trollkhmer news

កម្សាន្ត

លំហាត់ប្រាណសំងាត់របស់ Chris Evans ដើម្បីក្លាយខ្លួនជា Captain America

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២១:៥០

ធ្លាប់ឆ្ងល់ទេថា តើអ្នកអាចផ្លាស់ប្តូររូបរាងរបស់លោកអ្នកឲ្យក្លាយជាកំពូលវីរបុរសមួយដោយមិនចាំបាច់ប្រើសេរ៉ូមពិសេសដូចក្នុងរឿង Captain Americaដែរឬទេ ? មិនបាច់ឆ្ងល់ទៀតទេ ខាងក្រោមនេះអ្នកនឹងរកឃើញពីលំហាត់ប្រានពីសេសផ្ទាល់ខ្លួនរបស់ Chris Evans ដើម្បីកំចាត់ជាតិខ្លាញ់ និងបង្កើនសាច់ដុំយ៉ាងមហិមារ ដូចដែលលោកបានសម្តែងជាវីរៈបុរសនៅក្នុងរឿង Captain America។លំហាត់ប្រាណពិសេសនេះបែងចែកចេញជា ៣ថ្ងៃក្នុង១សប្តាហ៏ ដោយថ្ងៃទី១ផ្តោតទៅលើ ទ្រូង/ស្មា, ថ្ងៃទី២ផ្តោតទៅលើ ដៃខាងមុខ/ដៃខាងក្រោយ និងថ្ងៃទី៣ផ្តោតទៅលើ ជើង/ខ្នង។ ខាងក្រោមនេះគឺជាកម្មវិធីលំហាត់ប្រានយ៉ាងលំអិតមួយដែលបានប្រែក្លាយ Evans ឲ្យក្លាយទៅជាបុរសដែលមានរូបរាងរឹងមុាំពោរពេញទៅដោយសាច់ដុំយ៉ាងណែន។​ ទ្រូង/ស្មាStanding Military Press: 2 sets x 5 repsMedium-Grip Barbell Incline Bench Press: 2 sets x 5 repsKettlebell Thruster: 2 sets x 5 repsClose-Grip Barbell Incline Bench Press: 2 sets x 5 repsIncline Push-Up: 2 sets x 5 repsKneeling Military Press: 2 sets x 5 repsWeighted Push-Up: 2 sets x 5 repsដៃខាងមុខ/ដៃខាងក្រោយWeighted Bench Dip: 3 sets x 8 repsOne-Arm Kettlebell Row: 3 sets x 8 repsIncline Hammer Curl: 3 sets x 8 repsOverhead Cable Curl: 3 sets x 8 repsIncline Inner Biceps Curl: 3 sets x 8 repsEZ-Bar Curl: 3 sets x 8 repsជើង/ខ្នងBarbell Squat: 1 setFront Box Jump: 2 sets x 10 repsBarbell Deadlift: 2 sets x 10 repsChin-Up: 2 sets x 10 repsOne-Arm Kettlebell Swing: 2 sets x 10 repsKettlebell Sumo High Pull: 2 sets x 10 repsWeighted Pull-Up: 2 sets x 10 reps

រឿងចាស់ផ្លាស់ចូលរឿងថ្មី !សុខ​ពិសី ប៉ះលី​​ អ៊ីវ៉ាធី​ណា ម្ដង​ទៀត​ហើយព្រោះ​​ច្រៀង​ជាន់បទ​​តែ​មួយ​​...

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:១៥

លើកនេះខុសពីលើកមុន រវាងតារាចម្រៀងស្រី២ដួង ផលិតកម្មពីរខុសគ្នា ដែលកន្លងមកតារាស្រីទាំង២ដួងនេះ ធ្លាប់បានមានជម្លោះជាមួយនិងគ្នាផងនោះ ស្រាប់តែពេលថ្មីនេះ តារាទាំង២ បែរជាត្រៀមចេញ​នូវបទ​ថ្មី​សម្រាប់​រដូវ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដែល​ជា​បទ​មរតក​ដើម​ដែល​ជា​បទ​ច្រៀងជាន់គ្នាតែ​មួយ​ទៀត​។ វាជារឿងពិតមួយដែលគួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែនឹកស្មានមិនដល់ទាល់សោះថា​វាអាចនិងទៅរួច។បើទោះជាយ៉ាងណាក៏ដោយខាង​ផលិតកម្ម​ថោន​ក៏មិន​ទាន់បង្ហោះ​វីដេអូបទ​នេះ​ជា​ផ្លូវ​ការ​នោះទេ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ប្រម៉ូត​បទ​ចូល​ឆ្នាំ​ថ្មីរបស់​ថោន បាន​យក​បទ​នេះ​ជា​Background ដែល​គ្រប់​​គ្នាស្គាល់​ច្បាស់​ថា​ ជា​សម្លេង​របស់​កញ្ញា លី អ៊ីវ៉ាធីណា។ អ៊ីចឹង មានតែត្រូវរង់ចាំស្ដាប់ និងទស្សនា ខាង​ផលិតកម្ម​សាន់ដេ​ ក៏​បង្ហោះ​បទ​នេះ​តប​ទៅ​ផលិតកម្ម​ថោន​វិញ​ដែរនៅល្ងាចនេះ។ គួររំលឹកផងដែរថា តារាចម្រៀងស្រី២ដួងនេះ គឺកញ្ញា លី អ៊ីវ៉ាធីណា និងកញ្ញា សុខ ពិសី ធ្លាប់បានមានរឿងឈ្លោះប្រកែកគ្នា​ រវាងការយល់ច្រឡំ និងទាល់ពាក្យសំដីជាមួយគ្នា កាលពីប៉ុន្មានខែមុនយូរមកហើយនោះ ហើយឥឡូវនេះស្រាប់តែត្រូវចេញបទដែលមានចំណងជើងថា ''ក្រមុំ​ខ្ញុំ​អ្នក​ណា​សង'' ដែលផលិតកម្ម​ទាំង​ពីរ​យក​មកថតថ្មី ឲ្យអ្នកទាំងពីរច្រៀងជាន់គ្នាទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកទាំងពីរធ្លាប់មានជម្លោះជាមួយគ្នា​រហូតដល់កក្រើកពេញបណ្ដាញសង្គមម្ដងរួចមកហើយ៕ តោះ ឥឡូវមកស្ដាប់បទចម្រៀងទាំងពីរនេះទាំងអស់គ្នា៖

លោក ណូយ វ៉ាន់ណេត ធ្វើការបកស្រាយជុំវិញមតិរិះគន់ និង ការបែកបាក់ប្រពន្ធដើមរបស់គាត់

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:១១

ដើម្បីឆ្លើយតបទៅនឹងអ្នករិះគន់ជាច្រើន ពេលនេះតារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ជុំវិញការការស្លាប់ប្រពន្ធដើម លោកបាន Live វីឌីអូដើម្បីបកស្រាយរឿងផ្ទាល់ខ្លួនដូចតទៅ ៖

ស្ងាត់ៗ! ឆាយ វីរៈយុទ្ធ ភ្ជាប់​ពាក្យ​បាត់ នៅព្រឹក​មិញ​នេះ...

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:១៥

នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ បានចូលមកដល់ ស្រាប់តែបានឭដំណឹងថា តារាចម្រៀងប្រុស​រូបសង្ហា ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ទ បានភ្ជាប់​ពាក្យ​នៅព្រឹកមិញ​នេះ ដែលកំពុង​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​បណ្ដាញ​សង្គមយ៉ាងខ្លាំង នៅពេលដែលអ្នកគាំទ្រលោក បានដឹងថាលោកបានភ្ជាប់ពាក្យរួចមកហើយ នៅព្រឹកមិញនេះ។យោងតាមគណនីហ្វេសប៊ុក របស់លោក ឆាយ វីរៈយុទ្ទ Chhay Virakyuthផ្ទាល់ បានសរសេរបង្ហោះជាសារ ឲ្យដឹងថា៖ "ពិធី​ភ្ជាប់​ពាក្យ​ ឆាយ វីរៈយុទ្ធ និង សែ ចាន់ឌី ថ្ងៃ ពុធ ទី០១ ខែ មីនា ឆ្នាំ ២០១៧ តែ​ម្ដង។ ហើយអ្វីដែលកាន់តែច្បាស់ថែមទៀតនោះ គឺបានឃើញថានៅ​លើ​ជញ្ជាំង​ដែល​តុបតែង​ផ្កា​ភ្ញី សម្រាប់​ពិធី​ភ្ជាប់​ពាក្យ ក៏​មាន​ឈ្មោះ​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម និង​គូ​ដណ្ដឹង​នេះ​ដែរ៕

អុញ ! Justin Bieber ធ្វើអីប្រុសៗគ្នាឯងណឹង ?

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៩:៥៣

អត់បានទេឥឡូវនេះ Justin Bieber បានបបួលអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់គាត់លោក Scooter Braun ប្រកួតកីឡាកាសបន្ទាប់ពីពួកគេសម្រាកពីថត MV នៅក្នុង Calabasas របស់រដ្ឋ California ហើយត្រូវបានគេថត ចែកចាយតាមរយះបណ្តាញសង្គមកាលពីម្សិលមិញនេះ ។ ទោះបីវាជាការធ្វើលេងមែន ប៉ុន្តែ Justin Bieber គឺជាអ្នកទទួលជ័យជំនះដោយការខ្លេរលោក Scooter Braun ហើយ លោក Shirley Carbtree ដើរតួជាអជ្ញាកណ្តាលកាត់ក្តីអោយការប្រកួតនេះ ។ ឥឡូវមកទស្សនាវីឌីអូនេះទាំងអស់គ្នា ៖

កញ្ញា ធី សុវណ្ណថា បានប្រាប់ពីមូលហេតុ ដែលទៅវះកាត់កែសម្ផស្សនៅកូរ៉េហើយ…

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៧:៣៥

កាលពីលើកមុនបានកក្រើកម្ដងហើយ ចំពោះរឿងរ៉ាវដែលកញ្ញា ធី សុវណ្ណថា បានធ្វើការកែសម្ផស្ស នៅឯមន្ទីរពេទ្យកែសម្ផស្សកូរ៉េមួយឈ្មោះ ID Plastic Surgery Hospital Korea បានធ្វើការបង្ហោះរូបភាពរបស់កញ្ញា ធី សុវណ្ណថា មុនពេលវះកាត់កែសម្ផស្ស ដែលបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានទន្ទឹមរងចាំមើលថា សម្រស់របស់កញ្ញា ធី សុវណ្ណថា ក្រោយពីពេលវះកាត់សម្ផស្សហើយ។ សម្រាប់ពេលថ្មីៗនេះ ក៏បានឃើញការបង្ហោះជាសារ នៅក្នុងគណនី Instagram របស់កញ្ញា ធី សុវណ្ណថាផ្ទាល់ បានសរសេរថា​៖ “រីករាយដែលខ្ញុំបានចុះកុងត្រាផ្សាយពាណិជ្ជកម្មឲ្យ មន្ទីរពេទ្យកែសម្ផស្បដ៏ល្បីនៅប្រទេសកូរ៉េ រយះពេល 5ឆ្នាំ” ដែលនេះបញ្ចាក់ថា កញ្ញាទៅវះកាត់កែសម្ផស្ស គឺដោយសារតែការផ្សាយពាណិជ្ជកម្មឲ្យមន្ទីរពេទ្យនោះឯង។ដូច្នេះហើយមានតែការទន្ទឹមចាំមើលថា តើក្រោយពីការវះកាត់សម្ផស្ស ផ្លាស់ប្ដូរមុខមាត់ថ្មីរបស់កញ្ញា នឹងស្រស់ស្អាតយ៉ាងណានោះ ក្រោយឆ្លងកាត់មុខកាំបិតជាមួយនឹងគ្រូពេទ្យជំនាញ៕

ខេមរៈ សិរីមន្ត និងតារាជាច្រើនដួងទៀត ទទួលបានមេដាយថ្នាក់មហាសេនា!

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:១៩

កាលពីម្សិលមិញនេះ កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀង​មានទឹកដម ដ៏ក្រអួនក្រអៅ ផ្អែមដូចស្ករ បង្កប់ដោយមន្តស្នេហ៍ ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងប្រទេស បានទទួលមេដាយថ្នាក់មហាសេនាដ៏ខ្ពង់ខ្ពស់។ ក្នុងឱកាសដ៏មហាកិត្តិយសនេះ ក៏មានការប្រគល់មេដាយជូនដល់តារាៗល្បីឈ្មោះជាច្រើនដួងផ្សេងទៀត។គួររំលឹកផងដែរថា លោក ខេមរៈ សិរីមន្ត ធ្លាប់បានទទួលឥស្សរិយយសមុនីសាភណ្ឌ័ថ្នាក់ ពីសម្ដេចតេជោហ៊ុនសែនកាលពីប៉ុន្មានឆ្នាំមុននេះផងដែរ ដោយឡែកនៅពេលនេះលោកក៏បានទទួលនូវ មេដាយថ្នាក់មហាសេនា នេះគឺកិត្តិយសដ៏ល្អប្រសើរមួយ ដែលបានមកពីការខិតខំប្រឹងប្រែងបម្រើនៅក្នុងវិស័យសិល្បៈខ្មែរ របស់សិល្បករ-សិល្បការិនីទាំងអស់គ្នានៅក្នុងសង្គម។ យោងតាមទៅលើគណនីហ្វេសប៊ុករបស់លោក  ខេមរៈ សិរីមន្ត ក៏បានប្រាប់ទាំងស្រុងថា៖ "ការចូលរួមផ្នែកមនុស្សធម៌គ្រប់រូបភាពរបស់ខ្ញុំជាច្រើនឆ្នាំថ្ងៃនេះខ្ញុំបានទទួលមហាកិត្តិយសពីព្រះមហាក្សត្រនៃយើងប្រោសប្រទានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ [មហាសេនា]នឹង [មេដាយមាសស្ថាបនាជាតិ] ពីសម្ដេចតេជោហ៊ុនសែនកាលពីប៉ុន្មានឆ្នាំមុនរួមទាំងឥស្សរិយយសមុនីសាភណ្ឌ័ថ្នាក់[អស្សប្ញទ្ធិ]ពីសម្ដេចតេជោខ្ញុំនឹងនៅតែបន្តចូលរួមផ្នែកមនុស្សធម៌នេះពេញមួយជីវិតរបស់ខ្ញុំទៅតាមលទ្ធភាពដែលខ្ញុំមាននឹងសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេសមានសេចក្តីសុខសុភមង្គលគ្រប់ក្រុមកគ្រួសារ"៕

បើមិនកប់មិនខ្ចីរាំ! ''ម៉ូដថ្មីលេីកអោយកប់'' ពីកំលោះសង្ហា នីកូ

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៥:១៤

កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសវ័យក្មេង រូបស្រស់ កំលោះសង្ហា នីកូ បានបង្ហោះនូវបទចំរៀងនិពន្ធថ្មីរបស់លោកដែលធ្វើអោយមានទាក់ទាញ និងសន្ទុះនៃប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ បទចំរៀងដែលមានចំណងជើងថា”ម៉ូដថ្មីលេីកអោយកប់”ជាបទបែកញាក់កន្ត្រាក់អារម្មណ៍ស្តាប់ហើយគួរអោយចង់រាំតែម្តង។តោះរីករាយស្ដាប់ និងទស្សនាបទចម្រៀងនេះទាំងអស់គ្នា៖

«ខ្សែជីវិតរបស់នាយវ៉ែនតា» ទីបំផុតបានចេញ Full MV ហើយ...

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៤:២៨

បទចម្រៀងមនោសញ្ចេតនា ដែលប្រិយមិត្តតែងតែទន្ទឹមរង់ចាំទស្សនានោះ ឥឡូបនេះបានចេញ Full MV ហើយ​ គឺបទចម្រៀងស្ដីពី «ខ្សែជីវិតរបស់នាយវ៉ែនតា» ដែលច្រៀងដោយកំពូល​តារាចម្រៀង រូបស្រស់សង្ហា​មានទឹកដម ដ៏ក្រអួនក្រអៅ លោក ខេមរៈ សិរីមន្ត និងតារាចម្រៀងស្រីដ៏មានមន្តស្នេហ៍ កញ្ញា សុខពិសី ដែលជាកំរង​សាច់រឿងដ៏កំសត់ របស់ផលិតកម្មសាន់ដេ​ ។ ដែលជាប្រភេទអាល់ប៊ុមសាច់រឿង ចំនួន៣បទ ក្នុងវ៉ុលពិសេសនេះ រួមមានទី​១៖ បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់, ​ដើរចេញដើម្បីសេរីភាពអូន» និងបទ «អូនមិនល្អស្រឡាញ់អូនអត់?» បានចេញជា MV ពេញជាផ្លូវការ​ហើយ ។ គ្រាន់តែចេញជា MV ពេញទាំង៣វគ្គភ្លាម ក្នុងបទចម្រៀង​សាច់រឿងដ៏កំសត់នេះ ក៏មានគាំទ្រយ៉ាងពេញទំហឹង​ពីមហាជន​អ្នកគាំទ្រ ដែលកំពុងតែទន្ទឹងរង់ចាំទស្សនានៅលើបណ្តាញ​​សង្គមហ្វេសប៊ុក ទាំងឈុតឆាកស្នេហា កំសត់ស្ទើរស្រក់ទឹកភ្នែក លាយឡំនិងការសម្ដែងបែបកំប្លែងទៀតនោះ ជឿជាក់ថា ប្រិយមិត្តទស្សនាហើយប្រាកដជាសុងអារម្មណ៍ទៅតាមបទចំរៀងទាំងអស់នេះជាមិនខាន។សូមទស្សនាវីដេអូខាងក្រោមនេះ ៖