trollkhmer news

កម្សាន្ត

Sweet កប់! Teaser បទ «កង្កែបចង់រស់ក្បែរព្រះអង្គម្ចាស់» របស់សុគន្ធកញ្ញា រួមសម្ដែងជាមួយ ឆន សុវណ្ណរាជ ពិតជាឡូយ! (មានវីដេអូ)

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៦:២៣

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា និង​លោក ឆន សុវណ្ណរាជ បានចាប់ដៃគូជាមួយគ្នា ចូលរួមសម្ដែងនៅ​ក្នុង​បទ​ថ្មី របស់​ ឱក សុគន្ធ​កញ្ញា "កង្កែប​ចង់​រស់​ក្បែរ​ព្រះ​អង្គ​ម្ចាស់" ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ ពិត​ជា​មាន​ភាព​ទាក់​ទាញ​មិន​ធម្មតា​ ដោយ​អ្នក​ទាំង​២បាន​គ្រង​ឈុត​សំលៀក​បំពាក់​យ៉ាង​ស្អាត​ដូច​ជា​ព្រះ​នាង​ និង​ព្រះ​អង្គ​ម្ចាស់​អ៊ីចឹង៕ទស្សនា Teaser វីដេអូបទថ្មីខាងក្រោមនេះ៖ 

Chompoo Araya ជិតគ្រប់ខែទៅហើយ ក៏មិនមែនជាបញ្ហា សម្រាប់នាងក្នុងការដើរបង្ហាញម៉ូដ នៅសៀងហៃលើកនេះដែរ!

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៥:៣២

កម្សាន្ត៖ កាលពីថ្មីៗនេះដែរ អ្នកម្តាយសម័យថ្មី ដូចជា តារាសម្តែងស្រីថៃលំដាប់ប្រទេស Chompoo Araya លើកនេះ នាងបានធ្វើដំណើរទៅដល់ទីក្រុងសៀងហៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅទីនោះ ផងដែរ។ នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួននៅលើកម្រាលព្រំដ៏ស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់ សុទ្ធសឹងតែជាសម្លៀកបំពាក់រចនាម៉ូដរបស់ប្រ៊េនម៉ាកល្បី ទូទាំងពិភពលោក ដែលកំពុងតែពេញនិយម នាពេលបច្ចុប្បន្ននេះ ។ បើទោះបីជាពេលនេះ រូបនាងកំពុងតែពពោះកូនភ្លោះ ក្នុងផ្ទៃបាន ៧ខែ ហើយក៏ដោយ។ ប៉ុន្តែរូបនាង នៅតែបានអញ្ជើញចូលរួម ក្នុងការបង្ហាញខ្លួន ស្ទើរតែគ្រប់កម្មវិធី ទាំងទំហំពោះរបស់នាង កាន់តែធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ៕

ពិធីករ​ ហេរ៉ូ ថ្ងៃមុនបាត់កាបូប ឥឡូវស្រាប់តែនេះ ជួបគ្រោះ​ថ្នាក់​ចរាចរ​ណ៍!(មានវីដេអូ)

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៥:០៥

កាលពីព្រឹកមិញនេះ មានរថយន្តធុនធំមួយគ្រឿង បានមកបុក រថយន្តម៉ាក Prius ពណ៌ស របស់លោក DJ Hero ដែលជាពិធីករនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍។ខណៈពេលនេះ រូបលោក កំពុងតែធ្វើការដោះស្រាយ ជាមួយនឹងម្ចាស់រថយន្ត មិនដឹងថាយ៉ាងណានៅឡើយទេ ហើយរថយន្តរបស់លោក ក៏មិនទាន់ដឹងថា ខូចខាត ត្រូវចំណាយថវិកាប៉ុន្មាននោះដែរ៕មានវីដេអូខាងក្រោមនេះ៖ 

Mario Maurer ដើរបង្ហាញម៉ូដឲ្យប្រ៊េនម៉ាកល្បីលើកនេះ សង្ហាអស់ទាស់ !

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:៥៧

កម្សាន្ត៖ ថ្មីៗនេះ តារាសម្តែងប្រុស Mario Maurer ដែលជាតារាប្រុសកូនកាត់ ថៃ-អាល្លឺម៉ង់ បានអញ្ជើញចូលរួមបង្ហាញនូវវត្តមានរបស់ខ្លួន នៅក្នុងកម្មវិធីដើរបង្ហាញម៉ូដឲ្យប្រ៊េន Dolce & Gabbana ដែលជាម៉ាកប្រ៊េន ដ៏ល្បីមួយ នារដូវក្តៅឆ្នាំ ២០១៨។ នៅក្នុងនោះដែរ ការបង្ហាញម៉ូដលើកនេះដែរ​ សង្កេតឃើញថា តារាប្រុសរូបនេះ គឺពិតជាមានរូបរាងស្រស់សង្ហា ជាងគេ ក្នុងចំណោម តារាប្រុសទាំងអស់ ដែលបានចូលរួម នៅក្នុងកម្មវិធីមួយនោះ ផងដែរ។ ដែលធ្វើឲ្យគេចាប់អារម្មណ៍លើលោក យ៉ាងខ្លាំង។ ហើយសម្រាប់ការដើរបង្ហាញម៉ូដរបស់រូបលោក  អាចនិយាយបានថា តារាសម្តែងប្រុស Mario Maurer គឺតារាប្រុសដំបូង របស់ប្រទេសថៃ ដែលទទួលបានឱកាស បង្ហាញម៉ូដអោយក្រុមហ៊ុន Dolce & Gabbana ដែលជាប្រ៊េនដ៏ធំ និងល្បីមួយ ផងដែរ៕

ស្មានមិនដល់សោះ ថាកូនភ្លោះរបស់​ ឈិត សុជាតា ដែលចិញ្ចឹមក្នុងទូ ពេលនេះធំធាត់ ស្អាតដល់ម្លឹង(មានវីដេអូ)

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:១៧

កម្សាន្ត៖ អ្នកនាង ឈិត សុជាតា ជាពិធីការនីដ៏មានទេពកោសល្យមួយរូបក្នុងរង្វង់សិល្បៈ ដែលត្រូវគ្រប់គ្នាស្គាល់តាមរយៈកញ្ចក់ទូរទស្សន៍ខ្មែរ និងតាមស្ពតពាណិជ្ជកម្មមួយចំនួន។ ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានធ្វើការបង្ហោះរូបភាព ជាមួយនិងវីដេអូរបស់កូនភ្លោះស្រី ប្រុសទាំងគូរបស់ខ្លួន បើគិតទៅមានវ័យប្រហែលជិតកន្លះខួបហើយ។ នៅក្នុងវីដេអូឃ្លីបនោះ សង្កេតឃើញថា កូនរបស់ឈិត សុជាតា ហាក់ដូចជាមានសុខភាពល្អ និងរូបរាងថ្លោសទ្រលុកទ្រលន់គួរឲ្យក្រិតខ្នាញ់តែម្ដង ជាកូនភ្លោះមួយគូដ៏គួរឲ្យស្រលាញ់នេះ ជាប្រុសម្នាក់ ស្រីម្នាក់ ដែលមានឈ្មោះថា Boy(​កូនប្រុស) និង Apple (កូនស្រី)៕ទស្សនាវីដេអូខាងក្រោម៖ 

ស្ត្រីដ៏ស្រស់ស្អាត 10 រូប (ដែលកើតមកជាមនុស្សប្រុស)

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៣:៤០

មនុស្សជាច្រើនមិនដឹងថា ម៉ូដែលដែលកំពុងល្បីល្បាញនៅក្នុងទស្សនាវដ្តី និងគ្រប់ទីកន្លែងទាំងនេះបានប្តូរភេទនោះទេ។ ម៉ូដែលដ៏ស្រស់ស្អាតទាំងនេះមើលទៅមានអារម្មណ៍ថាដូចជាមនុស្សស្រីពិតៗ ប៉ុន្ដែតាមពិតពួកបានកើតមកជាមួយសរីរាង្គបន្តពូជបុរស។ ប្រសិនបើយើងមិនដឹង យើងប្រាកដជាមិនជឿទេថា ពួកគេមិនមែនកើតមកជាមនុស្សស្រី!មែនអត់?1. Andrej Pejic2. Lea T3. Claudia Charriez4.Isis King5. Florencia De La V6.Sirapassorn Atthayakorn7.Chamila Asanka8.Caroline "Tula" Cossey9.Roberta Close10. Malika

ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងរបស់ Jennifer Lopez និង Alex Rodriguez ដែលជះលុយរហូត 350.000 ដុល្លារ

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១២:០៨

Jennifer Lopez និង Alex Rodriguez បានចំណាយពេលវេលាមួយចំនួនជាមួយគ្នា ដើម្បីរឹតបណ្តឹងចំណងស្នេហារបស់ពួកគេ នៅក្នុងទីក្រុងមួយចំនួន។ គូរស្នេហ៍ទាំងពីរបានធ្វើដំណើរកម្សាន្តទៅទីក្រុងប៉ារីស និងទីក្រុងមួយចំនួននៅប្រទសបារាំង កាលពីចុងសប្ដាហ៍។ ពួកគេត្រូវបានលួចថតរូបដោយឃើញចំណាយពេលវេលាកម្សាន្តនៅលើទូកទេសចរណ៍ ក៏ដូចជាការដើរកម្សាន្តយ៉ាងរូម៉ែនទិចតាមដងផ្លូវប្រវត្តិសាស្ត្រមួយរបស់ទីក្រុងនេះ។ឥឡូវនេះ យើងនឹងបង្ហាញតម្លៃនៃដំណើរកម្សាន្តដែលគូរស្នេហ៍មួយគូរនេះបានចំណាយសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ៖1. ការធ្វើដំណើរដោយយន្ដហោះឯកជន: ចំណាយ 358,095.41 ដុល្លារ2. ដំណើរកម្សាន្តទៅកាន់ម៉ូណាកូ: ចំណាយ 548,41 ដុល្លារ3. ដំណើរកម្សាន្តនៅទីក្រុងប៉ារីស: ចំណាយ11.214 ដុល្លារ ៕

Beyoncé និង Jay-Z ស្វាគមន៍កូនភ្លោះ

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១១:៣៩

កាលពីថ្ងៃសៅរ៍ប្រភពជាច្រើនបានឲ្យដឹងពីដំណឹងដែលថា Beyonce បានផ្តល់កំណើតកូនភ្លោះរបស់នាង និង Jay-Z ។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីមានការរំពឹងទុកជាច្រើនដងពីការមកដល់នៃកូនភ្លោះរបស់ពួកគេ។ខណៈដែល Jay-Z និង Beyoncé មិនទាន់បានធ្វើការប្រកាសអំពីកូនភ្លោះនេះនៅឡើយ ប៉ុន្តែឪពុករបស់ Beyoncé បានបង្ហោះសារអំពីការមកដល់នៃកូនភ្លោះរបស់ពួកគេនៅលើបណ្តាញសង្គមដែលធ្វើឲ្យនាងមិនសូវសប្បាយចិត្តប៉ុន្មានទេ។ យើងទាំងអស់គ្នាកំពុងរង់ចាំស្តាប់ដំណឹងនេះពី Beyoncé ដោយខ្លួនផ្ទាល់៕

រូបភាពតារាសម្តែងប្រុសល្បីៗរូបសង្ហា ស្ម័គ្រចិត្តធ្វើជាកូនសិស្សលោកដើរនិមន្តបិណ្ឌបាត្រ តាមព្រះសង្ឃ Great !

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១០:២២

កម្សាន្ត៖  ប៉ុន្មានថ្ងៃមុននេះ បានឃើញវត្តមានរបស់តារាសម្តែងរូបសង្ហាជាច្រើននាក់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣បានបបួលគ្នា ស្ម័គ្រចិត្តធ្វើជាក្មេងវត្តដើរតាមព្រះសង្ឃនិមន្តបិណ្ឌបាត្រ។ បន្ទាប់ពីតារាសម្តែងល្បីឈ្មោះលោក Great Warintorn  ដែលពេលនេះបានប្រែក្លាយខ្លួនទៅជាព្រះសង្ឃ  បានកសាងផ្នួសនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧​កន្លងមកនេះ ដែលក្នុងការសាងផ្នួសសងគុណម្តាយលើនេះ គឺមានរយៈពេល១ខែ ក្នុងការរៀនប្រតិបត្តិធម៌។ នៅក្នុងនោះដែរ  ឃើញមានតារាសម្តែងល្បីៗដូចជាលោក Jamse Jirayu លោក Mark Parin លោក Boy Pakorn លោក  Alek Theeradeth លោក Bomb Thanin និងលោក Alex Rendel។ មើលទៅពួកគេម្នាក់ៗពិតជាមានភាពសាមញ្ញ និងមានការយកចិត្តទុកដាក់ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង ផងដែរ៕