trollkhmer news

កម្សាន្ត

អស់រយៈពេល ៧ ឆ្នាំ សម្រស់របស់ Taeyeon ស្ទើរតែមិនប្រែប្រួលសោះ

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៩:៣០

K-Pop : Taeyeon ត្រូវបានគេសរសើរថាសម្រស់របស់នាងនៅតែស្រស់ស្អាត និង មានភាពវ័យក្មេងជានិច្ច ប៉ុន្តែជាការពិត មុខរបស់នាងត្រូវបានផ្លាស់ប្តូរតាមពេលដែរ មិនមែន Style ដដែលនោះទេ ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល រូបរាងរបស់នាងមិនបានផ្លាស់ប្តូរក្នុងរយៈពេល ប្រាំពីរ ឆ្នាំទាល់តែសោះ ។ ពេលវ័យជ្រេទៅ មិនសូវមាននរណាអាចរក្សាស្បែកក្មេងជាងវ័យ និង មានការទប់ស្កាត់នៃការយាធ្លាក់របស់ស្បែកនោះទេ ប៉ុន្តែខុសអីតែ Taeyeon ហាក់ដូចជាមានហ្សែនរក្សាសម្រស់នៅដដែលបើទោះបីជិត ១ ទស្សវត្តទៅហើយ ។គេបានឃើញរូបថតដ៏កម្រមួយរបស់ Taeyeon ក្នុងគ្រួសាររបស់នាង ជាងនេះទៅទៀតបងប្រុសរបស់នាងគឺសង្ហាដែលជាភស្តុតាងបង្ហាញថា គ្រួសាររបស់ Taeyeon ហាក់ដូចជាមានសុភមង្គលខ្លាំងណាស់ ហើយសុទ្ធតែអ្នកស្អាត ៕

មួយរឿងថតសឹងតែតួរមួយ តើប្រិយស្គាល់រឿងខាងក្រោមមួយណាខ្លះ ?

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៨:២៨

ខ្សែភាពយន្តបរទេស : ជាការពិតណាស់ភាពយន្តមួយត្រូវការអ្នកដឹកនាំរឿងខ្លាំង តួរសំដែងពូកែ បច្ចេកទេសថតល្អ ទើបសាច់រឿងផលិតមកមានការគាំទ្រពីទស្សនិកជន ។ ជាក់ស្តែងមិនប្រាកដថាសាច់រឿងមានតួរអង្គតិច ប្រើប្រាស់ថវិការតិចឡើយ តែពេលខ្លះគេប្រើបច្ចេកទេសថតចំណាយថវិការច្រើនវិញ ។ ឥលូវនេះ ត្រូលខ្មែរសូមលើកយកឈ្មោះខ្សែភាពយន្តដែលមួយរឿងលេងសឹងតែឯងរបស់តួរឯកមកប្រាប់ប្រិយមិត្តដូចខាងក្រោម ៖ High StrungThe ShallowsDuelAll Is LostCast AwayLockeGray’s AnatomyZulo1408The Man Who SleepsThe Human VoiceBuriedBronsonMoon

មោទនភាពដែលលោក ហ៊ុយ យ៉ាឡេងបាននាំពានរង្វាន់ពីចិនមកអោយមាតុភូមិកម្ពុជា

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៧:២១

ភាពយន្តខ្មែរ : មុន​នេះ​បន្តិច​​លោក ហ៊ុយ យ៉ាឡេង ផលិតករ​​រឿង "វិកល​ចារិក" បាន​ប្រកាស​​ថា ខ្សែភាពយន្ត​របស់​គាត់ទទួល​បាន​ពាន ១​ហើយ ពីសាធារណរដ្ឋប្រជាមានិតចិននៅក្នុងមហោស្រពភាពយន្តអន្តរជាតិ ។ លោក ហ៊ុយ យ៉ាឡេង បាន​ធ្វើដំណើរពីទីក្រុងភ្នំពេញទៅប្រទេសចិនហើយបានយកភាពយន្ត​​រឿង "វិកល​ចរិត" ទៅ​ចូល​រួម​​មហោស្រព​ភាពយន្ត​មួយនេះ ​។ បើ​តាមប្រភពពីទំព័រ Facebook របស់ផលិតកម្មមាតុចក្រហ្វីលម៍ (Meatochak Film)​ បាន​ឲ្យ​ដឹង​ថា ពានកិត្តិយសមួយនេះមានឈ្មោះថា Screening Award ។ លោក ហ៊ុយ យ៉ាឡេង បានបន្តថា ពាន​ខាង​លើ​គឺ​ជា​ពាន​រង្វាន់​អន្តរជាតិ​​លើក​ទី ​មួយក្នុង​អាជីព​សិល្ប​របស់​​លោក​ ។ លោក​​ថា ការ​ទទួល​បាន​ពាន​នេះ ដោយ​សារ​តែ​ក្រុម​ការងារ​ តារា​សម្ដែង ​អ្នក​និពន្ធ​រួម​គ្នា​បង្កើត​ឡើង​ពិសេស​គឺ​មាន​ការ​ចូល​រួម​គាំទ្រ​​ពី​ទស្សនិកជន ៕

នរណាខ្លះនៅចាំរឿង "The Lord of The Rings" ឥលូវតួរមួយៗចាស់អស់ហើយ

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៤:២៤

តារាបរទេស : កាលពី ១៥ ឆ្នាំមុនគេចាំបានថា រឿងបែបសង្រ្គាមរវាងមនុស្ស និង ក្រុមបិសាច The lord of the rings ពិតជាទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកមើលជុំវិញពិភពលោករហូតដល់បានទទួលពាន Oscar ផងដែរ ។ ជាក់ស្តែងតួរអង្គក៏ជាផ្នែកមួយសំខាន់ដើម្បីអោយសាច់រឿងមើលទៅកាន់តែជួកចិត្ត ហើយឥលូវមកទល់ពេលនេះតួអង្គក្នុងរឿង The lord of the rings បានប្រែប្រួលមុខមាត់ពីក្មេងទៅចាស់ច្រើនផងដែរ ។ ខាងក្រោមនេះជារូបភាពចុងក្រោយរបស់តួរអង្គក្នុងរឿង The lord of the rings បន្ទាប់ពីរយៈពេល ១៥ ឆ្នាំបន្ទាប់ ៖Frodo Baggins (Elijah Wood)Legolas (Orlando Bloom)Gandalf (Ian McKellen)Aragorn (Viggo Mortensen)Arwen (Liv Tyler)Samwise Gamgee (Sean Astin)Merrie (Dominic Monaghan)Pippin (Billy Boyd)Boromir (Sean Bean)Éowyn (Miranda Otto)Bilbo Baggins (Ian Holm)Galadriel (Cate Blanchett)Théoden (Bernard Hill)Elrond (Hugo Weaving)Gimli (John Rhys-Davies)Gollum (Andy Serkis)

បើមានជាតិក្រោយមែន សូមកំុអោយខ្ញំុមានវត្តមាននៅលើដែនដីមួយនេះអោយសោះ........

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៣:០៦

តារាខ្មែរ : តារាចម្រៀងវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារអស់សង្ឃឹមខ្លាំងទៅលើច្បាប់របស់ប្រទេសកម្ពុជា ដែលអាចអោយជនល្មើសប្រព្រឹត្តិអំពើរមិនគប្បីហើយអាចរស់នៅសោយសុខដោយគ្មានទុក្ខកង្វល់អ្វីទាំងអស់ តាមរយៈការប្រើប្រាស់អំណាចរបស់ឪពុក។ សារអស់សង្ឃឹមរបស់តារាចម្រៀងរូបនេះ ធ្វើឡើងក្រោយពេលដែល អតីតសង្សារ ឈ្មោះ គុយ សិទ្ធស័ក្ត មិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការ ជាលើកចុងក្រោយ ហើយតុលាការក៍មិនហ៊ានអើរពើ ចាប់ខ្លួនជននោះដូចគ្នា ព្រោះឪពុករបស់គេ ពាក់ផ្កាយ៣លើស្មារ ឋានៈជាឧត្តមសេនីយឯកឯណោះ ។ ក្នុងនោះ វ៉ាន់ នីឡា សរសេរៀរាប់ខ្លីថា៖ " បើមានជាតិក្រោយមែន សូមកំុអោយខ្ញំុមានវត្តមាននៅលើដែនដីមួយនេះអោយសោះ........! នេះមិនមែនជាលើកទីមួយទេ ដែលនាងសរសេសារអង្ឃឹមបែបនេះ ព្រោះថារហូតមកដល់ពេល  អតីតសង្សារ ឈ្មោះ គុយ សិទ្ធស័ក្ត នៅតែមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការ នៅឡើយទេ ៕

Goldar ដែលក្មេងៗកើតជំនាន់ទស្សវត្តទី ៩០ ឃើញចង់តែវៃគឺនៅតែមកតាមធ្វើបាបពិភពលោកទៀតក្នុងខ្សែភាពយន្ត Power Rangers វគ្គថ្មីទៀត

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ០៨:៥៦

ខ្សែភាពយន្តបរទេស : ការបង្ហាញខ្លួនជាថ្មីម្តងទៀតនៃខ្សែភាពយន្តរបស់ក្រុមហ៊ុនអាមេរិក Lionsgate នាពេលខាងមុខទៀតគឺរឿង Power Rangers ដែលកាលពីមុនគ្រាន់តែជាខ្សែភាពយន្ដរបស់ក្មេងៗដែលល្បីកាលឆ្នាំ ១៩៩៣-១៩៩៥ ប៉ុន្តែឥឡូវនេះអ្នកអាចឃើញតួអង្គបិសាចពណ៌លឿងគឺ Goldar នឹងលេចរូបរាងថ្មីឡើងនៅក្នុងខ្សែភាពយន្តថ្មីនេះម្តងទៀតដែរ ហើយប្រិយមិត្តអាចប្រៀបធៀបតើ Goldar ពីមុន និងពេលនេះខុសគ្នាដូចម្តេចខ្លះក្នុង Trailer នេះ ។មិនខុសពីខ្សែរឿងកាលពីកំឡុងឆ្នាំ ១៩៩៣-១៩៩៥ នោះទេ វីវៈបុរស នារីទាំង ៥ សុទ្ធតែចេញមកពីនិស្សិតថ្នាក់វិទ្យាល័យនៅតំបន់ទីក្រុងតូចមួយនៃ Angel Grove ។ ថ្វីបើពួកគេវ័យក្មេង ប៉ុន្តែកាលៈទេសៈគឺបង្ខំអោយពួកគេត្រូវទទួលភារៈកិច្ចការពារពិភពលោកពីការបំផ្លាញរបស់ពួកក្រៅភពហើយមិនអោយអូសពេលវេលាបានយូរទៀតឡើយ ។ 

CL និង G-Dragon នឹងជួបគ្នាសាជាថ្មីម្តងទៀតក្នងការសម្តែង Special Stage នៅ SAF Gayo Daejun 2016

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ០៣:១៧

K-Pop : របាយការណ៍ចុងក្រោយនេះបានអះអាងថា G-Dragon និង CL នឹងសំដែងរួមគ្នារនៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខរួមជាមួយផលិតកររបស់ YG Entertaiment  គឺអតីតសមាជិក 1TYM លោក Teddy និង តារាចម្រៀង Rap ម្នាក់ទៀតដែលជាសិល្បះករពេញនិយម ។ ផលិតកម្ម YG Entertainment បាន ឆ្លើយតបទៅនឹងពត៍មាននេះហើយបានបញ្ជាក់ថា G-Dragon និង CL នឹងត្រូវសម្តែងជាមួយគ្នានៅ SAF Gayo Daejun ពិតមែន។ ពួកគេកំពុងពិភាក្សាអំពីជម្រើសបទចម្រៀងដែលគេនឹងលើកយកមកសំដែងផងដែរ ។​ ប៉ុស្តិ៍ទូរទស្សន៍ SBS បានបញ្ជាក់ទៀតថា G-Dragon និង CL បាននឹងសំដែងរួមគ្នានៅឆាកពិសេសសំរាប់ការប្រគុំតន្រ្តី 2016 SAF Gayo Daejun ។ ចំពោះ Concept និង ការចូលរួមសំដែងជាមួយតារា Rapper ផ្សេងទៀតនោះគឺនៅមិនទាន់ដឹងនៅឡើយទេ។ អ្នកអាចតាមដានទស្សនាការប្រគុំតន្រ្តីពិសេស 2016 SAF Gayo Daejun នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2016 ខាងមុខនេះ ៕ 

រឿងកូនឧត្តមសេនីយ៍ចែកចាយរូបអាក្រាតរបស់កញ្ញា វ៉ាន់ នីឡា ស្ងាត់ឈឹងដូចចោរលួចសេះ

ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:៥០

តារាខ្មែរ : អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា  តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត ដែលបានបង្ហោះរូបថតអាក្រាតកាយរបស់កញ្ញា វ៉ាន់ នីឡា រហូតមកដល់ពេលនេះ នៅមិនឃើញមានចំណាត់ការពីតុលាការនៅឡើយទេ ។ ហើយរឿងនេះរហូតមកដល់ពេលនេះ ហាក់ដូចជាស្ងាត់ឈឹង ខណៈដែលកញ្ញា វ៉ាន់ នីឡា ទទូចស្វែងរកយុត្តិធម៌ ។ មជ្ឈដ្ឋានមួយចំនួនបានរិះគន់ថាការដែលតុលាការមិនហ៊ានចាត់ការលើលោក គុយ សិទ្ធិសក្តិ អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា ដោយសារតែខ្លាចឥទ្ធិពលអ្នកមានអំណាចនៅពីក្រោយ ។ អ្នកមានអំណាចនោះ គឺលោកឧត្តមសេនីយ៍ គុយ ប៊ុនសនអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ លោកគុយ សិទ្ធិសក្តិ បានគេចវេសមិនចូលឆ្លើយបំភ្លឺនៅតុលាការប៉ុន្មានដងមកហើយ គឺផ្គឺននឹងដីកាកោះហៅរបស់តុលាការ ។ ប៉ុន្តែអាចប្រឈមនឹងការនាំខ្លួន ក្រោយមិនចូលបំភ្លឺនៅដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ករណីហិង្សាដោយចេតនា និង ចែកចាយរូបភាពអាក្រាត (ថតស្រាត) របស់កញ្ញា វ៉ាន់ នីឡា ។ លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ គុយ សិទ្ធិសក្តិ ។ លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនត្រូវចោទឈ្មោះ គុយ សិទ្ធិសក្តិ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ ៤ កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃឲ្យចូលបំភ្លឺនៅវេលាម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃទី ១២ ខែធ្នូ ប៉ុន្តែមិនបានចូលទេ ។ លោកគុយ សិទ្ធិសក្តិ ជាប់ចោទពីបទ "ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស" ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ និងមាត្រា ៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ការពិតនៅក្រោយរឿងកញ្ញាសាសា រំលស់រថយន្ត Porsche ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីឲ្យ សាសា ចូលដោះស្រាយ

ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១១:២៤

ភ្នំពេញ : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី បានប្រកាសឲ្យកញ្ញា ឯក សុជាតា ហៅសាសា អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ S0013007 បានរំលស់រថយន្ត Porsche ឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ 2AD-7888 ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី។ សូមប្រកាសអញ្ជើញកញ្ញា ឯកសុជាតា ចូលខ្លួនមកដោះស្រាយជាមួយគ្រឹះស្ថានជាបន្ទាន់ ពាក់ព័ន្ធករណីដែលកញ្ញាមិនបានបំពេញកាតព្វកិច្ចជាភាគីកូនបំណុលជូនគ្រឹះស្ថាន។ គ្រឹះស្ថានទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ជាកំហិត បើមិនដូចនេះ គ្រឹះស្ថាននឹងអនុវត្តតាមច្បាប់ ។ ទាក់ទងករណីនេះ កញ្ញា ឯក សុជាតា បានប្រាប់ Trollkhmer មុននេះបន្តិចថា នេះគឺជាករណីយល់ច្រឡំទេ ហើយខាងមីក្រូហិរញ្ញវត្ថុពិភពថ្មី បានលុបលិខិតនេះចោលវិញហើយ ។ ហើយកញ្ញាបានឲ្យសួរនាំទៅមីក្រូហិរញ្ញវត្ថុពិភពថ្មី ទៀតផង ។ សូមជម្រាបថា លិខិតរបស់គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុពិភពថ្មី ប្រកាសឲ្យកញ្ញា សាសា ចូលខ្លួនដោះស្រាយនោះ គឺត្រូវបានបណ្តាញសង្គមបង្ហោះផ្សព្វផ្សាយពេញហ្វ៊សប៊ុក និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែក្រោយមកលិខិតនេះ ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ដកចេញវិញ ៕