trollkhmer news

កម្សាន្ត

ប្រទេសអូស្ត្រាលី​បង្ហាញ​ផូស៊ីល «​ធ្មេញ​បា​ឡែ​ន​» អាយុ​5​លាន​ឆ្នាំ​មុន

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១៤:៥៤

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ផូស៊ីល​ធ្មេញ​ប្រវែង​៣០​សង្ទីម៉ែត្រ ជា​ធ្មេញ​របស់ «​បា​ឡែ​ន​ពេជ្ឈឃាត​» ដែល​ផុត​ពូជ​ទៅ​ហើយ ។ តាម​ការ​សន្និដ្ឋាន​ដងខ្លួន​របស់​វា​មាន​ប្រវែង​១៨​ម៉ែត្រ និង​មាន​ទម្ងន់​៤០​តោន ។ផូស៊ីល​នោះ​អ្នក​ស្វែងរក​ផូស៊ីល​បាន​ប្រទះ​ឃើញ​នៅ​បរិវេណ​ឆ្នេរសមុទ្រ «Beaumaris» ក្រុង​មេ​ល​ប៊​ន ភាគ​ខាងត្បូង​រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី កាលពី​ខែកុម្ភៈ ២០១៦ ។ ចំណុច​នោះ​គឺជា​ផ្នែក​មួយ​ក្នុង​តំបន់​សំបូរ​ដោយ​គ្រោង​ផូស៊ីល អាច​ជួយ​បង្ហាញ​ពី​អាថ៌​កំបាំង​អតីតកាល​ទាក់ទង​នឹង​វត្ថុ​មានជីវិត​ក្នុង​មហាសមុទ្រ ។លោក Eric Fitzgerald អ្នក​បុរេប្រវត្តិ​នៅ​សារមន្ទីរ​ឱ្យ​ដឹង​ថា គឺជា​លើក​ដំបូង​ហើយ​ដែល​រក​ឃើញ​ផូស៊ីល​បា​ឡែ​ន​ពេជ្ឈឃាត នៅ​ក្រៅ​ទ្វីបអាមេរិក បន្ទាប់​ពី​បាន​រក​ឃើញ​គ្រោង​ផូស៊ីល​នៃ​វត្ថុ​មានជីវិត​ប្រភេទ​នេះ នៅ​តំបន់ឆ្នេរ​ខាងលិច​ទ្វីបអាមេរិក​ខាងជើង និង​ខាងត្បូង ។បណ្តា​អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា ផូស៊ីល​ធ្មេញ​នោះ​ស្ថិត​ក្នុង​យុគសម័យ «Pliosen» ឬ ប្រហែល​៥​លាន​ឆ្នាំ​មុន ខណៈ​ពេល​បា​ឡែ​ន​ពេជ្ឈឃាត​បច្ចុប្បន្ន​ស៊ី​ត្រី និង​មឹក​ជា​ចំណី ។ អ្នកឯកទេស​បាន​សន្និដ្ឋាន​ថា បុព្វបុរស​របស់​វា​ប្រើ​ធ្មេញ​សម្រាប់​ទំពា​អាហារ​ដែល​មាន​ទំហំ​ធំ​ជា​បា​ឡែ​ន​ដូច​គ្នា ។ បា​ឡែ​ន​ពេជ្ឈឃាត​ក្នុង​យុគសម័យ​ពី​២០​លាន​ឆ្នាំ​មុន ស៊ី​បា​ឡែ​ន​ជា​ចំណី​៕

អាថ៌​កំបាំង​បឹង «​ពណ៌ផ្កាឈូក​» នៅ​អូស្ត្រាលី​ត្រូវ​បាន​លាតត្រដាង

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១៤:៥២

Lake Hillier ជា​បឹង​ចម្លែក​ក្នុង​លោក​នៅ​ប្រទេស​អូស្ត្រាលី​ដោយសារ​តែ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​ខុស​ប្លែក​ពី​ទឹក​បឹង​ដទៃ​ផ្សេង​ទៀត ហើយ​វា​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះតែ​បាតុភូត​ចម្លែក​របស់​ទឹក​បឹង ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​មាន​ច​ម្ង​ល់​មិន​ចេះ​ចប់ ។ ដោយឡែក​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​បកស្រាយ​ពី​បាតុភូត​ដែល​ធ្វើ​ឱ្យ​ទឹក​បឹង​ប្រែជា​ពណ៌​ផ្កាឈូក​នោះ បន្ទាប់​ពី​ប្រមូល​យក​គំរូ​ដើម​នៃ​សារាយ Archaea ជា​ពពួក​អតិសុខុមប្រាណ​ស្រ​ដៀង​ទៅ​នឹង​បាក់តេរី​។អ្នកវិភាគ​ហ្ស៊ែ​ន​បាន​បង្ហាញ​ថា មាន​មីក្រុប​ដែល​រស់នៅ​ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ខ្លាំង ទឹក​អាស៊ីត ឬ​អាល់​កា​ឡាំង ដែល​សារពាង្គកាយ​ទាំងនេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាននៅ​ក្នុង​បរិស្ថាន​មិនធម្មតា​ដូច​ជា​ក្នុង​ទឹក​បឹង​សម្បូរ​អំបិល​។ ការ​ស៊ើប​សិក្សា​ថ្មី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា វត្តមាន​នៃ​អតិសុខុមប្រាណ និង​មីក្រុប​ដែល​រស់នៅ​ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ខ្លាំង​បាន​ចូលរួម​ចំណែក​ឱ្យ​ទឹក​បឹង Lake Hillier ប្រែជា​ពណ៌​ផ្កាឈូក ពោល​គឺ​មាន​ពណ៌​ខុស​ប្លែក​ពី​បឹង​ផ្សេង​ទៀត ។ ក្នុង​ចំណោម​មីក្រុប​ទាំងនេះ​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​បឹង Lake Hiller​។ យ៉ាងណាមិញ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​សារាយ​មួយ​ប្រភេទ​ឈ្មោះ Dunaliella Salina ដែល​បាន​ផលិត​ជាតិ​ពណ៌ Carotenoids យ៉ាងច្រើន និង​ជួយ​ឱ្យ​ទឹក​បឹង​ស្រូប​ពន្លឺព្រះអាទិត្យ ។ សមាស​សារធាតុ​ទាំងនេះ​ផ្តល់​ឱ្យ​សា​រ៉ា​យ​នូវ​ពណ៌​ផ្កាឈូក ។ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​ការ​រក​ឃើញ XMP បាន​ប្រទះ​ឃើញ​ពី​មីក្រុប​ពណ៌​ក្រហម​មួយ​ចំនួន​រួម​បញ្ចូល​ទាំង​ប្រភេទ​សារាយ​ជា​ច្រើន​ប្រភេទ​ជាមួយ​យ​នឹង​បាក់តេរី​ហៅ​ថា Salinibacter Ruber និង​បាក់តេរី​ក្រអូប​ឈ្មោះ​Dechloromonas ។ ក្រៅពី​បឹង​ផ្កាឈូក Lake Hillier នៅ​ប្រទេស​អូស្ត្រាលី​ក៏​មាន​បឹង​ផ្កាឈូក​នៅ​ប្រទេស​កា​ណា​ដា សេ​ណេ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​ប្រទេស​អា​ស៊ែ​របៃ​ហ្ស៊​ង់​ផង​ដែរ ៕

ត្រួសៗពីប្រវតិ្តតួឯកវ័យក្មេងនៅក្នុងរឿង "The Jungle Book"

ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១៥:៣៧

ខ្សែ​ភាពយន្តរឿង «The Jungle Book»  កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​ជុំវិញ​ពិភពលោក ដោយមាន​ក្មេងប្រុស Neel Sethi សម្ដែង​ជា​តួ Mowgli។ ក្រោយ​ទស្សនា​រឿងនេះ​ប្រិយមិត្ត​មួយចំនួន​ប្រាកដជា​ចង់ដឹង​ប្រវត្តិ​ខ្លះៗ​របស់ Neel Sethi​ហើយ ។​Neel Sethi​ជា​កូនកាត់​ឥណ្ឌា​-​អាមេរិក ដែល​កើត​នៅ​ទីក្រុង ញី​វ​យ៉​កនៅ​ថ្ងៃ​ទៅ ២២ ខែ ធ្នូ ឆ្នាំ ២០០៣ បច្ចុប្បន្ន​មាន​អាយុ ១២ ឆ្នាំ។ ត្បិត​ទើបតែ​ប្រលូក​ក្នុង​វិស័យ​សម្ដែង​បាន​ទើបតែ​បាន​៣​ឆ្នាំ តារា​វ័យក្មេង​កាត់​អាស៊ី​នេះ​ធ្លាប់​ថត​បាន​២​រឿង​គឺ «Diwali» ប្រភេទ​រឿង​ខ្លី​ជា​តួ​ឈ្មោះ Jay និង «The Jungle Book» ជា Mowgli ជា​តួឯក​តែម្ដង ។​Neel Sethi ត្រូវបាន​អ្នកដឹកនាំ​រឿង «The Jungle Book» ជ្រើសរើស​មក​សម្ដែង​តាំងពី​អាយុ ១០ ឆ្នាំ​ក្នុងចំណោម​ក្មេងៗ​រាប់ពាន់នាក់​ដែល​មក​ដាក់ពាក្យ​ប្រឡង​ជា​តួ Mowgli ។​លោក Jon Favreau ដែលជា​អ្នកដឹកនាំ​រឿង​ធ្លាប់​និយាយថា « Neel ជា​ក្មេង​ដែលមាន​ទេពកោសល្យ និង​កាយ​សម្បទាន​ល្អ។ ការថត​រឿងនេះ​ធ្វើការ​ច្រើន​លើ​ខ្លួន​របស់គេ ខ្ញុំ​ទុកចិត្ត​លើ​គេ ថា​នឹង​អាច​ថត​បាន »៕

ស្ពតពានិជ្ជកម្មថ្មីរឿង Captain America: Civil War បង្ហាញឈុត Spider-Man អាចទប់ទល់កណ្តាប់ដៃរបស់មនុស្សដែកបាន

ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០២:០១

ខ្សែភាយន្តរឿង Captain America : Civil War បានធ្វើអោយមនុស្សជាច្រើនរងចាំមើលយ៉ាងអន្ទះសារជាមួយនិងឈុតខ្លីៗរបស់រឿងមួយនេះមុនបញ្ចាំងជាសាធារណៈនៅថ្ងៃស្អែកនេះសម្រាប់ប្រទេសកម្ពុជា។ សំរាប់អត្ថបទនេះដែរយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅមើលវីឌីអូស្ពតពានិជ្ជកម្មរបស់រឿងនេះដែលបានបង្ហាញឈុតតួអង្គ Spider-Man មានកម្លាំងដ៍ខ្លាំងដែលអាចទប់ទល់និងកណ្តាប់ដៃរបស់មនុស្សដែកជាមិត្តភក្តិរបស់តួអង្គ Captain America ។ ឥលូវសូមមើលស្ពតពានិជ្ជកម្មបន្តិចមើលនៅខាងក្រោមនេះ

ខ្សែភាពយន្ត X-Men: Apocalypse ចេញ Trailer ចុងក្រោយលេចចេញតួអង្គ Wolverine

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០៧:១០

នេះជាឈុត Trailer ចុងក្រោយនៃខ្សែភាពយន្ត X-Men វគ្គ Apocalypse  ដែលទើបតែត្រូវបានបញ្ចេញដោយផលិតកម្ម 20th Century Fox ។ ឈុតខ្លីនេះបានបង្ហាញអោយដឹងពីការវិលត្រលប់ទៅរកវគ្គពិមុនខ្លះៗនៃក្នុងវគ្គ X-Men: Days of Future Past ក៏ដូចជាតួអង្គ Wolverine ត្រឡប់មកវិញផងដែរ។ ក្នុងឈុតខ្លីនោះបានបង្ហាញការរស់ឡើងវិញនៃ Apocalypse ដែលជាបិសាចដ៏ខ្លាំងពូកែទី1 នៅក្នុងពិភព Marvel's X-men ជាមួយនិងកូនចៅរបស់គេ Four Horsemen រួមទាំងអ្នកពូកែមួយរូបទៀត Magneto ដែលមានគំរោងរួមគ្នាជាក្រុមដ៏ខ្លាំងក្លាមួយហើយរៀបចំបំផ្លាញពិភពលោក ពោលគឺមានតែ X-Men ទេទើបអាចជួយសង្គ្រោះបាន។ក្រុម X-men ក៏បានត្រឡប់មកវិញជាមួយនឹងតួអង្គជំនាន់ថ្មីជាច្រើនដឹកនាំដោយតួអង្គ Raven និងលោក Professor X ដើម្បីជួយពិភពលោកនេះ គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត X-Men វគ្គ Apocalypse នឹងមានបញ្ចាំងតាមរោងកុននៅថ្ងៃទី 27 ខែ ឧសភា ខាងមុខនេះហើយ ។ តោះឥឡូវយើងនឹងបង្វែរអារម្មណ៍ទៅទស្សនា Trailer ចុងក្រោយនៃកំពូលខ្សែភាពយន្តវីរៈបុរសនេះមុនពេលរឿងចាប់ចាក់បញ្ចាំង:

ទីបំផុតផលិតកម្ម Cube ប្រកាសថា Hyunseung ចាក​ចេញពីក្រុម BEAST ជា​ផ្លូវការ​

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០២:២៣

​បន្ទាប់ពី​បដិសេធ​អស់​រយៈពេល​ជាច្រើន​ខែចុងបញ្ចប់​ផលិតកម្ម Cube ក៏បាន​បញ្ជាក់​ពី​ការចាកចេញ​របស់​តារាចម្រៀង Jang Hyunseung ពី​ក្រុម​ចម្រៀង BEAST។​​ យប់​ថ្ងៃទី ១៩ ខែមេសា ផលិតកម្ម​ចម្រៀង Cube បានប្រកាសថាតារាចម្រៀង Jang Hyunseung សមាជិក​ក្រុម​ចម្រៀង B2ST នឹង​ដើរ​ចេញពី​ក្រុម។ ក្រុម​ចម្រៀង​នេះ​នឹង​បន្ត​ទៅមុខទៀត​ដោយ​សមាជិក​៥​រូប​រួមមាន Doojoon, Kikwang, Yoseob, Junhyung និង Dongwoon ។ យ៉ាងណាក៏ដោយ Cube ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ម្ចាស់​បទ “Trouble Maker” គ្រាន់តែ​ចេញពី BEAST តែប៉ុណ្ណោះ​ដោយ​នឹងមិន​ចាកចេញ​ពី​ផលិតកម្ម Cube នោះឡើយ ។តារាចម្រៀង​វ័យ​២៦​ឆ្នាំ​នឹង​បន្ត​អាជីព​ជា​តារាចម្រៀង​ទោល ។ Cube បាន​បកស្រាយ​ថាមុនពេល​ឈានដល់​ការសម្រេចចិត្ត​នេះ ក្រុមហ៊ុន​និង​សមាជិក​ក្រុម​បាន​ពិភាក្សាគ្នា​យ៉ាង​ម៉ត់ចត់ ។ បន្ទាប់ពី​ជជែក​គ្នា​យ៉ាងយូរអ្នក​ទាំងអស់គ្នា​បាន​សម្រេចចិត្តថា B2ST គួរតែ​បន្ត​ទៅមុខ​ជាមួយ​សមាជិក​៥ រូប។​ ​ខាងក្រោម​នេះ​គឺជា​សេចក្ដីថ្លែងការណ៍​របស់ Cube ៖​សួស្ដី​អ្នក​ទាំងអស់គ្នា នេះ​គឺ Cube Entertainment !​ពួក​ខ្ញុំ​ចង់​ផ្ញើ​ពាក្យ​អរគុណ​ទៅកាន់​អ្នកគាំទ្រ​ដែល​តែងតែ​គាំទ្រ​ក្រុម​ចម្រៀង BEAST ហើយ​ពួក​ខ្ញុំ​ក៏មាន​រឿង​ចង់​ប្រាប់​ទៅកាន់​អ្នក​ទាំងអស់គ្នា​ដែរ។ ​ចាប់ពី​ថ្ងៃនេះ​តទៅ Jang Hyunseung នឹង​ចាក​ចេញពី BEAST ហើយ​ក្រុម​ចម្រៀង​នឹង​បន្តសកម្មភាព​របស់ខ្លួន​ជាមួយ​សមាជិកតែ ៥ រូបប៉ុណ្ណោះ។ Jang Hyunseung ចង់​ផ្ដោតអារម្មណ៍​លើ​ការធ្វើជា​តារាចម្រៀង​ទោល​ជាង​ធ្វើជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង ៕ 

ស្ថាបត្យករ​អង់គ្លេសគ្រោង​សង់​អគារឈើ​ខ្ពស់កប់ពពក

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ០១:៥៤

ស្ថាបត្យករ​អង់គ្លេស​មួយ​ក្រុម​បាន​បញ្ចេញ​គម្រោង​សង់​អគារ​ខ្ពស់កប់ពពក​ដំបូង​គេ​នៅ​ក្រុង​ឡុ​ង​ដ៍​ធ្វើ​ពី​ឈើ​សុទ្ធ​សូ​ម្បី​តែ​រចនាសម្ព័ន្ធ​ខាងក្នុង និង​ខាងក្រៅ​អគារ ។ ក្រុម​ស្ថាបត្យករ​នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ជគ្រោង​សង់​អគារ​កម្ពស់ ៣០៤ ម៉ែត្រ​ស្ថិត​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល Barbican Center ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ អ្នក​រចនា​សំណង់​អគារ​សង្ឃឹមថា ផ្ទះសម្បែង ១០០០ ខ្នង​អាច​បង្កើត​ឡើង​ក្នុង​អគារ​ដែល​មាន​កម្ពស់​៨០​ជាន់​នេះ ។Oakwood Tower ឬ​អគារ​ឈើ​នឹង​មាន​ស៊ុម​ឈើ​ទាំងស្រុង និង​កម្ពស់​ជាន់ ៩៣.០០០ ម៉ែត្រការ៉េ ។ គោល​គំនិត​នៃ​ការ​បង្កើត​អគារ​ឈើ​នេះ​បាន​ដាក់​ជូន​លោក​ចៅហ្វាយ​ក្រុង​ឡុ​ង​ដ៍ ប៊ូ​រី​ស ច​ន​សុ​ន ហើយ​បើសិនជា​គម្រោង​នេះ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​សាងសង់​នោះ វា​នឹង​ក្លាយជា​សំណង់​អគារ​ខ្ពស់កប់ពពក​ទី ២ ក្នុង​ក្រុង​ឡុ​ដ​ដ៍​បន្ទាប់​ពី​អគារ The Shard ហើយនឹង​ក្លាយជា​សំណង់​ឈើ​ខ្ពស់​ជាងគេ​ក្នុង​លោក ។លោក​ម៉ៃ​ឃើ​ល រ៉ូ​ម៉េ​ជ នាយក​មជ្ឈមណ្ឌល​ច្នៃប្រឌិត​សម្ភារ​ធម្មជាតិ​នៃ​សាកលវិទ្យាល័យ ខេ​ម​ប្រ៊ី​ជ​និយាយ​ថា សំណង់ Barbican រចនា​នៅ​ពាក់កណ្តាល​សតវត្សរ៍​មុន​ដើម្បី​នាំ​យក​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ​ចូល​ក្នុង​ក្រុង​ឡុ​ង​ដ៍​ប្រកបដោយ​ជោគជ័យ ។ ឈើ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើ​ផ្ទះ​អស់​រយៈពេល​ជាង ២០០០​ឆ្នាំ​មក ហើយ​ៗ​វា​ជា​វត្ថុ​មាន​ទម្ងន់​ស្រាល និង​មាន​និរន្តរភាព​សម្រាប់​សំណង់​បុរាណ ។បច្ចុប្បន្ន​អគារ​ធ្វើ​ពី​ឈើ​កម្ពស់ ១៤ ជាន់​ស្ថិត​នៅ​ក្រុង ប៊ើហ្គែ​ន​ប្រទេស​ន័​រ​វែ​ស ប៉ុន្តែ​អគារ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​គ្រោង​សាងសង់​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​ស៊ុ​យ​អែ​ត ៕

"ពន្លឺនៃជីវិត"បទចម្រៀង Original របស់កញ្ញា អឹុង មួយគា បេក្ខជន The Voice2 កំពុងអង្រួនអារម្មណ៍អ្នកលេងហ្វេសប៊ុក

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១៧:៣០

ទស្សនិកជនមួយចំនួនប្រាកដជាមិនបានដឹងច្បាស់អំពីបក្ខេជន អឹុង មួយគា ដែលកញ្ញាខុសពីបក្ខេជន The Voice រដូវកាលទី 2 ផ្សេងទៀត គឺដោយសារតែកញ្ញាមានបទចំរៀងដែលនិពន្ធដោយផ្ទាល់មិនចំលងអ្នកដ៍ទៃមួយបទមានចំណងជើងថា ពន្លឺនៃជីវិត ។ បទពន្លឺនៃជិវិត របស់កញ្ញា អឹុង មួយគា គឺត្រូវបានបង្ហោះចូលគេហទំព័រ Youtube តាំងពីខែ 11 ឆ្នាំ 2015 មកម្លេះ៉ តែមិនទាន់មាននរណាបានស្គាល់រូបនាងឡើយ ទើបតែកញ្ញាឡើងប្រលងចំរៀង The Voice រដូវកាលទី 2 នេះ ស្រាប់តែវីឌីអូចម្រៀងរបសកញ្ញាត្រូវបានគេជីកក៏កាយយកមកចែករំលែកគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុក ។ តោះទស្សនាចម្រៀងខាងក្រោមនេះ  

ដឹងអត់ថារោងកុននៅប្រទេសយើងនឹងចាក់បញ្ចាំងរឿង Captain America: Civil Wars មុនអាមេរិច 8 ថ្ងៃ

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១០:២០

ភាពយន្ត Captain America: Civil War របស់ផលិតកម្ម Marvel មានតួអង្គ Steve Rogers (តួអង្គ Captain America) ដែលជាមេក្រុម Avengers ទើបបង្កើតថ្មី ក្នុងបំណងបន្តរក្សាការពារសុវត្ថិភាពមនុស្សជាតិ។ តែក្រោយពីរឿងហេតុមួយដែលពាក់ព័ន្ធដល់ក្រុម ធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុង សម្ពាធនយោបាយត្រូវរៀបចំឡើងវិញ ប្រកបដោយភាពជឿទុកចិត្ត ហើយត្រូវដឹកនាំដោយស្ថាប័នគ្រប់គ្រង ដើម្បីឃ្លាំមើល និងដឹកនាំក្រុមនេះ។ ស្ថានភាពថ្មីទាំង2ប្រឈមគ្នាក្នុងក្រុម បង្កើតជាពីរបក្សពួក ដែលទីមួយដឹកនាំដោយ Steve Rogers និងសមាជិកក្រុមផ្សេងទៀតដែលមានបំណងរក្សាសេរីភាពក្នុងការការពារមនុស្សជាតិ ដោយគ្មានការចូលរូមពីរដ្ឋាភិបាល និងទីពីរដឹកនាំដោយ Tony Stark (តួអង្គ Iron Man) ដោយមានបំណងគាំទ្រលើការធ្វេសប្រហែស និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ត្រៀមខ្លួនជ្រើសរើស និងចូលរួមជាមួយការប្រយុទ្ធរវាងក្រុមទាំងពីរ នៅពេលដែលភាពយន្ត Captain America: Civil War របស់ផលិតកម្ម Marvel។គួរបញ្ជាក់ផងដែរថាកំពូលខ្សែភាពយន្តវីរៈបុរសមួយនេះនឹងចាប់ចាក់បញ្ចាំងចាប់ពីថ្ងៃទី 28 ខែមេសា (សប្តាហ៍ក្រោយនេះឯង) នៅប្រទេសបារាំង ហើយចំណែកសហរដ្ឋអាមេរិចវិញនៅថ្ងៃទី 6 ខែឧសភាឯណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍និងពិសេសនោះប្រទេសកម្ពុជាយើងនឹងបានទស្សនារឿងនេះមុនសហរដ្ឋអាមេរិចរហូតដល់ 8 ថ្ងៃគឺនៅថ្ងៃទី 28 ខែមេសា នាសប្តាហ៍ថ្ងៃព្រហស្បតី ៍នេះហើយដែលមាននៅរោងកុន Major Cineplex និង Legend។តោះឥឡូវសម្រាប់អ្នកមិនទាន់បានទស្សនា Trailer នេះអាចទស្សនានៅទីនេះបាន:គ្រាន់តែទស្សនាហើយញ័រសាច់ចង់ទស្សនាតែម្តង កុំរលងកំពូលខ្សែភាពយន្តដែលប្រមូលផ្តុំទៅដោយវីរៈបុរសជាច្រើនក្នុងរឿងមួយនេះឲ្យសោះ។