trollkhmer news

កម្សាន្ត

លើកនេះ Gubgib Sumontip មានទំនុកចិត្តយ៉ាងខ្លាំងចំពោះស្វាមី សម្រាប់ការចេញសម្ដែងនៅប្រទេសចិន

ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០០:៤៦

តារាថៃ៖ តារាសម្ដែងស្រីកូនមួយអ្នកនាង Gubgib Sumontip ខណៈពេលដែលនាង នឹងក្រុមគ្រួសាររបស់នាងបានធ្វើការជូនដំណើរ លោក Bie Kpn ដែលត្រូវជាស្វាមីរបស់នាង។ ដែលលោកត្រូវបានធ្វើដំណើរទៅចូលរួមថតសម្ដែងនៅទីក្រុងសៀងហៃ ប្រទេសចិន ជាង៣ខែ សម្រាប់ធ្វើការប្រគុំតន្រ្តីនៅទីនោះ។ នៅក្នុងពេលនោះដែរ អ្នកនាង Gubgib Sumontip បាននិយាយថា បើទោះជាយ៉ាងណា ឥឡូវនេះនាង នឹងកូន ត្រូវបានឃ្លាតឆ្ងាយពីស្វាមីរបស់ខ្លួនក៏ដោយ ប៉ុន្តែក្ដីស្រឡាញ់និងក្ដីនឹករលឹករបស់នាងចំពោះស្វាមីនៅមានជានិច្ច បើទោះបីពេលនេះពួកយើងត្រូវនៅឆ្ងាយពីគ្នាមួយរយៈពេលខ្លី។ អ្នកនាងបានបន្តថា នាងពិតជាមានទំនុកចិត្តយ៉ាងខ្លាំងចំពោះស្វាមីរបស់នាង នៅក្នុងការដំណើរទៅសៀងហៃរយៈពេលជាង ៣ខែនេះ។ ហើយចំពោះរឿងដែលបានលេចលឺថានាងមានការបែកបាក់គ្នានោះ គឺជារឿងចចាមអារ៉ាមតែប៉ុណ្ណោះ៕ 

ល្បីថា! រថយន្តតម្លៃជាង ១៤ម៉ឺនដុល្លារដែលត្រូវបានយកទៅទទួល Rain មកកម្ពុជានៅក្នុងយប់នេះ..

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:៥៦

តារាកូរ៉េ៖ កំពូលតារាចម្រៀង និងជាតារាសម្តែងដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺលោក Rain នឹងមកដល់ប្រទេសកម្ពុជានៅម៉ោង១១យប់នេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រី Smart Mega Concert នៅថ្ងៃទី៣០​ ខែមីនានេះ ដែលរៀបចំឡើងដោយក្រុមហ៊ុនទូរស័ព្ទ Smart។ ក្នុងការអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជានៅយប់នេះ តារាចម្រៀង Rain នឹងត្រូវបានទៅទទួលចេញពីព្រលានយន្តហោះពោធិ៍ចិនតុងអន្តរជាតិ នៅវេលាម៉ោង១១យប់នេះ។ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះគឺ រថយន្តដែលបានត្រៀមរៀបចំនឹងទៅទទួល Rain នៅក្នុងការអញ្ជើញមកដល់របស់លោកមកកាន់ព្រះរាជណាចក្រកម្ពុជាជាលើកដំបូង ត្រូវបានឲ្យដឹងថាជារថយន្តស៊េរីទំនើប Mercedes Benz S350L long wheel base ឆ្នាំ២០១៦មួយគ្រឿង ដែលមានតម្លៃជាង ១៤មឺុនដុល្លារ នឹងអមដំណើរដោយរថយន្តស៊េរីទំនើបៗផ្សេងទៀតផងដែរ៕

កម្រងរឿងតុក្កតាល្បីៗ កាលពីជំនាន់៩០ជាងបានស្គាល់ មាននៅចាំរឿងនេះបានអត់?

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៣:៤០

ឥឡូវនេះមករំលឹកអនុស្សវរីយ៍២០ឆ្នាំជាងរបស់គ្រប់គ្នាវិញម្ដង មានអ្នកណានៅចាំបានខ្លះរឿងតុក្កតាល្បីៗកាល​ពី​​ពេល​ក្មេងៗ ដែល​អ្នក​កើត​ជំនាន់​៩០​ជាង​ កាលនៅ​ពីក្មេង​ៗ​គឺថាឡើងផ្គាប់មុខនៅមុខទូរទស្សន៍តែម្ដង។ សាកស្រមៃលេងមើល...បើយើងគិតទៅដល់ពេលនិងវិញគឺមានរឿងភាគជាច្រើនដែលអ្នកប្រាកដជាធ្លាប់មើលជាក់ជាមិនខាន។ ព្រោះថានៅជំនាន់នោះគឺកំពុងតែល្បីខ្លាំងណាស់ គេចមិនផុតពីក្រសែតភ្នែកបានឡើយជឿជាក់៕តោះ! រំលឹកមើលអនុស្សវរីយ៍របស់គ្រប់គ្នាបន្តិចមើល ថាក្នុងចំណោមរឿងទាំងអស់ចូលចិត្តមើលរឿងមួយណាជាងគេទាំងអស់គ្នា៖រឿងណាចាប៉ូលីនស្រីតូចត្រកូលធ្មប់ដូរ៉េម៉ុនវីរៈនារីទាំង៣ឡាក់គីលុចភាគនិទានឪកាស្ទ័រជូពី នឹងឌូឌូសាំបា នឹងឡឹកវិរៈនារីអែនីម៉ា

ហូលីវូដគ្រោងថតរឿងដើមកំណើតអ្នកក្លាហានសាមូរ៉ៃស្បែកខ្មៅដំបូងគេបង្អស់

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១២:៣៨

Yasuke, ដែលគេជឿថាជាសាម៉ូរ៉ៃដែលមានស្បែកខ្មៅដំបូងគេបង្អស់ គឺនឹងត្រូវបានគេសម្របធ្វើជាខ្សែភាពយន្តមួយទាក់ទងពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់គាត់។ខ្សែភាពយន្ដដែលបានគ្រោងទុកនោះ នឹងត្រូវបានផលិតឡើងដោយលោក Mike De Luca និងលោក Stephen L’Heureuxនៅក្រោមផលិតកម្មLionsgate Entertainment។ សាច់រឿងនោះនឹងបង្ហាញអំពីរឿងរ៉ាវនៃជនសាម៉ូរ៉ៃដំបូងគេដែលមិនមែនជាជនជាតិជប៉ុន ដែលបានបម្រើនៅក្រោមអ្នកគ្រប់គ្រងជប៉ុនឈ្មោះ Oda Nobunagaក្នុងអំឡុងសតវត្សទី ១៤  យោងតាមរបាយការណ៍របស់Deadline។នេះបើយោងតាមប្រវត្តិសាស្រ្ត Yasuke អាចជាជនជាតិមូស្លីមដែលមានប្រភពដើមមកពីប្រទេសម៉ូសំប៊ិក, ព័រទុយហ្គាល់, ប្រទេសអង់ហ្គោឡាឬអេត្យូពី។ក្នុងនាមជាមនុស្សស្បែកខ្មៅដំបូងនៅក្នុងប្រទេសជប៉ុន នេះបណ្តាលឱ្យគាត់បានជួបនូវស្ថានភាពចលាចលនៅគ្រប់ទីកន្លែងដែលគាត់បានទៅ។ ក្នុងនោះក៏មានមនុស្សជាច្រើនស្ញប់ស្ញែងចំពោះវត្តមានរបស់គាត់ផងដែរ ដែលក្នុងនោះរួមទាំងស្ដេចត្រាញ់ Nobunaga ផងដែរ។ Nobunaga ក្រោយមកទទួលយកគាត់ធ្វើជាអ្នកការពាររបស់ទ្រង់ និងទីបំផុតបានក្លាយជាអ្នកចម្បាំងមានតម្លៃបំផុតរបស់ទ្រង់។ខណៈពេលដែលមានពត៌មានតិចតួចណាស់អំពីសាម៉ូរ៉ៃខ្មៅនេះ ផលិតករបាននិយាយថា ពត៌មានគឺគ្រប់គ្រាន់ដែរសម្រាប់ការបង្កើតនូវសាច់រឿងដ៏គួរឲ្យទាក់ទាញនេះ ។ ដោយឥឡូវនេះមិនទាន់មានសេចក្តីលម្អិតអំពីថ្ងៃសម្រាប់ការចាប់ផ្សាយរឿងនេះ ឬក៏តួអង្គសម្តែងឡើយ។

ស្តាប់Putin ច្រៀងបទ Creep នេះហើយដឹងតែរន្ធត់ចិត្តតែម្តង

ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១០:៣២

មានមនុស្សជាច្រើនតែងតែគិតថាលោក Putin ជាមនុស្សចំលែក នឹងចូលចិត្តធ្វើរឿងប្លែកៗ។ ដូចជាពេលដែលគាត់ដោះអាវជិះសេះជាដើម ដែលមើលទៅមិនសមជាមនុស្សដែលមានអំណាចបំផុតម្នាក់លើពិភពលោកឡើយ។ក៏ដូចក្នុងវីដេអូមួយនេះដែលគាត់ឡើងលេងព៉្យាណូ និងច្រៀងបទ Blueberry Hill។ពេលអ្នកបានមើលហើយប្រហែលជាអ្នកគិតថាគ្មានឆ្គងជាងនឹងទៀតទេ តែច្បាស់ណាស់គឺមាន។ នេះគឺជាវីដេអូមួយទៀតដែលបណ្តាញសង្គមបានកាត់ត និងធ្វើការកែច្នៃបន្តិចបន្តួចដែលធ្វើឲ្យអ្នកដែលបានស្តាប់ហើយដឹងតែព្រឺសម្បុរតែម្តង។ 

ឡូយ! ណុប បាយ៉ារិទ្ធ ឥឡូវចេះនិពន្ធបទភ្លេង និងទំនុកច្រៀងខ្លួនឯងថែមទៀតឡើងម៉ាអេម (មានវីដេអូ)

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៦:០៩

តារាខ្មែរ៖ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ទើបតែបានផុសបទចម្រៀងថ្មីមួយសន្លាងមួយបទ របស់តារាចម្រៀងប្រុសរូបសង្ហាមុខក្មេងសម្លេងចាស់ លោក ណុប បាយ៉ារិទ្ធ។ ដោយបទចំរៀងថ្មីនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងដោយលោក ណុប បាយ៉ារិទ្ធផ្ទាល់តែម្តង។ ដែលធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ក៏ដូចជាមានការសរសើរពីអ្នកគាំទ្រលោក ណុប បាយ៉ារិទ្ធជាច្រើនផងដែរ។ ចំពោះបទចម្រៀងថ្មីដំបូងរបស់លោក ណុប បាយ៉ារិទ្ធ មានចំណងជើងថា «ខ្មឺតសន្លប់»៕ចង់ដឹងមានអត្ថន័យយ៉ាងណាខ្លះនោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

កំពូលតារាហូលីវូដ១៥នាក់ដែលមានរាងអេមជាងគេ

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:២៦

នេះជាកម្រងរូបភាពរបស់តារាល្បីៗនៅក្នុងហូលីវូដដែលមានរាងពោរពេញទៅដោយសាច់ដុំស្អាតជាងគេ។  ចំពោះអ្នកដែលចង់បានរាងស្អាតតែខ្វះការលើកទឹកចិត្ត ពេលដែលបានមើលរូបភាពតារាទាំងអស់នេះហើយ ច្បាស់ជាមានកំលាំងចិត្តពេញតែម្តង។ Zac EfronChris HemsworthMichael Jai WhiteDwayne The Rock JohnsonJason StathamIdris ElbaScott AdkinsMark WahlbergKevin HartHugh JackmanChanning TatumJoe ManganielloTony JaaJoe RoganSylvester Stallone

បុរសម្នាក់បានចេញមុខ ទម្លាយប្រាប់រឿងដែលបោកកូនជ្រូកខុសបច្ចេកកាលពីលើកមុន (មានវីដេអូ)

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៣:៥១

កាលពីប៉ុន្មានថ្ងៃមុននេះមានPage មួយបានបង្ហោះវីដេអូឃ្លីប ដោយមានបុរសម្នាក់បានវៃកូនជ្រូកដី ប៉ុន្តែវៃខុសបច្ចេកទេស ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមបាននាំគ្នា Share និងComment រិះគន់យ៉ាងច្រើនគួរឲ្យកត់សំគាល់ មិនតែប៉ុណ្ណោះក៏មានPage មួយចំនួនផងដែរ បានយកវីដេអូរបស់គាត់ទៅ Post ត ឬក៏បានTroll រឿងដែលលោកបានបោកកូនជ្រូកដីខុសបច្ចេកនេះផងដែរ។ឥឡូវនេះស្រាប់តែពេលថ្មីៗនេះ លោកបានបង្ហោះវិដេអូបកស្រាយ ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖ ចេញមុខមកបកស្រាយទាក់ទងនឹងរឿង" post លុយដែលបំបោកកូនជ្រូកបែបភ្លៀវៗថ្ងៃមុន"។ ហើយលោកក៏បាននិយាយ អរគុណយ៉ាងច្រើនផងដែរសំរាប់អ្នកដែលបានចូលមើល អ្នកShare រិះគន់ណែនាំដើម្បីស្ថាបនា ដែលបានធ្វើអោយវីដេអូឃ្លីបមួយនេះបានរហូតទៅដល់ជាង 19 លាននាក់ អ្នកដែលចូលមើល ( 19.7M views )។ ជាពិសេសក៏សូមអរគុណច្រើនសំរាប់អ្នកដែលបានចុច like page របស់លោកមួយនេះផងដែរ៕ តោះ! ស្ដាប់ការបកស្រាយរបស់លោកទាំងអស់គ្នានៅខាងក្រោមនេះ៖

តាមការពិតមូលហេតុ ដែលធ្វើឲ្យសាក់ឡូត្រូវបានគេនិរទេសខ្លួនចេញពីអាមេរិក គឺដោយសារ...

ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១២:២០

​លោក Charlie Chaplin ឬ​សាក់​ឡូ ធ្លាប់ជា​តារា​កំប្លែង​ដ៏​ប៉ិនប្រសព្វ​ខាង​ធ្វើ​ឱ្យគេ​សើច​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កាលពី​សតវត្សរ៍​ទី ២០ ដោយរឿង​របស់គាត់​បាន​និយាយ​អំពី​បញ្ហា​ដូចជា​សង្គ្រាម ភាពក្រីក្រ និង​ការ​ប្រឆាំងនឹង​ពួក​ជ្វី​ហ្វ​។​ ក៏ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​ដែល​គាត់​មិនអាច​ធ្វើឱ្យ​សើច​បាន​គឺ​លោក J. Edgar Hoover​។​ ​នៅពេល​លោក Chaplin បញ្ចេញ​រឿង Modern Times ក្នុង​ឆ្នាំ ១៩៣៩ នាយក FBI គឺ​លោក J. Edgar Hoover ក៏បាន​សន្និដ្ឋាន​បញ្ចប់​មួយ​តែម្ដង​។ គាត់​បាន​ប្រាកដថា លោក Chaplin គឺជា​ជន​កុ​ម្មុនី​ស្ត បើទោះជា​លោក​សាក់​ឡូ​បាន​អះអាងថា គាត់​គ្រាន់តែ​ជា​អ្នកជំរុញ​សន្តិភាព​ក្ដី​។​​​​នៅ​ទីបំផុត​គឺ​ក្នុង​ឆ្នាំ ១៩៥២ លោក Hoover បាន​មើលឃើញ​ឱកាស​ដើម្បី​វាយប្រហារ​សាក់​ឡូ​។​ លោក Hoover បាន​យក​រឿងនេះ​ដើម្បី​ធ្វើជា​បេសកកម្ម​របស់គាត់​ដើម្បី​បញ្ជាក់ថា​លោក Chaplin គឺជា​សត្រូវ​របស់​សហ​រដ្ឋ​អាមេរិក​។ គាត់​និង​ទីភ្នាក់ងារ FBI ដទៃទៀត​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ស៊ើបអង្កេត​លោក Chaplin ដោយ​រៀបចំ​ឯកសារ FBI ដែលមាន​កម្រាស់​ដល់​ទៅ ១.៩០០ ទំព័រ​។​​លោក Chaplin បានកើត​នៅ​ប្រទេស​អង់គ្លេស​ហើយ​មិនដែល​បាន​ក្លាយជា​ប្រជាជន​អាមេរិក​ផ្លូវការ​ឡើយ ដូច្នេះ​ក្នុង​ឆ្នាំ ១៩៥២ គឺ​នៅពេល​លោក​ជិះ​កប៉ាល់​ទៅ​អង់គ្លេស​ដើម្បី​ផ្សព្វផ្សាយ​រឿង​របស់គាត់ សហរដ្ឋអាមេរិក​បាន​លុបចោល​ទិដ្ឋាការ​ចូល​ស្រុក​វិញ ដោយ​រារាំង​គាត់​មិនឱ្យ​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ បើទោះជា​លោក​សាក់​ឡូ​បានរស់នៅ​អាមេរិក​អស់​រយៈពេល ៤០ ឆ្នាំ​។​ ​ប៉ុន្តែ​នៅ​ទីបំផុត​លោក Chaplin ហាក់​បាន​បំបាក់​លោក Hoover វិញ​។ គាត់​បាន​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ក្នុង​ឆ្នាំ ១៩៧២ កន្លែង​ដែល​គាត់​ទទួលបាន​ពានរង្វាន់​កិត្តិយស​អូ​ស្កា និង​ការ​ឈរ​ទះដៃ​អបអរ ១២ នាទី​៕