trollkhmer news

កម្សាន្ត

ទំព័រហ្វេសប៊ុក ត្រូលខ្មែរ ( Troll Khmer ) ចេញគេហទំព័រជាផ្លូវការហើយ!

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:០២

ក្រុមការងារ ត្រូលខ្មែរ ( Troll Khmer ) បានចេញគេហទំព័ររបស់ខ្លួនជាផ្លូវការហើយដែលវាផ្នែកមួយក្នុងការផ្តល់ជូនលើសពីសេវាកម្សាន្តនៅក្នុងហ្វេសប៊ុករួមមាន ពត៌មានទាន់ហេតុការណ៍ជុំវិញពិភពលោក ពត៌មានកីឡា ជីវិត សង្គម បច្ចេកវិទ្យានិងចំណេះដឹងទូទៅផ្សេងៗទៀតសំរាប់ផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាជារៀងរាល់ថ្ងៃ។ គេហទំព័រដែលបង្កើតឡើងដោយក្រុមការងារ ត្រូលខ្មែរ នោះគឺគេហទំព័រដែលបងប្អូនកំពុងតែចូលមើលនឹងទស្សនានេះហើយគឺ WWW.TODAYKH.COM  ។ ទំព័រហ្វេសប៊ុក ត្រូលខ្មែរ ( Troll Khmer ) ត្រូវបានអ្នកនិយមលេងហ្វេសប៊ុកទទួលស្គាល់ជាផេកត្រូលដែលបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលធ្លាប់តែបំរើអារម្មណ៍នៅសំណើចផ្សេងៗ និងមិនត្រឹមតែប៉ុណ្ណោះទេទំព័រ ត្រូលខ្មែរ បានជួយផ្សព្វផ្សាយដំណឹងផ្សេងដូចជា ពត៌មានសង្គមផ្សេង ដំណឹងបាត់របស់ផ្សេងជូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដូចនេះហើយបានជាផេក ត្រូលខ្មែរ សំរេចបង្កើតគេហទំព័រwww.todaykh.com នេះឡើងដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយជាងមុនទៀតថែមទាំងនាំអោយផេក ត្រូលខ្មែរ ជាផេកត្រូលទី១នៅកម្ពុជាដែលមានគេហទំព័រផ្ទាល់ខ្លួន ដោយមានអត្ថបទផ្សាយជាខេមរៈភាសា ហើយអត្ថបទនិមួយគឺយកមក ស្រាវជ្រាវ ប្រែសំរួលនិងនិពន្ធដោយក្រុមការងារ ត្រូលខ្មែរ ផ្ទាល់តែម្តង។សរុបសេចក្តីមកយើងខ្ញុំជាម្ចាស់ផេក ត្រូលខ្មែរ ( Troll Khmer ) សូមអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមិនថានៅក្នុងប្រទេស និងក្រៅប្រទេសដែលតែងតែគាំទ្រផេករបស់យើងខ្ញុំរហូតមក ហើយយើងខ្ញុំសង្ឃឹមថាបងប្អូនគ្រប់គ្នាំនៅតែបន្តគាំទ្រយើងខ្ញុំតទៅទៀត។ ចុងបញ្ចប់សូមជូនពរដល់ប្រជាពរលដ្ឋកម្ពុជានៅឆ្នាំថ្មី២០១៦ខាងមុខនេះសូមជូនពរអោយជួបតែសេចក្តីសុខ និងទទួលទានមានបានគ្រប់ៗគ្នា។ សូមអរគុណ!!!

តារាភាពយន្ត១៥រូបដែលបានរងរបួសពេលថតខ្សែភាពយន្ត

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១២:៣៩

នៅពេលថតខ្សែភាពយន្តធំៗតារាមួយចំនួនគេបានប្រើតួជំនួសដើម្បីសំដែងក្រែងមានហេតុការណ៍អាក្រក់អ្វីកើតឡើងតាមឈុតនិមួយៗ ប៉ុន្តែមានតារាខ្លះមិនបានប្រតួសំដែងជំនួសដោយសំដែងផ្ទាល់ដោយខ្លួនឯងទើបធ្វើអោយមានការរងរបួសធ្ងន់និងស្រាល។ ហើយតារាទាំង១៥ខាងក្រោមនេះគឺបានរងរបួសក្នុងពេលសំដែង ៖ ១ លោក Robert Downey Jr. បានរងរបួសពេលថតឈុតវ៉ៃគ្នាក្នុងរឿង Sherlock Holmes។ គាត់ត្រូវបានផ្តួលទៅនឹងដីដោយចៃដន្យហើយបានធ្វើអោយគាត់សន្លប់និងហូរឈាមតាមមាត់ បណ្តាលអោយមាត់គាត់រយះដេរ៥ថ្នេរ។  ២ លោក Martin Sheen ប៊ិះនឹងស្លាប់ក្នុងពេលថតរឿង Apocalypse Now ដោយសារតែជំងឺគាំងបេះដូង។  ៣ លោក Gerard Butler ជិតស្លាប់នៅក្នុងរលកធំខណៈពេលថតរឿង Chasing Mavericks ។  ៤ លោក Brad Pitt បានរបួសសរសៃកែងជើងក្នុងពេលលេងរឿង Achilles Troy ។៥ តារាស្រី Halle Berry រងរបួសដោយក្បាលរបស់នាងបានប៉ះទង្គិចជាមួយនិងជន្ទល់សំរាប់បញ្ចាំងពន្លឺនៅពេលដែលថតរឿង Catwoman ក្នុងឆ្នាំ 2004 ។៦ លោក Russell Crowe ប្រឹងប្រែងវឹកហាត់យ៉ាងខ្លាំងដើម្បីថតរឿង Cinderella Man អោយដូចអ្នកប្រដាល់លោក Jim Braddock ហើយគាត់ត្រូវបានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរ។ ៧ លោក Sylvester Stallone ក្នុងពេលថតរឿង Expendables បានរងនូវការប៉ះទង្គិចក្បាលយ៉ាងខ្លាំងក្នុងពេលប្រយុទ្ធជាមួយលោក Steve Austin ។ ៨ លោក Leonardo DiCaprio បានរងរបួសនៅពេលដែលោកថតសកម្មភាពដោយយកដៃរបស់គាត់ទះតុមួយទំហឹងយ៉ាងខ្លាំងដែលអ្នករាល់គ្នាគិតថាជាការសម្តែងតែតាមពិតទៅគឺគាត់បានរងរបួសពិតមែនក្នុងរឿង  Django Unchained ។៩ លោក Joseph Gordon-Levitt   បានត្រូវដេរ៣១ថ្នេរដែលត្រូវការធ្លាក់ចូលទៅក្នុងឡានតាក់ស៊ីមួយក្នុងពេលការថតរឿង Premium Rush ។ ១០ លោក Jackie Chan ត្រូវបានរងរបួសហូរឈាមចេញតាមត្រជៀកនៅពេលដែលថតរឿងឈុតលោតហក់លើជញ្ជាំងហើយគាត់បានធ្លាក់ចុះមកក្រោមដីរបួសយ៉ាងដំណំនៅក្នុងរឿង Armour of God ។ ១១ លោក Orlando Bloom បានធ្លាក់ពីលើសេះបណ្តាលអោយបាក់ឆ្អឹងជំនីពេលដែលថតរឿង Lord of The Ring ។ ១២ លោក Christoph Waltz បានភ្លាត់ឆ្អឹងត្រគាកនៅពេលដែលគាត់កំពុងវឹកហាត់ជិះសេះក្នុងរឿង Django Unchained ។ ១៣ លោក Daniel Craig បានរងរបួសម្រាមដៃនៅពេលដែលលោកថតរឿង Quantum of Solace ។១៤ លោក Kellan Lutz បានរងរបួសមុតកំបិទចំដើមទ្រូងពេលដែលកំពុងថតរឿងប្រភេទបាញ់ប្រហារ Deathgames ។ ១៥ លោក Ben Stiller បានរងរបួសបន្តិបន្តួចដោយសារតែសត្វ ferret ខាំនៅក្នុងរឿង Along Came Polly ។ ដោយ Justin 

វិធីបកសំបកដំឡូងបារាំងយ៉ាងងាយៗ ( មានវីឌីអូ )

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៤:១៩

លោកអ្នកប្រាកដជាពិបាកណាស់ក្នុងការបកសំបកដំឡូងបារាំងដើម្បីយកទៅបរិភោគ។ ឥលូវនេះមិនពិបាកទៀតឡើយដោយលោកអ្នកចំណាយពេលត្រឹមតែ៣នាទីមើលវិឌីអូខាងក្រោមពីវិធីបកសំបកដំឡូងបារាំងយ៉ាងងាយៗបំផុត៖ដោយ​ សិទ្ធា

Apple និង Erricson បញ្ចប់​ការប្តឹងផ្តល់រឿងប៉ាតង់ LTE

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:០៦

បណ្តឹង​តុលាការ​ដែល​មាន​រយៈពេល​ពេញ​១ ឆ្នាំ​រវាង​ក្រុមហ៊ុន Ericsson និង​ក្រុមហ៊ុន Apple ជុំវិញ​បញ្ហា​សិទ្ធិ​ប៉ាតង់ LTE ត្រូវ​បាន​បញ្ចប់​ដោយ​នីតិ​វី​ធី​របស់​តុលាការ ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ប៉ាតង់​ពិភពលោក ទោះបីជា​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ទៀត​នៅ​តែ​រក្សា​អាថ៌​កំបាំង​ក្តី ។ កិច្ចសន្យា​លើ​ប៉ាតង់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ពិភពលោក​សម្រាប់​ទូរស័ព្ទ GSM, ប្រព័ន្ធ​ទូរគមនាគមន៍​ទូរស័ព្ទ​ចក្កវាឡ និង​ប្រព័ន្ធ​វិវឌ្ឍន៍​ស្តង់ដា​រយៈពេល​វែង LTE ព្រមទាំង​សិទ្ធិ​ប៉ាតង់​ផ្សេង​ទៀត ដែល​មិន​បាន​បញ្ជាក់ ។ កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​រហូត​ដល់ ៧​ឆ្នាំ និង​រួម​បញ្ចូល​ការ​ទូទាត់​បង់​លើក​ដំបូង​ពី​ក្រុមហ៊ុន Apple ។ ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទាក់ទង​របស់​ប្រទេស​ស៊ុ​យ​អែ​ត Ericsson ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​១៨៧៦ ពោល​គឺ​មាន​រយៈពេល​១៣៩​ឆ្នាំ​ហើយ ។ បុគ្គលិក​របស់​ក្រុមហ៊ុន​មាន​ចំនួន ១១៨,០៥៥ ក្នុង​ឆ្នាំ​២០១៤ រីឯ​ប្រាក់​ចំណេញ​វិញ ១១,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល ។ ក្រុមហ៊ុន Apple ក៏​ធ្លាប់​មាន​ជម្លោះ​បណ្តឹង​តុលាការ​ជាមួយនឹង​ក្រុមហ៊ុន​សាំ​សុ​៊​ង​ដែរ ដែល​បាន​អូស​បន្លាយពេល​ជា​ច្រើន​ឆ្នាំ​ជុំវិញ​ការ​ចម្លង ម៉ូ​ដ​ទូរស័ព្ទ ។ កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​សាំ​សុ​៊​ង​បាន​បង់​ជាង​៥០០​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន Apple  ៕ប្រភព Everyday

ការស្វែងរកផ្លូវដោយ Offline មាននៅក្នុង Google Maps របស់ iOS ហើយ

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៤:៥១

Google កំពុង​នាំ​យក​នូវ​មុខ​ងារ​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​សម្រាប់​ iOS​Google បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ពួក​គេ​បាន​ចាប់​ផ្ដើម​បន្ថែម​ការ​ផ្គត់ផ្គង់​ទៅ​លើ​ Offline navigatio របស់​ iOS ។ ការ Update នេះ​ក៏​បាន​បន្ថែម​នូវ​មុខ​ងារ​ដើម្បី​មើល​តម្លៃ​ប្រេង​សាំង​ និង​ពេល​ដែល​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​មាន​ភាព​រវល់ ​។ពេល Google Maps បាន​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​ផ្នែក​ៗ​នៃ​ផែនទី​ដោយ​ Offline ក្នុង​ពេល​កន្លង​ផុត​ទៅ​នេះ​ ការ Update ចុង​ក្រោយ​បំផុត​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​ស្វែង​រក​ទីតាំង​ណា​មួយ​ ទទួល​យក​ទិស​ដៅ​ និង​មើល​ពត៌មាន​ដូច​ជា​ម៉ោង​ដំណើរ​ការ​ និង​វិធី​ទំនាក់​ទំនង​របស់​ភោជនីយដ្ឋាន​និង​ពាណិជ្ជ​កម្ម​ផ្សេងៗ ។អ្នក​បញ្ចេញ​មតិ​របស់​ Google ម្នាក់​បាន​ប្រាប់​ទៅ​កាន់​ Mashable ថា​ មុខ​ងារ​ដែល​ត្រូវ​បាន​សើច​ចំអក​ជា​លើក​ដំបូង​ក្នុង​អង្គ​ប្រជុំ​ Google’s I/O developer កាល​ពី​ខែ​ឧសភា​ហើយ​បាន​ដាក់​អោយ​ Android ប្រើ​ប្រាស់​កាល​ពី​ខែ​មុន​នោះ​ ឥលូវ​កំពុង​ចាប់​ផ្តើម​ដាក់​អោយ​ iOS ប្រើ​ប្រាស់​ហើយ​ ។ មុខងារ​នេះ​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​មុន​នឹង​ដាក់​អោយ​អ្នក​ប្រើ​ប្រាស់​ទាំងអស់​ប្រើ​ប្រាស់​បាន​ដូចនេះ​អ្នក​នឹង​ពុំ​ទាន់​ទទួល​បាន​ការ​ Update នៅ​ឡើយ​ទេ ។ប្រភព Cambomag

តម្លៃប្រេងឆៅលើទីផ្សារពិភពលោកបន្តធ្លាក់ចុះ

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:៤៣

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភពលោក​បន្ត​ធ្លាក់​ចុះ​ទៀត កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ដោយសារ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​មាន​ខ្ពស់​ជាង​សេចក្តី​ត្រូវការ ។ តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ប្រេង NEW YORK MERCANTILE EXCHANGE បាន​ធ្លាក់​ចុះ​៥៧​សេន​ទៀត មក​នៅ​ត្រឹម​៣៤,៩៥​ដុល្លារ ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ប្រេង LONDON ICE FUTURES EXCHANGE បាន​ធ្លាក់​ចុះ​១៣​សេន មក​នៅ​ត្រឹម​៣៧,០៦​ដុល្លារ​ក្នុង​១​ធុង ៕ប្រភព Everyday

PELLEGRINI – “ខ្ញុំសង្ឃឹមថាលោក GUARDIOLA នឹងមកដឹកនាំក្លឹប MAN CITY នៅថ្ងៃណាមួយ”

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៦:១៩

លោក Manuel Pellegriniសារភាពថា គាត់ពិតជាចង់ឃើញគ្រូបង្វឹក Pep Guardiola មកដឹកនាំក្លឹប Manchester City នៅថ្ងៃណាមួយ។ កាលពីថ្ងៃអាទិត្យ គ្រូបង្វឹករបស់ក្លឹប Bayern Munich រូបនេះបានធ្វើការប្រកាសថា គាត់នឹងចាកចេញពីទឹកដីអាឡឺម៉ង់នៅចុងរដូវកាលនេះ។“ខ្ញុំប្រាកដក្នុងចិត្តថា ថ្ងៃណាមួយលោក Pep Guardiola នឹងមកដឹកនាំក្លឹបមួយនេះនៅថ្ងៃណាមួយ។ គាត់នឹងក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់សម្រាប់ក្លឹប Manchester City។ ខ្ញុំចង់ឱ្យគាត់មកជួយក្លឹបនេះ ព្រោះខ្ញុំពិតជាស្រឡាញ់ក្លឹបមួយនេះ ហើយខ្ញុំបារម្ភពីអនាគតរបស់ក្លឹបនេះ។ ខ្ញុំច្បាស់ថា គាត់ពិតជាជួយក្លឹបនេះទទួលបានលទ្ធផលល្អបំផុត។” 

ដើម្បី ANGELABABY លោក HUANG XIAOMING សូម្បីវិធីធ្វើម្ហូបក៏រៀនដែរ

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:៥៦

យោងតាម​ប្រភព​គេហទំព័រ​ហុងកុង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​តារា​សម្តែង​ប្រុស​ស្រី២រូប គឺ​លោក Huang Xiaoming និង​នាង Angelababy  បាន​កាន់​ដៃ​គ្នា​ចូល​រោងការ​កាលពី​ខែតុលា និង​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​រង្វង់​សិល្បៈ​អស់​មួយ​ឆាវ​មក គេ​បាន​សង្កេតឃើញថា គូ​ស្វាមីភរិយា​មួយគូ​នេះ គឺ​តែងតែ​បានបង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ឲ្យ​មហាជន​ឃើញ​ជានិច្ច។ ឩ​ទា​ហរ​ណ៍ ដូច​ជាការ​បង្ហោះ​រូបភាព​នៅតាម​បណ្តាញ​សង្គម​ជាដើម។ដោយឡែក កាលពី​ថ្ងៃទី១៧ខែធ្នូ​នេះ គេ​បាន​ឲ្យ​ដឹងថា លោក Huang Xiaoming ដែលជា​ប្តី​ដែល​ពូកែ​ផ្គាប់ចិត្ត​ប្រពន្ធ​មួយរូប បាន​ទម្លាយ​ថា បច្ចុប្បន្ន លោក​កំពុងតែ​រៀន​ធ្វើ​ម្ហូប ព្រោះ​នៅពេល​អនាគត លោក​ចង់​ធ្វើ​ម្ហូប​ឲ្យ​ប្រពន្ធ​និង​កូនលោក​ញ៉ាំ ហើយ​លោក​មិន​ចង់​ឲ្យកូនៗរបស់​លោកធំ​ឡើង និយាយថា 《ប៉ាៗមិនចេះ​ធ្វើ​ម្ហូប》 នោះទេ ព្រោះ​វា​ជា​រឿង​មួយ​ដ៏​សែន​អមា​សមុខ​ខ្លាំងណាស់។ ហើយ​ក្នុង​រយៈពេល​នេះ គឺ​លោក​បាន​រៀន​ចេះ​ធ្វើ​ម្ហូប​សាមសិប​ជាង​មុខ​ហើយ ទាំង​ស្លរ​ឆា​ស្ងោរ​ចៀន​បំពង មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ចេះ​ទាំង​ធ្វើ​បង្អែម​ទៀតផង។លោក Huang Xiaoming បាន​បន្តទៀតថា លោក​ធ្លាប់​សង្ឃឹមថា ពេល​រៀបការ​ហើយ babyអាច​នឹង​ឆាប់​យក​កូន​បន្តិច។ បើ​នាង​ចង់​នោះ លោក​ប្រាកដជា OK ហើយ​លោក​ត្រូវខិតខំ​រកលុយ​ឲ្យ​បាន​ច្រើន និង​មិនចាំបាច់​ឲ្យ babyទៅធ្វើ​ការ​នោះទេ ប៉ុន្តែ​លោក​ជឿជាក់ថា baby គឺ​ចូលចិត្ត​ធ្វើការ​ជាង​នៅផ្ទះ៕ប្រភព kpt 

អនិច្ចាគ្រួសារក្រីក្រ! លិចកប៉ាល់ប្រពន្ធសុខចិត្តស្លាប់ដើម្បីជីវិតប្ដីនិងកូនស្រី

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:៥២

រឿង​និទាន​៖ កប៉ាល់​ដឹក​អ្នក​ដំណើរ​មួយ​បាន​ជួប​គ្រោះថ្នាក់​ លើ​មហា​សមុទ្រ​ពេល​កំពុង​ធ្វើ​ដំណើរ​ ហើយ​នៅ​លើ​កប៉ាល់​នោះ ​មាន​ប្ដី​ប្រពន្ធ​ក្រីក្រ​២​នាក់ ដែល​ទើប​តែ​នឹង​បាន​ទៅ​ដល់​មុខ​ទូក​តូច​មួយ​ ដែល​គេ​បាន​ដាក់​លើ​កប៉ាល់​សម្រាប់​សង្គ្រោះ​អ្នក​ដំណើរ​ពេល​មាន​អាសន្ន​​ ដោយ​នៅ​លើ​ទូក​តូច​នោះ សល់​កន្លែង​សម្រាប់​មនុស្ស​តែ​ម្នាក់​ទេ។  មក​ដល់​ពេល​នេះ បុរស​ជា​ប្តី​បាន​លោត​ឡើង​ទៅ​អង្គុយ ហើយ​ទុក​ឲ្យ​ប្រពន្ធ​របស់​គាត់​ នៅ​ឈរ​តែ​ឯង ស្ត្រី​ដែល​ជា​ប្រពន្ធ​ក៏​បាន​ស្រែក​ទៅ​បុរស​នោះ​ថា (...)។ និយាយ​ដល់​ចំណុច​នេះ​ លោក​គ្រូ​ដែល​កំពុង​បង្រៀន​សិស្ស​បាន​សួរ​ទៅ​កូន​សិស្ស​ខ្លួន​ឯង​ថា "​តើ​ប្អូន​ៗ​គិត​ថា​ស្រ្តី​នោះ នឹង​ស្រែក​ថា​យ៉ាង​ម៉េច​?”  សិស្ស​ក្នុង​ថ្នាក់​បាន​ប្រញាប់​ឆ្លើយ​ថា "អូន​ស្អប់​បង អូន​បាន​ជ្រើស​រើស​មនុស្ស​ខុស​ហើយ" ខណៈ​នោះ លោក​គ្រូ​បាន​ចាប់​អារម្មណ៍​ទៅ​កូន​សិស្ស​ម្នាក់​ដែល​មិន​ព្រម​និយាយ​អ្វី​សោះ ​ហើយ​គាត់​ក៏​បាន​សួរ​ទៅ​កូន​សិស្ស​នោះ ហើយ​កូន​សិស្ស​នោះ​ឆ្លើយ​ថា​ "ជម្រាប​ប្រសាសន៍​លោក​គ្រូ ខ្ញុំ​គិត​ថា ​ស្រ្តី​នោះ​នឹង​ស្រែក​ថា ត្រូវ​មើល​ថែរក្សា​កូន​របស់​យើង​ឲ្យ​បាន​ល្អ​!”។ លោក​គ្រូ​ក៏​បាន​ឆ្ងល់​ហើយ​សូរ​ទៅ​កូន​សិស្ស​នោះ​ទៀត​ថា "ប្អូន​ធ្លាប់​ស្ដាប់​រឿង​នេះ​មែន​ទេ?​” កូន​សិស្ស​នោះ​គ្រវី​ក្បាល​ហើយ​និយាយ​ថា​ " លោក​គ្រូ ខ្ញុំ​មិន​ដែល​ស្ដាប់​ទេ តែ​ម្ដាយ​ខ្ញុំ​មុន​ពេល​គាត់​ស្លាប់​ គាត់​ក៏​បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​បែប​នេះ​ដែរ​"។ លោក​គ្រូ​នោះ​ឆ្លើយ​តប​ដោយ​ក្ដី​អាណិត​ថា "ចម្លើយ​របស់​ប្អូន​ឆ្លើយ​អំបាញ់មិញ​ គឺ​ត្រឹម​ត្រូវ​ហើយ" បុរស​ជា​ប្តី​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ ​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​ ហើយ​បាន​ចិញ្ចឹម​កូន​ស្រី​របស់​ខ្លួន​តែ​ម្នាក់​ឯង រហូត​ដល់​នាង​ធំ​ពេញ​វ័យ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ស្លាប់​ដោយ​ជំងឺ​។  កូន​ស្រី​របស់​គាត់​ ពេល​ដែល​បាន​កំពុង​តែ​រៀបចំ​នូវ​ឥវ៉ាន់​របស់​ឪពុក​ ក៏​បាន​ប្រទះ​ឃើញ​នូវ​សៀវភៅ​កំណត់​ហេតុ​របស់​ឪពុក​ដែល​បាន​បន្សល់​ទុក​ រួច​​នាង​បាន​អាន​ហើយ​ដឹង​ថា​ តាម​ពិត​ទៅ​នៅ​ពេល​ដែល​លោក​ឳពុក និង​អ្នក​ម្តាយ​នៅ​លើ​កប៉ាល់​នោះ ​អ្នក​ម្ដាយ​បាន​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ។  នៅ​ខណៈ​ពេល​ដែល​ត្រូវ​តែ​សម្រេច​ចិត្ត​ថា នរណា​នឹង​នៅ​ នរណា​នឹង​ទៅ​ បុរស​ជា​ប្តី​​ទទួល​បាន​នូវ​ឱកាស​សម្រាប់​រួច​ជីវិត​ ហើយ​នៅ​ក្នុង​កូន​សៀវភៅ​នោះ ក៏​បាន​សរសេរ​ទៀត​ថា "​បង​ប្រាថ្នា​ក្នុង​ចិត្ត​ថា​ បង​ហើយ​និង​អូន​ នឹង​អាច​នៅ​ជាមួយ​គ្នា​ដល់​វិនាទី​ចុង​ក្រោយ​ដែល​កប៉ាល់​ត្រូវ​លិច​ចុះ​ទៅ​បាត​សមុទ្រ តែ​បង​មិន​អាច​ធ្វើ​វា​បាន ដោយសារ​តែ​កូន​ស្រី​របស់​យើង​ បង​ត្រឹម​តែ​អាច​បង្ខំ​ចិត្ត ទុក​ឲ្យ​អូន​គេង​លក់​តែ​ឯង​នៅ​ខាង​ក្រោម​បាទ​សមុទ្រ​ដ៏​សែន​ជ្រៅ​នោះ បង​សុំទោស...”។ បន្ទាប់​ពី​និយាយ​រឿង​នេះ​ចប់ ថ្នាក់​រៀន​បាន​ត្រលប់​ទៅ​ជា​ស្ងៀមស្ងាត់​ខុស​ពី​មុន​ សិស្ស​ទាំង​អស់​បាន​យល់​ពី​អត្ថន័យ​របស់​រឿង​នេះ​ហើយ ជួន​កាល​គ្រប់​រឿង​ដែល​បាន​កើត​ឡើង​គឺ​សុទ្ធ​តែ​មាន​មូលហេតុ​របស់​វា។ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​លុយ​ប៉ាវ​គេ មិន​មែន​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​មាន ​មាន​លុយ​ចាយ​មិន​អស់​ទេ តែ​មក​ពី​គេ​ឲ្យ​តម្លៃ​លើ​មិត្តភាព និង​មនោសញ្ចេតនា​ជាង​លុយ​កាក់​ ​ហើយ​ក្នុង​ការងារ​​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​ការងារ​ច្រើន និង​ធ្វើ​តែ​ម្នាក់​ឯង មិន​មែន​គេ​ល្ងង់​ទេ តែ​គេ​យល់​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា ភារកិច្ច​ ព្រោះ​គេ​មិន​ចង់​ឲ្យ​ការ​ខ្ជិលច្រអូស​របស់​អ្នក​ដទៃ ធ្វើ​ឲ្យ​បរាជ័យ​ការងារ​ទាំង​មូល​ទេ​។  បន្ទាប់​ពី​ឈ្លោះ​គ្នា​ហើយ អ្នក​ដែល​មក​សុំទោស​មុន មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ខុស​ទេ​ តែ​គេ​ជា​មនុស្ស​ដែល​ផ្ដល់​តម្លៃ​ឲ្យ​អ្នក​ដទៃ។ គេ​ស្ម័គ្រ​ចិត្ត​ជួយ​យើង មិន​មែន​គេ​ជំពាក់​អ្វី​យើង​​នោះ​​ទេ​ តែ​មក​ពី​គេ​មើល​ឃើញ​សម្ពន្ធភាព​សំខាន់​ជាង​៕ ប្រភព kqube