វីដេអូ! បទ Life Goes On របស់ BTS ដែលទើបតែចេញបាន១ម៉ោង ទទួលបានអ្នកមើលច្រើនបំផុតនៅលើ YouTube
កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS ទើបតែបានបញ្ចេញ Album ថ្មី ដែលជាការ Comeback របស់ពួកគេ ក្នុងនោះមានចំនួន ៨ បទ រួមមាន “Life Goes On ” “Fly To My Room” “Blue & Gray” “Telepathy” “Dis-ease” “Stay” “Skit” និងបទ “Dynamite” ដែលក្នុងនោះ វាត្រូវបានគេដឹងថា សមាជិក BTS គ្រប់គ្នា បានចូលរួមគ្រប់ផ្នែក សម្រាប់ការបង្កើត Album លើកនេះ ទាំងការនិពន្ធបទចម្រៀង និពន្ធទំនុងច្រៀង និងការថតវីដេអូជាដើម។ជាមួយគ្នានេះដែរ បទ “Life Goes On” ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ គឺជាប្រភេទបទ hip-hop ដែលមានលក្ខណៈប្លែកពីគេ ព្រោះនៅក្នុងនោះមានសម្លេងហ្គីតាតិចៗ ដែលលោងលោមដល់អ្នកគាំទ្រ អ្វីដែលកាន់តែពិសេសក្នុងនោះ ក៏មានសារលើកទឹកចិត្តដល់អ្នកស្តាប់ជុំវិញពិភពលោក ដែលកំពុងប្រឈមនឹងកាលៈទេសៈ ដ៏លំបាកនាគ្រានេះថែមទៀត។ខ្ញុំមិនអាចមើលឃើញទីបញ្ចប់ទេ ក៏មិនដឹងថាផ្លូវមួយណា ដែលអាចចាកចេញពីទីដ៏លំបាកនេះដែរ ប៉ុន្តែជើងរបស់ខ្ញុំមិនបានបញ្ឈប់នោះទេ បិទភ្នែករបស់អ្នកមួយភ្លែត ហើយកាន់ដៃរបស់ខ្ញុំ ពួកយើងនឹងបន្តដំណើរទៅរកអនាគតដ៏ស្រស់ស្អាតជាមួយគ្នា។
ស្ងាត់ៗ Kem Hussawee បង្ហើបថា លោកនឹងទៅផ្ទះ Mookda Narinrak ក្នុងពេលឆាប់ៗនេះ
ថៃ៖ បច្ចុប្បន្ននេះរវាងតារាសម្តែង Kem Hussawee និង Mookda Narinrak ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសថែមទាំងផ្គូផ្គង និងជ្រោមជ្រែងបង្កាត់ភ្លើងស្នេហ៍ឲ្យអ្នកទាំងពីរថែមទៀតផង។តួយ៉ាងកាលពីថ្មីៗនេះ តារាប្រុសរូបនេះបានផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានថា នេះគឺលើកទី១ ដែលលោកនឹងអញ្ជើញទៅដល់ផ្ទះរបស់ Mookda នៅឯខេត្ត Ranong ដើម្បីថតកម្មវិធីទូរទស្សន៍មួយ។ ហើយនៅក្នុងកម្មវិធីនោះផងដែរក៏មានវត្តមានរបស់លោកឪពុកម្តាយរបស់ Kem ព្រមទាំង Mookda ផងដែរ។ភ្លាមៗនោះផងដែរ Kem ក៏បានបន្ថែមថា ការពិតទៅអ្នកគាំទ្រជាច្រើនចង់ឲ្យលោក និង Mookda ទៅទីនោះយូរមកហើយ។ ដូច្នេះពេលនេះមានឱកាសបានទៅស្គាល់ផ្ទះរបស់ Mookda និងរួមការងារទៀត ពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងមែនទែន៕
Jaden Smith តួក្នុងរឿង The Karate Kid បាននិយាយពីបទពិសោធន៍ ធ្លាប់ត្រូវប្អូនស្រីធ្វើបាបជាញឹកញាប់
បរទេស៖ Jaden Smith គឺជាតារាសម្តែងវ័យក្មេងខ្ចីដ៏ល្បីម្នាក់ដែល ទទួលបានភាពជោគជ័យមួយរូបក្នុងចំណោមនិង ការកោតសរសើរទូទាំងប្រទេស ទាំងខាងប៉ែកអុឺរ៉ុបរួមទាំងប៉ែកខាងអាសុីផងដែរ ជាពិសេសគឺទស្សនិកជនចាប់ផ្តើមស្គាល់រូបគេ តាមរយៈខ្សែរភាពយន្ត «The Karate Kid» តែម្តង។ជាការពិតណាស់ នៅពីក្រោយកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ តារាប្រុសរូបនេះបានកើតនិង ធំធាត់នៅក្នុងគ្រួសារដែលមានសេរីភាពនិង មិនមានភាពតឹងតែង ហើយរូបគេក៏តែងតែចំណាយពេលវេលាច្រើនជាមួយនឹងប្អូនស្រី Willow Smith មិនថាទៅណាមកណា គឺតែងតែមានបងប្រុសដើរតាមថែរក្សាប្អូនស្រីជានិច្ច ប៉ុន្តែទោះបីជា Jaden Smith ស្រលាញ់ប្អូនស្រីយ៉ាងណាក្តី ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យរូបគេ ចង់រំលឹកឡើងប្រាប់ថាក្នុងនាមជាបងប្រុសគេគឺពិតជាមិនស្រួលដូចការគិតឡើយ។ដោយឡែក តារាប្រុសរូបនេះធ្លាប់បាននិយាយថា រូបគេធ្លាប់ត្រូវបានប្អូនស្រីធ្វើបាបដោយវាយតប់នៅផ្ទះ ពេលនោះដែល Jaden Smith មានអាយុ១១ឆ្នាំ ស្របពេលដែល Willow Smith មានអាយុត្រឹមតែ ៩ឆ្នាំប៉ុណ្ណោះ អ្វីដែលគួរឲ្យសរសើរនោះគឺ តារាម្នាក់នេះមិនបានតបត ទៅប្អូនស្រីវិញឡើយ ស្ទើរតែគ្រប់ពេលរូបគេតែងតែឲ្យប្អូនស្រីឈ្នះជានិច្ច ដោយសារគិតថាខ្លួនជាបងប្រុសម្នាក់ ដែលមានទំនួលខុសត្រូវ និង តួនាទីជាអាណាព្យាបាលប្អូនផងដែរ។ក្នុងនោះដែរ ហ្វេនៗជាច្រើនបាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលបំពេញតួនាទីបានយ៉ាងល្អ ដោយបាននៅក្បែរ មើលថែប្អូនស្រីនិង មិនប្រើប្រាស់អំពើហឹង្សាទៅកាន់ប្អូនស្រីវិញឡើយ ទោះបីស្ថានការណ៍ប្រែទៅជាល្អក់កករយ៉ាងណាក្តី៕
វីដេអូ! ក្រុម aespa បានបំបែកឯកទគ្គកម្មសម្រាប់ MV ចម្រៀងដំបូងដែលត្រូវបានគេមើលច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង
ក្រុមចម្រៀងថ្មីរបស់ផលិតកម្ម SM គឺ aespa បានបំបែកកំណត់ត្រាអស្ចារ្យមួយឲ្យខ្លួនឯង តាមរយៈបទថ្មីដំបូង។វីដេអូបទចម្រៀងដែលមានចំណងជើងថា «Black Mamba» បានក្លាយជា វីដេអូបទចម្រៀង Debut ដែលមានអ្នកចូលមើលច្រើនជាងគេដល់ទៅ ២១,១លានដង ក្នុងរយៈពេលត្រឹម ២៤ម៉ោងដំបូងប៉ុណ្ណោះ ដោយបានបំបែកកំណត់ត្រារបស់បទ «Dalla Dalla» របស់ ITZY ដែលមានអ្នកចូលមើល ១៧,១លានដងនៅ ២៤ម៉ោងដូចគ្នា។ដូចនេះ aespa បានក្លាយជាក្រុមនារីដំបូងដែលបានសាងប្រវត្តិសាស្ត្រមួយនេះសម្រាប់ផលិតកម្ម SM ក៏ដូចជាក្លាយជាក្រុមនារីថ្មីសន្លាងហក់ចាប់តំណែងកំពូលនេះបានដោយងាយ (គិតត្រឹមឆ្នាំ ២០២០)៕
អ្នកលេងអ៊ីនធឺណេតនិយាយពី TWICE និង BLACKPINK គឺជាក្រុមតារាចម្រៀងដែលមានឈ្មោះក្នុងបញ្ជីភ្លាមៗ នៅពេលដែលពួកគេបានបង្ហាញខ្លួនលើកដំបូង
កូរ៉េខាងត្បូង ៖ ថ្មីៗនេះអ្នកនិយមលេងអ៊ីនធើណែត កំពុងជជែកនៅក្នុងបណ្តាញសង្គមអ៊ីនធើណែត អំពីក្រុមតារាចម្រៀងពីរក្រុមគឺ TWICE និង BLACKPINK ពីរបៀបដែលក្រុមទាំងពីរនេះ ទទួលបានជោគជ័យយ៉ាងមិនគួឲ្យជឿ ចាប់តាំងពីពួកគេ Debut។ជាមួយគ្នានេះដែរ ផលិតកម្ម SM Entertainment ទើបតែបាន Debut ក្រុមតារាចម្រៀងស្រីថ្មី គឺក្រុម aespa ទើបធ្វើឲ្យមានការប្រៀបធៀបគ្នារវាង ក្រុមទាំង៣ ទោះជាយ៉ាងណាអ្នកលេងអ៊ីនធើណែតភាគច្រើន បានលើកឡើង និងយល់ស្របថាក្រុម TWICE និង BLACKPINK គឺពិតជាទទួលបានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស នៅពេលដែលពួកគេបានបង្ហាញខ្លួន។ស្របគ្នានេះ អ្នកនិយមលេងអ៊ីនធើណែត ក៏បាននិយាយថា TWICE និង BLACKPINK អាចនឹងជាប់ឈ្នោះក្នុងបញ្ជី ក្រុមដែលមានទេពកោសល្យពិសេស និងបង្កើតកំណត់ត្រាយ៉ាងឆាប់រហ័ស ក្រោយការបង្ហាញខ្លួនរបស់ពួកគេទៀតផង។ បទដំបូងរបស់ BLACKPINK គឺបទ Whistle និងបទ Boombayah ទទួលបានការចាប់អារម្មណ៍ភ្លាមៗ នៅពេលដែលបទទាំងពីរនេះ ត្រូវបានចេញផ្សាយ ខណៈពេលដែល TWICE បានពង្រឹងឈ្មោះក្រុមរបស់ខ្លួន ក្នុងនាមជាក្រុម K-pop នារីថ្មី ដែលមានប្រជាប្រិយបំផុត ជាមួយនឹងបទ Cheer Up។ខាងក្រោមនេះជាមតិមួយចំនួនរបស់អ្នកនិយមលេងអ៊ីនធើណែត ៖ «TWICE និង BLACKPINK គឺជាក្រុម ដែលមានឈ្មោះក្នុងបញ្ជី ចាប់តាំងពីពួកគេ បានបង្ហាញខ្លួនលើកដំបូងមកម្លេះ ដូច្នេះក្រុម aespa មិនអាចប្រៀបធៀបនិងពួកគេបានទេ»។«ពិតហើយ BLACKPINK មានប្រជាប្រិយភាព ចាប់តាំងពីការចេញផ្សាយ បទចម្រៀងដំបូងរបស់ពួកគេមកម្លេះ»។«ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញ Nayeon សមាជិកក្រុម TWICE នាងពិតជាស្រស់ស្អាតខ្លាំងណាស់»។«បទចំរៀងដំបូងរបស់ក្រុម BLACKPINK គឺបទ Whistle និង Boombayah គឺនៅតែជាបទដ៏អស្ចារ្យ»។«សមាជិកទាំងអស់របស់ក្រុម TWICE ពិតជាស្រស់ស្អាតណាស់»។«BLACKPINK ពិតជាស្អាតខ្លាំងណាស់ នៅពេលពួកគេបង្ហាញខ្លួនលើកដំបូង»។«ខ្ញុំគិតថារូបថតការបង្ហាញខ្លួនលើកដំបូងរបស់ TWICE គឺមានលក្ខណៈប្លែក ហើយពួកគេមើលទៅពិតជាស្អាតស្រស់ណាស់»។«មែនហើយ ខ្ញុំមិនអាចបំភ្លេច ការបង្ហាញខ្លួនលើកដំបូងរបស់ TWICE បានទេ»។«ខ្ញុំគិតថាក្រុម BLACKPINK ស្ថិតនៅចំណុចកំពូលនៃក្រុមតារាចម្រៀងស្រី»។«ខ្ញុំគិតថាផលិតកម្ម YG ពិតជាពូកែរកសិល្បករល្អៗណាស់»។«ខ្ញុំពិតជាចូលចិត្តការបង្ហាញខ្លួន លើកដំបូងរបស់ TWICE និង BLACKPINK ណាស់»។
ដោយសារមានម្ដាយជាតារាល្បី Lee Yu Bi ត្រូវបានគេធ្វើបាបនៅសាលាកាលពីក្មេង
កូរ៉េខាងត្បូង ៖ ជាក់ស្ដែងនៅក្នុងកម្មវិធី Music Odyssey របស់ Shin Hye Sung នៃស្ថានីយ៍ទូរទស្សន៍ SBS វត្តមានរបស់តារាស្រី Lee Yu Bi បានធ្វើឲ្យបណ្ដាប្រិយមិត្តភ្ញាក់ផ្អើលមិនតិចទេ ពេលតារាស្រីរូបនេះនិយាយដល់ប្រវត្តិនៅរៀនរបស់នាង។ ជាការពិតណាស់ កំឡុងពេលសន្ទនាគ្នាលោក Shin Hye Sung បានសួរទៅកាន់ Lee Yu Bi ថា តើនាងជាសិស្សប្រភេទណាពេលរៀននៅ Sunhwa Arts High School ? ទន្ទឹមនឹងនេះដែរ តារាសម្ដែងរូបនេះ បានឆ្លើយនឹងសំណួរនេះថា នាងកាលនោះគឺជាសិស្សគំរូម្នាក់។Lee Yu Bi ៖ ខ្ញុំជាសិស្សគំរូម្នាក់ដែលខិតខំរៀនសូត្រ ហើយពូកែលេង និងញ៉ាំ។ និយាយតាមត្រង់ចុះ ខ្ញុំធ្វើបានល្អទាំងអស់នៅក្នុងសាលា។ ខ្ញុំពិតជាខំប្រឹងប្រែងសិក្សាណាស់។ លើសពីនេះទៅទៀត តារាស្រីរូបនេះធ្វើឲ្យគ្រប់គ្នាភាំងមិនតិចទេ ពេលនាងសារភាពថា នាងធ្លាប់ត្រូវបានគេធ្វើបាប មិត្តភក្តិមិនសូវចូលចិត្តនាង ព្រោះតែភាពល្បីល្បាញរបស់គ្រួសារនាង។ ខ្ញុំធ្លាប់ត្រូវគេសម្លុតដាក់។ ប៉ុន្ដែវាមិនមែនជារឿងដែលត្រូវនិយាយពីវាទេ។ គ្រប់យ៉ាងគឺកើតឡើងដោយសារតែម៉ាក់របស់ខ្ញុំជា Kyeon Mi Ri ទាំងអស់ ព្រោះតែម៉ាក់ខ្ញុំជាតារា ទើបមិត្តភក្តិច្រណែន និងមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំមានគ្រួសារជាអ្នកសិល្បៈ។ មានពាក្យចចាមអារ៉ាមជាច្រើន វាស្ដាប់ទៅដូចជាកំប្លែងពេកហើយ។ស្របនឹងនេះដែរ Lee Yu Bi បានបន្ថែមទៀតថា នាងត្រូវចំណាយពេលនៅតែម្នាក់ឯង ប៉ុន្ដែវាមិនមែនជារឿងសោកសៅទេសម្រាប់នាង ព្រោះនាងមានពេលវេលាផ្ទាល់ខ្លួនច្រើន អាចធ្វើអ្វីៗបានងាយស្រួល។ វាអាចនឹងជាការចាប់ផ្ដើមមិនសូវល្អ តែសំណាងណាស់ ពេលនេះតារាស្រីរូបនេះ បានទទួលការស្រលាញ់គាំទ្រច្រើនមិនអន់ទេ៕
ស្អាតម៉្លេះ! Seulgi បង្អូតសម្រស់ នារដូវស្លឹកឈើជ្រុះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនធម្មតា ជាមួយរូបភាពស្អាតៗទាំងនោះរបស់នាង
កូរ៉េខាងត្បូង ៖ កាលពីនៅថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់ Seulgi សមាជិកក្រុម Red Velvet ត្រូវបានបង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដោយសរសេរភ្ជាប់ថា “Seulgi (2020.11, Digital)” ធ្វើឲ្យបណ្ដាហ្វេនៗ ភ្ញាក់ផ្អើលមិនធម្មតា ជាមួយរូបភាពស្អាតៗទាំងនោះរបស់នាង។ជាក់ស្ដែងតាមរយៈរូបភាពទាំងនោះ គឺជារូបថតដំណើរកំសាន្តរបស់តារាស្រី Seulgi នារដូវស្លឹកឈើជ្រុះដ៏សែនរីករាយ។ ជាមួយគ្នានេះដែរ រូបភាពរបស់តារាស្រីរូបនេះ បានបញ្ជាក់ពីទឹកមុខស្រស់ស្រាយ ស្នាមញញឹមមានមន្ដស្នេហ៍ទាក់ទាញរបស់នាង ជាពិសេសស្ដាយ៏ថតរបស់នាង មើលទៅនាងគឺពិតលេចធ្លោខ្លាំងណាស់ ជាមួយធម្មជាតិពណ៌លឿងទុំ នារដូវដ៏ស្រស់ត្រកាលមួយនេះ។ក្រោយពីបានឃើញរូបភាពទាំងនោះហើយ ហ្វេនៗនាំគ្នាចែករំលែករូបភាពនោះជាហូហែ ព្រមទាំងបញ្ចេញមតិផ្សេងៗគ្នាថា ៖ រូបថតទាំងនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់។ រូបទាំងនោះ មើលទៅដូចជារូបភាពរបស់ទស្សនាវដ្តី។ Seulgi មើលទៅស្រស់ស្អាតណាស់ក្នុងចំណោមពួកគេ (Red Velvet)។ មិនដែលគិតថា Seulgi នឹងស្អាតដូចនេះទេ ប៉ុន្ដែនៅពេលនាងនៅតែម្នាក់ឯង សម្រស់របស់នាងលេចធ្លោទាក់ភ្នែកតែម្ដង។
ជួបជាមួយ រ៉ូហ្សា និង ខៃ ម្តងទៀតក្នុងស្នាដៃដ៏ថ្មីសន្លាងមួយ មានចំណងជើងថា "ស្នេហ៍ឆ្លងវេលា"
តើទស្សនិកជនទាំងអស់គ្នាមិនទាន់ភ្លេចតារាសម្តែងវ័យក្មេង ២រូប នោះគឺកញ្ញា រ៉ូហ្សា និងលោក ខៃ ដែលជាតួអង្គឯកក្នុងរឿងភាគបុរាណខ្មែរ "ទេពធីតាព្កុលមាស" មែន ឬទេ?ដោយសារតែទេពកោសល្យ សមត្ថភាពក្នុងការសម្តែង និងរូបសម្រស់ស្រស់សោភា អ្នកទាំងពីរពិតជាបានឆក់យកនូវបេះដូង ការគាំទ្រជាច្រើនពីទស្សនិកជន ថែមទាំងដល់ថ្នាក់មានអ្នកគាំទ្របានសំណូមពរចង់ឃើញអ្នកទាំងពីរចាប់ដៃគូជាមួយគ្នាម្តងទៀតជាច្រើនតាមរយៈបណ្តាញសង្គមថែមទៀតផង។ នៅពេលនេះ ពេលវេលាបានមកដល់ហើយ តួឯកប្រុសស្រីនៃរឿងភាគបុរាណខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំ២០២០នេះ នឹងត្រលប់មកវិញជាមួយវណ្ណកម្មថ្មីមួយ ដែលផលិតឡើងក្រោមស្ថានីយទូរទស្សន៍ MyTV ដែលជាភាពយន្តខ្នាតខ្លីមានចំណងជើងថា "ស្នេហ៍ឆ្លងវេលា" ដែលភាពយន្តមួយនេះ និយាយពីសម័យកាលថ្មី អ្វីដែលពិសេសនោះ គឺមានអាថ៌កំបាំងជាច្រើន ដោយធ្វើឱ្យអ្នកទស្សនាមិនអាចទាយពីសាច់រឿងត្រូវជាមុននោះទេ ដោយផលិតករនៃស្នាដៃមួយនេះ នោះគឺលោក គឹមអាន សុផាស័ក្ត សូមធ្វើការបង្ហើបត្រឹមតែប៉ុណ្ណឹងសិន។សូមរង់ចាំទស្សនានៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង 8 យប់នេះ និងថ្ងៃស្អែកនៅ MyTV វេលាម៉ោង 9:30 ព្រឹក។អត្ថបទ៖ លីន រតនា
លង់ហើយ? អាងរាងGoal តារាសម្ដែងស្រី Pimprapa លេងមួយទំហឹងហ្មងលើកនេះ
ថៃ៖ តារាសម្ដែងស្រី Pimprapa គឺជាតារាស្រីមួយរូប ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចង្កោមសិល្បៈថៃ ដោយសារតែនាងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង ពិសេសតាំងពីបង្ហាញខ្លួនក្នុងសិល្បៈមក តារាស្រីរូបនេះ តែងត្រូវបានមហាជន ក៏ដូចជាហ្វេនៗពេញចិត្តទៅលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តាំងពីក្បាលដល់ចុងជើងផ្ទាល់តែម្ដង។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Pimprapa ទើបតែបានបញ្ចេញរូបភាពជាច្រើនសន្លឹកនៅលើគណនី IG ដែលបានបង្ហាញពីការតែងខ្លួនយ៉ាងទាក់ទាញ ហ្វេនៗពោលពាក្យសរសើរគ្រប់គ្នាផងដែរ។ដោយក្នុងនោះ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ បានស្លៀកឈុតពណ៌ខៀវ ចំហរល្វែងខ្នង និងឆែកចេញសាច់ភ្លៅដ៏សខ្ចីយ៉ាងស៊ិចស៊ី ឈរបង្អួតរាងលើជណ្ដើរដោយភាពជឿជាក់ និងបង្ហាញទឹកមុខមានមន្តស្នេហ៍មិនធម្មតា មើលទៅរូបភាពទាំងនោះពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចស្រលាញ់ដែរ បើគ្រប់ប្លង់ គ្រប់រូបរបស់ Pimprapa ថតចេញមកស្អាតៗបែបនេះ៕