តារា K-Pop ចំនួន ៥ នាក់ដែលរងការយាយីពីពួក Hacker នៅឆ្នាំនេះ
តារាកូរ៉េ ជាពិសេស K-Pop តស៊ូប្រឈមនឹងឧបសគ្គ និងរឿងរ៉ាវឈឺក្បាលជាច្រើនដែលកើតមានក្នុងអាជីពរបស់ពួកគេ ហើយអ្នកដែលអំពល់ទុក្ខពួកគេជាងគេនោះគឺ Hacker។ កន្លងមកជាច្រើនឆ្នាំ មានតារាជាច្រើនបានជួបប្រទះនូវបញ្ហាមួយនេះ រហូតពួកគេសម្រេចងើបឈរតតាំងនឹងជនខិលខូចទាំងនោះ។ សូមបង្ហាញជូនតារា K-Pop ៥នាក់ដែលធ្លាប់មានបទពិសោធន៍តឹងចិត្តដោយសារការឆាឆៅរបស់ Hacker៖១. Youngjae (GOT7)លោកធ្លាប់បញ្ហាដោយសារការយាយីរបស់ Sasaeng Fan ច្រើនរាប់ភ្លេច ហើយដូចឆ្នាំ ២០២០នេះ នៅពេលទ្រាំលែងបានតទៀត Youngjae បានចេញមុខតតាំងតែម្ដង។ Youngjae ថា៖ «ខ្ញុំគិតថាមានអ្នក Hack គណនីរបស់ខ្ញុំ។ បើមានអ្វីបង្ហោះឡើងចម្លែកៗ ហើយចុច LIke នេះនោះ នោះមិនមែនខ្ញុំអ្នកធ្វើទេ។ បើសិនជារឿងបែបនេះកើតឡើងម្ដងទៀត ខ្ញុំនឹងរកមុខអ្នកហើយ ហើយខ្ញុំក៏បានឃើញទីតាំងដែលអ្នកព្យាយាម Log In ចូលគណនីខ្ញុំដែរ»។២. IUនៅខែកុម្ភៈ ឆ្នាំ២០២០នេះ IU ទម្លាយថា គណនីបណ្ដាញសង្គមរបស់នាងចុច Follow គណនីប្លែកមុខមួយ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានទទួលសារជាច្រើនពីក្រុមមនុស្សដែលប៉ងលុកលុយ Account របស់នាងទៀត។ IU ក៏បានផ្ញើសារដ៏សាមញ្ញតែដាក់ចំៗថា៖ «កុំ Hack គណនីខ្ញុំ! នេះជារបស់ខ្ញុំ បទ "BIBIBI" មានឃ្លាថា "បើអ្នកហ៊ានឆ្លងលើសព្រំដែន នោះជាបទល្មើសចំៗ, beep!»។៣. Yuri (Girls' Generation)សូម្បី Yuri ក៏ត្រូវជួបរឿងនេះដូចគ្នា កាលពីដើមឆ្នាំ ២០២០ ពេលនាង Log ចូល Instagram របស់នាង និងឃើញ Post មួយដែលនាងមិនដែលបាន Follow ទាល់តែសោះ។ Hacker ម្នាក់នោះទំនងជាអ្នកគាំទ្ររបស់ SEVENTEEN ព្រោះមាន Post ដែលជារូបភាព Hoshi សមាជិកក្រុមនេះ។ Yuri ក៏សម្រេចបង្ហោះ Screenshot នូវអ្វីដែលបាន ឃើញលើ New Feed ដោយសរសេរសុំកុំឲ្យមករញ៉េរញ៉ៃនាងតទៀត។៤. Gongchnan (B1A4)ជនរងគ្រោះម្នាក់ទៀតនេះគ្មានអ្នកណាក្រៅពី Gongchan ទេ ដែលត្រូវមកជួបរឿងស៊យ ដោយសារស្នាដៃ Hacker កាលពីដើមឆ្នាំ ២០២០។ Hacker ម្នាក់នេះហាក់ដូចជាឃោរឃៅគួរសម ព្រោះដំបូងគេបានលុបរូបទាំងអស់របស់ Gongchan ហើយបែរជាបង្ហោះរូបរបស់បុរសប្លែកមុខម្នាក់ទៅវិញ។ អស់ពីនេះ ស្រាប់តែបិទ Account របស់ Gongchan ចោលទៀត។ បន្ទាប់ពី Gongchan ដឹងរឿងអស់ហើយ លោកក៏បានសុំទោសអ្នកគាំទ្រទាំងអស់លើ Twitter និងប្រាប់រឿងហេតុដែលបានកើតឡើង ហើយពេលនេះ លោកអាចគ្រប់គ្រង Account បានវិញហើយ។៥. Gainស្ថិតនៅដើមឆ្នាំ ២០២០ដូចគ្នា គឺនៅខែមីនា Gain ក៏បានអះអាងដែរថា នាងត្រូវក្លាយជាជនរងគ្រោះ ដោយសារអំពើលួចចូលបន្លំ ឬ Hacking គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនអស់តាំងពីខែមករាមករហូតដល់ខែមីនា។៦. Jennie (BLACKPINK)Jennie ក៏ជាជនរងគ្រោះក្នុងករណីនេះដែរ ដោយថ្មីៗនាងនាងបង្ហើបថាគណនី Instagram មួយទៀតរបស់នាងដែលមានឈ្មោះថា @lesyeuxdenini មានគេលួច Hack ហើយធ្វើឲ្យនាងត្រូវចំណាយពេលជាង ២ខែទម្រាំយកវិញបាន។ នាងក៏បានសំណូមពរកុំឲ្យមានអ្នករញ៉េរញ៉ៃបែបនេះទៀត ព្រោះវាពិតជាប៉ះពាល់សិទ្ធិឯកជនណាស់៕
កូរ៉េខាងត្បូងអនុម័តច្បាប់ អនុញ្ញាតឲ្យក្រុម BTS ពន្យារពេលចូលធ្វើទាហាន
កូរ៉េខាងត្បូង ៖ នាថ្ងៃទី ១ ខែធ្នូ ម្សិលមិញនេះ រដ្ឋសភាបានធ្វើការបោះឆ្នោត គាំទ្រការលើកឡើងនូវច្បាប់ថ្មី អនុញ្ញាតឱ្យសិល្បករទាំងឡាយណា ដែលទទួលបានអនុសាសន៍ពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទៅលើការបង្កើតសមិទ្ធិផលសំខាន់ៗ ក្នុងការលើកស្ទួយមុខមាត់ប្រទេសជាតិ នោះពួកគេនឹងត្រូវបានអនុញ្ញាតឲ្យពន្យារពេល ការចូលបំពេញកាតព្វកិច្ចយោធា រហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ (អាយុអន្តរជាតិ)។ជាលទ្ធផល ក្នុងចំណោមសមាជិករដ្ឋសភា ចំនួន ២៦៨នាក់ មានចំនួន ២៥៣នាក់ បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។ ក្នុងនោះក៏មាន ២នាក់ បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ចំណែកឯ ១៣នាក់ ទៀត បានបដិសេធ។ការអនុម័តច្បាប់នេះ ត្រូវបានគេចាត់ទុកជា បម្រែបម្រួលពេលវេលាចូលបម្រើទ័ពរបស់ BTS ដោយសារតែសមាជិកម្នាក់គឺ Jin ជាធម្មតានឹងត្រូវតម្រូវឲ្យ ចូលបម្រើទ័ពក្នុងពេលឆាប់ៗនេះ (ជាទូទៅគឺត្រូវចូលបម្រើទ័ពក្នុងវ័យ ២៨ ឆ្នាំ)។ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែតុលា រដ្ឋបាលយោធាបានបញ្ជាក់ថា ខណៈដែលរដ្ឋាភិបាល នឹងមិនមានការលើកលែង ការចូលបម្រើទ័ពចំពោះ សិល្បករឆ្នើមជាប្រវត្តិសាស្រ្តដូចជា BTS ទេ ដូច្នេះពួកគេបានបើកចំហចំពោះលទ្ធភាព នៃការពន្យាពេលសម្រាប់ សមាជិកទាំងអស់នៅក្នុងក្រុម។ដោយពិចារណាថា BTS បានក្លាយជាក្រុម idol ដំបូងគេ ទទួលបានពាន Order of Cultural Merit ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៅឆ្នាំ ២០១៨ ជាពានកិត្តិយសដែលផ្ដល់ចំពោះ សកម្មភាពដ៏ឆ្នើមក្នុងការជម្រុញវប្បធម៌ជាតិ និងការអភិវឌ្ឍជាតិ ក្នុងវិស័យវប្បធម៌ និងសិល្បៈ។ នេះហាក់ដូចជា សមាជិករបស់ពួកគេ អាចនឹងមានហេតុផលគ្រប់គ្រាន់ សម្រាប់ការពន្យារពេលចូលបម្រើទ័ព ដោយសារតែភាពចាំបាច់ ព្រោះតែពេលវេលាដែលពួកគេធ្វើការលើតន្រ្តី គឺជាឳកាសនៃការបង្កើតសមិទ្ធិផលសំខាន់ៗ ជូនប្រទេសជាតិ ជាបន្តទៅទៀត។ក្រុមអ្នកគាំទ្រទូទាំងពិភពលោក ពិតជាមានសេចក្ដីរំភើបរីករាយ នឹងការអនុម័តច្បាប់នេះ របស់កូរ៉េខាងត្បូង ដែលអាចអនុញ្ញាតឲ្យ សិល្បករឆ្នើមជាប្រវិត្តិសាស្រ្តដូចជា BTS មានឳកាស បានបន្តធ្វើឲ្យកូរ៉េមានមោទនៈភាព ជាបន្តទៅទៀត នាពេលអនាគត មុនពេលដែលពួកគេចូលបម្រើទ័ព៕
បទចំរៀងចេញថ្មីរបស់ K-Pop ទាំង ៩នេះ អាចឡើងគ្រងលើតារាង "World Digital Song Sales" របស់ Billboard
ជារៀងរាល់សប្ដាហ៍ Billboard តែងបង្ហាញពីលទ្ធផលបទចម្រៀងដែលជាប់លើតារាង «World Digital Song Sales» របស់ពួកគេ ជាការបញ្ជាក់ឲ្យច្បាស់ថាបទណាខ្លះដែលពេញនិយម និងលក់ដាច់ជាងគេនៅក្នុងសហរដ្ឋអាមេរិក។នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថាបទ K-Pop ឡើងដៃខ្លាំង រហូតមានសមទ្ធភាពចាប់យកតំណែងកំពូលៗលើតារាងបទចម្រៀងលំដាប់ពិភពលោកនេះ។ ដូចបទចម្រៀងចេញថ្មីទាំង ៩ខាងក្រោម សុទ្ធតែជាម្ចាស់ចំណាត់ថ្នាក់ដែលមានមុខយ៉ាងអង់អាចលើតារាង «World Digital Song Sales» ប្រចាំសប្ដាហ៍នេះ៖លេខ ១ បានទៅលើបទ «Life Goes On» របស់ BTSលេខ ២ បានទៅលើបទ «Blue & Grey» របស់ BTSលេខ ៣ បានទៅលើបទ «Stay» របស់ BTSលេខ ៤ បានទៅលើបទ «Telepathy» របស់ BTSលេខ ៥ បានទៅលើបទ «Dis-ease» របស់ BTSលេខ ៦ បានទៅលើបទ «Fly to My Room» របស់ BTSលេខ ៨ បានទៅលើបទ «Breath» របស់ GOT7លេខ ១៥ បានទៅលើបទ «90’s Love» របស់ NCT Uលេខ ២៥ បានទៅលើបទ «Work It» របស់ NCT U
Justin Bieber តារាចម្រៀងវ័យ ២៦ឆ្នាំ រូបនេះបានលើកឡើងក្នុងកម្មវិធី «The Ellen DeGeneres Show» ថា ចង់បានកូនច្រើនតាមដែលប្រពន្ធអាចបង្កើតបាន
ស្ថិតក្នុងភាគមួយរបស់កម្មវិធី «The Ellen DeGeneres Show» Justin Bieber តារាចម្រៀងវ័យ ២៦ឆ្នាំ បានលើកឡើងពីគម្រោងយកកូន ប្រាប់ទៅ Ellen DeGeneres ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់ខ្លួន។និយាយក្នុងកម្មវិធីនោះ Justin ថាលោកទុកកន្លែងឲ្យទំនេរចោលមួយលើខ្នង ដើម្បីសាក់រូបកូនរបស់លោក។ នៅពេលពិធីករសួរថា តើចង់បានកូនប៉ុន្មាន Justin តបថា៖ «ខ្ញុំចង់បានកូនច្រើនតាមដែល Hailey ចង់បង្កើត»។ បន្ថែមពីនេះ លោកក៏បានបង្ហើបដែរថា ខ្លួនពិតជាចង់មានកូនមែន ប៉ុន្តែដោយសារជារាង្គកាយរបស់ Hailey ដូច្នេះអ្វីក៏ដោយសម្រេចតាមអ្វីដែលនាងចង់ធ្វើចុះ។តារាចម្រៀងជនជាតិកាណាដានៅបញ្ជាក់ដែរថាភរិយារបស់ខ្លួនចង់បានកូនយ៉ាងតិច ២ទៅ៣នាក់។ ពួកគេទាំង ២ពិតជាចង់បានកូនមែន ប៉ុន្តែសម្រាប់ Hailey ដែលនឹងក្លាយជាអ្នកពពោះ មិនទាន់ត្រៀមខ្លួននៅឡើយសម្រាប់រឿងនេះ ហើយ Justin ក៏គ្មានបញ្ហាដែរក្នុងការរង់ចាំ មានតែស្របតាមប្រពន្ធ៕
Kogyeol សមាជិករបស់ UP10TION ម្នាក់ទៀត ដែលមានផ្ទុកកូវីដ១៩
ផលិតកម្ម TOP MEDIA ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀង UP10TION បានប្រកាសជាសាធារណៈថា Kogyeol សមាជិកក្រុមនេះបានធ្វើតេស្តរកឃើញថាបានផ្ទុកមេរោគ COVID-19។នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ ផលិតកម្ម TOP MEDIA បានឲ្យដឹងតាមសេចក្ដីប្រកាសមួយទៅកាន់អ្នកគាំទ្រទាំងអស់ថា សមាជិក UP10TION គឺ Kogyeol បានឆ្លងមេរោគ COVID-19 ក្រោយលទ្ធផលធ្វើតេស្តចេញមកមានសញ្ញាវិជ្ជមាន។ផលិតកម្មបានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពី Bitto សមាជិក UP10TION បានតេស្តថាឆ្លងមេរោគនេះហើយ សមាជិកទាំងអស់ក៏ដូចជាបុគ្គលិកក្រុមហ៊ុនទាំងអស់ អ្នកដែលទាក់ទងផ្ទាល់ ឬដោយប្រយោលជាមួយនឹង UP10TION ក៏បាននាំគ្នាធ្វើតេស្តជាបន្តបន្ទាប់ដែរ។ស្រាប់តែនៅថ្ងៃទី០១ ខែធ្នូនេះ លទ្ធផលចេញមកថា Kogyeol ក៏បានឆ្លង COVID-19 ដែរ ស្របពេលលទ្ធផលធ្វើតេស្តសមាជិក៥នាក់ទៀតមាន Kuhn, Gyujin, Hwanhee, Sunyoul និង Xiao ចេញមកមានសញ្ញាអវិជ្ជមាន។ ប៉ុន្តែទោះជាយ៉ាងណា ទាំងសមាជិកទាំងនេះ និងអ្នកចាត់ការទូទៅរបស់ក្រុម នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដូចគ្នា ដើម្បីបន្តការពារ និងពិនិត្យតាមដានរោគសញ្ញាជាបន្ត៕
វីដេអូ! ក្រុមហ៊ុន NBC ត្រូវចេញមុខសុំទោសសាធារណៈក្រោយយករឿងក្រលៀនរបស់ Selena Gomez មកលេងសើច
បរទេស៖ ថ្មីៗនេះមាន ក្រុមហ៊ុន NBC Universal និងផលិតករមួយរូប បានចេញមុខសុំទោសទៅកាន់ តារាចម្រៀង Selena Gomez ចំពោះកំហុសដែលបានលេងសើចជ្រុល ចំពោះភាគថ្មីនៃខ្សែភាពយន្ត Saved By The Bell ធ្វើឲ្យប៉ះពាល់ទៅនឹងស្ថានភាព សុខភាពរបស់កញ្ញា យ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយឡែកកំហុសនោះបានចាប់ផ្តើមនៅក្នុងឈុតមួយ នៅក្នុងវគ្គថ្មីមួយនៃភាពយន្តមួយនេះ ដោយមានសិស្សពីរនាក់នៃវិទ្យាល័យ ដោយបានជជែកគ្នាសួរនាំថា តើអ្នកណាជាអ្នកបរិច្ចាគក្រលៀនរបស់ Selena Gomez ដោយក្នុងពេលនោះ ពួកគេប្រកែកគ្នាថាតើម្តាយរបស់Justin Bieber ឬ Demi Lovato ដែលបានបរិច្ចាគក្រលៀនឲ្យតារាស្រីរូបនេះ។ ជាងនេះទៅទៀតនៅឈុតផ្សេងទៀតតួអង្គមួយទៀត ក៏បានបាញ់ថ្នាំពណ៍ទៅលើជញ្ចាំង តើ Selena Gomez មានក្រលៀនដែរឬទេ?។ក្រោយពីយល់ឃើញថា ភាគថ្មីនៃខ្សែភាពយន្តដែលពួកគេធ្វើឡើងមានលក្ខណៈលើសលស់និង អាចប៉ះពាល់ដល់ស្ថានភាពតារាស្រីម្នាក់នេះដែលកំពុងមានបញ្ហាផ្លូវចិត្ត រួមទាំងមហាជនជាច្រើនបាននាំគ្នារិះគន់ផងនោះ ចុងក្រោយ NBCUniversal និងផលិតករភាគបានសម្រេចចេញមុខសុំទោសកាលពីថ្ងៃសៅរ៍ដោយប្រាប់ Variety នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ពួកយើងសុំទោស។ វាមិនមែនជាចេតនារបស់យើងដើម្បីបង្ហាញពីស្ថានភាពសុខភាពរបស់ Selena Gomez ទេ។ យើងបានទាក់ទងជាមួយក្រុមការងាររបស់កញ្ញា ហើយនឹងធ្វើការបរិច្ចាគដល់មូលនិធិសប្បុរសធម៌របស់ Selena Gomez ផងដែរ។ គួររម្លឹកដែរ មិត្តល្អរបស់ Selena Gomez គឺ Francia Raisa គឺជាមិត្តភក្តីដ៏ជិតស្និទ្ធម្នាក់ដែលបានបរិច្ចាគក្រលៀនដល់ Selena Gomez កាលពីឆ្នាំ ២០១៧ ៕ NBCUniversal
រូបមួយសន្លឹករបស់ Jisoo សមាជិកក្រុម BLACKPINK ធ្វើឲ្យអ្នកគាំទ្រស្ទើរតែច្រលំថាជា Sandara អតីតសមាជិកក្រុម 2NE1
កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែ វិច្ឆិកា កន្លងទៅថ្មីៗនេះ តារាស្រី Jisoo សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពថ្មី នៅលើបណ្ដាញគណនី Instagram ផ្ទាល់ខ្លួនដោយមានសរសេរ Caption ថា « ថ្ងៃនេះគឺជាថ្ងៃរបស់ Jisoo »។ជាក់ស្ដែងតាមរយៈរូបមួយសន្លឹកនេះ Jisoo នាងពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយស្ទាយ៍សម្លៀកបំពាក់ខ្មៅមួយឈុត ព្រមទាំងស្ពាយការបូបមានកូនទន្សាយពណ៌ផ្កាឈូក Cute មួយផងដែរ។ ជាមួយគ្នានេះដែរ ទោះបីជារូបមួយសន្លឹកនេះ Jisoo មិនសូវជាផាត់មុខ ដោយគ្រាន់តែបួងសក់ឡើងលើធម្មតា តែនាងបែរជាមានភាពទាក់ទាញគួរឲ្យស្រលាញ់យ៉ាងចម្លែកទៅវិញ។លើសពីនេះទៅទៀត តាមរយៈរូបមួយសន្លឹកនេះ ហ្វេនៗ និងអ្នកនិយមលេងអ៉ីនធើណែត នាំគ្នានិយាយថា រូបមួយសន្លឹកនេះរបស់ Jisoo នាងពិតជាស្រដៀងទៅនឹង តារាស្រី Dara អតីតសមាជិកក្រុម 2NE1 ខ្លាំងណាស់។ បើយកមកផ្ទឹមគ្នា អ្នកគាំទ្រអាចនឹងបែងចែកមិនដាច់ថា ម្នាក់ណាជា Jisoo ម្នាក់ណាជា Dara ឡើយ៕
Baifern Pimchanok ក្លាយជារាជិនីគ្រងតំណែងស្ប៉តពាណិជ្ជកម្មច្រើនបំផុតក្នុងឆ្នាំនេះ
បង្ហាញមុខរយៈពេលជាច្រើនឆ្នាំលើវិថីសិល្បៈ Baifern Pimchanok កាន់តែមានភាពលេចធ្លោខ្លាំងឡើងៗ ផ្អែកលើការងារថតរឿង និងស្ប៉តពាណិជ្ជកម្ម។ជាកស្ដែងអ្វីដែលគួរចាប់អារម្មណ៍ នៅប៉ុន្មានឆ្នាំចុងក្រោយយីអ៊ុនរបស់នាងស្ទុះឡើងមិនធម្មតា មានន័យថាជោគជ័យទាំងការងារភាពយន្ត និងត្រូវប៉ាន់ទាំងការងារថតស្ប៉តរហូតធ្វើឲ្យនាងក្លាយខ្លួនជារាជិនីស្ប៉តពាណិជ្ជកម្មដោយភ្ញាក់ផ្អើល។បើយោងតាមវិបសាយវិបសាយ Nine Entertain បានឲ្យដឹងថាឆ្នាំ ២០២០ នេះ Baifern ត្រូវបានជ្រើសជាទូតសុឆន្ទៈ (Brand Ambassador) ប្រចាំ Brand ធំៗជាច្រើន សរុបដល់ទៅ៣០ ឯណោះ (ទាំង Brand ដែលនាងទទួលឆ្នាំមុន និង Brand ថ្មីឆ្នាំនេះ)។តារាស្រីរូបនេះបានបង្ហើបថាការងាររបស់នាងត្រូវជាប់រវល់ខ្លាំងពីឆ្នាំនេះ បន្តដល់ឆ្នាំ ២០២២ ឯណោះ។ តំណែងពិតជាពិសេសសម្រាប់ Baifern Pimchanok ហើយអ្នកណាៗក៏ពេញចិត្តនឹងវត្តមានរបស់នាងក្នុងស្ប៉តពាណិជ្ជកម្មផ្សេងៗគ្នាជាច្រើនដែរ៕
ទស្សនិកជនប្រាកដជាឆ្ងល់ថាហេតុអ្វីមាន“អាសុខស្លូត និងអាសុខកាច”? "ចង់ដឹងច្បាស់ កុំភ្លេចទស្សនាទាំងអស់គ្នា"
កម្សាន្ត៖ ពិតណាស់ប្រវត្តិនៃសាច់រឿងព្រេងនិទានខ្មែរ ពិតជាមាន “អាសុខស្លូត អាសុខកាច” នេះមែន។ បើតាមតំណាលនៃសាច់រឿង បុរសម្នាក់ដែលគេហៅថា អាសុខស្លូត តែងតែត្រូវបុរសម្នាក់ទៀតធ្វើបាប ឈ្នានីស ស្ទើរតែគ្រប់ពេលវេលា មិនថារឿងក្នុងគ្រួសារ សូម្បីតែស្នេហាក៏គេតាមបំបែកផងដែរ នោះគឺបុរសដែលមានឈ្មោះ អាសុខកាច។គ្រប់ឈុតឆាកសម្តែងរបស់តួអង្គក្នុងរឿង “អាសុខស្លូត អាសុខកាច” ពិតជាសម្តែងបានយ៉ាងល្អ ពិសេសតួអង្គនីមួយៗសុទ្ធសឹងតែដាក់អារម្មណ៍ ស៊ីជម្រៅជាមួយនឹងសាច់រឿង ទើបធ្វើឱ្យរឿងព្រេងនិទានខ្មែរមួយនេះ ទស្សនាហើយគឺចង់ទស្សនាទៀត។ ជាងនេះទៅទៀត ប្រិយមិត្តពិតជាចង់ដឹងថា ហេតុអ្វីអាសុខកាច ចូលចិត្តធ្វើបាប អាសុខស្លូតបែបនេះ? តើតួអង្គពីរនាក់ មានគំនុំជាមួយគ្នាតាំងពីជាតិណាមក បានជាមកជាប់កម្មពៀរជាមួយគ្នាដល់ជាតិនេះទៀត?បើចង់ដឹងកាន់តែច្បាស់ពីសាច់រឿងព្រេងនិទានខ្មែរ “អាសុខស្លូត អាសុខកាច” សូមរង់ចាំទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ៧យប់ និងតាមកញ្ចក់ទូរទស្សន៍ MYTV, Page MYTV រៀងរាល់ថ្ងៃចន្ទ-អង្គារ វេលាម៉ោង ១ថ្ងៃត្រង់ តទៅ ធានាថាទស្សនាហើយពិតជាជក់ចិត្ត ដិតអារម្មណ៍ជាក់ជាមិនខានឡើយ៕https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2Fctntvcambodiadrama%2Fvideos%2F1228135470906246%2F&show_text=false&width=560អត្ថបទ៖ ឡុង រតនា