trollkhmer news

កម្សាន្ត

មានដឹងថារឿង អធិរាជសង្គ្រាមចាវជឺឡុង របស់់ MyTV ជាប់ចំណាត់ថ្នាក់លេខប៉ុន្មាននៅប្រទេសចិនអត់ ?

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:១១

ស្ថានីយទូរទស្សន៍ MyTV ប្រកាសថានឹងចាក់ផ្សាយរឿងភាគចិនថ្មីល្បីបំផុតប្រចាំឆ្នាំ គឺ រឿង អធិរាជសង្គ្រាមចាវជឺឡុង ។ យោងទៅតាមទីភ្នាក់ងារទិន្នន័យកម្សាន្តចិន VLinkage ចេញផ្សាយនៅថ្ងៃទី ០៦ មេសា ២០១៦ បានអោយដឹងថា រឿង អធិរាជសង្គ្រាមចាវជឺឡុង ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ០១ ហើយតាមពីក្រោយដោយរឿង សមុទ្រនិងភ្នំបុរាណ នៅក្នុងចំណាត់ថ្នាក់លេខ ០២ និង កូនចៅព្រះអាទិត្យស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ០៣ ។រឿង អធិរាជសង្គ្រាមចាវជឺឡុង ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ព្រហស្បតិ៍ ម៉ោង ៩ ដល់ម៉ោង ១០ យប់ និង ផ្សាយឡើងវិញ រៀងរាល់ ថ្ងៃអង្គារ៏ ដល់ សុក្រ ម៉ោង ១០ ដល់ ម៉ោង ១១ ព្រឹក ។រឿងភាគមួយនេះកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិជនក្នុងតំបន់អាស៊ី ដោយសារក្រៅពីមានតារាចិនល្បីៗ ចូលរួមសម្តែងហើយ កាន់តែពិសេសនោះគឺវត្តមានតារាចម្រៀងកូរ៉េស្រីវ័យក្មេងល្បី Yoona សមាជិកក្រុមGirls’Generation  ព្រមទាំង តារាចំរៀងកូរ៉េប្រុសដ៏ល្បី គឺ Kim Jeong Hoon ដើរជាតួឯកផងដែរ។  MyTV បានទិញសិទ្ធិផ្តាច់មុខខ្សែភាពយន្តភាគខ្នាតធំមួយនេះក្នុងតម្លៃដ៏ខ្ពស់មិនធ្លាប់មានពីមុនមក អំឡុងពេលតាំងពិព័រណ៍ទីផ្សារភាពយន្ត និងទូរទស្សន៍ប្រចាំឆ្នាំនៅទីក្រុងហុងកុង Filmart 2015។ រឿងនេះនិយាយពីឆាកជីវិតរបស់មេទ័ពសង្ហាល្បីឈ្មោះក្នុងសម័យសាមកុក ចាវជឺឡុង ដែលជាវីរបុរសដ៏ក្លាហានម្នាក់ តស៊ូប្រយុទ្ធសម័យកាលសង្គ្រាមរាជវង្សស៊ូហាន់។ ពេលនោះ មានការឈ្លានពានពីសត្រូវផង រួមផ្សំនឹងគ្រោះមហន្តរាយទៀត ដែលឧបសគ្គទាំងនេះ មិនបានធ្វើឲ្យមេទ័ព ចាវជឺឡុង ខ្លបខ្លាចឡើយ គឺរឹតតែបន្ត និងបង្ហាញមនសិកាដ៏អង់អាចក្លាហានទៀតផង។ បើតាមប្រវត្តិសាស្ត្ររបស់ចិន ចាវជឺឡុង គឺជាមេទ័ពដ៏ក្លាហាននិង ស្មោះត្រង់មួយរូបដែលមានដើមកំណើតចេញមកពីឆាងសាន ជាមនុស្សដែលពោរពេញទៅដោយសច្ចៈធម៌ ឃើញស្លាប់ត្រូវតែជួយ ឃើញរូបភាពអយុត្តិធម៌ ឈរខ្លួនមិននឹង ប្រឹងប្រែងដើម្បីជួយរាស្ត្រ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។  ខ្សែភាពយន្តប្រវត្តិសាស្ត្រចិនមួយនេះ នឹងធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ ហើយនឹងបានស្វែងយល់ពីរឿងរ៉ាវប្រវត្ដិសាស្ត្ររបស់ចិនកាន់តែច្បាស់។ បើចង់ជ្រាបច្បាស់កុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន័ MyTV ទាំងអស់គ្នា ៖ទស្សនាឈុតក្រៅឆាក ៖ 

ក្រោយសម្រាលកូនស្រីរួច ភិន សុដាលីស កាន់តែស៊ីវិល័យវិវត្តន៍ខ្លួន ទៅជានារីសម័យថ្មីប្លែកខ្លាំងខុសពីមុន

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:២២

ភ្នំពេញ: តារាសម្តែង អ្នកនាង ភិន សុដាលីស និងពេលបច្ចុប្បន្នបានក្លាយទៅជា នាយកប្រតិបត្តិ ប្រចាំផលិតកម្មមហាហង្ស  ក្រោយពីសម្រាលកូនហើយ មួយមួយរយៈនេះសង្កេតឃើញថា អ្នកនាងហាក់បង្ហាញទឹកមុខ ស្រស់ស្រាយសប្បាយចិត្ត អ្វីដែលមហាជនមានការភ្ញាក់ផ្អើល នាងហាក់ដូចជាបង្ហាញភាពស៊ីវិល័យវិវត្តន៍ខ្លួន ទៅជានារីសម័យថ្មីប្លែកខ្លាំងខុសពីមុន ទាំងការស្លៀកពាក់តុបតែងខ្លួន និងសក់ពណ៌ផ្កាឈូកចែងចាំង​ ស្រស់ឆើតឆាយ មើលទៅសម្រស់នាងកាន់តែស្អាត និងលេចធ្លោជាងមុនទៅទៀត៕

រឿងកូរ៉េទាំង៨រួមទាំងរឿងដែលចាក់លើទូរទស្សន៍ Netflix សហរដ្ឋអាមេរិក នេះដែលអ្នកមិនគួរមើលរំលង

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៣២

តារាកូរ៉េ៖ tបើអ្នកមានគម្រោងចង់មើលរឿងលើកញ្ចក់ទូរទស្សន៍របស់ Netflix នាពេលរាត្រី ប៉ុន្តែមិនដឹងថាត្រូវមើលរឿងមួយណា ខាងក្រោមនេះគឺជារឿងដែលល្បីៗអ្នកអាចជ្រើសរើសយ៉ាងងាយស្រួល៖ ១. Descendants of the Sun២. Boys Over Flowers៣. Love Rain៤. The Man From Nowhere៥. Old Boy៦. The Beauty Inside៧. The Wailing៨. Queen of the Night

ក្រោមដំបូលមេឃ ពីអតីតបេក្ខជនទាំង ៤នៃកម្មវិធី Cambodian Idol Season 1 អង្រួនអារម្មណ៍អ្នកស្តាប់គ្រប់វ័យ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២៣:០១

តារាខ្មែរ : ចម្រៀងរួមគ្នានៃអតីតបេក្ខជនទាំង ៤នៃកម្មវិធី Cambodian Idol Season 1 បានបង្ហើសំនៀងយ៉ាងក្រអួនក្រអៅ​ ៤ បែបផ្សេងគ្នាក្នុងចម្រៀងតែមួយដោយចូលរួមដោយ លោក អ៊ាម វន្នី កញ្ញា សុវត្ថិឌី ធារិកា​ លោក សៅ ឧត្តម និង លោក មាស មុន្នីរាជ បាននិពន្ធបទថ្មីសម្រាប់កូនខ្មែរ ។ បទចម្រៀងមួយនេះពិតជាពិរោះខ្លាំងមិនធម្មតាឡើយ ហើយទទួលបានការគាំទ្រពីអ្នកស្តាប់គ្រប់វ័យដោយសារតែមានការ Like, Share និង Comment ជាច្រើន ៕ សូមស្តាប់ចម្រៀងនេះទាំងអស់គ្នា ៖

អីយ៉ាស ! ម្តងនេះលោក Donald Trump ប៉ះជាមួយលោក Arnold Schwarzenegger មានអីកើតឡើង

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២១:២៧

កាលពីថ្ងៃច័ន្ទ ដើមអាទិត្យមុន លោក Arnold Schwarzenegger បានក្លាយជាពិធីករក្នុងកម្មវិធី The Celebrity Apprentice ក្នុងរដូវកាលថ្មីទី ១៥ ។ ក្រោយពីបញ្ចប់កម្មវិធីនេះទៅ Rating ក្នុងកម្មវិធីនេះដំបូងដែលមានលោក  Arnold Schwarzenegger ជាពិធីករគឺទទួលបាន ៤.៩ លាននាក់ជាមធ្យម ។ ចំនួននេះគឺតិចជាងរដូវកាលមុន កាលលោកប្រធានាធិបតីទើបជាប់ឆ្នោត Donald Trump នៅជាពិធីករគឺមាន Rating ៦.១ លាននាក់ជាមធ្យម ។ លទ្ធផលបែបនេះបានធ្វើអោយលោកប្រធានាធិបតីទើបជាប់ឆ្នោត Donald Trump បានសើចចំអកអោយលោក Arnold Schwarzenegger ពីព្រោះតែ Rating នៃអ្នកមើលមានការធ្លាក់ចុះ ។ លោក Donald Trump បានសរសេរថា "Wow, the ratings are in and Arnold Schwarzenegger got "swamped" (or destroyed) by comparison to the ratings machine, DJT. So much for.... មានន័យថា Wow Rating របស់លោក Arnold Schwarzenegger នៅទាបណាស់មិនអាចប្រៀបធៀបជាមួយ Donald Trump បានទេ ហើយគាត់បានបន្ថែមទៀតថា "being a movie star-and that was season 1 compared to season 14. Now compare him to my season 1. But who cares, he supported Kasich & Hillary" មានន័យថា ចាប់ពីរដូវកាលពី ១ ដល់ទី ១៥ គាត់(Arnold)គឺជាតារាភាពយន្ត តែមិនបាច់មើល Rating របស់គាត់ទេបើប្រៀបជាមួយខ្ញុំ តែទៅខ្វល់អីបើគាត់ជាអ្នកគាំទ្រ លោក Kasich និង អ្នកស្រី Hillary ។ ភ្លាមៗនោះលោក Arnold Schwarzenegger បានឆ្លើយតបវិញថា "There's nothing more important than the people's work"​ មានន័យថា​គ្មានអ្វីសំខាន់ជាងការងារដែលយើងកំពុងធ្វើនោះទេ ហើយបន្ថែមទៀតថា "I wish you the best of luck and I hope you'll work for ALL of the American people as aggressively as you worked for your ratings" មានន័យថាខ្ញុំជូនពរអ្នកអោយជួបសំណាងល្អ ហើយសង្ឃឹមថាអ្នកនិងធ្វើការបានល្អស្របពេលដែលប្រជាពលរដ្ឋអាមេរិកមិនចូលចិត្តអ្នកដូចអ្នកធ្លាប់ទទួលបាន Rating ណឹងអញ្ចឹង ៕

កញ្ញា ទឹម រដ្ឋាប្រារព្ធខួបកំណើតជាមួយភ្ញៀវភាគច្រើនជាជនបរទេស (មានវីឌីអូ)

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៤៤

តារាខ្មែរ : តារាសម្តែងស្រី និងជាពិធីការីនីរាងខ្ពស់ ហើយស្លីមកញ្ញា ទឹម រដ្ឋា បានប្រារព្ធថ្ងៃបុណ្យខួបកំណើតរបស់ខ្លួនយ៉ាងរីករាយជាមួយមិត្តភក្តិកាលពីម្សិលមិញថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៦ ។ គេឃើញមានជនជាតិបរទេសចូលរួមច្រើនខុសសព្វមួយដងដោយសារមានជនបរទេសទាំងនោះសុទ្ធតែជាមិត្តភក្តិរបស់លោក Jovany Antonio ដែលជាគូសេ្នហ៍របស់កញ្ញាទឹម រដ្ឋា ។ មិនតែប៉ុណ្ណោះក៍មានការចូលរួមពីតារាខ្មែរដែរដូចជា កញ្ញា ដួង ម៉ានិច្ច  អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង យ៉ាន លីនដានិងកូនស្រី និង តារាផ្សេងៗទៀត ។ កញ្ញា ទឹម រដ្ឋាក៏បាន Live វីឌីអូថ្លែងអំណរគុណមិត្តភក្តិដែលបានចូលរួមទាំងអស់ផងដែរ ៕

បទកូរ៉េ ១០ បទ ត្រូវបានហាមមិនអោយផ្សាយព្រោះជ្រុលពេក

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២២:២០

បទកូរ៉េ : ប្រទេសកូរ៉េខាងត្បូងជាប្រទេសតឹងរឹងមួយដែរចំពោះការលេចចេញរូបភាពស៊ិចស៊ីខ្លាំងក្នុងវីឌីអូបទចម្រៀង ហើយពេលខ្លះត្រូវហាមមិនអោយផ្សាយក្នុងទូរទស្សន៍ទៀត ។ ជាក់ស្តែងបទកូរ៉េ K-Pop ទាំងនេះសុទ្ធតែត្រូវក្រសួងមិនអនុញ្ញាតអោយផ្សាយឡើយ ៖ Jay Park ft. Ugly Duck – “MOMMAE”Brown Eyed Girls – “Abracadabra”TVXQ – “Mirotic”FIESTAR – “One More” Stellar – “Vibrato”Ivy – “Touch Me”Stellar – “Marionette”Dal Shabet – “Joker”Gary ft. Crush – “Shower Later”BIGBANG – “Bae Bae”

បទចម្រៀងថ្មីរបស់កញ្ញា ឈិន ម៉ានិច្ច មិនទាន់ចេញស្រួលបួលផង កំពុងវាយលុកទីផ្សារខ្លាំង

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២០:០៤

តារាខ្មែរ : ក្រោយពីក្លាយជាម្ចាស់ជ័យលាភីលើកពាន ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀង លំដាប់ថ្នាក់ពិភលោក Cambodia Idol រដូវការទី២ និង តារាចម្រៀងស្រីវ័យក្មេង កុងត្រាប្រចាំផលិកកម្ម រស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច បានចេញបទថ្មីរបស់ខ្លួនលើកដំបូងក្នុងផលិតកម្ម រស្មីហង្សមាសនេះមានចំណងជើងថា នារីក្នុងសុបិនបងជានរណា? ជា Teaser  ដែលកំពុងតែទទួលបានការគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅជាច្រើន ជាពិសេសស្រទាប់យុវវ័យនេះតែម្តងសម្រាប់ដើមឆ្នាំ ២០១៧ និងកំពុងរង់ចាំ Official audio នាពេលខាងមុខផងដែរ ៕ តោះមកស្តាប់តិចមើលពិរោះយ៉ាងណា ៖

ពិតជាមិនធម្មតាមែន កញ្ញា​ មាស សុខសោភា

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៨:៣៣

តារាខ្មែរ : កាលពីពេលថ្មីៗនេះកញ្ញា មាស សុខសោភា បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនាដែលប្រាសព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ កន្លងមកគេធ្លាប់ឃើញកញ្ញាបានធ្វើសកម្មភាពសប្បុរសធម៌គួអោយកោតសរសើរក្នុងប្រទេសកម្ពុជា ៕