trollkhmer news

កម្សាន្ត

ស្រី្តនៅសហរដ្ឋអាមេរិកម្នាក់ប្តឹងក្រុមហ៊ុន Starbucks ពីបទបានដាក់ទឹកកកក្នុងភេសជ្ជៈច្រើនពេក

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៦:៥១

ស្ត្រីម្នាក់នៅក្នុងក្រុង Chicago ប្តឹងទារសំណងប្រាំលានដុល្លារពីក្រុមហ៊ុន Starbucks ដោយអះអាងថា ក្រុមហ៊ុនកាហ្វេដ៏ធំបំផុតលើពិភពលោកនេះ ដាក់ទឹកកកច្រើនពេកនៅក្នុងភេសជ្ជៈរបស់ខ្លួន។បណ្តឹងដែលដាក់ប្តឹងទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុង Chicago កាលសប្តាហ៍មុនដោយស្ត្រីម្នាក់ឈ្មោះ Stacy Pincus លើកឡើងថា កាហ្វេទឹកកកនិងតែទឹកកករបស់ក្រុមហ៊ុន Starbucks មានទឹកកកច្រើនពេកខុសពីអ្វីដែលខ្លួនបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។មេធាវីការពារក្តីឲ្យ Stacy Pincus បាននិយាយថា ជាធម្មតាចំណុះកាហ្វេឬតែត្រូវបមានចំណុះ០,៧១លីត្រ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុន Starbucks ដាក់ត្រឹមតែចំណុះ០,៤១លីត្រប៉ុណ្ណោះដោយដាក់ទឹកកកឲ្យច្រើនដើម្បីបំពេញកែវ។បណ្តឹងនេះមានខ្លឹមសារបន្តដូច្នេះថា ការផ្សាយរបស់ក្រុមហ៊ុន Starbucks កំពុងបោកប្រាស់អតិថិជនយ៉ាងច្បាស់ក្រឡែត ព្រោះការហ្វេដែលដាក់នៅក្នុងកែវជាក់ស្តែងមិនត្រឹមត្រូវតាមស្តង់ដាឡើយ។ផ្ទុយទៅវិញ ក្រុមហ៊ុន Starbucks បានចាត់ទុកបណ្តឹងនេះថា “គ្មានអង្គសេចក្តីច្បាស់លាស់” នៅក្នុងអ៊ីម៉េលមួយដែលផ្ញើមកកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។អ្នកនាំពាក្យក្រុមហ៊ុន Starbucks ដែលមានមូលដ្ឋាននៅក្នុងក្រុង Seattle បានលើកឡើងថា អតិថិជនយល់ថា ទឹកកកគឺជាសាធាតុផ្សំដ៏សំខាន់សម្រាប់ភេសជ្ជៈដែលត្រូវប្រើប្រាស់ទឹកកក ហើយបើអតិថិជនមិនពេញចិត្តនឹងការផ្សំដូច្នេះទេ ក្រុមហ៊ុនរីករាយនឹងកែប្រែវាឲ្យត្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន៕

ដឹងទេថាលោក Chris Evans ដែលជាតួអង្គ Captain America មិនមែនទើបតែល្បីឥឡូវនេះទេ

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:០៦

លោក Christopher Robert Evans ដែលជាតួសំដែងប្រុសជនជាតិអាមេរិចហើយមនុស្សជាច្រើនបានស្គាល់លោកថាជាតួអង្គវីរៈបរុសក្នុងពិភព Marvel គឺតួអង្គបរុសកាន់ខែល Captain America ឬ Steve Roger ដែលកំពុងល្បីក្តៅៗនៅក្នុងវគ្គថ្មីនៃខ្សែភាពយន្ត Captain America: Civil Wars នេះតែម្តង។គួរបញ្ជាក់ផងដែរថាលោក Chris Evans បានកើតនៅទីក្រុង Boston នៃរដ្ឋ Massachusetts ក្នុងប្រទេសអាមេរិចនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 1981 ហើយសព្វថ្ងៃលោកមានអាយុ 34 ឆ្នាំ។ជាការពិតណាស់លោក Chris Evans មិនមែនទើបតែល្បីក្តៅៗនៅក្នុងខ្សែភាពយន្ត Captain America នេះទេប៉ុន្តែលោកបានសម្តែងនៅក្នុងខ្សែភាពយន្តដែលបានល្បីជាច្រើនជាង 32 ខ្សែភាពយន្តមកទល់ពេលនេះដូចជា:លោកចាប់ផ្តើមប្រឡូកក្នុងវិស័យខ្សែភាពយន្តដំបូងនៅឆ្នាំ 2000 ដើរតួជាលោក Judd នៅក្នុងរឿង The Newcomers បន្ទាប់នៅឆ្នាំ 2005 លោកបានចាប់ផ្តើមដើរតួជាតួអង្គវីរៈបុរសនៅក្នុងពិភព Marvel គឺ Johnny Storm ស្គាល់ថាជាវីរៈបុរសភ្លើង Human Torch នៅក្នុងខ្សែភាពយន្តដំបូងនៃ Fantastic Four ហើយនៅឆ្នាំ 2007 លោកបានដើរជាតួអង្គនេះដដែលនៅវគ្គថ្មី Fantastic Four: Rise of The Silver Surferនៅឆ្នាំ 2011 លោកបានចាប់ផ្តើមដើរតួជា Steve Rogers នៅក្នុងខ្សែភាពយន្តដំបូងនៃ Captain America: The First Avenger ហើយនៅឆ្នាំ 2012 លោកបានដើរតួជា Captain America ដដែលគឺចាប់ផ្តើមចូលទៅក្នុងខ្សែភាពយន្ត The Avengersនៅឆ្នាំ 2013 លោកបានដើរតួជា Captain America ដដែលលេចចេញនៅក្នុងខ្សែភាពយន្ត Thor: The Dark Worldនៅឆ្នាំ 2014 គឺវគ្គថ្មីនៃខ្សែភាពយន្ត Captain America: Winter Soldierឆ្នាំ 2015 លោកបានដើរតួជា Captain America គឺនៅវគ្គថ្មីនៃខ្សែភាពយន្ត The Avenger: Age Of Ultron នៅឆ្នាំនេះដដែលលោកបានលេចចេញដែរនៅក្នុងខ្សែភាពយន្តវីរៈបុរសស្រមោច Ant-Man ហើយនៅខែមេសា/ឧសភា ឆ្នាំ 2016 ថ្មីៗនេះគឺកំពូលខ្សែភាពយន្តដែលល្បីក្តៅៗ Captain America: Civil Wars ហើយមនុស្សជាច្រើនចាប់ផ្តើមស្គាល់លោកច្រើនអ្នកអាចទស្សនា Trailer នៃខ្សែភាពយន្តវីរៈបុរស Captain America: Civil Wars នៅទីនេះបាន: 

ឪពុករបស់កញ្ញា ភិន សុដាលីស និយាយថា " កូនរបស់ខ្ញុំស្អប់អាចំរ៉ុងណាស់ឥលូវនេះ"

ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៨:៣៩

យោងតាមប្រភពពីគេហទំព័រ VOD ៖ បន្ទាប់ពីមានដំណឹងថាលោក ប៉ែន ចំរ៉ុង សម្រេចចិត្តលែងលះ កញ្ញា ភិន សុដាលីស ជាភរិយាអេតាស៊ីវិល មានការលើកឡើងជាច្រើនថាគូស្នេហ៍មួយគូនេះអាចនឹងត្រូវរ៉ូវគ្នាវិញនៅក្នុងដំណាក់កាលសម្រុះសម្រួលគ្នារបស់តុលាការ។ យ៉ាងណាក៏ដោយភាគីខាងឪពុករបស់នាងបានអះអាងថាដាលីសអស់ចិត្តនឹងប៉ែន ចំរ៉ុង ហើយ ហើយបើទោះជាមានការសម្រុះសម្រួលពីដើមបណ្ដឹងពិតមែន ក៏កូនស្រីខ្លួនមិនទទួលយកនោះដែរ។លោក អ៊ិន សុភិន ថ្លែងប្រាប់VODថាឆ្លងកាត់តាមភាពជូរចត់ជាច្រើនដំណាក់កាលក្រោយរួមរស់ជាមួយលោកប៉ែន ចំរ៉ុង លោកជឿ១០០ភាគរយថានាងភិន សុដាលីស ជាកូនស្រីនឹងមិនបន្តមានឈ្មោះជាភរិយារបស់លោកប៉ែន ចំរ៉ុងទៀតទេ។ លោកបន្តថាបើទោះជាកូនស្រីខ្លួនមានផ្ទៃពោះជាង៣ខែដែលចាំបាច់ត្រូវការឲ្យកូនក្នុងផ្ទៃមានឪពុក ក៏នាងបានអះអាងប្រាប់ភរិយារបស់លោករួចថានាងឈប់ស្រឡាញ់ប៉ែន ចំរ៉ុង។ លោកនិយាយថា៖ “ខ្ញុំអត់ទាន់បានជួបមាត់ជាមួយកូនខ្ញុំទេ ប៉ុន្តែប្រពន្ធខ្ញុំនិងម្ដាយខ្ញុំដែលឡើងចុះអាដាលីសតាំងពីគាត់មានរឿងជាមួយចំរ៉ុង ប្រាប់ខ្ញុំអស់ហើយថាអាដាលីសវាអស់ចិត្តនឹងចំរ៉ុងហើយ!”។លោកបញ្ជាក់ថាលោក ប៉ែន ចំរ៉ុង ហ៊ានដាក់ពាក្យប្ដឹងគឺបណ្ដាលមកពីលោកអស់ចិត្តនឹងដាលីស ហើយកូនស្រីរបស់លោកក៏អស់ចិត្តដូចគ្នា បន្ទាប់ពីឃើញទង្វើរបស់ចំរ៉ុងបែបនោះ។ លោកបានហៅកូនស្រីថា”ឆ្កួត” បើនាងកែប្រែជំហរពាក់ព័ន្ធនឹងបញ្ហារសើបនេះ។ លោកនិយាយថា៖ “បើតាមស្ដាប់ កូនខ្ញុំវាភ្ញាក់ខ្លួនហើយ ប៉ុន្តែបើវាឆ្កួតទៅជុំ(រួមរស់)វិញ ទៅឲ្យអាចំរ៉ុងធ្វើបាប(ផ្លូវចិត្ត)ទៀតទៅ ប៉ុន្តែខ្ញុំយល់ថារឿងហ្នឹងត្រូវតែដាច់ ព្រោះប្រពន្ធខ្ញុំប្រាប់ខ្ញុំហើយថាអាដាលីសពេលនេះស្អប់អាចំរ៉ុងណាស់!”។លោកឲ្យដឹងទៀតថាដាលីសមិនទាន់ចូលផ្ទះនៅឡើយទេ បើទោះជាលោកប្រកាសទទួលដៃ២និងបានទាំងឲ្យអតីតគូដណ្ដឹងរបស់នាងគឺប៉ែន តុលា ឈប់ចេញចូលក្នុងផ្ទះ ដើម្បីកុំឲ្យនាងខ្មាស។ ក្នុងនោះលោកក៏បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថាភិន សុដាលីស នឹងមិនសម្លាប់ខ្លួនឬគិតខ្លី ព្រោះតែរឿងអាម៉ាស់បែបហ្នឹងនោះទេ បើទោះជានាងស្ថិតក្នុងសភាពកំពុងបាក់ទឹកចិត្តខ្លាំង។

តោះមើលវីឌីអូការថតឈុតក្រៅឆាករឿង Captain America : Civil War បន្តិចមើល!

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៥:៣២

រឿង Captain America : Civil War ក្រោយបានពីបានដាក់បញ្ចាំងនៅតាមរោងភាពយន្តនា នា ក្នុងទីក្រុងភ្នំពេញរួចមក យើងខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាស្ញើចសរសើរនៃការសម្តែងរបស់តួអង្គនិមួយៗ ក្នុងឈុតឆាក វ៉ៃតប់ បាញ់ប្រហារ ផ្សេងៗជាដើម។ ដោយឡែកថ្ងៃនេះយើងខ្ញុំសូមនាំអរម្មណ៍លោកអ្នកទៅមើលវីឌីអូឈុតឆាកពេលថតរឿងនេះវិញម្តង ចង់ដឹងថាការប្រើបច្ចេកទេសរបស់ក្រុម Hollywood យ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖ 

មើលសម្រស់តួសម្តែងប្រុសទាំង 12រូប កាលពីឆ្នាំ 1990 និងបច្ចុប្បន្នខុសគ្នាយ៉ាងម៉េចទៅ

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៥៩

ជារឿងមិនគួរអោយជឿដែរថាតួសម្តែងប្រុសក្នុងខ្សែភាពយន្តធំៗជំនាន់ឆ្នាំ 90 មានសម្រស់ស្រស់ស្អាតដែលបានធ្វើអោយនារីៗមួយចំនួនទូទាំងពិភពលោកបាក់ចិត្តទៅលើ ទោះបីជាមកដល់ជំនាន់ឥលូវក៏មានសម្រស់មិនចាញ់កាលពីក្មេងដែរ។ ជាក់ស្តែងយើងទៅមើលរូបភាពខាងក្រោមនេះ គឺរូបភាពជាតួសម្តែងទាំងប្រុសទាំង 12 រូប ដែលលើកយកមកប្រៀបធៀបកាលពីជំនាន់ឆ្នាំ 90 និងមកដល់បច្ចុប្បន្ននេះ ប៉ុន្តែមានតារាខ្លះខ្ញុំជឿថាលោកអ្នកប្រាកដជាមិនសូវស្គាល់នោះទេ ហើយបើនិយាយពីមុនតារាមុនដំបូងគេវិញគឺលោក Leonardo DiCaprio ដែលលោកអ្នកស្គាល់គាត់ភាគច្រើនជាតួឯកក្នុងរឿង កប៉ាល់ទីតានិកLeonardo DiCaprioJohnny DeppLiam NeesonHugh GrantBen AffleckMel GibsonAntonio BanderasJude LawRichard GereHugh JackmanJavier BardemTom Cruise

ត្រួសៗពីខ្សែជីវិតនាង Gal Gadot តួសម្តែងក្នុងរឿង FAST 6

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៤៣

អ្នកគាំទ្រ​រឿង Fast & Furious 7 ស្គាល់​នាង Gal Gadot ជា​តួអង្គ​នាង Gisele ប៉ុន្តែ​អាជីព​របស់​នាង​កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ឡើង​ៗ បន្ទាប់​ពី​នាង​សម្តែង​ក្នុង​រឿង «Wonder Women » ឬ «​នារី​អច្ឆរិយ​»  ។ គេហទំព័រ The Coverage បាន​បង្ហាញ​ការណ៍​ពិត​ចំនួន​៦ របស់​តារា​ស្រី​អុ​ី​ស្រា​អែ​ល វ័យ​៣០​ឆ្នាំ​រូប​នេះ ៖១-​នាង Gal Gadot គឺជា​ជនជាតិ​អ៊ីស្រា​អែ​ល នាង Gal Gadot គឺជា​តារា​សម្តែង​និង​ម៉ូ​ដែល​វ័យ​១៩​ឆ្នាំ បាន​ឈ្នះ​មកុដ​បវរកញ្ញា​អ៊ីស្រា​អែ​ល និង​បាន​តំណាង​ឱ្យ​ជាតិ​របស់​នាង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០០៤ នៅ​ក្រុង Quito ប្រទេស​អេក្វាទ័រ ។២-​នាង Gal Gadot មាន​ជីវប្រវត្តិ​ពី​យោធានាង Gal Gadot បាន​បម្រើ​ក្នុង​កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​អស់​រយៈពេល​២​ឆ្នាំ ហើយ​នាង​ពិតជា​មាន​មោទនភាព​ដែល​ចំណាយ​ពេលវេលា​ក្នុង​កង​យោធា ។ នាង Gal Gadot មានចំណេះ​ដឹង​ទូលំទូលាយ​ផ្នែក​អាវុធ ។ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​នាង​បង្ហាញមុខ​ក្នុង​រឿង​ហូ​លី​វូ​ដ Fast & Furious តាំងពីរ​ភាគ ១​រហូត​មក ។៣-​នាង Gal Gadot ជា​អ្នក​ម្តាយ​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់ នាង Gal Gadot បាន​រៀប​ការ​ក្នុង​ឆ្នាំ​២០០៨ ជាមួយ​មិត្ត​ប្រុស​ស្គាល់គ្នា​រយៈពេល​យូរ​ឆ្នាំ​ឈ្មោះ Yaon Barsano ។ ពួក​គេ​ទាំង​ពីរ​នាក់​មានកូន​ស្រី​ក្នុង​ឆ្នាំ​២០១១ ឈ្មោះ Alma​។ ដ្បិតតែ​នាង​មាន​ស្វាមី​ក្តី តែ បុរស​ៗ និង​អ្នកគាំទ្រ​នាង​នៅ​តែ​ចែចង់​នាង ព្រោះតែ​សម្រស់​របស់​នាង ។៤-​នាង Gal Gadot គឺជា​តារា​ស្រី​មិនមែន​ជនជាតិ​អា​មេ​រិ​ក​ដំបូង​គេ​ដែល​សម្តែង​រឿង Wonder Women នាង Wonder Women ឬ នារី​អច្ឆរិយ​គឺជា​តួអង្គ​ឆ្នើម​ក្នុង​សៀវភៅ​តុក្កតា និង​ត្រូវ​បាន​បង្ហាញ​ដោយ​តារា​សម្តែង​អា​មេ​រិ​កតាម​ទូរទស្សន៍ និង​ផលិត​នៅ​ឆ្នាំ​១៩៧៥ ។ ដូច្នេះ​ហើយ​វា​ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​មិនមែន​ជនជាតិ​អា​មេ​រិ​ក​នាង Gal Gadot ជា​អ្នក​សម្តែង​រឿង ។៥-​នាង Gal Gadot គឺជា​តា​ម៉ូ​ដែល​អ៊ី​ស្រា​អែ​ល​រក​ចំណូល​ច្រើន​ជាងគេ​លំដាប់​ទី ២ ក្នុង​លោក នាង Gal Gadot ស្ថិត​ក្នុង​លំដាប់​ទី​២ ជាតា​រា​ម៉ូ​ដែល​អ៊ី​ស្រា​អែ​ល​រក​ចំណូល​បាន​ច្រើន​ជាងគេ​បន្ទាប់​ពី​នាង Bar Refaeli អតីត​មិត្ត​របស់​លោក Leonardo Dicaprio ។៦-​នាង Gal Gadot ជាតា​រា​ស្រី​ស្អាត ឆ្លាត និង​មាន​ទេព​កោសល្យ​ក្នុង​ឆ្នាំ​២០១២ នាង Gal Gadot បាន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥ ដោយ​គេហទំព័រ Shalom Life ។ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​ស្រី​ឆ្លាត មាន​ទេព​កោសល្យ​ខ្ពស់ កំប្លែង និង​ស្រស់​ស្អាត​ជាងគេ​ក្នុង​ចំណោម​តារា​កំពូល​សម្រស់​ចំនួន​៥០​នាក់​ទៀត ៕

គូស្នេហ៍ដែលបានប្រកាសថានឹងតស៊ូស្រឡាញ់គ្នារហូតដល់ទីបញ្ចប់គឺលោក ប៉ែន ចំរ៉ុងនិងកញ្ញា ភិន សុដាលីស ឥលូវបានឈានដល់ផ្លូវបំបែក

ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:១១

យោងតាមប្រភពពី VOD បានអោយដឹងថា ៖ នៅទីបំផុតគូស្នេហ៍ដែលបានប្រកាសថានឹងតស៊ូស្រឡាញ់គ្នាដោយមិនខ្វល់ពីបោះបង់របស់គ្រួសារខាងស្រី គឺលោក ប៉ែន ចំរ៉ុងនិងកញ្ញា ភិន សុដាលីស នោះ បានឈានដល់ផ្លូវបំបែកហើយ ខណៈពាក្យប្តឹងសុំលែងលះរបស់លោក ប៉ែន ចំរ៉ុង ធ្លាក់ដល់ដៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ២៩ មេសា។ នេះជាដំណឹងដ៏រសើបបើកឆាកសម្រាប់ខែឧសភាតែម្ដង ខណៈដែលភិន សុដាលីស ក៏ត្រូវគេដឹងថាទើបនឹងបានពរពោះក្នុងផ្ទៃជាង៣ខែ។ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានអះអាងថាពិតជាមានបណ្ដឹងឈ្មោះប៉ែន ចំរ៉ុង ជាតារាសម្ដែងដាក់ពាក្យសុំលែងភរិយាឈ្មោះ ភិន សុដាលីស ពិតប្រាកដមែន ដោយក្នុងបណ្ដឹងនោះគឺលោកបញ្ជាក់ថាមិនអាចរស់នៅចុះសម្រុងគ្នាបន្តទៅទៀត។  ប្រភពដដែលបន្តថាតុលាការនឹងចេញចំណាត់ការកោះហៅភាគីទាំងពីរមកធ្វើការសម្រុះសម្រួលលើកទី១ក្នុងពេលឆាប់ៗ ផ្អែកតាមពាក្យបណ្ដឹងនេះ។ យ៉ាងណាក៏ដោយ លោក សួស វិឡាវ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញបានទទួលស្គាល់ថាខាងរដ្ឋបាលសាលាដំបូងគ្រាន់តែបានទទួលពាក្យបណ្ដឹងរបស់លោកប៉ែន ចំរ៉ុង ពិតមែនប៉ុណ្ណោះ ប៉ុន្តែលោកមិនទាន់បានត្រួតពិនិត្យខ្លឹមសារច្បាស់លាស់ពាក់ព័ន្ធនឹងបណ្ដឹងនេះនៅឡើយទេ ដោយរង់ចាំថ្ងៃរដ្ឋបាលធ្វើការទើបអាចបញ្ជាក់បាន។  លោក ប៉ែន ចំរ៉ុង បានបដិសេធមិនបកស្រាយ បន្ទាប់ពីមានការទម្លាយកាន់តែច្បាស់ពីបណ្ដឹងសុំលែងភិន សុដាលីស របស់លោកត្រូវបានទម្លាយចេញ ខណៈលោក ប៉ែន រស់ ជាបងប្រុស និងជាអ្នកចេញមុខជំនួសកន្លងមក វីអូឌីក៏ទាក់ទងមិនបាន។ ប៉ុន្តែលោកមិនបានច្រានចោលថាខ្លួនមិនមានបណ្ដឹងបែបនោះដូចអ្វីដែលបានលើកឡើងនោះឡើយ។ លោក ប៉ែន រស់ និយាយថា៖ «ខ្ញុំកំពុងរវល់! សម្រាប់រឿងហ្នឹងខ្ញុំអត់ចង់បកស្រាយ សុំទោស!”។ មិនខុសគ្នាដែរកញ្ញា ភិន សុដាលីស ដែលត្រូវគេដឹងថាកំពុងពរពោះកូនដំបូងប្រមាណជាង៣ខែ វីអូឌីក៏មិនអាចសុំការបំភ្លឺដូចគ្នាដោយសារតែទូរស័ព្ទរបស់នាងខលចូលតែមិនលើក។តារាមួយរូបដែលស្និទ្ធបំផុតនឹងភាគីខាងប្រុសបានអះអាងដោយមិនបញ្ចេញឈ្មោះថាលោក ប៉ែន ចំរ៉ុង ពិតជាបានសម្រេចចិត្តដាក់បណ្ដឹងសុំលែងនាងភិន សុដាលីស ប្រាកដមែន បន្ទាប់ពីអ្នកទាំងពីរបានផ្ទុះជម្លោះដាក់គ្នាជារឿយៗនិងកាន់តែខ្លាំងនៅអំឡុងដើមខែមីនា។ លោកថាមិនដឹងច្បាស់ថាអ្វីជាមូលហេតុដែលនាំឲ្យគូស្នេហ៍មួយគូនេះឈានដល់ចំណុចលែងលះនោះទេ ដោយគ្រាន់តែបានឮថាសុដាលីសមានសភាពកាចខ្លាំង ដែលមិនអាចឲ្យលោកប៉ែន ចំរ៉ុង តស៊ូរួមរស់បាន។ លោកនិយាយថា៖ “អារឿងចំរ៉ុងប្ដឹងលែងហ្នឹងខ្ញុំទើបតែដឹងដែរទេ ប៉ុន្តែបើរឿងឈ្លោះគ្នាគឺដឹងយូរហើយប្រហែល២–៣ខែអីហើយ! និយាយរួមទៅអត់ដឹងថាខាងណាខុសក៏ខុសដែរ ប៉ុន្តែអ្វីដែលដឹងពីចំរ៉ុង គឺដាលីសសម្ដីខ្លាំង ទើបចំរ៉ុងធ្វើអញ្ចឹង!”។ឆ្លើយតបនឹងបញ្ហានេះ លោក អ៊ិន សុភិន ឪពុករបស់ភិន សុដាលីស បានអះអាងថាកូនស្រីរបស់លោកគឺជានារីមិនណយតាំងពីនៅរស់នៅជាមួយលោកនោះម្ល៉េះ។ លោកនិយាយថា៖ “មុនពេលអាចំរ៉ុងវាមកពាក់ព័ន្ធខ្ញុំប្រាប់ហើយតើថាដាលីសមិនណយទេ ប៉ុន្តែរឿងហ្នឹងបើវាធ្វើជាប្ដីល្អ កូនខ្ញុំវាមិនដែលទៅជ្រះឆ្អេះឲ្យទេ ប៉ុន្តែខ្ញុំឮថារាល់ថ្ងៃកូនខ្ញុំប្រឹងថត ប្រឹងលក់ស្អីៗ(កញ្ចក់ភ្នែក)តាមអនឡាញ យកលុយមកចិញ្ចឹមខ្លួននិងមកបង់ថ្លៃផ្ទះជួលតែម្នាក់ឯងហ្នឹង”។ លោកថាក្រោយចុះអេតាស៊ីវិលធ្វើជាប្ដីប្រពន្ធស្របច្បាប់ ភិន សុដាលីស និងប៉ែន ចំរ៉ុង បានជួលផ្ទះមួយរស់នៅ ដោយមានអ្នកធ្វើការផ្ទះម្នាក់រស់នៅជាមួយ ប៉ុន្តែលោកមិនបានដឹងថាផ្ទះជួលនោះស្ថិតនៅឯណា ដោយភរិយានិងម្ដាយរបស់លោកទើបជាអ្នកចេញចូល។ លោកមានប្រសាសន៍ថា៖ “រឿងពីរនាក់ហ្នឹងម្ដាយខ្ញុំ និងប្រពន្ធខ្ញុំពួកគាត់បានដឹងយូរហើយតែអត់ប្រាប់ខ្ញុំ និយាយរួមទៅទើបតែខ្ញុំដឹងថាចំរ៉ុងដាក់ពាក្យសុំលែងដាលីសហ្នឹងទេ ដែលពួកគាត់ប្រាប់ថាគឺអញ្ចឹងមែន ហើយបើតាមដឹងពីរនាក់ហ្នឹងចែកផ្លូវគ្នាតាំងពីមុនចូលឆ្នាំម្ល៉េះ ដោយសារតែដាលីសគាត់ខឹងហើយគាត់ដេញចំរ៉ុងចេញពីផ្ទះ(ផ្ទះជួល) ប៉ុន្តែចំរ៉ុងគាត់គួរតែដឹងហើយថាខ្លួនឯងជាប្ដីធ្វើអីខ្លះ បានដល់ថ្នាក់មនុស្សស្រីម្នាក់ដែលហ៊ានបោះបង់ឪពុកម្ដាយរត់ទៅនៅជាមួយដេញចេញ!”។លោកថាត្រៀមខ្លួនទទួលភិន សុដាលីស ដៃដប់ ប៉ុន្តែសម្រាប់រឿងបណ្ដឹងរបស់លោក ប៉ែន ចំរ៉ុង លោកសុំមិនលូកដៃដើម្បីឲ្យឆាប់បានបញ្ចប់នោះទេ ដោយលោកបញ្ជាក់ថានឹងទុកសិទ្ធិឲ្យនាងសម្រុះសម្រួលឬលែងលះតាមការសម្រេចចិត្ត។ លោកបន្តថា៖ “ឥឡូវហ្នឹងកូនខ្ញុំវាអត់ព្រមលើកទូរស័ព្ទខ្ញុំសោះ! ទោះខ្ញុំឲ្យម្ដាយខ្ញុំ ឲ្យប្រពន្ធខ្ញុំទៅលួងលោមឲ្យត្រឡប់មកផ្ទះវិញក៏មិនព្រម ខ្ញុំដឹងថាវាខ្មាស ប៉ុន្តែខ្ញុំបានផ្ញើសារទៅដាលីសថាប៉ាអត់ខឹងកូនទេ  ប៉ាបើកទ្វារចាំទទួលកូន។ ប៉ុន្តែខ្ញុំប្រាប់គាត់ថារឿងកូនឯងលែងគ្នាជាមួយចំរ៉ុងប៉ាសុំអត់លូកដៃទេ ចាំទាល់តែកូនឯងដាច់ស្រេចពេលណាបានប៉ាចេញមុខតែម្ដង!”។ប្រភពដែលបានទម្លាយចេញបានអះអាងថាលោកប៉ែន ចំរ៉ុង មានអ្នកទីបីជ្រៀតជ្រែក ស្របគ្នាដែល ភិន សុដាលីស ក៏បានប្រើពាក្យសម្ដីធ្វើឲ្យលោកប៉ែន ចំរ៉ុង អត់ទ្រាំមិនបាននោះផង ក៏ឈានដល់ការប្ដឹងលែង៕

រថយន្តក្រុងពិសេសសម្រាប់ស្ត្រីបើកឱ្យដំណើរការនៅទីក្រុង Zhengzhou ប្រទេសចិន ដែលមានអ្នកបើកបរក៏ជាស្ត្រីផងដែរ

ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០៣:០៨

ថ្ងៃទី២៨ ខែមេសា រថយន្តពិសេសសម្រាប់ស្ត្រីបានបើកឱ្យដំណើរការនៅទីក្រុង Zhengzhou ប្រទេសចិន។ រដូវក្តៅជិតចូលមកដល់ ធាតុអាកាសនៅក្នុងប្រទេសកាន់តែក្តៅឡើងៗ ការបើកឱ្យដំណើរការរថយន្តពិសេសនេះគឺក្នុងគោលបំណងការពារស្ត្រីឱ្យចៀសផុតពីការបៀតបៀនផ្លូវភេទ ដោយសារការស្លៀកពាក់ខ្លី។

ការប្រកួត Dota 2 ខ្នាតធំរង្វាន់ 3 លានដុល្លារ «The Manila Major» ចា់បផ្តើមបើកការជំរុះនៅថ្ងៃនេះហើយ

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០៧:១១

អស់រយៈពេលមួយខែជិតចូលពីរខែក្រោយពីការប្រកួត Dota 2 «The Shanghai Major» ដែលធ្វើឡើងក្នុងការទីក្រុងសៀងហៃប្រទេសចិនត្រូវបានបញ្ចប់ដោយក្រុម Team Secret ទទួលបានជ័យលាភីលេខ 1 ឥឡូវនេះ DOTA បានប្រកាសជាផ្លូវការថាការប្រកួតហ្គេម Dota 2 ថ្មីនឹងធ្វើឡើងក្នុងទីក្រុង Manila ប្រទេសហ្វីលីពីននៅក្នុងខែមិថុនាខាងមុខនេះឯង។ការប្រកួត Major នេះបានដឹកនាំដោយ PGL (Professional Gamer League ) ដែលការប្រកួតផ្លូវការនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 7 ដល់ 12 ខែមិថុនានៅក្នុងសាល Mall Of Asia ទីក្រុង Manila ប្រទេសហ្វីលីពីននេះឯងហើយរង្វាន់សរុបមានដល់ 3 លានដុល្លារដដែល។វាជាការប្រកួត Major ចុងក្រោយមុនពេលការប្រកួត Dota ប្រចាំឆ្នាំទូទាំងអន្តរជាតិ (The International 2016) មកដល់ ដោយ The Manila Major នឹងចាប់ផ្តើមបើកឲ្យចុះឈ្មោះចូលជាក្រុមជម្រុះតាមតំបន់ចាប់ពីថ្ងៃទី 29 ខែមេសាដល់ថ្ងៃទី 2 ខែឧសភាហើយក្រុមទាំងអស់តែបញ្ចប់ការផ្លាស់ប្តូរសមាជិកក្រុមឈ្មោះត្រឹមថ្ងៃ 27។ដោយប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុន Valve បញ្ចេញឈ្មោះក្រុមទាំង 12 នេះដែលត្រូវបានអញ្ជើញឲ្យចូលរួមការប្រកួតនៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិក្នុងនោះមាន:- Alliance- Complexity- Evil Geniuses- Fnatic- LGD- MVP- Natus Vincere- OG- Team Liquid- Team Secret- Vici Gaming- Wings Gaming (ក្រុមដែលទើបនឹងទទួលបានជ័យលាភីលេខ 1 នៅការប្រកួត ESL One Manila)ចំណែកបួនក្រុមទៀតនឹងធ្វើការជម្រុះយកក្រុមជើងឯកតាមតំបន់នីមួយៗដូចក្នុងរូបខាងក្រោមនេះចា់ពីថ្ងៃទី 3 ដល់ថ្ងៃទី 6 ខែឧសភាដើម្បីទៅជួបគ្នានៅវគ្គ 16 ក្រុមចុងក្រោយចំពោះរង្វាន់វិញនៅតែស្ថិតស្ថេរដដែលដោយរង្វាន់សរុបមានទឹកប្រាក់ស្មើនឹង 3 លានដុល្លារ យ៉ាងណា ធូដេខេអេជ នឹងជម្រាបជូនពត៌មានលម្អិតអំពី The Manila Major 2016 នេះជាបន្តបន្ទាប់។