trollkhmer news

កម្សាន្ត

៧ ហេតុផល ដែលអ្នកគួរតែចាំសិន មុននឹងពោលពាក្យថា (បងស្រឡាញ់អូន)

ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

ផ្តល់សិទ្ធដោយ មង្គលការតាមការសិក្សាស្រាវជ្រាវកាលពីថ្មីៗនេះបានឲ្យដឹងថា ត្រូវរង់ចាំយ៉ាងហោចណាស់ពី ៥-៦ ខែ មុននឹងគិតថា មនុស្សម្នាក់​នោះ​ពិតជាល្អ​សម្រាប់​អ្នក។ គូស្នេហ៏គ្រប់រូបតែងតែបានឆ្លងកាត់ដំណាក់កាលចាប់ផ្តើមដំបូងដោយការសម្លឹងមើលចិត្តគ្នាទៅវិញទៅមក, ណាត់ជួបសន្ទនាជាមួយគ្នា។ប្រសិនបើអ្នកចង់ដឹងថា តើត្រូវរង់ចាំរយៈពេលយូរប៉ុណ្ណា ទើបអាចនិយាយពាក្យថា បងស្រឡាញ់អូនបាន។ អ្នក​ជំនាញ​ខាងស្នេហា​បាន​និយាយ​ថា ត្រូវរង់ចាំយ៉ាងហោចណាស់ពី ៥-៦ខែទើបល្អ មុននឹងសម្រេចចិត្តនិយាយការពិតប្រាប់ដល់គេ។ការស្រាវជ្រាវបាននិយាយថា សព្វថ្ងៃនេះគូស្នេហ៏ភាគច្រើនបានឱបថើបគ្នា តាំងតែពីបានជួបគ្នាដំបូង។ ពួកគេមួយ​ចំនួនឆាប់​នឹង​និយាយពាក្យ​ថា "បងស្រឡាញ់អូន” លឿនរហ័សពេក។អ្នកស្រាវជ្រាវបានសិក្សាលើគូស្នេហ៏ជិត ២០០០គូ។ ពួកគេភាគច្រើនប្រញាប់សារភាពស្នេហ៏ តែសោកស្តាយនៅពេលក្រោយ ហើយគូស្នេហ៏មួយចំនួនដែលបានរង់ចាំរយៈពេលច្រើនជាង ៥ខែ មុននឹងប្រកាសក្តីស្រឡាញ់ តែងបានជួបនឹងស្នេហ៏ឋិតថេរយូរអង្វែង។ ហេតុអ្វីបានជាត្រូវរង់ចាំ មុននឹងសារភាពថា បងស្រឡាញ់អូន? អ្នកជំនាញខាងស្នេហាបានផ្តល់ហេតុផលមួយចំនួនដូចខាងក្រោម៖ហេតុផលទី ១មនុស្សជាច្រើនធ្វើជាមនុស្សល្អបំផុតពេលបានជួបគ្នាដំបូង តែរយៈពេល ២-៣ខែក្រោយ ទំនាក់ទំនងអាចនឹងមិនល្អដូចមុន។ គ្មានអ្នកណាម្នាក់អាចធ្វើពុតបានយូរឡើយ ហើយនេះជាពេលដែលអ្នកមើលឃើញនូវមុខមាត់ពិតរបស់ពួកគេ។ហេតុផលទី ២ជាទូទៅ ជម្លោះដំបូងរវាងអ្នកទាំង ២នឹងប៉ះពាល់ដល់កម្រិតនៃការអធ្យាស្រ័យគ្នា។ ជម្លោះមិនអាចកើតឡើងក្នុងដំណាក់កាលស្នេហាដំបូងឡើយ។ នេះជាមូលហេតុដែលអ្នកគួរតែរង់ចាំ។ហេតុផលទី ៣ចុះបើ ឪពុកម្តាយទាំងសងខាងមិនពេញចិត្តនឹងស្នេហារបស់អ្នក? ផ្ទុយទៅវិញ ការទទួលស្គាល់ពីឪពុកម្តាយជារឿងមួយសំខាន់។ រឿងគ្រប់យ៉ាងនឹងប្រសើរឡើង ប្រសិនបើអ្នកអាចទទួលបានការគាំទ្រពីឪពុកម្តាយ។ដូច្នេះ រង់ចាំរហូតដល់ឪពុកម្តាយនាងអាចជួយអ្នកបាន។ហេតុផលទី ៤ចុះបើឪពុកម្តាយរបស់អ្នកជាមនុស្សបោកប្រាស់? ពួកគេចូលចិត្តប្រើជម្រើស ៣-៤យ៉ាងមុននឹងសម្រេចចិត្តជ្រើសយកអ្នក។ ប្រសិនបើអ្នកដឹងថា ជាការបោកប្រាស់ អ្នកនឹងខូចចិត្ត ប្រសិនបើអ្នកសុំមនុស្សម្នាក់រៀបការលឿនពេកដោយមិនបានដឹងពីប្រវត្តិរបស់គេឲ្យបានច្បាស់។ហេតុផលទី ៥ចុះបើអ្នកគិតថា ខ្លួនអ្នកមិនត្រូវគ្នាជាមួយនឹងនាង? រង់ចាំរយៈពេល ៦ខែដើម្បីឲ្យអ្នកបានដឹងពីចំណង់ចំណូលចិត្ត និងភាពមិនចូលចិត្តរបស់អ្នកបានល្អប៉ុណ្ណាចំពោះស្នេហា។ហេតុផលទី ៦តើហិរញ្ញវត្ថុអាចប៉ះពាល់ដល់ស្នេហារបស់អ្នកដែរទេ? នៅក្នុងដំណាក់កាលចាប់ផ្តើមដំបូង គូស្នេហ៏ចូលចិត្តប្រើអារម្មណ៏ តែពេលក្រោយមក ប្រែជាចូលចិត្តអនុវត្ត ហើយនេះជាពេលដែលត្រូវការលុយ។ ប្រសិនបើអ្នក និងគូស្នេហ៏អ្នកមិនឯកភាពគ្នាចំពោះប្រាក់ចំណូល និងប្រាក់ចំណាយ វាអាចប៉ះពាល់ដល់ស្នេហារបស់អ្នក។ ដូច្នេះយកល្អគួររង់ចាំសិន។ហេតុផលទី ៧តើពាក្យថា ស្រឡាញ់ មួយម៉ាត់មានន័យថាយ៉ាងណាចំពោះអ្នក? តើវាជាការរៀបការមែនទេ? ឬក៏អ្នកគ្រាន់តែចង់រស់នៅជាមួយមនុស្សម្នាក់? ចុះបើគូស្នេហ៏អ្នកគ្រាន់តែស្រឡាញ់អ្នក តែមិនរៀបការជាមួយអ្នក? ការរង់ចាំរយៈពេល ៦ខែនឹងអាចជួយបំភ្លឺមន្ទិលសង្ស័យទាំងឡាយរបស់អ្នកបាន៕

បទ ពុកអើយម៉ែអើយ របស់នាយចឹមមានអ្នកទស្សនាដល់៣លានដងហើយនៅ Youtube

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៨:៥៣

ពិតជាគួរអោយភ្ញាក់ផ្អើលមែន បទចម្រៀង ពុកអើយម៉ែអើយ! ដែលច្រៀងដោយនាយ ចឹម ដោយត្រឹមក្នុងរយៈពេល៣ខែសោះ មានអ្នកចូលមើលរហូតដល់ ជាង៣លាននាក់ (3,082,122) នៅលើគេហទំព័រ​​ Youtube ប៉ុន្តែអាខោនដែលផុសវិឌីអូបទចម្រៀងនោះមិនមែនជាអាខោនផ្លូវការរបស់ផលិតកម្ម Sunday នោះទេ ។ 

មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញនឹងស្នេហា

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៧:២៩

ផ្តល់សិទ្ធដោយ មង្គលការមនុស្សភាគច្រើនតែងតែយល់ថា បុរសៗ​ឆាប់ធុញទ្រាន់នឹងស្នេហា ហើយ​ឆាប់បែកចិត្តទៅរកដៃគូថ្មីមួយទៀត ប៉ុន្តែ​មនុស្សស្រី​អាច​ក៏មាន​ចិត្ត​ប្រែប្រួល​​ដូចនឹង​​មនុស្ស​ប្រុស​ដែរ។ មនុស្ស​ស្រី​ជំនាន់ថ្មីសង្កត់​ខ្លាំង​ទៅលើអ្វី​ដែលពួកនាង​ចង់​បាន ហើយនៅ​ពេលពួក​នាងមិន​បានវា​នោះទេ ពួកនាងនឹង​ចាប់ផ្តើម​មានអារម្មណ៏​ធុញទ្រាន់​នឹង​ស្នេហា។គូស្នេហ៍នេះ​ចូលចិត្តស្រឡាញ់គ្នាតែមួយឆាវ ហើយ​​ក៏បែកគ្នាទៅវិញ ដោយមិនបាន​គិតវែងឆ្ងាយ ហើយគ្មានការមិនមានការឈឺចាប់ធ្ងន់ធ្ងរអ្វីដែរ។ ដូច្នេះ ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញទ្រាន់​នឹងស្នេហា។ ខាងក្រោមនេះជាហេតុផល​ទូទៅបំផុត​ដែលធ្វើឲ្យ​មនុស្សស្រីធុញទ្រាន់​នឹងស្នេហា៖ចង់បាន​ផលប្រយោជន៏​ពីនាងអ្វីដែល​មនុស្សស្រីច​ង់បាន​គឺ មិត្តប្រុស​របស់នាង​ចាត់ទុកនាង​ជាមនុស្សដ៏មាន​តម្លៃ​ម្នាក់នៅក្នុងជីវិត។ ប៉ុន្តែក្រោយពេលដែលស្រឡាញ់គ្នាយូរៗទៅ បុរសៗ​ចាប់ផ្តើម​មាន​ការ​ប្រែប្រួលខុសពីមុន។ គាត់លែង​តស៊ូដូចកាលគ្រាដំបូង ទោះបីជានៅឆ្ងាយក៏ខំស្កាត់មកមកជួបអ្នក រួចនិយាយ​ពាក្យថា បងនឹកអូន ហើយ​ក៏ត្រឡប់ទៅវិញទៀតហើយ។លែងមាន​កាដូឲ្យនាងរាល់មនុស្សស្រី​ទាំងឡាយតែងតែ​ចូលចិត្ត​ភាពថ្នាក់ថ្នម។ ប៉ុន្តែបុរសៗ​គិតថា ពួកគេ​ត្រូវការ​ឲ្យនាង​មានអារម្មណ៏​រំភើប​នឹងកាដូតែ​ក្នុងកំឡុងពេល​ចាប់ផ្តើម​ចែចង់​នាង​ដំបូង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែមនុស្សស្រី​តែងតែ​រំពឹងចង់បាន​កាដូជានិច្ច។ ប្រសិនបើ​លែងមាន​កាដូឲ្យនាង នោះនាង​ឆាប់ធុញទ្រាន់​នឹងស្នេហា។លែងមានភាពរ៉ូមែន​ទិចមានពេល​មួយដែលគាត់បាន​ថើបអ្នក​នៅតាម​ទីសាធារណៈ ហើយ​មានភាព​ក្លាហាន​ចំពោះស្នេហា។ តែឥលូវ​នេះ គាត់មិនចង់សូម្បី​តែកាន់​ដៃអ្នក ព្រោះវា​គួរឲ្យខ្មាស់អៀន។ភាពរ៉ូមែនទិច​ជាអ្វីដែល​មនុស្សស្រី​គ្រប់រូប​ចង់បាន​ពីសេចក្តីស្នេហា។ ប្រសិនបើ​អ្នកមិន​អាចផ្តល់​ឲ្យនាងទេ នោះនាង​នឹងបោះបង់​អ្នកចោល។ជាមនុស្សប្រុសម្នាក់​ដែល​ល្អខ្លាំងពេកប្រសិនបើអ្នក​ជាមនុស្សប្រុស​ដែលល្អខ្លាំង​ពេក ហើយក្លាយ​ជាសត្វចិញ្ចឹម​របស់​នាង នោះធ្វើឲ្យ​នាង​ឆាប់ធុញទ្រាន់​នឹងស្នេហា។ នេះជាមូលហេតុ​ដែលអ្នក​គួរបង្ហាញ​ភាពចិត្តខ្មៅ​ម្តង​ម្កាល​ចំពោះ​នាង។ នេះនឹងអាច​ជួយរក្សា​ចំណងស្នេហា​របស់​អ្នកបាន។ឆាប់សុំ​នាងរៀប​ការពេកប្រសិនបើអ្នកឆាប់សុំនាង​រៀបការលឿន​ពេក មិត្តស្រីរបស់​អ្នកអាច​គិតថា នាងនឹង​បាត់បង់​សេរីភាព។ ការប្តេជ្ញាចិត្ត​ជារឿង​មួយល្អ ប៉ុន្តែ​ត្រូវឲ្យ​ការ​ប្តេជ្ញាចិត្ត​នេះកើត​មាន​ក្នុង​រយៈ​ពេលយូរ។ ប្រសិនបើអ្នកប្រញាប់​សុំនាង​រៀបការ នាងអាច​នឹងសប្បាយ​ចិត្តក្នុង​រយៈពេលខ្លី។ ប៉ុន្តែនាងនឹង​ចាប់ផ្តើម​ធុញទ្រាន់​នឹងស្នេហា​នៅពេល​ក្រោយ៕

ជំនឿ​ក្នុង​ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ ដើម្បី​ជា​ការ​លើក​រាសី

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៥:១៥

ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ តាម​ជំនឿ​ពី​បុរាណ មាន​សារៈសំខាន់​ណាស់ ព្រោះ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ សុទ្ធតែ​ត្រូវ​បាន​ចាស់ៗ​លោក​សម្គាល់​ទុក ថា​តើ​ថ្ងៃ​ណា​ជា​ថ្ងៃ​ដែល​គួរ​កាត់​សក់ និង​ថ្ងៃ​ណា​មិន​គួរ​កាត់ ដើម្បី​ជា​ការ​លើក​រាសី ឬ​អាច​និយាយ​ថា កាត់​សក់​ចំថ្ងៃ​ល្អ​អាច​នាំ​ឲ្យ​មាន​លាភ​សំណាង​ផង​ដែរ។    ១. កាត់​សក់​ចំថ្ងៃអាទិត្យ ៖ នឹង​មាន​អាយុ​យឺនយូរ សុខភាព​រឹងប៉ឹង មាំមួន ប្រាសចាក​ពី​រោគា​ព្យាធិ។   ២. កាត់​សក់​ចំថ្ងៃ​ច័ន្ទ ៖ នឹង​មាន​តែលាភ​សំណាង។   ៣. កាត់​សក់​ចំថ្ងៃ​អង្គារ ៖ នឹង​មាន​តេជះ ឫទ្ធិអំណាច មាន​គេ​ខ្លបខ្លាច។   ៤. កាត់​សក់​ចំថ្ងៃ​ពុធ ៖ មិនល្អ​ទេ លាភសំណាង​ផ្សេងៗ​ដែល​បម្រុង​នឹង​ហូរ​ចូល នឹង​រលាយ​បាត់ ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដី​ទុក​មក​ដាក់​ខ្លួន។   ៥. កាត់​សក់​ចំថ្ងៃ​ព្រហស្បត្តិ៍ ៖ នឹង​មាន​ទេវតា ព្រម​ទាំង​វត្ថុ​ស័ក្ដិ​សិទ្ធ តាម​ជួយ​ថែរក្សា។   ៦. កាត់​សក់​ចំថ្ងៃ​សុក្រ ៖ នឹង​មាន​មន្ត​ស្នេហ៍ ដែល​ជា​ទី​ស្រឡាញ់​នៃ​មនុស្ស​ទាំង​ពួង។   ៧. កាត់​សក់​ចំថ្ងៃ​សៅរ៍ ៖ ប្រពៃ​បំផុត គិត​អ្វីៗ ឬ​ធ្វើ​កិច្ច​ការងារ​អ្វី នឹង​បាន​សម្រេច​តាម​បំណង​ប្រថ្នា នឹង​មាន​សិរីមង្គល ភាព​សំណាង​ល្អ៕ប្រភពពី Bektleay

រឿងក្រមុំ៣១កំលោះ៥២សម្ភោធម្សិលមិញធ្វើអោយអ្នកទស្សនាផ្ទុះសំណើចពេញរោងកុន

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:៤៨

រឿងក្រមុំ៣១កំលោះ៥២ ជាស្នាដៃនិពន្ធរបស់កូនខ្មែរត្រូវបានសម្ភោធកាលពីម្សិលមិញនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON ដែលមានការចូលរួមពីតួឯកក្នុងរឿងដូចជាលោក ទេព រិន្ធដារ៉ូ អ្នកនាងខ្ញុង និងកញ្ញា បេនីយាំង រួមជាមួយតារាកិត្តិយសផ្សេងទៀត និងព្រមទាំងម្ចាស់ផលិតកម្ម អ្នកដឹកនាំរឿងក្នុងផលិតកម្ម Richkids Media ទៀតផង។ បើនិយាយពីរឿងនេះវិញគឺមានឈុតឆាកកំប្លែងជាច្រើនដែលធ្វើអោយទស្សនិកជនក្នុងរោងកុនស្រែកហ៊ោនិងផ្ទុះសំណើចពេញរោងកុនយ៉ាងខ្លាំង ហើយជាពិសេសទៅទៀតនោះបើតាមសំដីពីអ្នកទស្សនាមួយរូបលោក ផេង បាននិយាយប្រាប់គេហទំព័រធូដេខេអេជយើងខ្ញុំថា " ល្អមើលមែនបង ! ខ្ញុំអត់ដែលបានមើលរឿងខ្មែរណាដែលល្អមើលដូចរឿងក្រមុំ៣១កំលោះ៥២នេះទេ "។ រីឯអ្នកចូលទស្សនាមួយទៀតក៏បាននិយាយស្រដៀងគ្នានេះដែរថា " រឿងនេះពិតជាល្អមើល ជាពិសេសការសំដែងរបស់អ្នកនាងខ្ញុងក្រមិចក្រមើម ព្រមទាំងសំដីផងបានធ្វើអោយខ្ញុំរួមជាមួយមិត្តភក្តិខ្ញុំទៀតទប់សំណើចមិនចង់បាន "។ សូមបញ្ចាក់ផងដែរថារឿងក្រមុំ៣១កំលោះ៥២និងចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបបានទស្សនាចាប់ពីថ្ងៃទី២៨ ខែមករានេះតទៅហើយ នៅតាមរោងភាពយន្តក្នុងរាជធានីភ្នំពេញដូចជា Legend Cinema , Platinum Cineplex , Major Cineplex រោងភាពយន្តលុច្ស និងរោងភាពយន្តនៅក្នុងខេត្តសៀមរាប ។ 

មានដឹងអត់មនុស្សជោគជ័យមានទម្លាប់អ្វីខ្លះ?

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:២០

មនុស្ស​ជោគជ័យ និងមនុស្ស​បរាជ័យ​ខុសគ្នា ​ព្រោះ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​នោះឯង​។ តើ​លោក​អ្នក​ដឹង​ទេថា ​មនុស្ស​ជោគ​ជ័យ​មាន​ទម្លាប់​ល្អអ្វីខ្លះ​ ទើប​ពួក​គេទទួល​បាន​ភាព​ជោគជ័យ ​នៅក្នុង​ជីវិត?​ខាង​ក្រោម​នេះ​គឺជា​ទម្លាប់​ខ្លះៗ​របស់​មនុស្ស​ជោគ​ជ័យ​ ដែល​យើង​គួរ​ស្វែង​យល់៖ ​កុំបាន​តែគិត ​សូម​ធ្វើ​សកម្មភាព​ផង​លោក ​Walt Disney បាន​សរសេរថា​ ក្ដី​ស្រមៃ​របស់​អ្នក​ទាំង​អស់​នឹង​ក្លាយ​ទៅ​ជាការ​ពិត​ បើសិន​ជាអ្នក​មាន​កម្លាំង​ចិត្ត​គ្រប់​គ្រាន់​ ក្នុង​ការ​ស្វែង​រកពួកវា ។ ​សូម​កុំជាប់​ត្រឹម​តែ​ក្នុង​គំនិត ​និងក្ដី​ស្រមៃ​របស់​អ្នក ​សូមធ្វើ​ឱ្យវា​ក្លាយ​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​ ដែល​នឹងនាំ​អ្នក​ទៅដល់​ក្ដីស្រមៃ​យ៉ាង​ពិត​ប្រាកដ។ ​តស៊ូ​ជម្នះ​ការ​លំបាក​​វាជា​ការយល់​ច្រលំ​មួយ​យ៉ាងធំ​ ដែលមនុស្ស​ជោគជ័យ​ទាំងឡាយ​មិនដែល​បង្កើត​កំហុស​ទាល់​ តែសោះ​នោះ​។ នៅក្នុង​ស្ថានភាព​ជាក់ស្ដែង​ មនុស្ស​គ្រប់​រូបសុទ្ធ​តែ​បង្កើត​កំហុស ​ទោះតិច​ ឬច្រើន​ ប៉ុន្តែ​អ្វីដែល​នាំឱ្យពួក​គេទទួល​បាន​ជោគជ័យ​នោះគឺថា​ ពួក​គេតស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ និងការ​លំបាក​គ្រប់យ៉ាង​នៅក្នុង​ជីវិត​របស់​ពួកគេ។ ​មានទំនុក​ចិត្ត​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ដើម្បី​ទទួល​បាន​ជោគជ័យ​ លោក​អ្នក​ត្រូវតែ​ជាមនុស្ស​ដែល​ចេះគិត​ និង​វិភាគ​ដោយ​ខ្លួនឯង​ ប៉ុន្តែ​វាមិន​ទាន់​គ្រប់​គ្រាន់​ឡើយ ​លោកអ្នក​ក៏មិន​ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ខ្លួនឯង​ច្រើន​ពេក​ដែរ ​ព្រោះ​បើសិន​ជាលោក​អ្នក​ស្ថិត​នៅក្នុង​បញ្ហា​ច្រើន​ពេក ​រឿងរ៉ាវ​វានឹង​កាន់​តែ​អាក្រក់​ឡើងៗ។​អាន ​និងស្រាវ​ជ្រាវ​បន្ថែម​មិន​ត្រឹម​តែ​មាន​ទំនុក​ចិត្ត​លើខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ មនុស្ស​ដែល​ទទួល​បា​នជោគ​ជ័យ​ទាំងឡាយ​ តែងតែ​ជាមនុស្ស​ដែល​ទាន់​សម័យ​ ហើយ​តាមដាន​ព័ត៌មាន​ថ្មីៗ​ជានិច្ច។​ ដូច្នេះ​ពួក​គេ​ត្រូវតែជា​ អ្នក​ស្រាវ​ជ្រាវ ​និងអាន​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ។  ​មិនបោះ​បង់​ការ​ហាត់​ប្រាណ​ក្រៅពី​សុខភាព​ផ្លូវចិត្ត​ និងការ​ជម្នះ​ឧបសគ្គ​ សុខ​ភាព​រាងកាយ​ក៏ជារឿង​ដ៏សំខាន់​មួយ​ផងដែរ។​ រាងកាយ​មិន​អាច​ដំណើរ​ការ​បាន​ស្រួលទេ ​ប្រសិន​បើអ្នក​មិន​បានហាត់​ប្រាណ​បានត្រឹម​ត្រូវ​នោះទេ​។ មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​តែងតែ​រិះរក​ពេល​វេលា ​សម​ស្រប​ណាមួយ​នៅក្នុង​កាល​វិភាគដ៏​មរមាញឹក​របស់​ពួកគេ​ ដើម្បី​ធ្វើលំហាត់​ប្រាណ​ និងសម្រាក​កម្សាន្ដ។​ ធ្វើចិត្ត​ឱ្យស្ងប់​ រំងាប់​ភាព​តាន​តឹង​ការធ្វើ​ការងារ​គឺជាភាព​តាន​តឹង​ ប៉ុន្តែ​បរិយា​កាស​ការងារ​ខ្លះ​មិនសូវ​មានភាព​តាន​តឹង​ឡើយ​។ អ្វីគ្រប់​យ៉ាង​វាអាស្រ័យ​ទៅលើ​ស្ថានភាព​ផ្លូវចិត្ត​របស់អ្នក​។ ពេលខ្លះ ​បើសិន​ជាលោក​អ្នក​មាន​សម្ពាធ​ និងភាព​តាន​តឹងពេក​ លោកអ្នក​អាច​ចាកចេញ​ពីកន្លែង​ការងារ​នោះមួយ​រយៈ​ ដើម្បី​ទៅ ​កន្លែង​ណា​មួយដែល​អាច​ឱ្យធ្វើ​ការងារ​បាន​ស្ងប់​ជាងនេះ។ ​ដឹង​អំពីកេរ្តិ៍​ឈ្មោះ​របស់​ខ្លួនឯង​ការស្គាល់​ការពិត​អំពី​ខ្លួន​ឯងឱ្យ​បាន​ច្បាស់ ​នឹងបាន​ទៅជា​កម្លាំង​ចិត្តមួយ​ សម្រាប់​ឱ្យយើង​បន្ត ​នូវកិត្តិយស​ និងភាព​ជោគជ័យ​របស់​ខ្លួន​បន្ត​ទៅទៀត​។ ប៉ុន្តែ​វាមិន​គួរជាទី​មោទនៈ​ រហូត​អ្នកក្លាយ​ទៅជា​មនុស្ស​អំនួត​ ក្អេងក្អាង​ឡើយ​ គ្រាន់តែ​ដឹង​សមត្ថភាព​ និងធន​ធាន​ពិត​ប្រាកដ​របស់ ​ខ្លួនតែ​ប៉ុណ្ណោះ។ ​ស្វែង​រករឿង​រ៉ាវថ្មីៗ​ទោះបី​ជាពេល​ខ្លះ ​រឿងរ៉ាវ​ដ៏អាក្រក់​បាន​កើតឡើង​ចំពោះ​លោកអ្នក​ក៏ដោយ ​លោក​អ្នកក៏​នៅតែ​ អាចចាប់​ផ្ដើម​ជាថ្មីជានិច្ច​ ហើយ​អ្វីដែល​សំខាន់​ជាង​គេនោះគឺ ​កម្លាំង​ចិត្ត ​និងមិន​បាត់បង់​ក្ដីសង្ឃឹម​ឡើយ។ ​ប្រភពពី Cool107

វិធីសាមញ្ញ ១០ យ៉ាង ធ្វើឲ្យមនុសស្ស្រីលង់ស្រឡាញ់អ្នកដកចិត្តមិនរួច

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៥១

ផ្តល់សិទ្ធដោយ មង្គលការការធ្វើឲ្យមនុស្សស្រីម្នាក់មានក្តីសុខ មិនមែនជារឿងមួយងាយស្រួលឡើយ។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីទាក់ទាញចិត្តមនុស្សស្រី, អ្នកត្រូវដឹងថា តើអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ខាងក្រោមនេះជាវិធីសាស្ត្រ ១០ យ៉ាងដើម្បីទាក់ទាញចិត្តមនុស្សស្រីឲ្យមានចិត្តស្រឡាញ់អ្នកកាន់តែខ្លាំង៖ចុចអានអត្ថបទ១៦ ចំណុចដែលមនុស្សស្រីចូលចិត្តធ្វើ តែបុរសៗមិន​យល់ទាល់តែសោះ !១. នាំនាងចេញទៅញ៉ាំអាហារខាងក្រៅការនាំនាងទៅញ៉ាំអាហារខាងក្រៅប្រាកដជាធ្វើឲ្យនាងចាប់អារម្មណ៏លើអ្នក។ នាំនាងចូលភោជនីយដ្ឋាន ហើយឲ្យនាងដឹងថា នាងជាមនុស្សពិសេសរបស់អ្នក។ អ្នកក៏អាចអញ្ជើញនាងទៅផ្ទះរបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលនាងនូវអាហារដែលអ្នកបានធ្វើឲ្យផ្ទាល់ដៃ នាងនឹងកាន់តែស្រឡាញ់អ្នក។២. ឲ្យនាងបានដឹងពីមហិច្ចតារបស់អ្នកមនុស្សស្រីតែងតែចង់ដឹងពីមហិច្ចតាគូស្នេហ៏របស់នាង។ ប្រាប់នាងពីក្តីសុបិន្ត និងគោលបំណងរបស់អ្នក។ ធ្វើឲ្យនាងប្រាកដថា អ្នកមានទំនុកចិត្តគ្រប់គ្រាន់អាចដឹកនាំជីវិតឲ្យមានន័យ។៣. ថែសុខភាពឲ្យបានល្អនារីៗសម្លឹងមើលរាល់អ្វីៗទាំងអស់នៅក្នុងខ្លួនបុរស។ ខ្យល់ដង្ហើម និងធ្មេញសស្អាតរបស់អ្នកអាចធ្វើឲ្យទាក់ទាញចិត្តរបស់នាង។៤. សិក្សាពីភាពរ៉ូមែនទិចបន្តិចនាងចង់ឃើញអ្វីមួយដែលអ្នកធ្វើឲ្យនាងភ្ញាក់ផ្អើល។ ប្រសិនបើអ្នកទាំង ២ចូលក្លឹប រាំជាមួយគ្នា។ នាងនឹងមានអារម្មណ៏កាន់តែល្អប្រសើរ ប្រសិនបើអ្នកចេះរាំ។ ត្រូវចេះមានភាពរ៉ូមែនទិច តែកុំឲ្យហួសដែនកំណត់។៥. ចំណាយពេលវេលានៅជាមួយនាងអ្វីដែលមនុស្សស្រីចូលចិត្តនោះគឺ ការអង្គុយនៅកន្លែងត្រជាក់ ហើយស្ងាត់។ អ្នកទាំង ២អាចចែករំលែកគំនិត និងបទពិសោធន៏លើបញ្ហាមួយចំនួន។ ស្តាប់នាងឲ្យបានច្រើន។នេះអាចជាភាពទាក់ទាញចិត្តរបស់មនុស្សស្រីខ្លាំងបំផុត។៦. ថែរក្សារាងឲ្យបានស្អាតមនុស្សស្រីចូលចិត្តបុរសៗដែលស្រឡាញ់ការហាត់ប្រាណ។ សុខភាពបុរសអាចយកឈ្នះលើបេះដូងមនុស្សស្រីបាន។៧. ស្លៀកពាក់ឲ្យបានស្អាតមនុស្សស្រីស្រឡាញ់បុរសៗដែលស្លៀកពាក់ស្អាត។ ការបានឃើញអ្នកស្លៀកពាក់បានសមរម្យ នាងនឹងចាប់ចិត្តមកលើអ្នក។៨. ក្លិនខ្លួនក្រអូបបុរសៗដែលសង្សារ និងក្លិនខ្លួនក្រអូបអាចឆក់យកបេះដូងរបស់មនុស្សស្រីបានយ៉ាងងាយ។ ក្លិនខ្លួនរបស់អ្នកដើរតួនាទីសំខាន់ក្នុងការទាក់ចិត្តមនុស្សស្រី។៩. នៅជាមួយនាងជានិច្ច មិនថាពេលណានាងត្រូវការអ្នកឡើយមនុស្សស្រីតែងតែចង់បានបុរសម្នាក់មកការពារនាង។ ប្រសិនបើអ្នកអាចមើលថែនាងបាន មិនថា ពេលណា ទីណាដែលនាងត្រូវការអ្នក នាងនឹងស្រឡាញ់អ្នក។១០. ចេះគួរសម និងមានសីលធម៌ការគួរសមជាគុណតម្លៃធំបំផុតរបស់មនុស្សដែលគួរប្រកាន់ខ្ជាប់។ កុំភ្លេចថា មនុស្សស្រីសម្គាល់មើលរាល់ពាក្យសម្តី និងអាកប្បកិរិយាទាំងអស់របស់អ្នក។ ការចេះដាក់ខ្លួន, ភាពគួរសម…ជាគុណសម្បត្តិមួយដែលធ្វើឲ្យមនុស្សស្រីពេញចិត្តនឹងអ្នក៕ចុចអានអត្ថបទមូលហេតុ​​ ដែលធ្វើអោយមនុស្សស្រី​ចង់រៀបការជាមួយនឹង​បុរសចាស់ទុំ

​ហេតុ​អី​មនុស្ស​ស្រី “​ធា​ត់​” ក្រោយពេល​រៀបការ​រួច​?

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:១៩

ជា​ការពិត​ណាស់ អាពាហ៍​ពាហ៍ ជា​រឿង​អស្ចារ្យ​បំផុត ដែល​មនុស្ស​គ្រប់រុប​ប្រាថ្នា​ចង់បាន និង​បង្កើតឡើង ជាមួយ​ដៃគូ​ស្នេហា​របស់​គេ​។ ការ​សិក្សា​ក៏​បាន​លើកឡើង​ផងដែរ​ថា អាពាហ៍​ពាហ៍​ល្អ អាច​ជួយ​មនុស្ស​យើង រស់​បាន​យូរ​ជាង​ធម្មតា​។ ប៉ុន្តែ អ្វី​ដែល​គេ​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ ការឡើង​ទម្ងន់ ក្រោយពេល​រៀបការ​រួច ជាពិសេស គឺ​មនុស្ស​ស្រី​។ តើ​វា​បណ្តាល​មកពី​មូលហេតុ​អ្វី​ទៅ​?​ការឡើង​ទម្ងន់ ក្រោយពេល​រៀបការ​រួច អាច​បណ្តាលមកពី ការផ្លាស់ប្តូរ​របៀប​រស់ និង​ការហូបចុក​។ អ្នក​ដែល​រៀបការ​រួច ច្រើន​តែ​សប្បាយចិត្ត និង​ញ៉ាំ​ច្រើន​ជាង​ធម្មតា ហើយ​នៅពេល​ដែល​គេ​មិន​សប្បាយចិត្ត ក៏​គេ​ញ៉ាំ​ច្រើនជាង​ធម្មតា​ផងដែរ​។​​មនុស្ស​ស្រី ដែល​រៀបការ​រួច លែង​សូវ​ខ្វល់​ថា គ្មាន​អ្នក​ស្រឡាញ់​ទៀតហើយ ដូច្ន គេ​មិនសូវ​គិតគូរ​អំពី​សម្រស់ ឬ​គីឡូ​របស់គេ​ឡើយ​។ ពេល​ញ៉ាំ​បាន គេ​នឹង​ញ៉ាំ ហើយ​ឲ្យតែ​ឆ្ងាញ់ គឺ​គេ​នឹង​ញ៉ាំ​។ នេះ​ហើយ​ជា​មូលហេតុ ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​ធាត់​។​ក្រៅពីនេះ វា​ទាក់ទង​នឹង​ការ​ហាត់ប្រាណ​ផងដែរ ពីព្រោះ ក្រោយពេល​រៀបការ​រួច មនុស្ស​ភាគច្រើន មិនសូវ​បាន​ចំណាយ​ពេល​ហាត់ប្រាណ​នោះទេ​។​​ប្តី​តែងតែ​ចង់​បំពេញចិត្ត​ប្រពន្ធ ហើយ​ខិតខំ ឬ​សាកល្បង​ចម្អិនម្ហូប​ដែល​ប្រពន្ធ​ចូលចិត្ត​។ ប្រពន្ធ ពេល​ឃើញ​ប្តី​ធ្វើឲ្យ​ញ៉ាំ​ហើយ ទោះ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ក៏​ត្រូវ​បង្ខំចិត្ត ញ៉ាំ​ឲ្យបាន​ច្រើនដែរ​៕ប្រភពពី Bektleay

១៦ ចំណុចដែលមនុស្សស្រីចូលចិត្តធ្វើ តែបុរសៗមិន​យល់ទាល់តែសោះ !

ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៣៣

ផ្តល់សិទ្ធដោយ មង្គលការ តើវាមិនមែន​ជាការពិតមែន​ទេ? ស្រ្តីបាន​ធ្វើរឿងជាច្រើន គឺគ្រាន់តែ​ជាវិធី​សម្រាប់​ដោះសារ ហើយ​ជានិច្ចកាល​ពួកគេយល់​ថា ពួកគេ​ធ្វើត្រូវ​គ្រប់ពេល។ អ្វីដែល​អ្នកគួរ​និយាយ និង​មិនគួរនិយាយ​អាចនឹង​ធ្វើឲ្យអ្នក​វង្វេងបាន។ សូម្បីតែអ្នក​បានរៀបចំទុក​ជាមុន ក៏អ្នកនៅតែ​មិនអាចឈ្នះគេ​បាន​ឡើយ។ ដូច្នេះយកល្អ អ្នកត្រូវ​តែព្រម​ទទួលយក​នូវអ្វីដែល​ពួកគេ​បាននិយាយទាំង​អស់។ ខាងក្រោម​នេះ គឺជាឧទាហរណ៍​មួយចំនួនដែលមនុស្សស្រីគិត​ថា​ ល្អសម្រាប់ពួកគេ៖​១. ស្ត្រីធ្វើអ្វីត្រូវជានិច្ច។២. ពេលចូល​ទៅក្នុងក្លឹប។៣. ស្ថានភាពទាំងពីរ​នេះធ្វើឲ្យ​អ្នកយល់​ខុសទៅលើស្រ្តី។៤. លោក Al Bundy និយាយថា វាត្រូវ​ទាំងអស់។៥. ទាំងនេះធ្វើឲ្យ​ពួកគេយល់។៦. ពុតត្បុត​មិនចេះចប់។៧. តើអ្នក​គិតយ៉ាង​ណាដែរ?៨. ខ្ញុំបរិភោគ​តែអាហារទេ។៩. អ្នកនឹងគ្រាន់បើជាងមុន ពេលរក្សា​ភាពស្ងាត់​ស្ងៀម។១០. ការស្វែងរកអ្វីមួយ ទោះដឹងថាមិនអាចទៅរួច។១១. ធ្វើអ្វី​ដែលពួកគេចូលចិត្ត។១២. បញ្ចេញអាថ៌កំបាំង​របស់យើង​ឲ្យដឹង!១៣. នាងមិន​ចេះស្កប់ទាល់​តែសោះ។១៤. ភាព​ជាក់លាក់!១៥. យើងគួរតែចេះផ្លាស់​ប្ដូរ នូវរឿងអ្វីមួយ​ដែលស្រ្តី​ចង់បាន។១៦. អូ ចាំតិច! ខ្ញុំមិនទាន់​បានត្រៀម​ខ្លួនទេ…..៕