trollkhmer news

កម្សាន្ត

អ្នកអានព័ត៌មានស្រីជនជាតិអ៉ីតាលីម្នាក់លេចខោក្នុងពេលកំពុងផ្សាយផ្ទាល់

ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៦:៥៥

អ៉ីតាលី : អ្នកអានព័ត៌មានស្រីជនជាតិអ៊ីតាលីម្នាក់ឈ្មោះនាង Costanza Calabrese បានលេចខោក្នុងរបស់ខ្លួន ខណះពេលនាងកំពុងអានព័ត៌មានពេលផ្សាយផ្ទាល់ក្នុងកម្មវិធី The day’s news in Italy ។ អ្នកអានព័ត៌មានរូបស្រស់មួយនេះមានអាយុ ៣៧ ឆ្នាំ ដោយនាងមិននឹកស្មានថានាងបានលេចខោក្នុងដោយមិនដឹងខ្លួននោះទេ ព្រោះតែតុអាននោះជាកញ្ចក់អាចឆ្លុះ ហើយដំបូងគេចាប់ថតត្រឹមតែមុខ និង ស្មាប៉ុណ្ណោះ ។ ប៉ុន្តែប្រហែលជានាង និង ក្រុមការងារភ្លេចខ្លួនជក់នឹងការងារបានជានាងភ្លត់អោយឃើញខោក្នុងចេញតាមទូរទស្សន៍ ។ យ៉ាងណាមិញវីឌីអូមួយនេះ ត្រូវបានគេបង្ហោះចូលក្នុង Youtube ហើយទទួលបាន View ច្រើនជាង 62,000 ដង (គិតត្រឹមថ្ងៃនេះ) ៕

ពិតជាអស្ចារ្យ ! រឿង អធិរាជព្រះអាទិត្យបានបំបែកកំណត់ត្រាពិភពលោកមួយបាត់

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៦:២៥

ខ្សែភាពយន្តកូរ៉េ : រឿង អធិរាជព្រះអាទិត្យរបស់ទូរទស្សន៍ KBS បានបំបែកឯកទគ្គកម្មពិភពលោកមួយទៀតគឺជារឿងដែលមាននិន្នាការបេសកម្មពិភពលោកក្នុងបញ្ជីរបស់ Google ។ រឿងនេះគឺជារឿងកូរ៉េតែមួយគត់ដែលមានឈ្មោះក្នុងបញ្ជីរបស់ Google សម្រាប់ប្រភេទសាច់រឿងលក្ខណះបេសកម្មឆ្លងប្រទេស ហើយរឿងផ្សេងទៀតក្នុងបញ្ជីក៏សុទ្ធតែជារឿងរបស់អាមេរិកដូចជា Stranger Things, Game of Thrones និង The Crown ជាដើម ។  រឿង អធិរាជព្រះអាទិត្យនេះបានជាប់ចំណាត់ថ្នាក់ខ្ពស់ថាជារឿងល្អមើលក្នុងប្រទេសកូរ៉េ ហើយទទួលបានការកោតសរសើរ ប្រជាប្រិយភាពក្នុងប្រទេសចិនផងដែរ ។ តួរក្នុងរឿងនេះដែរក៏បានធ្វើដំណើរទៅដល់ប៉ែកអឺរ៉ុប ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅព្រលានយន្តហោះ ។ បញ្ជីខាងក្រោមគឺជាចំណាត់ថ្នាក់នៃរឿងប្រភេទនេះ ៖

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហាមគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់មិនអោយមានវត្តមានកញ្ញា ដេនី ក្វាន់ រយៈពេល​ ៣ ឆ្នាំ

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:៣៣

តារាខ្មែរ : អាចថានេះជាការចេញបញ្ជាជាផ្លូវការ លើតារាស្រីស៊ិចស៊ីគឺ កញ្ញា ដេនី ក្វាន់ដោយបានប្រកាសទៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ក្នុងប្រទេសកម្ពុជា មិនអោយកញ្ញាម្នាក់នេះឡើងសម្តែង រឺមានវត្តមាន ក៏ព្រោះតែនាងមិនចេះកែទម្លាប់ដោយបង្ហាញរូបក្កៅសាច់ជាសាធាណៈទៀត ។ ដោយឡែកក៍យើងពុំទាន់ឃើញការឆ្លើយតបពីខាងកញ្ញា ដេនី ក្វាន់ ថាតើនាងប្រត្តិកម្មយ៉ាងដូចម្តេចទៅលើចំណាត់ការបែបនេះ ហើយក្រសួងក៍សូមព្រមានទៅតារាណាផ្សេងទៀតដែលហ៊ានយកតម្រាប់តាមកញ្ញា ដេនី ក្វាន់ ។ ម្យ៉ាងទៀតគ្រប់ស្ថានីយ៍ក្នុងប្រទេសកម្ពុជាសុទ្ធតែទទួលជ្រាបព័ត៌មានបានទាំងអស់គ្នាពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការហាមមិនអោយនាងមានវត្តមានលើកម្មវិធីណាមួយ ។ សូមបញ្ជាក់ថាកញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងហាមមិនអោយនាងចូលសម្តែងគ្រប់កម្មវិធីលើទូរទស្សន៍ចាប់ពី ៣ ទៅ ៥ ឆ្នាំ បើសិនបើមិនមានការប្រែប្រួល ៕

តោះមកមើល រ៉ូបខ្មៅ ៩ ម៉ូតពី មាស សុខសោភា មើលទៅស្រស់ស្អាតខ្លាំង

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១២:៤៩

តារាខ្មែរ :  កញ្ញា មាសសុខសោភា ជាតារាស្រីម្នាក់ដែលនិយមប្រើសំលៀលបំពាក់ពណ៏ខ្មៅ មិនថារ៉ូបសម្រាប់ចូលរួមកម្មវិធីធំ តូច ផ្សេងៗ ឬ សំលៀកបំពាក់ធម្មតាឡើយជាមួយរ៉ូបពណ៌ខ្មៅទាំងនេះធ្វើឲ្យសម្រស់របស់តារាចំរៀងប្រចាំផលិតកម្មថោនមួយដួងនេះ កាន់តែស្រស់ស្អាតថែមមួយកំរិតទៀត។ ទស្សនិកជនពិសេសនារីៗ៩ម៉ូដរបស់ មាស សុខ សោភានេះ មានអ្នកណាចង់ចំលងតាមអត់?

ត្រៀមហើយឫនៅ? តារាល្បីៗប៉ះគ្នានៅ GANZBERG Uber Christmas Festival

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១០:២៩

Ganzberg Beer : កំពូលតារាចំរៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា ពេជ្រ សោភា,សុគន្ធ នីសា, ទេពបូព្រឹក្ស, G-Devith, សួស វីហ្សា, ថែល ថៃ,វី ឌីណែត នឹង មកអង្រួនឆាកតន្រ្តី GANZBERG Uber Christmas Festival អបអរបុណ្យណូអែលដែលធំជាងឆ្នាំមុនៗ។ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងផ្សាយផ្ទាល់មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យពុំធ្លាប់មាននេះ លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV នៅថ្ងៃទី ២៥ ខែធ្នូ បរិវេណខាងមុខមហោស្រព កោះពេជ្រ ជាមួយឆាកតន្រ្តីប្រកបដោយបច្ចេកវិទ្យាយ៉ាងទំនើបទាន់សម័យ ភ្លើងពណ៌យយ៉ាងស្រស់ស្អាត ចាប់ពីម៉ោង៨យប់តទៅ។ ពិសេសលើសពីនេះ លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ ជាមួយដើម Christmas ដ៏ធំបំផុតនិងស្រស់ស្អាត និងមានលេងល្បែងកម្សាន្តកំសាន្តប្លែកៗ ឌីជេ វ័យក្មេងស្រស់ស្អាត អ្វីដែលអស្ចារ្យ បន្ថែមលើសពីនេះ លោកអ្នកក៏អាចរីករាយក្រេបរសជាតិស្រាបៀរ  ហ្គេនស៍បឺគថ្មីស្រស់ ដ៏ឆ្ងាញ់ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ម៉ូតូធំ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

ម្ចាស់បទ My heart will go on ត្រូវបានគេអញ្ចើញអោយទៅចូលរួមច្រៀងក្នុងកម្មវិធីប្រកាសលោក Donald Trump ជាប្រធានាធិបតីផ្លូវការ

ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ០៩:៥៥

តារាបរទេស : Celine Dion បានត្រូវបានគេរំពឹងថាអាចយល់ព្រមសម្រាប់ការច្រៀងនៅកម្មវិធីប្រកាសជាផ្លូវការពេលលោក Donald Trump ក្លាយជាប្រធានាធិបតីដោយធ្វើឡើងស្របតាមការអញ្ចើញ ។ យើងបានតាមដានពី Celine Dion ដែរ  ហើយយើងក៍ដឹងថានាងមានភារៈកិច្ចជាប់ច្រៀងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ នៅវ៉ាស៊ីនតោន ប៉ុន្តែនាងនិងត្រូវត្រឡប់មក La Vegas ពីព្រោះនាងត្រូវសំដែងក្នុងយប់តែមួយ ។ ប្រភពជិតស្និទ្ធនឹងផលិតកម្ម Caesars Palace បានប្រាប់ថាពួកយើងថា Celine Dion  ពិតជាមានចេតនាចង់ទៅសំដែងចំពោះមុខអ្នកគាំទ្ររបស់នាងខ្លាំងណាស់ ហើយការជំទាស់ពីអ្នកគាំទ្រ មិនមែនជាការល្អនោះទេពីព្រោះតែអ្នកគាំទ្របានចំណាយពេលវិស្សមកាលរបស់ពួកគេដើម្បីមើលការសំដែងរបស់នាង ។  ជាមួយគ្នានេះដែរ នាងបានពន្យាពេលរួចទៅហើយ ជាច្រើនដងក្នុងឆ្នាំនេះបន្ទាប់ពី ប្តីរបស់គាត់ស្លាប់ ។ Celine Dion ធ្លាប់បោះបង់ចោលព្រឹត្តិការណ៍ធំផ្សេងទៀតនៅក្នុងពេលកន្លងមក ដូចជាកម្មវិធី អូស្ការ តែដោយសារកាតព្វកិច្ចផ្ទាល់ខ្លួន - ដូច្នេះរឿងដែលនាងមកច្រៀងក្នុងកម្មវិធីលោក Donald Trum ដូចជាមិនជាប់ពាក់ពាន្ធរឿងផ្ទាល់ខ្លួននោះឡើយ ។ តែទោះយ៉ាងណាយើងពុំទាន់ទទួលបានចម្លើយពី Celine Dion ឡើយ ៕

នាង Taew natapohn បានរាំថ្វាយដល់វត្ថុស័ក្តិសិទ្ធិនៅកន្លែងសក្ការៈបូជា (មានវីដីអូ)

ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៨:៣០

តារាថៃ : ក្រោយពីរឿង ព្រះម៉ែនាគី បានថតចប់រួចមកតួឯកក្នុងរឿងនាង Taew Natapohn បានរាំថ្វាយដល់វត្ថុស័ក្តិសិទ្ធិនៅកន្លែងសក្ការៈបូជាដែលមានទីតាំងនៅក្នុងខេត្ត Udon Thani ។ មូលហេតុដែលនាងរាំថ្វាយនេះគឺដោយសារការថ្លែងអំណរគុណ និង ដឹងគុណចំពោះដល់កន្លែង ព្រះម៉ែនាគីដែលបានជួយអោយរឿងនេះថតចប់ដោយរលូន រហូតដល់មានការគាំទ្រពីអ្នកទស្សនាជាច្រើនអ្នកក្នុងប្រទេសថៃ ។ តាមរយៈវីឌីអូខាងក្រោមប្រិយមិត្តច្បាស់ជាឃើញនាងបានរាំថ្វាយ និង មនុស្សជាច្រើនបានឈរមើលនាង ៕សូមទស្សនាវីដីអូខាងក្រោមដូចតទៅ ៖

Justin Bieber បង្កហិង្សាលើអ្នកថតរូបរហូតប្រទេសអាហ្សង់ទីនមិនអោយចូលទឹកដីខ្លួន

ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៦:០០

តារាបរទេស : តារា​ចម្រៀង​អាមេរិកផ្នែក Pop Justin Bieber ត្រូវ​បាន​​តុលាការ​ប្រទេស​អាហ្សង់ទីន​ចោទ​ប្រកាន់​ម្តងទៀតពី​បទ​បញ្ជា​ឲ្យ​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នក​ថត​រូប​ រួច​លួច​យក​លុយ​ និង ឧបករណ៍មួយ (Gear)  ​​​​។ គេចាំបានថាតុលាការនៅប្រទេសនេះដដែលក្នុងតំបន់  Buenos Aires ធ្លាប់បានចោទប្រកាន់ Justin Bieber ម្តងផងដែរ ។ ​ម្ចាស់បទ What do you mean? មួយរូបនេះយល់ថា វាគ្មានអ្វីអស្ចារ្យនោះទេ គ្រាន់តែចៅក្រមប្រទេសនេះចង់ទាញចំណាប់អារម្មណ៍អោយសាធារណជនភ្ញាក់ផ្អើលប៉ុណ្ណោះ ។ ប៉ុន្តែដរាបណា Justin Bieber ពុំទាន់ដោះស្រាយរឿងក្តីនេះ គេមិនអាចឈានជើងចូលប្រទេសអាហ្សង់ទីនឡើយ ។ ប្រភព​ជា​ច្រើន​បាន​និយាយ​ថា Justin មាន​មេធាវីរួចស្រេចដើម្បីធ្វើការពារពីការចោទប្រកាន់របស់តុលាការ និង ឈប់លេងល្បែងនេះទៀតដើម្បីទាញយកផលប្រយោជន៍ទាក់ទាញចំណាប់អារម្មណ៍ ហើយរឿងក្តីនិងរឿងសាបសូន្យវិញ ។ Justin Bieber និងមានការប្រគុំតន្រ្តីមួយនៅអាមេរិកខាងត្បូង គឺមានន័យថា ការប្រគុំតន្ត្រីរបស់គាត់ជិតមកដល់ប្រទេសអាហ្សង់ទីនជាទីផ្សារធំហើយ អញ្ចឹងហើយបាន Justin Bieber ត្រូវដោះស្រាយបញ្ហាអោយខានតែបាន ម្យ៉ាងបើប្រទេសអាហ្សង់ទីនធ្វើអញ្ចឹង ក៏ប្រទេសនេះត្រូវបាត់បង់ថវិការធ្ងន់ករដែរពីការប្រគុំតន្ត្រីនេះ ៕

តើកាលពីឆ្នាំ ១៩៩៣ គេដេញថតតួរក្នុងរឿងដោយកាមេរ៉ាដោយរបៀបណា ?

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ២២:៤៣

ពត៌មានកំសាន្តបរទេស : បច្ចុប្បន្នបច្ចេកវិទ្យាបានធ្វើអោយមនុស្សទទួលបានភាពងាយស្រួលច្រើន និង អាចបំពេញតម្រូវការអោយទាន់ពេល ។ ជាក់ស្តែងបច្ចេកទេសនៃការថតតែងតែត្រូវបានអភិវឌ្ឍឥតឈប់ឈរ បើប្រៀបធៀបទៅអតីតកាល។ ឥលូវ ត្រូលខ្មែរ សូមបង្ហាញពីសកម្មភាពរបៀបដែលគេដេញតាមថតតួរកំឡុងឆ្នាំ ១៩៩៣ ថាតើគេធ្វើរបៀបណាដែរ​ !