trollkhmer news

កម្សាន្ត

ស្នាដៃបទថ្មី “Jailbreak” របស់ក្មេងខ្មែរចេញហើយ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:១៧

តារាខ្មែរ៖ ស្នាដៃថ្មីមួយទៀតរបស់ក្រុម “ក្មេងខ្មែរ” ក្នុងសាច់រឿងខ្នាតធំ “Jailbreak” បានចេញជាផ្លូវការហើយនៅថ្ងៃនេះ ក្រោយពីការបញ្ចេញវីឌីអូ Trailer កាលពីប៉ុន្មានសប្តាហ៍មុន ។ រឿងនេះនិងត្រៀមចាក់បញ្ចាំងនៅរោងកុនទំនើបនានា នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ ។ តោះស្តាប់ទាំងអស់គ្នា ៖

ម្តាយឯណាមិនស្រឡាញ់កូនពេលឃើញកូនជួញដូរគ្រឿងញៀន ថៃ នរៈពិទូ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:០៤

តារាខ្មែរ៖ អ្នក​ស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ជា​ម្ដាយ Freshy Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ បានចេញសារមួយតាមហ្វេសបប៊ុកខ្លួនថា “ពេលខ្លះចង់ស្លាប់តែម្ដងទៅឱ្យវាផុតទុក្ខ” បន្ទាប់ពីទទួលដំណឹងថាកូនខ្លួនត្រូវបានជាប់ចោទពីបទ ជួនដូរគ្រឿងញៀន ។ បន្ទាប់ពីសារនេះត្រូវបានបង្ហោះរួច អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចូលមក Comment លើកទឹកចិត្តអ្នកស្រីឱ្យមានភាពរឹងប៉ឹងឡើង តស៊ូជំនះចំពោះឧបសគ្គនេះអោយបាន ៕

តារាល្បីៗទាំង ១៨នាក់នេះដែលមានកម្ពស់ទាបជាងគេ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:១៤

តារាបរទេស៖ មនុស្សដែលមានកម្ពស់ខ្ពស់មិនប្រាកដថាសុទ្ធតែជោគជ័យទេ ឧស្សាហកម្មភាពយន្តស្គាល់តារាសម្តែងស្រីប្រុសដែលអាចក្លាយជាមនុស្សជោគជ័យក្នុងជីវិតរបស់ពួកគេបាន ។ ពួកគេមិនដែលខ្មាស់អៀនចំពោះធម្មជាតិដែលបានបង្កើតគេមកជាមួយកម្ពស់ទាបនោះទេ ផ្ទុយទៅវិញ ពួកគេមិនដែលខ្វល់ពីការមើលមកពួកគេក្នុងផ្លូវបែបណានោះទេ ពួកគេមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ។ ខាងក្រោមនេះគឺជាវត្តមានតារាសម្តែងទាំង ១៨ដូងដែលបានចូលរួមក្នុងវកម្មវិធីមួយដែលមានមនុស្សស្រឡាញ់គាំទ្ររាប់លាននាក់៖ 

Ruby Lin បានបង្ហើប​ថា ចង់​បាន​កូន​ទី​២​ទៀត ក្រោយសម្រាល​កូន​ដំបូង​បាន​​​ប៉ុន្មាន​ថ្ងៃ​មុន

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:៣៧

តារា​សម្ដែង​តៃវ៉ាន់ Ruby Lin (ចៀវៃ) បាន​សម្រាល​កូន​​ស្រី​ដំបូង​ជាមួយ​ស្វាមី Wallace Huo ហើយ​កាល​ពី​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៧។​ យោង​តាម​សារព័ត៌មាន​តៃវ៉ាន់តាម​ប្រភព​បន្ត​ថា តារា​ស្រី​វ័យ​៤០​ឆ្នាំ​​អាច​ចុះ​ពី​លើ​គ្រែ​ដើរ​បាន​ដើរ ក្រោយ​សម្រាល​បាន​២​ថ្ងៃ។ យ៉ាងណាក្ដី​គិត​មក​ដល់​ពេល​នេះ គូ​ស្នេហ៍​តារា​ទាំង​ពីរ​មិន​ព្រម​បង្ហាញ​មុខ​​កូន​ស្រី​​ឲ្យ​សាធារណៈ​ជន​ឃើញ​នៅ​ឡើយ​ទេ។ គ្រាន់​តែ​បង្ហើយ​ថា កូន​នោះ​កាត់​ទៅ​រក​ពួក​គេ​ទាំង​ពីរ។​ Ruby Lin កំពុង​ស្វែង​រក​អ្នក​មើល​ក្មេង​ ​ដើម្បី​ជួយ​អំឡុង​ពេល​សម្រាល​មួយ​ខែ​នេះប្រភព​​បាន​បញ្ជាក់​ទៀត​​ថា ប្ដី​ប្រពន្ធ​ទាំង​ពីរ​ចាប់​អារម្មណ៍​យក​​កូន​ទី​២៕ តួ​ស្រី​ក្នុង​រឿង​ "ព្រះ​នាង​ យេយេ" នឹង​មាន​គម្រោង​ចូល​សិល្បៈ​វិញ ក្រោយ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ។

ថៃ នារីសុជាតាប្អូនស្រី ថៃ នរៈពិទូ បដិសេធ មិនលូកដៃពាក់ព័ន្ធនឹងរឿងបងប្រុសខ្លួន ចែកចាយគ្រឿងញៀនទេព្រោះ...!

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:២៨

ភ្នំពេញ៖ បន្ទាប់ពីមានរឿងភ្ញាក់ផ្អើលមួយកើតឡើង ទាក់ទងនឹងអតីត Freshie Boy រូបស្រស់សង្ហា លោក ថៃ នរៈពិទូ ព្រមទាំងប្រពន្ធ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរនាក់ ពីបទចែកចាយគ្រឿងញៀន កាលពីយប់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះនៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី (The Sound Family) ក្នុងខេត្តបាត់ដំបង។អ្នកនាង ថៃ នារីសុជាតា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ថៃ នរៈពិទូ ក្រោយមានផ្ទុះរឿងអាស្រូវនឹកស្មានមិនដល់នេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះបំផុតគឺ នាងបារម្ភពីអារម្មណ៍របស់ឪពុកម្តាយខ្លួន ស្របពេលដែលមានរឿងដូច្នេះបានកើតឡើង។អ្នកនាង ថៃ នារីសុជាតា ដែលជាអតីត Freshie Girl ដូចជាបងប្រុសខ្លួនដែរ បានថ្លែងឱ្យដឹងនៅលើហ្វេសប៊ុកនាងថា៖« at the moment i really don't have anything left to say and care all i care now is my Parents' feelings and how we going to get through this hardship as a family. Please stop asking us and sending us. i can't even look at my phone right now because i can't deny that my feelings are seriously hurt. thanks to real friends who cared but i think it's sad to know some people really enjoy seeing people have problems and take the time to humiliate eachother which is kind of sad but kinda where we are right now.»។(នៅពេលនេះគ្មានអ្វីដែលត្រូវនិយាយនោះទេ ហើយអ្វីដែលខ្ញុំត្រូវខ្វល់នៅពេលនេះ គឺជាអារម្មណ៍របស់ឪពុកម្តាយខ្ញុំ និងដំណោះស្រាយបញ្ហានៅក្នុងគ្រួសារ។ សូមបញ្ឈប់ការសួរដេញដោល និងផ្ញើសារមកកាន់ពួកយើងទៀតទៅ ព្រោះពេលនេះខ្ញុំមិនអាច សូម្បីតែសម្លឹងមើលទៅទូរស័ព្ទដៃរបស់ខ្លួនឯងបាន ព្រោះខ្ញុំមិនអាចបដិសេធនឹងអារម្មណ៍របស់ខ្ញុំថាពិតជាឈឺចាប់ខ្លាំង។ សូមអរគុណដល់មិត្តពិត ដែលបានយកចិត្ដទុកដាក់ ប៉ុន្តែខ្ញុំគិតថាវាជារឿងឈឺចាប់មួយ ដែលស្គាល់មនុស្សមួយចំនួន ដែលកំពុងរីករាយពេលឃើញគេមានបញ្ហា ហើយឆ្លៀតឱកាសនេះដើម្បីបំបាក់មុខគ្រួសារអ្នកដទៃ ដូចអ្វីដែលគ្រួសារខ្ញុំកំពុងតែបានជួបប្រទះនៅពេលនេះ។) គួររំលឹកផងដែរ អ្នកនាង ថៃ នារីសុជាតា ក៏ជាអតីត Freshie Girl មួយរូបដែរ ដោយនាងបានជាប់ចំណាត់ថ្នាក់លេខ២ សម័យប្រលងកាលពីឆ្នាំ២០១០។ 

MoMo បង្ហាញភាពSexy ធ្វើអោយ អ្នកគាំទ្រឈ្លក់វង្វេង !

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:២៤

តារាកូរ៉េ ៖ ថ្មីៗនេះ MoMo បានបង្ហាញភាព Sexy របស់នាងតាមរយះក្បាច់រាំដែលធ្វើអោយបុរសៗមើលរហូតភ្លឹក ។ នៅពេលដែលនាងឈររាំកណ្តាលរបស់ក្រុមខ្លួន ជាមួយនឹងសម្លៀកបំពាក់ខោខ្លីពណ៌ក្រហម ចងអាវក្រៅ គ្រលែងចង្កេះនាងម្តងៗ អ្នកគាំទ្របាត់បង់ការគ្រប់គ្រងអារម្មណ៍ទាំងអស់គ្នា ។

ខណៈពេលមមាញឹក ជាមួយជំនួញ និងសម្តែងក្តី​ សារ៉ាយ សក្កណា នឹងយកកូនមួយទៀត បើអាចទៅរួច

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:១០

តារាខ្មែរ៖ តារាសម្តែងស្រីសម្បុរស្រអែម សារ៉ាយ សក្កណា សម្រាប់ឆ្នាំនេះ​ចំណង​ស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារ ដោយមានគម្រោង នឹងយកកូនបន្ទាប់ទៀត ​ប្រសិនបើអាចធ្វើទៅបាន ខណៈបន្តចេញចូលស្រុកខ្មែរ ញឹកញាប់ ព្រោះតែការងារមុខ​ជំនួញ ហាង​កែសម្ផស្ស ជាមួយនឹងការសម្តែងភាពយន្តខ្លះៗ។សារ៉ាយ សក្កណា បានថ្លែងថា នាងចេញចូលស្រុកខ្មែរញឹក ជាមួយនឹងស្វាមី ​ព្រោះ​តែអាជីវកម្មរបស់នាង នៅស្រុកខ្មែរ គឺហាងកែសម្រស់នោះ ដំណើរការកាន់តែល្អខណៈដែលអាហារដ្ឋាន ​នៅ​តំបន់សាច់អាំងទួលគោក គឺស្ថិតក្រោមការគ្រប់គ្រង របស់ម្តាយនាង។នាងបញ្ជាក់ដែរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយ ​គឺសុភមង្គលក្រុមគ្រួសារ។ អ្វីដែលនាងចង់ធ្វើឲ្យសុភមង្គល ក្រុមគ្រួសារកាន់តែរីកធំ គឺនាងចង់បានកូនម្នាក់​ទៀត ដើម្បីបង្កើនសមាជិកក្រុមគ្រួសារ។ នាងថាស្វាមីនាង ចង់បានកូនប្រុសម្នាក់ទៀតដែរ គ្រាដែលកូនស្រីនាង មានវ័យ២ឆ្នាំហើយក្តី។ នាងរំពឹង​ទុកដែរថា ឆ្នាំថ្មីនេះ នាងនឹងទទួលបានដំណឹងល្អ ពីការពរពោះកូនបន្ទាប់។សម្រាប់ការងារសិល្បៈ នាងនៅតែ​ទទួលសម្រាប់តែការងារសម្តែងណា ដែលចំណាយពេលខ្លី ព្រោះតែនាងត្រូវចេញចូល ក្រៅប្រទេសញឹកញាប់។ នាងថាពិតជាចង់បបន្ត ការងារសម្តែងខ្សែភាពយន្តភាគ ប៉ុន្តែមិនមានឱកាសច្រើន ព្រោះកាន់តែមមាញឹក នឹងការងារជំនួញនោះ។

ឡូយអស់ទាស់ ក្បាច់រាំគ្រវីគូទល្បីក្នុងឆ្នាំ ២០១៦ ឥឡូវ២០១៧ចេញ Version ថ្មី

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤៣

បរទេស ៖ សម័យនេះមិនថាចាស់ ឬ ក្មេង តែងតែចង់សប្បាយ ដូចវីឌីអូបង្ហាញពីក្បាច់រាំរបស់យុវវ័យគ្រវីគូទមើលទៅក្បាច់នេះមិនធម្មតា ឥឡូវនេះមានក្បាច់រាំស្រដៀងគ្នា ប៉ុន្តែរាំដោយក្រុម លោកយាយ ៗ បើមើលទៅដូចជាកាយវិកាហាត់កីឡា កុំអោយស្ពឹកដៃជើង ។ ចងដឹងថាយ៉ាងណា ទស្សនាវីឌីអូខាងក្រោម៖

សុគន្ធ នីសា ប៉ះជាមួួយ លោក ព្រាប សុវត្តិ ពិតជាមិនធម្មតា

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:២០

តារាខ្មែរ៖ តារាចម្រៀងក្នុងផលិតកម្មហង្សមាសកញ្ញា សុគន្ធ នីសា ជាមួយលោក ព្រាប សុវត្តិ ចាប់ដៃគ្នាច្រៀងបទចម្រៀងថ្មីមួយបទចំណងជើងថា"គូរស្នេហ៍សំណាងជាងគេ"ដែលបង្កប់អត្ថន័យទាក់ទាញអារម្មណ៍គូស្នេហ៍ទើបនឹងរៀបការ និង អ្នកត្រៀមខ្លួនរៀបការអោយចូលក្នុងមនោសញ្ចេតនាជ្រាលជ្រៅខ្លាំង។បទចម្រៀងនេះបង្ហោះមិនទាន់បានមួយថ្ងៃស្រួលបួលផងមាននាក់ទស្សនារហូតដល់ជាង ១មុឺននាក់ ។ តោះកុំអោយខាតពេលយូរស្តាប់ទាំងអស់គ្នា ៖