trollkhmer news

កម្សាន្ត

( វីឌីអូ )ទិដ្ឋភាពរាជធានីភ្នំពេញ នារាត្រីឆ្លងឆ្នាំ ២០១៥ ឈានចូល ឆ្នាំ ២០១៦

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៧:០២

ទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះវឌីអូអំពិទិដ្ឋភាពរាជធានីភ្នំពេញក្នុងថ្ងៃឆ្លងឆ្នាំសាកល២០១៦យប់មិញនេះគឺមានមនុស្សយ៉ាងច្រើនចូលរួមនៅតាមសួនច្បារមុខព្រះបរមរាជវាំង សួនសម្តេចហ៊ុនសែន និងទីកន្លែងផ្សេងទៀត។ សូមទស្សនាវីឌអូទាំងស្រុងដែលទំព័រហ្វេសប៊ុក​របស់ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ៖ វីឌីអូពីទំព័រហ្វេសប៊ក សម្តេចតេជោ ហ៊ុនសែន

តោះមើលទិដ្ឋភាពភាពបាញ់កាំជ្រួចនៅបណ្តាប្រទេសជុំវិញពិភពលោកពេលចូលឆ្នាំសកល២០១៦!

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៥:២៨

យប់មិញប្រជាពលរដ្ឋនៅកម្ពុជាយើងបានប្រារព្ធពិធីឆ្លងឆ្នាំដោយមានមនុស្សជាច្រើនម៉ឺននាក់ដើរលេងកម្សាន្តតាមខេត្តនិងរាជធានី ហើយក៏មានការបាញ់កំជ្រួចអបអរយ៉ាងអស្ចារ្យផងដែរ។ ឥលូវនេះយើងទៅមើលការទិដ្ឋភាពភាពបាញ់កាំជ្រួចនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកយើងវិញម្តង៖ 1. Opera House នៃទីក្រុង Sydney ប្រទេសអូស្រ្តាលី2. នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស3. នៅអាគារខ្ពស់Burj Khalifaទីក្រុងឌូបៃប្រទេសអារ៉ាប់រួម4. នៅទីក្រុងបាកកប្រទេសថៃ5. នៅអាគារភ្លោះទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី6. នៅទីក្រុងហុងកុងប្រទេសចិន7. នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់8. នៅ Marina Bay ប្រទេសសិង្ហបុរី 9. ការបង្ហោះប៉េងប៉ោងនៅ Prince ParkTower ទីក្រុងតូក្យូប្រទេសជប៉ុន10. នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី 11. នៅទីក្រុងAucklandប្រទេសញូវហ្សេឡង់12. នៅ Kandawgyi Park ទីក្រុងយ៉ានហ្គូនប្រទេសមីយ៉ាន់ម៉ា13. នៅប៉មទូអែសហ្វេល ទីក្រុងប៉ារីស ប្រទេសបារាំងដោយ William 

កុមារាកម្ពុជាម្នាក់ញាំុម្ទេសបេះពីដើមតែម្តងអស់ទាស់! ( វីឌីអូ )

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១២:៣៦

កុមារាកម្ពុជាម្នាក់នេះញាំុម្ទេសដោយបេះពីដើមតែម្តងដោយមិនខ្លាចហិរសោះពិតជាគួរអោយសរសើរ បើយើងមិនចេះញុាំប្រាកដជាហិរទ្រាំមិនបានហើយយោងតាមវីឌីអូមួយនៅលើហ្វេសប៊ុកដែលត្រូវបានគេចែកចាញតៗគ្នា។ សូមមើលវីឌីអូ ប្រភពពីហ្វេសប៊ុក

សិល្បករ១៥រូបដែលរូបប្រាក់ចំណូលបានច្រើងបំផុតក្នុងលោក

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៩:៤៦

យោងតាមគេហទំព័រ FORBES ដែលបានសម្ភាសន៍សិល្បករមួយចំនួននិងលោក Dr. Dre ដែលជានាយកប្រតិបត្តិក្នុងផលិតកម្ម Aftermath Entertainment និង ក្រុមហ៊ុន Beats Electronics បាននិយាយថាមានតន្រ្តីករប្រហែល30រូបដែលរកបានប្រាក់ចំណូលច្រើន (គិតចាប់ពីខែមិថុនាឆ្នាំ2013ដល់ខែមិថុនាឆ្នាំ2014)។ ប្រាក់ចំណូលទាំងនោះបានមកពី ការធ្វើដំណើរប្រគុំតន្រ្តីបែបជា Tour ការថតបទចម្រៀង ការចេញផ្សាយ ការលក់ទំនិញ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ខាងក្រោមនេះជាបញ្ជីរាយឈ្មោះសិល្បករទាំង១៥រូប:1.Dr. Dre ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតគឺ $620 លានដុល្លារ2.Beyoné រកបានប្រាក់ចំណូល $115 លានដុល្លារ3. ក្រុម The Eagles រកបានប្រាក់ចំណូល $100 លានដុល្លារ4. Bon Jovi រកបានប្រាក់ចំណូល $82 លានដុល្លារ5. Bruce Springsteen រកបានប្រាក់ចំណូល $81 លានដុល្លារ6. Justin Bieber រកបានប្រាក់ចំណូល $80 លានដុល្លារ7. ក្រុម One Direction រកបានប្រាក់ចំណូល $75 លានដុល្លារ8. Paul McCartney រកបានប្រាក់ចំណូល $71 លានដុល្លារ9. DJ Calvin Harris រកបានប្រាក់ចំណូល $66 លានដុល្លារ10. Toby Keith រកបានប្រាក់ចំណូល $65 លានដុល្លារ11. Taylor Swift រកបានប្រាក់ចំណូល $64 លានដុល្លារ12. Jay Z រកបានប្រាក់ចំណូល $60 លានដុល្លារ13. Diddy រកបានប្រាក់ចំណូល $60 លានដុល្លារ14. Bruno Mars រកបានប្រាក់ចំណូល $60 លានដុល្លារ15. Justin Timberlake រកបានប្រាក់ចំណូល $57 លានដុល្លារប្រែសំរួលដោយ William

រឿង Rogue One ខ្សែស្រឡាយរបស់ Star War នឹងបញ្ចេញនៅឆ្នាំក្រោយនេះ

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៤:១៤

Rogue One ជារឿងមួយទៀតក្នុងខ្សែស្រឡាយ Star War នេះគឺជាខ្សែភាពយន្តដែលដឹកនាំដោយGareth Edwards និងសរសេរដោយ Gary Whitta និងលោក Chris Weitz, ដែលបានពីគំនិតប្រធានផ្នែក Visual Effect ឡោក John Knoll ។ វានឹងក្លាយជាខ្សែភាពយន្តលើកដំបូងនៅក្នុង StarWar Anthology series ដែលនិយាយអំពីកំឡុងពេលមុនពេលព្រឹត្តិការណ៍នៃStar War (1977),ដែលនឹងផ្តោតលើក្រុមអ្នកស៊ើបការណ៍ មួយមានបេសកកម្មលួចយកផែនការសម្រាប់អាវុធថ្មីរបស់អាណាចក្រ ។ដែលចូលរួមដោយតារាល្បីៗដូច  Felicity Jones, Diego Luna, Riz Ahmed, Ben Mendelsohn, Donnie Yen, Jiang Wen, Forest Whitaker, Mads Mikkelsen, and Alan Tudyk ។ខ្សែភាពយន្តនេះត្រូវបានផលិតឡើងដោយ Lucasfilm ហើយនឹងត្រូវបានចែកចាយដោយក្រុមហ៊ុន Walt Disney ស្ទីឌីយ៉ូភាពយន្ត។ ចាប់ផ្តើមថតនៅ Elstree ស្ទូឌីយោ, នៅជិតទីក្រុងឡុងដ៍ក្នុងអំឡុងពេលដើមខែសីហាឆ្នាំ 2015 Rogue One ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 16 ខែធ្នូឆ្នាំ 2016 មួយឆ្នាំបន្ទាប់ពីខ្សែភាពយន្តចុងក្រោយនៃរឿង Star Wars: The Force Awakens (2015) ។វីឌីអូឈុតខ្លីនៃរឿងដោយ ពិសិដ្ឋ

ចង់បើកធ្វើអាជីវកម្មត្រូវដឹងពីគុណសម្បត្តិនិងគុណវិបត្តិជាមុនសិន

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:០១

អ្នកដែលធ្វើអាជីវកម្មគឺមានបំណង់ចង់បានចំណេញ ចង់មាន ចង់ជោគជ័យ ចង់ផ្លាស់ប្តូរជីវភាព និងផ្លាស់ប្តូរជីវិតអោយបានប្រសើរឡើង ហើយបើសិនជាលទ្ធផលសំរេចដូចបំណងនោះ គុណសម្បតិ្តនឹងកើតឡើង ផ្ទុយទៅវិញប្រសិនបើលទ្ធផលអវិជ្ជាមានមិនដូចបំណងគុណវិបត្តិនឹងកើតឡើង ។ ការធ្វើអាជីវកម្មអ្វីគ្មានពាក្យឡើយថាស្រួលទាល់តែយើងត្រូវពុះពារជំនះគ្រប់ឧបសគ្គទើបអាចទទួលបានជោគជ័យ។ មុននឹងចង់បើកអាជីវកម្មអ្នកត្រូវយល់ដឹងពីគុណសម្បត្តិនិងគុណវិបត្តិដូចខាងក្រោមនេះ៖គុណសម្បត្តិនៃការធ្វើអាជីវកម្មរួមមាន៖- មានគំនិតផ្តួចផ្តើមប្រសើរឡើង- ក្លាយជាចៅហ្វាយនាយលើខ្លួនឯង គ្មានអ្នកត្រួតត្រាលើខ្លួនឯង- មានឯករាជ្យក្នុងការសម្រេចចិត្ត- ក្លាយជាមនុស្សដែលមានការទទួលខុសត្រូវធំជាងមុនន- មានភាពរីករាយព្រោះមានកម្មសិទ្ធិផ្ទាល់ខ្លួន- ជោគជ័យអាចក្លាយជាអ្នកមានទ្រព្យ- ជួយបង្កើតការងារដល់មនុស្ស ( កាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើ )- ជួយលើកស្ទួយសេដ្ឋកិច្ចក្នុងសង្គមជាតិ- មានកិត្តិយស និងមានមោទនភាព- មានសេចក្តីក្លាហាន និងភាពជឿជាក់- មានភាពជាអ្នកដឹកនាំ- មានឪ្យកាសរៀនសូត្រ និងអភិវឌ្ឍខ្លួនបានច្រើនគុណវិបត្តិនៃការធ្វើអាជីវកម្មរួមមាន៖- មានការនឿយហត់ខ្លាំង- គ្មានពេលសំរាកនៅគ្រាចាប់ផ្តើមដំបូងរវល់ច្រើនដល់យប់- មានក្តីព្រួយបារម្ភច្រើននៅពេលមិនទាន់ជោគជ័យ- ប្រឈមនឹងការច្រណែនឈ្នានីស- បើបរាជ័យនាំអោយមានការខ្លាចរអា និងរាងចាល ( បាក់ស្បាត )- ប្រឈមនឹងការខុសច្បាប់អាចជាប់គុគ ( ប្រើសិនបើមានហានិភ័យឬគ្រោះអាសន្នណាមួយកើតឡើងចំពោះខ្លួន និងបុគ្គលិក ) - កាត់ផ្តាច់ទំនាក់ទំនងពីគ្រួសារ ឬញាតិមួយចំនួន- ប្រឈមនឹងការស្តីបន្ទោសបដិសេធ ឬរិះគន់- មានការលំបាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងធនធានផ្សេងទៀតប្រភពពី សៀវភៅចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន 

តោះមើលអាថ៌កំបាំងសៀករហ័សកម្មអង្គុយលើអាកាស!

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៣:៣០

អ្នករាល់គ្នាប្រាកដជាឆ្ងល់ពីសៀករហ័សកម្មអង្គុយនៅលើអាកាសដែលធ្លាប់បានឃើញនៅតាមកញ្ចក់ទូរទស្សន៍រឺនៅតាមកន្លែងសាធារណៈផ្សេងទៀត ដែលយើងរាល់គ្នាមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ តែតាមកាមពិតទៅយើងពុំបានដឹងពីវិធីនៃការផ្គុំឡើងពីមុនដំបូងឡើយដោយយើងបានមើលសៀកនេះនៅពេលដែលគេរៀបចំរួចហើយប៉ុណ្ណោះ។ តទៅនេះគ្មានអ្វីអាថ៌កំបាំងទៀតឡើយសូមលោកអ្នកមើលរូបភាពនិងវីឌីអូខាងក្រោមអំពីការសៀករហ័សកម្មអង្គុយលើអាកាស៖សូមទស្សនាវីឌីអូខាងក្រោម ៖ ដោយ សិទ្ធា

វិធីងាយៗក្នុងការចិតម្ទេសប្លោកសំរាប់ធ្វើម្ហូបប្រចាំថ្ងៃ! ( វីឌីអូ )

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១១:៥៤

ផ្ទេសប្លោកជាប្រភេបន្លែដែលធ្វើសំរាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃដែលអ្នករាល់គ្នាខ្លះពិបាកចិតវា។ ខាងក្រោមនេះជាវីឌីអូវិធីងាយៗក្នុងការចិតម្ទេសប្លោកបានយ៉ាងស្រួល ៖ប្រភព យូធូប

ខឹងពេលណា ត្រូវចៀសឱ្យឆ្ងាយពីទង្វើ ទាំង 10 នេះ

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:១២

គ្រាន់តែមានអារម្មណ៍ថា ខឹង សុខភាពរបស់យើងនឹងថយចុះ មិនដឹងជាច្រើនប៉ុនណាទៅហើយទេ ហើយបើរឹតតែធ្វើនូវទង្វើដែលត្រូវបានហាមឃាត់ទៀតផងនោះ នឹងរឹតតែធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺនទាំងកាយ និងចិត្តខ្លាំងទៅទៀត ដូច្នេះយើងនាំគ្នាមកសិក្សាមើល និងគួរចៀសវាងឱ្យឆ្ងាយប្រសើរជាង។1. កុំគេងលក់ ទៅជាមួយកំហឹងមុនពេលអ្នកទម្លាក់ខ្លួនគេងលក់ ខួរក្បាលនឹងប្រមូលលទ្ធផលអារម្មណ៍ និងគំនិតរបស់អ្នកនាពេលនោះ ទុកនៅក្នុងអង្គចងចាំ ដូច្នេះបើអ្នកគេងលក់ ទៅជាមួយភាពរញេរញ៉ៃក្នុងចិត្ត កំហឹងគុំគួន ឬសូម្បីតែការមិនពេញចិត្តបន្តិចបន្តួចនោះ ពេលភ្ញាក់ឡើងវិញ អារម្មណ៍ទាំងនោះ ក៏មិនទាន់រលាយបាត់ទៅណាដែរ វានៅតែសាងភាពមួហ្មងជាបន្តដដែល ដូច្នេះមុនពេលទម្លាក់ខ្លួនគេង អ្នកគួរធ្វើចិត្តឱ្យសប្បាយៗ ទម្លាក់ភាពខឹងក្តៅក្រហាយចោល ឱ្យឆ្ងាយទើបជាការប្រសើរ។2. ហាមបើកបរ យានយន្តជាដាច់ខាតអារម្មណ៍ខឹងមួម៉ៅ នឹងធ្វើឱ្យយើងធ្វើអ្វីយ៉ាងតក់ក្រហល់ និងស្ថិតក្នុងសភាវសឹង តែបាត់អស់សតិស្មារតី ដូច្នេះបើអ្នកបើកបរយានយន្តខណៈពេលខឹងមួម៉ៅខ្លាំងនោះ ឱកាសក្នុងការកើតឧប្បត្តិហេតុ ដោយមិននឹកស្មានដល់មានអត្រាខ្ពស់បំផុត។3. ទម្លាយអារម្មណ៍បែបខ្លាំងៗ ប្រាកដក្នុងចិត្តហើយ ឬថានឹងបាត់ខឹង?អ្នកខ្លះពេលខឹងសម្បារហើយ ចូលចិត្តបំផ្លាញរបស់របរ ស្រែកខ្លាំងៗ ឬបញ្ចេញអាការហ៊ូសហ៊ាស់យ៉ាងគួរឱ្យខ្លាច ដែលគ្រូពេទ្យខាងចិត្តវិទ្យាបាននិយាយថា ការទម្លាយអារម្មណ៍ក្រោធខឹង ដោយទង្វើទាំងនេះ អាចជួយបន្ថយកម្រិតអារម្មណ៍របស់អ្នកចុះបាន តែបែរជាមិនបានជួយឱ្យកំហឹងរបស់អ្នកថយចុះទេ ហេងស៊យ អាចនឹងបង្កើនអារម្មណ៍ក្រោធខឹង ចំពោះខ្លួនឯងកាន់ខ្លាំងឡើងទៅទៀត ដែលនឹងមានផលអាក្រក់ ដល់ចរិតនិស្ស័យផ្ទាល់ខ្លួន នាពេលអនាគតបានទៀតផង។4. ខឹងមួម៉ៅហើយញ៉ាំ មិនមែនជាជម្រើសល្អប៉ុន្មានទេមិនថាអ្នកកំពុងតែស្ថិតនៅក្នុងអារម្មណ៍ បែបណាក៏គិតតែពីញ៉ាំ ឬខឹង អផ្សុក សោកសៅក៏ញ៉ាំដែរនោះ ចាប់ពីពេលនេះទៅ គួរសាកល្បងកែប្រែខ្លួនជាថ្មី ដើម្បីសុខភាពល្អឆើតឆាយជាងនេះ ហើយប្រសើរជាង ព្រោះនៅពេលដែលអ្នកខឹង ប្រព័ន្ធនៅក្នុងរាងកាយក៏ប្រែប្រួល និងធ្វើការខុសប្រក្រតី រហូតជួនកាលក៏កើតមានអាការមិនរំលាយអាហារ ឬចុកឆ្អល់ទល់លាមកឡើងភ្លាមតែម្តង។5. កុំតមាត់ ឆ្លើយឆ្លងជឿថា មានមនុស្សជាច្រើនធ្លាប់នឹកសោកស្តាយ ចំពោះសម្តីរបស់ខ្លួនដែលនិយាយចេញ ទៅក្នុងពេលមួម៉ៅខឹង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កំហឹងវាធ្វើឱ្យអ្នកបាត់បង់សតិស្មារតី ដូច្នេះបើមិនចង់នឹកស្តាយក្រោយ ដោយសារតែភាពរហ័សមាត់និយាយតាមកំហឹងទៀតនោះ ចូរចៀសវាងការប្រកែកតមាត់ នៅពេលដែលអ្នកកំពុងក្រោធខឹង។6. ផូស្តនៅលើហ្វេសប៊ុគ ពីអារម្មណ៍ក្នុងន័យអវិជ្ជមាន ហើយចង់លុប ឬហៅត្រឡប់មកវិញមិនបានទេការផូស្តអ្វីគ្រប់យ៉ាង ដោយមិនបាននឹកទៅដល់ភាពខូចខាត ដែលអាចកើតឡើងនៅពេលក្រោយដូចជា ផូស្តពាក្យសម្តីដែលបង្ហាញពីភាពក្រេវក្រោធជាដើមនោះ អាចនឹងធ្វើឱ្យតម្លៃរបស់អ្នកថយចុះ ព្រោះថានរណាៗក៏មិនចង់ឮ ឬឃើញពីអ្វីដែលធ្វើឱ្យមិនសប្បាយចិត្តដែរ ហើយទោះជាអ្នកអាចចុចលុបពាក្យសម្តីនោះ ចោលនៅពេលស្ងប់អារម្មណ៍ហើយបានមែន តែក៏អ្នកមិនអាចលុបអារម្មណ៍របស់មនុស្ស ដែលបានឃើញផូស្តនោះហើយបាននោះទេ។7. ផ្ញើអ៊ីមេល ទម្លាយអារម្មណ៍មានមនុស្សជាច្រើន ដែលចូលចិត្តជះអារម្មណ៍ ឬទម្លាយភាពតានតឹងមួម៉ៅនៅក្នុងចិត្ត ដោយការសរសេនូវអ្វី ដែលខ្លួននឹកឃើញនៅពេលនោះ ហើយបញ្ជូនបន្តទៅឱ្យមិត្តភក្តិបានដឹង ដោយភ្លេចគិតថា អ្វីដែលខ្លួនបានទម្លាយទៅនោះ វាអាចមិនមែនជាពាក្យសម្តីដែលសមរម្យនោះទេ ហើយនៅពេលសតិស្មារតី វិលត្រឡប់មកវិញហើយនោះ ចង់ផ្លាស់ប្តូរ ឬកែជាថ្មី ក៏ហួសពេលបាត់ទៅហើយ។8. ញ៉ាំស្រា ពន្លត់កំហឹងមិនថាតែពេលខឹងក្រេវក្រោធ ឬពេលខកស្នេហ៍គ្រាំចិត្តទេ មិនគួរញ៉ាំស្រាដើម្បីបំភ្លេចរឿងរ៉ាវ ទាំងនោះឡើយ ព្រោះស្ថិតក្នុងសភាវដែលងាយនឹង បាត់បង់សតិសម្បជញ្ញៈបែបនេះ ជាតិអាល់កុលនៅក្នុងសុរា នឹងជួយជំរុញឱ្យអ្នកកាន់តែហ៊ានធ្វើអ្វីផ្តេសផ្តាស បែបខ្វះការពិចារណាខ្លាំងទៅទៀត។9. កុំព្រងើយកន្តើយ នឹងរោគឡើងសម្ពាធឈាម និងចង្វាក់ការលោតរបស់បេះដូងជាពិសេសនៅលើបុគ្គល ដែលធ្លាប់មានប្រវត្តិ ឬភាពប្រថុយនឹងរោគលើសឈាម ឬជំងឺបេះដូងពីមុនមក នៅក្នុងពេលដែលខឹងក្រេវក្រោធខ្លាំង ត្រូវនឹកដល់បញ្ហាសុខភាពរបស់ខ្លួន ក្នុងចំណុចនេះផង ព្រោះជាប្រក្រតី អារម្មណ៍ក្រោធខឹងនឹងបង្កើនអត្រាការលោតរបស់បេះដូង ធ្វើឱ្យសម្ពាធឈាមបាញ់ឡើងខ្ពស់ ប្រមាណជា 2ម៉ោងឯណោះ។10. វិលវល់ តែនឹងកំហឹងសម្រាប់មនុស្សដែលរឹតតែខឹង ក៏រឹតតែនឹកទៅដល់ដើមហេតុ ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ខឹង ឬភាពអយុត្តិធម៌ផ្សេងៗដែលកើតឡើងចំពោះខ្លួនឯងនោះ សុំប្រាប់នៅពេលនេះតែម្តងចុះថា ទង្វើនេះមិនបានជួយឱ្យអ្នកស្ងប់អារម្មណ៍ ឬបាត់ខឹងឡើយ តែផ្ទុយទៅវិញ វារឹតតែធ្វើឱ្យអ្នកប្រមូលសន្សំភាពគុំគួន រហូតទីបំផុតនឹងបញ្ចេញមកឱ្យឃើញ តាមរយៈទឹកមុខ អកប្បកិរិយា ផ្លាស់ប្តូររូបអ្នកដែលធ្លាប់តែស្រស់ស្រាយ ឱ្យក្លាយជាមនុស្សមួហ្មងពេញទៅដោយកំហឹង បាត់អស់មន្តស្នេហ៍ដែលមាននៅក្នុងខ្លួនអ្នក យ៉ាងគួរឱ្យសោកស្តាយក្រៃលែង។ដរាបណាដែលយើង នៅតែមានជីវិតរស់នៅក្នុងសង្គម និងនៅលើផែនដីនេះ វាប្រាកដណាស់ ថាយើងមិនអាចហាមអារម្មណ៍យើងមិនឱ្យខឹងសម្បារបានទេ តែយ៉ាងហោចណាស់ ក៏យើងមានជម្រើសក្នុងការទម្លាយអារម្មណ៍ និងរម្ងាប់កំហឹងមិនឱ្យពុះកញ្ជ្រោលបានដែរ៕ដោយ Justin