​ដែល​ច្រៀង ហើយ​គេ​ជេរ​តិះដៀល​ឡើង​កក្រើក​ហ្វេ​ស​ប៊ុ​ក​នេះ​គឺ​លោក​ ម៉ា​រ៉ា ប៊ុ​ណ្ណា ផលិត​លេង​កម្សាន្ត​នោះ​ទេ »។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា « លោកអត់​យក​បទ​ដែល​គេ​រិះគន់​នោះ​មក​ដាក់​ក្នុង​ផលិតកម្ម​លោកនោះឡើយ បើទោះជាតារាប្រុសរូបនេះ ផលិត​បាន​បទ​ផ្ទាល់ខ្លួន​ច្រើនយ៉ាងណាក៏ដោយ គឺលោកត្រូវតែពិនិត្យមើលមុនដែរ»។ យោងតាមការឲ្យដឹង...!!!មកទាល់ពេលនេះ ចំពោះ​លោក​ ម៉ា​រ៉ា ប៊ុ​ណ្ណា មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ចំពោះ​បទ​ចម្រៀង​របស់​លោក​ ដែល​ត្រូវរង​ការ​រិះគន់​នោះ​បានទេ តែបើទោះជាយ៉ាងណា ខាងផលិតកម្មនៅតែលើកស្ទួយ តារាប្រុសរូបនេះ ដដែល​ទោះ​បីជាពេលនេះ លោកកំពុងរង​ការ​រិះគន់ខ្លាំង ពីបទចម្រៀងថ្មីរបស់លោកក្ដី៕ទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាស្រី Kwan Usa Manee បំពេញនូវបំណងអ្នកម្ដាយខ្លួន ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុបនៅចុងឆ្នាំនេះ !!

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១០:០៩

កម្សាន្ត ៖ ក្រោយពីមានការលេចឭពាក្យចចាមអារ៉ាមទាក់ទងនឹងការមិនពេញចិត្តនូវទំនាក់ទំនងស្នេហារវាងតារាសម្ដែងស្រីជួរមុខ កញ្ញា Kwan Usa Manee ជាមួយនឹងមិត្តប្រុសរបស់នាង លោក Pitchaya ដោយសារអ្នកម្ដាយតារាស្រីរូបនេះ មានការជំទាស់មិនពេញចិត្តនៃក្ដីស្រឡាញ់របស់អ្នកទាំងពីរនោះឡើយ នាពេលកន្លងទៅនេះ។ ដោយឡែក កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៧ម្សិលមិញនេះ ឃើញថាតារាស្រីរូបនេះ ជាមួយនឹងអ្នកម្ដាយរបស់នាង ហាក់ដូចជាអ្នកទាំងពីរបានត្រឡប់មកត្រូវរូវគ្នាហើយយ៉ាងសប្បាយចិត្ត។ នេះបើយោងតាមការបង្ហាញឲ្យឃើញរបស់តារាស្រី Kwan Usa Manee ឲ្យដឹងថា នាងពេលនេះ ក៏កំពុងតែធ្វើដំណើរកម្សាន្តជាមួយនឹងអ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត រួមជាមួយនឹងសេចក្ដីស្រឡាញ់របស់នាង ហើយក៏ជាគោលបំណងអ្នកម្ដាយខ្លួន នៃការដើរកម្សាន្តជាលក្ខណៈឯកជនសម្រាប់នាងផងដែរ។  ពិតជាគួរឲ្យសរសើរ តារាស្រីKwan Usa Manee ពិតមែន។ នាងគឺជាកូនស្រីដ៏ល្អ នឹងកត្តញូដឹងគុណពិតៗ ទោះបីជាមានបញ្ហារវាងគ្រួសារនឹងស្នេហារបស់នាងយ៉ាងណាក៏ដោយ ប៉ុន្តែរូបនាងនៅប្រឹងអត់ទ្រាំគ្រប់យ៉ាងដើម្បីឲ្យតែក្រុមគ្រួសារនាងបានសេចក្ដីសុខ។ ហើយនៅចុងឆ្នាំនេះតារាស្រីរូបនេះ ក៏នឹងមានគំរោងធ្វើដំណើរកម្សាន្តជាមួយគ្រួសារខ្លួនទៅលេងនៅប្រទេសអឺរ៉ុបទៀតផង។ ហើយនេះគឺជាលើកដំបូងសម្រាប់នាងនឹងគ្រួសារខ្លួនពីដំណើរកម្សាន្តនៅលើកនេះដែរ៕

តារាសម្តែងកូរ៉េពន្លកថ្មីចំនួន 10 ដែលអាចឆក់យកបេះដូងអ្នកដោយគ្រាន់តែមើលមួយផ្លេត

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ០០:៣៣

ដោយខ្សែភាពយន្តថ្មីជាច្រើនកំពុងត្រូវបានផលិតឡើង តារាសម្ដែងថ្មីក៏ស្ថិតនៅក្នុងតម្រូវការដើម្បីរក្សាភាពចាប់អារម្មណ៍របស់ទស្សនិកជន។ ប្រទេសកូរ៉េត្រូវបានស្គាល់ថាជាប្រទេសសម្បូរទៅដោយតួសម្ដែងសង្ហា និងស្រស់ស្អាត ហើយសូម្បីតែតារាសម្ដែងពន្លកថ្មីក៏អាចឆក់យកបេះដូងទស្សនិកជនបានដែរ។ ខណៈពួកគេមិនទាន់ជាតារាកំពូលនៅឡើយនោះ ទាំងនេះគឺជាតារាសម្ដែងពន្លកថ្មីមួយចំនួនដែលអាចនឹងលេចធ្លោជាងគេនៅប្រទេសកូរ៉េ៕1 Seo Kang Joon2 Nam Joo Hyuk3 Gong Myeong4 Ahn Hyo Seop5 Jung Hae In6 Jang Dong Yoon7 Yang Se Jong8       Song Kang9 Kim Min Jae10     Lee Seo Won

លេចធ្លាយរឿងអាស្រូវស្នេហាតារាK-Pop សមាជិកAfter School នឹងលោក Kang Nam លួចទាក់ទងគ្នាជាសម្ងាត់!!!

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១១:៤៧

កម្សាន្ត ៖ ធ្លាយរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍!!! រវាងតារាសម្ដែងក៏ដូចជាតារាចម្រៀងប្រុសស្រី ២ដួង K-Pop នាង Uee សមាជិកក្រុុម After School នឹងលោក Kang Nam សមាជិកក្រុម MIB បន្ទាប់ពីមានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហា របស់តារាប្រុសស្រីទាំង២ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េ នាថ្មីៗនេះ ដោយអ្នកទាំងពីរបានសារភាពហើយថា " ទំនាក់ទំនងស្នេហារវាងពួកគេទើបតែចាប់ផ្ដើម " តែប៉ុណ្ណោះ។ដំបូងពត៌មានស្នេហារបស់តារាចម្រៀងស្រីវ័យ 29 ឆ្នាំរូបនេះបានផ្ទុះកក្រើក ស្របពេលដែលនាងធ្វើការច្រានចោល ហើយបានបញ្ជាក់ពីការទាក់ទងនាង និងលោក Kang Nam ឲ្យដឹងថា " រូបនាងហើយនឹងតារាប្រុសវ័យ 30 ឆ្នាំរូបនេះ គ្រាន់តែជាប្អូនបងរួមការងារជិតស្និទ្ធិពីមុននោះទេ "។ ដូច្នេះមានន័យថា អ្នកចាត់ការរបស់ Yeoruem Entertainment ដែលបានឲ្យដឹងមកនេះ កំពុងតែចែករំលែកនូវប្រភពព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងទិសដៅស្រដៀងគ្នាទៅវិញហើយបើបែបនេះ។ទោះជាយ៉ាងណាក៏ដោយអ្នកតាមប្រម៉ាញ់ថតរូបដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េមានឈ្មោះ Dispatch បានបញ្ចេញរូបថតដើម្បីបង្ហាញពីទំនាក់ទំនងរវាងមិត្តភាពរបស់ពួកគេ។ជាមួយនឹងរបាយការណ៍លម្អិតដែលរូបថតនេះត្រូវបានថតនៅថ្ងៃទី 8 ខែកក្កដា ដោយបានឃើញតារាប្រុស Kang Nam និងអ្នកបើកបរបានជូនដំណើរ Uee ទៅកន្លែងស្នាក់នៅរបស់នាងនៅពេលយប់។ ហើយ Kangnam ក៏នៅខាងក្នុងជាមួយគ្នាដែរ។នៅពេលដែលភស្តុតាងត្រូវបានប្រកាស ។ នៅទីបំផុត Yeoruem Entertainment បានធ្វើការស្រាយបំភ្លឺថា " តារាស្រីរូបនេះ និងKang Nam ទើបតែបានចាប់ផ្តើមទំនាក់ទំនងគ្នា " រួចហើយក៏បន្តថា " Uee ក៏កំពុងតែពិចារណាអំពីអារម្មណ៍របស់អ្នកដទៃក៏ដូចជាអ្នកគាំទ្រ នាងមិនចង់ឱ្យបញ្ហាស្នេហាប៉ះពាល់ដល់ការងារសិល្បៈរបស់នាងនោះទេ " ។ ដោយការថតឈុតសម្ដែងកំពុងបន្ត ។ ដូច្នេះហើយទើបបានជាអ្នកចាត់ការរូបនេះ ត្រូវបដិសេធព័ត៌មាននេះពីមុនមក។ ប៉ុន្តែនៅពេលពួកគេបានពិគ្រោះយោបល់ជាមួយភាគីទាំងអស់យ៉ាងហ្មត់ចត់។ បានសម្រេចចិត្តបង្ហាញពីបញ្ហានេះ។ និងអនុញ្ញាតឱ្យអ្នកគាំទ្រទាំងអស់របស់ Uee នឹងKang Nam បានដឹងពីទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរអ្នកកន្លងមកនេះ៕

តារាប្រុសស្រីគូនេះពិតជាផ្អែមល្ហែមណាស់!! Mark Prin ដឹកដៃគូស្នេហ៍ទៅមើលសម្រស់ធម្មជាតិក្នុងព្រៃ នៅលើកោះពណ៌បៃតងមួយ

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៧ ម៉ោង ១០:២៨

កម្សាន្ត ៖ ថ្មីៗនេះ តារាសម្ដែងប្រុសរូបសង្ហា លោក Mark Prin បានដឹកដៃគូស្នេហ៍របស់ខ្លួនដែលជាតារាសម្ដែងស្រី ក្នុងទ្រនំសិល្បៈតែមួយនោះគឺកញ្ញា Kimberly ទៅធ្វើដំណើរកម្សាន្តនៅទីកន្លងធម្មជាតិ ក្នុងព្រៃ នៅតំបន់កោះមួយកន្លែង។ ជាធ្វើការដំណើរលក្ខណៈឯកជន ដើម្បីទទួលបានបទពិសោធន៍ រួមទាំងបានឃើញនូវធម្មជាតិទាំងមូលនៅលើកោះមួយនេះ។ រូបភាពជាច្រើនសន្លឹករបស់គូស្នេហ៍ដ៏ផ្អែមល្ហែមទាំងពីរនេះ បើគិតទៅរូបភាពទាំងអស់គឺដូចជា Album Photos Love របស់អ្នកទាំងពីរទៅហើយ។ បណ្ដុំរូបភាពរបស់ពួកគេ បានបង្ហាញពីទដ្ឋិភាពធម្មជាតិក្នុងព្រៃពណ៌បៃតងដ៌ស្រស់ស្អាត មានប្រភេទសត្វតូចធំជាច្រើនដែលរស់នៅទីនេះ ដោយសារនៅទីនេះគឺប្រៀបដូចជាជំរកកក់ក្ដៅរបស់សព្វសត្វទាំងនោះផងដែរ។ ជាពិសេសគ្រប់សកម្មភាពដើរព្រៃលើកដំបូងរបស់គូស្នេហ៍មួយនេះ អាចកំណត់បានថាគឺជាបេសកម្មនៃដំណើរផ្សងព្រេងមួយដ៏អស្ចារ្យសម្រាប់ពួកគេនៅទីនេះ។ ហើយក៏ដើម្បីជាការចែករំលែកពីសម្រស់ធម្មជាតិក្នុងព្រៃដ៏ខៀវស្រងាត់មួយនេះដល់កាន់អ្នកគាំទ្រទាំងអស់របស់គេទាំងពីរផងដែរ នៅក្នុងការធ្វើដំណើរកម្សាន្ត ដកស្រង់បទសោធន៍ ទាំងអារម្មណ៍ស្រស់ថ្លា ជាមួយនឹងភាពសប្បាយរីករាយ ដែលតារាប្រុសស្រីទាំងពីររូបនេះមិនធ្លាប់បានធ្វើពីមុនមកនោះឡើយ៕