trollkhmer news

Power By Pepsi

យប់មិញ​ Arsenal និង Everton ចាញ់ដូចគ្នា​នៅ Europa League (មានវីដេអូហាយឡាយ)

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ០៧:៥៨

យប់មិញ​ Arsenal និង Everton ចាញ់ដូចគ្នា​នៅ Europa League (មានវីដេអូហាយឡាយ)


Arsenal និង Everton បាន​រងបរាជ័យ​ដូចគ្នា​ក្នុង​ការប្រកួតបាល់ទាត់​ពានរង្វាន់ UEFA Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។


ក្រុមកាំភ្លើងធំ​ត្រូវម្ចាស់ផ្ទះ FC Cologne ឈ្នះ១ទល់នឹង០។ ចំណែកក្រុមរហស្សនាមស្ករគ្រាប់កាន់តែធ្ងន់ក ដោយ​ត្រូវ Atlanta លត់រហូត​ដល់​ទៅ​ ៥ទល់នឹង១ នៅទឹកដីខ្លួនឯង។ 


បើទោះជា​ Arsenal ចាញ់មែន តែមាន​កៅអីទៅ​កាន់​វគ្គ៣២ក្រុមរួច​រាល់ ដោយ​មាន​១០ពិន្ទុ​ពីការប្រកួត​៥​លើក ខណៈ Everton មាន​ត្រឹម​មួយ​ពិន្ទុ​ ស្ថិត​នៅ​បាតតារាង​។