trollkhmer news

កម្សាន្ត

Lisa ធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់យ៉ាងខ្លាំង ដោយសារតែមុខមាត់ស្អាតគួរឲ្យស្រឡាញ់

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៥១

កូរ៉េខាងត្បូង៖ ពីមុនរហូតដល់ពេលនេះ តារាចម្រៀងស្រី Lisa សមាជិករបស់BLACKPINK ត្រូវបានក្រុមអ្នកគាំទ្ររបស់ខ្លួន សង្កេតឃើញថា ស្រីស្អាតរូបនេះ តែងតែផ្លាស់ប្ដូរស្ទីលតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតប្លែកៗ ដែលទាញយកប្រជាប្រិយភាពបានកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ដោយសារតែ រូបរាង និងមុខមាត់របស់ Lisa គួរឲ្យស្រឡាញ់ដូចជាកូនក្រមុំជ័រ និងមានលក្ខណៈពិសេសៗជាច្រើនបែបនេះហើយ ទើបគ្រាន់តែរូបភាពចុងក្រោយបំផុតរបស់ តារាស្រីរូបនេះ បង្ហោះលើបណ្ដាញ Instagram មិនទាន់បានម៉ោងផង ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនៅលើបណ្ដាញអ៊ីនធឺណេតរាប់លាននាក់ ឯណោះ។ 

កំពូលតារាចម្រៀងដ៏ល្បីទាំ៥រូប ធ្វើឲ្យកក្រើកការប្រគំតន្ត្រី Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាម

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:០៥

ខេត្តកំពង់ចាម៖ បន្ទាប់ពីទស្សនាការប្រកួតជម្រុះថ្ងៃដំបូងនៃព្រឹត្តឹការណ៍ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 ដ៏ជក់ចិត្តនិងស្វិតស្វាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ចាមអាចជួបជាមួយតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបបានធ្វើឲ្យកក្រើកឆាកប្រគំតន្ត្រីពេលរាត្រី។  កាលពីយប់មិញនេះតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបដូចជា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណារាជ លោក នីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេMaily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាមហើយតារាចំរៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ចាមរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី។ លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានតម្លៃពិសេសសម្រាប់ការលក់ជូនក្នុងឱកាសប្រមូសិន ដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រីនោះផងដែរ។សម្រាប់ការប្រកួតនាថ្ងៃទី២នៃមណ្ឌលកំពង់ចាមខាងមុននេះជើងខ្លាំង ៣២ក្រុមបន្តការប្រកួតទៀត ដើម្បីដណ្តើមយកជើងឯកនិងជើងខ្លាំង ៧ក្រុមប្រចាំមណ្ឌលខេត្តកំពង់ចាម ដើម្បីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះនិងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinho។ហើយនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ និងមានការដាក់តាំងលក់សម្ភារៈកីឡាព្រមទាំងទទួលបានការភ្ជាប់អ៊ីនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។ ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKHពិសាដោយការទទួលខុសត្រូវ!

សមាជិក BTS ទាំងអស់ ជាប់ក្នុងចំណោមកំពូលតារាទាំង១០ ដែលមានកេរ្តិ៍ឈ្មោះបំផុត ប្រចាំខែកុម្ភៈ

ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១២:១៣

KOOCCI បានចេញនូវចំណាត់ថ្នាក់កំពូលតារាដែលមានកេរ្តិ៍ឈ្មោះ និងពិន្ទុល្អបំផុត សម្រាប់ការផ្សាយពាណិជ្ជកម្ម ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ហើយសមាជិកទាំង៧ របស់ BTS បានស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង១០។១០. J-Hope សមាជិកក្រុម BTS៩. Uknow Yunho សមាជិកក្រុម TVXQ៨. RM សមាជិកក្រុម BTS៧. Suga សមាជិកក្រុម BTS៦. Seungri សមាជិកក្រុម BIGBANG៥. Jin សមាជិកក្រុម BTS៤. Jungkook សមាជិកក្រុម BTS៣. Cha Eunwoo សមាជិកក្រុម ASTRO២. V សមាជិកក្រុម BTS១. Jimin សមាជិកក្រុម BTS

ខេម រិះគន់​ដល់​អ្នក​សិល្បៈ​មួយ​ចំនួន មិន​ចេះរាំ​ចង្វាក់​រាំវង់​!

ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:២៦

ភ្នំពេញ៖ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងប្រុសលំដាប់ប្រទេស លោក ខេម បានរិះគន់ទៅលើអ្នកសិល្បៈមួយចំនួន ដែលមិនចេះរាំចង្វាក់ប្រពៃណីខ្មែរ ពោល គឺចង្វាក់រាំវង់។ ការរិះគន់បែបនេះ បន្ទាប់ពីតារាចម្រៀងលោក ខេម បានទៅថតបទចម្រៀង ដែលជាចង្វាក់ប្រពៃណីជាតិខ្មែរ នៅឯវត្តកៀនស្វាយក្រៅ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីអបអរក្នុងឱកាស ពិពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតដល់ នាពេលខាងមុខនេះ ខណៈដែលមានតារាចម្រៀង ប្រចាំផលិតកម្ម ថោន និងតារាសម្ដែងបានចូលរួម យ៉ាងច្រើនកុះករ។តារាចម្រៀងសំនៀងស្អក ខេម បានសរសេររិះគន់ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូច្នេះថា «ខ្ញុំឈរមើលពីលើឆាក ខ្ញុំមិនដឹងថា យ៉ាងម៉េចទេឲ្យសម ប្អូនៗប្រុសស្រីមួយចំនួន មកថតចម្រៀង ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីយខ្មែរ តែបែរជាមិនចេះរាំបទ ចង្វាក់រាំវង់»។ជាមួយគ្នានេះ លោក ខេម មានការរំពឹង យ៉ាងមុតមាំថា អ្នកសិល្បៈក៏ដូចជា បងប្អូនមហាជន និងចេះរាំចង្វាក់ប្រពៃណីជាតិរបស់ខ្មែរ យើងឲ្យបានគ្រប់ចង្វាក់ ជាពិសេស គឺចង្វាក់រាំវង់ ដែលជាមរតកវប្បធម៌ របស់ខ្មែរយើងតែម្ដង។តារាចម្រៀងប្រុសរូបនេះ បានសរសេរបន្តទៀតថា «ចូលឆ្នាំ២០១៩នេះសង្ឃឹម បងប្អូន និងចង់ចាំចង្វាក់ប្រពៃណីយើងណា លើកស្ទួយឡើង កុំស្រឡាញ់តែមាត់ ត្រូវចូលរួមអនុវត្តផង អរគុណពុកម៉ែបងប្អូនគ្រប់គ្នា មានការខុសឆ្គងឲ្យខ្ញុំសូមទោសផង»។គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅឯវត្តកៀនស្វាយក្រៅ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផលិតកម្ម ថោន បានរៀបចំថតបទចម្រៀងប្រមាណជាង ៥០បទ ដែលសុទ្ធសឹងតែចង្វាក់ប្រពៃណីខ្មែរ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប៉ុន្តែសម្រាប់ការថតនៅក្នុងវត្តនេះ គឺមានត្រឹមតែ ២០បទប៉ុណ្ណោះ ខណៈនៅសល់៣០បទទៀត គឺផលិតកម្មនឹងថតនៅកន្លែងផ្សេងៗទៀត៕

អ្នកគាំទ្រទប់សំណើចមិនបាន ពេលឃើញ Hwaasa បង្ហាញខ្លួនក្នុងសភាពបែបនេះ

ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:២៥

កូរ៉េខាងត្បូង៖ នេះគឺជារឿងមួយដែលធ្វើឲ្យអ្នកនិយមលេងក្នុងបណ្ដាញអ៊ីនធឺណេតជាច្រើន មិនអាចនឹងទប់សំណើចបាន បន្ទាប់ពីបានឃើញតារាស្រីស៊ិចស៊ី Hwaasa សមាជិករបស់ MAMAMOO បង្ហាញខ្លួនក្នុងសភាពចម្លែកបែបនេះ។ដោយមិនដឹងថាត្រូវរៀបរាប់ពីសភាពរបស់ Hwaasa យ៉ាងណានោះទេ នៅពេលនោះ ដែលនាង បង្ហាញខ្លួនជាមួយនឹងកន្សែងរុំសក់សើមដ៏ធំរបស់នាង ដើរសំដៅទៅកាន់អាគារ KBS ក្នុងសភាពចម្លែកខ្លាំងពីគេ។ ដោយសារតែ បែបនេះហើយ ទើបតារាស្រីកើតឆ្នាំ ១៩៩៥រូបនេះ ធ្វើឲ្យមនុស្សជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយ អស់សំណើចនឹងការតុបតែងខ្លួន ក្រោយបានឃើញរូបភាពរបស់នាង ត្រូវបានគេតាមប្រម៉ាញ់បង្ហោះលើអ៊ីនធឺណេត៕

តារាល្បីៗ ៥រូប ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែស្រកទម្ងន់ស្គមស្គាំងខ្លាំង

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១២:៣៤

មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលតារាល្បីៗនាំគ្នាតបរបបអាហារ និងធ្វើលំហាត់ប្រាណដើម្បីរក្សារូបរាងឱ្យស្អាត។ នេះគឺដោយសារពួកគេចង់រក្សាការប្រកួតប្រជែងនៅក្នុងវិស័យកម្សាន្ត។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានតារាមួយចំនួនតបរបបអាហាររហូតដល់ធ្លាក់ខ្លួនស្គមខ្លាំងស្ទើរមិនគួរឱ្យជឿ។ខាងក្រោមនេះ ជាតារាល្បីៗទាំង ៥រូប ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភមិនស្ទើរទេ ដោយសារតែពួកគេស្រកទម្ងន់ខ្លាំងហួសហេតុពេក៖១. Jimin សមាជិកក្រុម AOA២. Kwanghee សមាជិកក្រុម ZE:A ៣. Wendy សមាជិកក្រុម Red Velvet៤. Hyunah៥. Sunmi

អ្នកគាំទ្រព្រួយបារម្ភខ្លាំង ក្រោយឃើញស្នាមជាំពេញខ្លួនតារាស្រីសិចស៊ី Hyunah

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៤០

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ Hyunah បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំងអំពីស្នាមជាំនៅលើរាងកាយរបស់នាង។ រូបថតបានបង្ហាញថា Hyuna កំពុងអង្គុយលើកម្រាលឥដ្ឋដោយពាក់អាវរងារឆ្នូតជាមួយ ស្រោមជើងលឿងម្ខាង និងត្រួយចេកម្ខាង។ នាងមើលទៅមានភាពស្រស់ស្អាតដូចសព្វមួយដង ជាមួយនឹងកែវភ្នែកដ៏គួរឱ្យស្រឡាញ់ និងទាក់ទាញ់បំផុត។ប៉ុន្តែអ្នកគាំទ្រជាច្រើនបានផ្តោតលើជើងរបស់នាង។ គេសង្កេតឃើញមានស្នាមជាំជាច្រើនកន្លែងនៅលើជង្គង់ ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។ មូលហេតុនៃស្នាមជាំនេះ គឺទំនងជាមកពីក្បាច់រាំរបស់នាងដែលតម្រូវឱ្យរអិល និងរមៀលច្រើនដងនៅលើឥដ្ឋ៕

Park Bom ត្រៀមខ្លួនវិលត្រឡប់មកវិញជាមួយនឹងបទចម្រៀងទោលដំបូង ក្នុងខែក្រោយនេះ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:០១

កូរ៉េខាងត្បូង៖ នេះបើយោងតាមសេចក្ដីរាយការណ៍​មួយបានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានអះអាងថា តារាចម្រៀងស្រី Park Bom អតីតសមាជិកក្រុមនារី 2NE1 បានធ្វើការបញ្ចប់នូវបទចម្រៀងទោលរបស់នាងហើយ។ដែលនឹងកំពុងតែរៀបចំត្រៀមខ្លួនក្នុងការវិលត្រឡប់មកវិញ ជាមួយនឹងអាល់ប៊ុមទោល ក្រោយពីស្ងាត់អស់រយៈពេល ៨ ឆ្នាំមកនេះ។ សេចក្ដីរាយការណ៍នេះ បានបង្ហាញថា Park Bom នាងអាចនឹងទម្លាក់បទចម្រៀងទោលរបស់នាង នៅក្នុងខែមិនា។ ដើម្បីជាការវិលត្រឡប់ជាថ្មីម្ដងទៀត បន្ទាប់ពីបទចម្រៀងទោល 'Don't Cry' របស់នាងផ្សព្វផ្សាយចេញកាលពីឆ្នាំ ២០១១។ គួររម្លឹកផងដែរថា Park Bom តារាចម្រៀងស្រីរូបនេះ បច្ចុប្បន្ននាង គឺជាតារាស្រី ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ D-Nation៕

ឡើងសាច់ជាងមុនបន្តិចមែន Selena Gomez នៅតែទទួលការសរសើរ និងលើកទឹកចិត្តពីអ្នកគាំទ្រ

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣៥

អាមេរិក៖ រូបភាពជាច្រើនរបស់តារាចម្រៀងស្រី Selena Gomez ជាមួយនឹងមិត្តភក្ដិរបស់នាង បានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសម៉ិកស៊ិក កំពុងតែត្រូវបានអ្នកនិយមលេងបណ្ដាញអ៊ីនធឺណេតជាច្រើន បាននាំគ្នាចែករំលែកពោសពេញ កាលពីថ្មីៗនេះ។ គេសង្កេតឃើញថា តារាស្រីរូបនេះ បានស្លៀកឈុតប៊ីគីនីពណ៌សស៊ិចស៊ី មើលទៅរូបរាងរបស់នាង ក្នុងពេលនោះ ដូចជាឡើងទម្ងន់ខ្លាំងបន្តិច បើប្រៀបធៀបនឹងពេលមុន នាងមិនទាន់ទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។ប៉ុន្តែទោះជាយ៉ាងណា Selena នាងនៅតែទទួលបានមតិលើកទឹកចិត្តជាច្រើនពីសំណាក់ក្រុមអ្នកគាំទ្ររបស់នាងលើបណ្ដាញអ៊ីនធឺណេត ដោយពួកគេបានបង្ហាញឡើងថា ឡើងទម្ងន់មិនមែនជាបញ្ហា សំខាន់អោយតែនាងមានសុខភាពល្អ និងសប្បាយរីករាយក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីព្យាបាលជំងឺផ្លូវចិត្តធូរស្រាល គឺជារឿងដ៏ល្អបំផុតហើយ។