trollkhmer news

កម្សាន្ត

ដឹងតែល្អមើលទៀតហើយជាមួយនឹងខ្សែភាពយន្តដ៏ល្បី “អ្នកក្លាហានឥន្ទ្រីទេព” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៥:៤៩

កម្សាន្ត៖ ជាមួយនឹងទស្សនីយភាពរបស់កំពូលខ្សែភាពយន្តចិន “អ្នកក្លាហានឥន្ទ្រីទេព” ទស្សនិកជនប្រាកដជាមិនខកបំណងឡើយ ដោយលោកអ្នកនឹងស្លុងអារម្មណ៍តាមសាច់រឿងដែលពោរពេញទៅដោយគ្រប់រសជាតិ មានទាំងឈុតឆាមនោសញ្ចេតនា កំប្លែង និងយុទ្ធសិល្ប៍ប្រយុទ្ធគ្នាកក្រើកធរណី។ យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ CTN បានពាំនាំយកខ្សែភាពយន្តដ៏ល្បីមួយនេះមកចាក់ផ្សាយជូនដល់អ្នកដែលបានគាំទ្រស្ថានីយទូរទស្សន៍ CTN កន្លងមក វេលាម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃចន្ទ-សុក្រ។ ដូចនេះ ដើម្បីកុំឱ្យសាច់រឿងដ៏ល្បីមួយនេះកន្លងផុតទៅ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕អត្ថបទ: MYTV Plus

តើពិតជាមាន “ស្រីក្ងោកមាស” មែនដែរឬទេ? ឥឡូវនេះបានមកដល់ទៀតហើយជាមួយរឿងព្រេងនិទានខ្មែររបស់ CTN ឆាប់ៗនេះ

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៥:៣២

កម្សាន្ត៖ ប្លែកទៀតហើយជាមួយរឿងភាគបុរាណខ្មែរបែបព្រេងនិទានដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ដែលនិយមទស្សនារឿងព្រេងនិទានខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ពេលទស្សនាហើយ កាន់តែធ្វើឱ្យទស្សនិកជនរឹតតែជក់ចិត្តដិតអារម្មណ៍។ ឥឡូវនេះបានមកដល់ថ្មីទៀតហើយជាមួយរឿងព្រេងនិទានខ្មែរ គឺរឿង “ស្រីក្ងោកមាស” ដែលជារឿងព្រេងមួយបានបន្សល់ទុកពីដូនតា ពីប្រវត្តិនៃសាច់រឿងកូនសេដ្ឋីមិនជឿពាក្យឪពុក ក៏សាកយកប្រពន្ធបួន ព្រោះតែចង់ដឹងថា តើប្រពន្ធទាំងបួននាក់ អ្នកណាមានចិត្តស្មោះជាងគេជាមួយប្តី? ព្រោះតែចង់ឈ្នះចិត្តប្រពន្ធទាំងបួន កូនសេដ្ឋីសុខចិត្តសាកល្បងជាមួយព្រះករុណា ដែលជាស្តេចផែនដីថែមទៀត តើនៅក្នុងសាច់រឿងនឹងទៅជាយ៉ាងណា បើកូនសេដ្ឋីម្នាក់នេះហ៊ានសាកល្បងជាមួយស្តេច?ចង់ដឹងកាន់តែច្បាស់ កុំភ្លេចទស្សនារឿងព្រេងនិទានខ្មែរ រឿង “ស្រីក្ងោកមាស” ដែលចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ៕https://fb.watch/38EVRSICm2/អត្ថបទ៖ ឡុង រតនា (MyTV Plus)

តើស្នេហារវាងអ្នកនាងអាំ និងអ្នកប្រុសឯក នឹងទៅជាយ៉ាងណា បើរាល់ថ្ងៃមានការរំខានពីអ្នកដទៃច្រើនបែបនេះ?

ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ ម៉ោង ០៩:១០

កម្សាន្ត៖ បើសិនជានិយាយពីអ្នកប្រុសឯក និងអ្នកនាងអាំ ទស្សនិកជនដែលជាអ្នកគាំទ្ររឿងភាគបុរាណខ្មែរ ប្រាកដជាបានស្គាល់ជាក់ជាមិនខាន ថាអ្នកទាំងពីរនេះគឺជាឈ្មោះតួអង្គនៃរឿងភាគខ្មែរថ្មី "អធិដ្ឋានស្នេហ៍" របស់ស្ថានីយទូរទស្សន៍ CTN ។កាលពីថ្ងៃចាក់ផ្សាយដំបូង មានឈុតឆាកដែលនឹកស្មានមិនដល់ជាច្រើន ជាពិសេសគឺការធ្វើបាបផ្លូវកាយពីអ្នកប្រុសឯក លើអ្នកនាងអាំ ដែលជាអ្នកចម្រៀងមួយរូបក្នុងវង់តន្រ្តីប្រចាំស្រុកភូមិ ដែលមានរូបសម្បត្តិដ៏ស្រស់ស្អាត លើសអស់នារីទាំងឡាយ ដល់ថ្នាក់មានការស្តីបន្ទោសជាច្រើនតាមរយៈការ Live ពីអ្នកទស្សនា ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាសាច់រឿងតែប៉ុណ្ណោះ។ ដោយសារតែក្តីស្រលាញ់ដ៏ជ្រាលជ្រៅ សកម្មភាពថ្នាក់ថ្នម ជាមួយសម្តីដ៏ផ្អែមល្ហែមពីបុរសរូបសង្ហា និងជាសេដ្ឋីមួយរូប នាងអាំក៏ព្រមបាក់ចិត្តស្រលាញ់ និងយល់ព្រមប្រគល់នូវបេះដូងរបស់ខ្លួនជូនអ្នកប្រុសឯកវិញ។ តែតាមដំណើរនៃសាច់រឿងប៉ុន្មានថ្ងៃនេះ ស្នេហាមួយនេះ មើលទៅមិនស្រួលនោះទេ ព្រោះមុនដំបូងឡើយ អាំមានគូកំណាន់ចិត្តរួចហើយ ចំណែកបុរសម្នាក់នោះក៏តែងតែមករំខាន រីឯប្អូនស្រីរបស់អ្នកប្រុសឯក ក៏មិនពេញចិត្តនូវការសម្រេចចិត្តរបស់បងប្រុសខ្លួន និងតែងតែមកធ្វើបាប ឌឺដងលើអ្នកនាងអាំផងដែរ។តើសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណា? តើស្នេហារវាងអ្នកទាំងពីរអាចនឹងអាចមានស្នាមញញឹមដែរឬទេ? សូមកុំភ្លេចទស្សនារឿង “អធិដ្ឋានស្នេហ៍” ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

មិនត្រឹមតែស្រស់ស្អាតនោះទេ កញ្ញា ប៉ុន សុរ៉ាវត្តី តួឯកស្រីក្នុងរឿង “អធិដ្ឋានស្នេហ៍” កាន់តែមានឈ្មោះបោះសំឡេងលើវិថីសិល្បៈថែមទៀត

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៤:៤៣

កម្សាន្ត៖ ទស្សនិកជនជាច្រើនប្រាកដជាបានស្គាល់តារាម៉ូឌែល កញ្ញា ប៉ុន សុរ៉ាវត្តី ក្នុងពេលបច្ចុប្បន្ននេះកញ្ញា ក៏ទទួលបាននៅភារកិច្ចជាច្រើនលើជួរវិថីសិល្បៈ ពិសេសជាងនេះទៅទៀត កញ្ញាក៏ជាតួឯកមួយដ៏សំខាន់នៅក្នុងរឿង “អធិដ្ឋានស្នេហ៍” ដែលកំពុងតែចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN ជារៀងរាល់សប្តាហ៍ផងដែរ។ក្នុងឱកាសនេះ MyTV Plus សូបបង្ហាញពីប្រវត្តិរូបខ្លះៗរបស់តារាសម្តែង និង ម៉ូឌែល កញ្ញា ប៉ុន សុរ៉ាវត្តី មកបង្ហាញជូនប្រិយមិត្តដើម្បីដឹងថា តើកញ្ញាពីមុនចូលប្រឡូកជាមួយវិស័យសិល្បៈ កញ្ញាបានតស៊ូលំបាកយ៉ាងណា ទម្រាំមករកភាពជោគជ័យបាននៅថ្ងៃនេះ និងថ្ងៃខាងមុនបន្ថែមទៀត?កញ្ញា ប៉ុន សុរ៉ាវត្តី សព្វថ្ងៃនេះមានអាយុ ២១ឆ្នាំ ហើយកញ្ញាជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាជំនាញផ្នែក គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។សម្រាប់វិថីសិល្បៈ កញ្ញា ប៉ុន សុរ៉ាវត្តី ជាតារាសម្តែង និងជាតារាម៉ូឌែល ហើយកញ្ញាក៏បានចូលរួមថតឱ្យបណ្តាផលិតកម្មមួយចំនួន ដូចជាស្ពតជាដើម។ កញ្ញា ក៏ជាបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០ មិនត្រឹមតែប៉ុណ្ណឺងនោះទេ កញ្ញា ក៏ជាបេក្ខភាពក្នុងការប្រកួតបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០។ បន្ថែមពីនេះកញ្ញាបាននិយាយបញ្ជាក់ប្រាប់ទស្សនិកជនថាកញ្ញាក៏ចេះច្រៀង និងចេះលេងហ្គីតាថែមទៀតផង។បើទស្សនិកជនចង់ឃើញពីការសម្តែងរបស់កញ្ញា ប៉ុន សុរ៉ាវត្តី សូមកុំភ្លេចទស្សនា ភាពយន្តភាគបុរាណខ្មែរដែលចាក់បញ្ចាំងជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ៧យប់តទៅ៕អត្ថបទៈ៖ ឡុង រតនា

ពិតមែនទេ ប្រុសៗបើចង់បានកូនស្រីគេ ទាល់តែទៅបម្រើឪពុកក្មេក? ទាំងអស់នេះមានក្នុងរឿង “ឪពុកក្មេករើសកូនប្រសា”

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៣:៥២

ភ្នំពេញ៖ ដូចពាក្យចាស់ពោលថា មនុស្សប្រុសបើស្រឡាញ់កូនស្រីគេ ទាល់តែទៅបម្រើឪពុកក្មេករហូតដូចថ្ងៃព្រមព្រៀងចូលរោងការ បើតស៊ូមិនបាន នោះគេមិនលើកកូនស្រីឱ្យនោះឡើយ។ ប្រិយមិត្តប្រាកដជាចង់ដឹងថា តើជំនាន់នោះពិតជាមានបែបនេះមែនដែរ ឬទេ? ទស្សនិកជន នឹងបានទស្សនាខ្សែភាពយន្តភាគព្រេងនិទានខ្មែរ រឿង “ឪពុកក្មេករើសកូនប្រសា” ដែលបង្ហាញពីសាច់រឿង ថាប្រុសៗកាលពីពេលនោះលំបាកបែបណាទម្រាំបានកូនស្រីគេ មកធ្វើជាប្រពន្ធពិតជាមិនស្រួលនោះទេ។រឿង “ឪពុកក្មេករើសកូនប្រសា” គឺជារឿងព្រេងនិទានខ្មែរបែបបុរាណដែលទស្សនិកជនភាគច្រើនមិនធា្លប់ទស្សនាពីមុននោះទេ។ ស្ថានីយទូរទស្សន៍ CTN ក៏បានពាំនាំយករឿងព្រេងនិទានខ្មែរជាច្រើនមកបញ្ចាំជូនទស្សនិកជនទស្សនាដើម្បី ឱ្យទស្សនិកជនបានដឹងកាន់តែច្បាស់ពីប្រវិត្តរឿងព្រេងនិទានរបស់ខ្មែរ។សម្រាប់តួអង្គសម្តែងក្នុងរឿង “ឪពុកក្មេករើសកូនប្រសា” ក៏មានការចូលរួមសម្តែងពីសំណាក់តារាកំប្លែង តារាសម្តែងដែលមានបទពិសោធ និងតារាសម្តែងពន្លកថ្មី បានមកចូលរួមសម្តែងបង្កើតជាទស្សនីយភាពដ៏ល្អឯកមកចែកជូនទស្សនិកជនទស្សនា។ សូមកុំភ្លេចចូលរួមទស្សនាខ្សែភាពយន្តភាគព្រេងនិទានខ្មែរ រឿង “ឪពុកក្មេករើសកូនប្រសា” ដែលនឹងចាក់បញ្ចាំងជូនទស្សនាលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ៧យប់ តទៅ៕https://fb.watch/2OhJ0QWmTA/អត្ថបទ៖ ឡុង រតនា

អ្វីដែលទស្សនិកជន ទន្ទឹងរង់ចាំទស្សនារឿង "អធិដ្ឋានស្នេហ៍" នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ!

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ០៩:០៧

កម្សាន្ត៖ ភាពយន្តភាគបុរាណខ្មែរ ដ៏ល្អឯកសម្រាប់ដើមឆ្នាំ២០២១ រឿង "អធិដ្ឋានស្នេហ៍" របស់ស្ថានីយទូរទស្សន៍ CTN ជារឿងភាគបុរាណខ្មែរមួយដែលត្រូវបានសម្រិតសម្រាំងបានយ៉ាងល្អឥតខ្ចោះ ទាំងបច្ចេកទេសថតទាំងតួអង្គសម្តែង។រឿងភាគបុរាណខ្មែរមួយនេះ ក៏មានការចូលរួមពីសំណាក់តារាសម្តែងល្បីៗ និងតារាសម្តែងពន្លកថ្មី ហើយក៏ជារឿងភាគបុរាណខ្មែរ ដែលមានការឈ្នានីស គំនុំសងសឹក ប្រើគ្រប់ល្បិចកល តាមបំបែកគូស្នេហ៍មួយគូនេះ  មិនឱ្យជួបគ្នា តើជាចុងក្រោយនឹងក្លាយទៅជាយ៉ាងណា?គ្រប់ឈុតឆាកនៃសាច់រឿង "អធិដ្ឋានស្នេហ៍" ទស្សនាហើយ គឺធ្វើឱ្យទស្សនិកជន ដកចិត្តមិនបាននោះទេ ព្រោះការសម្តែងរបស់តួអង្គនីមួយៗ គឺគាត់បានប្រឹងសម្តែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យប្លង់ថតនីមួយៗ នៃសាច់រឿងមានភាពរស់រវើក ហើយទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែក ព្រោះឈុតនីមួយៗ សុទ្ធតែជាឈុតកម្សត់៕ចង់ដឹងកាន់តែច្បាស់ សូមរង់ចាំទស្សនាភាពយន្តភាគបុរាណខ្មែររឿង "អធិដ្ឋានស្នេហ៍" ដែលនឹងធ្វើការចាក់ផ្សាយជូនទស្សនា តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ៕អត្ថបទ៖ ឡុង រតនា

Kai បានលើកយកបទចម្រៀង “ខ្យល់” មកបកស្រាយជាថ្មីក្នុងបរិយាកាសមួយប្លែក

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៣៤

កម្សាន្ត៖ តើប្រិយមិត្តធ្លាប់បានស្ដាប់បទចម្រៀងមួយបទរបស់ Kai ដែលបទចម្រៀងនោះមាននៅក្នុងខែ្សភាពយន្តខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CTN គឺ "ទេពធីតាព្កុលមាស" ដែរ ឬទេ? “ខ្យល់” គឺជាបទចម្រៀងមួយដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើននៅក្នុងខ្សែភាពយន្តខាងលើ។ យ៉ាងណាមិញ ម្ដងនេះនឹងធ្វើឱ្យប្រិយមិត្តកាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ ដោយលោក Kai បានលើកបទចម្រៀង “ខ្យល់” មកបកស្រាយនៅក្នុងបរិយាយកាសមួយថ្មី។ដៃកាន់ហ្គីតា និងអង្គុយលើកៅអីមុខក្បាលមេក្រូ អមដោយទឹកបឹងនៅពីក្រោយ និងបរិយាយធម្មជាតិជុំវិញ លោក Kai បានបង្ហើរសំនៀងមួយៗ យ៉ាងស្រទន់ ពីរោះពិសារៀបរាប់អំពីអារម្មណ៍លួចស្រឡាញ់នារីដ៏ស្រស់សោភាម្នាក់។ នៅពេលបានស្ដាប់ហើយ ពិតជាមានអារម្មណ៍ធូរស្រាល រំសាយអស់ទុក្ខកង្វល់។គ្រាន់តែរៀបរាប់បន្តិច ប្រិយមិត្តក៏ចង់ទទួលស្ដាប់ហើយមែនឬទេ? អ៊ីចឹង ប្រិយមិត្តអាចស្ដាប់បទចម្រៀងមួយបទនេះបាននៅលើកញ្ចក់ទូរទស្សន៍ MyTV ក្នុងកម្មវិធី MyTV Play នៅសប្ដាហ៍នេះ ហើយប្រិយមិត្តក៏អាចចូលទៅស្ដាប់នៅលើបណ្ដាញសង្គមផ្លូវការណ៍របស់ MyTV Play បានដូចគ្នា ដែលមានដូចជា Facebook, Instagram និងជាពិសេស Youtube ហើយកុំភ្លេច Follow ក៏ដូចជា Subscribe ម្នាក់មួយ ដើម្បីទទួលបានបចម្រៀងថ្មី និងពីរោះជាបន្តបន្ទាប់ទៀត៕https://fb.watch/2vQ2NKth2c/

“សង្គ្រាមតារា” នឹងចូលខ្លួនមកបើកកកាយធាតុពិតនៅពីក្រោយកាមេរ៉ាពីទំនាក់ទំនងរបស់អ្នកសិល្បៈ

ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៤:៥១

កម្សាន្ត៖ រាល់សង្គ្រាមទាំងអស់កើតឡើងតែងធ្វើឱ្យភាគីម្ខាងចាញ់ និងភាគីម្ខាងទៀតឈ្នះ អាស្រ័យទៅលើបញ្ញា និងយុទ្ធសាស្ត្រដែលពួកគេប្រើមកទប់ទល់។ យ៉ាងណាមិញ បើងាកមកមើលសង្គ្រាមនៅក្នុងពិភពសិល្បៈវិញ ក៏រំជួយមិនស្ទើរដែរ នៅពេលដែលពួកគេសុទ្ធសឹងតែជាមនុស្សសាធារណៈដែលមានអ្នកស្គាល់ជាច្រើន។ដើម្បីបម្រើចក្ខុអារម្មណ៍ដល់ទស្សនិកជនដែលតែងគាំទ្រភាពយន្តដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កន្លងមក ពេលនេះភាពយន្តថៃ “សង្គ្រាមតារា” នឹងចូលមកបម្រើអារម្មណ៍ទស្សនិកជនឱ្យកាន់តែជក់ចិត្តសាជាថ្មី ដែលសាច់រឿង បានឆ្លុះបញ្ចាំងពីទំនាក់ទំនងតារា និងការរាប់អានគ្នាក្នុងវិស័យសិល្បៈជាក់ស្តែង មិនដូចអ្វីដែលគ្រប់គ្នាបានឃើញឡើយ។ ជាធម្មតា ភាពរួសរាយរាក់ទាក់ដាក់គ្នាគឺមានតែនៅចំពោះមុខទស្សនិកជនប៉ុណ្ណោះ តែនៅពីក្រោយខ្នងជាក់ស្តែងវិញ គឺពោរពេញទៅដោយជម្លោះ ល្បិចកិចកលឥតស្រាកស្រាន្ត។វិវាទរវាងតារាៗ បានបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរនឹកស្មានមិនដល់ ហើយសាច់រឿងទាំងមូល នឹងចូលខ្លួនមកបង្ហាញនៅក្នុងភាពយន្តថៃ “សង្គ្រាមតារា” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងផេក CTN រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់។ ដូចនេះ ចង់ដឹងថា ពិភពដែលទស្សនិកជនធ្លាប់តែឃើញស្នាមញញឹមដាក់គ្នា នឹងប្រែក្លាយទៅជាយ៉ាងណានៅពីក្រោយកាមេរ៉ា កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៕អត្ថបទ៖ គង់ ចាន់ស្រីនុច

អ្នកគាំទ្រនាំគ្នាធ្វើរឿងមួយនេះដាក់វិញពេលមិនឃើញ Jin នៅក្នុងរូបថតជាក្រុមរបស់ BTS ក្នុងកម្មវិធី MAMA 2020

ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:២៧

កូរ៉េខាងត្បូង៖ នៅពេលដែលត្រូវប្រកាសពាន 2020 Mnet Asian Music Awards (MAMA) ពួកគេបានធ្វើឱ្យមានកំហុសដោយអចេតនាដោយមិនបានបញ្ចូលរូបរបស់ Jin ទៅក្នុងរូបថតជាក្រុមរបស់ BTS នោះទេ នៅពេលភ្លាមៗដែលអ្នកគាំទ្របានសង្កេតឃើញថារូបនោះមានសមាជិកតែ៦នាក់នោះ ពួកគេក៏ចាប់ផ្តើមនៅមិនសុខភ្លាម។ហើយភ្លាមនោះក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា «វាអាចកែបានមុននឹងបណ្តោយឱ្យរូបនោះចេញមក» នេះបើ យោងតាមរូបដែលគេត្រូវបានយកមកអេឌីតនេះ «មើលទៅប្រហែលមកពីទំហំសម្រាប់ដាក់រូបវាតូចពេក ហើយពួកគេ ក៏យករូបដើមដែលមានសមាជិកទាំង៧មកដាក់តែម្តង ខ្ញុំមិនយល់សោះម៉េចបានជាពួកគេគិតថាមិនអី នៅពេលដែល មានតែសមាជិកតែ៦នាក់បែបនេះ?»ហើយនេះមិនមែនជាលើកទីមួយសម្រាប់ Jin នោះដែរ ព្រោះកាលពីឆ្នាំ ២០១៩ នៅក្នុង VCR របស់ MAMA  រូបភាពរបស់ Jin ក៏មិនត្រូវបានដាក់បញ្ចូលដែរ។ អ្នកគាំទ្រចាប់ផ្តើមនាំគ្នាបង្ហោះនៅលើបណ្តាញ Twitter ថា “BTS IS 7” ដើម្បីរម្លឹកដល់ MAMA ថា BTS មាន សមាជិកទាំងអស់៧នាក់ ហើយពួកគេក៏ត្រូវការឳ្យ Mnet ចេញមកសូមទោសផងដែរចំពោះកំហុសដដែលៗបែបនេះ ផងដែរ៕