trollkhmer news

កម្សាន្ត

Song Joong Ki នឹងវិលមកវិញ ធ្វើជាពិធីករធំកម្មវិធី MAMA ឆ្នាំ២០២០

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៣:៤៨

Song Joong Ki នឹង​វិល​មក​កាន់​តំណែង​ជា​ពិធីករ​សម្រាប់​ព្រឹត្តិការណ៍​ MAMA វិញជា​លើក​ទី៤ ​ក្នុង​អាជីព។យោង​តាម​សេចក្ដី​រាយការណ៍​ពី វិបសាយ​ Ilgan Sports បាន​ឲ្យដឹង​ថា​ Song Joong Ki នឹង​ត្រូវ​បង្ហាញ​មុខ​ធ្វើ​ជា​ពិធីករ​លើ​ឆាក MAMA ឆ្នាំ ២០២០ ក្នុង​ប្រទេស​កូរ៉េ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែធ្នូ​ខាងមុខ​នេះ។ ការ​បង្ហាញ​ខ្លួន​លើក​នេះ​ ចាត់ទុក​ថា​ជា​ការ​ចេញ​មុខក្នុង​នាម​ជា​ពិធីករ​លើក​ដំបូង​របស់​លោក​ ក្រោយ​ខក​ខាន​ ១​ឆ្នាំគឺ​នៅ​ឆ្នាំ ២០១៩។គួរ​ដឹង​ដែរ​ថា​ Song Joong Ki បាន​កាន់​តំណែង​នេះ​ ៣​ដង​មក​ហើយ​គឺ​នៅ​ឆ្នាំ ២០១២, ២០១៧ និង​ ២០១៨ ដូចនេះ​ឆ្នាំ ២០២០ នឹង​ក្លាយ​ជា​លើក​ទី៤​ របស់​លោក។ ចំណែក​តារា​ចម្រៀង​ដែល​ត្រូវ​សម្ដែង​លើ​ឆាក​ MAMA ឆ្នាំនេះ​ មាន​ដូចជា BTS, SEVENTEEN, TWICE, NCT, GOT7, IZ*ONE, MAMAMOO, MONSTA X, TXT និង TREASURE៕

ភាពយន្តភាគហ្វីលីពីន រឿង “កូនក្រមុំឃាតក” ធានាថាល្អមើល កាន់តែជក់ចិត្ត ឆាប់ៗនេះនូវ CTN

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:៤៧

កម្សាន្ត៖ មកដល់ថ្មីទៀតហើយ ជាមួយខ្សែភាពយន្តភាគហ្វីលីពីន សម្បូរទៅតារាសម្តែងល្បីប្រចាំប្រទេសហ្វីលីពីន រួមគ្នាសម្តែងជាភាពយន្តភាគបែបមនោសញ្ចេតនា លាយឡំនឹងភ្លើងគំនុំ សងសឹក របស់កូនក្រមុំ នាង កាមេឡា ដែលជាប់ឈ្មោះជា ឃាតកទាំងដឹងថា ខ្លួនមិនបានសម្លាប់អ្នកណានោះឡើយ ប៉ុន្តែកូនក្រមុំម្នាក់នេះត្រូវបានគេបោះបង់ ពីសំណាក់គ្រួសារ អ្នកនៅជុំវិញខ្លួន ពិសេសក្តីស្រឡាញ់ពីស្វាមី  តើរឿងនេះបង្កឡើងដោយរបៀបណា?សាច់រឿង កូនក្រមុំឃាតក តើអាចបញ្ចប់បាននៅពេលណា ហើយអ្នកណាជាឃាតកពិត ឬនាង កាមេឡា ពិតជាអ្នកសម្លាប់មនុស្សពិតប្រាកដមែន ឬជាការចោទប្រកាន់ ដែលធ្វើឱ្យនាងជាប់ឈ្មោះជាឃាតករហូតមក។ ប៉ុន្តែ នាង កាមេឡា ត្រូវបានបង្ហាញខ្លួនសាជាថ្មីជាមួយអតីតកាលដ៏ភ័យខ្លាច ធ្វើឱ្យអ្នកជុំវិញខ្លួននាងមានការរអា ព្រឺព្រួច ចំពោះនាងកាន់តែខ្លាំង បន្ទាប់ពី កាមេឡា ដែលមានឈ្មោះជាឃាតក បានវិលត្រឡប់មកជួបជុំគ្រួសារ និងមិត្តភ័ក្តិជាថ្មី។  ខ្សែភាពយន្តភាគរឿង “កូនក្រមុំឃាតក” បែបមនោសញ្ចេតនា លាយឡំភ្លើងគំនុំ ដែលកំពុងតែល្បីប្រចាំប្រទេសហ្វីលីពីននេះ នឹងត្រូវចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក និងម៉ោង ៩:០០យប់ ក្នុងពេលឆាប់ៗខាងមុខនេះ៕  https://www.facebook.com/255152425173537/videos/491058141836674អត្ថបទ៖ ឡុង រតនា

គ្រាំគ្រាចិត្តតិចណាស់អីនៅពេលដែលកំពុងពេញស្រលាញ់ បែរជាត្រូវមកជួបបញ្ហាមិនចេះចប់ទៅវិញ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៥៩

កម្សាន្ត៖ “រនាំងស្នេហ៍កាស៊ូទី” គ្រាន់តែឮចំណងជើងក៏អាចដឹងពីសាច់រឿងខ្លះៗហើយពីទំនាក់ទំនងគូស្នេហ៍ដែលត្រូវហែលឆ្លងឧបសគ្គយ៉ាងច្រើនពី រនាំងជុំវិញខ្លួនដើម្បីបានរស់នៅជាមួយគ្នា។ ភាពយន្តឥណ្ឌាដែលនឹងមានវត្តមានលើកញ្ចក់ទូរទស្សន៍ MyTV នេះគឺជាភាពយន្តមួយដែលបានឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់រសជាតិ។ស្នេហាមួយដែលស្ទើរតែឈានដល់ដំណាក់កាលរៀបអាពាហ៍ពិពាហ៍ទៅហើយ តែបែរជាមានជនទី ៣ មកជ្រៀតជ្រែក ញុះញង់ បំភ្លៃការពិតដើម្បីបំបែកបំបាក់គូស្នេហ៍ដែលកំពុងតែមានចិត្តបរិសុទ្ធឱ្យគ្នាទៅវិញទៅមក។ អស់ពីដោះស្រាយបញ្ហាមួយចប់ បញ្ហាបន្តបន្ទាប់ទៀតក៏កើតមានឡើងរហូតឈានដល់ការបែកគ្នាជាស្ថាពរដោយសារការគំរាមកំហែងពីជនទី ៣ បណ្តាលឱ្យគូស្នេហ៍កាស៊ូទីត្រូវបង្ខំចិត្តបែកគ្នាទាំងចិត្តកំពុងពេញស្រលាញ់។វាពិតជាឈឺចាប់ខ្លាំងការដែលត្រូវខាំមាត់សង្កត់ចិត្តដើរចេញទាំងបែបនេះ។ ចង់ដឹងថា រនាំងស្នេហ៍កាស៊ូទី អាចពុះពារវិលត្រឡប់រកគ្នាវិញ ឬ យ៉ាងណា ហើយការគំរាមកំហែងនោះធ្ងន់ធ្ងរ និងទាក់ទងពីអ្វីទើបបណ្តាលឱ្យមានបញ្ហាដល់ថ្នាក់នេះ កុំភ្លេចតាមដានទស្សនារឿង “រនាំងស្នេហ៍កាស៊ូទី” ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ MyTV។ តោះ ទៅទស្សនាឈុតខ្លីទាំងអស់គ្នា ថាតើរឿងភាគឥណ្ឌាមួយនេះគួរឱ្យចាប់អារម្មណ៍ដល់កម្រិតណា?អត្ថបទ៖ គង់ ចាន់ស្រីនុច

ប្រិយមិត្ត នឹងបានជួបព្រះនាងតូចនរោត្តម ជេនណា សាជាថ្មីជាមួយរឿង “នគរមាស” នៅក្នុងពេលឆាប់ៗនេះ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:០៥

កម្សាន្ត៖ វិលមកវិញសាជាថ្មីហើយ ទស្សនិកជននឹងបានជួបព្រះនាងតូចនរោត្តម ជេនណា ក្នុងរឿងភាគបុរាណខ្មែររបស់ស្ថានីយទូរទស្សន៍ CTN គឺរឿង “នគរមាស” ដែលជារឿងភាគបុរាណខ្មែរមួយដ៏ល្អឯក ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ។សម្រាប់ទស្សនិកជនដែលពេញចិត្តស្រឡាញ់ហើយគាំទ្ររាល់ការសម្តែងរបស់ព្រះនាងតូចនរោត្តម ជេនណា ពេលនេះទ្រង់បានវិលត្រឡប់មកម្តងទៀតហើយ ជាមួយរឿងភាគបុរាណខ្មែរថ្មីរបស់ស្ថាយនីយទូរទស្សន៍ CTN ជឿថាទស្សនិកជនពិតជាជក់ចិត្តទៀតហើយ។ ក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” ក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗ តារាសម្តែងពន្លកថ្មី ចូលរួមសម្តែងផងដែរ។កុំភ្លេចរង់ចាំទស្សនារឿងភាគបុរាណខ្មែរ “នគរមាស” ដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ឡុង រតនា

Justin Bieber និយាយប៉ុន្មានម៉ាត់ទៅកាន់ប្រពន្ធក្នុងថ្ងៃកំណើត ចង់លើសជាតិស្ករ

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:២១

បរទេស៖ Hailey Bieber ដែលមានឈ្មោះពេញថា Hailey Rhodes Bieber គឺជាតារាបង្ហាញម៉ូតដ៏ល្បីជួរមុខមួយរូបក្នុងចំណោមតារាបង្ហាញម៉ូតផ្សេងៗទៀត នៅប្រទេសអាមេរិកផងដែរ។ជាការពិតណាស់ ក្រៅពីភាពល្បីល្បាញនិង​ កេរ្តិ៍ឈ្មោះដែលគេស្គាល់គ្រប់ទិសតំបន់ តារាស្រីម្នាក់នេះក៏សម្រេចចិត្តថាបញ្ចប់ភាពនៅលីវនិង បានរៀបការជាមួយលោក Justin Bieber នៅក្នុងឆ្នាំ២០១៨ និង បង្ហាញភាពផ្អែមល្ហែមជារឿយៗមិនថាតាមបង្ហាញសង្គមឬ នៅខាងក្រៅឡើយ។ ដោយឡែក កាលពីម្សិលមិញក្នុងថ្ងៃខួបកំណើត ចូលគម្រប់ខួប២៤ឆ្នាំ Hailey Bieber ក៏បានទទួលភាពផ្អែមល្ហែមនិង ការលើកទឹកចិត្តពីស្វាមីនៅក្នុងបណ្តាញសង្គម យ៉ាងចាស់ដៃដែរ ទោះបីជារៀបការបានពីរឆ្នាំក្តី ប៉ុន្តែភាពផ្អែមល្ហែមគឺនៅតែមានដដែល ដោយ Justin Bieber បានបង្ហោះសារខ្លីមានអត្ថន័យថា៖Justin Bieber៖ ភ្នែករបស់ខ្ញុំសម្រាប់អ្នក បេះដូងខ្ញុំសម្រាប់អ្នក វិញ្ញាណខ្ញុំសម្រាប់អ្នក ក្តីស្រលាញ់ខ្ញុំសម្រាប់អ្នក ខ្ញុំមានអារម្មណ៍ថាកក់ក្តៅនៅពេលដែលអ្នកនៅក្បែរនឹង តែងនឹកគិតដល់អ្នកជានិច្ច ក្តីសុបិន្តដ៏ធំបំផុតរបស់ខ្ញុំគឺនៅក្បែរអ្នករហូតដល់ចាស់សក់ស្កូវ ខ្ញុំមិនជឿទាល់តែសោះ អ្នកជាប្រពន្ធរបស់ខ្ញុំជារៀងរហូត រីករាយថ្ងៃកំណើត ប្រពន្ធសម្លាញ់ ។គ្រោយពីបានឃើញដូច្នេះរួចមក ហ្វេនក៏បាននាំគ្នាសរសើរនិង ច្រណែនខ្លះៗដែរនៅពេលដែល Justin Bieber បង្ហោះដែលមានលក្ខណៈផ្អែមល្ហែមនិង មានអត្ថន័យជ្រាលជ្រៅខ្លាំងបែបនេះនោះ៕

ថ្មីៗនេះ Alice Yu ទម្លាយមូលហេតុ ដែលមិនបានរៀបការជាមួយ ទិន ហ្វី

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:១៦

ចិន៖ ថ្មីៗនេះមាននារីម្នាក់ឈ្មោះថា Alice Yu បានទម្លាយការពិតនៅពីក្រោយរឿងដែលខ្លួននឹង សង្សារលោក Stephen Chow ហៅកាត់ ទិន ហ្វី មិនបានរៀបការជាមួយគ្នាហើយ ថែមទាំងចែកផ្លូវគ្នាដើរទៀត ក្រោយពីទាក់ទងស្រលាញ់គ្នារហូតដល់១៣ឆ្នាំរួចមក។ដោយឡែក រឿងមួយនេះបានចាប់ផ្តើមឡើងដោយ Alice Yu បានជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយទៅកាន់ ទិន ហ្វី ដោយពេលនោះ អាចនិយាយបានថារូបនាង គឺជាជំនួយការផងនិង ជាទីប្រឹក្សាផងរបស់តារាប្រុសរូបនេះដែរ បន្ទាប់មកទំនាក់ទំនងពួកគេក៏ចាប់ផ្តើមល្អទៅៗរហូតដល់ ចិត្តស្រលាញ់និង ការបារម្ភកើតមានឡើងរហូតដល់មិនបានគិតថានឹងទទួលប្រាក់ចំណេញនោះទេ រហូតដល់ឆ្នាំ​២០០២​ នៅពេលដែលពួកគេបានសម្រេចចិត្តចុះកិច្ចព្រមព្រៀងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុជាផ្លូវការតែម្តង។ នៅក្នុងក្រដាសកិច្ចសន្យានោះបានចែងថានាងនឹងត្រូវបានផ្តល់ប្រាក់ចំនួន ២០,០០០ ដុល្លារហុងកុង ក្នុងមួយខែប៉ុន្តែពួកគេទាំងពីរ បានយល់ព្រមថាចំនួននេះ ទាបពេកហើយថានាងក៏គួរតែទទួលបានប្រាក់ចំណេញវិនិយោគមួយភាគរយដែរ។ចូលមកដល់ឆ្នាំ ២០០២ ទិនហ្វី ចង់ទិញកង់ជាកាដូសម្រាប់សង្សារ ប៉ុន្តែនៅពេលនោះ Alice Yu បានប្រកែកនិង ស្នើសុំប្រាក់ចំនេញ១០ភាគរយ ជំនួសវិញ ក្រោយមក ទិនហ្វីក៏បានយល់ព្រមប៉ុន្តែក្រោយមក ទំនាក់ទំនងពួកគេទាំងពីរក៏ចាប់ផ្តើមឆ្ងាយទៅៗ ដោយសារពួកគេប្តូរលេខទូរស័ព្ទរៀងៗខ្លួន ដែលជាហេតុធ្វើឲ្យទំនុកចិត្តនិង ចិត្តស្រលាញ់បានឆ្ងាយទៅៗ រហូតដល់ឆ្នាំ២០១០ ទំនាក់ទំនងស្នេហាក៏បានបញ្ចប់ទៅ។យ៉ាងណាមិញ Alice Yu ក៏បានបញ្ចាក់ថាទំនាក់ទំនងស្នេហាជាមួយនឹង សង្សារចាស់គឺបញ្ចប់ដោយការមិនទុកចិត្តគ្នាថែម ទាំង ទិន ហ្វី ទំនងជាមិនចង់រៀបការ ហើយនិង មិនទុកចិត្តទៅលើខ្លួននាងទៀតផងដែរ ជាងនេះទៅទៀត Stephen Chow ធ្លាប់ត្រូវបានមេធាវីរបស់ Alice Yu ហៅថាជនបោកប្រាស់ ខណៈពេលនៅក្នុងជំនំជម្រះតុលាការ ក្នុងឆ្នាំ២០១៣ ផងដែរ៕

Celine Dion ម្ចាស់បទ My Heart Will Go On ត្រូវគេទារសំណងរហូតដល់ ១៣លានដុល្លារ

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៥៦

បរទេស៖​ យោងតាមគេហទំព័រ BillBoard បានរាយការណ៍មកថា តារាចម្រៀងស្រីសញ្ជាតិកាណាដា Celine Dion ត្រូវបានគេស្នើសុំឱ្យបង់ប្រាក់ចំនួន ១៣ លានដុល្លារអាមេរិក ទៅដល់អតីតអ្នកចាត់ការលោក Rob Prinz ។ទន្ទឹមនឹងនេះដែរ តារាចម្រៀងស្រីរូបនេះ និងមេធាវីរបស់នាង បាននិយាយថាពួកគេនឹងឡើងទៅតុលាការបន្ទាប់ពីគណៈកម្មការផ្នែកការងារ រដ្ឋ California បានស្នើសុំឱ្យតារាចម្រៀងរូបនេះ បង់លុយឲ្យទៅដល់ អតីតអ្នកចាត់ការ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាង ក៏បានពោលពាក្យបន្ថែមថា៖ ខ្ញុំមិនបដិសេធការខិតខំប្រឹងប្រែងរបស់ Prinz នោះទេ ប៉ុន្តែចំនួននេះគឺលើសពីអ្វីដែលគាត់សមនឹងទទួលទៅទៀត។ក្នុងនោះផងដែរ ទាក់ទិនរឿងចម្រូសចម្រាសនេះ បានចាប់ផ្តើមនៅពេលដែលតារាចម្រៀងស្រីរូបនេះ បានចុះកុងត្រាជាមួយក្រុមហ៊ុន AEG កាលពីឆ្នាំ ២០១៧។ ក្រោមកិច្ចព្រមព្រៀងរវាង Celine និង AEG តារាចម្រៀងរូបនេះអាចរកប្រាក់បាន ៤៨៩ លានដុល្លារ បូករួមនឹងការប្រគុំតន្រ្តីផងដែរ។ហេតុដូច្នេះ នេះមានន័យថាអតីតអ្នកចាត់ការ តារាស្រីវ័យ៥២ឆ្នាំរូបនេះ  នឹងទទួលបាន ១៣ លានដុល្លារចំនួននេះត្រូវបង់ជាបណ្តើរ ៗ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ យោងទៅតាមលក្ខខណ្ឌរបស់ Rob Prinz ទទួលបានកំរៃជើងសារពី ១,៥ ទៅ ៣% ពីកិច្ចសន្យារបស់តារាចម្រៀងស្រី។យ៉ាងណាមិញ ជម្លោះរវាងភាគីទាំងពីរ មានចាប់តាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ មកម្លេះ រហូតឈានដល់បានបណ្តេញអ្នកគ្រប់គ្រងរបស់ខ្លួន។ ​បន្ទាប់មក Prinz បានដាក់ពាក្យសុំទៅ ទីភ្នាក់ងាររដ្ឋដើម្បីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយជម្លោះរវាងសិល្បករ និងអ្នកគ្រប់គ្រងនិងភ្នាក់ងារដូច្នេះដែរ៕

តើប្រិយមិត្តនៅចាំរឿងព្រេងនិទានបុរាណខ្មែរ "អាសុខស្លូត អាសុខកាច" ដែរឬទេ?

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៧:២២

"អាសុខស្លូត អាសុខកាច" ជារឿងព្រេងនិទានបុរាណខ្មែរមួយ ដែលទស្សនិកជនមួយចំនួន ធ្លាប់បានស្គាល់ បានអាន ឬក៏អាចធ្លាប់បានស្តាប់ពីលោក យាយ ឬអ្នកម្តាយជាទីស្រលាញ់ និទានឱ្យស្តាប់មុនចូលគេងកាលពីកុមារភាពក៏ថាបាន។ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ដ៏មានអត្ថន័យ និងជាការលើកស្ទួយនូវវប្បធម៌ខ្មែរ នៅពេលនេះ រឿងព្រេងនិទានបុរាណខ្មែរដ៏មានរសនិយមមួយនេះ នឹងត្រលប់មកវិញហើយ ក្នុងយុគសម័យឌីជីថល ជាមួយនឹងការផលិតជាខ្សែភាពយន្តភាគ។ ដំណើរការនៃការផលិតខ្សែភាពយន្តភាគមួយនេះ គឺកំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុក្ខដាក់ខ្ពស់ពីផលិតករ ក្រុមការងារទាំងមូល និងតួសម្តែងតែម្តង ធ្វើយ៉ាងណាផលិតបាននូវស្នាដៃដែលមានគុណភាព ជូនទស្សនិកជនទស្សនាកម្សាន្ត។ សូមបញ្ជាក់ផងដែរ តួសម្តែងនៃភាពយន្តភាគមួយនេះ គឺកញ្ញា ជា ស្រីរ័ត្ន ដើរតួជា ដួង លោក ជា លាងឈែ ដើរតួជា អាសុខស្លូត លោក សន ពិសិដ្ឋ ដើរតួជា អាសុខកាច រួមជាមួយតារាសម្តែងក្មេង ចាស់ ប្រុស ស្រី ជាច្រើនរូបទៀត។ខ្សែភាពយន្តភាគបុរាណខ្មែរមួយនេះ នឹងមានចាក់ផ្សាយក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ដូច្នេះសូមទស្សនិកជនរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕អត្ថបទ៖ រតនា

ព្រោះតែរឿងមួយនេះទើបធ្វើឲ Davikah ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:៣៧

ថៃ៖ ថ្មីៗនេះ ស្រាប់តែមានការលេចចេញ នូវការរិះគន់ពីបណ្ដាមហាជនមួយចំនួន ទៅលើកំពូលតារាសម្តែងស្រី Mai Davikah ក្នុងពេលដែល នាងបានបង្ហោះសារនៅលើ Instagram Story និយាយពីរឿងប្រទេសដទៃ ប៉ុន្តែនាងបែរជាមិននិយាយអ្វីទាំងអស់ចំពោះនយោបាយក្នុងប្រទេសខ្លួនទៅវិញ។ ក្នុងនោះដែរ បណ្ដាមហាជនទាំងនោះ បាននាំគ្នាលើកឡើង ពីរឿងរ៉ាវដែលនាងបានបង្ហោះនៅលើ Instagram Story ដែលបានសរសេរថា #PrayForThePhilippines ជាមួយនឹងរូបភាពទឹកជំនន់ ដើម្បីលើកទឹកចិត្តទៅដល់ប្រជាជនហ្វីលីពីន បន្ទាប់ពីត្រូវប្រឈមនឹងបញ្ហាទឹកជំនន់ នេះផងដែរ។ ប៉ុន្តែទឹកចិត្តដ៏ល្អមួយនេះ មនុស្សមួយចំនួន បានធ្វើការរិះគន់ចំពោះនាង ដោយថា នាងមិននិយាយអ្វីពី ប្រទេសខ្លួនឯងនោះទេ  ជាពិសេស នាងបានធ្វើការបួងសួងសម្រាប់ប្រជាជនហ្វីលីពីន ដែលខណៈពេលដែលប្រជាជននៅក្នុងប្រទេសខ្លួនត្រូវទទួលរងនូវឧស្ម័នបង្ហូរទឹកភ្នែក ប៉ុន្តែនាងបែរជាមានភាពស្ងៀមស្ងាត់ទៅវិញ៕