trollkhmer news

កម្សាន្ត

កំហុស​ដ៏​ធំ​​៦​យ៉ាង ​របស់​មនុស្ស​វ័យ​ខ្ទង់​​២០​!

ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០១:៣២

ជាទូទៅ មនុស្ស​វ័យ​ចំណាស់​ភាគ​ច្រើន​ មាន​ការ​គិតគូរ​បាន​វែងឆ្ងាយ និង ល្អិតល្អន់​ជាង​មនុស្ស​វ័យ​ក្មេង។ មនុស្ស​ពេញ​វ័យ​ភាគច្រើន ចូល​ចិត្ត​គិត​អ្វី​ប្លែកៗ ហើយ​តែងតែ​ទាមទារ​ឲ្យ​បាន​នូវ​ឯករាជ្យ​ភាព​ពី​អ្នក​ដទៃ។ ថ្វី​បើ​នេះ មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​ពួកគេ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ មនុស្ស​ដែល​មាន​វ័យ​​ខ្ទង់​ ២០​​ បាន​សាង​បញ្ហា​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​មិនទាន់​មាន​បទពិសោធន៍​ជីវិត​គ្រប់គ្រាន់។ ខាង​ក្រោម​នេះ គឺជា កំហុស​ភាគ​ច្រើន ដែល​មនុស្ស​វ័យ ឆ្នាំ ២០ ឬ លើស​ពី​នេះ​បន្តិច ​បាន​ធ្វើ​ខុស​ក្នុង​ជីវិត​របស់​ពួកគេ៖ ១) គិតថា ការអប់រំ និង ទេពកោសល្យ​តែ​ម្យ៉ាង គឺ​​គ្រប់គ្រាន់​សម្រាប់​ជោគជ័យ ( They think education and talent are enough to become successful) ជា​ការ​ពិត​ណាស់ ការ​ទទួល​បាន​ចំណេះដឹង​ខ្ពស់ និង មាន​ទេពកោសល្យ​ល្អ​ ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​ជោគជ័យ។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​ចំណុច ទាំងពីរ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នោះ​ទេ ព្រោះ​មាន​កត្តា​​ជា​ច្រើន​ទៀត​គួប​ផ្សំ​។ មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន តែង​អាង​ថា ខ្លួន​មាន​សញ្ញាបត្រ​ខ្ពស់ ប្រាកដ​ជា​មាន​ការងារ​ល្អ និង ប្រាក់​ខែ​ខ្ពស់​ជាង​អ្នកដទៃ ប៉ុន្តែ​ជាក់ស្តែង ពួកគេ​បាន​បរាជ័យ ព្រោះ​គេ​ខ្វះ​​ចំណុច​​ជា​ច្រើន​ទៀត ដូចជា ​​ទំនាក់ទំនង​សង្គម បទពិសោធន៍​ការងារ និង ការ​អត់ធ្មត់​ជាដើម​។ ២) មិន​ចាប់​ផ្តើម​សន្សំ​លុយ (They don’t start saving money)មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន ចូលចិត្ត​ការ​សប្បាយ ហើយ​មិន​សូវ​គិតគូរ​អំពី​ការ​សន្សំ​ប្រាក់​សម្រាប់​អនាគត​នោះ​ទេ។ ជាក់ស្តែង បើ​ទោះបី​ជា​ពួកគេ​មាន​ការងារ​ល្អ ហើយ​មាន​ប្រាក់​ខែ​ខ្ពស់​ក៏ដោយ តែ​ពួក​គេ​នៅ​តែ​មិន​មានទម្លាប់​​សន្សំ​ប្រាក់​ទាំង​នោះ ឲ្យ​បាន​ល្អ​នោះ​ទេ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ពេលខ្លះ​អាច​នឹង​ខ្ចី​ប្រាក់​អ្នក​ដទៃ​ថែម​ទៀត​ព្រោះ​ចាយ​ច្រើន​ពេក។ ទម្លាប់​បែប​នេះ ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើន​នា​ពេល​អនាគត ដូច្នេះ​គួរ​គិតគូរ​អំពី​ការ​សន្សំប្រាក់​នេះ​ឲ្យ​បាន​ឆាប់​បំផុត។ ​៣) ចាត់ទុក​ថា​លុយ គឺ​មាន​សុភមង្គល ( They equate happiness with money)លុយ គឺ​ជា​របស់​ម្យ៉ាង​ដែល​នាំ​ឲ្យ​មនុស្ស​ឈាន​ទៅ​រក​សុភមង្គល ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ឲ្យ​តែ​មាន​លុយ​គឺ មាន​សុភមង្គល​នោះ​ទេ។ មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន តែង​ព្យាយាម​រកលុយ ហើយ​ប្រើប្រាស់​វា ​ដើម្បី​ទទួល​បាន​សុភមង្គល ហើយ​ជា​លទ្ធផល​ពួកគេ​មិន​ទទួល​បាន​អ្វី​ដែល​ប្រាថ្នា​នោះ​ទេ តែ​បែរ​ជា​បញ្ហា​ទៅ​វិញ​។ ៤) ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព ( They neglect their health)ដោយសារតែ ខ្លួន​នៅ​ក្មេង​ហើយ​មិនសូវ​មាន​បញ្ហា​ឈឺថ្កាត់​អ្វី​នោះ មនុស្ស​ភាគ​ច្រើន​តែង​ធ្វេស​ប្រហែស​​ជា​ខ្លាំង ហើយ​តែ​ង​ធ្វើ​រឿង​ជា​ច្រើន​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ដូចជា ធ្វើ​ការ​ហួស​កម្លាំង បរិភោគ​អាហារ​មិន​ទៀត​ទាត់ និង ទទួល​ទាន​ស្រា​ច្រើន​ហួសហេតុ​ជា​ដើម។ ប្រការ​ទាំងនេះ នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​ពួកគេ នៅ​ពេល​អនាគត ជាពិសេស​នៅ​ពេល​មាន​វ័យ​ចាស់​បន្តិច។ ៥) ឆាប់​បោះបង់​នៅ​ពេល​ជួប​ការ​លំបាក ( They give up when things get tough) ជាទូទៅ មនុស្ស​វ័យ​ក្មេង​ពិតជា​មាន​កំសួល​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​រឿង​អ្វីៗ​ដែល​ចង់​ធ្វើ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ ពួក​គេ​តែង​បោះបង់ នៅ​ពេល​មាន​បញ្ហា​លំបាក​កើត​ឡើង។ ដោយសារ​តែ​ឆាប់​បោះបង់​ពេក ធ្វើ​ឲ្យ​ភាព​ជោគជ័យ​មិន​ងាយ​នឹង​កើត​ឡើង​ឡើយ។ ​៦) បែងចែក​ថា អ្វី​សអ្វី​ខ្មៅ​ខ្លាំង​ពេក (They see things in black and white)អ្នក​ជំនាញ​បង្ហាញ​ថា មនុស្ស​វ័យ​ក្មេង តែង​វាយ​តម្លៃ​ថា អ្វី​ខុស​អ្វី​ត្រូវ​ជ្រុល​ពេក និង រហ័ស​ពេក​ ខណៈ​ពួក​គេ​មិន​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការ​គិត​វែកញែក​ឲ្យ​ច្បាស់​លាស​។ ប្រការ​នេះ គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​​នាំ​ឲ្យ​បញ្ហា​ជា​​ច្រើន​កើត​ឡើង។ តាម​ពិត​ទៅ ដើម្បី​វាយ​តម្លៃ​លើ​អ្វី​មួយ​ គេ​ត្រូវការ​ចំណាយ​ពេល​វេលា និង ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ដើម្បី​ជៀសវាង​មិន​ឲ្យ​វាយ​តម្លៃ​ខុស៕ប្រភពពី Businessinsider

Z Tournament ការប្រកួត Dota 2 ខ្នាតតូចបានរកឃើញជើងឯកលេខ ១​ ហើយ

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៥:៥២

Z Tournaments គឺជាការប្រកួត Dota 2 ខ្នាតតូចដែលមានការឧបត្ថម្ភពី ZGame KH និង រៀបចំឡើងដោយ Dota 2 Cambodia ដែលមានក្រុមចំនួន 32 ចូលរួមការប្រកួតខ្នាតតូចមួយនេះ ដែលប្រព្រឹត្តិរយៈពេល 2 អាទិត្យ ជាមួយនឹងប្រាក់រង្វាន់ ១ លានបួនសែនរៀល។កាលពីអាទិត្យទីមួយ ថ្ងៃទី 24 ខែមករា ឆ្នាំ 2016 យើងបានធ្វើការប្រកួតតាមរយៈ Online ដែលចាប់យកក្រុមដែលគួរអោយចាប់អារម្មណ៍មក Live Stream និង ជម្រុះនៅសល់ 8 ក្រុមប៉ុណ្ណោះ រហូតដល់អាទិត្យទីពីរ ថ្ងៃទី 30 មករា យើងចាប់ផ្តើមប្រកួត 8 ក្រុម និង ជម្រុះនៅសល់ 4 ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និង ផ្តាច់ព្រ័ត ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី 31 ខែមករា ឆ្នាំ 2016 គឺថ្ងៃនេះឯង។ ឥឡូវនេះយើងទទួលបានក្រុមលេខ​ ១​ លេខ ២ និង លេខ ៣ ហើយ។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តយើងទទួលបានក្រុមចំនួនបួន​ ដែល Swap Frog ប្រកួតជាមួយនឹង WTF-Gaming ហើយ Swap Frog គឹជាអ្នកទទួលបានជ័យជំនះ ចំណែកឯ Sad Boy ប្រកួតជាមួយនឹង IQ ហើយក្រុមដែលទទួលបានជ័យជំនះ គឺ IQ បន្ទាប់មក ចូលដល់ការប្រកួតផ្តាច់ព្រ័តនៅរសៀលថ្ងៃនេះ គឺ Sway Frog និង IQ ហើយ IQ គឺជាអ្នកទទួលបាន ជ័យលភីលេខ ១​ ដោយយកឈ្នះ 3 ទល់នឹង 0។ ចំណែកឯតំណែង លេខ ៣ គឺ WTF-Gaming ប្រកួតជាមួយនឹង Sad Boy ដោយ Sad Boy ជាអ្នកទទួលបានជ័យជំនះ ដូច្នេះនៅពេលនេះ យើងបានបញ្ចប់ការប្រកួត Z Tournaments ហើយដោយ៖-ក្រុមលេខ ១ IQ ប្រាក់រង្វាន់ 8 សែនរៀល-ក្រុមលេខ ២ Swap Frog ប្រាក់រង្វាន់ ៤ សែនរៀល-ក្រុមលេខ ៣ Sad Boy ប្រាក់រង្វាន់ ២ សែនរៀល។ប្រភពពី: Zgamekh

​អនុវត្តតាមដំបូន្មាន ១២ ចំណុចនឹងជួយ​ឲ្យ​​អ្នកអាច​ជ្រើសរើស​បានភរិយាដ៏ល្អ

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៥:២៥

ផ្តល់សិទ្ធដោយ មង្គលការអាពាហ៍​ពិពាហ៍​មិន​មែន​ជារឿង​លេង​សើចនោះ​ទេ ប្រសិនបើ​ជ្រើសរើស​​មនុស្ស​ត្រូវអ្នកនឹង​មាន​សុភមង្គល ប៉ុន្តែប្រសិន​បើ​អ្នក​រើស​ចំមនុស្ស​ខុសវិញ​ប្រាដក​ជារកសុខ​មិន​ឃើញ​ទេ​។ ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​មិន​ដឹងថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ស្រីបែប​ណាទេ អ្នក​អាច​មើល​ការ​ណែនាំ​ដូច​ខាងក្រោម៖ ​១. ដំបូង​ឡើយ មុននឹង​អ្នក​អាច​ជ្រើសរើស​ភរិយា​បាន អ្នក​ត្រូវ​មាន​គំនិត​មួយថា តើប្រភេទ​មនុស្សស្រី​ប្រភេទណា​ដែល​អ្នកកំពុង​សម្លឹង​មើល ដើម្បី​យក​មកធ្វើជា​គូជីវិត។២. ក្រោយពេល​អ្នក​មាន​គំនិតជាគ្រឹះរួច​ហើយ អ្នក​អាច​បន្តទៅ​ធ្វើរឿង​ផ្សេង​ទៀត។ រឿងមួយ​ដែល​អ្នកគួរតែ​សម្លឹង​មើល​នោះ​គឺ តើនាង​ទទួល​បាន​ការអប់រំ​ល្អដែរទេ? មុននឹង​អ្នក​ឆ្ពោះ​ដំណើរ​ជាមួយ​នឹងមនុស្សស្រី​ម្នាក់​នេះទៅ​មុខ​ទៀត អ្នកគួរ​ដឹងពី​ការអប់រំ​របស់​នាង និង​សួរខ្លួនឯង ប្រសិនបើ​អ្នក​គិតថា នាង​ពិត​ជាអូខេ​សម្រាប់​អ្នកហើយ។ បើ​មិន​ដូច្នេះទេ កុំរៀបការ​ជាមួយ​នឹង​មនុស្ស​ម្នាក់​នេះ។៣. តើនាងមាន​មហិច្ចតា​ដែរទេ? វាជារឿងមួយ​មិនល្អឡើយ ចំពោះ​មនុស្ស​ដែល​ពឹងពាក់​លើអ្នក​គ្រប់យ៉ាង ព្រោះគេ​អាច​ជាមនុស្ស​ដែលមិនចេះឲ្យ​តម្លៃ​ដល់អ្នក។៤. នៅពេល​អ្នកចង់​ជ្រើសរើស​ភរិយា អ្នក​ក៏គួរតែ​សម្លឹង​មើល​អ្នកណាម្នាក់​ដែល​មាន​ជំនឿដូចគ្នា មានន័យ​ថា តើនាង​ជឿលើ​ព្រះមួយណា? (សន្មតថា អ្នក​មាន​ជំនឿ​លើព្រះ​ពុទ្ធ​ខ្លាំង​​បំផុត) ហើយ​នាង​ក៏ចាប់​អារម្មណ៍​ដូចអ្នកដែរ។៥. តើនាង​ជាមនុស្ស​គួរឲ្យទុកចិត្ត​ដែរ​ទេ? ប្រសិនបើអ្នក​មិនទុកចិត្ត​លើនាង ១០០% អ្នកមិនគួររៀបការ​ជាមួយ​នាងឡើយ បើមិន​ដូច្នេះទេ វា​នឹងនាំ​ឲ្យ​អ្នក​ឈឺក្បាល​តែម្យ៉ាងគត់។ វិធីមួយ​ធ្វើឲ្យ​អ្នក​អាច​ដឹងបាន​ថា តើនាង​គួរឲ្យ​ទុកចិត្តបាន ឬក៏​អត់ អ្នកត្រូវ​និយាយ​ជាមួយ​អ្នក​ដទៃ អ្នក​ដែល​ស្គាល់​នាងច្បាស់ និង​មិនលំអៀង។៦. តើអ្នក​ស្រឡាញ់​នាង ហើយតើនាង​ស្រឡាញ់អ្នក​វិញ​ដែរទេ? វាមិនអាច​ទៅ​រួចទេ ដែល​រស់នៅ​ដោយ​មានក្តីសុខ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​បានស្រឡាញ់ ហើយ​នាង​មិន​ស្រឡាញ់​អ្នក​នោះ។៧. តើនាង​ជាមនុស្ស​ដែល​អាចឲ្យអ្នក​ដទៃងាយ​យកឈ្នះលើ​នាងបាន​ងាយស្រួល​ដែរទេ? នាងគួរតែ​ជាមនុស្ស​ស្រីដែល​រឹងមាំ, ជា​មនុស្សម្នាក់​ដែល​រឹងប៉ឹង ហើយ​អាច​ទប់អារម្មណ៍​បាន មិន​ឆេវឆាវ។៨. ហើយនៅពេល​អ្នក​កំពុង​រកភរិយាម្នាក់ ក៏​ត្រូវជ្រើសរើស​យក​អ្នកណា​ម្នាក់​ដែល​អ្នក​ចូលចិត្ត​និយាយ​ជាមួយ។ នាងគួរតែ​អាច​គ្រប់គ្រង​ការ​សន្ទនា​បានល្អ។៩. តើនាង​ជាមនុស្ស​ស្មោះត្រង់​ដែរទេ? ភាពស្មោះត្រង់​គួរតែ​ជាវត្តមាន​នៅក្នុង​សេចក្តីស្នេហា ជាពិសេស​នៅក្នុង​ជីវិត​រៀបការ។១០. នាង​ជាមនុស្ស​ដែល​ចេះទុកមុខ​ឲ្យអ្នក សូម្បីតែនៅ​ចំពោះមុខ​មិត្តភក្តិ​របស់អ្នក។១១. នាងគួរតែ​ជាមនុស្សស្មោះត្រង់​ចំពោះ​អ្នក និង​ខ្លួនឯង។១២. តើនាងមាន​លក្ខណៈ​សម្បតិ្តគ្រប់គ្រាន់​អាច​ធ្វើជាភរិយាបាន​ហើយ ឬនៅ? 

រង្វះមាត់តូច ឬធំ អាចមើលដឹងពីជីវិតស្នេហារបស់អ្នក

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០១:២៦

ផ្តល់សិទ្ធដោយ មង្គលការអ្នកប្រាដកជាដឹងទំហំរង្វះមាត់របស់ខ្លួនឯងច្បាស់ហើយ ប៉ុន្តែ តើអ្នកដឹងទេថា ទំហំនៃរង្វះមាត់អាចបង្ហាញពីជីវិតស្នេហារបស់អ្នកទៅថ្ងៃអនាគតបាន?១. រង្វះមាត់ធំទូលាយអ្នកជាមនុស្សដែលមានភាពលេចធ្លោក្នុងការធ្វើទំនាក់ទំនងខ្លាំងណាស់។ អ្នកពិតជាពូកែសំដី ហើយមានជំនាញក្នុងការផ្តល់ដំបូលន្មានដល់អ្នកដទៃផងដែរ។ មិនតែប៉ុន្តែ អ្នកជាមនុស្សរីករាយ និងមានភាពវិជ្ជមានជានិច្ច។ ភាគច្រើនអ្នកមានស្នេហាជាមួយនឹងមនុស្សប្រុសដែលមានវ័យក្មេងជាង។២. រង្វះមាត់តូចអ្នកជាមនុស្សដែលពូកែយកចិត្តទុកដាក់ដូចជាស្ត្រីមេផ្ទះ ឬម្តាយ។ អ្នកជាមនុស្សអសកម្មចំពោះទំនាក់ទំនងស្នេហា ហើយពេលខ្លះអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ហើយមិនងាយនឹងទទួលអារម្មណ៍រំភើបឡើយ។ ជាពិសេសអ្នកជាមនុស្សដែលចូលចិត្តគិតខ្វល់ខ្វាយច្រើន ជាមួយនឹងពាក្យសំដីដែលអ្នកដទៃបាននិយាយដាក់ខ្លួន៕

៨ ចំណុចបង្ហាញថា មិត្តប្រុសរបស់អ្នកស្រឡាញ់អ្នកមិនស្មោះទេ

ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៥:០៨

ផ្តល់សិទ្ធដោយ មង្គលការស្នេហាស្មោះស្ម័គ្រមានន័យថា អ្នកត្រូវចេះមើលថែគ្នា និងផ្តល់អ្វីៗគ្រប់បែបយ៉ាងឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែមានបុរសមួយចំនួនផ្តល់ក្តីស្រឡាញ់ឲ្យគូរស្នេហ៍របស់ខ្លួនមិនដល់ ១០% ផង ចំណុចនេះហើយដែលធ្វើឲ្យភាគីខាងស្រីត្រូវជួបរឿងឈឺចាប់។ ជាពិសេស ការព្រងើយកន្តើយ មិនចេះយកចិត្តទុកទៅលើមិត្តស្រីរបស់ខ្លួនតែម្តង។ខាងក្រោមនេះជាសញ្ញាមួយចំនួន ដែលបង្ហាញឲ្យឃើញថាមិត្តប្រុសរបស់អ្នកមិនបានដាក់ចិត្តស្រឡាញ់អ្នកស្មោះនោះឡើយ៖១. គាត់តែងតែរិះគន់អ្នកប្រសិនបើគាត់នៅតែបន្តរិះគន់អ្នក ហើយមិនធ្លាប់ដែលបានសរសើរអ្នកឲ្យបានគ្រប់គ្រាន់ទេ អ្នកត្រូវរំលឹកនូវអ្វីដែលគាត់ខ្វះខាត។ ហើយប្រសិនបើការធ្វើបែបនេះគ្មានប្រសិទ្ធិភាព ទេ អ្នកគួរតែគិតចំពោះគាត់ម្តងទៀត។ ២. គិតរឿងផ្ទាល់ខ្លួនជាងទោះជាមានរឿងអ្វីកើតឡើងក៏ដោយ គាត់តែតែគិតរឿងផ្ទាល់ខ្លួនច្រើនជាងគិតដល់អ្នកជានិច្ច ជាពិសេសគាត់មិនចង់ឲ្យអ្នកដឹងលឺរឿងរបស់គាត់ឡើយ។៣. មិនខល ឬផ្ញើសារប្រសិនបើអ្នកតែតែខល និងផ្ញើសារទៅគាត់រហូត តែគាត់មិនដែលខលមកអ្នកវិញសោះ នេះពិតជារឿងមួយគួរឲ្យសង្ស័យ។ ដូច្នេះអ្នកត្រូវឲ្យគាត់ជាអ្នកចាប់ផ្តើមទាក់ទងមកអ្នកមុន។ចុចអានអត្ថបទមនុស្សស្រីដែលមានសម្បត្តិ ៥យ៉ាង ​ដែល​ប្រុសៗចង់បាន៤. គ្មានពេលវេលាសម្រាប់អ្នកប្រសិនគាត់ជាប់រវល់ខ្លាំងមិនអាចផ្តល់ពេលវេលាឲ្យអ្នកបានសូម្បីតែបន្តិច ចំណុចនេះបង្ហាញថា គាត់មិនបានគិតអ្នកជាចំណែកសំខាន់នៅក្នុងជីវិតនោះទេ។គាត់តែងតែផ្តល់អទិភាពឲ្យខ្លួនឯង ដូច្នេះ អ្នកត្រូវតែអ្នកថ្មី ឬយកល្អគួរនៅតែម្នាក់ឯង និងមើលថែខ្លួនឯង…ស្រឡាញ់ខ្លួនឯងជារឿងមួយល្អប្រសើរបំផុត។៥. យកអ្នកធ្វើជាមនុស្សលេងសើចតើមិត្តប្រុសរបស់អ្នកចូលចិត្តយកអ្នកធ្វើជាមនុស្សលេងសើចខ្លាំងណាស់មែនទេ? នេះមានន័យថា គាត់ចាត់ទុកអ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គាត់ទេ។៦. មិននិយាយច្រើនទំនាក់ទំនងជារឿងមួយសំខាន់ណាស់ចំពោះស្នេហា ប៉ុន្តែការមិនអើពើនឹងការនិយាយ យូរៗទៅច្បាស់ជាមានបញ្ហាកើតឡើងចំពោះស្នេហាអ្នកទាំងពីរមិនខាន។៧. គាត់មិនបញ្ចេញភាពស្និតស្នាលប្រសិនបើភាពស្និតស្នាលស្ថិតនៅលើអទិភាពរបស់គាត់ បានន័យថា គាត់មិនសូវជាខ្វល់ខ្វាយពីអ្នកខ្លាំងនោះទេ។៨. មិនដែលបង្ហាញក្តីស្រឡាញ់សម្រាប់អ្នកអ្នកតែងតែបង្ហាញក្តីស្រឡាញ់ចំពោះគាត់ តែគាត់វិញមិនធ្លាប់ដែលបានឆ្លើយតបមកវិញសោះ នេះបានន័យថា មិត្តប្រុសរបស់អ្នកមិនបានស្រឡាញ់អ្នកខ្លាំងនោះទេ៕ចុចអានអត្ថបទមូលហេតុ​ដែល​ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញនឹងស្នេហា

បើ​ចង់​ក្លាយ​ជា​អ្នកមាន ត្រូវ​ជៀសវាង​រឿង​ទាំង ៤ យ៉ាង​នេះ​ដាច់​ខាត​!

ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:០៤

សុបិន​ចង់ ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ជា​រឿង​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់​បាន ព្រោះ​ ក្លាយ​ទៅ​ជា​អ្នក​មាន​ អាច​ជួយ​ឲ្យ​មនុស្ស​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់ និង អាច​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។ យ៉ាងណាក៏ដោយ មិនមែន​ឲ្យតែ​ចង់​ក្លាយ​ជា អ្នកមាន​សុទ្ធ​តែ​សម្រេច​តាម​បំណង​នោះ​ឡើយ។ ដោយសារ​តែ​បែប​នេះ ហើយ​បាន​ជា ចំនួន​អ្នកក្រ​ច្រើន​ជាង អ្នកមាន​ឆ្ងាយ​ណាស់។ មាន​មូលហេតុ​ជា​ច្រើន ដែល​នាំ​ឲ្យ​មនុស្ស​មិនអាច ក្លាយ​ទៅ​ជា​អ្នកមាន​បាន ដូច្នេះ ហើយ​អ្នក​គួរតែ​យល់ដឹង និង ជៀសវាង​នូវ​បញ្ហា​ទាំង​នោះ។ ខាងក្រោម​នេះ គឺជា ចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​តែ​ជៀសវាង ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន៖​ ​​១) ចាយ​ច្រើន​ជាង ចំណូលវា​ជា​រឿង​ដែល ទៅ​មិន​រួច​ឡើយ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នកមាន តែ​ចូលចិត្ត​ចាយ​ច្រើន​ទៅ​វិញ។ ការ​ចំណាយ​ពិត​ជា មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះបើ​ទោះ​បី​ជា​អ្នក រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ចាយ​ច្រើន​ជាង​ចំណូល​ទៅ​ហើយ​នោះ លទ្ធផល​ចុង​ក្រោយ គឺ​ប្រាកដ​ជា​វេទនា។ ដូច្នេះ​ ហើយ អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រាកដ​ថា អ្នក​អាច​សល់​ប្រាក់​កាស​ខ្លះ​ដើម្បី​សន្សំ​ទុក។ ២) ទិញ​របស់​ប្រើប្រាស់​ដែល​មិន​មែន​ជា​តម្រូវការនៅ​លើ​ទីផ្សារ​មាន​របស់របរ​ប្រើប្រាស់​ច្រើនណាស់ ដូច្នេះ​ត្រូវ​ឲ្យ​ប្រាកដ​ថា របស់​ណា​ដែល​ចាំបាច់ និង របស់​ណា​ដែល​មិន​ចាំ​បាច់។ មានន័យថា អ្នក​គួរ​ទិញ​របស់របរ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​ត្រូវការ និង មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់ ជា​ជាង​ការទិញ​​​មក គ្រាន់តែ​ដើម្បី​ បំពេញ​ចំណង់​របស់​ខ្លួន ព្រោះ អ្នក​គ្មាន​ថ្ងៃ​អាច​បំពេញ​ចំណង់​របស់​ខ្លួន​បាន​ឡើយ តែ​បែរជា​ត្រូវ​ចាយ​លុយ​ច្រើន​អត់ប្រយោជន៍​ទៅ​វិញ។ បើ​មិនដឹង​ ឬ មិនអាច​បែងចែក​អ្វី​ដែល​សំខាន់​បាន​នោះ​ទេ ប្រាកដ​ណាស់ ការ​ចំណាយ​របស់​អ្នក គឺ​មិន​ចំ​ខ្ទង់​នោះ​ទេ ឬ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ចាយ​អត់​ប្រយោជន៍។ ៣) គ្មាន​គម្រោង​ច្បាស់លាស់ជាទូទៅ​ មិនសូវ​មាន​មនុស្ស​ច្រើន​គិតគូរ ឬ រៀបចំ​ផែនការ​ជីវិត​ច្បាស់លាស់​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ តែង​ប្រឈម​បញ្ហា​ជា​ច្រើន ហើយ​មិនដឹង​រក​វិធី​ណា​ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា។ ការ​រៀបចំ​ផែនការ ឬ គម្រោង ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​កំណត់​ទិសដៅ​ឲ្យ​ច្បាស់​ ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​នោះ។ ដូច្នេះ ហើយ​ដើម្បី ក្លាយ​ទៅ​ជា​អ្នកមាន​ទ្រព្យសម្បតិ្ត​​ស្តុកស្តម្ភ​ម្នាក់ ការ​រៀបចំ​គម្រោង ឬ ផែនការ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង ហើយ​បើ​មិនទាន់​ធ្វើ​ទេ សូម​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ។ ៤) មិន​ព្យាយាម​បង្កើន​ប្រាក់ចំណូល​របស់​ខ្លួនបើ​ទោះ​បី​ជា នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រាក់​ចំណូល​របស់​អ្នក​ច្រើន​គួរសម​ហើយ​ក៏​ដោយ តែ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ចំណូល​ទាំងនោះ កើន​ឡើង​កាន់​តែ​ច្រើន​ថែមទៀត​។ បើ​អ្នក​មិន​ខិតខំ​រិះរក​វិធី ដើម្បី បង្កើត​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ពិតជា​ពិបាក​សម្រាប់​ការ​ក្លាយ​ទៅ​ជា​អ្នក​មាន។ ដូច្នេះ ត្រូវ​ចាប់​ឱកាស ហើយ​ប្រសិន​បើ​មិន​មាន​ឱកាស គឺ​ត្រូវតែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បី អាច​មាន​ប្រាក់​ចំណូល​ច្រើន​ឡើងៗ៕ចុចអានអត្ថបទតោះរៀន​សន្សំ​លុយ​តាមគំរូ​ពីមហា​សេដ្ឋី​ក្នុងលោក​ ប្រភពពី Thebnews

៥ ចំណុច ដែលភរិយាត្រូវប្រឈមមុខក្រោយពេល​រៀបការបាន ១ថ្ងៃ

ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:០១

ផ្តល់សិទ្ធដោយ មង្គលការជាធម្មតា ថ្ងៃទី ១ បន្ទាប់​ពីរៀបការ​រួច ភរិយាតែ​ងតែមាន​ភាពភ័យខ្លាច។ នាងត្រូវ​អនុវត្តតាម​ទំនៀមទម្លាប់​ប្រពៃណីជា​ច្រើន ហើយ​អ្វីដែល​គួរឲ្យចាប់អារម្មណ៏​ជាងគេគឺ នៅពេល​នាង​ត្រូវ​បាន​ណែនាំឲ្យ​គ្រួសារ​ថ្មីបាន​ស្គាល់។គេនិយាយ​ថា អាពាហ៏ពិពាហ៏ គឺជា​ឋានសួគ៌សម្រាប់មនុស្សពីរនាក់។ នៅពេលភរិយាត្រូវ​បានស្វាគមន៏​ដោយអ្នកផ្ទះ​ខាងស្វាមី​របស់នាង​រួច នាង​ត្រូវផ្លាស់ប្តូរ​ច្រើន ដើម្បី​ស៊ាំនឹង​ជីវិត​រស់នៅ​ថ្មី។ ជីវិតថ្មីមួយនេះ​ពិតជាគួរឲ្យ​ចាប់អារម្មណ៏ នាងត្រូវ​មានកិច្ចការ​ជាច្រើន​ត្រូវធ្វើ​ជាលើកដំបូង។ខាងក្រោមនេះជារឿងរ៉ាវមួយ​ចំនួន​ដែលភរិយារៀបការ​រួចធ្លាប់​បាន​ប្រឈមមុខ។ ប្រសិនបើអ្នក​ជិតនឹង​រៀបការ អ្នកគួរតែ​មើលរឿងរ៉ាវ​ទាំងនេះ ដែលនឹង​ត្រូវប្រឈមមុខ​នឹងថ្ងៃទី ១ក្រោយ​ពេលរៀប​ការ​រួច។ ត្រៀមខ្លួន​នឹងប្រឈមមុខ​ការផ្លាស់​ប្តូរ​ជាច្រើន និងចាប់ផ្តើមជីវិតថ្មី៖ពេលវេលា​ដែលត្រូវ​ភ្ញាក់ពីគេងរឿងមួយដែល​ភរិយាព្រួយបារម្ភ​នៅថ្ងៃទី ១បន្ទាប់​ពីរៀបការ​រួចគឺ នាង​ខ្លាចថា នាងគេង​លក់​ជ្រុល។ យល់ល្អ​ត្រូវក្រោកពីគេង​ឲ្យបាន​ទៀង និង​ត្រៀមខ្លួន​សម្លឹង​គ្រប់យ៉ាង​ដែលអ្នក​នឹង​ប្រឈម​មុខ។សម្លៀក​បំពាក់អ្នកមិនអាច​សម្រេច​ចិត្តថា​តើ ត្រូវស្លៀកខោ​អាវមួយ​ណា។ បើទោះបីជា គេមានទូរ​ខោអាវពេញ​ទៅដោយខោអាងថ្មីៗ​ក៏ដោយ។អាហារ​ថ្ងៃដំបូងអ្នកត្រូវចម្អិនអាហារ​ថ្ងៃដំបូង​សម្រាប់គ្រួសារទាំង​មូល ដូច្នេះពួកគេ​នឹងវាយ​តម្លៃអ្នក។ ភាពភ័យខ្លាច​នេះធ្វើឲ្យអ្នក​បាត់បង់​ទំនុកចិត្ត។ ដូច្នេះត្រូវចេះអត់ធ្មត់ ហើយ​បង្ហាញ​ស្នាដៃ​មេផ្ទះ​របស់អ្នក​ឲ្យសាច់ថ្លៃ​បាន​ឃើញ។សាច់ថ្លៃរាល់កូនប្រសារស្រី​ទាំងអស់តែងតែចង់ឲ្យ​ខាងសាច់​ថ្លៃស្រឡាញ់ និង​ចូលចិត្ត​នាង។ អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ត្រូវធ្វើជា​ខ្លួនអ្នក ហើយ​បង្ហាញឲ្យពួកគេ​បានដឹងថា អ្នកជា​ភរិយា​របស់​កូន​ប្រុស​គេ។អ្នកនឹកក្រុមគ្រួសារ​របស់អ្នករឿងមួយដែល​មនុស្សស្រី​រៀបការ​រួចក្នុង​ថ្ងៃទី ១តែងតែ​សង្ឃឹមចង់ជួប​ក្រុមគ្រួសារ​របស់​នាង​ឆាប់ៗ៕

៥យ៉ាងដែលយើងពុំបានដឹងអំពីតារាចំរៀង Justin Bieber

ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៧:២៤

​តារាចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber កើត​នៅក្នុង​ឆ្នាំ​១៩៩៤ ដែល​ចាប់ផ្តើម​ទទួលបាន​ចំណាប់​អារ​ម្ម​ណ៏​ដំបូង​តាមរយៈ​ការ​បង្ហោះ​វីដេអូ​នៅលើ YouTube​។ ម្តាយ​របស់ Justin Bieber តែង​បានធ្វើការ​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​របស់​កូនប្រុស​ជាច្រើន​ផ្សេងៗ នៅលើ YouTube ទីបំផុត​អ្វីដែល​គេ​ទទួលបាន​មកវិញ​គឺ​អាជីប​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​ល្បីល្បាញ​។ ហើយ​ក្រៅពីនេះ​ក៏មាន​រឿង​៥​យ៉ាង​ដែល​អ្នក​អាច​ពុំ​ធ្លាប់​បានដឹង​អំពី Justin Bieber៖ ១- Justin Bieber គឺមាន​ការគាំទ្រ​ខ្លាំង​ទៅលើ​តារា​HipHop ដែលមាន​ឈ្មោះថា Drake ។ អ្នកគ្រប់គ្រង​Justin Bieber​បាន​និយាយថា​គាត់​បានចាត់ទុក Drake ដូចជា​បងប្រុស​បង្កើត​អីចឹង​។​ ២- មិន​ចូលចិត្ត​ពាក្យ Swag «​ខ្ញុំ​ពិតជា​មិន​ចូលចិត្ត​ពាក្យ Swag ទេ ពីព្រោះ​វា​ជា​ប្រភេទ​ដែល​ខ្ញុំ​ឈប់​លេង​»។ ៣- ចូលចិត្ត Twitter, ដោយ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​តាមរយៈ Twitter​នេះឯង ហើយ​បន្ទាប់ពី​រាល់​ការ​បង្ហោះ (Tweets) នីមួយៗ​, Justin Bieber តែងតែ​ពិនិត្យថា​តើ​អ្នកណា​ដែល​បានធ្វើការ​ឆ្លើយតប​មក​ដំបូង​គេ​។​ ៤- ប្រសិនបើ​ផ្តល់​ថាមពល​ពិសេស​អ្វីមួយ​ទៅ​ឲ្យ​គាត់ គាត់​សុំ​ឲ្យ​ហោះ​បាន ហើយ​អាច​ញុំ​ស្ករ​សំឡី​ដែល​ចំនូលចិត្ត​បំផុត​សម្រាប់​គាត់ ។​ ៥- អ្នក​ណែនាំ​ពិសេស​សម្រាប់ Justin Bieber គឺ Will Smith ជា​ការពិត​ពួកគាត់​តែង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​មួយ​សប្តាហ៍​ម្តង​។​ប្រភពពី Thebnews 

៥០ចំនុចដែលអ្នកគួរបង្កើតជំនួញដោយខ្លួនឯង

ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៧:១៦

មនុស្សច្រើនណាស់ដែល​កំពុងតែធ្វើការឱ្យគេ។ ពួកគេអាចជាបុគ្គលិក​តាមធនាគារ វិស្វករសំណង់ អ្នកគ្រប់គ្រងនៅក្នុងការផលិត និងមុខតំណែងផ្សេងៗទៀត។ ប៉ុន្តែពួកគេបានបោះបង់ឱកាសដ៏ធំមួយ​នៅក្នុងជីវិតរបស់ពួកគេនៅក្នុងការបង្កើតការងារដោយខ្លួនឯង។ ការប្រៀបធៀបគ្នា​រវាងការធ្វើការងារឱ្យគេ និងការធ្វើចៅហ្វាយលើជំនួញខ្លួនឯងតែងតែត្រូវបានគេ​យកមកពិភាក្សាយ៉ាងសាមញ្ញទៅហើយ។ នេះគឺជាហេតុផល​មួយចំនួន ដែលយើងតែងឮ បុគ្គលដែល​ចង់បង្កើតជំនួញផ្ទាល់ខ្លួន៖1.ការចង់មានសេរីភាពការងារ (ម៉ោងអាចបត់បែនបាន)2.មានពេលទំនេរច្រើន3.គ្មានអ្នកណាអាចបង្កើតវិន័យបានគឺមានតែអ្នក4.អាចកំណត់ពេលវេលាដោយខ្លួនឯង គ្មានអ្នកណាបង្ខំអ្នកឡើយ5.លក់តាមរបៀបដែលអ្នកចង់6.អាចបង្កើតបរិយាកាសការងារខ្លួនឯងបាន7.អាចបំពេញមហិច្ឆតារបស់អ្នកបាន8.អាចបង្កើតអ្វីមួយដោយបាតដៃផ្ទាល់ខ្លួន 9.អាចស្គាល់មនុស្សថ្មីៗ10.កសាងក្រុម11.បង្កើតការងារ12.អាចជួយមនុស្សបាន13.ក្លាយជាអ្នកជំនាញ14.វិនិយោគក្នុងការកសាងខ្លួនឯង15.រកលុយបានច្រើន16.មានឯករាជ្យផ្នែកហិរញ្ញវត្ថុ17.អាចទទួលអត្ថប្រយោជន៍ក្នុងការបង់ពន្ធ18.ប្រឈមនឹងបញ្ហាជារៀងរាល់ថ្ងៃ19.ស្គាល់វប្បធម៌ថ្មីៗ20.រកឃើញ/ស្វែងយល់អំពីវិស័យផ្សេងៗ21.បង្កើតទ្រព្យសម្បត្តិផ្សេងៗ (asset)22.ផ្សារភ្ជាប់ជាមួយនឹងអតិជន23.អាចផ្ទេរការងារគួរឱ្យធុញទ្រាន់ទៅសហជីវិនរបស់អ្នក24.អាចឈប់ធ្វើការងារបាន25.មានឱកាសបរិច្ចាគដល់អ្នកដទៃ26.អាចចូលរួមពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍27.បង្កើនឧស្សាហកម្ម28.បានជួបជាមួយនឹងមនុស្សដែលផ្ដល់យោបល់ល្អៗ29.ក្លាយជាមនុស្សដែលផ្ដល់យោបល់ដ៏ល្អ30.អាចរៀនជំនាញថ្មីៗបាន31.អាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងអង្គសិក្ខាសាលាផ្សេងៗបាន32.មានការិយាល័យធំទូលាយ33.អាចធ្វើការបានគ្រប់កន្លែង (មិនត្រឹមតែក្នុងការិយាល័យឡើយ)34.មានជម្រើសក្នុងការបង្កើតជំនួញថ្មីៗជាច្រើនទៀត35.ទទួលបានបទពិសោធន៍ល្អៗជាសហគ្រិន36.ត្រូវបានគេទទួលស្គាល់37.អាចសម្រេចការងារបានលឿន38.អាចបង្កើតផលិតផលដែលមានយីហោល្បីៗដោយខ្លួនឯង39.មានភាពឆ្លាតវៃជាងមុន40.ជាកត្តាលើកទឹកចិត្តដល់អ្នកដទៃ41.កាត់បន្ថយការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ42.ការងារ/មុខរបរមានស្ថេរភាព43.មានមោទនភាព និងភាពសប្បាយរីករាយនឹងជីវិត44.សម្រេចសុបិនរបស់អ្នកបាន45.រៀនគេចពីភាពបរាជ័យ46.មានរឿងល្អៗចែករំលែក47.អាចបន្តមរតកដល់អ្នកជំនាន់ក្រោយបាន48.អាចផ្លាស់ប្ដូរពិភពលោកបាន49.សម្បូរធនធាន50.គ្មានអ្វីបញ្ឈប់អ្នកបានទេប្រភពពី Cool107