trollkhmer news

កម្សាន្ត

តារាម៉ូដែល Bella Hadid ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរាងស្គមខ្លាំង ដល់ថ្នាក់ឃើញឆ្អឹងជំនី

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៤

អាមេរិក៖ កាលពីម្សិលមិញនេះ តារាម៉ូដែលវ័យក្មេង Bella Hadid ត្រូវបានគេប្រទះឃើញ បង្ហាញខ្លួននៅតាមដងសាធារណៈមួយ នៅក្នុងប្រទេសអ៊ីតាលី។ជាការពិតណាស់ សម្រាប់តារាម៉ូដែលសម្រស់មុខមាត់គឺជារឿងសំខាន់មួយ បន្ទាប់ពីរូបរាងកាយ ដែលធ្វើឲ្យមានភាពលេចធ្លោរកាន់តែខ្លាំងក្នុងវិស័យម៉ូដមួយនេះ ហើយភាគច្រើន តារាម៉ូដែលវ័យក្មេងខាងលើនេះ នាង ពិតជាមានប្រជាប្រិយភាព និងពេញនិយមបំផុត នៅក្នុងក្របខ័ណ្ឌនៃ Milan Fashion Week នៅឆ្នាំនេះ។ប៉ុន្តែទោះជាយ៉ាងណា ការបង្ហាញវត្តមានរបស់ Bella Hadid ក្នុងលើកនេះ ផ្ទុយខុសពីរាល់ដង ដែលអ្នកគាំទ្របានឃើញ មើលទៅរូបរាងរបស់នាង នៅពេលនោះ ហាក់ដូចជាមានសភាពស្គមស្គាំងខ្លាំង រហូតដល់មើលឃើញឆ្អឹងជំនីលេចឡើងមកយ៉ាងច្បាស់ ដែលធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ។ 

ចូលវ័យ ៥២ឆ្នាំពិតមែន! ប៉ុន្តែ សម្រស់ និងរូបរាងរបស់តារាសម្ដែង Kim Sung Ryung ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:៥១

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ រូបថតស៊េរីថ្មីរបស់ទស្សនាវដ្ដីដ៏ល្បីមួយ បានបង្ហាញអំពីតារាសម្ដែងស្រីវ័យ ៥២ ឆ្នាំ អ្នកស្រី Kim Sung Ryung ដែលត្រូវបានចេញផ្សព្វផ្សាយនៅលើក្របទស្សនាវដ្ដី បានក្លាយជាចំណុចផ្ដោតសំខាន់របស់សាធារណៈជន ក្នុងប្រទេសកូរ៉េ។តារាសម្ដែងស្រីជើងចាស់ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិថីសិល្បៈកម្សាន្ត ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពមិនចេះរាំងស្ងួតរូបនេះ បានបង្ហាញរូបភាពថ្មីមានវត្តមានរបស់នាង ជាមួយនឹងសម្រស់រូបរាងថ្មីយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលស្ទើរតែមិនចង់ជឿនឹងភ្នែកថា អ្នកស្រី Kim Sung Ryung មានភាពទាក់ទាញខ្លាំងក្នុងវ័យ ៥២ឆ្នាំ ។

ក្រោយបែកធ្លាយលេខទូរស័ព្ទដៃផ្ទាល់! Donghae សមាជិកក្រុម Super Junior សុំចិត្តហ្វេន ឈប់តេទៅលោក

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១១:៤៩

កូរ៉េខាងត្បូង៖ នេះបើយោងតាមរយៈការបង្ហោះវីដេអូ ដូចជាសារខ្លីមួយនៅលើគណនី Instagram របស់តារាចម្រៀងប្រុស Donghae សមាជិកក្រុម Super Junior ក៏ដូចជាគណនី Twitter របស់អ្នកគាំទ្ររបស់លោក បានឲ្យដឹងថា តារាប្រុសរូបនេះ កំពុងតែទទួលបានការហៅចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់លេខទូរស័ព្ទខ្លួនរបស់លោក ដែលត្រូវបានបែកធ្លាយជាសាធារណៈ។ នៅក្នុងវីដេអូដែលបានបង្ហោះនោះផងដែរ សមាជិកក្រុម Super Juniorរូបនេះ បានធ្វើការសុំចិត្តអ្នករាល់គ្នា ដែលបានស្គាល់លេខផ្ទាល់ខ្លួនរបស់លោក សុំបញ្ឈប់ការហៅចេញមកកាន់លោក ដូចដែលរូបភាព និងវីដេអូបានបង្ហាញនៅខាងក្រោមនេះ និងមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រពិតប្រាកដរបស់ Donghae ចំពោះស្ថានភាពបែបនេះ បានកើតឡើង។

តារាប្រុសរបស់កូរ៉េ ១០ដួង មានរូបសម្បត្តិស្រស់សង្ហា ដែលអ្នកគាំទ្រតែងសរសើរមិនដាច់ពីមាត់

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:៤០

កូរ៉េខាងត្បូង៖ នៅក្នុងវិស័យកម្សាន្តរបស់ K-Pop សង្កេតឃើញថា គេតែងតែបានឃើញនូវវត្តមានរបស់តារាប្រុសស្រីស្រស់ស្អាត និងសង្ហាជាច្រើនដួងរាប់មិនអស់ ដែលពួកគេ ពិតជាមានភាពទាក់ទាញចិត្តអ្នកគាំទ្រជាខ្លាំង។ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានតារាប្រុសមួយចំនួន ដែលអ្នកទាំងនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្បត្តិដ៏ទាក់ទាញដែលអំណោយផលពីធម្មជាតិ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ មិនអាចនឹងទប់ចិត្ត មិនរំភើបបានឡើយ ពេលដែលបានឃើញវត្តមានរបស់ តារាប្រុស១០ ខាងក្រោមនេះ៖#1. Kai សមាជិក EXO  #2. Wonho សមាជិក MONSTA X#3. JB សមាជិក GOT7#4. Minho សមាជិក SHINee #5. Taecyeon សមាជិក 2PM#6. Bang Yongguk  Baekho សមាជិក NU'ESTTaeyong សមាជិក NCT Mino សមាជិក WINNERJimin សមាជិក BTS    

Goo Hye Sun បានចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការវះកាត់

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៧:០៧

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២០ កញ្ញានេះ បានឲ្យឃើញថា នៅលើគណនី Instagram របស់តារាសម្ដែងស្រី Goo Hye Sun បានបង្ហោះសារជាសរសេរខ្លីមួយ ថា " ខ្ញុំបានចាកចេញពីមន្ទីរពេទ្យហើយ។ អរគុណដែលបារម្ភពីខ្ញុំ"។គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៩ កញ្ញាម្សិលមិញនេះ Goo Hye Sun នាងបានបង្ហោះរូបភាព ២សន្លឹក ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភជាខ្លាំង ក្រោយបានឃើញដៃរបស់នាងមានជាប់នូវម្ជុលសារ៉ូម ព្រមទាំងកំពុងតែសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីទទួលការវះកាត់។គួរបន្ថែមពីខាងលើផងដែរ ទាក់ទងនឹងព័ត៌មានចម្រូងចម្រាស់នៃការលែងលះគ្នារវាងនាង និងស្វាមីរបស់នាង លោក Ahn Jae Hyun ក៏កំពុងតែត្រូវបានមេធាវីទាំងសងចាត់ចែងតាមផ្លូវច្បាប់រួចហើយ ក្រោយតារាស្រីរូបនេះ បានប្រកាសនឹងចូលនិវត្តន៍ពីវិស័យសិល្បៈ។

“រឿងប្រេតលង់ស្នេហ៍កូនព្រះឥន្រ្ទ” កាដូសំណើចសម្រាប់ទស្សនិកជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៦

ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តោះសើច បាននាំមកនូវភាពយន្តកំប្លុកកំប្លែងកាន់តែប្លែក…ប្លែកខ្លាំងជាងរឿងៗមុន ដើម្បីឱ្យបងប្អូនសើចសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។“រឿងប្រេតលង់ស្នេហ៍កូនព្រះឥន្រ្ទ” ស្ដាប់មួយភ្លែតហាក់ដូចជាគួរឱ្យខ្លាចមែន ឬអត់? តែមិនដូចប្រិយមិត្តគិតទេ រឿងនេះ និយាយអំពីប្រេតមួយក្រុមដែលខុសគេ ព្រោះ ប្រេតគេធម្មតាត្រូវបានដោះលែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីស្វែងរកបាយបិណ្ឌ ប៉ុន្តែប្រេតមួយក្រុមនេះ វិញ បែរជាចេញមករកស្នេហាទៅវិញ អត់ច្រឡំគេសោះ។ អ្វីដែលកាន់តែអស់សំណើច និងធ្វើឱ្យទស្សនិកជនទប់មិនសើចមិនបានោះ ប្រេតមួយក្រុមនេះ ស្រឡាញ់រើសសុទ្ធតែកូនព្រះឥន្រ្ទ ល្មមៗ អត់យកទេ។  ចាំមើល៍ តើប្រេតញ៉ែកូនព្រះឥន្រ្ទបាន ឬអត់?អ៊ីចឹង! រង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃសៅរ៏នេះ តាមកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ៨ ដល់ ៩យប់ និងផ្សាយឡើងវិញនៅសុក្រចាប់ពីម៉ោង ៦ ដល់ ៧យប់៕

Taecyeon បង្ហាញភាពរីករាយ ក្នុងរូបភាពទោលដំបូងរបស់ខ្លួន ក្រោយបំពេញកាត្វកិច្ចយោធារួច

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៤

កូរ៉េខាងត្បូង៖ នេះជាលើកទីមួយ ហើយចាប់តាំងពីតារាប្រុស Taecyeon លោកបានរំសាយចេញពីយោធា ដោយបង្ហាញរូបភាពទោលដំបូងរបស់ខ្លួននៅលើក្របទស្សនាវដ្ដី 'Arena Homme+' ប្រចាំខែតុលា។សម្រាប់រូបថតស៊េរីថ្មីរបស់តារាប្រុសរូបនេះ ក្រោមប្រធានបទ "Freedom and Peace" ដែលត្រូវបានគេមើលឃើញទឹកមុខពេញដោយភាពស្រស់ស្រាយ។ បន្ថែមលើរូបភាពស្រស់សង្ហាទាំងនេះរបស់លោក Taecyeon ត្រូវបានផ្ដល់បទសម្ភាសន៍ដោយទស្សនាវដ្តីខាងលើ ទាក់ទងនឹងភាពខុសគ្នារវាងជីវិតរបស់លោក មុន និងក្រោយការចូលបម្រើក្នុងជួរកងទ័ព និងការរំសាយចេញរបស់លោក។ លើសពីនេះទៅទៀត លោកក៏បានបង្ហាញនូវបំណងចង់បន្តអាជីពសម្តែងរបស់លោក ដូចដែលបានបង្ហាញរួចមកហើយដោយរបាយការណ៍នៃរឿងភាគថ្មីរបស់ MBC៕

អ្នកគាំទ្របើកភ្នែកធំ! ក្រោយបានឃើញតារាសម្ដែង Lee Siyoung បង្ហាញរូបសាច់ដុំកង់របស់នាង

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៣:០៩

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅ សង្កេតឃើញថា តារាសម្ដែងស្រី Lee Siyoung បានចែករំលែកវីដេអូ និងរូបភាពថ្មីៗជាច្រើនសន្លឹករបស់នាង អំឡុងពេលធ្វើលំហាត់ប្រាណ នៅលើគណនី Instagram ផ្ទាល់ ដោយបានបង្ហាញនូវរាងកាយដ៏មានសាច់ដុំរឹងមាំ ស្ទើរមិនគួរឲ្យជឿ ជាមួយនឹងការបង្ហាញអត្រាបរិមាណខ្លាញ់ក្នុងរាងកាយ ថែមទៀត។នៅក្នុងនោះនាង ក៏បានសរសេរថា៖ “ ជាលើកដំបូងថ្ងៃនេះ អ្វីៗគ្រប់យ៉ាងដែលពិបាកធ្វើសម្រាប់ខ្ញុំ កន្លងមកបានរួចផុតហើយ។ អ្នកទាំងអស់គ្នា ខ្ញុំបានជួបហើយ ឥលូវនេះ ខ្ញុំបានស្រកទម្ងន់ច្រើន ប៉ុន្តែខ្ញុំក៏នៅតែឡើងទម្ងន់ទៀតដែរ"។ គួររម្លឹកផងដែរថា តារាសម្ដែងស្រី Lee Siyoung នាងទទួលបានប្រជាប្រិយខ្លាំងពេលកន្លងមក ដោយសារតែ សិល្បៈកីឡា ហើយនាង មានអាជីពជាតារាសម្ដែង មុនចូលប្រឡូកក្នុងវិស័យកីឡាប្រដាប់ ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត និងអ្នកគាំទ្រជាច្រើន បានកោតសរសើរពីសមត្ថភាពរបស់នាងយ៉ាងខ្លាំង ក៏ដូចជាសាច់ដុំកង់ៗដ៏រឹងមាំរបស់នាង។

ម៉ារីម៉ា កាន់តែមានសម្រស់ទាក់ទាញ ក្រោយប្ដូរស្ទីលម៉ូដសក់ខ្លី

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:០៥

ហ្វីលីពីន៖ នៅថ្ងៃនេះដែរ តារាសម្ដែងស្រី Marian Rivera បានធ្វើការចែករំលែករូបភាពថ្មីៗបន្តនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដែលនាង បានចូលរួមពិធីសម្ភោធហាងថ្មីរបស់មិត្តភក្តិ។ Marian Rivera តារាសម្ដែងស្រី ដែលអ្នកគាំទ្រតែងតែដាក់រហ័សនាម "តារាកំពូលសម្រស់ដ៏ស្រស់ស្អាតបំផុតរបស់ហ្វីលីពីន " នាងត្រូវបានគេមើលថា បានលេងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់យ៉ាងសិចស៊ី គួរឲ្យទាក់ទាញក្រសែតភ្នែករបស់អ្នកទស្សនាយ៉ាងខ្លាំង។ក្រៅពីនេះ សម្រស់មុខមាត់ស្រស់ស្អាតរបស់តារាស្រីរូបនេះ នាងក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកក្នុងសមាគមន៍អនឡាញ ផងដែរ។ អំពីការផ្លាស់ប្ដូរស្ទីលម៉ូដសក់ខ្លីរបស់នាង ប៉ុន្តែវាហាក់ដូចជាមានភាពចម្រូងចម្រាសបន្តិចបានផ្ទុះឡើងពីមតិរបស់អ្នកគាំទ្រមួយចំនួន ដោយគិតថា ស្ទីលម៉ូដសក់ខ្លីនេះ មិនសូវសមនឹងមុខរបស់តារាស្រីរូបនេះ ឡើយ។ទោះយ៉ាងណា ក៏មានមតិវិជ្ជមានភាគច្រើនបានលើកឡើងថា មនុស្សដែលមើលទៅមានភាពស្រស់ស្អាត មិនមែនសំដៅលើការលេងស្ទីលម៉ូដសក់ណាមួយនោះទេ។